༺ភារកិច្ចបេះដូង༻

By nith_byy_kim

58.5K 2.7K 82

(ឈុត:ទឹកភ្នែកអាថ៌កំបាំង) (មីនយ៉ូនហ្គីxឃីងម៉ាឡារាល) _____ « បងទៅពេលនេះល្អបំផុតហើយប្រសើជាជាងអោយបងនៅទ្រាំមើលអូនអ... More

លបសម្លាប់❤︎シភាគទី០១
ចំណួបក្នុងគ្រោះថ្នាក់❤︎シភាគទី០២
ចង់ជួប❤︎シភាគទី០៣
អាថ៍កំបាំង❤︎シភាគទី០៤
ចង់ឈ្នះ❤︎シភាគទី០៥
ភាពចង់ឈ្នះបង្កហេតុ❤︎シភាគទី០៦
ភ័យខ្លាច❤︎シភាគទី០៧
ស្ដាយក្រោយ❤︎シភាគទី០៨
សុវត្ថិភាព❤︎シភាគទី០៩
មិនយល់❤︎シភាគទី១០
កញ្ជ្រោលអារម្មណ៍❤︎シភាគទី១១
♡︎ភារកិច្ចបេះដូង♡︎ភាគ១២
♡︎ភារកិច្ចបេះដូង♡︎ភាគ១៣
♡︎ភារកិច្ចបេះដូង♡︎ភាគ១៤
♡︎ភារកិច្ចបេះដូង♡︎ភាគ១៥
♡︎ភារកិច្ចបេះដូង♡︎ភាគ១៦
♡︎ភារកិច្ចបេះដូង♡︎ភាគ១៧
♡︎ភារកិច្ចបេះដូង♡︎ភាគ១៨
♡︎ភារកិច្ចបេះដូង♡︎ភាគ១៩🚫
♡︎ភារកិច្ចបេះដូង♡︎ភាគ២០🔞
♡︎ភារកិច្ចបេះដូង♡︎ភាគ២១🚫
♡︎ភារកិច្ចបេះដូង♡︎ភាគ២២
♡︎ភារកិច្ចបេះដូង♡︎ភាគ២៣
♡︎ភារកិច្ចបេះដូង♡︎𝙿𝚊𝚛𝚝𝟸𝟺
♡︎ភារកិច្ចបេះដូង♡︎𝚙𝚊𝚛𝚝𝟸𝟻
♡︎ភារកិច្ចបេះដូង♡︎𝚙𝚊𝚛𝚝𝟸𝟼
♡︎ភារកិច្ចបេះដូង♡︎𝙿𝚊𝚛𝚝𝟸𝟽
♡︎ភារកិច្ចបេះដូង♡︎𝚙𝚊𝚛𝚝𝟸𝟾
♡︎ភារកិច្ចបេះដូង♡︎𝚙𝚊𝚛𝚝𝟸𝟿🚫
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟶
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟷
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟸
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟹
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟺
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟻
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟼
꧁ភារៈកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟽
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟾
꧁ ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟿
꧁ ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟶
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟷
꧁ភារកិច្ចបេះដូង꧂ 𝚙𝚊𝚛𝚝𝟺𝟸
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟺
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟻
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟼
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟽
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟾
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟿
꧁ភារកិច្ចបេះដូង꧂ភាគបញ្ចាប់

꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟹

860 45 2
By nith_byy_kim


រាងស្ដើងMaLaRealរៀបចំខ្លួនរួចរាល់រៀបនឹងចេញ
មកទទួលYoongiឲទាន់ពេលទោះបីខ្លួនឈឺរបួសយ៉ាងណាក៏ដោយនាងក៏ខ្លាចមិនចាញ់គេដែរសុខៗគ្រប់យ៉ាងប្រែប្រួលថ្នាក់នេះពេលដែរគ្រប់យ៉ាងរៀបនឹងចាប់ផ្ដើមហើយវានឹងជិតបញ្ចាប់ផងដែរ។នាងនឹងFandyចេញមកដល់មុខដំណាក់ហើយប៉ុន្តែក៏ទាក់ភ្នែកនឹងកម្លោះសង្ហារបី
នាក់ទៀតJungkook_Rm_Jiminពួកគេនាំមុខអ្នកបម្រើប៉ុន្មាននាក់ទៀតដែរកំពុកកាន់វ៉ាលីរបស់ពួកគេទៀតផង។

« ស្អីនេះ» MaLaReal ឈប់សួរទៅពួកគេហើយគ្រប់គ្នាក៏អោនគោរពភ្លាមដោយគ្មានអ្នកហ៊ានឆ្លើយតបសំនួរនាងទេ។

« យើងសួរថាស្អីនេះមិចមិនឆ្លើយសំនួរយើង» នាងស្រែក
គំហគសួរខ្លាំងមិនយល់ហេតុអីគ្រប់យ៉ាងរៀបចំលឿនថ្នាក់នេះ។

« ព្រះនាងគឺថា..គ្រប់យ៉ាងតាមព្រះរាជបញ្ជាក្រាបទូល» RMហា៎ស្ដីឡើង។

« ហុឹស...ផ្ដេសផ្ដាសណាស់» ស្របសម្ដីនាង៏ដើរចេញមករកYoongiតែម្ដងពិតជាខ្លាចណាស់ថានាងនឹងមិនបានជួបគេទៀត។
នេះជាហេតុផលដែរនាងមកយឺតជាJunBនោះ។

MaLaReal ឈរមើលមកកាន់គេដោយមុខមាំដៃក្ដាប់ណែនកែរភ្នែកនឹងថ្កល់សម្លឹងមើលមកដៃតូចស្រលូនដែរកំពុងកាន់ដៃYoongiជាប់ស្និតស្នាលថ្នាក់នេះ។
គ្រប់គ្នានៅទីនោះសម្លឹងមើលមកនាងគ្រប់គ្នាមើលទៅនាងគួរឲខ្លាចខ្លាំងណាស់គ្មានអ្នកណាហ៊ានហាមាត់និយាយនោះទេ

« ព្រះនាង....!!» Yoongiឧទានឈ្មោះនាងឡើងមកទាំងស្នាមញញឹមពេញបេះដូងរបស់គេ។ធ្វើឲស្រីតូចដែរតោងដៃគេនោះងើបមុខសម្លក់ឡើង។

« ....... » រាងស្ដើងមិននិយាយទេតែក៏ប្ដូរពីមុខមាំមកជាស្រទន់វិញផ្ដល់ស្នាមញញឹមទៅកាន់រាងក្រាស់ហើយដើរចូលមកទល់មុខ
ភ្លាមៗហើយស្ថានការទាំងមូលក៏ផ្លាស់ប្ដូរវិញ ព្រោះអីនឹងមិនមានរឿងកើតឡើងនោះទេព្រោះអីនាងញញឹមវិញហើយ។

« ឈឺខ្លាំងទេ..» រាងស្ដើងហើបមាត់សួរគេថ្នមៗ។

« លោកYoonអស់អីហើយព្រះពរទ្រង់ទុកប្រទ័យចុះមានខ្ញុំមើលថែគាត់ហើយ» រាងក្រាស់មិនទាន់តបផងJunB ក៏តបទៅនាងជំនួសដោយស្នាមញញឹមក្រាស់បំផុត។

« ហ៊ឹម មើលទៅនាយមាននាក់ថែរហើយយើងគួរតែអស់បារម្ដដែរ ខន្តីសិនទៅMaLaReal » នាងប្រែមិនដូចរាល់ដងស្រាប់តែមិនច្រឡោតដាក់ទោសJunBទៀត Sugaបើកភ្នែកធំមើលមកនាងស្អីនេះនាងមិនហួងហែងគេទៀតទេឬយ៉ាងមិចបានជាមិនរករឿងបែបនេះ។ប៉ុន្តែចុងប្រយោគនាងនិយាយក្នុងចិត្តដៃក្ដាប់ណែនខ្នាញ់នឹងនាងណាស់។

« អ្នកណាថា...នេះ»
« អ៊ូយ!!!!លោកYoon» ស្រីស្រស់ច្រឡោតឡើងពេលរាងក្រាស់រុញនាងចេញមួយទំហឹងស្ទើរតែដួលទៅនឹងដីទៅហើយ។ចំណែកSugaរុញនាងចេញនោះក៏ចង់ដួលខ្លួនឯងដែរតែMaLaReal នាងទប់ជាប់ហើយញញឹមនិយាយតិចៗជិតត្រចៀកគេ។

« លើកនេះនាយមិនថានាងចាប់ផ្ដើមមុនហើយព្រមតាមនាងទៅ» រាងស្ដើងញញឹមឌឺដងទៅគេ។

« ហ៊ឹស....វិលមុខណាស់» Sugaមានកម្លាំងសើចដើមក៏បន្តិចមុននឹងធ្វើជាវិលមុខរកសន្លប់ទៀតផង។

« RM មកគ្រាគេបន្តិចទៅធ្ងន់ណាស់» នាងដឹងល្បិចរបស់គេនាងប្ដូរហៅអ្នកកម្លោះRmមកជួយគ្រាគេជំនួសវិញ។

« នាងមិនសុខចិត្តទេហេស៎» ប្រយោគនេះបើគិតប្រកដជាថាលឺចេញពីបបូរមាត់របស់MaLaReal ប៉ុន្តែអត់នោះទេគឺលឺចេញពីនាងក្រមុំFandyតបស្រដីឌឺដងវិញ។

« នាង!!!!!» JunB ងើបខ្លួនឡើងសម្លក់ស្រីស្រស់តែម្ដងនឹងឈឺចិត្តណាស់ដែររាងក្រាស់ធ្វើបែបនេះដាក់នាងនេះមិនទុកមុខឲសោះហើយ។

« ទៅដំណាក់វិញ» MaLaReal បង្ហើរថ្នមៗមុខនឹងនាំដំណើររបស់ខ្ញុំទៅរួមជាមួយរាងក្រាស់ប៉ុន្មានអ្នកទៀត។ដែរលើកនេះនាងមិនច្រឡោតដូចរាល់ដងនោះដោយសារមិនចង់ខាតពេលទេនាងកំពុងខ្លាចមិនបានឃើញនឹងនិយាយជាមួយSugaដូចមុខបើសិននាងខឹងដែរគេឲស្រីផ្សេងប៉ះខ្លួនបែបនេះនោះនាងគ្មានអារម្មណ៍ល្អនិយាយជាមួយគេទេស្រួលមិនស្រួលទាញកាំភ្លើងដេញបាញ់ទៀតមិនខាន។

« ហ៊ឹស!!!!យើងទុកនាងនៅមិនបានទេ» ស្រីស្រស់JunBឈរក្ដាប់ដៃកែវភ្នែកប្រែឃោឃៅសម្លក់មើលទៅមនុស្សគ្រប់គ្នាដែរដើរចេញទៅទាំងអស់អម្បិញមិញនេះ
គុំនុំគុំគួនចូលមកគ្របដណ្ដប់ចិត្តគំនិតនាងភ្លាមៗពេលគ្រប់គ្នានៅទីនេះមិញនេះសើចចម្អកមកកាន់នាងគ្រប់គ្នាមិនដែរមើលឃើញនាងគ្រប់គ្នាមើលឃើញនឹងឲតម្លៃតែMaLaReal តាំងពីរដឹងក្ដីមកគ្រប់យ៉ាងដែរល្អគ្រប់គ្នាដែរចូលចិត្តគឺបានទៅលើMaLaReal ទាំងអស់តាំងពីនៅតូចរហូតដល់ធំដឹងក្ដីនាងមិនដែរទទួលបានអ្វីដែរចង់បានគ្រប់យ៉ាងគឺបានទៅលើMaLaReal ទាំងអស់រហូតនាងមានចិត្តច្រណែនមួយនេះឡើងមករហូតតាំងពីនៅតូច ។

« បើនាងមិននូវលើលោកនេះគ្រប់គ្នានឹងមើលឃើញយើង...គ្រប់យ៉ាងទាំងអស់នឹងជារបស់យើង...ហ៊ឹស!!!យើងរៀនវាមកជាមួយគ្នាត្រូវយកវាមកផ្ដាច់ចំណងយើងទាំងពីដូចគ្នា!!!!» JunBត្រឡប់មកបន្ទប់វិញលើកហឹបដាក់កាំបិទនាគរាជឡើងមកដោយលើកូន
កាំបិទមួយឡើងមកកាន់នឹងដៃស្របប្រយោគក៏បង្ហើរចេញមក។ ដៃនាងក្ដាប់ជាប់ឡើងប្រែជាញ័រព្រោះខឹងនឹងហេតុការណ៍ដែរបានកើតឡើងមុននេះ។គ្រប់យ៉ាងក្នុងគំនិតនាងគឺចោទទៅលើMaLaReal ទាំងអស់តែនាងមិនបានគិតដល់ខ្លួនឯងទេថានាងនឹងMaLaReal គឺខុសគ្នាតាំងពីលើកើតមកម្ល៉េះ ។

៚៚ ដំណាក់MaLaReal
ពួកគេចូលមកក្នុងដំណាក់នាងទាំងអស់គ្នារួចក៏ចេញទៅវិញទុកតែនាងនឹងរាងក្រាស់ប៉ុណ្ណោះហាក់យល់ពីសន្ថាការណ៍ពេលនេះចឹងដោយមិនចាំបាច់នាងបញ្ជា។

«...........» គ្មានអ្នកណាម្នាក់ហា៎មាត់និយាយអ្វីទាំងអស់គ្រប់យ៉ាងប្រែជាស្ងាត់រហូតលឺដល់សម្លេងដកដង្ហើមធំរាងខ្លួនហាក់ដូចជាតានតឹងមានរឿងពិបាកដោះស្រាយខ្លាំងណាស់។

«..ហ៊ឹម!!!!!ដឹងរឿងអស់ហើយមែនទេ» មិនចង់ឲសន្ថានការណ៍ស្ងាត់បែបនេះរាងស្ដើងក៏ហា៎មាត់និយាយឡើងSugaងើបមើលមុខនាងហើយក៏ងក់ក្បាលតិចៗជំនួសពាក្យនិយាយ។

« ហ៊ឹម!!!!!នាយចេញទៅនៅពេលណា» នាងនិយាយថ្នមៗទៅកាន់គេតែវាមិនមែនថ្នមមួយមុខទេគឺសោកសៅទៀតផង

« ម៉ោង2ថ្ងៃត្រង់នេះ» គេតបមកនឹងវិញតិចៗដូចគ្នាគេក៏ត្រឹមខ្លួនមិនទាន់នឹងរឿងដែររៀបនឹងកើតដូចគ្នា។

« លឿនណាស់ណ៎» នាងប្រឹងនិយាយធម្មតាទាំងការពិតទ្រូងខាងឆ្វេងនាងកន្រ្តាក់ឡើងហើយ។

« ខ្ញុំក៏គិតបែបនេះដែរលឿនពេកហើយ» Sugaសម្លឹងមុខនាង។

« សុំទោសដែរឲនាយឈឺខ្លួនបែបនេះ» MaLaReal

« មិនអីនោះទេៗវាឈឺមិនដល់ពេលដែរឃើញរបួសនេះ» Sugaងើបបន្ទុនជង្គង់មកកាន់ដៃនាងហើយដាក់ដៃលើមុខរបួសនាងថ្នមៗនាងក៏ភ្ញាក់មិនស្ទើរដែរ ពេលគេស្ទុះមកបែបនេះរិតតែចង់រលោងទឹកភ្នែកពេលគេដាក់ដៃលើមុខរបួសរបស់នាង

« .........» នាងមិនតបគ្រាន់តែញញឹមទាំងកលទឹកភ្នែក។នាងមានក្ដីសុខណាស់ពេលនៅក្បែរគេប៉ុន្តែក្ដីសុខនេះនឹងបាត់បង់ទៅនៅពេលមិនប៉ុន្មានម៉ោងទៀត។

« បងសុំទោសដែរមិនអាចមើលថែអូនឲយូរជាងនេះ» គេស្រាប់តែប្រែសព្វមានបងអូនមកកាន់នាងវិញព្រោះគិតថាពីថ្ងៃនេះនឹងមិនអាចហៅនាងអូនបាននោះទេ។

« YoonGi» នាងហៅឈ្មោះគេទាំងមិនចង់ជឿ

« បងអត់បានការណ៍ដែរធ្វើឲអូនមានរបួសបែបនេះថែមទាំងមិនអាចការពារអូនបាននៅមកនាំទុកឲអូនទៀត»

« កុំនិយាយរឿងដែរហួសហើយអីYoon» នាងលើកដៃចង្អុលបិតបបូរមាត់គេ។

« នាយមិនបានទៅបានទេ» នាងបន្តប្រយោគទៀតនាងលឺសព្វនាមដែរគេហៅបែបនេះវាពិរោះរហូតនាងរំជួលបេះដូងមិនបានអារម្មណ៍ស្នេហាវាបែបនេះមែនទេ រិតតែឈឺពេលមិនសមបំណងបែបនេះទៀតនាងមិនចង់ឃ្លាតគេនោះទេ

« ភារៈកិច្ចនាំយើងទាំងពីរមកជួបគ្នាអស់ភារៈកិច្ចយើងក៏ត្រូវបែកគ្នាដែរ» គេលើកដៃនាងមកអុឹបជាប់ថ្ពាល់គេ។

« យើងរៀបការទៅyoonបិតានឹងមិនជំទាស់បំណង
យើងនោះទេ» នាងស្រាប់តែនឹកឃើញគំនិតនេះចូលមក។

« ហ៊ឹស!!!អូនជាអនាគតរាជនី..បងមិចនឹងសមនឹងអូនទៅអូនគួរតែទទួលបានអ្នកដែរល្អជាងបង» Suga

« យើងមិនចង់បែបនេះទេយើងមិនចង់បែកពីនាយយើងទាំងពីរទៅរៀបការទៅ...ហុឹកហុឹក» រាងស្ដើងស្រាប់តែយំចេញមក។

« រឿងរបស់យើងវាទៅមុខមិនបាននោះទេអូនកុំព្យាយាមអី»

« ដោយសារយើងជាព្រះនាងមែនទេ»

« .......» Sugaងក់ក្បាលជំនួសពាក្យនិយាយ។

« នាយ...ហុឹក...ធ្វើបែបនេះរិទ្ធតែធ្វើឲយើងចង់ក្លាយជាមនុស្សស្រីធម្មតាម្នាក់មិនមែន...ហុឹក..ព្រះនាងទេ» Sugaជូតទឹកភ្នែកនាងចេញហើយញញឹមដាក់នាងស្របទឹកភ្នែកគេក៏ហូរមកកាត់ស្នាមញញឹមគេដូចគ្នាស្នេហាវាឈឺចាប់បែបនេះ ពីមុនគេមិនដែរគិតថាវណ្ណៈអាចឃាំងស្នេហាបាននោះទេស្នេហាវាអាចជំនះបានគ្រប់យ៉ាងមិនថានោះជាអ្វីនោះទេ ។ គេ គិតថាខ្លួនឯងជាវិរៈសេនីយ៍ទោលលំដាប់ប្រទេស វណ្ណៈកិត្តិយសគេមិនអាចថាមិនសមនឹងនរណាម្នាក់នោះទេ រហូតមកទល់ពេលនេះគេបានមកជួបនាងគេដឹងថាគេមានអំនួតលើខ្លួនច្រើនពេកគេមិនសមនឹងនាងនោះទេនាងស្រាប់តែខ្ពស់ខ្លាំងពេករហូតគេមិនអាចយកនាងមកធ្វើកម្មសិទ្ធិខ្លួនបាន។






To be continued........

🌸-𝙼𝙸𝙽𝚈𝙾̈𝙾̈-🦊

Continue Reading

You'll Also Like

2.8K 129 4
ជាសាច់រឿងខ្នាតខ្លីនិយាយពីក្រមុំកម្លោះដែលស្គាល់គ្នាពីក្មេងៗហើយលេងជាមួយគ្នា តែក៏មិនសូវជាចុះសម្រុងគ្នាដែលនោះក៏វិលមកជួបគ្នាក្រោយពីបែកអស់ច្រើនឆ្នាំមក!!! ...
2.9M 239K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
4.3K 158 25
គេជាកន្លង់បាតផ្សារ ក្រេបរសលម្អងបុប្ផា ឲ្យក្រៀមស្វិតរុះរោយ បំផ្លាញជាន់ឈ្លីឥតក្ដីមេត្តា មហាសមុទ្រមានជម្រៅជ្រៅយ៉ាងណា នៅអាចវាស់បាន តែជម្រៅចិត្តគេនាងស្មាន...
20.2K 818 18
ថៅកែដែលលង់ស្រឡាញ់និងកូនចៅដ៏ឆ្នាសរបស់ខ្លួនឯង!ប៉ុន្តែនៅតែមិនឈ្នះបុរសមុខព្រានដដែល!! Joen Jungkook X Lalisa Monoban