ម៉ែដោះសំណព្វចិត្ត Ep 05

1.1K 11 0
                                    

(សូមអធ្យាស្រ័យចំពោះពាក្យសម្តីមិនសមរម្យ)

"ពុទ្ធោអើយអ្នកណាធ្វើបាបកូនទន្សាយរបស់ម៉ែដោះទៅណ៎?មើលចុះខឹងបែបនេះទៅគួរឲស្រឡាញ់ខ្លាំងណាស់!! ជុប...ជុប...ជុប!! បាត់ខឹងទៅណា៎!!" លីសាលួងជុងហ្គុកដោយទាញមុខគេយកមកថើប។ ហើយអ្នកដែលគេលួងនោះក៏លេចស្នាមញញឹមចេញមកភ្លាម។

"នឹកបងឬអត់ហាស៎!!"
"គឺច្បាស់ជានឹកហើយនឹកខ្លាំងទៀតផង!!!"
"ចឹងគួរតែធ្វើអ្វីលើសនេះដើម្បីឲបាត់នឹកហើយមើលទៅ!!" ជុងហ្គុកថារួចក៏យកដៃស្ទាបអង្អែលសាច់ភ្លៅរបស់នាងព្រោះថានាងស្លៀកសំពត់ខ្លីវាគឺងាយស្រួលសម្រាប់គេ។

"ជុងហ្គុកទីនេះជាofficeណា៎!!"
"បងជាអគ្គនាយកមានអ្នកណាហ៊ានចូលមកដោយគ្មានការអនុញ្ញាតិនោះ!! អ៊ុប!!" ថារួចក៏លោមុខទៅថើបបំបិទមាត់នាងភ្លាមៗដើម្បីកុំឲនាងនិយាយទាន់។

"អ្ហឹម!!" លីសាប្រុងនិយាយនោះក៏លេបសម្តីចូលទៅក្នុងពោះវិញ។ ជុងហ្គុកទាញដៃនាងមកឱបករបស់គេឯដៃរបស់គេម្ខាងក្រសោបកញ្ចឹងករបស់នាងចំណែកដៃម្ខាងទៀតលូកចូលសំពត់ខ្លីច្របាច់អង្អែលភ្លៅសខ្ចីរបស់នាង។ កំពុងតែជក់ស្លុងអារម្មណ៍សុខៗស្រាប់តែ៖

"តុកៗ!! ចៅហ្វាយបាទសូមអនុញ្ញាតិទាន!!" នោះគ្មានអ្នកណាទៀតទេក្រៅពីជេកកូនចៅពូកែកាត់ចង្វាក់របស់ជុងហ្គុកនេះឯង។ លើកមុនមិនទាន់ជម្រះបញ្ជីរួចផងឥឡូវក៏កាត់ចង្វាក់របស់គេម្តងទៀត។ ចាំមើលថាតើជុងហ្គុកចាត់ការគេរបៀបណា?

"អ្ហឹម!!! ជុងមានគេមកហើយ!!" លីសាប្រញាប់រើចេញពីការថើបរបស់គេកាលបើឮសូរសំឡេងជេកគោះទ្វាសុំអនុញ្ញាតិ។
"អង្គុយនៅទីនេះហើយមិនបាច់ក្រោកនោះទេ!!" ជុងហ្គុកនិយាយទាំងមួរម៉ៅគេព្រមបញ្ឈប់ទាំងចិត្តមិនចង់។
"ចូលមក!!" ជុងហ្គុកអនុញ្ញាតិឲជេកចូលទាំងដែលក្នុងចិត្តមិនចង់សូម្បីតែបន្តិច។

"ក្រាក...!! ចៅហ្វាយជម្រាបសួរបាទ...!!ខ្ញុំមករំខានចៅហ្វាយដែរទេទាន?" ជេកសួរទៅកាន់ចៅហ្វាយព្រោះឃើញស្រីតូចលីសាអង្គុយនៅពីលើភ្លៅហើយជ្រប់មុខនិងទ្រូងរបស់ជុងហ្គុក។

"មែនហើយ!! សរុបទាំងអស់គឺពីរលើកហើយ!! ប្រាប់មកថាចង់ឲយើងចាត់ការឯងតាមរបៀបណា??"
"គឺ...ខ្ញុំគ្មានចេតនានោះទេចៅហ្វាយ!! អ្នកណាទៅដឹងទៅថាចៅហ្វាយកំពុងតែអីៗនោះបើចៅហ្វាយមិនប្រាប់ខ្ញុំឲដឹងមុនផង!!"

ម៉ែដោះសំណព្វចិត្តWhere stories live. Discover now