ម៉ែដោះសំណព្វចិត្ត Ep 06

882 9 0
                                    


ពីរសប្តាហ៍កន្លងផុតទៅ៖
រយៈពេលពីរសប្តាហ៍មកនេះស្នេហារវាងជុងហ្គុកនិងម៉ែដោះលីសារបស់គេកាន់តែផ្ហែមល្ហែមទៅៗ។ ពេលទៅណាមកណាជុងហ្គុកតែងយកនាងតាមជាប់ជាមួយជានិច្ច។ ពួកគេនៅក្បែរគ្នាសឹងតែគ្រប់ពេលវេលាទៅហើយ។ ហើយមួយវិញទៀតនោះទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់គឺត្រូវបានបើកចំហហើយ។ គ្រប់គ្នានៅភូមិគ្រឹះសុទ្ធតែដឹងចំណែកឯបុគ្គលិកមួយចំនួននៅក្នុងក្រុមហ៊ុនរបស់ជុងហ្គុកក៏ដឹងដែរព្រោះថាគេនាំនាងមកក្រុមហ៊ុនញឹកញាប់ណាស់។ លើកលែងតែលោកចននិងភរិយាទីពីររបស់គាត់តែប៉ុណ្ណោះដែលមិនបានដឹងព្រោះពួកគាត់រស់នៅប្រទេសបារាំង។ ជុងហ្គុកមិនបានប្រាប់ប៉ារបស់គេអំពីរឿងនេះនោះទេ។
ភូមិគ្រឹះត្រកូលចន៖

"បងទៅធ្វើការសិនហើយណា!! ជុប៎!!" ជុងហ្គុកលាម៉ែដោះសំណព្វចិត្តរបស់គេទៅធ្វើការហើយឆ្លៀតថើបថ្ពាល់នាងមួយខ្សឺតមុននឹងទៅ។
"ជុងបានហើយឆាប់ទៅចុះ! ធ្វើដំណើរដោយសុវត្ថិភាពណា!!"
"បាទ!! តែថាបងថើបអូនរួចហើយតែអូនមិនទាន់ថើបបងវិញនោទេ!!"

"ឆាប់ទៅ! មើលចុះមិនមែនមានតែពីនាក់នោះទេណា!" នាងរុញគេឲប្រញាប់ទៅព្រោះថាអ្នកបម្រើនៅក្នុងផ្ទះនៅឈរត្រៀបត្រាពេញនិងហើយមកចង់ឲនាងថើបគេវិញទៀត។ បើត្រឹមមួយខ្សឺតអម្បិញមិញនាងខ្មាសគេស្ទើរស្លាប់ទៅហើយនិង។

"បើចឹងបងមិនទៅនោះទេឆាប់ថើបបងភ្លាមមក!"
"អូនខ្មាសគេខ្លាំងណាស់!!"
"គ្រប់គ្នាបិទភ្នែកភ្លាមទៅ!" ជុងហ្គុកបានស្រែកឡើងប្រាប់អ្នកបម្រើក៏ដូចជាអង្គរក្សរបស់គេឲបិទភ្នែក។
"បាទ,ចាសចៅហ្វាយ!" គ្រាន់តែឮបញ្ជាភ្លាមគ្រប់គ្នាក៏នាំបិទភ្នែកជិតឈឹង។

"លឿនឡើងមកគ្មានអ្នកណាឃើញនោះទេ!"
"ជុប៎...." ដោយមិនអាចប្រកែកបានទើបនាងសម្រេចចិត្តថើបគេ។
"បែបនេះទើបមានកម្លាំងធ្វើការ!" ជុងហ្គុកនិយាយយ៉ាងច្រឡើមទៅកាន់នាង។ លីសាបានត្រឹមញញឹមសើចដាក់គេ។

"ប្រាកដចិត្តហើយមែនទេថាមិនទៅជាមួយបងនោះ!" ជុងហ្គុកក៏សួរលីសាមុននិងឈានជើងទៅ
"អត់នោះទេ! អូនទៅក្រុមហ៊ុនញឹកញាប់ពេកហើយខ្លាចរំខានបងធ្វើការ! បងទៅចុះ!"
"បែបនេះបងនឹកអូនស្លាប់ហើយ!"
"ចឹងក៏ខលមក"
"ហ្អឹម! បងទៅមែនទែនហើយ bye bye" សំណព្វចិត្ត"
"bye bye!"

ម៉ែដោះសំណព្វចិត្តOpowieści tętniące życiem. Odkryj je teraz