ម៉ែដោះសំណព្វចិត្ត ep1

1.5K 16 0
                                    

ឡាលីសាមានអាយុ23ឆ្នាំមានសម្រស់ស្រស់ស្អាតល្អឥតខ្ចោះ។ នាងជាក្មេងស្រីម្នាក់ដែលកំព្រាឪពុកម្តាយតាំងតែពីអាយុ12ឆ្នាំមកម៉្លេះ។ សព្វថ្ងៃនេះនាងរស់នៅក្នុងភូមិគ្រឹះត្រកូលចនព្រោះនាងមានអ៊ំស្រីជាអ្នកបម្រើនៅទីនោះហើយគាត់ក៏សុំអនុញ្ញាតិម្ចាស់ផ្ទះយកនាងទៅនៅជាមួយ។ នាងរស់នៅទីនោះដោយមាននាមជាម៉ែដោះរបស់កូនរបស់ម្ចាស់ផ្ទះនោះ។ តែមិនមែនបានន័យថានាងត្រូវចញ្ចឹមបីបាច់ថែរក្សាកូនក្មេងនោះទេ ផ្ទុយទៅវិញនាងត្រូវមើលថែប្រុសកំលោះដែលមានអាយុដូចគ្នាជាមួយនាងទៅវិញ។ ហើយគេម្នាក់នោះមានឈ្មោះថា ចន ជុងហ្គុក ទាំងមានទាំងសង្ហានិយាយឲចំគឺបានទាំងព្រមតែម្តងតែហេតុអ្វីបានជាជុងហ្គុកចាត់ទុកលីសាជាម៉ែដោះ។

រឿងនោះគឺនៅពេលដែលជុងហ្គុកនៅពីក្មេងគេជាក្មេងឯកា មិនសូវនិយាយស្តី ចចេសរឹងរូស ចូលចិត្តប្រើកំហឹង ព្រោះថាម៉ាក់របស់គេបានស្លាប់ចោលចំណែកប៉ារបស់គេវិញក្រោយពីប្រពន្ធស្លាប់ទៅក៏ទៅយកប្រពន្ធម្នាក់ទៀតហើយមិនសូវមានពេលនៅមើលថែគេនោះឡើយគាត់រវល់តែរឿងការងារនិងប្រពន្ធថ្មីរបស់គាត់តែប៉ុណ្ណោះទើបធ្វើឲជុងហ្គុកក្លាយជាបែបនេះតែនៅពេលដែលលីសាចូលមករស់នៅទីនេះជីវិតរបស់ជុងហ្គុកក៏ផ្លាស់ប្តូរព្រោះនាងនិយាយលេងជាមួយគេ លើកទឹកចិត្តគេគ្រប់ពេលវេលា នាងយល់ចិត្តគេ ទោះបីជានាងជាក្មេងកំព្រាតែនាងរឹងមាំជាងគេឆ្ងាយណាស់ នាងមើលថែគេគ្រប់បែបយ៉ាងប្រៀបដូចជាឪពុកម្តាយមើលថែកូនយ៉ាងអញ្ចឹង។ ហេតុនេះហើយទើបជុងហ្គុកហៅនាងថាម៉ែដោះ។

បន្ទប់ធ្វើការរបស់ជុងហ្គុក៖
"លោកប្រុសតូចនេះជាកាហ្វេដែលលោកប្រុសតូចឲឆុងចា៎!" អ្នកបម្រើស្រីម្នាក់ឈ្មោះភីមបានយកកាហ្វេទៅដាក់លើតុធ្វើការរបស់ជុងហ្គុក តែភ្លាមៗនោះស្រាប់តែ៖
"ប្រាវ....!!" សម្លេងពែងកាហ្វេត្រូវបានបែកខ្ញែកជាចំរៀកព្រោះស្នាដៃរបស់ជុងហ្គុកធ្វើឲស្រីបម្រើត្រូវភិតភ័យយ៉ាងខ្លាំង។

"យើងប្រាប់ហើយមែនទេថាឲលីសជាអ្នកឆុងឲហើយក៏លើកយកមក!! ហេតុអីក៏មិនចេះស្តាប់គ្នាបែបនេះ! ថ្លង់ឬយ៉ាងម៉េចហាស៎! ឆាប់ឆ្លើយភ្លាមមក!!" ជុងហ្គុកស្រែកសម្លុតខ្លាំងៗតាមអារម្មណ៍ក្រាវក្រោធព្រោះមិនបានដូចបំណង។
"ចាសៗលោកប្រុសគឺ..គឺលីសានាងកំពុងតែជាប់រវល់រៀបចំផ្ទះបាយទើបនាងខ្ញុំយកមកជំនួស!!"
"ឆាប់ទៅហៅលីសភ្លាមមកបើមិនចង់ឲយើងដេញក្បាលចេញ!!"
"ចា៎ៗលោកប្រុសនាងខ្ញុំនិងទៅភ្លាម!!" ភីមប្រញាប់ប្រញាល់ចេញទៅយ៉ាងលឿនព្រោះថាបើនៅបន្តិចទៀតគឺខ្លាចថាមិនមែនត្រឹមតែដេញចេញទេតែប្រហែលជាសាកសពក៏គ្មានផងមើលទៅនោះ។

ម៉ែដោះសំណព្វចិត្តDär berättelser lever. Upptäck nu