ភាគ៥

411 26 0
                                    

រាប់ថាតាំងពីមនុស្សស្រីដែលខ្លួនឯងស្រលាញ់ស្លាប់បាត់ទៅ វាបានបន្សល់ស្នាមរបួស ឬហៅថាដំបៅក្នុងចិត្តទោះខាងក្រៅវាគ្មានស្នាកស្នាម តែខាងក្នុងវាឈឺចាប់ជាងគេចាក់រាប់រយលានដង។ មនុស្សដូចវ៉ាងអុីបូ មិនធ្លាប់ស្និទ្ធស្នាលកៀកកើយឬបណ្តើមនុស្សស្រីចេញ ពត៌មានរឹតមិនធ្លាប់បើកបង្ហាញថាមានទំនាក់ទំនងជាមួយមនុស្សស្រីណាម្នាក់ ត្បិតមានមនុស្សស្រីជាច្រើនចង់បាន ប៉ុន្តែនាយមិនរវល់ យកចិត្តទុកដាក់ វាជារឿងគួរឲធុញទ្រាន សម្រាប់នាយខ្លាំងណាស់។

ថ្ងៃនេះ ខុសរាល់ដង វាប្លែកសម្រាប់អ្នករាល់គ្នាដែលបានស្គាល់នាយ តើអ្នកណាដែលធ្លាប់ឃើញម្ចាស់ក្រុមហ៊ុនWANG ពាក់ព័ន្ធ រវីរវល់ជាមួយមនុស្សស្រីនោះ?

ក្រោយរូបភាពលោកនាយកវ៉ាងបីតារាមូឌែលទៅបាត់ រូបភាពក៏បានចែកចាយទៅក្នុង គ្រុបឆាតបុគ្គលិក ផ្ទុះការវែកញែក មិនសំចៃមាត់ ទាំងមានអ្នកគិតក្នុងផ្លូវល្អនិងអាក្រក់។

គ្រុបchatបុគ្គលិក
" លោកនាយកWANGលួចទាក់ទងតារាមូឌែល? "
" បែបនេះទើបមិនព្រមយកប្រពន្ធ! "
" មិនធ្លាប់ ឃើញមុខសោះ ! តើជាតារាម៉ូឌែលទើបមកថ្មី? "
" លឺថាប្រធានគូជាអ្នកយកមកជំនួសតារាមូឌែលអាន់យ៉ា "
" សមគ្នាណាស់ លោកអើយ "
"ដូចប៉ា និងកូនច្រើនជាង "
" មានអ្នកណា ស្គាល់ឈ្មោះតារាមូឌែលនោះទេ? "
" ខ្ញុំមិនស្គាល់ទេ ទើបតែឃើញលើកដំបូង! "
" ប្រហែលជាស្រីក្មេងរបស់លោកនាយកហើយ "
" មិនសមទេ លោកនាយកវ៉ាងមិនដែលបើកបង្ហាញទំនាក់ទំនងជាមួយអ្នកណាផង "
" មិនទាន់ដល់ពេលទេដឹង "
" គាត់អាយុច្រើនណាស់ "
" គាត់សង្ហា គាត់មានលុយ បុរសក្នុងក្តីស្រមៃ "
"  អ្នកណាបានធ្វើប្តីសំណាងមួយជាតិ "
" រវល់និយាយដើមចៅហ្វាយ មិនធ្វើការងារទេហេរ មាត់មាន ខួរមាន ទុកនិយាយគិតរឿងល្អៗបានហើយ" ប្រធានគូ

គ្រាន់តែឃើញសារឆាតនោះម្នាក់ៗបើកភ្នែកសរព្រាតនាំគ្នាស្រវេស្រវ៉ារត់ទៅធ្វើការងារ គ្រុបឆាតនេះមានទាំងអស់គ្នាបុគ្គលិក និយាយអី ថាអីដឹងរឿងទាំងអស់ តែថាបើ នាយកWANGឃើញមិនសល់រូបរាងទេមើលទៅ ?គួរចាត់ទុកថាសំណាងដែលគ្មានលោកនាយកវ៉ាងនៅក្នុងគ្របឆាតបុគ្គលិកនោះ ពួកទាំងនេះចំជាឈឺឆ្អាល រឿងអ្នកដទៃមែន ចូលចិត្តបូករួម អឺអើ វែកញែក ទាំងមិនដឹងពីសាមីខ្លួន បែបហ្នឹងឬ?

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Where stories live. Discover now