18

129 12 2
                                    

ក្រោយពីបានធ្វើដំណើរវិលត្រលប់មកកាន់ សេអ៊ូលវិញហើយ, នៅរសៀលម៉ោង3នាយក្រាស់សង្ហាព្រមទាំងមានជំនិតរបស់ខ្លួនម្នាក់នឹងស្ត្រីម្នាក់កំពុងតែបោះជំហ៊ានយ៉ាងលឿនចូលទៅកាន់មណ្ឌលចាស់ជរាដែរជាកន្លែងម្តាយបង្កើតរបស់ជុងហ្គុកស្នាក់នៅបន្ទាប់ពីគេបានចាកចេញអស់រយៈពេលជាច្រើនឆ្នាំ

រឿងរ៉ាវទាំងអស់លោកស្រីម៉ាដាមក៏បានដឹងក្រោយជំនិតរបស់ជុងហ្គុកបានផ្តល់ព័ត៌មានទៅកាន់គាត់។
ចូលមកដល់ក្នុងមណ្ឌលភ្លាមអ្នកចាត់ការក្រុមនៅក្នុងមណ្ឌលចាស់ជរាក៏ចេញមក ទទួលរាក់ទាក់ព្រោះនឹកស្មានថាពួកអ្នកមានអស់នោះមកទីនេះដើម្បីនឹងមកជួយចូលរួមឧបត្ថម្ភដូចអ្នកមានផ្សេងៗទៀតដែរ

" សូមស្វាគមន៍លោកប្រុស លោកស្រី " អ្នកចាត់ការក្រុមអោនគោរពទាំងទឹកមុខញញឹមស្រស់

" ខ្ញុំចង់មករកមនុស្ស " សម្លេងរបស់រាងក្រាស់ពោលយ៉ាងព្រួយបារម្ភទៅកាន់អ្នកចាត់ការធ្វើអោយម៉ាដាមគីមដែរឈរស្តាប់ក៏អាចដឹងបានថាតើជុងហ្គុកបារម្ភពីម្តាយប៉ុណ្ណា

" មិនច្បាស់ថាលោកមករកម្នាក់ណាដែរទេ ចាំព្រោះទីនេះមានមនុស្សជាច្រើនរស់នៅខ្ញុំមិនដឹងនោះទេថាម្នាក់ណាដែលលោកស្វែងរក " អ្នកចាត់ការ

" ជុន អ៉ីន ស្ត្រីដែលពិការភ្នែកខ្ញុំចង់សួរថាតើ ពេលនេះគាត់នៅទីណាខ្ញុំចង់ជួបគាត់ " ជុងហ្គុក

" ជាសាច់ញាតិរបស់លោកយាយអ៉ីនមែនទេ? សូមទោសផងខ្ញុំមិនបានដឹងថាជាសាច់ញាតិរបស់គាត់ ពេលនេះគាត់កំពុងនៅក្នុងមន្ទីរពេទ្យធំនៅសេអ៊ូលនេះ " អ្នកចាត់ការពោលចប់ភ្លាមជុងហ្គុកក៏ចាប់ផ្តើមភ្ញាក់ផ្អើលនឹងងាកមើលមកកាន់លោកស្រីម៉ាដាមទាំងទឹកមុខក្រៀមក្រំ

" គាត់មានជំងឺធ្ងន់ធ្ងររហូតធ្វើអោយពួកយើង គ្មានសម្ថភាពសង្គ្រោះគាត់បេះដូងរបស់គាត់ មានបញ្ហាជាខ្លាំងហើយខួរក្បាលរបស់គាត់ក៏ស្ពឹកលែងដឹងអ្វី " អ្នកចាត់ការហាស្តីទាំងទុក្ខកង្វល់ព្រោះតែគាត់បានដឹងទៅហើយថាលោកយាយអ៉ីនគ្មានសង្ឃឹមរស់នោះទេប៉ុន្តែនេះគ្រាន់តែជាអ្វីដែលគាត់ម្នាក់ឯងប៉ុណ្ណោះ

បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀 ចប់Where stories live. Discover now