ម៉ែដោះសំណព្វចិត្ត Ep 03

1.2K 7 0
                                    

(សូមអធ្យាស្រ័យចំពោះពាក្យសម្តីមិនសមរម្យ)

ពេលវេលានេះគឺម៉ោង11ថ្ងៃត្រង់ទៅហើយ អ្នកបម្រើទាំងអស់គ្នាពិតជាឆ្ងល់ខ្លាំងណាស់ព្រោះមិនបានឃើញអ្នកប្រុសតូចរបស់ពួកគេចុះមកទទួលអារហារទាំងអាហារពេលព្រឹកហើយពេលនេះក៏អារហារថ្ងៃត្រង់ទៀត។ ពួកគេត្រូវឈរចាំចៅហ្វាយមកទទួលទាន។ ការរង់ចាំរបស់ពួកគេត្រូវបានបញ្ចប់ព្រោះថាជុងហ្គុកកំពុងសម្តៅមកតុបាយតែអ្វីដែលគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺគេបានបីស្រីតូចលីសាមកជាមួយដែលអ្នកគ្រប់គ្នារកនាងមួយព្រឹកធំទៅហើយមិននឹកស្មានថានាងនៅជាមួយចៅហ្វាយនាយទាល់តែសោះ។

"អ្នកប្រុសដាក់ឆាប់ដាក់នាងខ្ញុំចុះភ្លាមទៅសូមអង្វរ!!" លីសានាងអង្វរគេតាំងពីក្នុងបន្ទប់រហូតដល់ចុះមកដល់ក្រោមតែគេមិនព្រនទាល់តែសោះ

"អត់នោះទេ!!កុំចចេសខ្លាំងពេកលីសដើរមិនរួចនោះទេ!!"
"ខ្ញុំប្រាប់ហើយថាដើររួច!!"

"បើចឹងគួរតែថែមបួនប្រាំទឹកទៀតតើល្អដែរទេ??"
"មិនបាច់នោះទេ!!"

"ហឹស...!" ទាល់តែបែបនេះទើបនាងឈប់អង្វរព្រោះដឹងច្បាស់ណាស់បើគេនិយាយចេញមកហើយគឺត្រូវតែអនុវត្ត។ បើនាងនៅតែបដិសេធទៀតនោះមិនមែនត្រឹមតែដើរមិនរួចមួយរយៈពេលនោះទេគឺប្រាកដជាពិការផងក៏មិនដឹង។

មកដល់តុអារហារជុងហ្គុកដាក់លីសាអង្គុយលើកៅអីថ្នមៗ ហើយភីមដែលជាអ្នកបម្រើក៏ដួសបាយដាក់ចូលចានចៅហ្វាយ។
"មិនឃើញមនុស្សពីរនាក់ទេហេស៎!!ហេតុអីចានបាយយកមកតែមួយ???" ជុងហ្គុកសម្លុតថាឲទាំងទឹកមុខស្មើធេង
"ចាស៎...ចាស៎សុំទោសអ្នកប្រុស!!នាងខ្ញុំនឹងទៅយកមកភ្លាម!!" ភីមឆ្លើយទាំងញ័រមាត់តតាត់ហើយក៏ប្រញាប់ទៅយ៉ាងលឿន។

ចំណែកលីសាឃើញបែបនេះមិនបាននិយាយស្តីអ្វីនោះទេបានត្រឹមគ្រវីក្បាលហួសចិត្តនិងប្រុសម្នាក់នេះប៉ុណ្ណោះគ្រាន់តែរឿងតូចតាចសោះនិយាយស្តីធម្មតាទៅវាថីចាំបាច់ស្រែកសម្លុត។

"មកដល់ហើយចាស៎អ្នកប្រុស!!" ភីមយកចានមកដាក់មុខលីសាហើយដួសបាយដាក់
"អរគុណហើយបងភីម!!" លីសា
"ឆាប់ញ៉ាំបាយទៅម្ហូបត្រជាក់អស់ហើយ!!!" ជុងហ្គុកនិយាយបណ្តើរចាប់ម្ហូបដាក់ចានឲលីសាបណ្តើរ
"អ្នកប្រុសញ៉ាំខ្លួនឯងទៅនាងខ្ញុំដួសញ៉ាំខ្លួនឯងក៏បាន!! ត្រឹមអង្គុយរួមតុញ៉ាំបាយបែបនេះខ្ញុំរអៀសចិត្តណាស់ទៅហើយ!!"

ម៉ែដោះសំណព្វចិត្តWhere stories live. Discover now