ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)

Por sean-kim

7.6K 414 2

ស្នេហាពីដំបូង មិនសមបំណងនៅទីបំផុតអូនបានវិលត្រឡប់មករកបងវិញ... WANGYIBO Top// XIAOZHAN Btt By:jungna *អធ្យាស្រ័យ... Más

ភាគ១
ភាគ២
ភាគ៤
ភាគ៥
ភាគ៦🔞
ភាគ៧
ភាគ៨
ភាគ៩
ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥
ភាគ១៦
ភាគ១៧
ភាគបញ្ចប់

ភាគ៣

397 22 0
Por sean-kim

ត្រឡប់ទៅ ៣ថ្ងៃមុន តាំងពីបានឃើញមុខស៊ាវចាន់នាយមានអារម្មណ៍ប្លែកៗយ៉ាងម៉េចមិនដឹងវាហាក់រសាប់សល់ឆ្ងល់ជាច្រើនរឿង ។ ចំណែក ថ្ងៃនេះអុីបូសុខចិត្តលុបការប្រជុំ រួចបានកម្មង់ផ្កាហាងពីអ្នកស្រីស៊ាវ វាគ្រាន់តែជាលេសដើម្បីបានជួបស៊ាវចាន់ ព្រោះនាយបានអោយកានវ៉ុលសើបដឹងរឿងខ្លះ។

ពេលដល់បន្ទប់នាយមិនចាក់សោរព្រោះដឹងថាអ្នកយកផ្កាមកអោយ រួចចូលងូតទឹក!

ពេលស៊ាវចាន់ស្រែកសួរ នាយកំពុងងូតទឹកចឹងទើបនាយខ្ជិលឆ្លើយអ្នកណាទៅដឹងថា ក្មេងនេះស្រែកឆោឡោខ្លាចខ្មោចដល់ថ្នាក់សន្លប់បែបនេះនោះ? ទើបលើកបីដាក់លើពូកដោះស្បែកជើង ដោះម៉ាស មួកចេញអោយហើយ នាយក៏ទៅបើកវាំងននកុំអោយវាងងឹតទាំងសភាពនាយពេលនេះមានតែកន្សែងរុំចង្កេះប៉ុណ្ណោះ ។  hot man-_-

  In call
" ចៅហ្វាយការងាររៀបរយហើយ ខ្ញុំបានប្រាប់ទៅតាមអ្វីដែលចៅហ្វាយបញ្ជារួចរាល់ " កានវ៉ុល

" ហ៊ឹម ប៉ុណ្ណឹងចុះ! ទឺតៗ "

នាយកម្លោះចាស់ឈរនៅមាត់បង្អួត និយាយទូរស័ព្ទបង្អួតរាងមិនព្រមស្លៀកពាក់ក្រោយបញ្ជាកូនចៅអោយធ្វើការងារដែលជាប្រើរួចរាល់ក៏សម្លឹងមើលអ្នកដែលសន្លប់ជាងកន្លះម៉ោងមិនព្រមភ្ញាក់ នេះគឺម៉ោង១រសៀលជាងហើយ ចង់សន្លប់មិនញាំបាយទេដឹង?

ឯការងារដែលនាយប្រើកានវ៉ុលគ្មានអ្វីច្រើនឡើយ គ្រាន់តែយកម៉ូតូកូនទាស៊ាវចាន់ទៅទុកអោយដល់កន្លែង រួចប្រាប់ប៉ាម៉ាក់ស៊ាវចាន់ថាជាប់រវល់ញាំបាយជាមួយមិត្តភក្តិ ប៉ុណ្ណឹងគ្មានអ្នកណាដេញដោលនោះទេ គឺដោយសារប៉ាម៉ាក់ស៊ាវចាន់ដឹងថាកូនមិនចេះកុហក តែអីដែលគាត់មិនដឹង អ្នកកុហកជាអ្នកផ្សេង។

" ហ៊ឹម !! " សម្លេងស៊ាវចាន់ ដែលកំពុងគេងលក់ ប្រហែលជាយល់សប្តិមិនល្អបានជាហូរទឹកភ្នែកតាមកន្ទុយភ្នែកដៃខ្ញាំភួយ ឡើងអស់សភាព អុីបូក៏ចូលទៅមើល ដាក់ខ្លួនអង្គុយក្បែរ

" យល់សប្តិអាក្រក់ឬ? "មិនដឹងជាអារម្មណ៍នាយគិតអីបានយកដៃជូតទឹកភ្នែកអោយអាល្អិតនេះសោះ ប៉ុន្តែត្រូវរាងតូចចាប់ក្តោបដៃនាយជាប់មិនព្រមព្រលែងថែមអោបជាប់ទ្រូង ជាមួយប្រយោញខ្សាវៗ

" សុំទោស.... អូនសុំទោស "

" និយាយ ស្អី? ហ៊ឹមកើត អីចេះ!! " ស្តាប់មិនសូវ ច្បាស់ទើបនាយខិតអោយកៀកប្រឹងអោនត្រចៀកផ្ទៀងស្តាប់

" អូននឹកបងណាស់....អូនរង់ចាំ..បងយូរហើយ  "

" នឹកអ្នកណា? រង់ចាំអ្នកណា? " ពុទ្ធោអើយនាយកើតស្អីចេះ? បានជាចង់ដឹងរឿងគេសម្បើមបែបនេះ-,-

ផឹប!!

"......" ត្រូវស៊ាវចាន់ទាញទៅអោប ជ្រុលមាត់ថើបមាត់អាល្អិតនេះអចេតនា អស់ពីភាំង ក៏ដកមាត់ចេញវិញ

<< បបូរមាត់គេទន់ណាស់ >> គិតក្នុងចិត្ត ហាក??

" គិតឡប់ៗ ស្អីចឹង! " អុីបូ បន្ទោសខ្លួនឯង តែមិនព្រមងើបចេញ ពីរាងតូចឡើយ បណ្តោយអោយក្មេងអោបចង្កេះនាយទាំងដែលមានត្រឹមកន្សែងរុំចង្កេះ។ ក្មេងនេះថែមទាំងរុលមុខផ្ទប់ទ្រូងនាយកម្លោះ ចាស់ទៀត មិនបានប៉ុន្មាន អុីបូក៏ដេកលក់ផងដែរ បូករួមអស់កម្លាំងពីការងារផង  គេងក្រសោបប្រុសក្មេង ដែលមានក្លិនខ្លួនក្រអូប ធំក្លិនផ្កាលីលីជាក្លិននាយចូលចិត្ត អត់មិនបានអោយចង់ឈ្លក់វង្វេង ។

ម៉ោង៥ល្ងាច

ទិដ្ឋភាពនេះបើមានអ្នកណាផ្សេងឃើញវាពិតជាគួរអស់សំណើចណាស់ មនុស្សពីរនាក់មិនទាំងជាអ្វីហ្នឹងគ្នាផង គេងអោបគ្នាធ្វើដូចប្តីប្រពន្ធ?

"  ហប់ម្ល៉េះ "រាងតូចដែលគេងកើយដៃប្រុសចាស់មុខផ្ទប់នឹងទ្រូងហាប់ណែនសិទ្ធតែsix pack ក៏ប្រឹងរើបម្រះព្រោះវាហប់ៗ និយាយតិចៗបែបមនុស្សខ្ជិលមិនព្រមបើកភ្នែកដឹងតែម្យ៉ាងគេងស្រួលណាស់ លោកអើយ បាយក៏មិនឃ្លានទឹកក៏មិនស្រេកអោយតែបានដេក

" ប៉ុន្តែ...." បើកភ្នែកឡើង ព្រះអើយ!!! គេងអោបប្រុស អ្នកណាអីចេះ?? ក្រែងខ្មោចលងហេស?  ស្លាប់ហើយ នៅមុខផ្ទប់ six pack គេទៀត ទ្រាំលែងបានហើយវើយ

ឌឹប! ព្រូស

" អូយ !! "ធាក់ទម្លាក់ពីលើគ្រែ អុីបូស្រែកឡើងព្រោះវាឈឺ គ្រែមែនទាបឯណា? បាក់ចង្កេះផងមិនដឹង

" អាមនុស្សឆ្លៀតឱកាស អាចាស់ហើយព្រើល សូម្បីតែក្មេងប្រុសមិនលើកលែង អ្ហឹកៗៗ ចាំមើលខ្ញុំប្តឹងប៉ូលីស បំពានខ្ញុំ អ្ហឹកៗៗ !!! " ក្រោយធ្លាក់ទម្លាក់អុីបូរួច រាងតូចទាញភួយលិបខ្លួន ចេញតែក្បាលធ្វើមើលតែរាងកាយគ្មានសម្លៀកបំពាក់ចឹង  ស្រែកយំយ៉ៃ ព្រោះភ័យពេក សុខៗភ្ញាក់ឡើងគេងអោបអ្នកណាមិនដឹង? បិសបានប្តីមួយតាឯង -_-

" ក្មេងចម្គួត ឈប់យំភ្លាម "អុីបូ ស្រែកសម្លុតទាំងខឹង មកធាក់ទម្លាក់នាយមួយទំហឹងចង់បាក់ចង្កេះ នៅមកយំល្ហេមល្ហាមទៀត

" អ្ហឹកៗៗ !! "

" យើងមិនបានធ្វើអីឯងទេ បើកភ្នែកឡើងមើលខ្លួនឯងតើឯងដេកស្រាតហេស ថាយើងរំលោភបានជាយំចង់ស្លាប់ ចង់រស់បែបនេះ !!! " ស្តីអោយ

" ....." មិនមាត់ ស៊ាវចាន់ក៏ឈប់យំមើលខ្លួនឯង ក្នុងភួយ អីយ៉ាគ្មានបាត់អីមួយសោះ តែថាពេលសម្លឹងមើលអុីបូហើយក៏

ផឹប!

" អាយយ!!! ចាស់ហើយ នៅស្រាតទៀត " គប់អុីបូមួយខ្នើយ ព្រោះនាយននលគក ហើយក៏ងាកមុខចេញទាំងមុខក្រហម អៀននិងខឹងក្នុងពេលតែមួយ

" ហឺយ! មកពីក្មេងឯងនេះ "នាយស្រវាកន្សែងរុំចង្កេះវិញមុននេះរវល់តែខឹងគ្មានដឹងរបូតកន្សែងសោះ ខ្មាសក្មេងណាស់លោកអើយ មិនទាន់មានប្រពន្ធផង ក្មេងនេះឃើញរបស់នាយមុនគេ -,-

"....."

" ល្ងាចហើយ ញាំបាយសិនទៅចាំយើងជូនទៅផ្ទះវិញ ប៉ុន្តែយើងមានរឿងខ្លះចង់សួរ ទៅញាំបាយរង់ចាំយើងស្លៀកពាក់ហើយ ចាំនិយាយគ្នា "

" អឹម !" ចាន់ក្រោកទៅបាត់ ឃើញថានៅលើតុមានអាហារពិតមែន ព្រោះអីបូបានកម្មង់សម្រាប់ចាន់ ដឹងថាក្មេងនេះមិនទាន់បានញាំអី ណាមួយធ្វើបែបនេះក៏ចង់ដឹងរឿងម្យ៉ាងពីស៊ាវចាន់ផងដែរ

១៥នាទីក្រោយមក

" ចង់សួរអី សួរមករហ័សខ្ញុំទៅផ្ទះវិញ " ចាន់អង្គុយទល់មុខអុីបូ

" តើឯងទៅពាក់ព័ន្ធអីនិងជូហឺ? "

" ហឺយ ពូឯងនិយាយពីអ្នកណា ខ្ញុំមិនស្គាល់ទេ ខ្ញុំស្គាល់តែស៊ាវចាន់ៗៗៗដែលជាខ្លួនឯងពេលនេះ " គេកំពុងចាកសំណួរ ងើបចេញពីតុប្រុងដើរចេញ តែគិតថាប្រុសម្នាក់នេះព្រលែងទៅងាយ? បើនាយមិនទាន់បានចម្លើយនោះ? ទើបស្ទុះទៅចាប់រាងតូចអោយបែរមុខមកនាយ

" ឆាប់ប្រាប់មក ហេតុអីទៅកន្លែងផ្នូរសៀវ ជូហឺរៀងរាល់ឆ្នាំ ? ឯងទៅសម្អាតទីនោះ យកផ្កាទៅកន្លែងនាង? ឯងពាក់ព័ន្ធអី?  " អ៊ីបូភ្នែកឡើងក្រហម ខឹងដែលក្មេងនេះកំពុងកុហកនាយអោយ កានវ៉ុលសើបរួចហើយទើបចង់ដឹងពីក្មេងនេះ តើធ្វើដើម្បីអី? ដៃទាំងសងខាងក្រសោបស្មារាងតូចថែមច្របាច់ខ្លាំង តាមអារម្មណ៍កំពុងខឹង រុញផ្អឹបនិងទ្វារ

" ......" រាងតូចមិនឆ្លើយតបតែអោនមុខចុះ ណាមួយឈឺដែលគេច្របាច់ស្មារខ្លួនឯងខ្លាំងបែបនេះ សាកគិតទៅមើល មនុស្សប្រុសវ័យ៣៨ឆ្នាំ និងក្មេងប្រុសទើប១៩ឆ្នាំ កម្លាំងដៃនាយច្របាច់ខ្លាំងឈឺប៉ុណ្ណា? បើសូម្បីតែរូបរាងកាយម្នាក់ខ្ពស់មាឌធំ ម្នាក់កម្ពស់បានត្រឹមកររាងតូចច្រឡឹង ដូចមនុស្សស្រី តើគិតថាគេអាចទ្រាំបានប៉ុណ្ណា?

" ងើយមុខឡើង ឆ្លើយសំណួររបស់យើង!!! " នាយបន្ថយការច្របាច់ស្មារយកដៃម្ចាងចាប់មុខតូចងើយឡើងមកមើលនាយ

" ខ្ញុំ.... " រង្វង់ភ្នែកប្រែជារលីងរលោង គេមិនដឹងថាគួរឆ្លើយបែបណាទេ? ប្រាប់ការពិតក្រែងថាគេជាមនុស្សឆ្គួតមនុស្សបោកប្រាស់ បើកុហកក៏គេមិនជឿ គេដឹងចរិតប្រុសនេះច្បាស់ណាស់!!

" ......" អ៊ីបូសម្លឹងជ្រៅចំក្រសែភ្នែកមួយគូររបស់រាងតូចដោយមិនមាត់ករ ក្រសែភ្នែកមួយនេះ វាដូចទៅនិងមនុស្សម្នាក់ណាស់ តើដឹងទេ ហេតុអីក្មេងនេះចេះតែធ្វើអោយអារម្មណ៍នាយបែងចែកមិនដាច់បែបនេះ? តាំងពីថ្ងៃជួបដំបូង មកដល់ពេលនេះ នាយចាប់ផ្តើមមិនប្រាកដចិត្តហើយថា គេជាអ្នកណាអោយប្រាកដ?

" គឺខ្ញុំ..... "

" យើងមិនខាំទេ និយាយទៅ " នៅតែមិនព្រមលែង

" អឺ...ម៉ាក់ខ្ញុំធ្លាប់....ធ្លាប់ប្រាប់ថា ខ្ញុំបានជួប ឧបទ្ទវហេតុពេលអាយុ១៣ឆ្នាំ ហើយ មនុស្សស្រីម្នាក់នោះដែលបើកឡានបុកខ្ញុំបានស្លាប់ ...ទើប " គេអោនមើលម្រាមដៃត្រដុសតិចៗហាក់ដូចព្យាយាមនិយាយកុហក ច្រើនជាង

" កុំរដាក់រដុប!! "

" ទើបពេលខ្ញុំដឹងថា នាងបានស្លាប់!!! ខ្ញុំក៏មានអារម្មណ៍ខុស ទើបរៀងរាល់ឆ្នាំខ្ញុំយកផ្កាទៅជូននាង ហើយសម្អាតផ្នូររបស់នាង ព្រោះនាងគ្មានសាច់ញាតិ!! " ប្រយោគចុងក្រោយជ្រុលមាត់

" ហេតុអ្វីឯងដឹងថានាងគ្មានសាច់ញាតិ? ឯងដឹងស្អីទៅ? " នាយចាប់ផ្តើមខឹង ហេតុអ្វីបានដឹងថានាងគ្មានសាច់ញាតិ ក្មេងនេះជាអ្នកណា បាននិយាយពាក្យនេះបាននោះ?

" គឺ....ខ្ញុំមិនដែលឃើញអ្នកណាទៅ ទើបស្មានៗចោល !!! "

" ឯងកំពុងកុហក !! "

" ខ្ញុំ....ខ្ញុំនិយាយការពិត " រាងតូចព្យាយាមដោះសារ បើនៅតែប្រកែកគ្នារឿងនេះ គេច្រឡំនិយាយស្អីទៀតមិនខានទេ
" យើងមិនជឿ !!"នាយកំហក

" ស្រេចតែលោកទៅ រឿងកន្លងហួស៦ឆ្នាំហើយ ដេញដោលយកអី ខ្ញុំទៅផ្ទះវិញ " ឆ្លៀតពេលដែលរាងក្រាស់ព្រលែង ចាន់ក៏បើកទ្វារប្រុងចេញតែថា..

" អឹម " ត្រូវគេទាញចាប់បឺតមាត់ ញក់ញីខ្លាំងៗ
ផាច់!
" អាក្រក់....អាក្រក់បំផុត " រាងតូចប្រលែង១កំភ្លៀងដាក់អុីបូទាំងខឹងៗ ខឹងខ្លាំងណាស់

To be continues ❤️‍🩹

Seguir leyendo

También te gustarán

576K 61.5K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
3M 251K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
574K 30.7K 49
𝐒𝐜𝐞𝐧𝐭 𝐎𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ☆|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
188K 8.5K 61
𝗕𝗶𝗹𝗹𝗶𝗼𝗻𝗮𝗶𝗿𝗲 𝗿𝗼𝗺𝗮𝗻𝗰𝗲 𝗘𝗸𝗮𝗻𝘀𝗵 𝗥𝗮𝗴𝗵𝘂𝘃𝗮𝗻𝘀𝗵𝗶 ☆ The CEO of 'Raghuvanshi Group' also an underground Mafia. A typical cold...