9

72 8 0
                                    

លុះបានធ្វើដំណើរចាក់ចេញពីផ្ទះរួចមកយ៉ុនហ្គីដែលជាបងប្រុសរបស់ជីមីនដែលបានទទួលបញ្ជាពីលោកមីនអោយមកនាំជុងហ្គុកដែលជាកូនប្រសារទៅជួបនោះពេលនេះក៏បានមកដល់Condoផ្ទាល់ខ្លួនរបស់លោកមីនដែលស្ថិតនៅជាន់ទី12

ជុងហ្គុកដោយភាពជាកូនកំសត់មិនដែរស្គាល់ឬក៏បានស្គាល់ហើយតែមិនដែរបានប៉ះមិនដែរជួបផ្ទាល់របស់ទំនើបៗទាន់សម័យបែបនេះនាយក៏បានសម្លឹងមើលទៅកាន់Condoនឹងសណ្ឋាគារខ្ពស់ៗនៅតំបន់នោះយ៉ាងជក់ចិត្តហើយក៏មានកូនចិត្តលួចស្រម៉ៃថាថ្ងៃណាមួយគេនឹងអាចមានសណ្ឋាគារនឹងកន្លែងល្អៗបែបនេះជារបស់ផ្ទាល់ខ្លួនហើយនឹងប្រើជីវិតល្អមួយ ជាមួយនឹងជីមីន, ប៉ុន្តែអ្វីៗទាំងអស់គឺបានត្រឹមគិត

ជីមីនដែលតាមមកនោះអង្គុយស្ងៀមមិននិយាយ អីសោះក្នុងចិត្តមានអារម្មណ៍ថាមិនល្អ នាយតូចដឹងច្បាស់ថាប្រាកដជាគ្មានរឿងល្អកើតឡើងនោះទេព្រោះតែវត្តមានរបស់លោកមីន!! អ្វីដែរគួរអោយចង់ដឹងកាន់តែខ្លាំងនោះគឺលោកមីនស្អប់ ជុងហ្គុកណាស់ បើគាត់ចង់ជួបជុងហ្គុកបែនេះច្បាស់ជាគ្មានរឿងល្អនោះទេ

ពេលមកដល់Condoហើយយ៉ុនហ្គីយកឡានទៅចតស្រួលបួលរួចមុននឹងបណ្តើរគ្នាចូលទៅក្នុងCondo
នឹងបន្តឡើងដល់ជាន់ទី12

" ជីមីនអូននៅចាំត្រង់នេះព្រោះបើអូនចូលទៅប៉ា ប្រាកដជាកាន់តែខឹង, ចឹងចាំបងនៅទីនេះហើយ បងនឹងប្រញាប់ចេញមកវិញ " យ៉ុនហ្គី

" បាទបងប្រុស " ជីមីន

លុះបានមកដល់ជាន់ទី12រួចហើយយ៉ុនហ្គី ក៏ពោលទៅប្អូនបង្កើតថាអោយចាំខ្លួននៅខាងក្រៅនេះសិនហើយព្រោះបើចូលទៅលោកមីនប្រាកដជាខឹងលើសដើម,ជីមីនងក់ក្បាលយល់ព្រមធ្វើតាមសម្តីបងប្រុសមុននឹងគេបើកទ្វារចូលទៅក្នុង

" លោកប៉ា ! ជុងហ្គុកមកហើយ " យ៉ុនហ្គីពោលទៅប្រាប់ប៉ារបស់ខ្លួននៅពេលដែរបានឃើញថាគាត់កំពុងតែអង្គុយគងទាក់ខ្លាលើកៅអីមួយយ៉ាងមានអំណាចព្រមទាំងមានកូនចៅអាវខ្មៅឈរក្បែរពីរអ្នកទៀតផង

ជុងហ្គុកមើលទៅកាន់លោកមិនធម្មតាតាមទម្លាប់តែក្រសែរភ្នែកលោកមីនដែលមើលមកកាន់ជុងហ្គុកនោះគឺមិនធម្មតានោះទេ...ទាន់ !

បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀 ចប់Where stories live. Discover now