បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀...

By Sky-min98

5.9K 451 48

ទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណង អាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ... More

1
2
3
4
5
6
7
8
9
10
11
12
13
14
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
ភាគបញ្ចប់

15

123 12 0
By Sky-min98

សាច់រឿងក៏បានកាត់ចូលមកដល់1អាទិត្យកន្លងផុត, ការធ្វើដំណើរមកកាន់ដេហ្គូនឹងការសាង
សង់រោងចក្រវិញក៏បានធ្វើឡើយ៉ាងធំនៅលើដីដែលលាតសន្ធឹងនៅចំពីមុខផ្ទះតូចមួយដែលតាំងទីនៅទីនោះអស់ជាច្រើនឆ្នាំ។

នៅទីនោះមើលទៅមិនសូវមានមនុស្សឆ្លងកាត់ទេប៉ុន្តែចម្លែកអ្វីបានជាអ្នកជំនួញម្នាក់នេះសម្រេចចិត្តទិញដីហើយថែមទាំងមកសាងសង់រោងចក្រនៅទីនេះទៅវិញ?

______________________

នៅក្នុងវីឡាមួយអ្នកស្រីមិនដែលជាម្តាយកំពុងតែអង្គុយសំណេះសំណាលជាមួយនឹងកូនប្រុសពៅពីរឿងផ្លាស់ប្តូរទីកន្លែងស្នាក់នៅរបស់ពួកគេ, ច្រើនឆ្នាំមកនេះពួកគេបានមករស់នៅដេហ្គូយ៉ាងរីករាយប៉ុន្តែបន្ទាប់ពីទទួលដំណឹងពីកូនប្រុសច្បងរបស់លោកស្រីរួចមកលោកស្រីក៏ត្រូវសម្រេចចិត្តសារជាថ្មីថានឹងទៅរស់នៅសេអ៊ូលវិញព្រោះពេលនេះភូមិគ្រឹះទាំងមូលគ្មាន អ្នកគ្រប់គ្រងទេបន្ទាប់ពីលោកមិនបានចែកឋាន ទៅ។

" ម៉ាក់ពិតជាចង់ទៅទីនោះវិញពិតមែនទេ? ម៉ាក់ចង់អោយខ្ញុំចាំរឿងអាក្រក់ដែលប៉ាបានធ្វើមកលើប្តីរបស់ខ្ញុំម្តងទៀតមែនទេ ? " ជីមីនពោលដោយក្ដីសោកសៅហើយក៏មានអារម្មណ៍ថាស្អប់ប៉ាម្ដងទៀតដែលអារម្មណ៍នោះបានបាត់បង់ទៅជាយូរមកហើយ

" តែប៉ាក៏ស្លាប់ហើយកូនអហោសិកម្មអោយប៉ាទៅ គ្មានអ្នកណាចង់អោយវាកើតឡើងទេ " លោកស្រីមីនចូលមកនិយាយលួងលោមនឹងសុំអោយជីមីនអហោសិកម្មដល់លោកមីន

" ខ្ញុំអហោសិកម្មអោយមិនបានទេព្រោះទង្វើប៉ាធ្វើខ្ញុំឆ្អែតឆ្អន់ពេកហើយសម្រាប់ខ្ញុំ " ជីមីន

" ជីមីន? "

" កូនចង់ចេញទៅក្រៅ " ជីមីនមិនព្រមស្ដាប់សម្ដីរបស់លោកស្រីមីនសិនទេគេក៏ដើរចេញទៅទាំងអារម្មណ៍មិនមូលព្រមទាំងតានតឹងក្នុងចិត្តជាខ្លាំង

" មើលទៅអ្នកប្រុសនៅតែមិនទាន់អាចធ្វើចិត្តបានទេលោកស្រី...គាត់នៅតែមិនព្រមអហោសិកម្មអោយលោកម្ចាស់ " អ្នកបម្រើ

" ក៏ព្រោះតែប៉ារបស់គេបានសម្លាប់មនុស្សដែលគេស្រលាញ់បំផុត "

" ចុះពេលនេះលោកស្រីចង់ធ្វើយ៉ាងម៉េចបន្តទៀតទៅ?តើលោកស្រីនឹងចាកចេញពីទីនេះដែលទេ? "

" ខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំជឿថាយ៉ុនហ្គីអាចនិយាយ ជាមួយនឹងជីមីនបានក្នុងរឿងនេះ "

" សូមអនុញ្ញាតលោកស្រីមានទូរស័ព្ទ " អ្នកបម្រើក៏រត់មកយកទូរស័ព្ទអោយលោកស្រីមីន

" ហេឡូ...កូនយ៉ុនមែនទេ ? ប្អូនមិនព្រមទេកូន ថ្ងៃស្អែកកូនមកដេហ្គូបានទេ?ម៉ាក់ចង់អោយកូនជួយនិយាយលួងលោមដល់ជីមីនព្រោះគេមិនព្រមស្ដាប់ម៉ាក់នោះទេ....ចាំកូនទំនេរពេលណាមកពេលនឹងចុះមិនអីនោះទេ "

ក្រោយសន្ទនាគ្នាចប់សព្វគ្រប់ហើយលោកស្រីមីនក៏ដាក់ទូរស័ព្ទចុះវិញហើយក៏ទាញយកកាសែតមកអានដើម្បីបន្លប់ទុក្ខលំបាករបស់គាត់ដែលមាននៅពេលនេះ..

**រំលង

ជីមីនដើរចេញមកខាងក្រៅផ្ទះបំណងចង់ទៅលេងផ្ទះរបស់មិត្តខ្លួនដើម្បីបន្លំទុក្ខខ្លះប៉ុន្តែគេក៏បានទាក់ភ្នែកនឹងរូបរាងបុរសម្នាក់បន្ទាប់ពីបានដើរមកដល់ជ្រុងមួយនៃផ្លូវ...ជីមីនសម្លឹងមើលទៅកាន់ប្រុសម្នាក់ដែលកំពុងតែបញ្ជាកូនចៅរបស់ខ្លួនធ្វើមិនដឹងចំណែកជីមីនវិញដូចជាមានអារម្មណ៍ដឹងម្យ៉ាងកាន់តែសម្លឹង មើលកាយវិការរបស់គេកាន់តែមានអារម្មណ៍ថាគេម្នាក់នោះគឺជា....?

" ជុងហ្គុក ???? " ជីមីនហាក់និយាយយ៉ាង ភ្លើតភ្លើនទៅតាមអារម្មណ៍ដែលនឹកនាប៉ុន្តែបុរសម្នាក់នោះមិនបានឮឡើយ

" ជាបងមែនទេ? ជុងហ្គុក ! ជុងហ្គុក" ជីមីន ឈានជើងចូលទៅរកបុរសម្នាក់នោះយ៉ាងទាន់ហន់ព្រោះចង់ដឹងថាគេជាជុងហ្គុកពិតមែនឬក៏អត់ តើគេជាមនុស្សដែលខ្លួនកំពុងតែរងចាំអស់ជាច្រើនឆ្នាំឬយ៉ាងណា?

ដើរបណ្តើរយំបណ្តើរស្របពេលដែលមានវាចាតិចៗ ប៉ុន្តែភ្លាមៗស្រាប់តែស៊ីយ៉ាងមកដល់ក៏ចាប់ទាញដៃជីមីនមកវិញនៅពេលដែលដឹងថាជីមីនកំពុងតែឆ្ពោះទៅរកកន្លែងដែលគេសាងសង់នោះគឺវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់

" ជីមីនហេតុអ្វីឯងមកទីនេះវាគ្រោះថ្នាក់ណាស់ ដឹងទេ?បើសិនជាមានអ្វីមកប៉ះទង្គិចឯងនោះតើគិតយ៉ាងម៉េច? " ស៊ីយ៉ាងពោលយ៉ាងលឿនមិនចាំអោយជីមីនបកស្រាយអ្វីទាំងអស់ព្រោះមិញគេភ័យនឹងជីមីនពេក

" ខ្ញុំ..? ខ្ញុំមិនបានកើតអីទេ ម៉េចក៏ឯងមកទីនេះ? " ជីមីនក៏ព្យាយាមជូតទឹកចេញពីថ្ពាល់

" ខ្ញុំចង់បបួលឯងទៅដើរលេងទៅដែលទេ? ហើយមើលទៅឯងដូចជាគ្មានព្រលឹងក្នុងខ្លួនសោះ នឹកម្នាក់ព្រោះជុងហ្គុកនឹងទៀតហើយមែនទេ ? គេជាអ្នកណាតើប្រាប់យើងបានទេ " ស៊ីយ៉ាងនិយាយចំឈ្មោះជុងហ្គុកឮៗខ្លាំងៗធ្វើអោយជីមីនបើកភ្នែកធំៗព្រោះមិននឹកស្មានថាស៊ីយ៉ាងដឹងរឿងនេះសោះ

" ស៊ីយ៉ាងឯងដឹងរឿងនេះមកពីណាឈប់ និយាយទៅប្រយ័ត្នតែយើងវៃឯងនោះ " ជីមីនខឹងនឹងស៊ីយ៉ាងដែលនិយាយមកវាហាក់ដូចជាចំអន់បន្តិចបញ្ឈឺបន្តិចយ៉ាងមិចមិនដឹងទេ

" ជីមីនហា៎....!! មិនមែនយើងមិនដឹងទេណា ឯង តែងតែស្រែករកជុងហ្គុកទាំងពេលដែរឯងដេកលក់ជិតយើង! មមើរអោយរាល់តែដងតែថាជាសង្សារឯងមែនទេ?គេស្អាតអត់? " សម្ដីរបស់ស៊ីយ៉ាងធ្វើអោយជីមីនអោនមុខចុះហើយទឹកភ្នែកក៏ហូរម្តងទៀត

" មិនមែនសង្សារប៉ុន្តែគេជាមនុស្សសំខាន់ សំខាន់ជាងជីវិតយើងទៅទៀត " ជីមីននិយាយ ទាំងត្រដាបត្រដួស

ស៊ីយ៉ាងក៏បានឃើញទឹកភ្នែករបស់ជីមីនដែលហើយគេក៏មិនដឹងធ្វើម៉េចនោះទេមានតែលួងលោមបន្តិចបន្តួចទៅកាន់មិត្តហើយគេក៏ ឈប់សួរនាំបន្តទៀតដែល

" ឈប់យំទៅយើងសូមទោសដែលរំលឹកពីគេណ្ហើយចុះ..យើងទៅដើរលេងបានទេឯងឈប់យំទៅមើលអាកូនមាន់លែងស្អាតអស់ហើយ " ស៊ីយ៉ាង

" យើងប្រាប់ថាកុំហៅយើងបែបនឹង " ជីមីនក៏ ងើបមុខមកម្ដងទៀតតែទឹកមុខពេលនេះខឹងនឹងមិត្តរបស់ខ្លួនដែលតែងតែហៅគេថាកូនមាន់មិនឈប់

" ឯងនេះណាវាដូចមាន់ពិតមែនហើយ មើលមុខចុះហើយមើលរាងចុះ " ស៊ីយ៉ាងនៅតែបន្តញ៉ុះជីមីនមិនឈប់

" ខ្ជិលនិយាយជាមួយ " និយាយតែប៉ុណ្ណោះជីមីនក៏ដើរចេញទៅយ៉ាងរហ័សព្រោះតែខឹងស៊ីយ៉ាងជាខ្លាំង

" ចាំផងមើល " ស៊ីយ៉ាងរត់តាមពីក្រោយ

ការសន្ទនារបស់ពួកគេបានឮទៅដល់ត្រចៀកបុរសម្នាក់ដែលមើលទៅដូចជាម្ចាស់ឈ្មោះយ៉ាងចឹងក្រោយពីបានឮពាក្យថា

" ជុងហ្គុក?? " បុរសម្នាក់នោះក៏ងាកមកមើលតាមប្រភពសម្លេង ជុងហ្គុក? គេក៏ប្រហែលៗដូចគ្នាតែគេចាំមិនបាន នោះទេ

គេព្យាយាមសម្លឹងទៅកាន់ក្មេងប្រុសម្នាក់ដែលមានកម្ពស់មិនខ្ពស់ប៉ុន្មាន(ជីមីន) យ៉ាងយកចិត្តទុកដាក់ហើយក៏មានសេចក្តីនឹករលឹកទៅកាន់គូរស្នេហ៍របស់ខ្លួនប៉ុន្តែចៃដន្យអ្វីគេមិនបានចាំមុខរបស់គូរស្នេហ៍របស់គេនោះទេប៉ុន្តែឈ្មោះរបស់គេគឺនៅចាំបានច្បាស់

" គេជាអ្នកណា? ខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជា ធ្លាប់ស្គាល់គេ គេដូចជា ? ដូចជា... ដូចជាជីមីន !! ជីមីន? "

" ចៅហ្វាយតើអ្នកណាជាជីមីន ? " ជំនិតក៏សួរ

" ខ្ញុំស្រពិចស្រពិល ហេតុអ្វីខ្ញុំចាំអ្វីមិនសូវបានដូច្នេះ រឿងរ៉ាវនៅថ្ងៃនោះ? ភ្លើងឆេះ? ផ្ទះ ? ជីមីន ? តើមានរឿងអីកើតឡើងបន្ទាប់ខ្ញុំត្រូវបានសន្លប់នៅក្នុងភ្លើងដែលកំពុងតែឆេះ? " ក្នុងខួរក្បាលរបស់គេពេលនេះគឺមានឮសម្លេងក្មេងប្រុសម្នាក់ស្រែកហៅគេទាំងទឹកភ្នែក [ ជុងហ្គុក ! ជុងហ្គុកត្រឡប់មកវិញមក ជុងហ្គុក ! ]

" ជុងហ្គុក ! ខ្ញុំជាជុងហ្គុក ? " ភ្លាមៗស្រាប់តែជុងហ្គុកត្រូវដួលសន្លប់បាត់ស្មារតីភ្លាមៗ

" ចៅហ្វាយ? ចៅហ្វាយដឹងខ្លួនឡើង "ហេស៊ូក៏ ប្រញាប់គ្រាចៅហ្វាយរបស់ខ្លួនទៅសម្រាកភ្លាមៗ

+ Skip

ថ្ងៃថ្មីក៏ឈានចូលមកដល់ការសង្ស័យដែល កើតមានឡើងនៅក្នុងចិត្តរបស់អ្នកទាំងពីរក៏ កើតមានឡើង, ជីមីនមិនអស់ចិត្តនឹងអ្វីដែលខ្លួន បានមើលឃើញកាលពីម្សិលមិញសោះរូបរាង កាយវិការ កម្ពស់ គឺដូចគ្នាជាមួយនឹងគូរស្នេហ៍របស់ខ្លួនពិតៗ

ចំណែកអ្នកម្ខាងទៀតវិញក្រោយពីសម្រាកអស់ រយៈពេលមួយយប់មួយថ្ងៃរួចមកគេក៏ដូចជាចាំថាខ្លួនឯងជាអ្នកណាឡើងវិញ ចាំខ្លួនឯងគឺចាំថា ខ្លួនឯងជាអ្នកណាមិនមែនបាត់ការចងចាំនោះទេ គ្រាន់តែរឿងខ្លះគេភ្លេចដោយសារតែកាលនោះក្បាលរបស់គេត្រូវបានប៉ះទង្គិចធ្ងន់ធ្ងរគេចាំតែបុគ្គលសំខាន់ៗប៉ុណ្ណោះ

" ខ្ញុំឈ្មោះជុងហ្គុក ! កាលពីមុនខ្ញុំប្រើឈ្មោះអ្វី? " ឃើញទេសូម្បីតែឈ្មោះក៏ចាំមិនបានផង

" ចៅហ្វាយប្រើឈ្មោះរបស់អ្នកប្រុសហេយ៉ុន " ហេស៊ូរាបរាប់ប្រាប់

" ហេយ៉ុន ? " ជុងហ្គុកឧទាន

" បាទ ហើយអ្នកប្រុសហេយ៉ុនដោយសារតែជួយ ចៅហ្វាយចេញពីភ្លើងកំណាចដែលបានឆាបឆេះ យ៉ាងខ្លាំងនៅក្នុងផ្ទះចាស់មួយ ទើបបានជាគាត់ត្រូវបាត់បង់ជីវិតហើយបន្ទាប់មកម៉ាដាមគីមក៏ប្រើឈ្មោះរបស់អ្នកប្រុសហេយ៉ុនដោយមិនដឹងថាចៅហ្វាយឈ្មោះអីហើយចៅហ្វាយក៏មិនដឹង ដូចគ្នាថាចៅហ្វាយឈ្មោះអី " ហេស៊ូរាបរាប់ប្រាប់ ទៅកាន់ជុងហ្គុក ដូច្នេះការពិតបានលាតត្រដាងហើយថានេះគឺជាជុងហ្គុក ជុងហ្គុកមិនទាន់ស្លាប់ទេហើយអ្នកដែលស្លាប់នៅក្នុងភ្លើងនោះគឺជាហេយ៉ុន ដោយសារតែជួយសង្គ្រោះគេទើបបានជាហេយ៉ុនស្លាប់ ហើយហេស៊ូក៏បន្តរាបរាប់រហូតដើម្បីអោយជុងហ្គុកបានដឹង

__វិលមកកាន់គ្រានោះវិញ__

បន្ទាប់ពីចាក់សាំងដុតផ្ទះរបស់ជុងហ្គុករួចហើយ លោកមីនក៏បានបើកឡាននាំជីមីនចេញទៅវិញដោយទុកអោយជុងហ្គុកស្លាប់នៅក្នុងភ្លើងកំពុងតែឆេះ

ពេលនោះជុងហ្គុកអស់សង្ឃឹមខ្លាំងណាស់នាយគិតថាចាប់ពីពេលនេះទៅនាយនឹងលែងបានជួបជីមីនទៀតហើយមានតែបណ្ដោយតាមនឹងចុះជុងហ្គុកក៏បានបិទភ្នែករងចាំសេចក្ដីស្លាប់នៅក្នុងពេលបន្តិចទៀតនេះ

ប៉ុន្តែភ្លាមៗក៏មានអ្នកណាមិនដឹងទាញគេចេញ មកខាងក្រៅដោយសុវត្ថិភាពធ្វើអោយគេទប់លំនឹងមិនជាប់ក៏ជ្រុលទួលទៅបុកនឹងថ្មដែលធ្វើអោយក្បាលរងរបួសខ្លាំរហូតដល់សន្លប់បាត់ស្មារតី ចំណែកហេយ៉ុនវិញប្រុងនឹងចេញមកតាមបង្អួចដែរប៉ុន្តែជាអកុសល រងើកភ្លើងយ៉ាងធំមួយហក់មកសង្គ្រប់គេពីលើ ធ្វើអោយគេឆេះស្លាប់ភ្លាមៗ

ហើយហេស៊ូនឹងកូនចៅ2-3អ្នកទៀតប្រុងនឹងមកជួយចៅហ្វាយរបស់ខ្លួនទៅហើយប៉ុន្តែ មិនទាន់ពេលនោះទេផ្ទះទាំងមូលត្រូវបានដួលរលំព្រមទាំងមានភ្លើងឆាបឆេះយ៉ាងខ្លាំងទៀតផង

ដោយអស់សង្ឃឹមថាចៅហ្វាយគ្មានជីវិតរស់ពួកគេក៏នាំគ្នាលើកយកជុងប្លុកចូលឡានហើយបើកចេញទៅទាំងក្រៀមក្រំហេស៊ូយំអាណិតចៅហ្វាយជាខ្លាំងរហូតគេសម្រេចចិត្តកោសក់ខ្លួនចោលទាំងអស់។

____ត្រឡប់មកវិញ____

" គេលះបង់ជីវិតដោយសារខ្ញុំ" ជុងហ្គុកឧទានយ៉ាងស្តាយស្រណោះព្រោះមិននឹកស្មានថាគេហ៊ានឍលះបង់ជីវិតដើម្បីជួយខហលួនសោះ

" រឿងកន្លងហួសហើយចៅហ្វាយហើយពេលនេះ ចៅហ្វាយឈ្មោះជុងហ្គុកមែនទេ ? " ហេស៊ូ

" ត្រូវហើយ ប៉ុន្តែខ្ញុំចង់ប្រើឈ្មោះរបស់ហេយ៉ុនសិនតើបានទេ? " ជុងហ្គុកស្ទើរសុំដល់ហេស៊ូ តើគេមានបំណងអ្វី?

" ពេលនេះចៅហ្វាយចាំឈ្មោះរបស់ចៅហ្វាយ ហើយចឹងចៅហ្វាយប្រើឈ្មោះចៅហ្វាយទៅតើល្អទេ? " ហេស៊ូហាស៊ី

" អត់ទេ ! យើងចង់ប្រើឈ្មោះរបស់ហេយ៉ុន ចាំពេលយើងចប់ការងារពេលណាយើងនឹងត្រឡប់មកធ្វើជាជុងហ្គុកវិញ !! " ជុងហ្គុក

" បាទចៅហ្វាយ " ហេស៊ូ







[ ពេលនេះការពិតត្រូវបានបង្ហាញហើយ ]

To be continued..........












Continue Reading

You'll Also Like

1.7M 51.8K 37
She thought she lost herself in love, but in fact she was found. Copyright © 2016 by moonpilots. All rights reserved. {featured on the official wat...
134K 6.2K 47
❝We were quite a cliche, weren't we?❞ he smirked but I ignored the pang it spread in my chest. ❝We were. But this is real life. We can't hang on fan...
2.9M 109K 54
'You didn't answer my question,' he asked, holding her gaze in his hypnotic ones. 'Wh... what question?' She was surprised at her own voice, it sound...
1.9M 40.9K 25
I beg to differ that.", I sassed and got out of his grip ready to move out of the room when he pulled me by my elbow and the next second I was pushed...