Ep5 - Lover 2/2
មួយសប្តាហ៍ក្រោយ
សកម្មភាពដដែលៗ នៅតែបន្តទៅមុខរៀងរាល់ថ្ងៃ។ ស៊ូនូ ចេញពីផ្ទះពេលព្រឹក ត្រឡប់មកវិញពេលល្ងាច ប៉ុន្តែថ្ងៃខ្លះក៏មកវិញពេលថ្ងៃ ដោយសារការតេរំខាន របស់ ផាក ស៊ុងហ៊ុន នេះហើយ។ ចំណែកឯស៊ុងហ៊ុនវិញ ចាប់តាំងពីស៊ូនូចូលមករស់នៅជាមួយខ្លួន នាយប្រែប្រួលច្រើន នាយចេះសម្អាតបន្ទប់ ចេះញញឹម ហើយពេលខ្លះក៏ចេះរកធ្វើការងារទៀតផង។ ទំនាក់ទំនងរវាងអ្នកទាំងពីរក៏ចាប់ផ្តើមស្និទ្ធស្នាល ទោះបីស្គាល់គ្នារយៈពេលខ្លី ប៉ុន្តែពួកគេហាក់យល់ចិត្តគ្នាច្រើន ចូលចិត្តញ៉ោះគ្នាហើយក៏លួងតាមក្រោយ ហួងហែងតែមិនដឹងក្នុងឋានៈជាអ្វីអោយតែប្រាកដ? ហើយក៏ដូចជាពេលនេះ.....
« ឈប់ខឹងបានហើយ! គ្រូពេទ្យសានគ្រាន់តែជាជំនួយការខ្ញុំប៉ុណ្ណោះ! »
« ខ្វះជំនួយការហេស៎? ទើបយកអាប៉ិសក់ឆេះ មុខសរនឹង!? »
« លោកថាអោយខ្លួនឯងមែនទេ? ហ៉ឹសៗ » ស៊ូនូ ខ្ទប់មាត់សើច កាលបើលឺស៊ុងហ៊ុនហៅគ្រូពេទ្យសានបែបនឹង ក៏ព្រោះអ្នកទាំងពីរមានសក់ពណ៌ដូចគ្នា ហើយក៏សរដូចគ្នាទៀត
« មិនកំប្លែង! » គេមិនបាននិយាយលេង គេខឹងពិតមែន! ថ្ងៃនេះគ្រូពេទ្យសានស្ម័គ្រចិត្តជូនស៊ូនូមក នៅយកអាសារជួយនេះជួយនោះ ប្រកៀកប្រកិតស៊ូនូនៅនឹងមុខគេទៀត!! អ្នកណាមិនខឹង!?
« អា៎.....ក៏ព្រោះតែគេចេះភាសាកូរ៉េ ទើបដុកទ័រឆយអោយគេធ្វើនឹងណា៎....ឈប់ខឹងបានហើយ ប្រយ័ត្នមុខចាស់ទៅ! »
« មិនអោយស្និទ្ធស្នាលជាមួយវាទៀតទេ! »
« ហួងហែងបែបនេះ ស្រឡាញ់ខ្ញុំមែនទេ? ហាសហា៎ » ស៊ូនូ និយាយបង្អាប់គេលេង តែគេក៏ស្ងាត់ ទើបស៊ូនូឈប់សើច ស្ងាត់ដែរ។ នាយតូច សម្លឹងចំកែវភ្នែកស្រទន់របស់គេ បេះដូងក៏ចាប់លោតញ៉ាប់ម្តងទៀត
« .... »
« ខ្ញុំស្រឡាញ់ឯង! » ក្រោយស្ងាត់មួយសន្ទុះ ស៊ុងហ៊ុន ក៏និយាយសារភាព ស្របពេលដៃចាប់ក្រសោបមុខដុកទ័រតូចជាប់ អោយសម្លឹងមុខគេ
« លោក.... »
« ខ្ញុំស្រឡាញ់ឯងពិតមែន! ស៊ូនូ បងស្រឡាញ់អូន! » គ្រប់យ៉ាងពេលនេះកំពុងតែឈប់ដើរ វាហាក់បីដូចជាការយល់សប្តិដែលបុរសបេះដូងដែក បុរសសោះកក្រោះសារភាពស្រឡាញ់ក្តែងៗដាក់គ្រូពេទ្យតូចរូបស្រស់បែបនេះ។
आप पढ़ रहे हैं
Stranger again 💫 ( Complete ✅ )
लघु कहानीពួកយើងត្រឹមជាអ្នកដទៃ ដែលប្រែក្លាយជាទៅស្នេហា ហើយចុងក្រោយ ក៏បានត្រឹមជាអ្នកដទៃម្តងទៀត។ « បើទោះបីជាបងបានបំភ្លេចខ្ញុំក៏ដោយ ខ្ញុំនៅតែស្រឡាញ់បង ផាក ស៊ុងហ៊ុន! » ___________________ Main character: Sunsun Sunghoon Top Sunoo Btt Lead character: Yeongyu ...