༺ភារកិច្ចបេះដូង༻

By nith_byy_kim

58.7K 2.7K 82

(ឈុត:ទឹកភ្នែកអាថ៌កំបាំង) (មីនយ៉ូនហ្គីxឃីងម៉ាឡារាល) _____ « បងទៅពេលនេះល្អបំផុតហើយប្រសើជាជាងអោយបងនៅទ្រាំមើលអូនអ... More

លបសម្លាប់❤︎シភាគទី០១
ចំណួបក្នុងគ្រោះថ្នាក់❤︎シភាគទី០២
ចង់ជួប❤︎シភាគទី០៣
អាថ៍កំបាំង❤︎シភាគទី០៤
ចង់ឈ្នះ❤︎シភាគទី០៥
ភាពចង់ឈ្នះបង្កហេតុ❤︎シភាគទី០៦
ស្ដាយក្រោយ❤︎シភាគទី០៨
សុវត្ថិភាព❤︎シភាគទី០៩
មិនយល់❤︎シភាគទី១០
កញ្ជ្រោលអារម្មណ៍❤︎シភាគទី១១
♡︎ភារកិច្ចបេះដូង♡︎ភាគ១២
♡︎ភារកិច្ចបេះដូង♡︎ភាគ១៣
♡︎ភារកិច្ចបេះដូង♡︎ភាគ១៤
♡︎ភារកិច្ចបេះដូង♡︎ភាគ១៥
♡︎ភារកិច្ចបេះដូង♡︎ភាគ១៦
♡︎ភារកិច្ចបេះដូង♡︎ភាគ១៧
♡︎ភារកិច្ចបេះដូង♡︎ភាគ១៨
♡︎ភារកិច្ចបេះដូង♡︎ភាគ១៩🚫
♡︎ភារកិច្ចបេះដូង♡︎ភាគ២០🔞
♡︎ភារកិច្ចបេះដូង♡︎ភាគ២១🚫
♡︎ភារកិច្ចបេះដូង♡︎ភាគ២២
♡︎ភារកិច្ចបេះដូង♡︎ភាគ២៣
♡︎ភារកិច្ចបេះដូង♡︎𝙿𝚊𝚛𝚝𝟸𝟺
♡︎ភារកិច្ចបេះដូង♡︎𝚙𝚊𝚛𝚝𝟸𝟻
♡︎ភារកិច្ចបេះដូង♡︎𝚙𝚊𝚛𝚝𝟸𝟼
♡︎ភារកិច្ចបេះដូង♡︎𝙿𝚊𝚛𝚝𝟸𝟽
♡︎ភារកិច្ចបេះដូង♡︎𝚙𝚊𝚛𝚝𝟸𝟾
♡︎ភារកិច្ចបេះដូង♡︎𝚙𝚊𝚛𝚝𝟸𝟿🚫
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟶
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟷
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟸
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟹
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟺
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟻
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟼
꧁ភារៈកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟽
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟾
꧁ ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟿
꧁ ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟶
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟷
꧁ភារកិច្ចបេះដូង꧂ 𝚙𝚊𝚛𝚝𝟺𝟸
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟹
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟺
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟻
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟼
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟽
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟾
꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟿
꧁ភារកិច្ចបេះដូង꧂ភាគបញ្ចាប់

ភ័យខ្លាច❤︎シភាគទី០៧

969 58 0
By nith_byy_kim

« ហ្យុង?មានរឿងគួរអោយសង្ស័យហើយ» ងាកមកអ្នករាជវាំងវិញជីមីននឹងជុងហ្គុកជាអ្នកកាន់ការខាងប្រពន្ធ័តិចនូឡូជីប្រទះឃើញថាឡានរបស់យ៉ូនហ្គីទៅឈប់នៅម្ដុំជាយក្រុងឯណោះវិញទើបរហ័សទាក់ទងទៅសមាជិកប៉ុន្មានអោយមកបន្ទាប់វិញ

« មានរឿងអី?» មិនប៉ុន្មាននាទីផងពួកគេមកជុំគ្នាទៅហើយទើបណាមជូនរហ័សសួរឡើង

« ឡានរបស់យ៉ូនហ្គីនឹងព្រះនាងឈប់នៅឯជាយក្រុងមិនយល់គេទៅទីនោះធ្វើអី?» ជីមីនឆ្លើយព្រមទាំងបង្ហាញទីតាំងអោយពួកគេមើល

« គេទៅទីនោះធ្វើអី?»ជីន

« មានមនុស្សទៅជាមួយគេទេ?»ណាមជូន

« អត់ទេគេគ្រាន់តែប្រាប់ថាព្រះនាងចង់យាងទៅក្រៅទៅតែពីរនាក់ប៉ុណ្ណោះ» ហូស៊ុកឆ្លើយមុន
យ៉ូនហ្គីចេញទៅគេមកប្រាប់ហើយទៅតែពីរនាក់ប៉ុន្តែពេលនេះគួរណាស់ត្រឡាប់មកវិញហើយហេតុអីក៏ទៅនៅជាយក្រុងទៅវិញ

« គេទៅតែពីរនាក់ព្រះនាងហើយទីនោះជាជាក្រុងទៀតគ្មានអីគួរអោយចាប់អារម្មណ៍ទេ» ថេយ៉ុងបោះប្រយោគចេញមកតាមគំនិតគេពេលនេះកន្លែងនោះមានអីគួរអោយចាប់អារម្មណ៍ទៅបើព្រះនាងចង់ដើរលេងកំសាន្តក៏មិនគួរទៅកន្លែងនោះដែល

« ស្មារនេះហើយមិនទាន់ត្រឡប់មកវិញ យើងយល់ថាមិនសូវស្រួលទេ អោយទីតាំងច្បាស់លាស់មកយើងទៅរកពួកគេ» ណាមជូនជ្រួញចិញ្ជើមគិតបន្តិចទើបហា៎ស្ដីឡើងគេយល់ថាមិនស្រួលទេខ្លាចមានរឿងអីកើតឡើងលើពួកគេ

« យើងទៅដែល» ជីនប្រាប់គេខណៈដែលណាមជូនគ្រាន់ប្រាប់ហើយបម្រុងចេញទៅជាមួយហ៊ូសុកតែពីរ
នាក់ដូចគ្រាន់តែទៅរកមើលធម្មតា

« អ៉ឹម..» ត្រឹមប៉ុណ្ណេះកម្លោះទាំងបីក៏ចេញទៅតែម្ដងដោយទុកថេយ៉ុង ជីមីន ជុងហ្គុកនៅរាជវាំងមិនអាចថាទៅទាំងអស់ទេហើយជីនឈ្លាតយកកាំភ្លើងវែងប្រចាំខ្លួនមកដូចគ្នាបើមានហេតុការណ៍អីមិនស្រួលកើតឡើងអាចទប់ទល់បាន

           . . .

សម្លេងទឹករលក ខ្យល់បក់ រលកប៉ះថ្មប៉ះឆ្នេរ
បានយករាងកាយប្រុសស្រីមួយគូរអណ្ដែតមកដល់កន្លែងណាក៏មិនដឹងបានបន្តិចទើបសម្លេងមួយបន្លឺឡើង

« អ្ហក៎!!អ្ហក៎» សម្លេងក្អកទឹកចេញមាត់ខ្លាំងៗមុននឹងរាងកាយតូចចាប់ផ្ដើមកម្រើកភ្នែកប្រឹងព្រិចៗចូលគ្នាពីតិចទៅខ្លាំងព្រោះក្រហាយពេកប្រឹងបើកសម្លឹងពីស្រវាំងទៅច្បាស់ទើបបំពុងករតូចបន្លឺសម្លេងខ្សាវៗចេញមក

« យើងមិនទាន់ស្លាប់ទេមែនទេ» ម៉ាឡារាលពោលតិចៗក្រោយបើកភ្នែកសម្លឹងមើលមេឃខៀវស្រងាត់មុននឹងលើកដៃខ្លួនឡើងមើលអោយច្បាស់នាងមិនបានស្លាប់ទេមែនទេនាងនៅដកដង្ហើមបានហើយចុះ
យ៉ូនហ្គីវិញ?

« យ៉ូនហ្គី?» គិតដល់ត្រឹមឈ្មោះអ្នកកម្លោះរាងស្ដើងឧទានឈ្មោះគេភ្លាមៗមុននឹងស្ទុះក្រោកអង្គុយក្រឡែកមើលឆ្វេងស្ដាំមើលយ៉ូនហ្គីភ្លាមសង្ឃឹមពួកគេមិនបែកគ្នាពេកធ្លាក់ទឹកទៅចុះនាងសំណាំងនៅរស់សង្ឃឹមគេអាចសំណាំងនៅរស់ដូចគ្នា

« យ៉ូនហ្គី!!ដឹងខ្លួនឡើង!!ផាច់ៗ» កែវភ្នែកពណ៌ខៀវខ្ចីក្រឡែកឃើញរាងកាយអ្នកកម្លោះដែលនៅឆ្ងាយនាងគួរសមទើបរហ័សព្យាយាមក្រោកទាំងលំបាកស្ទុះមក
រកគេប្រឹងបង្វែរាងកាយដែលដេកផ្កាប់មុខនឹងខ្សោចស្រែកដាស់គេនឹងទះមុខគេតិចៗ

« នាយមិនអាចស្លាប់បានទេនេះជាបញ្ជាលឺទេ» រាងស្ដើងធ្វើអីមិនត្រូវពេលគេមិនដឹងខ្លួនបែបនេះស្ដីអោយគេទាំងសម្លេងចាប់ផ្ដើមញ័រខ្លាំងទៅៗទីនេះជាកន្លែងណានឹងសុទ្ធតែព្រៃនឹងទឹកសមុទ្រគេមិនអាចស្លាប់ចោលនាងទេនេះជាបញ្ជាបើគេខុសបញ្ជានាង
នឹងទៅយកគេពីនរកមកដាក់ទោសហើយ

« ហុឹក...នាយដឹងឡើងទៅ» នាងអង្រួនកាយគេមុននឹងទឹកភ្នែកមួយដំណក់ស្រក់ចុះមកនាងមិនបានខ្លាចថាត្រឹមជួបនឹងស្អីទៀតទេប៉ុន្តែនាងខ្លាចគេមិនដឹងខ្លួនខ្លាចគេត្រឹមមកស្លាប់ដោយសារនាងពួកវាចង់បានជីវិតនាងទេហើយហេតុអីបានគេត្រូវមករងគ្រោះជាមួយនាងដែលព្រោះមានៈចង់ឈ្នះគេពេកទើបមានរឿហបែបនេះកើតឡើងបន្ទោសនាងអាក្រក់ទើបគេធ្លាក់មកក្នុងសភាពបែបនេះបាន

« ហុឹក..ហុឹក» អស់ជម្រើសរាងស្ដើងជ្របមុខនឹងទ្រូង
យ៉ូនហ្គីយំចេញមកតែម្ដងនាងខ្លាចពិតមែនខ្លាចគេមិនដឹងខ្លួនឡើយមករឹតតែបន្ទោសខ្លួនឯងខ្លាំងឡើងៗហើយមិនយូរប៉ុន្មាននាងក៏សន្លប់ទៅម្នាក់ទៀត។

«  ម៉ែវាឯងមើលនោះស្អីគេនឹង»ទីកន្លែងដែលនាងនឹងគេអណ្តែតមកមិនមែនជាព្រៃទេតែជាកោះមួយដែលអ្នកភូមិប្រកបរបបនេសាទចិញ្ចើមជីវិតតែថ្ងៃនេះមានព្យុះទើបមិនអាចចេញទូកទៅនេសាទបានហើយបុរសរាងចំណាស់នឹងប្រពន្ធគាត់វិញក៏មកដើររកមើលខ្យងខ្ចៅតាមជាយឆ្នេរ

« មនុស្សតើឪវា» ស្ដ្រីចំណាស់នោះមើលតាមដៃស្វា
មីចង្អុលមុននឹងដើរមកមើលអោយជិតភ្នែកឃើញថាជាមនុស្ស

« ប្រុសម្នាក់ស្រីម្នាក់ទៀតគេមិនទាន់ស្លាប់ទេ»ស្រ្ដីចំណាស់ដាក់ដៃក្រោមច្រមុំស្ទង់ដង្ហើមពួកគេទាំងពីរ
សុទ្ធតែនៅដកទើបងាកហា៎ស្ដីដាក់ស្វាមីបន្ត
« ចឹងយើងយកគេទៅមើលនៅផ្ទះសិនទៅ»

« អ៉ឹម!!តោះ!!» គាត់ទាំងពីរប្ដីប្រពន្ធព្យាយាមលើកគ្រាពួកគេទៅហើយផ្ទះដើម្បីសង្គ្រោះជីវិតទោះមិនដឹងថាពួកគេជាអ្នកណាមកពីណាធ្វើស្អីមកទើបអណ្តែតមកដល់ទីនេះបានគាត់មិនខ្វល់ទេជួយជីវិតមនុស្សសំខាន់ជាង
____
« នោះឡានរបស់គេ?» ប្រើពេលមិនដល់កន្លះម៉ោងផងពួកគេទាំងបីមកដល់កន្លែងកើតហេតុបាត់ទៅហើយដោយឡានពួកគេត្រូវបើកដោយអ្នកចំណេញបើកឡានថ្វីដៃមិនចាញ់យ៉ូនហ្គីប៉ុន្មានទេគឺជីនកម្លោះសង្ហាររបស់យើងពេលនេះកំពុងមានប៉ូលីសចុះមកអន្តរាគមន៍នៅកន្លែងនេះដូចគ្នា

« ពួកគេកើតរឿងហើយ» ណាមជូនចុះពីឡានភ្លាមមកពិនិត្យភ្លាមដំបូងក្រុមប៉ូលីសមិនអោយគេចូលទេតែគេលើកផ្លាកសម្គាល់ក្រុមអង្គរក្ស័រាជវាំងអោយពួកប៉ូលីសមើលទើបអនុញ្ញាតអោយគេចូលបាន

« មិនឃើញយ៉ូនហ្គីទេព្រះនាងក៏មិនឃើញដែល» ទាំងបីនាក់មើលមុខគ្នានិយាយជាភាសាកូរ៉េដើម្បីកុំអោយអ្នកនៅទីនេះស្ដាប់បានឡានរបស់យ៉ូនហ្គីបុកដើមឈើហ៊ុយផ្សែងទៅហើយសំណាំងឡានមិនផ្ទុះហើយចុះឯណាពួកគេ

« ពួកគេនៅឯណាទៅ?»

« ឡានរងគ្រាប់កាំភ្លើងច្រើនណាស់វាមិនអប្បទេវ
ហេុតទេមានមនុស្សលបធ្វើឃាតព្រះនាង»ជីន

« មកតាមយើងមក» ណាមជូនសម្លឹងមុខពួកគេមុន
នឹងបែរមើលជុំវិញនេះទើបហា៎ស្ដីអោយពួកគេតាមខ្លួន
ព្រោះគេកំពុងដើរចូលព្រៃក្បែរនេះដើម្បីរកយ៉ូនហ្គីនឹងព្រះនាងដែកបាត់ខ្លួនបានបន្តិចផុតភ្នែកប៉ូលីសទាំងបីនាក់ទាញកាំភ្លើងមកអាមេរាងទុកការពាររាងខ្លួនកាន់កាំភ្លើងខ្លីពីនាក់នឹងកាំភ្លើងវែងម្នាក់បើទុកអោយប៉ូលីសស៉ើបនោះគ្មានថ្ងៃដឹងលឿនទេ។

___Skip___
« សម្រេចហើយចាហ្វាយ»អ្នកចំណិតចូលមករាយការណ៍ចាហ្វាយខ្លួនជាមួយស្នាមញញឹមគួរអោយស្អប់គិតថាកិច្ចការលើកនេះសម្រេចហើយ

« វាងាប់ហើយមែនទេ?» បុរសអាថ៌កំបាំងទុកកែវស្រាងើបឈរសួរកូនចៅបញ្ជាក់ទាំងទឹកមុខសប្បាយចិត្តទីបំផុតគេដកបន្លាចេញពីទ្រូងបានហើយគេចង់ឃើញសាកសពនាងខ្លាំងណាស់

« ឯណាសាកសពនាង?»

« ព្រះនាងលោតចូលសមុទ្រទានជ្រោះខ្ពស់ណាស់ភាគរយមិនរស់ទេ»

« ពួកឯងឃើញថានាងស្លាប់ឬនៅ?»ស្នាមញញឹមមុន
នេះរលុបបាត់ប្ដូរមកជាសម្លុតសួរអ្នកក្រោមបង្គាប់វិញ

« អត់ទេចាហ្វាយ» ជំនិតអោនមុខចុះភ្លាមជ្រោះខ្ពស់បែបនេះអ្នកណារកសាកសពឃើញទៅមានតែចាំអណ្តែតមកទេ

« ផាច់!!ពួកអាចង្រៃមិនឃើញសាកសពហេតុអីឯងថាវាងាប់ចុះបើវានៅរស់នោះ?ពួកអាល្ងង់អើយ» បុរសនោះទះកូនចៅមួយដៃធ្ងន់បែកមាត់អត់បានការមែនពួកអស់នេះរស់ត្រូវឃើញមនុស្សស្លាប់ត្រូវឃើញសាក
សពមិចក៏គេមានកូនចៅល្ងង់ៗបែបនេះមុននឹងបន្ត
« ទៅឆាប់នាំគ្នាទៅរកនៅកន្លែងដែលពួកឯងឃើញវាលោតទៅស្លាប់ត្រូវឃើញសាកសពបើមិនឃើញកុំបង្ហាញមុខអោយយើងឃើញអោយសោះ» គេស្រែកបញ្ជាដោយកំហឹងចាប់ផ្ដើមឆេះខំថាសប្បាយចិត្តទៅហើយតែបែរជាក្ដៅចិត្តលើសដើមបើមិនឃើញសាកសពនាងផ្ទាល់ភ្នែកគេមិនជឿទេថានាងស្លាប់

« បាទ៎ចាហ្វាយ »
____
បុរសអាថ៌កំបាំងអូនអើយបងជាពីណាគេ?🙁


🌸-𝙼𝙸𝙽𝚈𝙾̈𝙾̈-🦊

Continue Reading

You'll Also Like

3M 195K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
4K 293 4
រឿងនេះបង្ហាញពីក្មេងស្រីម្នាក់ឈ្មោះY/nនាងមានបងប្រុសសង្ហាៗដល់ទៅ7នាក់តែបងៗនាងមិនដែលធ្វើឲ្យនាងស្រួលចិត្តមួយថ្ងៃណាឡើយ 😌 តែយើងមិនដឹងនោះទេថាសាច់រឿងនៅពីក្រោ...
637 53 9
សេចក្តីស្រឡាញ់ដែលដុះពន្លកផ្តើមចេញពីចំណងសន្យារវាងចាស់ទុំ បានចងផ្តោបមនុស្សពីរនាក់ដែលតែងតែមិនត្រូវគ្នា រាល់ពេលដែលជួបមុខគ្នា ប្រែក្លាយជាស្រឡាញ់គ្នាបាត់មុ...
647K 67.5K 26
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...