Stranger again 💫 ( Complete...

By Kingenha

1.2K 214 14

ពួកយើងត្រឹមជាអ្នកដទៃ ដែលប្រែក្លាយជាទៅស្នេហា ហើយចុងក្រោយ ក៏បានត្រឹមជាអ្នកដទៃម្តងទៀត។ « បើទោះបីជាបងបានបំភ្លេចខ... More

Ep1 - Stranger
Ep2 - Enermy
Ep4 - Lover 1/2
Ep5 - Lover 2/2
The end - Stranger again

Ep3 - Friend

142 34 1
By Kingenha

Ep3 - Friend

« ដឹងខ្លួនដែរ? »

« នែ៎! ឆយ យ៉ុនជុន!! » កាយតូចកញ្ច្រោលស្រែកដាក់នាយធំ ក៏ព្រោះនិយាយយូរៗ បែរជាថាគេអត់បានការទៅវិញ ប៉ុន្តែក្រែងខ្លួនឯងជាអ្នកនិយាយដោយខ្លួនឯងទេតើ? តែទោះជាយ៉ាងណា គេក៏គ្រាន់តែផ្គើន នាយគ្មានសិទ្ធមកថាគេដែរនោះទេ!! ខឹងណាស់ៗ!

« យ៉ាងមិច? ឆយ ប៊មហ្គូ !! » យ៉ុនជុន លើកចិញ្ចើមញញឹមគួចមាត់ អស់សំណើចនឹងទឹកមុខអ្នកចំពោះមុខជាខ្លាំង។ យល់ថាក្មេងនេះពេលខឹងគឺគួរអោយស្រឡាញ់ ទើបនាយចេះតែចូលចិត្តញ៉ោះនឹងណា៎....

ឆយ ប៊មហ្គូ ត្រូវជាប្អូនប្រុសចុងរបស់ យ៉ុនជុន ( ម្តាយប៊មហ្គូ ជាប្រពន្ធទី2របស់លោក ឆយ ប៉ុន្តែ ប៊មហ្គូ គ្មានឈាមលោក ឆយ ទេ ) នាយតូច មានអាយុ24ឆ្នាំ សព្វថ្ងៃប្រកបការងារជាតារា Model ទទួលថតស្ពតអោយផលិតកម្មធំៗជាច្រើន ក៏ព្រោះតែគេមានមុខតូច សម្បុរស រាងតូច ចង្កេះមួយក្តាប់ កម្ពស់ក៏បាន និយាយរួមគេមានមួយចប់ខាងសម្រស់ ដូច្នេះហើយទើបគេបានធ្វើជាតារាបែបនេះ។

យ៉ុនជុន និង ប៊មហ្គូ ត្បិតជាបងប្អូនចុងនឹងគ្នា ប៉ុន្តែពួកគេមិនដែលមានចិត្តស្អប់គ្នានោះទេ គ្រាន់តែពេលខ្លះទាស់សម្តីឈ្លោះទាស់ទែងគ្នាបន្តិចបន្ទួចប៉ុណ្ណោះ ម៉្យាង ម្តាយរបស់ពួកគេទាំងពីរក៏ចុះសម្រុងគ្នា ពោលគឺ គ្រួសាររបស់គេមានទំនាក់ទំនងល្អ មិនល្អក់កករអ្វីនឹងគ្នាឡើយ។

« ហ៉ើយ!! នេះបង!! »

« ហ៉ឹស! មានអីក៏និយាយមក! បងនៅមានការងារច្រើន! »

« លោកប៉ា Call មកប្រាប់អោយបងសម្រាកមួយល្ងាច ព្រោះមានណាត់ជាមួយអ្នកណាមិនដឹងទេ! គាត់ទាក់ទងមកបងមិនបាន! »

« មុននេះបងរវល់ប្រជុំ ទើបមិនបានប្រើទូរស័ព្ទ! ហើយចុះឯងដឹងទេ ថាណាត់រឿងអ្វី? » ប៊មហ្គូ ក្រវីក្បាលជាការឆ្លើយតប ព្រោះខ្លួនក៏មិនដឹងពិតមែន គេកំពុងធ្វើការសុខៗគាត់ក៏ Call បន្តឿនយ៉ាងលឿន ព្រោះខ្លាច យ៉ុនជុន មិនបានដឹងរឿង ហើយក៏នៅធ្វើការដល់យប់ៗទៀត។

« អស់កិច្ចការខ្ញុំហើយ! បងធ្វើការចុះ! » ប៊មហ្គូ បោះជំហ៊ានដើរចេញ ទាំងរឹកពារខ្មឺតៗប្រចាំកំណើតរបស់គេ។ យ៉ុនជុន ក៏សម្លឹងមើលដំណើរគេទាំងសើចហួសចិត្ត គូថគេក្រវីខ្ទឺតៗ គួរអស់ចង់ចាប់ទះណាស់!

@រសៀល
@ផ្ទះត្រកូលផាក

ស៊ូនូ ត្រឡប់មកពីមន្ទីរពេទ្យវិញ ក៏ចាប់ផ្តើមរៀបចំធ្វើម្ហូបសម្រាប់អាហារពេលថ្ងៃ។ កម្លោះតូច ចាយពេលប្រហែលជា30នាទី សម្មិទ្ធផលក្នុងការធ្វើម្ហូបរបស់គេ ក៏បានរួចរាល់ ដល់ទៅ 2-3មុខ។

តុកៗ

« លោក! ឆាប់ចេញមកញ៉ាំបាយមក! អាហាររៀបចំរួចរាល់ហើយ! » ដៃស្រឡូនលើកគោះទ្វាបន្ទប់តិចៗ ស្របពេលស្រែកហៅអោយគេចេញមកក្រៅ ព្រោះដឹងថានាយម្នាក់នេះមិនទាន់បានញ៉ាំអ្វីតាំងតែពីព្រលឹម។

តុកៗ

« ស៊ុងហ៊ុន! ផាក ស៊ុងហ៊ុន! ឆាប់បើកទ្វាចេញមក! » ហៅម្តងជាពីរដង ទ្វាបន្ទប់នៅតែមិនរបើក បង្ករជាការមិនពេញចិត្តដល់ដុកទ័ររូបស្រស់នេះជាខ្លាំង ប៉ុន្តែក៏នៅតែស៊ូទ្រាំគោះម្តងហើយម្តងទៀតដដែល។

« នែ៎ លោក! មិនមែនចង់បង្អត់អាហារដល់ស្លាប់ខ្លួនក្នុងបន្ទប់ទេហេស៎!? ឆាប់ចេញមកអោយឆាប់!! »

« .... »

« ពិបាកនិយាយជាងក្មេងទៀត កញ្ចាស់ក្បាលទៅហើយនេះ! ហ៉ើយ!!! » ស៊ូនូ លើកដៃអេះក្បាល ដកដង្ហើមធំរអ៊ូម្នាក់ឯងលឺលម្ម ទើបចុះទៅរកសោរបន្ទប់របស់គេ បើនាយមិនបើកអោយខ្លួនផង មានតែរកសោរចាក់ចូលដោយខ្លួនឯង។

ក្រាក~

« មិននៅក្នុងបន្ទប់ទេ? » ក្រោយរកកូនសោរចាក់ចូលបានហើយ នាយតូចក៏អើតក្បាលចូលបន្តិច ប៉ុន្តែពុំមានវត្តមាន ស៊ុងហ៊ុន នោះទេ។ សម្លេងទឹកបន្លឺសូរឡើង ទើបស៊ូនូដឹងថា ការពិតគេកំពុងតែងូតទឹក អីចឹងទើបបានជាស្រែកហៅចង់បែកបំពង់ ក គេនៅតែមិនព្រមឆ្លើយ។

« បន្ទប់មនុស្ស ឬសម្បុកកណ្តុរទៅនេះ!? » ឈ្លាតពេលម្ចាស់គេមិននៅ កម្លោះតូចក៏ដើរចូលទៅក្នុងបរិវេនបន្ទប់ ក្រឡេកមើលជុំវិញបន្ទប់ធំទាំងមូល។ បន្ទប់នេះត្រូវបានធ្វើឡើងនឹងរៀបចំទៅដោយ វាំងនន គ្រែ កម្រាលពូក ជញ្ជាំង ទូខោអាវ តុ គឺមានតែពណ៌ខ្មៅនឹងប្រផេះប៉ុណ្ណោះ។ អ្វីដែលធ្វើអោយស៊ូនូហួសចិត្តដល់ប៉ែតនោះ គឺបន្ទប់របស់គេពិតជារញ៉េរញ៉ៃណាស់ ដបស្រាជាច្រើនតម្រៀបត្រៀបត្រាក្បែរជើងគ្រែ អាវប្រឡាក់មិនប្រឡាក់ក៏នៅគរជាមួយគ្នាដូចភ្នំ សូម្បីតែលីអូ ក៏គេគប់បោះទៅលើឥដ្ឋ លើពូករាយប៉ាយពេញទាំងនឹងទាំងអស់!។

ក្រាក/ក្រឹប

« ចូលមកធ្វើស្អី!! » ស្របពេលភ្នែកកំពុងពិនិត្យកោសល្យវិច្ច័យបន្ទប់របស់គេនោះ ម្ចាស់បន្ទប់ក៏ស្រាប់តែចេញពីបន្ទប់ទឹកមក ឈរជ្រែងចង្កេះសួរទៅកាន់លោកដុកទ័រ ដែលចេះចូលបន្ទប់គេអត់របៀបបែបនេះ។ ស៊ូនូ ហាក់គាំងនិយាយមិនចេញ ក្រោយក្រឡេកភ្នែកចំរូបរាងគេ ព្រះអើយ!! គេចង់ខ្យល់ចាប់! នាយសង្ហារឈរប្រលែងល្វែងលើ មានតែកន្សែងបិទបាំងល្វែងក្រោមប៉ុណ្ណោះ! សក់របស់គេសើមទៅដោយសំណើមទឹក ដងខ្លួនសរលោងស្រិលស្រមោចវាជ្រុះ! ស៊ូនូ ដេញភ្នែកសម្លឹងមើលទៅតំណក់ទឹកមួយតំណក់ដែលកំពុងហូរស្រក់ពីសរសៃសក់របស់នាយក្រាស់ កាត់ច្រមុះស្រួចស្លែម បន្តចុះមកដល់ដើមទ្រូងពេញដោយសាច់ដុំកង់ៗ ទាំងភ្លេចដកដង្ហើម រហូតដល់តំណក់ទឹកនោះស្រក់ដល់ឆ្នុកកន្សែង នាយតូចកាន់តែបើកភ្នែកធំៗលើសដើម ព្រមទាំងលេបទឹកមាត់ផ្សើមបំបង់ ក បន្តិច ព្រោះវាហាក់ស្ងួតខាស់ខុសធម្មតា។ ( ស៊ូនូ រោគចិត្តម៉្លេះកូន 🤣 )

« នែ៎!! ឈាមច្រមុះហើយ! »

« អ្ហ៎!? អួយ!!? អ្ហាស៎!!! » ស៊ូនូ ភ្ញាក់ដូចគេចាប់ទះកណ្តាលមុខ នៅពេលលឺសម្រែករបស់គេ ហើយដៃក៏លើកទៅប៉ះច្រមុះ ទើបឃើញថា ពិតជាមានឈាមហូរពិតមែន! ស្លាប់ហើយ!! ហេតុអីក៏បណ្តោយខ្លួនធ្វើដូចមនុស្សរោគចិត្តបែបនេះ!? ដុកទ័រគីម ឈាមច្រមុះដោយគ្រាន់តែបានឃើញរូបរាងសង្ហាររបស់អ្នកជម្ងឺត្រឹមមួយកំណាត់លើហេស៎!? លឺដល់ណា ខ្មាស់គេដល់នោះមិនខានទេ!!!

« គឺ...គឺលោកត្រូវចុះទៅញ៉ាំបាយ! ខ្ញុំ...ខ្ញុំទៅមុនហើយ! »

ផឹប*

« អួយ...... » មិនដឹងជាកម្មពារឬស្អីនោះទេ! គ្រាន់តែឈានជើងចង់ដើរចេញ ក៏ត្រូវជំពប់នឹងដបស្រារបស់នាយក្រាស់ អោយកាយតូចដួលទៅលើគំនរអាវទាំងនោះ ទាំងមិនទាន់បានចេញស្រួលបួលផង។

« ស្លាក់ស្លើតម៉្លេះ ដុកទ័រគីម? ជាដុកទ័រពិតឬក៏អត់? ឬគ្រាន់តែជាក្មេងបៀមដៃ មកដើម្បីតែលុយទេ? » ស៊ុងហ៊ុន បោះជាច្រើនសំណួរទៅកាន់ ស៊ូនូ ព្រោះគេដួចស្លាក់ស្លើតខុសរបៀប ទាំងដែលគេដួលព្រោះបន្ទប់នាយរញ៉េរញ៉ៃដោយខ្លួនឯងសោះ!!

« ខ្ញុំមិនមែនក្មេង!! បើបន្ទប់អោយដូចសម្បុរកណ្តុរ អ្នកណាដែលមិនដួលនោះ!! » នាយតូច ក្រោកឈរលើកដៃជ្រែងចង្កេះថាអោយគេវិញផាំងៗ លែងមានភាពអៀនខ្មាស់ ក៏មិនខ្វល់នឹងឈាមច្រមុះទៀតដែរ សុំថាអោយវាសិនហើយ អ្នកណាអោយគេមកដៀលខ្លួនមុននោះ!។

« ចេញអោយលឿនៗទៅ ឬក៏ចង់ឈរមើលយើងផ្លាស់ខោអាវ!? » ស៊ូនូ ងាកមុខសម្លក់គេខ្វាច់ មុននឹងក្តាប់មាត់ដើរចេញ ចេះសួរបែបនេះទៅកើត! អ្នកណាទៅចង់ឈរមើលគេនោះ ត្រឹមមួយល្វែងលើ គេចង់កើតឆ្កួតហើយ ទម្រាំឈរមើលគេផ្លាស់ខោអាវល្វែងក្រោមទៀត? គ្រាន់តែគិត ក៏... ហិហិ 🤭

20នាទីក្រោយ

« គ្រាន់តែស្លៀកពាក់សោះ យូរដូចកូនក្រមុំ! »

« .... » ស៊ុងហ៊ុន បើកទ្វាចេញពីបន្ទប់ ចុះមកក្រោមដោយសម្លៀកបំពាក់អាវយឺតធម្មតាជាមួយនឹងខោជើងខ្លីត្រឹមជង្គង់។ នាយបានលឺប៉ុន្តែក៏ធ្វើមិនខ្វល់ ព្រោះទម្លាប់មិនចូលចិត្តនិយាយច្រើន បើបាននិយាយក៏មានតែនិយាយខ្លាំងៗ មាំៗ ដូច្នេះ សម្លក់ហើយដើរចូលតុបាយ ល្អជាង។

« ខ្ញុំមិនដឹងថាត្រូវមាត់លោកឬអត់នោះទេ ប៉ុន្តែខ្ញុំបានធ្វើអស់ពីចិត្តហើយ.... » ស៊ូនូ ក្រោកពីសាឡុង ចូលទៅអង្គុយរួមតុជាមួយគេ ព្រមទាំងពោលឡើង នៅពេលគេរៀបចំចាប់អាហារដែលខ្លួនធ្វើដាក់ចូលមាត់។

« យ៉ាងមិចដែរលោក? រសជាតិទទួលយកបានទេ? » នាយតូច អោនទៅសួរគេ តែគេហាក់មិនខ្វល់ បន្តញ៉ាំយ៉ាងស្ងៀមស្ងាត់ ម្តងលូកម្ហូបនេះ ម្តងលូកម្ហូបនោះ។ ទោះបីមិនបានចម្លើយ ស៊ូនូ ក៏នៅតែញញឹម ព្រោះលោកផាកបានប្រាប់គេថា ស៊ុងហ៊ុន មិនដែលញ៉ាំអាហារក្នុងផ្ទះនោះទេ ធម្មតា ថ្មើរនេះនាយកំពុងសម្ងំដេកក្នុងបន្ទប់ហើយ ទោះបីអ្នកបម្រើមកធ្វើម្ហូប បោសផ្ទះ ជូតផ្ទះ រៀបចំទុកដាក់អោយក៏ដោយ!

« លោកញ៉ាំចុះ ចាំខ្ញុំទៅរៀបចំបន្ទប់លោកអោយ! » ដុកទ័រតូច ស្ម័គ្រចិត្តក្រោកឈរចង់ទៅរៀបចំបន្ទប់អោយគេ ព្រោះវារញ៉េរញ៉ៃមិនគួរអោយចង់រស់នៅ ម៉្យាងគេខ្លាចថានាយនឹងញ៉ាំមិនចូល ប្រសិនបើគេនៅរួមតុជាមួយ ដូច្នេះចាំញ៉ាំតាមក្រោយគរក៏បាន។ ប៉ុន្តែ គ្រាន់តែស៊ូនូងើបឈរហៀបដើរចេញ កដៃតូចស្រឡូនក៏ត្រូវចាប់ជាប់ដោយដៃធំក្រាស់ ជាការបញ្ឈប់មិនអោយគេទៅ។ ស៊ូនូ រៀងភ្ញាក់បន្តិច ព្រោះភ្លាមៗពេក កម្តៅដៃរបស់នាយម្នាក់នេះ ពិតជាធ្វើអោយគេមានអារម្មណ៍ល្អណាស់!

« មិនញ៉ាំបាយទេ!? »

« គឺខ្ញុំចង់ទៅរៀបចំបន្ទប់អោយលោក-

« អង្គុយចុះ ហើយញ៉ាំបាយទៅ! »

« ប៉ុន្តែ-

« ចាំយើងជួយទៅរៀប! ឥឡូវនេះ អង្គុយចុះ!! ស្តាប់បានទេ!? » ស៊ូនូ ដាក់បង្គុយចុះតាមសម្តី ប្លែកចិត្ត ប្លែកអារម្មណ៍ដែលនាយសង្ហាររូបនេះ ពុំបានស្រែកគំហកដាក់គេ ថែមទាំងចង់ទៅជួយរៀបបន្ទប់ទៀត! ស្តាប់ច្រឡំទេដឹង?

« លោកចូលចិត្តអាហារបែបនេះហេស៎? » ឃើញថាទឹកមុខគេប្រែប្រួល ស្ងៀមស្ងាត់ មិនមែនស្ងៀមស្ងាត់ដូចធម្មតានោះទេ វាហាក់ដូចជាមានរឿងធ្វើអោយគេស្ងៀមស្ងាត់បែបនេះ។

« អត់ទេ! » ស៊ូនូ ងក់ក្បាល ( អត់ទេ ) គេមិនបានសម្តៅទៅលើម្ងូបថាមិនឆ្ងាញ់ឡើយ វាគឺមានន័យផ្សេងទៀត!

« វាគ្រាន់តែមានរសជាតិដូចម៉ាក់របស់យើងធ្វើ! » ស៊ូនូ បុកពោះផឹប មិនដឹងគួររំភើប ឬគួរអ្វីអោយប្រាកដ។ ដូច្នេះ នេះជាមូលហេតុដែលធ្វើអោយគេសម្ងំញ៉ាំបាយយ៉ាងស្ងៀមស្ងាត់ ថែមទាំងស្រងូតស្រង៉ាត់ខុសធម្មតា?

@បន្ទប់ស៊ុងហ៊ុន

« ហ៉ើយលោក! អ្នកណាទៅបត់ខោអាវអញ្ចឹងនោះ!? ឆាប់យកខោវែងៗដាក់ស្មាអាវ ហើយយកទៅដាក់ក្នុងទូភ្លាមទៅ!! » ប្រមាណជាមួយម៉ោងមកនេះ អ្នកទាំងពីរពុំទាន់បានរៀបចំបន្ទប់រួចរាល់នោះទេ ក៏ព្រោះតែស៊ុងហ៊ុន មិនដឹងថាជួយរៀប ឬជួយបន្ថែមអោយរញ៉េរញ៉ៃឡើយ។

« ចុះអានេះ? »

« ពាក់ហើយឬនៅ? »

« ហិតមើលទៅ ទើបដឹង »

« អើយ!!! គ្រលួងណាស់លោកឯងនេះ!! » ស៊ូនូ ចង់តែបោកក្បាលអោយស្លាប់នឹងគ្រែទេ បើគេលេងលើកលីអូមកបង្ហាញហើយសួរបែបនេះនោះ!

« បើស្លៀកហើយដាក់ក្នុងកន្រ្តក! ហើយខោអាវណាមិនទាន់ស្លៀក ត្រូវទុកក្នុងទូ! យល់ដែរទេ!? »

« យល់ហើយ! » អ្នកទាំងពីរបន្តជួយគ្នារៀបចំយ៉ាងយកចិត្តទុកដាក់ ពេលខ្លះក៏ប្រលែងគ្នាលេង ហើយក៏សើចសប្បាយជាមួយគ្នា ដែលនេះជាលើកទីមួយសម្រាប់ស៊ុងហ៊ុនហើយ គេខានសើចសប្បាយបែបនេះតាំងតែពីម៉ាក់របស់គេស្លាប់ទៅម៉្លេះ។

« ហ៉ើយ! ហត់ណាស់! »

ផឹប* បន្ទាប់ពីរួចរាល់អស់ហើយ ស៊ូនូក៏ទម្លាក់ខ្លួនផ្តេកទៅលើពូកទន់ៗមួយទំហឹង ត្រដាងដៃដកដង្ហើមញ៉ាប់ៗ ញើសក៏ហូរមិនឈប់ ទម្រាំរួចរាល់បានស្អាត ពួកគេចាយពេលអស់ជិត3ម៉ោង។

« ទៅងូតទឹកចេញទៅ! ស្អុយខ្លួនណាស់! ដុកទ័រគីម!! »

« សុំសម្រាកបន្តិចសិន ហ៉ឹម.... » នាយតូច លើកដៃហាម ស្ងាបម្ហបៗ ព្រោះអស់កម្លាំងខ្លាំង តែវាបែរជាក្លាយជាទស្សនីយភាពដ៏គួរអោយស្រឡាញ់ចំពោះ ស៊ុងហ៊ុន ទៅវិញ?

« អរគុណ! »

« ហ៉ឹម? »

To be continue....

Continue Reading

You'll Also Like

478K 1.5K 47
🔞🔞🔞 warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire in sex.🔞🔞
18K 1.9K 30
គ្រប់យ៉ាងព្រោះតែពាក្យថាស្រឡាញ់ ទេីបធ្វេីឲមនុស្សហ៊ានធ្វេីគ្រប់យ៉ាង !!! "បងនៅស្រឡាញ់ ខ្ញុំ អត់ ??? " អត់ទេ សូម្បីគិត "បានបេីលោកនិយាយចឹងហេីយ ខ្ញុំ...
566 70 6
ស្នេហាឆ្មាកណ្ដុររវាងលេខាកំពូលសម្រស់នឹងលោកប្រធានកំពូលមុខឃៅ ចូលចិត្ដធ្វេីបាបគ្នាទៅវិញទៅមកតែក៏បារម្ភពីគ្នាខ្លាំង តេីស្នេហាអ្នកទាំង2អាចទៅរួចដែលឬទេ? វាមាន...
4.4K 220 6
Not for kid(cuz it write about18+🔞) short novel-Enhypen +សុំទោសចំពោះពាក្យសម្តីមិនសមរម្យផងណា៎ ព្រោះយើងខ្ញុំសរសេរឡើងមកសម្រាប់ការអានកម្សាន្តលេងនោះទេ បើ...