ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)

Autorstwa sean-kim

7.7K 430 2

ស្នេហាពីដំបូង មិនសមបំណងនៅទីបំផុតអូនបានវិលត្រឡប់មករកបងវិញ... WANGYIBO Top// XIAOZHAN Btt By:jungna *អធ្យាស្រ័យ... Więcej

ភាគ១
ភាគ២
ភាគ៣
ភាគ៤
ភាគ៥
ភាគ៦🔞
ភាគ៧
ភាគ៨
ភាគ៩
ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥
ភាគ១៧
ភាគបញ្ចប់

ភាគ១៦

374 19 0
Autorstwa sean-kim

៤ថ្ងៃក្រោយ....
ថ្ងៃកំណត់ដើរលេងមកដល់ វាជាថ្ងៃដែលគួរអោយសប្បាយចិត្តបំផុតសម្រាប់ស៊ាវចាន់ដែលមានឱកាសល្អបែបនេះក្នុងការជួបជុំមិត្តភក្តិ ដើរលេងចុះតាមខេត្តឈូឈីង ដែលធ្លាប់និយាយគ្នាលើកមុន គ្រាន់តែទីតាំងភូមិសាស្ត្រតំបន់ គឺខ្យុងប៊ីនអ្នកជ្រើសរើសចាត់ចែងដោយផ្ទាល់។

ងឺត!
ឡានពណ៍ខ្មៅធំវែងបានចតពីមុខផ្ទះស៊ាវចាន់ខណ:អ្នកខាងក្នុងឡានក៏បានចុះមកជួយលើកវ៉ាលីរាងតូចដាក់លើឡានដែលឈរចាំពីមុខផ្ទះ គ្មានអ្នកណាក្រៅពី ខ្យុងប៊ីនទេ។ ខ្យុងប៊ីនបាននិយាយថាធ្វើដំណើរកម្សាន្តលើកនេះប្រើឡាននាយតែមួយបានហើយជិះបានទាំងអស់គ្នា មិនរញ៉េរញ៉ៃ មិនហត់បើកឡានច្រើន។

រយៈពេល៦ម៉ោង អ្នកទាំង៥នាក់ក៏បានធ្វើរដំណើរមកដល់ភូមិមួយដែលរាងដាច់ស្រយោលមានភ្នំមានព្រៃឈើក្រាស់ ដោយនៅទីនេះកន្លែងស្នាក់គឺតុបតែងបែបបុរាណ ឬអាចថាអ្នកភូមិដែលរស់នៅតាមតំបន់។

  " មកឆ្ងាយពិតមែន ប៉ុន្តែកន្លែងស្នាក់អូខេ" ស៊ាវចាន់រៀបចំសម្លៀកបំពាក់ចេញពីកាបូប  ព្រោះមកលេងតែ២-៣ថ្ងៃប៉ុណ្ណោះ

" សរសើរខ្យុងប៊ីនពូកែជ្រើសរើស អូយយយ..ចង់ទៅលេងទឹកឆាប់ៗណាស់ "  នាងតូចមុីអឺហ្នឹង ទៅដេករួមបន្ទប់មិត្តភក្តិឯង?  " ត្រូវហើយបន្ទប់ស្នាក់នៅបែបបុរាណនេះមានតែបីរបន្ទប់ ស៊ូជុនណារ៉ាជាគូដណ្តឹងស្រលាញ់អោយតម្លៃគ្នា ត្បិតតែបន្ទប់តែមួយតែមានគ្រែ២ ស៊ាវចាន់ជ្រើសគេងជាមួយមុីអឺ ដែរមានគ្រែ២ ខ្យុងប៊ីនដេកបន្ទប់មានគ្រែតែ១ សម្រេចទៅបើស៊ាវចាន់ខ្យុងប៊ីនគេងបន្ទប់គ្រែ២ បន្ទប់ដែរមានគ្រែ១អោយទៅមុីអឺ

" ណ្ហើយចុះ យើងគ្រាន់តែសុំចិត្ត កុំសូវបង្ហាញអាចរិតមិនចូលចិត្តគេ ច្បាស់ពេក យល់គេជាមិត្តយើងផងទៅ"

" អរ..ទង្វើយើងច្បាស់ដល់ម្ល៉ឹង? "ចាន់យកដៃចង្អុលមុខខ្លួន

" អាមិត្តចម្គួត ឆឹស រៀបចំរបស់របរឲយើងផង យើងទៅស្រូបខ្យល់ធម្មជាតិបន្តិច" 

ក្រាក....
ពេលនាងបើកទ្វារចេញទៅ ស្រមោលមនុស្សស្តាប់លឺមុននេះក៏រហ័សបាត់ខ្លួនចាកចេញដែរ។ ស៊ាវចាន់បានត្រឹមធ្វើមុខហួសចិត្តចរិតនាង ប្រើគេហើយដើរចេញទៅបាត់ តែមិនបានប្រកែក ទន្ទេញពាក្យថានាងជាមិត្តៗសម្លាញ់តែម្នាក់គត់!

-វិឡាវ៉ាង

វាជាថ្ងៃសម្រាកដូច្នេះអុីបូមិនបានទៅធ្វើការងារនៅក្រុមហ៊ុនឡើយ រាងក្រាស់អង្គុយនៅកៅអីក្បែរមាត់អាងទឹក មានឯកសារនៅក្នុងដៃ ខណៈមានវត្តមានជំនិតដើរចូលមកអុីបូឆាប់ទម្លាក់ឯកសារទុកទៅលើតុ
......

" នេះជារូបនិងកន្លែងដែលអ្នកប្រុសតូច អ្នកនាងតូចទៅលេង ចៅហ្វាយ" កាន់វ៉ុលហួចសមីពណ៍ខ្លាញ់ក្តាមទៅអោយចៅហ្វាយ អុីបូលូកបើកមើលរូបថតរួចសន្សឹមទុកទៅវិញទើបគិតបន្តិចហើយនិយាយថា

" អោយកូនចៅតាមដានគ្រប់ពេលវេលា រួចថតរូបរាយការណ៍ប្រាប់យើងជាបន្ត"

" ចៅហ្វាយ បើបែបនេះហេតុអីចៅហ្វាយមិនទៅតាមដែរ? "

  " កានវ៉ុល!! " អុីបូហៅឈ្មោះទាំងសង្គត់សម្លេងធ្ងន់ក្រដុក មិនដឹងថាខឹងឬគេនិយាយត្រូវចំណុច?

  " ហីយ៉ា..បងប្រុសខ្ញុំ ឥឡូវចេះអោយកូនចៅតាមដានផងហេស៎? " សុខៗមិនដឹងអុីឈិនចេញពីក្រលៀតណា នាយស្រាប់តែយករូបថតទាំងនោះមកមើលទាំងមិនភ្លេចឌឺដងអោយបងប្រុស

ផឹប!
" សាច់ការអីបងត្រូវរាយការណ៍ឯង? " អុីបូនិយាយរួចក្រឆក់យករូបថតមកវិញរួចដើរចេញទៅមិនបានប៉ុន្មានជំហាននាយក៏ត្រូវផ្អាកឈប់ជំហានជើង

" គួរតែទៅមើលអនាគតបងថ្លៃខ្ញុំ ជាមួយក្មួយស្រីនៅឈូឈីងបានៗ " អុីឈិនឈរស៊ូកដៃចូលហោប៉ៅខោសើចឌឺដងអោយបងប្រុសដែរឈរស្តាប់គេនិយាយបែរមកសម្លក់សម្លឹង មើលតែចង់ខាំ? ខាំមើលតែឆ្កែ-,-

  " កានវ៉ុល "
" បាទចៅហ្វាយ តើ.."
" ត្រៀមខ្លួនភ្លាម យើងទៅឈូឈីង"
" ចៅហ្វាយនេះជាពេលល្ងាច ការធ្វើដំណើរចូលព្រៃភ្នំគ្រោះថ្នាក់ ផ្លូវក៏ពិបាកដែរ "
" ល្អណាស់ ចឹងឯងមិនបាច់ទៅ យើងទៅតែឯង"
" ៥នាទីទៀតរួចរាល់ ចៅហ្វាយ ខ្ញុំបើកឡានអោយដោយផ្ទាល់"  និយាយរួចរហ័សទៅបាត់ទៅធ្វើតាមបញ្ជា
 
" មិនគួរបំភ័យបងប្រុសសោះ!! " អុីឈិនរអ៊ូតែឯងពេលឃើញឡានបងប្រុសបានបើកចេញទៅបាត់ ទៅកន្លែងណានាយដឹងច្បាស់ណាស់

  " អុីឈិន ប្រុសធំទៅណាកូន ទាំងល្ងាច? "អ្នកស្រីចេញមកសួរក្រោយឃើញឡានកូនច្បងចេញទៅបាត់

" ទៅរក អនាគតកូនប្រសាអ្នកម៉ាក់នោះអី? " គេនិយាយលែងបែបលេងសើច តែក៏ដូចការពិត

"លេងសើចទៅកើត ប្រាប់ម៉ាក់តាមត្រង់ទៅមើល"

" គាត់ ចុះទៅខេត្ត ឈូឈីងណាម៉ាក់"

" ស្លាប់ហើយ កូន ឆាប់តេប្រាប់បងឯងអោយឆាប់ត្រឡប់មកវិញ មុននេះម៉ាក់មើលព័ត៍មាន ការព្យាករអោយដឹងថា ថ្ងៃនេះនៅឈូឈីងនិងមកភ្លៀងធ្លាក់ខ្យល់ព្យុះ នេះក៏ល្ងាចហើយ"

" អ្នកម៉ាក់កុំបារម្ភ ខ្ញុំតេទៅប្រាប់បងប្រុសសិន"
" ល្អណាស់ ចឹងម៉ាក់រៀបចំអាហារពេលល្ងាចចុះ"
" បាទអ្នកម៉ាក់" អុីឈិនក៏ស្រវេស្រវាតេទៅបងប្រុសតែតេអត់ចូលទាំងចៅហ្វាយទាំងកូនចៅ
( សូមអភ័យទោស លេខទូរស័ព្វដែលលោកអ្នកកំពុងហៅ មិនអាចទាក់ទងបានទេ សូមព្យាយាមម្តងទៀតនៅពេលបានភ្លៀងហើយ )
ទឺត*

" ពុទ្ធោអើយ ! "អុីឈិនសឹងតែបោកទូរសព្ទចោល នាយមិនគួរណា ទៅនិយាយលោលេងអោយបងប្រុសនាយច្រាកឈាមខឹងទៅទាំងក្បាលល្ងាច

" ពិតមែនហើយ " ស្នាមញញឹមក៏បានផុសលើផ្ទៃមុខ នាយក៏បានទាក់ទងទៅ....

ក្រឡេកមកមើលពីរនាក់កូនចៅនេះវិញ កំពុងធ្វើរដំណើរទៅកាន់ខេត្តឈូឈីង ពេលបានចូលខេត្តនេះហើយផ្លូវរៀងពិបាកធ្វើដំណើរបន្តិច ទៅដល់កន្លែងខាងមុខបនិច្ចភ្លៀងក៏ធ្លាក់ ខ្យល់ក៏ខ្លាំង ការបន្តដំណើររឹតតែ ពិបាក ដល់ពាក្យកណ្តាលផ្លូវ ដើមឈើធំដួលរាំងកាត់ផ្លូវបាត់ វាកាន់តែពិបាកបំផុតក្នុងស្ថានភាពបែបនេះ

  " ចៅហ្វាយ ខ្ញុំថាគួរត្រឡប់ទៅវិញល្អជាង"

   " មកជិតដល់ហើយ ឈប់ពាក់កណ្តាលទីមិនបានទេ អញ្ចេះចុះ យើងថ្មើរជើងដើរទៅខាងមុខ"

  " ចៅហ្វាយ!! នេះទាំងភ្លៀងធ្លាក់មិនឈប់ ចៅហ្វាយខ្ញុំថា.. "

  " បើទៅតាម ឯងគួរឈប់និយាយ" អុីបូបន្ទោសកូនចៅរួចបោះជំហានជើងទៅខាងមុខបន្ត មិនខ្វល់ខ្វាយពីខ្លួនឯងដែលទទឹកខ្លួនជោគ ដោយមានវត្តមានកានវ៉ុលដើរតាមពីក្រោយ!  អ្នកទាំងពីរដើរជារឿយៗស្របភ្លៀងធ្លាក់ ខ្យល់ក៏ចាប់ផ្តើមអន់ថយ នៅភ្លៀងតិចៗមិនសូវខ្លាំង
_____

" លោកពូ ឈប់សិន "
" អឺៗ...កុំបង្ខំ"
ស៊ាវចាន់អោយអ្នកបើកឡានឈប់ព្រោះមើលពីក្នុងឡានឃើញ មនុស្សពីរនាក់កំពុងដើរមកទាំងទទឹកជោគ តាមរូបរាង ចាន់អាចដឹងច្បាស់ណាស់ថាជាអ្នកណា ទើបប្រញាប់រត់ចុះពីឡានទៅរកអ្នកខាងមុខ

ផឹប!
  " អុីបូ...ហេតុអីលោកមកទាំងភ្លៀងចឹង? ដឹងទេថាគ្រោះថ្នាក់ ឡានមានម្តេចមិនជិះ ចេះតែដើរមកទៅកើត? " ស៊ាវចាន់រត់ទៅអោបរាងក្រាស់ជាប់ ផ្ទៃមុខអឹបទ្រូងយ៉ាងណែនដៃអោបចង្កេះរាងក្រាស់ជាប់ ឯមាត់គិតតែស្តីបន្ទោស ព្រោះតែបារម្ភ ខ្លាចនាយកើតអី!

ដឹងទេ? ទម្រាំស៊ាវចាន់ជួលឡានចុះពីភ្នំមកទាំងមេឃភ្លៀងបែបនេះ គេត្រូវអង្វរសុំអោយ លោកពូម្នាក់ដែររត់ឡាន គ្រប់បែបយ៉ាងទម្រាំគាត់ព្រមជូនចុះមក ចំពោះអ្នកផ្សេងគេមិនដឹងថាស៊ាវចាន់មកនោះទេ។

" បេះដូងបាត់ ត្រូវការមកយកទៅវិញ" អុីបូទាញរាងតូចចេញខ្លួន ជាមួយពាក្យពេចន៍បន្លែបន្លំ បេះដូងដែរបាត់គឺសម្តៅលើចាន់ ដែលមកឆ្ងាយនាយនឹកបារម្ភទើបត្រូវការមកយកទៅវិញមិនអាចមកនៅដើរលេងទីនេះយូរបានទេ នាយបារម្ភក្រែងឆ្មាលួចត្រីអាំងបាត់។ ស្តាប់សម្តីនិយាយធម្មតាៗដែលអាចធ្វើអោយចាន់រីកថ្ពាល់ តែក៏ប្រញាប់កាត់ពាក្យលេបខាយរាងក្រាស់

" ឯណាឡានរបស់..."
  " ជិះមកមិនកើត ដើមឈើដួលកាត់បាំងផ្លូវ ទុកចោល ចាំស្អែកមកយក"
" អញ្ចឹងឆាប់ចូលឡាន " ស៊ាវចាន់ចាប់ក្រសោបដៃអុីបូដើរសម្តៅលើឡាន ទង្វើបែបនេះអ្នកខ្លះក៏ញញឹមក្បួចរួចសឹមធ្វើមុខមាំធម្មតាវិញ ដែលមានកានវ៉ុលអង្គុយរង់ចាំខាងមុខឡានពីអ្នកលោកពូម្ចាស់ឡាន ស៊ាវចាន់អុីបូអង្គុយក្រោយទាំងពីរ។

  កន្លះម៉ោងក្រោយ....

" សម្រាកទីនេះសិនចុះក្មួយ បើធ្វើដំណើរបន្តទៀតផ្លូវរំអិលក្រែងមានគ្រោះថ្នាក់ " លោកពូម្ចាស់ឡានមិនបានជូនទៅដល់កន្លែងស៊ាបចាន់ស្នាក់នៅទេ ដោយសារតែភ្លៀងផ្លូវពិបាក បែបនេះគាត់ក៏ឈប់ចតឡានផ្ទះរបស់គាត់ និយាយប្រាប់ទៅកាន់អ្នកទាំងបីរ

  " លោកពូចុះពួកខ្ញុំ គេងកន្លែងណា? " ស៊ាវចាន់

  "  ទីនេះមាននៅសល់បន្ទប់ ចំនួន៣ដែរ ចាំពូអោយប្រពន្ធរៀបចំអោយ" ព្រោះផ្ទះគាត់សងទាប មានបន្ទប់គេងតែ៤ គាត់ពីរនាក់ប្រពន្ធអញ្ចឹងសល់៣

"  តែ២បន្ទប់បានហើយ ត្រូវទេប្រពន្ធសម្លាញ់ " អុីបូចាប់ទាញរាងតូចមកកៀកអឹខ្លួនជាមួយពាក្យសម្តីធ្វើលោកពូម្ចាស់ឡាន កាន់តែយល់ច្បាស់ថា ប្រពន្ធបារម្ភប្តីទើបខំសុំគាត់ឲបើកឡានចេញទៅទាំងយប់ទាំងភ្លៀង

  " ..." ស៊ាវចាន់ ក៏នៅស្ងៀមៗបន្ទាប់មកលោកពូបាននាំកានវ៉ុលទៅរកបន្ទប់ដេក អុីចាន់ត្រូបានប្រពន្ធគាត់នាំទៅបន្ទប់សម្រាក

  " ភួយខ្នើយ នៅក្នុងទូរ នេះឈុតសម្រាប់ប្តូរ ខ្វះខាតអីអាចប្រាប់មីងបាន " ស្ត្រីចំណាស់និយាយប្រាប់កាន់ពួកគេទាំងពីរទាំងមិនភ្លេចចង្អុលប្រាប់

" អរគុណខ្លាំងណាស់ " និយាយដំណាលគ្នា

" ហឹ្អស អញ្ចឹងមិនរំខានអ្នកទាំងពីរទេ "  និយាយរួចគាត់ក៏ចេញទៅដោយមិនភ្លេចទាញទ្វារបិទផងដែរ

" អុីបូ....ទៅងូតទឹកផ្លាស់ប្ដូរខោអាវមុនខ្ញុំទៅ លោកទទឹកសើមយូរក្រែងមិនស្រួលខ្លួន ខ្ញុំចាំតាមក្រោយ"រាងតូចលូកយកខោអាវទៅអោយរាងក្រាស់ ដែរនៅចំពោះមុខខ្លួន អុីបូមិនបានថាអីច្រើននាយក៏យកខោអាទៅផ្លាស់ងូតទឹកក្នុងបន្ទប់ទឹក

១៥នាទីក្រោយមក
អ៊ីបូបានផ្លាស់ប្តូរខោអាវរួចរាល់ដោយឈុតស្រដៀងមនុស្សចាស់វ័យជ្រេពាក់ ធ្លាប់តែជាមនុស្សស្លៀកពាក់ខោអាវជាម្ចាស់ក្រុមហ៊ុន មានអាវក្រេហ្វេធំ ពាក្យអាវសមី ដល់ស្លៀកពាក់បែបនេះប្លែកម្យ៉ាងដែរ

" ទៅណាចេះ? " អ៊ីបូក្រឡេកមើលក្នុងបន្ទប់ពេញហ្នឹងតែក៏មិនឃើញ ឆ្ងល់ក៏សួរខ្លួនឯងតិចៗ

ក្រាក....

" នេះអាហារសម្រាប់លោក ពួកគាត់ចិត្តល្អបានរៀបចំអាហារសម្រាប់ពួកយើង ញាំទៅទាន់ម្ហូបមិនទាន់ត្រជាក់" ស៊ាវចាន់លើកអាហារមកជាមួយនិងឈុតថ្មីមានន័យថាងូតទឹករួចហើយ? ទៅងូតពីកាល ? អ៊ីបូបានសង្កេតរាងតូចមិនដាក់ភ្នែក ក៏មិនភ្លេចដាក់ខ្លួនអង្គុយចុះ

" ចង់សួរ ក៏សួរទៅ ចេះសម្លឹងខ្ញុំដូចចង់ហែកសុីបែបនេះ"

  " ងូតទឹកពីកាល? ហេតុអីមិនចាំយើង? "
" ខ្ជិលរង់ចាំលោកនិងហើយ គឺទៅងូតទឹកបន្ទប់ដែរទំនេរ អ្នករាល់គ្នាគេញាំបាយអស់ហើយ លោកក៏ឆាប់ញាំទៅ  ខ្ញុំរៀបចំកន្លែងគេង " ស៊ាវចាន់បានបើកទូរយកភួយខ្នើយឡើងទៅគ្រែ រួចចងម៉ុង នៅតំបន់បែបនេះវាគ្មានអគ្គិសនីគ្រប់គ្រាន់ សាកតែមិនចង់ម៉ុងមូសខាំកន្ទួលសាច់ឥឡូវ

" ក្រអូបណាស់ " អ្នកណាទៅដឹងថាកំពុងរៀបចំខ្នើយដេកដាក់ស្រួលបួល អុីបូចាប់ថើបថ្ពាល់ រួចទាញអោយដេកភ្លាម សឹងតែធ្វើខ្លួនមិនទាន់

"អុីបូ...លោក មិនហូបបាយ តិចឃ្លានស្លាប់!! " ចាន់និយាយទាំងរើ ខ្វៃៗ
" មិនបានស៊ីឯងទើបយើងឃ្លានស្លាប់" អុីបូខ្សឹបដាក់ត្រចៀក
" មាត់អាក្រក់ណាស់ មើសលែង" តែថាកាន់តែរើកាន់តែរឹត ប្រុសនេះជាពស់ថ្លាន់ទេដឹង? អោយតែនៅក្បែរមិនដែរចំណេញ ប៉ុន្តែគេចូលចិត្ត,-

" យប់នេះមានខ្នើយអោប ច្បាស់ជាដេកលក់ស្រួលខ្លួន"អុីបូធ្វើជានិយាយទាំងដែរខ្នើយអោបដែរនាយកំពុងអោបរើចង់ដូចកណ្តុរពុលថ្នាំ

" អុីបូ...ហឺយប្រុសចាស់ឆ្គួត" ស៊ាវចាន់រើអីមិនឈ្នះមានតែបណ្តោយគេងអោបគ្នាហើយ ណាមួយវាមិនមែនលើកដំបូងឯណា? តាមពិតស៊ាវចាន់ចូលចិត្តពេលនៅក្បែរអុីបូណាស់ តែមិនចង់បង្ហាញអាចរិតចង់នៅ ចង់ក្បែរគេ ចង់អោប ចង់ប៉ះពាល់គេ  និយាយរួចចូលចិត្តធ្វើចរិតមេមាន់ណាស់-,-

To be continues ❤️‍🩹






Czytaj Dalej

To Też Polubisz

255K 1.1K 37
Warning - Extremely erotic and sexual. People below 18 might find it disturbing. Suggestion to my readers - Visualize everything! Description - I am...
1.9M 141K 63
"ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြား အလွှာပါးပါးလေးကိုဖြတ်ကျော်ခါနီးမှာမှ ငါမောင့်ကိုစွန့်လွှတ်တတ်ဖို့ သင်ယူနိုင်ခဲ့တယ်၊ လူတွေက သံသရာမှာ ရေစက်ရယ်၊ဝဋ်ကြွေး...
2.7M 150K 43
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
122K 1.8K 27
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...