ម៉ែដោះសំណព្វចិត្រ Ep 07

757 7 0
                                    

"ឆាប់បិទមាត់ភ្លាមទៅ!! អ្នកស្រីនោះទេដែលត្រូវចាកចេញពីទីនេះ....!!" នោះគឺជាសម្រែករបស់ជុងហ្គុកដែលខ្ទរចេញមកពីខាងក្រៅកំពុងតែដើរឆ្ពោះចូលមកខាងក្នុង។

"ជុង....ហឹក....ហឹក....!" គ្រាន់តែឮសម្លេងភ្លាមលីសាក៏ងាកទៅរកគេហើយក៏ហើបមាត់ហៅមនុស្សប្រុសដែលខ្លួនស្រលាញ់ពេញក្រអៅបេះដូងស្របពេលដែលទឹកភ្នែកកំពុងតែដណ្តើមគ្នាស្រក់ព្រោះភ័យខ្លាចថាត្រូវចាកចេញឆ្ងាយពីគេ។

"ជុង....ជុងហ្គុក!" លោកស្រីចនពោលឡើយទាំងភ្ញាក់ផ្អើលតែក្នុងខ្លួនក៏ភ័យខ្លាចរអានិងគេខ្លាំងដែរ។
ទឹកមុខរបស់ជុងហ្គុកនៅពេលនេះពិតជាគួរឲខ្លាចខ្លាំងណាស់គឺប្រៀបដូចជាបិសាចសាតានកំណាចមួយយ៉ាងអញ្ចឹង។ គ្រាន់តែមើលគឺដឹងទៅហើយថាកំហឹងនៅខ្លួនគេខឹងខ្លាំងដល់កម្រិតណានោះ។

គេដឹងរឿងគ្រប់បែបយ៉ាងដែលបានកើតឡើងមកលើលីសាមុននេះទាំងអស់។ មូលហេតុនោះគឺភីមជាអ្នកខលប្រាប់គេហើយក៏មិនបានផ្តាច់ទំនាក់ទំនងពេលខលទៅដែរនិយាយរួមគឺបើកទូរស័ព្ទឲគេឮតាំងពីដើមមករហូតគេបើកឡានមកដល់ទីនេះ។ ជុងហ្គុកស្ទើរតែមិនអាចទប់កំហឹងរបស់គេបាននៅពេលបើកឡានមកព្រោះតែសម្តីមើលងាយរបស់ឪពុករបស់ខ្លួននិងប្រពន្ធចុងរបស់គាត់មកលើមនុស្សស្រីដែលគេស្រលាញ់។

កែវភ្នែកសម្លឹងឃើញមនុស្សស្រីដែលខ្លួនស្រលាញ់ថ្នាក់ថ្នមមកអង្គុយលត់ជង្គង់យំយ៉ាងកំសត់ជាទីបំផុត។ ទឹកភ្នែករបស់នាងប្រៀបដូចជាកាំបិតចាក់ទម្លុះបេះដូងគេឲឈឺចាប់ជាពន់ពេក។ កំហឹងរបស់ជុងហ្គុកនៅពេលនេះគេចង់តែបាញ់សម្លាប់គ្រប់គ្នាដែលមើលងាយមនុស្សស្រីរបស់គេនោះទេ។

គេដើរចូលសម្តៅទៅកាន់លីសារួចក៏និយាយទៅកាន់នាង៖
"អូនមានឈឺត្រង់កន្លែងណាទេ? អូនឆាប់ក្រោកឡើងមកកុំលត់ជង្គង់នៅចំពោះមុខពួកមនុស្សដែលមិនឲតម្លៃអូនឲសោះ!" ជុងហ្គុកនិយាយឡើងព្រមទាំងគ្រាលីសាឲងើបឡើង។

"ចាស៎....អូនមិនកើតអីនោះទេ!!" លីសានាងក៏ក្រោកឡើងមក។
"មនុស្សស្រីស្អីរំអួយមាយាដល់ថ្នាក់នេះនោះ! បងហ្គុកកុំជឿលើការបោកបញ្ឆោតរបស់នាងនេះឲសោះ!" ជេស៊ី

ម៉ែដោះសំណព្វចិត្តWhere stories live. Discover now