គេទាមទារចង់បានក្ដីស្រឡាញ់ និងភាពកក់ក្ដៅពីនាង ចង់ឲ្យនាងចាប់អារម្មណ៍ ចង់ឲ្យនាងយកចិត្តទុកដាក់ចំពោះគេតែម្នាក់ ទាំងដែលគេមិនធ្លាប់សូម្បីតែគិត ថានឹងប្រគល់ក្ដីស្រឡាញ់ទៅឲ្យនាងវិញ គេចង់បានក្ដីស្រឡាញ់ តែមិនចេះផ្ដល់ក្ដីស្រឡាញ់ កាន់តែមិនស្គាល់អ្វីដែលហៅថាការផ្ដល់ក្ដីស្រឡាញ់? របស់តែម្យ៉ាងគត់ដែលគេផ្ដល់ឲ្យនាង គឺការឈឺចាប់។