ភាគ១២

364 23 0
                                    

តាំងពីចេញពីក្រុមហ៊ុន ស៊ាវចាន់មិននិយាយរកមុីអឺទេព្រោះរវល់តែខឹងនាង ទៅនិយាយពាក្យអស់នោះប្រាប់អ៊ំអុីបូរបស់នាង ។

" ចាន់ហ៌ា ឯងខឹងយើងរឿងមុននេះមែន? យើងនិយាយការពិតសោះហ្នឹង បើឯងអត់ស្រលាញ់ស្រីមែន"

" វ៉ាង មុីអឺ !!" ប្រយោគនិងហើយដែលគេខឹង ទាំងក្រពុលមុខខ្មាសអៀន

" អូ...យ៉ាងម៉េច ស៊ាវចាន់ "

" ខ្ញុំខឹងឯងណាស់ មិនសមទៅនិយាយប្រាប់គាត់ចឹងទេ "

" ដល់ល្មម !! តោះចូលខាងក្នុង " នាងធ្វើមិនខ្វល់អោបដៃស៊ាវចាន់ដែលមានមិត្តផ្សេងទៀតកំពុងរង់ចាំនៅខាងក្នុងហាង

" ចាំយូរដែរទេ! ចៃដន្យខ្ញុំជាមួយស៊ាវចាន់ជាប់ធុរ:បន្តិច"

" ពួកឯង អង្គុយចុះមក នៅខ្វះមនុស្សម្នាក់ទៀតក៏មិនទាន់មកដល់ដែរ"ណារ៉ា

" ហូ..ស្មានតែមកយឺតតែខ្ញុំនិងស៊ាវចាន់ " មុីអឺរអ៊ូៗតិច ទើបកម្មង់នំញាំកំដរមាត់ ស៊ាវចាន់គេចូលចិត្តខេកស្រ្តបឺរី ចឹងហើយចង់អ្នកណានិយាយអីនិយាយទៅគេញាំមិនដឹង

" ពួកឯងនេះ ឃើញតែឈ្លោះគ្នាកាលនៅរៀន ពេលរៀនចប់ក្លាយជាគូរដណ្តឹងជាមួយគ្នា ចម្លែកណាស់តើ" មុីអឺ

" ឈ្លោះគ្នាក៏អាចស្រលាញ់បានតើ ត្រូវទេបងសម្លាញ់" ណារ៉ា

"Yeah beb" ស៊ូជុន

"ជ្រេញ " ស៊ាវចាន់

" សុំទោស ដែលមកយឺត គឺថាផ្លូវស្ទះខ្លាំងណាស់ " មនុស្សប្រុសរាងខ្ពស់ សរ និយាយពីសម្រស់សង្ហា អស់ ទាស់នាយប្រាប់ពីហេតុផលទៅកាន់អ្នកទាំង៤ដែរជាមិត្ត

" ហូ...ខ្យុងប៊ីន ខានជួបយូរហើយសង្ហាដូចដើម" មុីអឺលើកសរសើរអ្នកជាមិត្ត

" សរសើរពេកហើយ " នាយញញឹមតបក្រលាសភ្នែកមើលអ្នកឈ្ងោកមុខញាំនំ មិនសូម្បីតែមើលមុខរបស់គេ

" ឈរយូរទៀតទេ អង្គុយចុះមក " ណារ៉ា

ខ្យុងប៊ីន អង្គុយទល់មុខស៊ាវចាន់ដែលមានមុីអឺនៅក្បែរ នាយកម្លោះសម្លឹងរាងតូចមិនដាក់ភ្នែក។ ស៊ាវចាន់ រាងចម្លែកចិត្តបន្តិចដែរ ចំពោះវត្តមានខ្យុងប៊ីន ព្រោះនាយជាមនុស្សតែម្នាក់នៅយប់នោះ ដែលអោយគ្របអាវឲឆត្រមកកាន់គេ តែក៏មិននិយាយស្តីអ្វីច្រើន! ណាមួយចរិតស៊ាវចាន់គេមិនចូលចិត្តមនុស្សប្លែកមុខ មនុស្សដែលមិនស្និទ្ធស្នាលរឹតតែមិនចង់និយាយជាមួយ។

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Where stories live. Discover now