- ពង្វក់ស្នេហ៍ស្វាមី -

By Jxne_Jxne

355K 23.7K 305

ការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × K... More

EP2:អន់ចិត្ត
EP3:ធ្វើចិត្ត
EP4:ជួបជុំ
EP5:សត្រូវ
EP6:ថ្ងៃរៀបការ
EP7:ផែនការដំបូង
EP8:មិនខ្វល់
EP9:ស្ងាត់
EP10:រៀនលួង
EP11:ខ្ញុំឈឺណាស់បងដឹងទេ?
EP12:អូននិងពង្វក់បងបន្តទៀត
EP13:ខ្លាចប្រពន្ធ
EP14:ជួបគ្នាម្តងទៀត
EP15:ញ៉ែគ្នាបានគ្រប់ទីកន្លែង
EP16:ខ្ញុំនឹងព្យាយាម
EP17:អូនជាOmegaមែនទេ?
EP18:រោគចិត្ត
EP19:បងនាំអូនទៅកន្លែងមួយ
EP20:បងនឹងយកគេទៅនៅជាមួយ
EP21:ក្អួត
EP22:ចាញ់ក្លិន
EP23:មិនញុាំទេៗៗ
EP24:រលាកក្រពះ
EP25:សមាជិកថ្មី
EP26:បងសុំមួយមក
EP27:កូនក្បាលខូច
EP28:កូនជ្រូក
EP29:ង៉ក់ងរ
EP30:មានរឿងដោះស្រាយ
EP31:លាក់ចង្កូម
EP32:គំនិតអ្វី?
EP33:អាប្តីចិត្តអាក្រក់
EP34:សន្លប់
EP35:កូនជ្រូកស្លូត
EP36:បានស្អាតលែងខ្វល់ប្តីហើយ
EP37:ចង់បានប្អូនម្នាក់ទៀត
EP38:ចង់យកក៏យកអញ្ចឹងឬ?
EP39:ត្រូវការភាពកក់ក្ដៅ
EP40:អូនសុំទោស
EP41:ពូកែណាស់មែនទេ?
EP42:នៅឱ្យស្ងៀម
EP43:អស់ជម្រើសហើយ
EP44:បម្រើអូន
EP45:កុំបន្ទោសបង
EP46:ប្តីល្អ
EP47:បារម្ភអូននិងកូន
EP48:រៀបការពេលណា?
EP49:កូនខ្ញុំជាបិសាចមែនទេ?
EP50:បង្គាប់ប៉ុន្មាន?
EP51:ក្តីសុខ
EP52:អូនមិនសុខចិត្តទេ
EP53:មហាគ្រួសារ
EP54:អ្នកប្រុសតូចគេចាប់ខ្លួនហើយ
EP55:ប្រពន្ធកូនខ្ញុំ
EP56:សងសឹក
EP57:ស្ងាត់
EP58:បងអន់ បងមិនបានការ
EP59:ពួកវាមិនសមរស់ទេ
EP60:ភ្លេចខ្លួន
EP61:ក្តីស្រឡាញ់
EP62:កូនសម្លាញ់
EP63:អូនស្រឡាញ់គ្រប់គ្នា
EP64:ប្រឡែងគ្នា
EP65:កុំសម្លាប់Daddyអីណា
EP66:Daddyមិនអនុញ្ញាត
EP67:កូនកំហូច
EP68:កូនជួយMommy
EP69:សេចក្តីសុខ (The End)

Ep1:រៀបការ?

16.5K 636 4
By Jxne_Jxne

@ភូមិគ្រិះត្រកូលចន

"ខ្ញុំមិនព្រមការជាមួយគេទេ ខ្ញុំមិនព្រមដាច់ខាត" សម្លេងគ្រល ធំស្រែកបន្លឺឡើងពេញភូមិគ្រិះ ក្រោយលឺឪពុកម្តាយខ្លួននិយាយហើយ នេះត្រូវអោយនាយរៀបការអញ្ចឹងហេស? ថែមទាំងរៀបការជាមួយមនុស្សប្រុសទៀត?តើគាត់កំពុងតែលេងសើចជាមួយគេតើមែនទេ?

(ចន ជុងហ្គុក ជាកូនប្រុសនិងជាទាយាទតែមួយរបស់ត្រកូលចន នាយមានអាយុ25ឆ្នាំហើយថែមទាំងជាអគ្គនាយកក្រុមហ៊ុនផលិតទឹកអប់ដ៏ធំល្បីល្បាញលំដាប់ពិភពលោកដូចគ្នា )

"បើកូនមិនព្រមរៀបការជាមួយគេទេ កូនមានរឿងជាមួយម៉ាក់ជាមិនខាន ទោះគេជាប្រុសតែអត្តចរិកគេទទួលយកបាន ណាមួយម៉ាក់ក៏មិនចង់អោយឯងទៅទាក់ទងនិងស្រីៗអស់នោះទៀតដែរ"អ្នកស្រីចន ពោលឡើងជាដាច់ខាត ទោះជាយ៉ាងណាគាត់ក៏មិនអាចទទួលយកមនុស្សស្រីដែលនាយពាក់ព័ន្ធជាមួយរៀងរាល់ថ្ងៃនេះកើតដែរ

"តែម៉ាក់ប៉ា សូម្បីមុខគេក៏ខ្ញុំមិនស្គាល់ហើយជាប្រុសទៀត ម៉ាក់មិនខ្មាសគេទេមែនទេ" ជុងហ្គុក ឈរគាំងហួសចិត្តនិងការសម្រេចចិត្តរបស់ពួកគាត់ជាខ្លាំង មនុស្សស្រីលើលោកនេះក៏មិនខ្វះដែលអោយនាយរើសមកធ្វើជាគូរអនាគតច្រើនណាស់ ហេតុអ្វីក៏ត្រូវអោយនាយមករៀបការជាមួយមនុស្សប្រុសបែបនេះទៅវិញ ?ហើយខ្លួនមិនដែលស្គាល់ទៀត ត្រូវមកចាប់ការបែបនេះ នាយសឹងតែទៅបោកក្បាលនិងជញ្ជាំងអោយឆ្កួតបាត់ទេ

"គង់និងបានឃើញទេ ប៉ាម៉ាក់មិនអោយកូនអស់សង្ឃឹមទេ ហើយកូនត្រូវត្រៀមខ្លួនផងខែក្រោយកូនត្រូវការហើយ មិនអាចដើរហើរជាមួយស្រីទៀតទេ"លោកប្រុសចន

"តែម៉ាក់យ៉ាងណាក៏ខ្ញុំមិនការដែរ"ជុងហ្គុក

" បើមិនព្រមរៀបការជាមួយគេ ចុះចេញពីដំណែងជាCEOរបស់ឯងហើយដកកាត របស់ឯងយកមកអោយយើងទាំងអស់"លោកប្រុសចន

"ហូយ~~~លោកប៉ា នេះចង់កាត់កាលកូនដោយគេមែនទេ"Jungkook

"យើងមិនបានថាកាត់កាលឯងឯណា យើងចាំមើលទៅវិញទេថាស្រីរបស់ឯងនោះពេលអត់លុយ ពួកនាងៗទាំងអស់នោះមកតាមយកចិត្តឯងទៀតទេ"Mr Jeon

"តែលោកប៉ាថាស្រីរបស់ខ្ញុំនោះស្រឡាញ់ខ្ញុំព្រោះលុយ ចុះសំណព្វចិត្តលោកប៉ានោះមិនមែនព្រោះតែលុយដែរណាហី"Jungkook

"នេះឯងមិនទាន់ស្គាល់គេច្បាស់ឯងកុំចេះតែនិយាយគ្រួសារគេជាម្ចាស់ភាគហ៊ុនធំក្នុងក្រុមហ៊ុនបន្ទាប់ពីប៉ាណាឯងដឹងទេ នៅមានអ្វីជាច្រើនជារបស់គេទៀតផង "លោកប្រុសចននិយាយតបទៅកូនតែមិនមែនបានន័យថាគាត់មើលឃើញទ្រព្យសម្បត្តិគេទេ ដោយសារតែកូនគេអត្តចរិកក៏ល្អហើយណាមួយប៉ារបស់គេនិងគាត់ជាមិត្តនិងគ្នាទៀតទើបគាត់ចង់ធ្វើបែបនេះ មូលហេតុមូលទៀតដែលពួកគាង់បង្ខំអោយនាយរៀបការព្រោះមិនចង់ឃើញនាយកម្លោះ ដើរបណ្តើរស្រីរាប់មិនអស់ដូចសព្វថ្ងៃ ហើយស្រីទាំងនោះសុទ្ធតែជាប្រភេទដែលពួកគាត់មើលមិនចូលភ្នែក

"លោកប៉ា.. "ជុងហ្គុក

"ម៉ាក់ទុកពេលអោយកូនគិតចុះណា កូនសម្លាញ់ចិត្តម្តាយ ទៅធ្វើការចុះណាកូនម្តាយ ហើយគិតតាមសម្រួលថាចង់អត់លុយចាយឬមានប្រពន្ធហើយមានលុយចាយពេញៗដៃដូចឥឡូវណាកូនម្តាយ"អ្នកស្រីចន

"អ្នកម៉ាក់កុំមកឌឺដងខ្ញុំបានទេ?"ជុងហ្គុក

"ទេ ម៉ាក់និយាយតាមប៉ាឯងនិយាយតើ"Ms Jeon

"ហ្អើយ ខ្ញុំទៅធ្វើការហើយ"Jungkookនិយាយហើយក៏កាន់អាវក្រៅដើរចេញទៅខាងក្រៅមុននិងបើកឡានចេញទៅបាត់

#ភូមិគ្រិះគីម

ក្មេងប្រុសអាយុ21ឆ្នាំរាងតូចច្រឡឹងកម្ពស់ខ្ពស់សមល្មម មុខមាត់ស្រស់ស្អាត ចញ្ចើមក្រាស់ ច្រមុះស្រួច បបូរមាត់ស្តើងពណ៍សុីជម្ពូរ នេះគឺKim Taehyung ជាកូនប្រុសបណ្តូលចិត្តតែមួយរបស់ត្រកូលគីមនេះឯង

"ធុញៗៗៗៗ ធុញខ្លាំងណាស់ មិនដឹងជាស្អីទេ នៅសុខៗមកអោយគ្នារៀបការជាមួយមនុស្សដែលមិនធ្លាប់ស្គាល់ តើគេមានចរិកឬកពារបែបណា? អាចធ្វើអោយខ្ញុំមានក្តីសុខបានអត់? ហេតុអ្វីក៏អ្នកម៉ាក់លោកប៉ាធ្វើបែបនេះដាក់ខ្ញុំ? ធុញណាស់ ទៅក្រៅវិញល្អជាង"សម្លេងស្រួលស្រិបពោលឡើងចេញពីក្រអូមមាត់របស់ថេយ៉ុង មុននឹងដើរទៅទាញខោឡាន បើកចេញទៅបាត់

#ផ្សារទំនើប

"ជីមីន ! យើងនៅទីនេះ"រាងតូចស្តើងលើកដៃបក់ហៅអ្នកជាមិត្តដែលដើរចូលមកជាមួយស្នាមញញឹមដែលមិនចេះរលុប

"ហៅមកភ្លាមៗបែបនេះ រកតែប្រាប់ប្តីបន្តិចមិនបាន" គ្រាន់តែដាក់គូទអង្គុយភ្លាម ជីមីនក៏ថាអោយថេយ៉ុងភ្លាមៗ ព្រមទាំងខាំមាត់សម្លក់មុខមិត្តរបស់គេទៀតផង នេះគេមកនេះមិនបានសុំអនុញ្ញាត ប្តីគេនៅឡើយទេ ទៅវិញច្បាស់ជាត្រូវជាពុំខាន

"កុំខឹងអីណា ដោយសារយើងមានរឿងចង់ពិភាក្សាទើបហៅមកភ្លាមៗបែបនេះ"ថេយ៉ុង

"មានរឿងអីមែនទេ?"ជីមីន

"ម៉ាក់ប៉ាយើងមិនដឹងជាត្រូវមន្តអាគមរបស់អ្នកណាមកទេ សុខៗក៏បង្ខំអោយយើងរៀបការ យើងធុញខ្លាំងណាស់" ថេយ៉ុងយកស្លាបព្រាមកចុចការ៉េម ព្រោះពេលនេះពួកគេកំពុងនៅក្នុងហាងកាហ្វេមួយក្នុងផ្សារទំនើប ព្រមទាំងនិយាយរឿងមិនសុខចិត្តមកប្រាប់អោយមិត្តស្តាប់

"ឯងត្រូវរៀបការឬ?"ជីមីនរាងភ្ញាក់ផ្អើលបន្តិច ប៉ុន្តែខំសម្រួលឥរិយាបថមកអង្គុយត្រឹមត្រូវវិញ

"អឺ បើថារៀបការជាមួយមនុស្សស្រីមិនសូវអីទេ តែត្រូវមករៀបការជាមួយមនុស្សប្រុសទៀត"ថេយ៉ុង

"ក្រែងឯងមិនចូលចិត្តមនុស្សស្រីតាំងពីដំបូងមិនអញ្ចឹង?"ជីមីនសួរជាមួយនឹងសម្លេងតិចៗ ព្រោះគេដឹងហើយថាមិត្តទោះបីជាមិនដែលទាក់ទងអ្នកណាមកក៏ដោយតែដឹងហើយថាគេមិនស្រឡាញ់មនុស្សស្រីឡើយ

"តែយើងមិនដែលស្គាល់គេឡើយ !"

"ហេតុអ្វីក៏មិនសួរពួកគាត់ទៅ?"

"សួរតាមប្រហោងលូណា បើពួកគាត់មិនដែលនៅផ្ទះផង ទោះចង់ប្រកែកក៏មិនដឹងថាប្រកែកអីកើត"

"បើមិនពេញចិត្តក៏ប្រកែកទៅ បើប្រកែកមិនបានការហើយធ្វើបាបគេអោយគេសុំលែងលះទៅ ឯងបានរួចខ្លួនហើយមិនបាច់ទើសទាល់"

"យោបល់ល្អគំនិតអាក្រក់"

"ខំជួយទុកបម្រុងហើយមិនទទួលក៏ហីទៅ"

"ឈប់និយាយរឿងនេះទៅយើងធុញណាស់"

"ក៏បានៗ ទៅទិញខោអាវវិញល្អជាង"

"ហុឹម..."ថេយ៉ុងក្រហឹមដើមក ងក់ក្បាលជំនួស ហើយក៏នាំគ្នាដើរចេញ

ឌឹប~~~

"អូយ! ចង្រែយ៍"សម្លេងថ្ងួចថ្ងូររបស់ថេយ៉ុងបានបន្លឺឡើងដោយសារតែមុននេះដើរសុខៗមិនប្រយ័ត្នស្រាប់តែជ្រុលទៅបុកនិងមនុស្សប្រុសម្នាក់ប្រៀបដូចជាដើរបុកជញ្ជាំងអញ្ចឹង

"ឯងយ៉ាងមិចហើយ"រាងក្រាស់សង្ហាដើរទៅជួយលើកអ្នកដែលកំពុងតែហើបឈរទាំងលំបាកវេទនានោះឡើង

"ខ្ញុំមិនអីទេ "ថេយ៉ុងតបទាំងមុខងាប់ដោយសារខ្លួនកំពុងឈឺប៉ុន្តែមិនចង់អោយមានរឿងទើបឆ្លើយស្រួលបួលវិញ

"លើកក្រោយដើរអោយស្រួលបួលផង"ជុងហ្គុក

"ដឹងហើយ ខ្ញុំទៅសិនហើយ"ថេយ៉ុងថារួចរួចក៏ដើរចេញទៅ

"អេ អាល្អិតឯងដើរបុកយើងនូវមិនសុំទោសយើងទៀត រឹកឡូយគ្រាន់បើ"សម្លេងជុងហ្គុកបន្លឺឡើងបានបង្អាក់ដំណើររាងតូចអោយបែមកវិញ

"ចង់អោយខ្ញុំសុំទោសលោក លោកគួរតែសុំទោសខ្ញុំវិញដូចគ្នា"ថេយ៉ុងអោបដៃងាកមកនិយាយជាមួយនាយទាំងទឹកមុនច្រឡឺម

"ហេតុអីយើងត្រូវសុំទោសឯង"ជុងហ្គុក

"បើខ្ញុំដើរគ្មានភ្នែកតែម្នាក់ឯងក៏មិនអាចទៅដើរបុកអ្នកដែលមានភ្នែកដូចលោកបានដូចគ្នា ត្រូវទេ?"ថេយ៉ុង

"គ្រាន់បើណាស់អាល្អិត"ជុងហ្គុក

"បងជុងអូនទិញរួចរាល់ហើយ នឹងមានរឿងអីមែនទេ?"សម្លេងស្រីស្រស់ជេនណាដែលជាស្រីកំណាន់របស់ជុងហ្គុកបានបន្លឺឡើងក្រោយពេលដើរចេញពីហាងសម្លៀកបំពាក់មួយ

"គ្មានអីទេ យើងទៅវិញទៅ"ជុងហ្គុក

"តែអូនមិនទាន់បានទិញស្បែកជើងនៅឡើយទេ"ជេនណា

"បើចង់នៅក៏នៅម្នាក់ឯងទៅ "ជុងហ្គុកនិយាយរួចក៏ដើរចេញទៅបាត់ទុកអោយស្រីអស់ក្រមុំម្នាក់នោះខំប្រឹងរត់តាមយ៉ាងវេទនា ដោយសារតែនាងពាក់ស្បែកជើងកែងខ្ពស់ផងហើយណាមួយជំហ៊ានរបស់នាយមួយៗមិនធម្មតាឡើយ

_____________________

To Be Continue...✨🐾

@Jane-ជេន

Continue Reading

You'll Also Like

2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
290K 20.6K 65
ទំនាក់ទំនងមួយដែលមានភាពជិតស្និទ្ធតាំងតែពីនៅតូចរបស់មនុស្សពីរនាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយត្រូវបានឃ្លាតចេញពីគ្នាភ្លាមៗធ្វើឲ្យក្មេងប្រុសដែលធ្លាប់តែទន់ខ្...