ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)

By sean-kim

7.7K 430 2

ស្នេហាពីដំបូង មិនសមបំណងនៅទីបំផុតអូនបានវិលត្រឡប់មករកបងវិញ... WANGYIBO Top// XIAOZHAN Btt By:jungna *អធ្យាស្រ័យ... More

ភាគ១
ភាគ២
ភាគ៣
ភាគ៤
ភាគ៥
ភាគ៦🔞
ភាគ៧
ភាគ៨
ភាគ៩
ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥
ភាគ១៦
ភាគ១៧

ភាគបញ្ចប់

549 28 0
By sean-kim

ស្រលាញ់គ្នា គ្មានលក្ខខណ្ឌ ជឿជាក់ស្មោះស្ម័គ្រស្មោះត្រង់ទើបស្នេហាគង់វង្សឋិតឋេរ ត្បិតតែពួកគេទាំងពីរធ្លាប់មានឧបសគ្គរារាំង មិនអាចកសាងជីវិតគូរកាលពីមុន តែការវិលត្រឡប់ជួបគ្នាម្តងទៀត បានធ្វើអោយដឹងថា ពួកគេនៅតែមានចិត្តស្រលាញ់គ្នារៀងរហូត។

ឈានដល់ព្រឹកស្អែកថ្មី....

គូស្នេហ៍ដែលបានយល់ចិត្តគ្នា កាលពីយប់ ព្រឹកឡើងបណ្តើរសាសង កាន់ដៃគ្នាមិនប្រលែងធ្វើមើលតែគូសង្សារដែលទើបស្រលាញ់គ្នាថ្មីថ្មោង។

អុីបូបានអោយពូម្ចាស់ឡាន ជូនទៅកន្លែងដែលនាយចតឡានទុកចោល ដើមឈើធំដែរដួលរាំងកាត់ផ្លូវក៏បានគេយកចេញ អ្នកទាំងអស់គ្នាបានយកឡានជិះទៅផ្ទះបុរាណដែរស៊ាវចាន់បានស្នាក់នៅ និងមិត្តៗ

"អុីបូ...អូនថាព្រលែងដៃសិនល្អទេ? " ស៊ាវចាន់ដែរបណ្តើរកាន់ដៃគ្នាជាប់ជាមួយអុីបូ បាននិយាយដូច្នេះ ព្រោះអី? គឺដោយសារ មុីអឺមិនបានដឹងទំនាក់ទំនងអ្នកទាំងពីរ គិតបែបណា? ម្នាក់ជាមិត្ត ម្នាក់ជាអ៊ំប្រុស អញ្ចឹងពេលរៀបការហើយគួរហៅថាមិត្តថា អ៊ំថ្លៃ?

" ទង្វើលាក់បាំង ចុងក្រោយដឹងដដែល? អូន កុំភ័យអីបងស្គាល់ក្មួយស្រីបងច្បាស់ ធ្វើចិត្តអោយសប្បាយទៅ"

" អឹម" ស៊ាវចាន់ងក់ក្បាលផ្ទក់ៗ បញ្ជាក់ថាជឿជាក់សម្តីរាងក្រាស់ទោះបីមិន១០០%ក៏៥០ភាគដែរ

  " យកសម្លៀកបំពាក់ឆាប់បានទៅវិញ"
  " អុីបូ!!! "
" ពេលក្នុងឡាននិយាយគ្នា ច្បាស់លាស់ហើយ!! "រាងក្រាស់អោមខ្សឹបក្បែរត្រចៀក តែរាងតូចងាកចេញទាំងរអ៊ូ
" អត់ដដែល "   ពេលត្រូវគ្នាវិញ អត់បានទៅដើរលេងហើយត្រូវត្រឡប់ទៅផ្ទះទៀត!!!
" រៀបការហើយ អូនចង់ទៅណាបងជូនទៅ មិនប្រកែក"  រាងក្រាស់ចាប់ដៃស្រឡូនមកថើបបែបលួងលោម
" មើស !  " ចាន់ដកដៃរាងក្រាសចេញទាំងថ្ពាល់ក្រហម តែថា..

" ឯងមកតាំងពីកាល?? " រាងតូចរហ៍សថយខ្លួនឆ្ងាយពីអុីបូដើរសម្តៅទៅមុីអឺមិនដឹងថានាងមកឈររង់ចាំគេតាំងពីពេលណា?  ខណៈនាងមិនបាននិយាយអីទេក្រៅពីអោបដៃដើរចូលទៅក្នុងវិញ

  " អុីបូ..ហឺៗធ្វើបែបណាទៅ? នាងច្បាស់ជាខឹងអូនមិនខាន " ចាន់ចាប់ដៃអង្រួនរាងក្រាស់ចុះឡើងៗទាំងពេបមាត់

  " ជារឿងតូចតាច កុំយំតោះចូលខាងក្នុងដោះស្រាយហើយរហ័សទៅផ្ទះវិញ" រាងក្រាស់ទាញរាងតូចមកជិតរួចយកដៃជូតទឹកសើមៗលើថ្ពាល់ចេញ ចាន់បានត្រឹមងក់ក្បាលបណ្តើរគ្នាចូលទៅខាងក្នុង
_____

" មុីអឺ  សុំទោសដែលកុហកឯង " ចាន់ចូលទៅអង្គុយជិតនាងនិងចាប់ដៃមកដាក់ជិតខ្លួនដោយមានអុីបូឈរផ្អែកខ្នងនិងទ្វារ រឹកពាហីៗ ហាក់បីដូចជាមិនខ្វល់ខ្វាយ ដូចនាយនិយាយអញ្ចឹងវាជារឿងតូចតាច តើមានអីអោយខ្វល់?

" សុំទោសដែលទាក់ទងជាមួយអុីបូ  សុំទោសយើងមិនបានចង់លាក់បាំងឯងទេ!! "

" ...." នាងអោបដៃសម្លឹងមុខចាន់មិនព្រិច

" ចង់ជេរ ចង់បន្ទោស ចង់វាយយើងក៏បាន ឯងជាមិត្តរបស់យើងតែម្នាក់គិតកុំខឹងស្អប់យើងបានទេ? "

".... " នាងលើកចិញ្ចើមខ្ពស់ទាំងទឹកមុខស្មើរួចហើយក៏

" អីយ៉ា..មិត្តសម្លាញ់ ខ្ញុំបានឯងធ្វើជាមិត្តថ្លៃអា៎ៗអត់ទេៗ អ៊ំថ្លៃ ហិហិ ព្រះអើយខ្ញុំចង់តែស្រែកជំទាលទេអ្នកណាទៅដឹងមនុស្សដែរឯងតែងតែនិយាយប្រាប់យើងជាអ៊ំយើងនោះ? អូ..ជារឿងគួរអោយភ្ញាក់ផ្អើល" នាងនិយាយខ្លាំងៗ លោរខ្លួនចាប់អោបចាន់ទៅឆ្វេងទៅស្តាំ រួចសន្សឹមក្រោកឈររុញស៊ាវចាន់និងអុីបូ

"..." គាំងពេកស៊ាវចាន់និយាយអត់ចេញ ខុសពីអុីបូឈរសើច

" របស់របរខ្ញុំបានរៀបចំរួចរាល់លោកអ៊ុំតោះយើងទៅផ្ទះវិញ ចឹងខ្ញុំទៅចាំឡានមុន " នាងដើរចេញទីបន្សល់តែមនុស្សពីរនាក់
"ហ៎ា?? " ចាន់ធ្វើមុខឆ្ងល់ចង់ដឹងសួរទៅកាន់រាងក្រាស់ អុីបូញញឹមមុននិងឆ្លើយតប

" តាមពិតទៅបងជាមួយអូន បងប្រាប់មុីអឺតាំងពីយូរហើយ ចំណែកឯរឿងរៀបចំសម្លៀកបំពាក់បងបានខលប្រាប់ជាមុន មិត្តភក្តិផ្សេងៗអូនគេត្រឡប់ទៅផ្ទះអស់ហើយ "

" ដឹងចឹង ខ្ជិលខាតពេលថាមកដើរលេងតែអត់ដដែលវិញណាស់ "

" តោះទៅឡាន កានវ៉ុលមុីអឺរង់ចាំ "
" ឆឹស..វ៉ាលី បងកាន់តែឯងចុះ " ថារួចចាន់ដើរទៅចោលបាត់ទាំងខ្មើត! បណ្តោយអោយប្រុសចាស់កាន់វ៉ាលីទាំងពីរតែឯង តែវាមិនបានធ្ងន់ឯណា?

-skip

កន្លងផុតបាន១ខែ ទំនាក់ទំនងអ្នកទាំងពីរកាន់តែល្អូកល្អើន ផ្អែមល្ហែមបេះមិនចេញ  ចាន់តែងតែទៅកំដរអុីបូធ្វើការងារនិយាយលេង នៅក្រុមហ៊ុន ហើយពេលទំនេរ អុីបូនាំស៊ាវចាន់ដើរលេង ញាំអាហារពេលល្ងាចជាមួយគ្នា។

-វីឡាវ៉ាង

ថ្ងៃនេះរៀងចម្លែកចេញពីធ្វើការងារភ្លាមរាងក្រាស់នាំស៊ាវចាន់មកដល់ផ្ទះ ចាន់ព្យាយាមសួរដេញដោលតែនាយនិយាយថា

" ពេលទៅដល់អូននិងដឹង!"

គូរស្នេហ៍ខុសវ័យបណ្តើរកាន់ដៃគ្នាជាប់ស្អិតចូលក្នុងផ្ទះបោះជំហានទៅបន្ទប់អាហារ អ្វីគួរអោយភ្ញាក់ផ្អើលគឺមនុស្សច្រើនណាស់ សូម្បីតែប៉ាម៉ាក់បងប្រុស ក៏មក ប៉ាម៉ាក់មុីអឺក៏មក អុីឈិន លោកវ៉ាងអ្នកស្រីវ៉ាង ជុំគ្នាគ្មានខ្វះ គ្មានបាត់អីមួយ។ ស៊ាវចាន់ហាក់ធ្វើខ្លួនមិនត្រូវពេលរាងក្រាស់ទាញកៅអីអោយអង្គុយចុះ នាយក៏នៅអង្គុយក្បែរ ចាន់យកដៃទាញជាយអាវរាងក្រាស់ទាំងមិនហ៊ាននិយាយលឺៗ ចំណែកអ្នកផ្សេងបានត្រឹមតែញញឹមសម្លឹងមើលពួកគេទាំងពី

  " បង អញ្ជើញទាំងគ្រួសារអូន គ្រួសារបងមកជុំគ្នាធ្វើអី "
" អូនគង់តែដឹងទេ"
" ហឹស សួរអីក៏អត់ប្រាប់ បងឈប់ស្រលាញ់អូនហើយ ខិតអោយឆ្ងាយទៅ " រាងតូចសន្សឹមប្រលែងដៃរាងក្រាស់ចេញពេលបែរមើល ព្រះអើយសមាជិកសម្លឹងមកពួកគេដូចចំណីអញ្ចឹង?   អ៊ីបូបានតែហួសចិត្តបន្តិចក្រោយមកសម្លេងលោកវ៉ាងក៏និយាយឡើង

  " ចូលសាច់ការទៅចុះ ពិធីរៀបការនឹងរៀបចំឡើងនៅ៣ថ្ងៃក្រោយ"
  " លោកវ៉ាងខ្ញុំក្រែងថាលឿនពេក ពួកគេទើបតែភ្ជាប់ពាក្យមិនទាន់បាន៣សប្តាហ៍ផង " អ្នកស្រីស៊ាវដែរអង្គុយក្បែរប្តីក៏និយាយឡើង សុខៗនាំគ្នាទៅផ្ទះគាត់ចូលដណ្តឹងស៊ាវមិនទាន់បាន១ខែផងមកនិយាយរឿងរៀបការ?

" អ្នកស្រីស៊ាវ មនុស្សស្រឡាញ់គ្នាឆាប់ការគឺល្អណាស់ មើលតែសព្វថ្ងៃចុះ នៅជាមួយគ្នាដូចប្តីប្រពន្ធអញ្ចឹង" អ្នកស្រីវ៉ាង

" ខ្ញុំក៏យល់ដូចអ្នកម៉ាក់ដែរ" យៀនម៉ាក់មុីអឺ
"   អូនកុំគិតច្រើនពេក កូនឆាប់រៀបការគឺល្អបំផុតដណ្តឹងទុកយូរមិនបានទេ " លោកស៊ាវ
" ចាន់គិតយ៉ាងដែរ? " ដូយ៉ុងងាកសួរប្អូនដែលធ្វើមុខឡេឡង់ សុខចិត្តចាស់ៗនិយាយរឿងរៀបការច្បាស់ជាគំនិតអុីបូច្បាស់ណាស់

" ស៊ាវចាន់អូនគិតយ៉ាងដែរចំពោះរឿងនេះ? " អ៊ីបូដាក់ដៃលើរាងតូចព្រមទាំងសួរ  ឃើញទឹកមុខមិនសូវត្រេកអររបស់រាងតូច អុីបូក៏និយាយម្តងទៀត

" បើអូនមិនព្រម២ឆ្នាំទៀតពួកយើងរៀបការក៏បាន ពេលនោះបងក្លាយជាតាចាស់ល្មម" និយាយទាំងអន់ចិត្ត

" មិនមែនទេ អ្នកណាថាអូនមិនព្រម អូនគឺរង់ចាំពេលវេលានោះមកដល់យូរណាស់ហើយ អូនយល់ព្រម" ចាន់រហ័សក្រសោបដៃរាងក្រាស់ អ្នកណាថាមិនចង់ការ?  គ្រាន់តែភ័យប៉ុណ្ណោះ

" បងមិនចង់បង្ខំអូនទេ"
" ព្រមគឺព្រម អ្នកណាថាអូនមិនចង់ ឬបងមិនចង់រៀបការជាមួយអូន?? "
" បងស្រលាញ់អូនប៉ុណ្ណា អូនគួរតែដឹង"

" អា៎....ពួកឯងទាំងពីរនេះយ៉ាប់ណាស់ ចេះប្រកែកគ្នាទៀតកើត រៀបការគឺរៀបការ  សម្រេចបែបនេះ " អ្នកស្រីវ៉ាង

" ពួកយើងហ្នឹងក្លាយជាគ្រួសារតែមួយឆាប់ៗនេះ " លោកស៊ាវ
" ពិតមែនហើយ " លោកវ៉ាង

ការជួបជុំញាំអាហារគ្រួសារទាំងពីរក៏រលូន ចាស់ៗនាំគ្នាពិភាក្សាគ្នា រៀបចំពីធីមង្គលការ និងបន្តនិយាយគ្នាលេងរហូតដល់ម៉ោងជិត៩យប់ទើបលាអ្នករាល់គ្នាទៅផ្ទះវិញ។
_____

ឈានដល់ថ្ងៃមង្គលការ

ពីធីរៀបការធំអស្ចារ្យរៀបចំនៅខាងផ្ទះគ្រួសារវ៉ាងសាកសមសម្រាប់គូស្នេហ៍ថ្មី ដែលភាពឡូយឆាយទាក់ទាញទាន់សម័យ មានភ្ញៀវកិត្តិយសចូលរួមទាំងខាងគ្រួសារស៊ាវនឹងគ្រួសារវ៉ាង ជាមួយនិងអ្នករួមហ៊ុន អ្នកផ្សេងៗទៀត។

ខណៈពេលវេលានេះផងដែរ អុីបូក្នុងសម្លៀកបំពាក់ឈុតកូនកម្លោះតែងខ្លួនសង្ហាឥតខ្ចោះសក់ទម្លាក់បាំងតិចៗជាស្ទាយក្នុងឈុតពណ៍ខ្មៅមានខ្សែក្រវ៉ាត់ករពណ៍សរ និងមានគន្លាស់អាវពណ៍សរជារូបផ្កានៅខាងទ្រូងខាងឆ្វេង នាយកម្លោះកំពុងឈរលើឆាករង់ចាំកូនកម្លោះតូច ដែលមានលោកអាចារ្យកាន់មេក្រូនៅក្បែរដែរ។

" កូនកម្លោះតូចមកហើយ ហ៊ូ- " សម្លេងភ្ញៀវជាច្រើនបន្លឺឡើង រាងក្រាស់ចោលក្រសែភ្នែកសម្លឹងមើលរាងតូចក្នុងឈុតពណ៍សរកំពុងដើរសម្តៅមកកាន់នាយដែលមានលោកស៊ាវបណ្តើរកូនប្រុសពៅមកផងដែរ។

" ចាប់ពីទៅប៉ាផ្ញើកូនប្រុសពៅប៉ាផង ណាអុីបូ ជួយមើលថែស្រលាញ់ ថ្នាក់ថ្នម កូនពៅប៉ាផង" លោកស៊ាវហួចដៃចាន់ទៅអោយអុីបូចាប់កាន់ជាមួយពាក្យសម្តីដែរជាឪពុកម្នាក់ស្រលាញ់មើលថែកូនតាំងពីតូចរហូតដល់ធំពេលដែរត្រូវមានគ្រួសារក៏រៀងមានចិត្តភ័យខ្លាចថាអ្នកដទៃមិនអាចមើលថែកូនពៅរបស់គាត់បាន

" លោកប៉ាទុកចិត្តចុះ ខ្ញុំហ៊ានសន្យាថាខ្ញុំមិនអោយស៊វចាន់ពិបាកដោយសារខ្ញុំឡើយ សូមលោកប៉ាក្មេកកុំបារម្ភអី " ពាក្យសម្ដីសាកសមជាកូនប្រុស វ៉ាងអុីបូនិយាយបែបនេះរឹតតែធ្វើឲគាត់ប្រាកដចិត្តថាផ្ញើកូនទៅមនុស្សម្នាក់នេះមិនខុស

ស៊ាបចាន់បានត្រឹមតែញញឹមរំជើបរំជួលមិនអាចស្រីមកខាងក្រៅបាន ស្តាប់ពាក្យទាំងអស់នេះ បេះដូងរីកមាឌដុកដាក់ព្រោះតែរំភើប មនុស្សគេស្រលាញ់តាំងពីដំបូងនៅតែជាមនុស្សមានទំនួលខុសត្រូវ ស្រលាញ់មើលថែមិនវៀចវេរ តើអ្នកណាអាចល្អជាងមនុស្សប្រុសម្នាក់នេះ?

"  ដល់ពេលហើយ " លោកអាចារ្យនិយាយឡើង លោកស៊ាវដើរចេញទៅក្បែរប្រពន្ធកូន សម្លឹងមើលកាន់អ្នកខាងលើ ដែលមានគ្រួសារវ៉ាងនៅជិតគ្នា និងភ្ញៀវជាច្រើនទៀត

" តើ លោកវ៉ាងអុីបូ ព្រមទទួលយកស៊ាវចាន់ជាភរិយាស្រលាញ់មើលថែ មិនបោះបង់ចោលគ្នាក្នុងគ្រាលំបាកដែរទេ? "

" ខ្ញុំព្រម"

" ចុះ កូនកម្លោះតូច? "

" ខ្ញុំព្រមដូចគ្នា " ចាន់ញញឹមតបរាងក្រាស់វាជាស្នាមញញឹមដែលរីករាយមានក្តីសុខ ដែលបានរៀបការជាមួយមនុស្សដែលខ្លួនឯងស្រលាញ់

" សូមអ្នកទាំងពីរបំពាក់ចិញ្ចៀនអោយគ្នាទៅវិញទៅមកដើម្បីបង្ហាញអ្នកគ្រប់គ្នា ដែលជាគូស្នេហ៍ ស្វាមីភរិយាថ្មីថ្មោង "

អ្នកទាំងពីរស្តាប់ការនិយាយរបស់លោកអាចារ្យចប់ ពួកគេទាំងពីរបានបំពាក់ចិញ្ចៀនអោយគ្នាទៅវិញទៅមកដែលនេះជាចិញ្ចៀនគូផ្សេងក្រៅពីចិញ្ចៀនភ្ជាប់ពាក្យដណ្តឹងទុកលើមុន ពេលរួចរាល់អុីបូបានថើបដៃរាងតូចដែរមានបំពាក់ចិញ្ចៀន ធ្វើអោយចាន់អៀនឡើងថ្ពាល់ក្រហមគួរអោយចាប់ក្រញិច។

ផាច់-ផាច់ សម្លេងទះដៃអបអរគូស្វាមីភរិយាថ្មីលាន់ទ្រហឹង ពេញពីធីមង្គលគ្នាម្នាក់ៗរំភើបជំនួសអ្នកទាំងពីរ
រួចពួកគេស្រែកឡើងដំណាលគ្នាថា

" ដល់ពេលហើយ ថើបទៅៗ   "
" ថើបទៅៗ "

   "អុីបូ!! " ចាន់ឡើងចង់ក្រញែងខ្លួន ពេលលឺសម្លេងស្រែកឡើងបែបនេះសំខាន់មេផ្តើមគំនិតជាមហាមិត្តសម្លាញ់ផងដែរ រាងតូចទាក់ទើរខ្ញាំជាយអាវរាងក្រាស់ដែលកំពុងអោនមុខសន្សឹមៗមកកាន់តែកៀកបានត្រឹមបំហើរហៅឈ្មោះរាងក្រាស់តិចៗ រួចត្របកភ្នែកក៏បានបិទរង់ចាំទទួលស្នាមថើបពីរាងក្រាស់

" អ៊ុប" រាងក្រាស់អោនតភ្ជាប់បបូរមាត់ជាមួយបបូរមាត់តូចស្តើងទាំងលូកដួសដងក្រអូមមាត់រាងតូចពេញអណ្តាត យ៉ាងរោលរាល ដៃក្រាស់ក្រសោបចង្កេះតូចឡើងជិតស្និទ្ធ ម្រាមដៃស្រឡនដែលខ្ញាំជាយអាវក៏ព្រលែងវិញរួចលើកដៃតោងករាងក្រាស់ជាស្វាមី ធ្វើអោយអ្នកទស្សនាជាភ្ញៀវទាំងគ្រួសារអៀនញញឹមថីករាយជំនួស

ផឹប!!
" អឹមមម " រាងក្រាស់ចាប់លើកបីរាងកាយតូចស្តើងភរិយាទាំងមិនអោយដំណឹងធ្វើឲបបូរមាត់ត្រូវកាត់ផ្តាច់ចេញរួចអុីបូសម្លឹងមុខរាងតូចដោយបានយកមេក្រូមកលឺៗនិយាយថា

  " មួយជីវិតបង ស្រលាញ់តែមនុស្សម្នាក់ប៉ុណ្ណោះ ហើយម្នាក់នោះគឺជាអូន មិនថាបច្ចុប្បន្នឬអតីតកាលអូនជាមនុស្សដំបូងដែល បងប្រើបេះដូងសម្រាប់ស្រលាញ់ បេះដូងរបស់បងដាក់បានតែអូនម្នាក់គត់ស៊ាវចាន់ " រាងក្រាស់និយាយឡើងម៉ាត់ៗធ្វើឲអ្នកក្នុងរង្វង់ដៃរំភើបឡើងស្រក់ទឹកភ្នែក

" អូន...អូនមិនដឹងរៀបរាប់បែបណាទេ ប៉ុន្តែអូនស្រលាញ់បងខ្លាំងណាស់ ខ្លាំងបំផុត ខ្លាំងរហូតគ្មានអីប្រៀបបានទេ  អុីបូអូនស្រលាញ់បង  "

ហ៊ូ~ហ៊ូ សម្លេងស្រែកហ៊ូកញ្ជៀវ 

" ដល់ពេលបោះបាច់ផ្កាហើយ កូនកំលោះតូចឆាប់ឡើង " girl

" ត្រូវហើយ ឆាប់ឡើង "

" អូនបោះចុះ " រាងក្រាស់ដាក់រាងតូចចុះរួចយកបាច់ផ្កាមករាងតូចជាប្រពន្ធ

ស៊ាវចាន់ក្តោបបាច់ផ្កាជាប់ទ្រូងសម្លឹងមើលស្រីៗមានមនុស្សប្រុសផងដែរ កំពុងរង់ចាំបាច់ផ្កា។ រាងតូចសម្លឹងមុខរាងក្រាស់ ដែលងក់ក្បាលមានន័យថាដល់ពេលត្រូវវោះហើយ ចាន់បែរខ្នងរួចក្រវែងបាច់ផ្កាមួយទំហឹងតែថា....

ផឹប!

" ស្អីគេ បាច់ផ្កា!! មកចំយ៉ាងមិច? " អុីឈិនដែលឈរចំហៀងឆាកបែរទទួលបាច់ផ្កាធ្វើឲស្រីៗដែលចង់បាននាំគ្នាធ្លាក់ទឹកមុខអស់ខំទៅរង់ចាំចាប់តែអ្នកមិនចាប់បែរជាទទួលបាន? មិនសមទេ!

"  លោកយកចុះ " អុីឈិនហួចអោយបងប្រុសស៊ាចាន់ដែរនៅក្បែរខ្លួន

" មិនមែនជារបស់ខ្ញុំ " ដូយ៉ុងហួចអោយទៅវិញ

" តែខ្ញុំមិនចង់បាន "
" គប់ចោលទៅ ខ្ញុំក៏មិនចង់បានដូចគ្នា "
" ខ្ញុំអោយលោក!! យកទៅអោយមនុស្សស្រីណាម្នាក់ក្នុងមង្គលការនេះទៅ"
" អញ្ចឹងឯងយកទៅពួកនាងចុះ!! "
ពួកគេប្រកែកគ្នាចុះឡើងៗ បាច់ផ្កាមិនបានទៅណាឆ្ងាយម្នាក់ៗរុញទម្លាក់ហួចអោយគ្នាចុះឡើង ធ្វើគ្រប់គ្នាសម្លឹងមកមើលយ៉ាងហួសចិត្ត?  សុខចិត្តឈ្លោះគ្នារឿងប៉ុណ្ណឹង!

  " អរគុណអូនសម្រាប់ការវិលត្រឡប់"
  "  អូនអរគុណបង ដែលមិនបំភ្លេចមនុស្សម្នាក់នេះ អរគុណបងដែលស្រលាញ់អូនជាអូន"

" ព្រោះតែអូនជាមនុស្សដែរបងស្រលាញ់នោះអី!! "
" ហិហិ" ពួកគេទាំងពីរបានអោបគ្នានិយាយសាសងគ្នាបន្ទាប់ពីសម្លឹងទិដ្ឋភាពដ៏គួរអោយសំណើចរវាងអុីឈិននិងដូយ៉ុង។

មិននឹកស្មានថាការជួបគ្នាជាថ្មីអាចបំពេញចន្លោះខ្វះខាតន័យកន្លះជីវិតខាងមុខបានដូច្នេះ បែបនេះហើយដែលគេថាស្នេហាដំបូងជាស្នេហាស្រស់ស្អាតមិនអាចបំភ្លេចបាន ហើយជាស្នេហាចុងក្រោយ អាចកសាងជីវិតគូរ ជាមួយមនុស្សដែលយើងស្រលាញ់អស់មួយជីវិត រៀងរហូតទៅ។

ចប់បរិបូណ៌❤️‍🩹

Continue Reading

You'll Also Like

191K 38.4K 57
Becca Belfort i Haze Connors, choć przez swoich znajomych zmuszani do spędzania razem czasu całą paczką, od dawna się nie znoszą. Dogryzają sobie prz...
3M 195K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
612K 32.6K 50
𝐒𝐜𝐞𝐧𝐭 𝐎𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ☆|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
434K 24K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...