ភ្លើងស្នេហ៏ ក្នុងតំណក់ឈាម (ចប...

Od KimDaikie19

59.3K 3.3K 51

(ចប់)ដោយសារតែគំនុំដែលធ្វើអោយTAEHYUNGជាក្មេងប្រុសម្នាក់ទទួលរងទារុណកម្មគ្រប់បែបយ៉ាង។ បើមិនស្លាប់ ក៏រស់ក្បែរពិកា... Viac

ភាគ១
ភាគ២
ភាគ៣
ភាគ៤
ភាគ៥
ភាគ៦
ភាគ៧
ភាគ8
ភាគ៩
ភាក១០
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥
ភាគ១៦
ភាគ១៧
ភាគបញ្ជប់

ភាគ១១

3K 189 1
Od KimDaikie19

រយះពេលមួយខែបានកន្លងផុតទៅ វាពិតជាលឿនណាស់សម្រាប់ជីវិតរបស់មនុស្សគ្រប់គ្នា។ ចំណែកឯTaeវិញគេមិនដឹងថាថ្ងៃនេះជាថ្ងៃណា ខែនេះជាខែណានោះទេ គេគ្រាន់តែដឹងថានៅពេលដែលគេបើកភ្នែកមកគឺត្រូវទទួលរងទារុណកម្មរបស់Jungkook។

«ជីវិតរបស់ខ្ញុំ» Taehyungញេនិយាយហើយក៏មើលទៅស្លាកស្នាមរបួសដ៏សុះសាច់ហើយគេក៏យកថ្នាំមកលាបលើរបួសទាំងនោះ។

«កុំលាប» សម្លេងមួយនេះស្រែកយ៉ាងខឹងសម្បារហើយក៏យលថ្នាំនោះចេញពីដៃរបស់Taehyungហើយក៏ច្របាច់ដៃដែលមានស្នាមរបួសនោះ ធ្វើអោយមានឈាមក្រហមយ៉ាងច្រើនចេញមក

«អូយ៎ ខ្ញុំឈឺលែងដៃខ្ញុំទៅ» Taeស្រែកប្រាប់គេព្រោះដៃរបស់គេ Jungkookច្របាច់ស្ទើរតែបែកឆ្អឹងទៅហើយ

«យើងមិនលែង» Jungkookតបទៅគេដោយកំហឹង

«ប៉ុន្តែខ្ញុំ..» Taehyungគេរកនិយាយបន្តប៉ុន្តែមាត់របស់គេបានបិតជិតដោយសាររែបបូរមាត់របស់Jungkookបានក្របលើបបូរមាត់របស់គេ ហើយក៏អណ្តាតដ៏ស្ទាត់ជំនាញនោះលូកទៅក្នុងក្រអូមមាត់ដ៏ផ្អែមរបស់Taehyung

«....» Taehyungគេមិនមាត់និយាយអ្វីទាំងអស់ នៅពេលដែលបបូរមាត់របស់គេទទួលបានការថើបយ៉ាងរោរាលបែបនេះ។

«ហុឹ តើខ្ញុំកំពុងធ្វើអី គេគឺជាកូនឃាតករដែលសម្លាប់ប៉ារបស់ខ្ញុំ ហេតុអីបានជាខ្ញុំត្រូវធ្វើរឿងបែបនេះជាមួយគេ» សំនួរទាំងនេះគឺតែងតែលេចចេញមកនៅក្នុងខួរក្បាលរបស់Jungkookគ្រប់ពេល។

Jungkookគេក៏ប្រញាប់ដកបបូរមាត់របស់គេចេញហើយ ក៏ដើរទៅខាងលើវិញ ទុកអោយTeahyungនៅម្នាក់ឯង។

«ខ្ញុំមិនគួរធ្វើបបែបនិងទៀតទេ គេជាឃាតករដែលសម្លាប់ប៉ានិងបងប្រុសរបស់ខ្ញុំ» Jungkookគេមកដល់ក្នុងបន្ទប់ហើយក៏ក្រវីក្បាលដើម្បីបំភ្លេចរឿងទាំងនោះដែលបានកើតឡើងមកលើគេអម្បាញ់មិញ។

នៅពេលដែលJungkookកំពុងដាក់ខ្លួនដេកនៅលើពូកដ៏សែនទន់របស់គេបានមួយសន្ទុះស្រាប់តែទូរស័ព្ទរបស់គេបានរោទ៏ឡើង។

«អាឡូ ចៅហ្វាយ» មនុស្សជំនិតរបស់គេបានខលមករកគេព្រោះមានរឿងសំខាន់

«មានការអីមែនទេ» Jungkookសួរទៅមនុស្សជំនិតរបស់ខ្លួន

«គឺ លោកKim និងអាSoojiវាបានយកថ្នាំមកចូលនៅក្នុងឃ្លាំងចាស់មួយ ប៉ុន្តែខ្ញុំបានអោយប៉ូលីព័ទ្ធជុំវិញអស់ហើយ» មនុស្សជំនិតរបស់Jungkookបានប្រាប់ពីគម្រោងនោះទៅដល់គេ។

«តិចទៀត គឺយើងទៅដល់» Jungkookនិយាយហើយក៏ដាក់ទូរស័ព្ទចុះ

«ហេតុអីបានជាប៉ារបស់អាTaehyungវាធ្វើបែបនិង» Jungkookគេនិយាយក្នុងចិត្តរួចក៏ដើរចេញទៅ។

នៅពេលដែលJungkookចុះមកក្រោមក៏ឃើញTaehyung សម្លឹងមើលមកគេមិនដាក់ភ្នែក។

«លោកទៅណា?» TaehyungសួរសំនួរនេះទៅJungkook

«ទៅធ្វើការ»Jungkookឆ្លើយដាច់ៗដាក់គេ
«ខ្ញុំសុំទៅផងបានទេ» TaehyungសុំJungkookទៅជាមួយព្រោះគេក៏មិនដឹងថាថ្ងៃនេះហេតុអីបានជាចង់ទៅក្រៅជាមួយJungkook

«អឺ.....ក៏បានដែរ» Jungkookយល់ព្រមហើយក៏ជួយលើកTaehyungអោយងើបឈររួចក៏ចេញទៅ។

_____

ចាប់តាំងពីថ្ងៃដែលsugaសុំJiminធ្វើជាបុគ្គលិកទំនាក់ទំនងរវាងពួកគេទាំងពីរក៏កាន់តែជិតស្និតទៅៗ ព្រោះពួកគេតែងតែញុំាអីជាមួយគ្នា ធ្វើការជាមួយគ្នា។

«Jiminហា៎» sugaស្រែកហៅឈ្មោះរបស់Jimin
«ហឹម....»
«ធ្វើសង្សារបស់ខ្ញុំបានទេ» Sugaនិយាយពាក្យនៅទៅកាន់Jimin

«ហា៎» Jiminស្រែក ព្រោះខ្លាចតែគេស្តាប់ច្រលំប្រយោគអម្បាញ់មិញនេះ

«ធ្វើសង្សានិងខ្ញុំបានទេ»Sugaនិយាយពាក្យនេះម្តងទៀត

«អឹម...ខ្ញុំសុំគិតសិនបានទេ» Jiminគេពិតជាផ្តល់ចម្លើយមួយយាងសមស្របទៅអោយSugaខ្លាំងណាស់ព្រោះវាភ្លាមៗពេក។

«បានតែកុំយូរពេកណា» Sugaនិយាយបញ្ជាក់ប្រាប់Jimin

«អឹម...» Jiminគេយល់ព្រមហើយក៏ដើរចេញពីកន្លែងឆុងកាហ្វេ។

______
JungkookនិងTaehyungគេបានមកដល់នៅក្នុងឃ្លាំងចាស់មួយ ហើយពួកគេក៏បានទៅរត់ពួននៅក្នុងកន្លៀតជញ្ជាំងមួយព្រោះខ្លាចមានគេចាប់បាន។

«លោកមកទីនេះធ្វើអី» TaehyungសួរទៅJungkookព្រោះទីនេះគួរអោយខ្លាចខ្លាំងណាស់

«តិចទៀត ឯងគង់និងទេ» Jungkookប្រាប់ទៅTaehyung

Kim និង Sooji កំពុងតែដើរចេញពីបន្ទប់រួចក៏និយាយរឿងការងារជាមួយគ្នា។

«លោកប៉ា» Taehyungស្រែកហៅប៉ារបស់ខ្លួននៅពេលដែលឃើញដូចនេះហើយគេក៏រត់ចេញទៅរកប៉ារបស់ខ្លួន ហើយJungkookក៏រត់ទៅតាមគេដែល។

«Jungkook Taehyung» ហេតុអីបានជាពួកឯងនៅទីនេះ លោកKimសួរហើយសម្លឹងមើលទៅJungkook

«គឺយើងមកចាប់ពួកឯងដាក់ក្នុងគុកនោះអី» Jungkook

នៅពេលដែលJungkookគេទាញរកកាំភ្លើងចេញមកស្រាប់តែមនុស្សជំណិតរបស់Soojiបានចាប់Jungkookជាប់ រួចក៏ចាប់ចងនៅលើកៅអី។

«ឆាប់ទម្លាក់អាវុធ របស់ពួកឯងភ្លាម បើសិនមិនចង់អោយអាJungkookម្នាក់នេះស្លាប់» លោកKimដែលត្រូវជាប៉ារបស់Taehyungគម្រាមទៅប៉ូលីសទាំងអស់។

«លោកប៉ាកុំធ្វើបែបនេះអី» Taehyungឃាត់លោកប៉ារបស់គេ

«កុំហៅយើងថាប៉ារបស់ឯងទៀត បើឯងដឹងការពិតហើយចាំយើងប្រាប់ឯងទៅចុះ» លោកKimនិយាយហើយក៏យកកាំភ្លើងតម្រង់

«លោកប៉ានិយាយអ្វីខ្ញុំមិនយល់ទេ»Taehyungគេពិតជាឆ្ងល់ខ្លាំងណាស់ថាប៉ារបស់គេកំពុងតែនិយាយអំពីអ្វី

«កាលពី២៥ឆ្នាំមុន គ្រួសាររបស់ឯងបានធ្វើបាបមកកាន់យើងខ្លាំងណាស់ រហូតទាល់តែយើងទ្រាំមិនបានទើបយើងសម្រេចចិត្តលួចឯងចេញពីមន្ទីរពេទ្យ នៅពេលដែលឯងកំពុងតែចិញ្ចឹមដាក់កែវ....» លោកKimនិយាយដំណើរសាច់រឿងមកអោយTaeស្តាប់ ហើយJungkookក៏បានឮ រហូតទាល់តែគេភ្ញាក់ខ្លួនថាគេបានធ្វើបាបមនុស្សខុស។

«ហុឹ ហុឹ ចុះពេលនេះលោកប៉ា និងម៉ាក់របស់ខ្ញុំទៅណាហើយ» Taehyungសួររកឱពុក ម្តាយរបស់ខ្លួន

«គឺយើងសម្លាប់ចោលហើយ» លោកKimនិយាយក៏រាលកៃគ្រាប់កំភ្លើងសំដៅទៅJungkook

«ផាំង...» សម្លេងគ្រាប់កំភ្លើងមួយគ្រាប់ត្រូវបានបាញ់ចំស្មាររបស់Taehyungដោយសារតែគេរត់ទៅរងគ្រាប់កាំភ្លើងជំនួសjungkookអោយឈាមយ៉ាងច្រើនចេញមកពេញលើឥដ្ឋហើយTaehyungក៏បានដួលនៅលើថ្លុកឈាមនោះទៅ។

នៅពេលដែលលោកKim និង Jang SoojiកំពុងតែមើលTaehyung ប៉ូលីសទាំងអស់ក៏បានព័ទ្ធពួកគេជុំ រួចក៏អោយទម្លាក់កាំភ្លើងចុះហើយក៏ដាក់ខ្នោះរួចនាំឡើងទៅលើឡាន។

«Taehyung» Jungkookស្រែកឡើងត្រហោយំ នៅពេលដែលឃើញTaehyungមានសភាពបែបនេះគេក៏ប្រយាប់រើជាមួយខ្សែចំណងនោះរហូតទាល់របូតធ្លាក់អស់ រួចគេក៏ប្រញប់បីTaehyungដាក់នៅឡាន។

«Taehyung កុំកើតអីណា» Jungkookបើកឡានបណ្តើរបារម្ភពីTaehyungបណ្តើរព្រោះពេលនេះគេមិនដឹងធ្វើអ្វីនោះទេ។

មកដល់មន្ទីរពេទ្យភ្លាមTaehyungក៏បានគ្រូពេទ្យនាំទៅដាក់នៅបន្ទប់សង្គ្រោះបន្ទាន់របស់អ្នកជំងឺ។ ចំណែកឯJungkookវិញរត់តាមគ្រែអ្នកជំងឺហើយក៏ចាប់ដៃTaehyungជាប់មិនប្រលែងទៅណា។

«សុំទោសលោកមិនអាចចូលបានទេ»

Jungkookគ្រូពេទ្យមិនឲគេចូលទៅខាងក្នុងនោះទេ អោយគេអង្គុយរងចាំនៅខាងក្រៅ ប៉ុន្តែគេនៅមិនសុខស្រួលនោះទេ។

២ម៉ោងក្រោយមកគ្រូពេទ្យម្នាក់ក៏បានមកនិយាយជាមួយគេ។

«លោកគ្រូពេទ្យគេយ៉ាងម៉េចហើយ» Jungkookប្រញាប់ងើបសួរទៅគ្រូពេទ្យយ៉ាងប្រញាប់។

«អ្នកជំងឺគឺមានការហូរឈាមខ្លាំងមែនទែន គឺត្រូវការឈាមប្រភេទOដើម្បីជួយគេ»

«ខ្ញុំមានឈាមប្រភេទOយករបស់ខ្ញុំ» Jungkookប្រញាប់ប្រាប់គ្រូពេទ្យហើយគេក៏ទៅបូមឈាមដើម្បីជួយTaehyung។

៣ម៉ោងក្រោយមកTaehyungក៏បានដឹងខ្លួនរួចគេក៏មើលទៅអ្នកដែលនៅជិតខ្លួនរបស់គេគឺJungkookដែលកំពុងតែគេងនៅក្បែរគេ។

«លោកដឹងទេJungkook ខ្ញុំស្រលាញ់លោក» Taehyungនិយាយប្រយោគនេះឡើងមកនៅពេលដែលឃើញJungkookកំពុងតែគេងលង់លក់។

«ខ្ញុំក៏ស្រលាញ់ឯងដែល» Jungkookនិយាយប្រយោគនេះទៅធ្វើអោយTaehyungភ្ញាក់ព្រោះគេស្មានតែJungkookគេងលក់បាត់ហើយ។

«លោកមិនទាន់គេងទេហ្អ»

«នៅទេ»

«ដៃរបស់លោកកើតអី» TaehyungសួរទៅJungkookព្រោះឃើញដៃរបស់គេមានរំបង់ ដោយសារតែបូមឈាមអោយTaehyung

«គ...គឺ..» Jungkookគេរាងស្ទាក់ស្ទើរបន្តិច

«លោកបានផ្តល់ឈាមអោយខ្ញុំមែនទេ»

«អ...អឹម»

«អរគុណហើយ»

«អរគុណអី ឯងបានជួយជីវិតខ្ញុំហើយ ខ្ញុំទេដែលត្រូវអរគុណឯងនោះ»

«ខ្ញុំសុំទោសឯងផងណា» Jungkookស្រាប់តែនិយាយពាក្យនេះឡើងមក

«សុំទោសរឿងអី»

«គឺខ្ញុំបានធ្វើបាបឯង ព្រោះខ្ញុំស្មានតែឯងកូនអាតាកញ្ចាស់Kimនិង»

«មិនអីទេ វាគ្រាន់តែជាអតីតកាលប៉ុណ្ណោះ» Taehyungគេញញឹម

«បងស្រលាញ់អូន» Jungkookស្រាន់តែប្តូរពាក្យយើង និងខ្ញុំ មកជាពាក្យបងអ្វីធ្វើអោយTaehyungឡើងអៀនទៅហើយ»

«អូនក៏ស្រលាញ់បងដែល»

Pokračovať v čítaní

You'll Also Like

41.2K 418 17
"เอากันแล้วไม่ให้เรียกว่าเมียจะให้เรียกว่าอะไรหล่ะ? หืมม" JK
17.5K 934 8
បេះដូងរបស់បុរសម្នាក់នេះត្រជាក់នឹងធឹងប្រៀបដូចជាទឹកក តែអ្នកណាទៅដឹងថារាងកាយរបស់គេក្ដៅរោលរាលពោរពេញទៅដោយកម្ដៅអាចដុតកម្លោចរាងតូចស្ទើរតែក្លាយទៅជាផេះក្នុងមួយ...
131K 3.3K 28
"กล้าดียังไงถึงส่งโอเมก้าชั้นต่ำมาเป็นเครื่องบรรณาการข้า เอาตัวมันไปขัง" . . "เจ็บ.." เสียงแผ่วเบาเหมือนใกล้จะหมดแรง น้ำตานองหน้าเพราะความเจ็บปวด ปาก...
59.3K 3.3K 18
(ចប់)ដោយសារតែគំនុំដែលធ្វើអោយTAEHYUNGជាក្មេងប្រុសម្នាក់ទទួលរងទារុណកម្មគ្រប់បែបយ៉ាង។ បើមិនស្លាប់ ក៏រស់ក្បែរពិការដែល