បងធំទីក្រុងសេអ៊ូល

By SuJea5

9.3K 460 11

Tittle • King of the City ប្រភេទរឿងក្មេងស្ទាវសិស្សសាលាឈាមរាវ បងតូចបងធំ សាច់រឿងមានពាក្យពេចន៍មិនសមរម្យច្រេីន ស... More

ភាគ 1 អាdickវៀច!
ភាគ 2 កាន់តែបែកហេីយអាបែក
ភាគ 3 ឯងចេះជក់បារី?
ភាគ 4 ថ្នាំសម្រេីប!!
ភាគ 5 មកពីថេយ៌វីស្អាត
ភាគ 6 ល្បិចថោកទាប!!
ភាគ 7 ពួកយេីងទាក់ទងគ្នា
ភាគ 8 ញុាំបាយឬឱ្យបងញុាំអូន?
ភាគ 9 ភ្លេីងប្រចណ្ឌ!
ភាគ10 ចូលចិត្តហិង្សាក៏មិនប្រាប់
ភាគ11 ចង់ទៅណា?!
ភាគ12 ម៉េចក៏ថ្ពាល់អូនក្រហមម្ល៉េះ?
ភាគ13 សុំម៉ាខ្សឺតសិនម៉ោ!!
ដំណឹង!

ភាគ14 សត្រូវបេះដូង

450 34 1
By SuJea5

ង៉ោង!! ង៉ោង!!

សម្លេងមួលហ្គែរម៉ូតូលាន់ឮសន្ធឹកពេញទីធ្លាសាលារៀនបន្ទាប់ពីនោះក៏លេចវត្តមានក្មេងប្រុសដ៏សែនស្រស់សង្ហារម្នាក់កំពុងជិះម៉ូតូចូលមកក្នុងសាលារៀន។ សម្លេងស្រែកហ៊ោដែលបានបាត់ទៅមុននេះក៏ត្រូវលេចមានវត្តមានជាថ្មីម្ដងទៀត សម្រែកស្រែកត្រហឹងអឺងកងក៏ចាប់ផ្ដេីមលាន់ឮសារជាថ្មីដោយលេីកនេះមានសិស្សៗខ្លះរត់ចេញពីថ្នាក់រៀនមកមេីលទៀតក៏មានដែរ។ សិស្សៗទាំងអស់ក៏នាំគ្នាស្រែកឡេីងមកទាំងភ្ញាក់ផ្អើលបន្ទាប់ពីឃេីញម្ចាស់ម៉ូតូដ៏សែនសង្ហាដោះមួកសុវត្តិភាពចេញ។

ជុងហ្គុកឈប់ម៉ូតូនិងដោះមួកសុវត្ថិភាពចេញជះរាងដ៏សែនសង្ហារបស់ខ្លួនបង្ហាញទៅសិស្សៗគ្រប់គ្នា សិស្សៗទាំងអស់នាំគ្នាស្រឡាំង ចំណែកពួកស្រីៗនាំគ្នាទន្រ្ទាំជេីងស្រែកផងអៀនផងបន្ទាប់ពីបានឃេីញជុងហ្គុកដេីរមកកាត់មុខខ្លួន។

សាកសួរមេីលទៅអ្នកនៅក្នុងសាលារៀននេះតេីអ្នកណាដែលមិនស្គាល់ជុងហ្គុកនោះ?!

បងធំប្រចាំសាលារៀនទាំងមូលទោះបីជាដេីរbullyនិងធ្វេីបាបអ្នកដទៃក៏ដោយក៏នាយមិនខ្វះអ្នកលួចស្រលាញ់និងលួចមានចិត្តអោយនាយដែរ។ ជុងហ្គុកជ្រែងសក់ទៅក្រោយនិងលូកដៃចូលហោប៉ៅដេីរសម្ដៅទៅថ្នាក់ទាំងទឹកមុខរាបស្មេីរ។ គេមានសង្សារហេីយមិនមែនចេះតែញញឹមដាក់ស្រីៗដូចមុនបានទេ។ នាយនឹកសង្សារបណ្ដូលចិត្តរបស់នាយសឹងស្លាប់ទៅហេីយ។ ខានគេងឱបតែមួយយប់សោះក៏នឹកយ៉ាងនេះទៅហេីយ។

«អាយយ!! ម៉ែអេីយ! ឪអេីយ! សង្ហាខ្លាំងណាស់!!»

«គាត់សម្លឹងមេីលមកយេីងណាឯង!! ហ្ហា៎យ!!»

«បេីយេីងជាបងថេយ៍វី-វិញណាយេីងចាប់គាត់រំលោ*ហេីយលេបទុកក្នុងពោះហេីយគ្មានទុកអោយមកដេីរចែកសម្រស់អោយគេឯងបានឃេីញអញ្ចឹងទេ!!»

«អូ!!..ម៉ាយ..ហ្គត!!»

កម្លោះសង្ហាស្ពាយកាបបែរមកចំហៀងដេីរតម្រង់មករកថ្នាក់រៀន គ្រាន់តែដេីរមកដល់ថ្នាក់ភ្លាមនាយសង្ហាក៏លេចស្នាមញញឹមចេញមកយ៉ាងស្រស់បន្ទាប់ពីឃេីញថេហ្យុងដែលជាសង្សារបណ្ដូលចិត្តរបស់ខ្លួនកំពុងគេងក្រាបមុខនិងតុរៀន នាយដាក់ខ្លួនអង្គុយចុះនិងសង្ងំគយគន់សម្រស់របស់ថេហ្យុងមិនចេះជិនណាយឡេីយ។ សម្លឹងសុខៗនាយក៏ចាប់ភ្លឹកដឹងថាសង្សាររបស់នាយពិតជាស្អាតខ្លាំងណាស់ ស្អាតខ្លាំងមែនទែន មិនមែនមេីលមកឃេីញសង្ហាបែបក្មេងប្រុសនោះទេគឺស្រស់ស្អាតប្រៀបដូចជាក្មេងស្រីអញ្ចឹង។ បបូរមាត់ពណ៌ស៊ីជម្ពូ ចញ្ចឹមត្រង់ក្រាស់ ខ្ទង់ច្រមុះស្រួច រោមភ្នែកងរខ្ទេីត សមនឹងកែវភ្នែកដែលកាចឆ្នាស់មុតនៅពេលនេះណាស់ និយាយទៅគឺនាយរកកន្លែងទាស់គេមិនឃេីញនោះទេ។

អង្គុយសម្លឹងមេីលថេហ្យុងរាងយូរគួរសមនាយក៏ងាកមុខឆ្លៀតមកមេីលមនុស្សដែលធ្វេីអោយនាយក្ដៅក្រហាយមិនស្រណុកចិត្តមកជាច្រេីនថ្ងៃ ក្ដៅដូចបាយពុះបែបនេះបេីមិនបានដោះស្រាយនាយនៅមិនសុខនោះទេ។ ពេលក្រឡេកទៅក៏ចំពេលដែលជីមីនកំពុងសម្លឹងមករកថេហ្យុងរបស់នាយល្មម នាយរឹតតែក្ដៅថែមទៀត មកហ៊ានញញឹមដាក់សង្សារនាយផង?! អ្វីក៏អោយអោយតែជារបស់នាយ នាយមិនអោយអ្នកណាបានប៉ះឬមានអារម្មណ៍ស្អីទាំងអស់! ក្រៅពីគេគឺគ្មានសិទ្ធិជាដាច់ខាត។

បន្ទាប់ពីសម្លក់សម្លឹងយូរមកជីមីនក៏ចាប់ភ្លឹកដឹងខ្លួន ឃេីញជុងហ្គុកសម្លឹងមកខ្លួនបែបនេះនាយក៏សម្លឹងបកទៅជុងហ្គុកវិញទាំងមិនដាក់ភ្នែកដូចគ្នា មុនហ្នឹងឈានជេីងចូលមកក្នុងសាលារៀនមួយនេះគេក៏បានដឹងច្បាស់ថានាក់ដែលកំពុងសម្លឹងមេីលមកគេជាអ្នកណាដូចគ្នា តែគេមិនខ្វល់ទេ! បេីគេចាប់អារម្មណ៍គេអាចធ្វេីបានគ្រប់យ៉ាង។ ជីមីនអង្គុយសម្លឹងមេីលទៅជុងហ្គុកវិញទាំងមិនខ្លាចរអា តាមដែលមេីលទៅគេមិនមែនជាមនុស្សស្លូតបូតដូចដែលថេហ្យុងគិតនោះទេ មេីលចុះជីមីនថែមទាំងសេីចចុងមាត់ដាក់ជុងហ្គុកថែមទៀត នាយមិនខ្លាចគេសូម្បីតែបន្ដិចទាល់តែសោះ។

ម្នាក់ទៀតហេីយតេីនាយជាអ្នកណាអោយប្រាកដទៅម៉េចក៏មិនចេះកោដខ្លាចគេបែបនេះ?!

ក្រសែភ្នែកខ្លាកំណាចទាំងពីរក៏ត្រូវកាត់ផ្ដាច់បន្ទាប់ពីលោកគ្រូដេីរចូលមកក្នុងថ្នាក់ តែចំហាយចិត្តនិងអារម្មណ៍ដែលខឹងស្អប់មិនកាត់ផ្ដាច់ទៅតាមនោះទេ។ ជុងហ្គុកអង្គុយនៅមិនសុខក្នុងខ្លួនអង្គុយបន់ចាំអោយតែដល់ម៉ោងសម្រាកអោយបានឆាប់ៗហេីយនាយក៏មិនបានញ៉ោះថេហ្យុងដូចសព្វដងដូចគ្នា។ បន្ទាប់ពីដឹងថាគេមិនខ្វល់ពីខ្លួនថេហ្យុងក៏អង្គុយស្ងាត់មាត់អោយជ្រាបនេះជាចរឹកគេស្រាប់ទៅហេីយគេមិនដែលនិយាយរកជុងហ្គុកមុននោះទេលុត្រាតែនាយជាអ្នកចាប់ផ្ដេីមនិយាយរកគេមុនឬក៏គេមានល្បិចថ្មីចង់លេងជាមួយនាយប៉ុណ្ណោះ។

គ្រាន់តែដល់ម៉ោងសម្រាកភ្លាមជុងហ្គុកក៏អន្ទះសារដេីរចេញពីថ្នាក់រៀនទៅតាមជីមីនភ្លែតរកតែថេហ្យុងហារមាត់និយាយមិនទាន់ គេមានបំណងរកបបួលនាយទៅហែលទឹកលេងនៅល្ងាចនេះ តែនាយប្លែកខ្លាំងណាស់ថ្ងៃនេះ មួយព្រឹកនេះនិយាយរកគេបានតែបីម៉ាត់អោយគត់។

«ល្បង!! តោះទៅញាំុបាយពួកខ្ញុំអង្គុយចាំល្បងយូរហេីយ!» TJ

( TJ ជាពាក្យកាត់របស់ក្រុមថេហ្យុងដោយឈ្មោះនេះពួកគេបានបង្កេីតឡេីងមកនៅពេលពួកគេលេីកថេហ្យុងអោយក្លាយជាបងធំរបស់ពួកគេ បេីក្នុងចំណោមកូនចៅខុសពី អ៊ុនសុីក ហ្គីម និងយ៉ុនជី នោះខ្ញុំនិងដាក់TJដែលជាពាក្យជំនួសអោយឈ្មោះរបស់ពួកគេ)

«ម៉េចក៏ពួកឯងដឹងថាយេីងនឹងញុាំបាយម្នាក់ឯងថ្ងៃនេះ?» ថេហ្យុង

ដោយសារតែរាល់ដងគឺគេត្រូវអង្គុយញុាំជាមួយជុងហ្គុកទេីបពួកគេត្រូវអង្គុយកន្លែងផ្សេងដែលនៅក្បែរៗមិនបាននៅជុំគ្នាដូចមុនទេ យ៉ាងណាក៏ត្រូវរង់ចាំអោយផែនការបានសម្រេចជាមុនសិនដែរ អារឿងបងតូចបងធំវៃគ្នាជាំមុខនិងញុាំបាយជុំគ្នាអីនៀក៎យកទៅទុកមួយឡែកសិនចុះ។ ហេីយនាយតូចក៏បានបកស្រាយប្រាប់ជុងហ្គុកដូចគ្នាថាពួកគេជាបងប្អូនសាច់ឆ្ងាយដែលទេីបនឹងមកផ្លាស់និងសុំស្នាក់នៅផ្ទះគេមួយរយ:ធំដេីម្បីបន្ដការសិក្សារហូតដល់ចប់ហេីយក៏ឃេីញថាជុងហ្គុកក៏មិនបានឆ្ងល់និងសួរជីកឬសជីកគល់អីដូចគ្នា។

«ខ្ញុំឃេីញគេដេីរចេញទៅមុននេះតែម្នាក់ឯងទេីបប្រញាប់នាំគ្នាមករកល្បងហ្នឹងណា! មកល្បងពួកយេីងខានអង្គុយញុាំបាយជុំគ្នាយូរហេីយ!! ថាម៉ោ..!» អ៊ុនសុីកនិងហ្គីមក៏នាំគ្នាទាញដៃថេហ្យុងចេញពីថ្នាក់រៀនទាំងទីងណាត់ទីងណែង យ៉ុនជីក៏អស់សំណេីចនឹងទឹកមុខមិនដឹងខ្យល់អីរបស់ថេហ្យុង ថេហ្យុងនៅពេលនេះគឺខ្ចូតជាងពេលណាទាំងអស់ មិនងាយបានឃេីញទេ។
(បីនាក់នេះស្រដៀងនឹងថេហ្យុងដែលតែពួកគេនៅក្រោមបង្គាប់របស់ថេហ្យុងហេីយជិតស្និទ្ធនឹងថេហ្យុងជាងគេ ចំណែកកូនចៅប៉ុន្មាននាក់ទៀតគឺនៅក្រោមបញ្ជាគេទាំងអស់ដោយគ្មានសិទ្ធិមកលេងសេីចជាមួយគេបានទេ)

• skip ~
Jikook scene 💥

សកម្មភាពភាពដែលកំពុងបង្ហាញមកពួកយើងនៅពេលនេះគឺមិនទាន់មានឈុតឆាកវៃគ្នាអ្វីទេ ប៉ុន្តែពួកគេកំពុងតែតឹងសរសៃដាក់គ្នាទៅវិញទៅមកដោយទាស់សម្ដីឈ្លោះប្រកែកគ្នានិងនិយាយឌឺដងគ្នាមិនឈប់។

«ឈប់មករវល់ហ្នឹងសង្សាររបស់យេីងទៀត! ឯងប្រហែលជាមិនទាន់ស្គាល់យេីងច្បាស់នោះទេ!» ពួកគេកំពុងឈរសន្ទនាគ្នានៅក្នុងបន្ទប់ទឹកដែលជាជាន់ខ្ពស់បង្អស់នៃដំបូលអគារសាលារៀន បន្ទប់ទឹកមួយនេះអ្នកណាៗក៏ល្បីថាជាកន្លែងវៃគ្នានិងកន្លែងbullyសិស្សផ្សេងៗទៀតយ៉ាងអាណាធិបតេយ្យផងដែរ។

«ហេតុអីរវល់មិនបាន? ហេីយឯងគិតថាឯងជាស្អី? ហាសហា!..ជាកូនស្ដេចហេស៎?!» ជីមីនឈរជ្រែងហោប៉ៅតបទៅគេវិញទាំងទឹកមុខស្មើចែស៎! ចរឹករបស់គេពេលនេះគឺខុសពីពេលនៅជាមួយថេហ្យុងដាច់។

«ហុឹស! ចោលចរឹកដ៏សែនស្លូតបូតមោកៗរបស់ឯងហេីយបញ្ចេញធាតុពិតចេញមក! កុំសម្ដែងនៅមុខសង្សាររបស់យេីង! កុំស្មានថាយេីងមិនដឹងថាឯងគិតអីចំពោះថេយ៍វីអោយសោះ! កុំថាឡេីយនៅជិតត្រឹមតែចុងក្រចកគេក៏ឯងគ្មានសិទ្ធិប៉ះដែរ!!» ជុងហ្គុកដេីរមកជិតជីមីននិងចាប់ក្របួចកអាវគេជាការគម្រាមតែគេគ្មានប្រតិកម្មអីបន្ដិចទាល់តែសោះ។

«យេីងមិនខ្វល់! យេីងចាប់អារម្មណ៍គេ! យ៉ាងម៉េច? សង្សាររបស់ឯង..ក៏អាចក្លាយជាសង្សាររបស់យេីង! អាកូនចោរ!!» (ខ្លាលាក់ចង្កូម☠️)

«អាចង្រៃយ៎!» ដឹប!!*

____________

ថេហ្យុងអង្គុយជ្រុំបាយទាំងភ្លឹកៗ អង្គុយសេីចសុខៗក៏ក្រញ៉ូវ ក្រញ៉ូវសុខៗក៏សេីចវិញ កូនចៅថេហ្យុងទាំងអស់ក៏នាំគ្នាមេីលមុខគ្នាទៅវិញទៅមកទាំងមានសញ្ញាសួររត់ទៅរត់មកពេញខួរក្បាលរបស់ពួកគេ ល្បងពួកគេកេីតអីហ្នឹង?!

«ល្បង! ល្បង!» យ៉ុនជីលេីកដៃក្រវីក្រវាត់ដាក់មុខថេហ្យងបន្ទាប់ពីឃេីញគេភ្លឹកអស់មួយសន្ទុះធំមិនកម្រើកបន្ដិចទាល់តែសោះ គាំងហេីយទេដឹង។

«ល្បង!!» ហ្គីមទះដៃខ្លាំងៗចេតនាចង់ដាស់ថេហ្យុងអោយភ្ញាក់មកវិញ គេដេកមមេីរទាំងថ្ងៃទេដឹងនៀក៎?

«វាស្អីពួកឯង?!» ថេហ្យុងចោទសួរទាំងខឹង មនុស្សកំពុងមានអារម្មណ៍មិនល្អស្រាប់ផងនៅមករំខានបន្ថែមទៀត។

«ម្ហូបមិនឆ្ងាញ់មែនទេល្បង?» យ៉ុនជី

«មែនហេីយឬល្បងគិតពីអាម្នាក់នោះ?» អ៊ុនសុីក

«ល្បងឈ្លោះគ្នាមែនទេ?» ហ្គីម

«គ្មានទេ! យេីងគ្រាន់តែគិតរឿងខ្លះ!» ថេហ្យុង

«បងវី! បងវី! មានរឿងធំហេីយបង!!!» ស៊ូអីនរត់ទាំងត្រហេបត្រហបនិងដកដង្ហេីមញាប់ៗប្រាប់នាយតូចទាំងទឹកមុខស្លេកស្លាំង។

«រឿងរបស់នាង! ខ្ញុំត្រូវខ្វល់ដែរឬ?!» ថេហ្យុងតបទាំងមិនខ្ចីងេីបមកមុខមេីលនាងសូម្បីតែបន្ដិច គេកំពុងតែគិតពីជុងហ្គុកគ្មានអារម្មណ៍ទៅគិតនិងខ្វល់រឿងរបស់នាងនោះទេ វាឥតប្រយោជន៍និងគួរអោយធុញណាស់!។

«រឿងរបស់បងហ្នឹងហេីយ!! រឿងធំហេីយបង!! ពេលនេះបងជុងហ្គុកនិងបងជីមីនកំពុងតែវៃគ្នាណាបង!!!»

«វៃៗទៅខ្ញុំមិន...ហ្ហាស៎!!!»

«នាងថាយ៉ាងម៉េច?!» មិនចាំស្ដាប់បន្ដថេហ្យុងក៏ប្រញាប់ដេីរចេញសម្ដៅមករកកន្លែងដែលគេបានស្គាល់យ៉ាងច្បាស់ថាជាកន្លែងណា។

«បងវី! ចាំខ្ញុំផងបង!! ម៉េចក៏បងដេីរលឿនម្ល៉េះ?!» ស៊ូអីនដកដង្ហេីមសឹងមិនចង់ដល់គ្នា ខំរត់ពីឆ្ងាយមកហត់សឹងអីហេីយមិននិយាយអរគុណជាការលេីកទឹកចិត្តនាងសូម្បីតែតិច មិនដឹងប្រុសស្អីទេស៎សូម្បីតែពេលមុខក្រម៉ូវក៏សង្ហារទាក់ទាញបេះដូងនាងអោយលោតញាប់ឮដឹបៗបានដែរ គួរអោយស្អប់ណាស់។

នាយជីនិងអ្នកផ្សេងទៀតប្រញាប់ដេីរទៅតាមថេហ្យុង គ្រាន់តែដេីរមកដល់កន្លែងភ្លាមសកម្មភាពដែលថេហ្យុងបានឃេីញមុនគេគឺជុងហ្គុកកំពុងអង្គុយសង្កត់ពីលេីជីមីនប្រុងនឹងលេីកដៃវាយគេបន្ថែមទៀតទាំងដែលសភាពរបស់ជីមីនគឺបែកមាត់ហូរឈាមពេញមុខសឹងតែមេីលមិនយល់ទៅហេីយ។ ចំណែកជុងហ្គុកវិញគេគ្រាន់តែជាំតាមគែមមាត់តែបន្ដិចប៉ុណ្ណោះតែអ្នកដែលកំពុងតែមានសភាពយ៉ាប់យ៉ឺនខ្លាំងបំផុតនៅពេលនេះគឺជា ជីមីន។

«ឈប់ភ្លាម!!!» ថេហ្យុងស្រែកពេញទំហឹងរហូតធ្វេីអោយសិស្សដទៃភ័យខ្លាចនឹងសម្លេងដ៏សែនកំណាចរបស់គេពេលនេះ ដៃដែលប្រុងលេីកដាល់ជីមីនមុននេះក៏ត្រូវទម្លាក់ទៅវិញបន្ទាប់ពីត្រូវថេហ្យុងច្រាននាយចេញពេញមួយទំហឹង។ ជុងហ្គុកភ្ញាក់ផ្អេីលហ្នឹងសកម្មភាពដែលថេហ្យុងកំពុងត្រកងថ្នមបីជីមីននៅក្នុងរង្វង់ដៃទាំងបញ្ចេញទឹកមុខហាក់ដូចជាបារម្ភពីគេខ្លាំងណាស់។

«ល្បងយ៉ាងម៉េចហេីយ?!» កូនចៅជុងហ្គុកក៏នាំគ្នាចូលមកជួយគ្រានាយអោយក្រោកឈរឡេីងមកតែនាយក៏ក្រវាសដៃពួកគេចេញវិញដោយនាយប្រឹងក្រោកឈរតាំងចំហរឡេីងមកដោយខ្លួនឯង។

«នៅឈរធ្វេីស្អីទៀតម៉េចក៏មិនឆាប់មកជួយគ្រានាំគេទៅពេទ្យភ្លាមមក!!» ថេហ្យុងស្រែកស្ដីបន្ទោសទៅកូនចៅរបស់ខ្លួនដែលនៅឈរស្ងៀមមិនព្រមមកជួយលេីកជីមីន បន្ទាប់ពីកូនចៅថេហ្យុងនាំគ្នាលេីកជីមីនចេញទៅបាត់ថេហ្យុងក៏ប្រុងដេីរទៅតាមក្រោយតែក៏ត្រូវជុងហ្គុកចាប់ដៃគេជាប់ដោយនាយច្របាច់ដៃថេហ្យុងខ្លាំងៗទៅតាមកំហឹងនិងអារម្មណ៍ប្រច័ណ្ទកំពុងបុកពេញទ្រូង។

«អូនធ្វេីស្អីមានដឹងខ្លួនទេ?!!» ជុងហ្គុកចោទសំណួរទៅថេហ្យុងទាំងខឹង នាយបែរមុខសម្លក់ទៅកូនចៅរបស់ខ្លួនបន្ទាប់មកពួកគេក៏ដេញសិស្សៗទាំងអស់អោយចេញពីទីនេះបន្សល់ទុកតែថេហ្យុងនិងជុងហ្គុកអោយនៅតែពីរនាក់តែប៉ុណ្ណោះ។

To be continued.

Continue Reading

You'll Also Like

161K 6.5K 73
➽Just short love stories...❤ ⇝❤️. ⇝🖤. ⇝♥️. ⇝💙. ⇝🩷. ⇝🤍. ➽💛Going on. ➽🩶Coming up [Ignore grammatical mistakes. I will improve my writing gradual...
92.6K 3.9K 32
✿ a collection of short Indian love tales, binded with care and fates ✿
470K 1.5K 47
🔞🔞🔞 warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire in sex.🔞🔞