ត្រឡប់ស្នេហ៍ម្តងទៀត(ចប់)

由 sean-kim

7.6K 414 2

ស្នេហាពីដំបូង មិនសមបំណងនៅទីបំផុតអូនបានវិលត្រឡប់មករកបងវិញ... WANGYIBO Top// XIAOZHAN Btt By:jungna *អធ្យាស្រ័យ... 更多

ភាគ២
ភាគ៣
ភាគ៤
ភាគ៥
ភាគ៦🔞
ភាគ៧
ភាគ៨
ភាគ៩
ភាគ១០
ភាគ១១
ភាគ១២
ភាគ១៣
ភាគ១៤
ភាគ១៥
ភាគ១៦
ភាគ១៧
ភាគបញ្ចប់

ភាគ១

957 37 2
由 sean-kim

ស្នេហាប្រៀបដូច រឿងអស្ចារ្យវាធ្វើ អោយ ឈ្លក់វង្វេងងប់ងល់ ចេះនឹក ចេះបារម្ភ ចេះស្រលាញ់ ហើយកាន់តែស្រលាញ់ខ្លាំងនោះរឹតតែឈឺចាប់ រហូតដល់ធ្វើអោយមិនអាចខ្វះនរណាម្នាក់បាន ។ ប៉ុន្តែត្រូវដឹងថាគ្រប់យ៉ាងវាមិនស្ថិតស្ថេរដូចចិត្តដែលយើងត្រូវការនោះទេ តើលើលោកនេះអ្វីទៅដែលឋិតឋេរយូរអង្វែងទៅ? ស្នេហា ឬក៏ មិត្តភាព? ក្តីស្រលាញ់ឬក៏ភាពស្មោះត្រង់?
ចុះបើមិនមាន អ្វីទៅជាក្តីសុខនៃជីវិតនោះ?

  វាលស្មៅដ៏ល្វឹងល្វើយ ខ្យល់បក់បោកមេឃក៏ចុះស្រទំហាក់រកកល់ចង់ភ្លៀង ស្លាកព្រលឹងជាច្រើនបានតម្រៀបជាជួរៗ នាយកម្លោះទឹកមុខស្រពាប់ស្រពោនកែវភ្នែកពោរពេញ ទៅដោយ ភាពក្រៀមក្រំដៃកាន់បាច់ផ្កាលីលី មួយបាច់យកទៅមុខផ្នូរ ស្លាកព្រលឹងអនាគតភរិយាដែលបានស្លាប់កន្លងផុតរយ:ពេល១ខែ។ នាយកម្លោះលុតជង្គង់ចុះ យកដៃអង្អែលរូបថត ដែលជាប់ស្លាកព្រលឹងទាំងស្រក់ទឹកភ្នែកឯកឯង ទោះបីជាប្រឹងទប់យ៉ាងណាក៏វានៅតែស្រក់ដដែល ។

" ១ខែហើយ ដែលអូនចាកចោលបងមកនៅទីនេះទុកបងចោលម្នាក់ឯង អូនដាច់ចិត្តណាស់ ទុកអោយបងរស់នៅបៀមការឈឺចាប់ម្នាក់ឯង បងពិបាកទ្រាំរស់នៅខ្លាំងណាស់អូនដឹងទេ? បងចង់ស្លាប់តាមអូនណាស់ ព្រោះអូនបានធ្វើខុសសន្យាជាមួយបង បងចង់តាមទារសន្យាពីអូនវិញណាស់ ហេតុអីទៅ? ហឹក " មែនហើយពួកគេជិតក្លាយជាប្តីប្រពន្ធនិងគ្នាហើយ! ពួកគេរៀបចំគម្រោងគូរជីវិតជាមួយគ្នា រៀបការហើយពួកគេមានគម្រោងទៅនៅអាមេរិក សន្យាជាមួយគ្នាធ្វើរឿងជាច្រើនជាមួយគ្នា ហេតុអី ក៏នាងស្លាប់ចោលនាយបែបនេះ?

<< អូនមិនអាចរៀបការជាមួយបងបានទេ អូនមិនអាចក្លាយជាកូនក្រមុំបង ដូច្នេះពេលគ្មានវត្តមានអូន.......បងត្រូវសន្យានិងអូនណា ថានិងរស់នៅអោយបានល្អ ដើម្បីអូន! សន្យាណា អុីបូ អ្ហឹក....អូន...ស្រលាញ់បងរហូតទៅ >>

<< ហើយ ...ថ្ងៃណាមួយបងនិងបានជួបមនុស្សដែលគេស្រលាញ់បងពិតប្រាកដ គេនិងក្លាយជាដៃគូជីវិត ធ្វើជាមនុស្សដែលបងស្រលាញ់ គេនិងមិនទៅចោលបង ដូចអូន បំភ្លេចអូនចុះ!!  >> បញ្ចប់ប្រយោគចុងក្រោយនាងក៏ចាកចេញទាំងឈឺចាប់ នាងស្លាប់ចោលមនុស្សប្រុសជាទីស្រលាញ់ ប៉ុន្តែនាងក៏តូចចិត្តនិងវាសនាខ្លួនឯង ហេតុអីបញ្ចប់ទាំងបែបនេះ? តើគ្មានអភូតហេតុទេហេស៎? អុីបូយំក្រសោបប្រាណនាងទាំងឈាមសស្រាក់ ឈឺចាប់គ្មានអីប្រៀបធៀបបាន។

" បងមិនចង់ទន់ជ្រាយបែបនេះរហូតទេ បងពិតជាចង់ស្លាប់ទៅតាមអូនណាស់ តែបងមិនអាច បងមិនចង់ខុសសន្យាជាមួយមនុស្សស្រីដែលបងស្រលាញ់ តែអូន អូនដាច់ចិត្តណាស់ "

" បងមកថ្ងៃនេះ ដើម្បីលាអូន! បងត្រូវទៅគ្រប់គ្រងការងារនៅអាមេរិក បងមិនដឹងថាតើបងគួរត្រឡប់មកទីនេះវិញឬទេ? ឬអាចមិនមកទេដឹង! អូនទៅអោយបានស្ងប់ចុះបងនិងរឹងមាំ រឹងមាំដើម្បីអូន បងគ្មានថ្ងៃយកអ្នកណាជំនួសអូនឡើយ សៀវ ជូហឺ "

ក្រោយបញ្ចប់ពាក្យសម្តីអ៊ីបូក៏បានដើរចាកចេញពីទីនេះ ដោយមិនដឹងឡើយថារាល់ពាក្យដែលនាយនិយាយស្តីយំទួញសោកទាំងអស់ត្រូវបាននារីស្រស់ស្អាត ស្លៀកឈុតពណ៍ស សម្លឹងមើលនាយពីខាងលើមេឃ ទាំងទឹកមុខឈឺចាប់សោកសៅ មិនបានប៉ុន្មាននាងក៏រលាយរូបរាងបាត់ភ្លាមៗ។

-មន្ទីរពេទ្យប៉េកាំង

រាងកាយក្មេងប្រុសស្លៀកពាក់ឈុតអ្នកជំងឺដេកស្តូកស្តឹងនៅលើគ្រែដោយមានឧបករណ៍ជំនួយសម្រាប់ដកដង្ហើមតាមអុកស៊ីសែន មានខ្សែសារ៉ូមខ្វាត់ខ្វែងដែលមិនគេងព្រមភ្ញាក់ដឹងខ្កួនអស់រយ:ពេល១ខែតាំងពីជួបឧបទេ្ទវហេតុ នោះមកម្ល៉េះ។

" លោកគ្រូពេទ្យ តើកូនប្រុសខ្ញុំថ្ងៃណាដឹងខ្លួនទៅ? ខ្ញុំទ្រាំចាំលែងបានហើយ "អ្នកស្រីស៊ាវ អ្នកនិយាយទាំងអួលដើមករ គាត់មិនអាចទទឹងមើលសភាពកូនជាទីស្រលាញ់របស់គាត់ដេកមិនព្រមក្រោកបែបនេះបានឡើយ ។

" ដូចខ្ញុំធ្លាប់ប្រាប់អ្នកស្រីអ៊ីចឹង!! កូនប្រុសអ្នកស្រីបន្តរស់នៅបានដោយសារ អុកសុីសែនកាលណាដកចេញនោះ កូនអ្នកស្រីអាចស្លាប់តែម្តង មានតែរង់ចាំមើលប៉ុណ្ណោះ! សូមលាសិនហើយ " ដុកទ័រ

" អូនស្ងប់ចិត្តសិនទៅ កូនប្រុសយើងមិនអីទេ! មិនយូរកូនយើងហ្នឹងឆាប់ដឹងខ្លួន " លោកស៊ាវទាញប្រពន្ធមកអោបលួងលោមហើយភ្នែករេសម្លឹងមើលកូនប្រុសដែលនៅក្នុងបន្ទប់VIPតាមកញ្ចក់

" កូនយើងទើបតែ១៣ឆ្នាំប៉ុណ្ណោះ! ហេតុអីទៅ ហឹកៗ កំហុសមកពីអូនតែម្នាក់ អ្ហឹកៗ "

" បានហើយៗ ទោះអូនបន្ទោសខ្លួនឯងក៏មិនអាចកែខៃអីបានឡើយ កូនយើងគ្រាន់តែមិនទាន់ដឹងខ្លួនអូនកុំបន្ទោសខ្លួនឯងអី ជឿបង ក្មេងល្អដូចកូនប្រុសយើងទេវតាមិនចិត្តអាក្រក់អោយគេបែបនេះរហូតទេ "

  បើទោះបីជាលោកស៊ាវ និយាយយ៉ាងណា អ្នកស្រីស៊ាវបានត្រឹមយំមិនអាចជួយ កូនប្រុសពៅបាន ថ្ងៃនោះបើគាត់មិនប្រើកូនអោយជិះកង់ទៅហៅបងប្រុសគេឆាប់ត្រឡប់មកផ្ទះ កូនប្រុសរបស់គាត់មិនមកដេកមិនព្រមភ្ញាក់បែបនេះ ឯមនុស្សស្រីម្នាក់នោះក៏អាចមិនស្លាប់.... ប៉ុន្តែរឿងកន្លងហួសហើយ មិនអាចកែប្រែអ្វីបានឡើយ ។

@៦ឆ្នាំក្រោយមក

ច្រើនឆ្នាំកន្លងផុតទៅ អ្វីគ្រប់យ៉ាងក៏បានផ្លាស់ប្ដូរទៅតាមពេលវេលា ប៉ុន្តែសម្រាប់មនុស្សម្នាក់នោះវិញចិត្តគេនៅតែដដែលទៅវិញ អ្វីដែលប្រែប្រួលគឺអត្តចរិតប្រែជាដូចទឹកកកនៅតំបន់ប៉ូល។

ក្រែងគេ គ្រប់គ្រងការងារអាមេរិកហេស៎? គឺក្រោយមកនាយទៅទីនោះបាន៥ឆ្នាំ នាយសម្រេចចិត្តប្រគល់ការងារទាំងនោះអោយទៅប្អូនប្រុសគ្រប់គ្រង ឯនាយត្រឡប់មកប្រទេសចិនវិញ ដើម្បីស្នងដំណែងនិងគ្រប់គ្រងក្រុមហ៊ុនជួសលោកវ៉ាង ដែលមានវ័យកាន់តែជ្រេទៅតាមបែបមនុស្សចាស់ ។

  -ទីក្រុងប៉េកាំង

វ៉ាងអុីបូ ជាម្ចាស់ក្រុមហ៊ុន Brand ទឹកអប់ដែលល្បីបំផុតនៅ ប្រទេសចិន និងមានសាខាជាច្រើននៅតាមប្រទេស ត្បិតថានាយកាន់ក្រុមហ៊ុនទើបបាន១ឆ្នាំ ប៉ុន្តែប្រាក់ចំណូលកាន់ឡើងរាប់សិបលានដុល្លា អ្នកណាៗមិនស្គាល់ បុគ្គលល្បីរូបនេះ។ ឆ្នាំនេះនាយមានអាយុ៣៨ឆ្នាំហើយ អ្វីដែលមិនគួរអោយជឿសម្រស់នាយគឺដូចវ័យ២៦ចឹងដូចកម្លោះមិនខុស អ្វីកាន់តែពិសេស ប្រុសចាស់ម្នាក់នេះមិនព្រមយកប្រពន្ធទាល់តែសោះ ងប់និងការងារ ដល់ថ្នាក់ប៉ាម៉ាក់បងប្អូន បង្អាប់ថាយកការងារធ្វើប្រពន្ធទៅហើយ ។
  
- វិឡាវ៉ាង
" ឆ្នាំនេះកូនអាយុ៣៨ឆ្នាំហើយណា អុីបូកាលឯងព្រមយកប្រពន្ធទៅ? ម៉ាក់ឯងទទូចចង់បានចៅពរនឹងគេណាស់ ឯងមិនអាចតាមតែចិត្តបែបនេះទេយល់ដល់ប៉ាម៉ាក់ផងទៅ យើងកាន់តែចាស់ទៅៗហើយ " លោកវ៉ាង

" ក្រែងយៀនស៊ូក៏មានចៅអោយលោកប៉ា ខ្ញុំវិញក៏ធ្លាប់ប្រាប់ច្រើនដងដូចគ្នា ខ្ញុំមិនយកប្រពន្ធទេ!! " អ៊ីបូអត្តចរិតនាយគ្មានអ្នកបង្គាប់បញ្ជានាយបានឡើយ សម្តីមួយៗតែត្រជាក់ដូចទឹកកកអ៊ីចឹង

" តែយើងចង់បានចៅប្រុសស្នងត្រកូល ឯមុីអឺជាស្រី " ត្រូវហើយមុីអឺជាស្រី នាងមានអាយុ១៨ឆ្នាំ ត្រូវជាកូនយៀនស៊ូប្អូនស្រីរបស់អុីបូនាងជាកូនស្រីទី២ក្នុងត្រកូលវ៉ាង ឯកូនពៅឈ្មោះ អុីឈិន សរុបទៅកូនទាំងអស់៣នាក់ អុីបូកូនច្បង កម្លោះចាស់មិនយកប្រពន្ធ យៀនស៊ូរៀបការមានគ្រួសារទៅនៅខាងប្តី អុីឈិនកូនពៅ នៅលីវ ទើបអាយុ២៧ឆ្នាំ(ព្រាននារីjm)

" អ៊ីចឹងលោកប៉ា អោយអុីឈិនរៀបការទៅស្រួលមិនស្រួលបានចៅប្រុសភ្លោះក៏មិនដឹងផង "ថាហើយអុីបូក៏ទាញសោរឡាដើរទៅបាត់មិនខ្វល់ពី លោកវ៉ាងសោះឡើយ ។

" អាកូននេះ ចាស់ហើយក្បាលរឹងដូចដែក " លោកវ៉ាងទម្លាក់ខ្លួនអង្គុយចុះនិងសាឡុងអោយតែនិយាយគ្នាលើកណាមិនដែលចប់ចុង ចប់ដើមទេ គាត់បានត្រឹមយកដៃឈ្លីក្បាលតិចៗ បន្តិចក្រោយមកប្រពន្ធគាត់ដែលបានស្តាប់លឺរឿងទាំងអស់ក៏និយាយទៅកាន់ប្តី÷

" បណ្តោយកូនទៅបង ជីវិតជារបស់កូន ចិត្តគំនិត គូរស្រករទុកអោយគេចាត់ចែងខ្លួនឯងចុះ "

" វាក៏កន្លងផុតច្រើនឆ្នាំហើយ តែអាកូនអូនវានៅបែបនេះ បណ្តោយៗ គ្មានគិតគូរយកប្រពន្ធកូនសោះ "

  " បងក៏ដឹងថា... " មិនទាន់បាននិយាយផងលោកវ៉ាងក៏កាត់សម្តី

  "  បងមិនចង់និយាយរឿងនេះទេ បងទៅសម្រាកហើយ "

  ងាកមើលអុីបូវិញ ក្រោយចេញពីផ្ទះនាយចេះតែបើកឡានជារឿងៗឥតគោលដៅដល់កន្លែងហាងផ្កាមួយ នាយក៏បានចង់ទិញបាច់ផ្កាទៅសួរសុខទុក្ខមនុស្សម្នាក់គ្មានអ្នកណាក្រៅពី ជូហឺនោះទេ។

" ខ្ញុំត្រូវការផ្កាលីលីមួយបាច់ !!" នាយកម្លោះចាស់ប្រាប់ទៅកាន់អ្នកកំពុងមមាញឹករៀបចំផ្កាជាស្រ្តីវ័យកណ្តាល ដែលជាម្ចាស់ហាងផ្កាទីនេះ

" សូមរង់ចាំបន្តិច លោកអាចអង្គុយចាំសិនចុះ ព្រោះផ្កានេះទើបកាត់មកថ្មីមិនទាន់បានរៀបចំទុក "

" ខ្ញុំអាចចាំបាន "

  " ចាន់ លើកទឹកជូនភ្ញៀវ ផងកូន ម៉ាក់រៀបចំផ្កាជូនគេ " អ្នកស្រីស៊ាវស្រែកប្រាប់កូនប្រុសដែលកំពុងអង្គុយបេះស្រទាប់ផ្កាកុលាបទុកធ្វើទឹកអប់

" បាទម៉ាក់  "  សម្លេងស្រួយស្រេះធ្វើឲអ្នកកំពុងអង្គុយរង់ចាំនៅតុនោះក្រឡេកមើលបន្តិចតែមិនឃើញក៏ឈ្ងោកមើលការងារក្នុងទូរសព្ទដៃបន្ត

" តឹបៗ " សម្រឹបជើងស្រាលៗ

" អញ្ជើញពិសារទឹកសិនទៅ "

" អរគុណ...." បន្ទាប់ពីលឺសម្លេងដ៏ពិរោះហៅកែវទឹកដាក់លើតុ អត់មិនបានអោយ ប្រុសចាស់ត្រូវងើបមុខទៅមើលនិងអរគុណ តែអណ្តាតប្រែជាជាប់គាំងពេលមើលឃើញមុខក្មេងប្រុសម្នាក់នោះ?

<< គេជា អ្នកណា? ហេតុអី ទៅដូចជាអូនយ៉ាងនេះ? តែមិនអាចនោះទេ >> នាយមានអារម្មណ៍ថាក្តុកក្តួលចម្លែក បេះដូងបែរជាលោតញាប់ស្ទើរចេញក្រៅ ទាំងដែលវាកករឹងលែងកម្រើក តាំងពីមនុស្សម្នាក់នោះចាកចេញពីនាយមកម្ល៉េះ ចំណែកក្មេងនេះថែមទាំងឈរញញឹមដាក់នាយយ៉ាងស្រស់ស្អាតដូចផ្កាកំពុងរីកពេលត្រូវទឹកសន្សើមយ៉ាងអ៊ីចឹង ។

To be continues!
Note:រឿងនិងខ្ញុំសរសេរចប់យូរហើយតែទើបនឹកឃើញចង់ផុសក្នុងwattped ទំនេរចេះតែផុសៗទៅ🥲

继续阅读

You'll Also Like

573K 30.7K 49
𝐒𝐜𝐞𝐧𝐭 𝐎𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ☆|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
1M 24K 42
Limited Time Only: Binge this series for a chance to win FREE coins until June 2! Read 10+ chapters of this story and win 30 Coins (2000 Winners) Whi...
145K 6.4K 28
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...
192K 13.9K 19
"YOU ARE MINE TO KEEP OR TO KILL" ~~~ Kiaan and Izna are like completely two different poles. They both belong to two different RIVAL FAMILIES. It's...