ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)

By sean-kim

7.7K 430 2

ស្នេហាពីដំបូង មិនសមបំណងនៅទីបំផុតអូនបានវិលត្រឡប់មករកបងវិញ... WANGYIBO Top// XIAOZHAN Btt By:jungna *អធ្យាស្រ័យ... More

ភាគ១
ភាគ២
ភាគ៣
ភាគ៤
ភាគ៥
ភាគ៦🔞
ភាគ៧
ភាគ៨
ភាគ៩
ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៥
ភាគ១៦
ភាគ១៧
ភាគបញ្ចប់

ភាគ១៤

357 20 0
By sean-kim

ប្រសិនបើអ្នកមានចម្ងល់អ្វីមួយ គឺជៀសវាងមិនផុតក្រៅពីស្វែងរកចម្លើយដើម្បីដោះស្រាយបញ្ហាចម្ងល់នោះទេ។

" ឈប់ពេបកុំយំ តោះទៅញាំបាយពីរនាក់"
"ហឺៗ...មិនទៅទេ"ចាន់ក្រវីក្បាលញាប់ឆ្មេក មនុស្សកំពុងតែខឹងខ្លាំងផង ញាំបាយស្អីគ្មានអារម្មណ៍ អាមនុស្សទើបតែញាំហើយបានមករករឿងស្តីអោយហ្នឹង

" អូ...ផឹកកាហ្វេបន្តិចទៅអោយអារម្មណ៍ល្អ"អុីបូទាញរាងតូចអង្គុយលើភ្លៅ ដៃម្ខាងយកកាហ្វេដែរនាយផឹកមុននឹងអោយរាងតូចហើយប្រាកដលទ្ធផលដែរទទទួលបានគឺសមចិត្តតែម្តង

ប្រូស!
រសជាតិកាហ្វេដែរនាយចូលចិត្ត ប្រូសចេញពីមាត់រាងតូចចំពេញកណ្តាលមុខគ្មានខុស ពេញៗតែម្តង ប្រសិនបើពីមុនប្រាកដជាខឹងច្រឡោតឆ្គួតមិនខាន តែលើកនេះខុសគ្នា ទន្ទេញថា យើងជាអ្នកជ្រើសរើសខ្លួនឯង

" ល្វីង...ហឺៗ...អុីបូប្រុសឆ្គួត ដឹងថាខ្ញុំមិនចេះផឹកកាហ្វេរសជាតិល្វីងតែត ហួចអោយខ្ញុំផឹក បំណងលោកធ្វើបាបខ្ញុំច្បាស់ណាស់ ហឺៗ" រាងតូច អណ្តឺតអណ្តកវាយទ្រូងហាប់ណែនផាច់ៗ បន្លំយកអាវរាងក្រាស់ជូតទឹកភ្នែក

" អា៎...កុំយំៗ ញ៉ាំសូកូឡាទៅ" រាងក្រាស់មិនបានខឹងតែប្តូរជាហួចសូកូឡាអោយរាងតូចមួយប្រអប់?ទៅទិញពីកាល?  ម្តេចអាចដឹងថាចាន់និងយក? ឬនាយដឹងពីចំណង់់ចំណូលចិត្តចាន់?

" អឹម!" រាងតូចហាក់ឆ្ងល់បន្តិច តែក៏ព្រមទទួលយកមកញាំដាក់ក្បាលអឹបទ្រូងរាងក្រាស់ញាំទាំងរីករាយ អុីបូក៏យកក្រដាសមកជូតរសជាតិទឹកកាហ្វេ ដែលជាប់ប្រលាក់ពេញផ្ទៃមុខ ច្រឡំៗជាមួយទឹកមាត់រាងតូចដែល

ក្រាក...

" អុស៎...អធ្យាស្រ័យលោកនាយក ខ្ញុំនឹងប្រញាប់ចាកចេញពីបន្ទប់នេះ" សាងគីជាលេខាយកឯកសារច្បាប់ថ្មីដែលត្រូវឲអុីបូពិនិត្យដាក់លើកតុរួចឆាប់បិទទ្វារដើរចេញទៅវិញ ព្រោះអាក្រសែភ្នែកបែបមិនពេញចិត្ត បង្ហាញពេញផ្ទៃមុខ អញ្ចឹងហើយចេញកាន់តែឆាប់កាន់តែល្អ

ក្រាក...

" ស្អីទៀតហើយ " អុីបូគ្រាន់តែលឺសម្លេងបើកទ្វារនាយក៏ស្តីឲ ចេះតែមករំខាន់ម៉ោងសម្រាកទៅកើត នេះជាពេលអាហារថ្ងៃត្រង់ នៅមានអ្នករំខានទៀត សំខាន់នាយមិនមែននៅម្នាក់ឯណា?

" សុំទោសចៅហ្វាយ "

" អស់ការងារ ឆាប់ទៅវិញទៅ" អុីបូងើយមុខឡើងស្មានតែអ្នកណាតាមពិតកូនចៅសោះ កានវ៉ុលបានកម្មង់អារហារពេលថ្ងៃត្រង់អោយនាយតាមធម្មតាបែបហ្នឹង ដាក់លើតុក្បែរសាឡុង

" ចៅហ្វាយគឺមានរឿងសំខាន់! " កានវ៉ុលអេសអុញព្រោះត្រូវតែនិយាយពេលនេះ អុីបូក៏លែងដេញដោលច្រើនទើបលើកបីកូនឆ្កែ តោងករស្អិតដូចតុកកែដែរញាំសូកូឡាយំៗឡើងដេកលក់លើទ្រូងនាយ អោយគេលើសាឡុងព្រមទាំងមានអាវធំក្រេហ្សេរាងក្រាស់ក្របដណ្តប់ពីលើ។

" និយាយតិចៗបានហើយ " អុីបូប្រាប់ទៅជំនិត នាយដើរមកជិតបង្អួចឆ្ងាយពីរាងតូចគួរសមដែលអាចសម្លឹងមើលទេសភាពទីក្រុងទាំងមូលបាន  ដោយមានកានវ៉ុលនៅក្បែរចាប់ផ្តើមនិយាយ

" ការបំបិទព័ត៌មានModel ដែលជាអ្នកប្រុសស៊ាវចាន់ពេលនេះនៅតែមានអ្នកព្យាយាមសុើបស្វែងរកប្រវត្តិរូបអ្នកប្រុសតូចដែរជា XZ ត្បិតតែមួយចំនួនធំអាចបិទបាំងបាន តែមួយចំនួនតូចនៅតែជជីករកដដែលចៅហ្វាយ ក្រែងតែបើមានការបញ្ចេញដឹងថាModelជាមនុស្សប្រុសបន្លំជាមនុស្សស្រីមានការប៉ះពាល់ ..."

" បើដោះស្រាយតាមផ្លូវត្រឹមត្រូវមិនបាន  ឯងចាត់ការផ្លូវកាត់ចុះ កានវ៉ុល យើងមិនចង់ឲអ្នកណាស្គាល់ឬប៉ះពាល់មនុស្សរបស់យើង "

" បាទចៅហ្វាយ...រឿងមួយទៀតអ្នកប្រុសអុីឈិនបានត្រឡប់មកពីអាមេរិកថ្ងៃនេះ ថែមកំពុងធ្វើដំណើរមកក្រុមហ៊ុនរកចៅហ្វាយទៀតផង"

  " ហេតុអី យើងមិនដឹង? "

" អ្នកប្រុសអ៊ីឈិន ជិះយន្តហោះផ្ទាល់ខ្លួនមកយ៉ាងសម្ងាត់មិនអោយអ្នកណាដឹងឡើយ ហើយកូនចៅរបស់ខ្ញុំទើបរាយការណ៍ប្រាប់មុននេះបន្តិច"

" ឯងចេញសិនទៅចុះ"

" បាទចៅហ្វាយ " កានវ៉ុលរហ័សចាកចេញតាមការប្រាប់របស់អុីបូក៏មិនភ្លេចទាញទ្វារបិទអោយត្រឹមត្រូវិញផងដែរ។

  អឹប!
រាងកាយស្រាលស្ងើករបស់រាងតូចបានហើបឡើងពីសាឡុងមកស្ថិតក្នុងរង្វង់ដៃរាងក្រាស់លើកបីសម្តៅទៅក្នុងបន្ទប់សម្រាករបស់នាយ ដែលជាកន្លែងលើកដំបូងរវាងអ្នកទាំងពីរផងដែរ។

" កន្លងផុតអស់រយៈពេលច្រើនឆ្នាំមកនេះ មានរឿងរ៉ាវជាច្រើនដែរបងមិនអាចបកស្រាយ និយាយចេញមកក្រៅបាន ពេលជួបអូន បងគ្រាន់តែគិតថាវាជារឿងចៃដន្យប៉ុណ្ណោះ.. "

ហេតុអីអ៊ីបូស្រាប់តែនិយាយបែបនេះ? ព្រោះតែយប់មិញមុនភ្លឺនាយចាកចេញពីបន្ទប់ស៊ាវចាន់ បានប្រទាក់ឃើញប្រអប់តូចបួនជ្រុងនៅក្រោមតុ ដោយហេតុចង់បើកមើល ថាជាអី ប៉ុន្តែវាប្រែជារូបថតរបស់នាយ តាមអីដែរអុីបូចាំមិនខុសគឺរូបថត១ឆ្នាំមុនដែលនាយទើបត្រឡប់មកពីអាមេរិកវិញ ហេតុអីស៊ាវចាន់ថតរូបនាយយកមកទុក? នាយសន្សឹមទុកដាក់ឲស្រួលបួលវិញកន្លែងដើម ។

នាយបានឃើញក្រដាសបត់ផ្កាយស៊ាវចាន់ ដែរអានបំណងប្រាថ្នាខ្លួនឯងរួចក្រវែងចោលពាក្យថា
" សូមអោយយើងបានជួបគ្នាហើយស្រលាញ់គ្នាម្តងទៀត "
" បងជាមនុស្សតែម្នាក់គត់ដែលអូនស្រលាញ់ "
មិនមែនតែប៉ុណ្ណឹងតេដែរនាយបានយកអាន គឺមានជាច្រើន ទៀត។

" មនុស្សខុសវ័យពីរនាក់ផ្សេងគ្នា បែរជាមានរូបរាងមុខមាត់ស្រដៀងគ្នា វាមិនប្លែកតើត្រូវទេ? "  លើលោកនេះអាចមានមនុស្សមុខមាត់ស្រដៀងគ្នាវាអាចជារឿងធម្មតា ត្រូវទេ? ចុះបើសូម្បីតែ អត្តចរិត ចំណង់ចំណូលចិត្ត ដូចគ្នាទៀត តើមានន័យយ៉ាងណា  ? នេះជាអីដែល អុីបូកំពុងគិតមិនយល់  ច្របូកច្របល់ពេលនេះ!

" ស៊ាវចាន់ តើអូនជា ជូហឺពិតដែរទេ? រយៈពេល៦ឆ្នាំ បងមិនជឿថាអូនចាប់កំណើតលឿនបែបនេះ តើមានរឿងអីកើតឡើងអោយប្រាកដទៅ? តើពិតជាមានអភូតហេតុ លើលោកនេះឬ? " អុីបូអង្គុយនិយាយតែឯងទៅកាន់អ្នកដែលគេងលង់លក់ ដូចដឹងហើយ ស៊ាវចាន់ពូកែដេកណាស់ ដេកម្តងៗចង់អ្នកណាធ្វើអីក៏មិនដឹងដែរ

< អញ្ចេះណា ឧបមាប៉ុណ្ណោះ ប្រសិនបើមានអភូតហេតុលោកជឿដែរទេ? បែបរស់ឡើងវិញអីបែបនេះ? > នៅពេលនាយនឹកឃើញដល់ប្រយោគដល់រាងតូចធ្លាប់និយាយនាយរឹតតែឆ្ងល់ នាយរឹតតែចង់ដឹង ថាស៊ាវចាន់ជាអ្នកណាអោយប្រាកដ?

" កាលអូននៅរស់បងចាំបានថា អូនមិនចូលចិត្តញ៉ាំប៉េងប៉ោះ អូនស្រលាញ់ផ្កាលីលីជាងគេ  អូនចូលចិត្តរបស់ផ្អែម ចូលចិត្តខេកស្ត្រប៊ីរី អូនមិនចូលចិត្តកាហ្វេល្វីង បន្ទាប់មកអូនច្បាស់ជាត្រូវញាំសូកូឡាដើម្បីអោយមាត់ផ្អែមៗវិញ អូននឹងយំប្រសិនបើតមាត់មិនឈ្នះ នៅមានរឿងជាច្រើនទៀត..... បងកាន់តែយល់ថាអូនជាជូហឺរបស់បងហើយណាស៊ាវចាន់"ម្រាមដៃវែងៗវាសសក់ផាត់មុខរាងតូចសម្លឹងឡើងយូរ ទើបនាយចេញពីបន្ទប់មួយនេះ មិនបានដឹងថាស៊ាវចាន់ គ្រាន់តែធ្វើពុតគេងលក់តែប៉ុណ្ណោះ! អ្នកណាទៅដឹងថា គេនិយាយអីនោះ ពេលគេគេងលក់?

" អូនសុំទោស" តើស៊ាវចាន់ចង់មានន័យបែបណា?
___

" ឆាប់ត្រឡប់ទៅផ្ទះទៅ ប៉ាម៉ាក់ប្រាកដជាចង់ជួបឯង " អុីបូនិយាយទៅប្អូនប្រុសដែលត្រលប់មកពីអាមេរិករត់ចោលការងារទុកអោយកូនចៅ ហើយវិលមកប្រទេសចិនវិញ

" បងប្រុសធំ ហេតុអីបងនៅតែ អត់ចិត្តដដែលបែបនេះ? ហី មនុស្សចាស់យ៉ាប់ពិតមែន" អុីឈិនក្រោកឈរដោះវែនតាចេញ នាយជាកូនពៅទាំងមូលតែបងបងប្រុសធំបែរជាដេញនាយឲឆាប់ទៅផ្ទះ

" អុីឈិន កុំអោយបងនិយាយដដែលៗ "

" ស្តាយណាស់ ខំមករកបងមុនគេនោះ បែរជាដេញប្អូនទៅកើត លួចលាក់ស្រីឬ មិនបាច់ឃាត់ខ្ញុំទេ ខ្ញុំទៅហើយ " អឺអើតែខ្លួនឯង អុីឈិនទាញវែនតាតម្លៃថ្លៃចេញទៅយ៉ាងខ្មើត អុីបូហួសចិត្តខ្លួនឯង បណ្តោយអោយទៅគ្រប់គ្រងការងារនៅអាមេរិកចេះតែមិនរលាយទៅកើតណ៎? ល្បីថាអុីឈិ ជាព្រាននារី តែចរិតព្រាននារីពូកែខឹងចឹងហេ?

" អុីបូ...!!"

   " ហ៊ឹម! " រាងក្រាស់រៀងឆ្ងល់រឹកពាររាងតូចបន្តិច រាល់ដងប៉ះពាល់តិចតួចស្តីថាអោយនាយចង់ដាច់កន្លើតតែនេះក្រោកពីដេកដើរមកអោបនាយពីក្រោយ ចម្លែកពេកដឹង? ឬមមើរ?

" ស៊ាវចាន់ មមើរអត់ហ្នឹង? " រាងក្រាសបែរខ្លួនទល់មុខ ចាប់មុខមកមើលអោយប្រាកដចិត្តថាចាន់មិនមមើរគិតថាយល់សប្តិដូចយប់មិញ

" ចង់អោប " រាងតូចតបតែប៉ុណ្ណឹងក៏អោបចង្កេះអុីបូជាប់

" អោបបែបនេះ យើងលេបបាយមិនបានទេ "

"លោកស្មាននឹង មិនទាន់ញាំបាយ? " ចាន់បញ្ជាក់សួរតែឃើញគេចង្អុលទៅលើតុទើបដឹងថាអត់ទាន់មែន

" ចាស់ហើយ នៅពិបាកទៀតមកញាំបាយ ខ្ញុំបញ្ចុក" រាងតូចទាញរាងក្រាស់អោយអង្គុយចុះលើសាឡុងគេបើកប្រអប់ម្ហូបអាហារបម្រុងបញ្ចុកបាយអុីបូមែនធ្វើមើលតែអាយុនាយក្មេង៥ឆ្នាំទាំងដែរជិត៤០ឥលូវហើយ

" យើងមិនមែនក្មេង "
" ត្រូវហើយបើក្មេងមិនមែនក្បាលដែកថែប
ដូចលោកទេ គេព្រមញាំមិន កិកកុកដូចលោកពេលនេះឡើយ "
" ស៊ាវចាន់ "
" សាកគិតទៅ យ៉ាងណាក្មេងក៏ល្អជាងមនុស្សចាស់ ក្មេងនិងញាំបាយទៀងម៉ោងល្អ ឯមនុស្សចាស់ជំនះយកតែចិត្តខ្លួន គិតថាមិនឃ្លាន ក្រពះធ្វើពីដែកហេស៎?ម៉ោង១២ជាងហើយនិង? "
" យើងមានដៃតើ? មិនបានពិការដៃអោយមកបញ្ចុកឯណា " នាយដណ្តើមយកស្លាប់ព្រា
" នែ..មនុស្សចាស់ឌឺអញ្ចឹង បានខ្ញុំថា ស្លាប់ទេបើខ្ញុំគ្រាន់តែចង់បញ្ចុកសោះ? តើស្លាប់អត់? ហឹស ហាមាត់ភ្លាម" រាងតូចចាប់ផ្តើមកំហក រាងក្រាស់ អាងតែគេមិនមាត់ៗ បានសម្តីណាស់
"..." អុីបូមិនតបព្រមបើមាត់អោយរាងតូចបញ្ចុក គេកើតអាយជិតស្លាប់ទៅវិញហើយ បែរជាអោយក្មេងមកបញ្ចុកបាយមើលតែនាយកូនក្មេងមានអារម្មណ៍ថាអាម៉ាស់មុខណាស់
   បន្ទាប់មកការបញ្ចុកអាហារដ៏សែនវេទនាត្រូវបានបញ្ចប់ដោយរាងតូចស៊ាវចាន់ស្តីបន្ទោសអុីបូដែរចេះតែចង់ញាំខ្លួនឯង ទើបមានការតមាត់គ្នា ចុះឡើង យ៉ាងណាវាក៏បានបញ្ចប់ដោយភាគីខាងtopសុខចិត្តខាំមាត់មិនចង់ឈ្លោះបន្ត free លើកលែងអោយម្តងចុះ។

To be continues ❤️‍🩹

Continue Reading

You'll Also Like

3.5M 150K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.1M 14.5K 52
NOT EDITED YET Gracie Owen's a headstrong journalist major rooms with her childhood best friend JJ Anderson for junior year, little does she know she...
495K 46.9K 33
She is shy He is outspoken She is clumsy He is graceful She is innocent He is cunning She is broken He is perfect or is he? . . . . . . . . JI...
9.5M 628K 75
An Arranged Marriage Story. #1 Hot (17-11-23) #1 Happyending (17-11-23) #2 Shy (13-11-23) #3 Cold hearted (27- 10- 23) POWER!!!!! That's what he alwa...