ព្រឹកឡើងជីមីនរៀបចំខ្លួនរួចរាល់មុននឹងចុះទៅញ៉ាំអាហារពេលព្រឹកជាមួយប្ដីរួចក៏បណ្ដើរគ្នាទៅធ្វើការតាមធម្មតាតែថ្ងៃនេះពិសេសត្រង់ថាជីមីនសំលាងមាត់ទុកជាស្រេចក្នុងការចាត់ការស្រីសក់វែងដែរចូលចិត្តនិយាយ "លោកប្រធាន លោកប្រធាន " ស្ដាប់ទៅគឺមាយាខុសស្រីផ្សេង
" នាងត្រូវកែឯកសារទាំងអស់នេះក្នុងរយៈពេល1h បើធ្វើមិនបានខ្ញុំថែមជូន1ដុំទៀត " ជីមីនទម្លាក់ឯកសារមួយដុំមានប្រហែលជា1-200សន្លឹកដើម្បីអោយអេនជីកែតម្រូវហើយនោះជាស្នាដៃជីមីនច្បាស់ៗមិនបាច់បញ្ជាក់
" ច្រើនម្លឹងៗអ្នកណាធ្វើអស់ទៅ !? លោកដូចជាចង់ធ្វើបាបខ្ញុំ? " អេនជីឃើញឯកសារភ្លាមចង់ខ្យល់
" បើធ្វើមិនអស់ នោះទ្វារ !! ចេញ " និយាយរួចជីមីនក៏ដើរចេញទៅយ៉ាងសមចិត្តទុកអោយអេនជីឈរខឹងនឹងជីមីនជាខ្លាំងតែចុងក្រោយក៏ត្រូវមកធ្វើវាដដែល
" អត់អីទេចាំខ្ញុំសងសឹកលោកតាមក្រោយ " អេនជីនិយាយចប់ធ្វើការទាំងមុខមិនរីក
+ Office jk
" អូនកុំសូវធ្វើបាបនាងពេកល្មមៗសិនទៅ " ជុងហ្គុកកាន់កែវកាហ្វេផឹកបណ្ដើរនិយាយបណ្ដើរព្រោះចង់អោយជីមីនល្មមៗសិនកុំទាន់សម្រុក
" អូនធ្វើអីអូនដឹងណាស់ជុង ! អូនទុកពេលអោយនាងមួយម៉ោងសង្ឃឹមថារួចរាល់ ព្រោះអូនមិនមែនមិនដឹងនោះទេ " ជីមីន
" ឯកសារនោះអូនកែយ៉ាងម៉េច? " ជុងហ្គុកសួរព្រោះចង់ដឹងជាខ្លាំង
" គ្រាន់តែអោយនាងកែពាក្យខុសមកជាត្រូវក្នុងមួយសន្លឹកមានពាក្យខុសប្រហែល3-400ពាក្យ វាមិនច្រើនទេ " ជីមីនក្រឡាប់ភ្នែកចុះឡើងព្រោះជុងហ្គុកដូចជាសួរច្រើនពេកហើយ
" បងដូចជាសួរច្រើនខុសធម្មតា? បងបារម្ភពីនាងមែនទេ " ជីមី សម្លក់មុខប្ដីដូចចង់ស៊ីសាច់
" អត់ទេ បងគ្រាន់តែចង់អោយអូនចាប់ផ្តើមពីម្តងបន្តិចៗទៅសិនកុំទាន់សម្រុកព្រោះវាមិនសប្បាយលេងនោះទេ អូនចង់ធ្វើបាបនាងមែនទេអញ្ចឹងគួរតែសាកល្បងអោយយូរបន្តិច " ជុងហ្គុកនិយាយសមហេតុធ្វើអោយជីមីនគិតបន្តិចមុននឹងនិយាយ
YOU ARE READING
បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀 ចប់
ChickLitទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណង អាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ់គ្នាសុខៗត្រូវមកព្រ័តគ្នាដោយសារ " គ្រួសារ "