ភាគ១៧

351 22 0
                                    

នៅពេលដែលយើងស្រលាញ់អ្នកណាម្នាក់វាហ្នឹងធ្វើអោយយើងបាត់បង់អ្វីដែរជាខ្លួនឯង យើងហ្នឹងក្លាយជាមនុស្សពីរនាក់ផ្សេងសម្រាប់អ្នកដទៃនឹងសម្រាប់មនុស្សជាទីស្រលាញ់ ហើយដូចជាអុីបូអញ្ចឹង អត្តចរិតនាយប្រែប្រួលខុសដាច់តាំងពីពេលស្គាល់ស៊ាវចាន់ ពេលបានជួប បានប៉ះពាល់ ការនិយាយតែងតែច្រើនមិនស្ងប់ស្ងាត់ អារម្មណ៍តែងតែត្រូវការ ចង់អោបចង់ថើប ចង់នៅក្បែរ ចង់នៅជិតថ្នាក់ថ្នម វាជាអារម្មណ៍ន័យក្តីស្រលាញ់សម្រាប់មនុស្សដែរយើងស្រលាញ់។

ពាក់កណ្ដាលម៉ោង១យប់....
អ៊ីបូបានដើរចេញពីបន្ទប់ទៅឈរនៅខាងក្រៅនៃរបៀងផ្ទះ រាងក្រាស់ច្រត់ដៃទៅបង្កាន់ដៃសម្លឹងទៅមើលផ្ទៃមេឃដែលងងឹតស្លុប មានតែព្រះចន្ទ ចិត្តគិតរឿងរ៉ាវជាច្រើនដែលមិនអាចបកស្រាយបាន រឹតតែមិនអាចនិយាយចេញមក ជួលកាលនាយចង់ដឹងថាវាជាការពិតឬគ្រាន់អារម្មណ៍ភាន់ច្រលំរបស់នាយតាំងពីដំបូង?

" ដំណាក់កាលនេះ ហេតុអ្វីបងនៅតែយល់ថាជាអូន? អារម្មណ៍បងប្រាប់ថាគឺអូន  បងនៅតែឆ្ងល់ ឆ្ងល់បំផុត! "  អុីបូច្រោងសក់លើក្បាលឡើងរញ៉េញ៉ៃ នៅពេលមានចម្ងល់តែមិនអាចទៅសួរ ចាន់ត្រង់ៗបាន ចុះចម្លើយថាមិនមែន? អញ្ចឹងនាយត្រូវធ្វើយ៉ាងណា? កាន់តែគិតកាន់តែឈែក្បាល

ក្រាក...

អ៊ីបូដើរត្រឡប់មកបន្ទប់ដេកវិញ និយាយត្រង់ទៅនាយមិនបានគេងលក់តាំងពីដំបូង គ្រាន់តែសំងំគេងអោបរាងតូចកុំអោយរើទៅណា ប៉ុណ្ណោះ ប៉ុន្តែពេលមកដល់បើកទ្វារឃើញរាងតូចអង្គុយច្រងរ ទាំងធ្វើមុខក្រញ៉ូវ បែបមនុស្សក្រោកមកមិនសុខចិត្តបាត់ម្នាក់ អញ្ចឹងចេះតែខ្លាចថាគេទៅចោល

"មកពីណា? "ស្រងុលៗ ខ្សាវៗមិនសូវច្បាស់សម្លេងបែបនៅងងុយគេង តែគេងបន្តមិនកើតព្រោះបាត់អ្នកអោបចេញទៅណាមិនដឹង ទើបដើរចេញពីលើគ្រែទៅអោបជ្រប់មុខកញ្ចឹងកររាងក្រាស់ ជើងក៏ប្រឹងចំអឺតផងដែរ

អឹប!

  " គឺស្រេកទឹក~សឺត " រាងក្រាស់ចាប់លើរាងកាយតូចអោយច្រកគាវជាប់ចង្កេះរួចថើបសក់បន្តិច ខណៈរាងតូចនៅតែបន្តជ្រប់មុខនៅកញ្ចឹងកររាងក្រាស់ អោបនាយជាប់មិនប្រលែង

ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)Wo Geschichten leben. Entdecke jetzt