ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)

By sean-kim

7.7K 430 2

ស្នេហាពីដំបូង មិនសមបំណងនៅទីបំផុតអូនបានវិលត្រឡប់មករកបងវិញ... WANGYIBO Top// XIAOZHAN Btt By:jungna *អធ្យាស្រ័យ... More

ភាគ១
ភាគ២
ភាគ៣
ភាគ៥
ភាគ៦🔞
ភាគ៧
ភាគ៨
ភាគ៩
ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥
ភាគ១៦
ភាគ១៧
ភាគបញ្ចប់

ភាគ៤

405 24 0
By sean-kim

តាំងពីមានរឿងឈ្លោះប្រកែកគ្នាក្នុងសណ្ឋាគារនោះ អ្នកទាំងពីរមិនបានជួបមុខគ្នាទៀតឡើយ។ ថ្ងៃនោះ អុីបូសុខចិត្តអោយស៊ាវចាន់ចាកចេញ ដោយឲកានវ៉ុលមកយកជូនទៅផ្ទះវិញ ចំណែកឯនាយ បែរជាសំងំផឹកស្រា ធ្វើមើលតែមនុស្សបែកបាក់ស្នេហា។  រាប់ចាប់ពីថ្ងៃនោះមកដល់ពេលនេះកន្លងទៅ៦ថ្ងៃហើយ ថ្ងៃនេះផងដែរ
 
ស៊ាវចាន់មកផ្សារទំនើបជាមួយ បងប្រុសរបស់គេគឺ ដូយ៉ុង ព្រោះវាជិតដល់គម្រប់ខួបអាពាហ៍ពិពាហ៍ម៉ាក់ប៉ារបស់គេ ទើបនាំគ្នាមកទិញកាដូទុក suprise ពួកគាត់ដោយបងប្អូនទាំងពីរនាំគ្នាជួយជ្រើសរើសគ្នាទាំងវិញទៅមក។ រួចហើយនាំគ្នាចូលហាងញាំបាយ ចៃដន្យអីនៅកន្លែងការងារដូយ៉ុងមានបញ្ហានាយក៏ត្រឡប់ទៅមុន ណាមួយស៊ាវចាន់បានជួបមិត្តភក្តិចង់និយាយគ្នាក៏អោយនាយជាបងត្រលប់ទៅមុន បើគេទៅដែរបងគេត្រូវជូនគេទៅហាង ហើយត្រូវទៅកន្លែងការងារទៀតយឺតយ៉ាវខាតពេល ។

  " មិនប្រាកដទេ ជួនកាលគេអាចនៅតែស្រលាញ់ឯងក៏ថាបាន ប្រាប់ការពិតទៅគេល្អជាជាងឯងលាក់ទុកតែឯង " មុីអឺ មិត្តភក្តិស៊ាវចាន់ស្និតស្នាលជាងគេ អ្នកទាំងពីរនាំគ្នាចូលហាងការ៉េមញាំបណ្តើរនិយាយគ្នាបណ្តើរ

  " ឯងមិនយល់ទេ រឿងរ៉ាវរបស់យើងវារញ៉េរញ៉ៃពិបាកយល់ ស្មុគស្មាញខ្លាំង ពេលខ្លះ យើងមិនទាំងនិងដឹងថាគួរនិយាយប្រាប់ខ្លួនឯងបែបណាផង "

  " នោះមកពីឯងគិតច្រើនពេក "

  " គេអាចរៀបការមានគ្រួសារ មានកូន មានសង្សារ មានស្រីច្រើនផងក៏មិនដឹង ឯងដឹងទេយើងមិនប្រាកដថាគេនៅតែស្រលាញ់យើង ព្រោះពីមុនយើងនឹងពេលនេះគឺយើងខុសគ្នា មិនដូចដើមទេ " ចាន់

  " បើគេស្រលាញ់ពិតឯង គេមិនមានអ្នកណានោះទេ!! ប៉ុន្តែ.."

  " ហ៎ាស អីគេទៅ? " ស្លន់ចង់ដឹង

  " ប៉ុន្តែ ករណីដែលឯងស្លាប់បាត់ ស្រួលមិនស្រួលគេមានអ្នកថ្មីបំភ្លេចអ្នកចាស់បាត់ហើយក៏មិនដឹង "

  << ត្រូវហើយ វត្តមានខ្ញុំគ្មានលើលោកទេ >>

   " ស៊ាវចាន់ គិតអី? កុំយកទុកដាក់សម្តីយើងអី ឯងមិនស្លាប់ឯណា គិតច្រើនធ្វើអី? "

   " ហឹម គ្មានអីទេ !! "

   " តាមពិតទៅមនុស្សស្មោះនិងស្នេហាក៏មានដែរ ឯងដឹងទេ? "

  " ឯងពូកែទ្រឹស្តីស្នេហាខ្លាំងណាស់ ប៉ុន្តែគ្មានសង្សារ"

" អឺណា កុំខ្វល់អី !! "

  "......"

   " បើនិយាយពីអ្នកស្មោះនិងស្នេហាគ្មានអ្នកណាដល់អ៊ំយើងទេ? យើងប្រាប់ឯងទៅចុះណា គាត់មិនសូម្បីតែក្រឡេកមើលអ្នកណា ចង់ស្អាត ចង់ល្អគ្រប់យ៉ាង ក៏អ៊ំយើងមិន បេតីដែរ គាត់ត្រូវលោកតាលោកយាយបង្ខំអោយរៀបការយកប្រពន្ធមិនក្រោម២០ដងទេ ប៉ុន្តែលទ្ធផល គឺចាន់ឯងទាយទៅមើល? "

   " លើកចុងក្រោយ ប្រហែលជាព្រមហើយ គ្មានអ្នកណាសុខចិត្តនៅលីវមិនយកប្រពន្ធរហូតទេ "

   ផូស!

   " ឆ្គួត យើងខំនិយាយឡើងវែងប៉ុណ្ណឹងឯងទាយធ្វើល្ងង់ ឬក៏ល្ងង់អោយប្រាកដស៊ាវចាន់ " នាងគ្រឺតពេញផ្ទាត់ថ្ងាសមួយ

   " ក៏.. ម៉ាក់យើងខលមកកុំទាន់និយាយ" ចាន់ប្រញាប់លើកនិយាយ

In call
" ចាំកូន និងទៅឥឡូវនេះ "
" អរ ហើយឆៀងទិញ ត្រីសាម៉ុងអោយម៉ាក់ផង "
  " បាទ "

" យើងជាប់រវល់ ទៅផ្ទះមុនហើយ នៅមានគេកម្មង់ផ្កាយកទៀត "ចាន់
  " Okay  ចាំពេលទំនេរ យើងទៅលេងឯងនៅហាង "
  " អឹម ទៅហើយ "
  " ប្រយ័ត្នប្រយែងផង !! "
  " ឯង ផងដែរ "

មិត្តភក្តិទាំង២ បាយបាយលាគ្នាហើយបំបែកគ្នារៀងខ្លួន ។ ចាន់ឆៀងចូលទិញត្រីសាម៉ុងក្នុងម៉ាតតាមម៉ាក់គេប្រាប់ ដល់ហាងឃើញប៉ាគេកំពុងរៀបចំខ្លួនទៅក្រៅ

   " ប៉ាទៅណា? " ចាន់ទុកឥវ៉ាន់នៅលើតុ
   "  ថ្ងៃនេះគេកម្មង់ផ្កាកុលាក្រហម ប៉ាត្រូវដឹកយកអោយគេនៅឯខេត្ត "
   " ច្រើនណាស់ មែនទេប៉ា "

   " គេរៀបចំមង្គលការ ទើបត្រូវការកម្មង់ច្រើនប៉ាទៅហើយ "
   " បើកឡាន សុវត្ថិភាពលោកប៉ា "
    " សឺត ប៉ាទៅហើយ " លោកស៊ាវថើបសក់កូនពៅមួយសឺតទាញសោរឡានទៅបាត់
  
   " ចាន់ ប៉ាកូនឯងទៅហើយហេស៎ " អ្នកស្រីស៊ាវគាត់ទើបតែមកពីយកផ្កាពីក្រោយហាងមកថែម
    " បាទម៉ាក់ "
   " មុននោះ ហាយូ នាងយកផ្កាឲភ្ញៀវអស់ហើយមិនទាន់ត្រឡប់មកវិញ នៅតែកូន ចឹងយកផ្កាវ៉ាន់នីឡានេះទៅអោយភ្ញៀវដែលកម្មង់តាម អាសយដ្ឋាននេះទៅ " គាត់ហួចក្រដាសឈ្មោះ រួចហួចបាច់ផ្កាអោយ

  " បាទ ម៉ាក់ " ចាន់ទាញមួកមកពាក់ហើយកាន់បាច់ផ្កាយកទៅដាក់ក្រោយម៉ូតូដែលមានប្រអប់ធំមួយចងជាប់ម៉ូតូដាក់បាច់ផ្កាចូលបាន វាមិនធ្វើឲខ្ទិចឬអន់សម្រស់ផ្កាឡើយ

-ក្រុមហ៊ុនWANG

" អាល្អិតហ៌ា ឯងមិនអាចចតម៉ូតូពីមុខក្រុមហ៊ុននេះបានឡើយ ប្រយ័ត្នពូអូសទៅចោល " អ្នកយាមចំណាស់

   " សុំទោសលោកពូ ខ្ញុំគ្មានចេតនាទេ ប៉ុន្តែអ្នកនៅក្រុមហ៊ុននេះបានកម្មង់ផ្កាពីហាងខ្ញុំ ទើបខ្ញុំប្រញាប់មកយកអោយទាន់ពេលវេលា លោកពូកុំអូសម៉ូតូខ្ញុំចោលអីំ ចាំខ្ញុំឆាប់យកទៅវិញ" ចាន់និយាយធ្វើមុខម៉ក់ អត់អោយ គាត់ទ្រាំជាមួយក្មេងសម្តីផ្អែមនេះមិនបាន ក៏អោយគេឆាប់ទៅៗមុនម្ចាស់ក្រុមហ៊ុនមកឃើញ ទើបរាងតូចអោនអរគុណរត់យកបាច់ផ្កាទៅបាត់ ។

  " សួស្តី បងស្រីគឺបងស្គាល់អ្នកឈ្មោះ គូហារីទេ គាត់បានកម្មង់ហើយផ្កាពីហាងខ្ញុំ "

   " អរ ស្គាល់ឆាប់មកតាមខ្ញុំមក " girl

    " បាទ "

     " ម៉ោង២ឥឡូវហើយ Modelមិនទាន់មកថតទៀតតើប្រាប់លោកនាយកយ៉ាងម៉េចទៅ? ក្រុមការងារក៏មិនអាចរំសាយចោលបាន លោកនាយកក៏ជិតមកមើលការថតទឹកអប់ម៉ាកថ្មីនេះទៀត ខ្ញុំស្លាប់មិនខានទេ" ប្រធានគូ ហារី

    " ប្រធានគូ Modelដែលឈ្មោះ អាន់យ៉ានាងជួបឧបទ្ទវហេតុពេលកំពុងធ្វើដំណើរមកថត ពេលនេះសម្រាកព្យាបាលនៅមន្ទីរពេទ្យ " girl

   " ព្រះជាម្ចាស់អើយ ធានាថាលោកនាយកដេញក្រុមការងារខ្ញុំចោលទាំងអស់គ្មានសល់ទេ !! "

   " ប្រធានគូ សល់២០នាទីទៀតលោកនាយកមកដល់ក្រុមហ៊ុនហើយ " boy

  " ខ្ញុំស្លាប់មិនខានទេ "

  " ប្រធានគូ យ៉ាងម៉េចហើយ ក្រុមការងារត្រៀមរួចរាល់ហើយ " សាងគីដើរចូលមក

  " ខ្ញុំគួរតែទៅសុំឈប់អោយហើយ តើល្អទេ?? " គូហារីរអ៊ូតិចៗម្នាក់ឯងអ្នកណានិយាយអីក៏នាងលែងលឺហើយ

  " ប្រធានគូ បាច់ផ្កាកម្មង់គេយកមកអោយហើយ " girl ដែលនាំស៊ាវចាន់មក

  " នេះបាទ ផ្កាវ៉ាន់នីឡា ដែលបានកម្មង់ "

   << ព្រះអើយ មនុស្សស្អីស្អាតយ៉ាងនេះ>>គ្រាន់តែបានឃើញមុខស៊ាវចាន់ ភ្លាម ប្រធានគូលូកដៃយកបាច់ផ្កាដែលថាកម្មង់នេះគឺដើម្បីទុកអោយModelដែលថតហើយគេនិងជូនបាច់ផ្កាអោយអីបែបនិង ប៉ុន្តែពេលនេះគំនិតរបស់នាងមួយផុសឡើងហើយ

"  អញ្ចឹងខ្ញុំត្រឡប់ទៅវិញហើយ " ក្រោយទទួលលុយស៊ាវចាន់ ប្រុងឈានយើងដើរចេញនៅទៀតមិនបានទេបើហារីសម្លឹងគេពីលើចុះក្រោមហើយញញឹមញញែមចង់រហែកមាត់ ដូចពពួករោគចិត្តមិនខុស-,-

  " កុំទាន់អាលប្អូនស្អាត!!  អ្នកទាំងអស់គ្នាចេញពីបន្ទប់នេះទៅ ខ្ញុំមានរឿងចង់និយាយជាមួយប្អូនស្អាតតែនាក់ "

  " ប្រធានគូ ខ្ញុំនិយាយរឿង..." សាងគី

  " សាងគី លោកក៏ចេញទៅដែរ " ក្រោយអ្នកទាំងអស់គ្នាចេញបាត់នាងក៏ចាប់ផ្តើមនិយាយជាមួយស៊ាវចាន់ រួចចាប់ដៃទាំងពីរក្រសោបជាប់ដោយនិយាយថា...

- Skip

   " បងស្រី ខ្ញុំសុំដកខ្លួនវិញបានទេ ខ្ញុំភ័យណាស់ ណាមួយខ្ញុំមនុស្សប្រុសស្លៀកពាក់បែបនេះមិនសមទេ "  ដឹងទេថាពេលនេះក្រោយរៀបចំខ្លួនរួច ផាត់មុខ ពាក់សក់ស្លៀកពាក់រ៉ូបរួចព្រះអើយគេស្អាតខ្លាំងដល់ថ្នាក់ជាង Makeup សរសើរឡើងគេរឹងខ្លួនទម្រាំតែរួច

  " អា៎--ប្អូនស្អាតកុំចឹងអី មើលចុះប្អូនដូចមនុស្សស្រីចឹងបើមិននិយាយគ្មានអ្នកណាថាប្អូនជាក្មេងប្រុសដែរបើមិនជឿ មកតាមបងមក ចាត់ទុកថាជួយបងយកត៌ាបុណ្យទៅព្រោះមិនចឹងទេបងត្រូវចៅហ្វាយដេញចេញហើយបងនិងគ្មានលុយ បងប្រាកដជាដើរសុំទានមិនខាន ហឹកៗ ចាត់ទុកថាអាណិតមនុស្សចាស់ទៅចុះ"

  " Okay ខ្ញុំ ជួយបងអោយចប់ចុងអោយចប់ដើមទៅចុះ "

" អង្គុយទៅបងពាក់ស្បែកជើងកែងនេះអោយ ពេលថតកុំភ័យធ្វើធម្មតាៗ បើប្អូនធ្វើបានល្អស្រួលមិនស្រួលតែ៣-៤ប៉ុសពេលលោកនាយកគាត់ពេញចិត្ត ប៉ុណ្ណឹងការថតក៏ជាប់ "

" បាទ "

" ប្រធានគូដល់ម៉ោងហើយ " girl

"តោះៗ ដើរតាមបងមកទៅកន្លែងថត កុំភ័យដើរមួយៗក្រែងក្រឡែកកែងស្បែកជើងដួល "

  " បាទ "

" អត់ទេៗ ឆ្លើយចាស យល់ទេ "

" បាទ-- អរចាស" គេសឹងតែភ្លេចហើយថាធ្លាប់និយាយពាក្យនេះនោះ

  គ្រាន់តែដើរទៅដល់កន្លែងថត ព្រះអើយម្នាក់ៗចំហរមាត់ធ្លូងសម្លឹងមើលមនុស្សស្រីដែលនៅពីក្រោយប្រធានគូសឹងតែមិនធ្មិចភ្នែក បូករួមលោកនាយកដែលអង្គុយលើកៅអីសម្លឹងនាងមិនដាក់ភ្នែកផងដែរ។ ព្រោះតែ គេស្លៀកឈុតពណ៍សខ្សែដៃតូច វែងហួសជង្គង់ វាលករ រំលេចដោយមានខ្សែករតូចមួយផងដែរ សក់វែងមិនដល់ចង្កេះនោះទេ ដោយសារឈុតខ្នងវាលទើបត្រូវពាក់សក់វែងបិតបាំងរ៉ូបឆែកភ្លៅបញ្ចេញជើងស្រឡូន ពាក់ស្បែកជើងកែងខ្ពស់ ព្រះអើយអ្នកឃើញហើយថាមិនលង់នោះ? ហើយក៏ សិចសុីមិនស្ទើរទេ!
ស្រម៉ៃខ្លួនឯងទៅ -_-
  ការថតចាប់ផ្តើម កាំមេរ៉ាmanប្រឹងសម្រិតសម្រាំងថតអោយបានល្អបំផុតព្រោះដឹងថាម្ចាស់ក្រុមហ៊ុននេះបើមិនល្អមិន perfect មិនយក បូករួមជាមួយម៉ូដែលកាន់ទឹកអប់ថត មានសមត្ថភាពមិនធម្មតា ។

  " ទេពអប្សរដើរដីទេដឹងឯង?? "
  " មនុស្សស្អីស្អាតយ៉ាងនេះ ខ្ញុំច្រណែនណាស់ "
  " ក្រែងម៉ូឌែលដែលត្រូវថតជា អ្នកនាងអាន់យ៉ា
ហេស៎ "
    " លឺថាជួប ឧបទ្ទវហេតុមកមិនកើត "
   " ប្រធានគូរកអ្នកជំនួសលឿនដល់ហើយ "អំឡុងពេលថតសម្លេងខ្សឹបខ្សាវជៀសមិនផុតពីត្រចៀកលោកនាយកវ៉ាងឡើយ នាយមិនមាត់ករអីសោះ ។ ប្រធានគូ គិតថាខ្លួនឯងជ្រើសរើសម្នាក់នេះមិនខុសទេគេក៏ញញឹម ព្រោះពេលថតលោកនាយកមិនថាអីផងហើយធម្មតា ទើសលិច ទើសកើត សង្ស័យតែពេញចិត្តហើយដឹង?

" ចៅហ្វាយ នេះជាអ្នកប្រុសស៊ាវចាន់តើ ? " កានវ៉ុលគេចាំបានព្រោះធ្លាប់ជួបច្រើនដល់ណាមួយធ្លាប់ជួនទៅផ្ទះទៀតគ្រាន់ក្រឡេកឆេះបាត់ហើយ

"  ប្រាប់គូ ហារីអោយក្រុមការងារបញ្ឈប់ការថតទៅ ប៉ុណ្ណឹងបានហើយ "សម្តីធម្មតា តែក្នុងចិត្តមិនធម្មតា គេដឹងតាំងពីឈានចូលមកម្ល៉េះតែមិនមាត់

  " បាទ " កានវ៉ុល

ពេលគ្រប់យ៉ាងបានបញ្ចប់ អ្វីដែលគួរឲភ្ញាក់ផ្អើលលោកនាយកវ៉ាងបានយកបាច់ផ្កា ដែលហារីកម្មង់ទុកអោយម៉ូឌែលពេលថតចប់ ទៅប្រគល់ជូនរាងស្តើង ធ្វើអោយម្នាក់ៗចំហមាត់ឡើងរុយបិសនេះ លើកទីមួយក្នុងប្រវត្តិសាស្ត្រហើយ! មិនអោយទិដ្ឋភាពនេះកន្លងហួសបុគ្គលិកប្រុសស្រីនាំគ្នាលួចថត រឿងបែបនេះប្រាកដជាចែកចាយច្បាស់ណាស់។

<< ចុះឡើងផ្កានេះជារបស់ខ្ញុំដដែល >>ស៊ាវចាន់មិនដឹងធ្វើម៉េចទេអោបបាច់ផ្កា ក៏មិនហ៊ានសម្លឹងមុខអុីបូផ្ទាល់

" អេ៎! លោក " ភ្លាមៗត្រូវអុីបូដោះអាវក្រៅយកមកចង្កេះចាន់លើកបីដើរទៅបាត់ អត់មិនអោយរាងតូចភ័យ ឆាប់លើកដៃតោងករនាយជាប់

"  លោកនាយកវ៉ាង និងស្រីម្នាក់នោះជាស្អីនិងគ្នា? "

" ជាសង្សានិងគ្នាទេដឹង? "

" ខ្ញុំថា បែប ប៉ាប៉ាស្ករ ជាង!! "

" បំបែកគ្នា ធ្វើការរៀងៗខ្លួនទៅរវល់ចេះដឹងរឿងចៅហ្វាយ " កានវ៉ុលស្តីអោយហើយនាយក៏ប្រញាប់ទៅតាមចៅហ្វាយ

" លឺទេ?? បើលឺហើយឆាប់ទៅ " ប្រធានគូ ហារី

<< ហារីអើយហារី នៅមិននៅ យកមនុស្សរបស់លោកនាយកមកធ្វើម៉ូឌែល ស្លាប់គ្មានកន្លែងកប់ទេ>>

ស៊ាវចាន់-,-
To be continues ❤️‍🩹

Continue Reading

You'll Also Like

195K 38.9K 57
Becca Belfort i Haze Connors, choć przez swoich znajomych zmuszani do spędzania razem czasu całą paczką, od dawna się nie znoszą. Dogryzają sobie prz...
3.5M 149K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
119K 1.8K 27
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
185K 14.5K 22
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...