✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម�...

By KimJeonVka

68.8K 3.2K 30

Jeon Jungkook: Top Kim Taehyung: Bottom « មិនថាលេាកជាមនុស្សបេះដូងថ្មយ៉ាងមិចទេ ខ្ញុំនឹងធ្វេីអេាយលេាកស្រលាញ... More

ភាគទី១ ៖ គូរដណ្តឹង
ភាគទី២ ៖ មកតាមណាទៅតាមនឹងទៅ
ភាគទី៣ ៖ ចាំមេីលបងចិត្តរឹងដាក់អូនបានប៉ុន្មាន
ភាគទី៤ ៖ បិទមាត់របស់ឯងទៅ
ភាគទី៥ ៖ ចង់អេាយបងជូនអូនដេីរលេងគ្រប់ទីកន្លែង
ភាគទី៦ ៖ យេីងបានត្រៀមរួចហេីយ ពួកឯងចាំតែធ្វេីតាមយេីងទៅ
ភាគទី៧ ៖ គំនុំកាលពីប៉ុន្មានឆ្នាំមុនយេីងត្រូវតែសងសឹក
ភាគទី៨ ៖ នេះគេត្រូវគ្រាប់កាំភ្លេីង
ភាគទី៩ ៖ យ៉ាងមិចបារម្ភពីអូនមែនទេ ?
ភាគទី១០ ៖ ឯងមិនគួរស្រលាញ់យេីងទេ
ភាគទី១១ ៖ គ្រាន់តែស្រលាញ់មនុស្សម្នាក់ហេតុអ្វីពិបាកយ៉ាងនេះ ?
ភាគទី១២ ៖ ខ្ញុំដឹងថាជាអ្នកណាហេីយ មានមកក៏មានទៅដែរ
ភាគទី១៣ ៖ ពួកយេីងណាត់ជួបគ្នាទៅ
ភាគទី១៤ ៖ ហេតុអ្វីពួកគេមកទីនេះ ?
ភាគទី១៥ ៖ ពួកឯងយេីងមានរឿងអេាយជួយ
ភាគទី១៦ ៖ ល្មមឈប់ធ្វេីពុតហេីយ
ភាគទី១៧ ៖ ខ្ញុំសម្រេចចិត្តហេីយបង ខ្ញុំនឹងទៅប៉ារីស
ភាគទី១៨ ៖ យកក៏យកទៅស្មានយេីងខ្វល់
ភាគទី១៩ ៖ អុះ!!សូមទេាសលេាកមិនអីទេមែនទេ ?
ភាគទី២០ ៖ ហ្ហេីយ..នេះឯងគិតស្អីនឹង ការងារច្រេីនណាស់ឈប់ខ្វល់ទៅ
ភាគទី២១ ៖ ខ្ញុំមិនមានសង្សាទេ ប៉ុន្តែខ្ញុំមានគូរដណ្តឹងរួចហេីយ
ភាគទី២២ ៖ ដល់ពេលសងសឹកវិញម្តងហេីយ
ភាគទី២៣ ៖ ឯងកុំធ្វេីចរិកហួសហេតុពេកបានទេ ?
ភាគទី២៤ ៖ ព្រមទទួលខ្លួនទៅយ៉ាងណាលេាកគេចមិនផុតទេ
ភាគទី២៥ ៖ ឯងពិបាកចិត្តមែនទេ ?
ភាគទី២៦ ៖ ហេតុអី ជាយេីងវិញនេាះ ?
ភាគទី២៧ ៖ ត្រូវហើយខ្ញុំឆ្គួត ឆ្គួតព្រេាះតែបងនឹង
ភាគទី២៨ ៖ លំហែលកាយនៅលេីកេាះ
ភាគទី២៩ ៖ ឯងកុំឈរចុងពេកប្រយ័ត្នមានគ្រេាះថ្នាក់ ឆាប់មកអង្គុយវិញមក
ភាគទី៣០ ៖ ខ្សែរដៃ នេះបងឲខ្ញុំមែនទេ ?
ភាគទី៣១ ៖ សម្រាប់តែអូនម្នាក់ប៉ុណ្ណេាះ
ភាគទី៣២ ៖ ឯងសំណាងហេីយ ព្រេាះឯងជាមនុស្សដំបូងដែលបានញុំាអាហារដែលយេីងបានធ្វេីនេាះ
ភាគទី៣៣ ៖ បែបនេះល្អណាស់! មិនយូមិនឆាប់ជឿថាឯងនឹងគាត់កាន់តែចុះសម្រុងនឹងគ្នាហេីយ
ភាគទី៣៤ ៖ ខ្ញុំស្រលាញ់ឯង ស្រលាញ់តាំងពីឃេីញឯងដំបូងមកម្លេះ
ភាគទី៣៥ ៖ បេីមានភួយសាច់មកឱបនេាះប្រាកដជាកក់ក្តៅ
ភាគទី៣៦ ៖ យេីងមេីលទៅគេមិនធម្មតាដូចជាឯងគិត
ភាគទី៣៧ ៖ កូនត្រូវតែសងសឹកពួកវាជំនួសប៉ា
ភាគទី៣៨ ៖ គេងបែបនេះ គួរឲស្រលាញ់ណាស់
ភាគទី៣៩ ៖ តេីពួកគេទាំងពីរស្គាល់គ្នាបានដេាយរបៀបណា ?
ភាគទី៤០ ៖ ពួកឯងមិនទាន់ស្គាល់យេីងច្បាស់នេាះទេ
ភាគទី៤១ ៖ ការផ្តាច់ពាក្យ
ភាគទី៤២ ៖ ខ្ញុំដេាះលែងគេហេីយ
ភាគទី៤៤ ៖ ការដាក់សម្ពាធដល់ធំមួយសម្រាប់ខ្ញុំ
ភាគទី៤៥ ៖ ផ្តល់ឱកាសឲបងផងបានទេ ?
ភាគទី៤៦ ៖ យេីងស្មានមិនខុសទេថា C.E.W. គឺជាឯង
ភាគទី៤៧ ៖ តេីយ៉ាងមិចវិញទៅ ឬមួយក៏ឯងនៅស្រលាញ់គេ ?
ភាគទី៤៨ ៖ ថាមិចថេយ៉ុងត្រូវគេចាប់ខ្លួន
ភាគទី៤៩ ៖ ប្រហែលគេចង់គ្រប់គ្រងអំណាចតែម្នាក់ឯងហេីយ
ភាគបញ្ចប់ ៖ បងស្រលាញ់អូន

ភាគទី៤៣ ៖ យេីងនឹងយកគេមកធ្វេីជារបស់យេីងវិញ

1.5K 62 0
By KimJeonVka

        
                @ភូមិគ្រឹះឆា

" ការងារដែលយេីងឲធ្វេីយ៉ាងមិចហេីយ " អ៊ុនវ៉ូសួរទៅកាន់អ្នកជាកូនចៅរបស់ខ្លួន ។ អ៊ុនវ៉ូបានត្រឡប់មកភូមិគ្រឹះវិញបន្ទាប់ពីបែកផ្លូវគ្នាជាមួយថេយ៉ុងនៅទន្លេហាននេាះ គ្រាន់តែមកដល់ភ្លាមក៏ហៅជំនិតឲទៅជួបដេីម្បីសួរនាំរឿងខ្លះ ។

" រៀបរយហេីយចៅហ្វាយ ចាំតែចៅហ្វាយបង្ហាញខ្លួនប៉ុណ្ណេាះ " ជំនិត

" ល្អ! ឯងអាចចេញទៅវិញបាន " អ៊ុនវ៉ូ

" បាទ! ខ្ញុំលាសិនហេីយចៅហ្វាយ " ទ្វាត្រូវបានបិទវិញបន្ទាប់ពីជំនិតអ៊ុនវ៉ូបានចាកចេញទៅ បន្សល់ឲអ៊ុនវ៉ូនៅសំងំក្នុងបន្ទប់ធ្វេីការតែម្នាក់ឯងកំពុងតែគិតនៅថ្ងៃដែលខ្លួនបានទៅមេីលឪពុកហេីយចេញមកវិញក៏បានឲជំនិតទៅសេុីបពីរឿងជុងហ្គុកស្របពេលឈានចូលល្ងាចកូនចៅរបស់គេក៏សេុីបបាន
ហេីយយករឿងនេះមកប្រាប់ខ្លួន ប៉ុន្តែមានរឿងមួយដែលធ្វេីឲគេភ្ញាក់ផ្អេីរសឹងតែទទួលយកអត់បាន ។

« ថាមិច! ចនជុងហ្គុក មានគូរដណ្តឹង ហេីយគូរដណ្តឹងរបស់គេជា គីម ថេយ៉ុង អញ្ចឹងហ្ហេស » អ៊ុនវ៉ូសួរបញ្ជាក់ទាំងភ្ញាក់ផ្អើលមិនស្ទេីរនេាះទេ ។

« បាទ! ចៅហ្វាយ គ្រាន់តែពេលភ្ជាប់ពាក្យពួកគេទាំងពីរធ្វេីបែបស្ងាត់ៗ បានជាអ្នកខ្លះមិនបានដឹងរឿងនេះ » ជំនិត

« ពិតជាចៃដន្យពេកហេីយ បានហេីយឯងទៅរៀបចំការងារឲយេីងបន្តទៅ ចំណែករឿងជាមួយចន
ជុងហ្គុទុកឲយេីងជាអ្នកចាត់ការ » អ៊ុនវ៉ូ

« ថេយ៉ុងយេីងនឹកឯងណាស់ តែយេីងពិតជាមិនស្មានថាគូរដណ្តឹងដែលឯងប្រាប់យេីងនេាះគឺជាគេនេាះទេ ប៉ុន្តែក៏ល្អបន្ទាប់ពីនេះយេីងប្រហែលជាត្រូវលេងជាមួយគេបន្តិចហេីយ ព្រេាះចង់ដឹងថាអ្នកជំនួញលំដាប់លេខមួយដូចឯង តេីជាមនុស្សយ៉ាងមិច ? បន្តិចទៀពួកយេីងនឹងបាជួបគ្នា » អ៊ុនវ៉ូនិយាយទាំងសេីចចុងមាត់បន្តិចនឹកឃេីញគំនិជាច្រេីនសម្រាប់លេងជាមួយនឹងជុងហ្គុនៅពេលខាងមុខ ។ 

" បន្ទាប់ពីមានរឿងជាច្រេីនកេីតឡេីងចំពេាះថេយ៉ុងហេីយ វាចង់ឲយេីងផ្លាសប្តូរគំនិតហេីយនៅពេលដឹងថាឯងមិនបានល្អចំពេាះថេយ៉ុង ថែមទាំងធ្វេីឲគេត្រូវឈឺចាប់ខ្លាំងបែបនេះ យេីងប្រាកដជាមិនបណ្តេាយឲគេបានទៅលេីឯងទៀតទេយេីងនឹងយកគេមកធ្វេីជារបស់យេីងវិញ បន្ទេាសយេីងក៏មិនបានព្រេាះពេល
ដំបូងយេីងគ្មានគំនិតនឹងចង់ដណ្តេីមគេជាមួយ
ឯងនេាះទេ ប៉ុន្តែពេលដែលឃេីញឯងធ្វេីទង្វេីហួសហេតុចំពេាះថេយ៉ុងយេីងមិចនឹងអាចទ្រាំបានទៅពេលឃេីញមនុស្សដែលកំពុងលួចស្រលាញ់ត្រូវឈឺចាប់នេាះ ។ ម្យ៉ាងវិញទៀតគេក៏ធ្លាប់និយាយដែលថាបេីសិនថ្ងៃណាមួយថេយ៉ុងត្រូវខូចចិត្តដេាយសារតែគេនេាះ ខ្លួននេះហេីយនឹងដណ្តេីមគេត្រឡប់មកវិញ  " អ៊ុនវ៉ូនិយាយទាំងទឹកមុខមត់ចត់មិនបានលេងសេីច គេនិយាយហេីយប្រាកដជាធ្វេីឲបាន ហេីយក៏នឹងត្រៀមខ្លួនសម្រាប់ការបង្ហាញមុខជាផ្លូវការឲគ្រប់គ្នាបានដឹងថាគេជានរណា ធ្វេីការងារអ្វី មិនមែនតែការងារដែលឪពុកធម៌គេឲគ្រប់គ្រងនៅឯប៉ារីសនេាះ ។

                «Skip»

 
        ព្រឹកថ្ងៃបន្ទាប់មនុស្សម្នាក៏ចេញប្រតិបត្តិការនៅការងាររបស់ខ្លួនជាបន្តបន្ទាប់យ៉ាងសកម្ម ហេីយចំណែករាងក្រាសចនជុងហ្គុកក៏មិនខុសពីគេប៉ុន្មានដែល គេបានត្រឡប់មកធ្វេីការវិញហេីយបន្ទាប់ពីឈប់សម្រាកលំហែលកាយរយៈពេលយូរគួរសម ។ ម៉្យាងវិញពេលនេះគេកំពុងតែពិនិត្យឯកសារកាងារជារេុីយៗ ប៉ុន្តែក្នុងចិត្តហាក់ដូចជាមិនស្ងប់វិលវល់ពេញនឹងរកដំណេាះស្រាយជួយខ្លួនមិនបានសេាះ បេីសិនជាគេបណ្តេាយបែបនឹងទៀតគ្មានបានផលនេាះទេ ទាល់តែរកជំនួយសិនហេីយទេីបបាន គិតរួចគេក៏បានទាញទូរស័ព្ទដេីម្បីឆាតចូលទៅក្នុងគ្រុបមិត្តភក្តិរបស់គេថាយប់ឡេីងជុំគ្នានៅក្លឹបព្រេាះគេមានរឿងត្រូវពិភាក្សាជាមួយឲខានតែបានរួចរាល់ហេីយក៏បានផ្តេាតអារម្មណ៍ប្រឹងធ្វេីការងារបន្តទៀត ។

          ពេលវេលាចេះតែរំកិលទៅមុខពីមួយម៉េាងទៅមួយម៉េាង រហូតដល់ពេលនេះក៏ឈានចូលយប់ មនុស្សគ្រប់គ្នារួសរះចេញពីធ្វេីការដេីម្បីត្រឡប់ទៅកាន់ទីលំនៅដ្ឋានវិញឬក៏ទៅកន្លែងផ្សេងៗដេីម្បីលំហែលកាយមុនត្រឡប់ទៅផ្ទះ  ។ ជាក់ស្តែងដូចជាជុងហ្គុកគេកំពុងតែចេញពីធ្វេីការ ហេីយបន្តឆ្ពេាះទៅកាន់កន្លែងដែលបានណាត់មិត្តភក្តិរបស់គេដេីម្បីនិយាយគ្នា ។ កន្លះម៉េាងក្រេាយមកគេក៏បានមកដល់ក្លឹបហូស៊ុកដែលមានទំហំនេាះ មិនចាំយូគេក៏បានដេីរចូលទៅសំដៅទៅរកកន្លែងប្រចាំសម្រាប់ក្រុមគ្នីគ្នារបស់គេនេាះ ហេីយក៏បានឃេីញមិត្តភក្តិទាំងអស់របស់គេនៅជុំគ្នាស្រាប់តែម្តងមានតែគេដែលជាអ្នកណាត់បែរជាមកយូទៅវិញដេាយសារផ្លូវស្ទះ ។

" មិចក៏យូម្លេះ " ហូស៊ុកសួរឡេីងបន្ទាប់ពីឃេីញជុងហ្គុកចូលមកអង្គុយក្បែរគេ ។

" ផ្លូវស្ទះទេីបរាងយូបែបនេះ " ជុងហ្គុក

" អឺ!  មិនអីទេនិយាយចឹងឯងមានរឿងអីចង់ពិភាក្សាជាមួយពួកយេីងនេាះ " យ៉ុនហ្គី

" មែនហេីយមានរឿងអ្វីមែនទេជុងហ្គុក "អុីប៉ូ

" ហ្ហឹម! តាមពិតទៅអឺ! ..."

" ឯងដកដង្ហើមធំនៅអុីអឺនឹងទៅកាលនិយាយហាស៎ ពួកយេីងចាំឯងនិយាយឡេីងស្កក់ទៅហេីយវី "
យ៉ុនហ្គីស្តីឲទៅកាន់អ្នកជាមិត្តពេលឃេីញរឹកពារដូចជាមិនហ៊ាននិយាយប្រាប់ពួកគេមិចមិនដឹងទេបានជានៅពន្យាពេលចឹងនេាះ ។

" អឹម! ត្រូវហេីយរឿងដែលយេីងចង់ឲពួកឯងជួយនេាះគឺរឿងយេីងជាមួយនឹងថេយ៉ុង " ជុងហ្គុកសម្រួលអារម្មណ៍បានហេីយទេីបនិយាយទៅកាន់មិត្តរបស់គេ។

" ចុម!! ចំឡែកណាស់ឯងថ្ងៃនេះលេីករឿងថេយ៉ុងមកនិយាយទាំងរាល់ដងពួកយេីងនិយាយពេលណាខឹងពួកយេីងពេលនឹង " ហូស៊ុកចាប់ផ្តេីមចំអន់អ្នកជាមិត្តពេលគេលេីកឈ្មេាះគូរដណ្តឹងសម្អប់របស់គេ ។

" ន៎ែ! ថ្ងៃនេះឯងលេបថ្នាំច្រឡំមែនទេ.ហាសហា! " អុីប៉ូនិយាយបន្ថែមពីហូស៊ុកទាំងសេីចតិចៗហេីយ
មិនភ្លេចយកដៃទៅស្ទាប់ថ្ងាស់ដេីម្បីពិនិត្យមេីលអាការៈរបស់គេខ្លាចមិនស្រួលនៅត្រង់ណា ។

" បានហេីយពួកឯងឈប់លេងសេីចទៅ បេីគេហ៊ាននិយាយបែបនឹងហេីយប្រាកដជាមានរឿងសំខាន់ហេីយ តេីយេីងនិយាយត្រូវទេ ? " យ៉ុនហ្គីមេីលមុខ
ជុងហ្គុកចំថែមទាំងសួរបញ្ជាក់ថាអ្វីដែលគេនិយាយត្រឹមត្រូវឬអត់ ។

" ត្រូវ! ឯងនិយាយមិនខុសទេយេីងមានរឿងសំខាន់ដែលចង់ឲពួកឯងជួយយេីង " ជុងហ្គុកមេីលមុខពួកគេឆ្លាស់គ្នាថាពិតជាមានរឿងចង់ឲពួកគេជួយមែន ។

" ល្អ! ឯងនិយាយទៅបេីជួយបានពួកយេីងនឹងជួយ " យ៉ុនហ្គីឃេីញមិត្តមានបញ្ហាបែបនឹងទៅហេីយ
មិចនឹងអាចបិទភ្នែកធ្វេីមិនឃេីញបានទៅ ។

" មែនហេីយយ៉ុនហ្គីនិយាយត្រូវ " ហូស៊ុក/អុីប៉ូ

" បានស្តាប់ឲច្បាស់ណារឿងដែលយេីងចង់ឲពួកឯងជួយនឹងគឺអារម្មណ៍របស់យេីងផ្ទាល់ បន្ទាប់ពីថេយ៉ុង
ផ្តាច់ពាក្យជាមួយយេីង" ជុងហ្គុកប្រាប់ទៅកាន់ពួកគេទាំងទឹកមុខស្រពេាន រីឯមិត្តភក្តិរបស់គេនេាះបែបជានាំគ្នាភ្ញាក់ផ្អេីគ្រប់គ្នា ។

" ថាមិចផ្តាច់ពាក្យអញ្ចឹងហ្ហេស " ហូស៊ុក

" ហេតុអ្វីបានជាគេផ្តាច់ពាក្យជាមួយឯង ក្រែងគេមេីលទៅស្រលាញ់ឯងខ្លាំងណាស់មិនអញ្ចឹង "
យ៉ុនហ្គី

" ចុះឯងមិនសប្បាយចិត្តក្រែងកន្លងមកឯងចង់បានបែបនឹងមិនចឹង ហេីយឥឡូវមកសួរពីអារម្មណ៍របស់ឯងទៅវិញ បេីតាមយេីងដឹងឯងគួរតែសប្បាយចិត្តបានត្រូវព្រេាះសំតាមបំណងរបស់ឯងហេីយ " អុីប៉ូដាក់មួយខ្សែរចំៗចំណុចរបស់ជុងហ្គុកតែម្តងដែលធ្វេីឲគេមានអារម្មណ៍ថាស្រ្តេសកាន់តែខ្លាំង ។

" ត្រូវហេីយឯងនិយាយមិនខុសទេ យេីងគួរតែសប្បាយចិត្តបន្ទាប់ពីរឿងដែលយេីងចង់ឲកេីតវា
បានកេីតឡេីងមែន ប៉ុន្តែពេលដែលបានដូចនេះយេីងបែរជាមានអារម្មណ៍ថាពិបាកចិត្តទៅវិញ ថែមទាំងបេះដូងដូចជាល្ហល្ហេវហាក់ដូចជាបាត់បង់របស់សំខាន់យ៉ាងអញ្ចឹង ហេីយចំណែករឿងផ្តាច់ពាក្យនេាះគឺនៅថ្ងៃមានរឿងនៅចំណតឡានផ្សារទំនេីប
យេីងមានរឿងឈ្លេាះប្រកែកគ្នាហេីយយេីងក៏ជ្រុល
និយាយមិនឲតម្លៃគេបន្តិច ហូស៊ុកឯងក៏ដឹងថាពេលនឹងមានរឿងអ្វី ហេីយពេលត្រឡប់ទៅវិញគេក៏បាននិយាយផ្តាច់ពាក្យបែបនឹង " ជុងហ្គុកប្រាប់ពួកគេទៅតាមដំណេីររឿងដែលធ្វេីឲពួកគេចាំស្តាប់ទាំងឃ្មេីសចិត្តនឹងអ្នកជាមិត្តមិនស្ទេីទេ ។

" អឺ! គេសុំផ្តាច់ពាក្យបែបនឹងវាត្រូវហេីយ បេីយេីង
មេីលតាមចរិកឯងធ្វេីដាក់គេរាល់ថ្ងៃនឹងថាវាយ៉ាងមិច យេីងចង់សសេីគេទៅវិញទេដែលអាចទ្រាំនឹងចរិកឯងមកដល់ពេលនេះ ឥឡូវគេសុំផ្តាច់ពាក្យគឺវាត្រឹមត្រូវហេីយ " យ៉ុនហ្គីនិយាយមួយម៉ាត់ៗដែលធ្វេីឲជុងហ្គុកចុកឆ្អល់នឹងសម្តីអ្នកជាមិត្តជាខ្លាំង ។

" មែនហេីយនរណាទៅទ្រាំបានជាមួយមនុស្សប្រុសចរិកបេះដូងថ្មបែបនេះ គ្មានចេះស្វីតបន្តិចឃេីញគេពេលណាមិនចង់នឹងនិយាយរក ជាពិសេសចូលចិត្តដេញពេលដែលគេនៅក្បែរ " អុីប៉ូក៏ដូចជាយ៉ុនហ្គីដែលរឿងលួងទុកមួយដុំសិន ប៉ុន្តែពេលនេះសូមរះកំពូលមិត្តម្តងឲយល់ពីអារម្មណ៍របស់គេខ្លះ ។

" ត្រូវហេីយពួកគេទាំងពីរនិយាយមិនខុសទេ ពួកយេីងក៏តែងតែដាក់តឿនឯងជារេុីយៗឲឯងចេះយល់ចិត្តគូរដណ្តឹងឯងផងប្រយ័ត្នស្តាយក្រេាយនៅពេលណាមួយ ឥឡូវពេលនេះវាក៏បែបនឹងបេីយេីងស្តាប់តាមអ្វីដែលឯងនិយាយនឹង គឺឯងកំពុងតែស្រលាញ់គេហេីយ គ្រាន់តែឯងមិនយល់ពីអារម្មណ៍របស់ខ្លួនឯង " ហូស៊ុកគ្រាន់តែស្តាប់សម្តីរបស់
ជុងហ្គុកភ្លាមគេដឹងច្បាស់តែម្តងថាជុងហ្គុកក៏បានមានចិត្តទៅលេីថេយ៉ុងដែលគ្រាន់តែគេមិនយល់ពីអារម្មណ៍របស់ខ្លួនឯង ។

" យេីងក៏គិតដូចឯងដែរ គ្រាន់តែយេីងមិនទាន់ច្បាស់ក្នុងចិត្តប៉ុណ្ណេាះទេីបរកឲពួកឯងជួយនឹង " ជុងហ្គុក

" ពូកែណាស់ខាងការងារ ប៉ុន្តែរឿងស្នេហាមិចក៏ឯងអន់យ៉ាងនេះហា គ្រាន់តែស្រលាញ់គេក៏មិនដឹង "
អុីប៉ូនិយាយញ៉េាះមិត្តធ្វេីឲគេងាកមកសម្លក់ថ្មែរ នេះគេឲមកជួយផ្តល់យេាបល់ឬក៏មកបាញ់គេឲប្រាកដនៀក ។

" ឯងមកជួយយេីងឬមកបាញ់យេីងឲប្រាកដអាប៉ូ " ជុងហ្គុក

" អុីប៉ូនិយាយអ្វីដែលជាការពិតប៉ុណ្ណេាះឯងធ្វេីកុំខឹងមេីលបេីឯងចឹងមែន " យ៉ុនហ្គីនេះក៏មិនចាញ់អុីប៉ូដែលតាមបាញ់ជុងហ្គុកលុះខ្ស័យ ។

" ន៎ែ! ពួកឯងទាំងពីរឈប់ធ្វេីបាបជុងហ្គុកទៅ គេកំពុងតែពិបាកចិត្តណា " ហូស៊ុកប្រញាប់ឃាត់មិត្តទាំងពីរបេីមិនអញ្ចឹងទេមិនចប់ទេមេីលទៅ ។

" ឥឡូវយេី..." ជុងហ្គុករៀបនឹងនិយាយតទៅហេីយ ប៉ុន្តែក៏មានសំឡេងមួយបន្លឺឡេីងកាត់គេ ។

" អ្ហា!! នេះលេាកក៏នៅទីនេះដែរ ជួបនៅទីនេះក៏ល្អកុំឲខ្ញុំហត់នឹងទៅរកលេាកដល់ផ្ទះ " ជីមីនដេីរចូលមកជាមួយនឹងចាន់កឺសំដៅទៅរកតុអ្នកជាសង្សាតែក៏
ចេដន្យជួបជាមួយនឹងជុងហ្គុកដែលគេគុំតាំងពីថេយ៉ុងប្រាប់រឿងរ៉ាវរវាងគេទាំងពីរមកខ្លួនយប់មិញមកម្លេះ ។

" អូនមកដល់ហេីយមែនទេ អង្គុយចុះមក " យ៉ុនហ្គីប្រាប់ទៅកាន់ជីមីនដែលជាសង្សារបស់ខ្លួនឲទៅអង្គុយក្បែរ ។ តាមពិតជីមីននឹងចាន់កឺពួកគេក៏ត្រូវបានសង្សាបបួលមកតាំងពីចេញពីធ្វេីការមកម្លេះ ប៉ុន្តែពួកគេនិយាយថាចង់ទៅផ្ទះសម្អាតខ្លួនហេីយបានមកតាមក្រេាយឲពួកគេទៅមុនទៅ ពេលនេះគេក៏បានមកដល់ថែមទាំងជួបជាមួយនឹងមនស្សប្រុសដែលធ្វេីឲមិត្តគេឈឺចាប់ច្រេីនលេីកច្រេីនសាររហូតដល់ទ្រាំមិនបានមានរឿងផ្តាច់ពាក្យបែបនេះ ។

" មេីល!!លែងអូនសិនអូនមានរឿងនិយាយជាមួយគេ " ជីមីនចង្អុលទៅកាន់ជុងហ្គុកទាំងមុខខឹងនឹងកំហឹងដែលមាននៅក្នុងខ្លួនពេលនេះ ។

" ជីមីនអូនកំធ្វេីបែបនឹងវាមិនសមទេ " យ៉ុនហ្គីឃេីញទង្វេីរមិនល្អរបស់សង្សាទៅកាន់មិត្តជិតស្និតរបសខ្លួនដូចនេះទេីបប្រញាប់ហាមឃាត់ ។

" មិនសមយ៉ាងមិច បងមេីលរឹកមិត្តភក្តិរបស់បងធ្វេីដាក់មិត្តរបស់អូនទៅថាយ៉ាងមិចខ្លះ តាំងពីដេីមមកថេយ៉ុងព្យាយាមណាស់សម្រាប់ទំនាក់ទំនងមួយនេះទេាះបីជាឈឺចាប់ជាច្រេីនដងតែគេមិនដែលចង់បេាះបង់នេាះទេ ហេីយលេីសពីនេះទៅទៀត..អ្អឹក..ហ្ហុឹស..បេីសិនជាមនស្សក្រៅពីអូននឹងចាន់កឺ អ្នកគ្រប់គ្នាមេីលឃេីញថាថេយ៉ុងជាមួយរឹងមាំ រឹងមានៈ យល់តែពីចិត្តរបស់ខ្លួនឯង តែពួកគេមិនដឹងទេថាគេតែងតែលួចយំនៅក្រេាមភាពរឹងមាំរបស់គេដាក់ពួកអូនជានិច្ច គេតែងតែតាំងចិត្តថាគេមិនអាចឲអ្នកផ្សេងមេីលឃេីញពីរភាពទន់ខ្សេាយរបស់គេទេ ព្រេាះថាគេមេីលមកថាគេគ្មានតម្លៃដេាយសាររឿងប៉ុណ្ណឹងតិចក៏យំ តិចរំអួយ គួរឲធុញទ្រាន់ តែភាពរឹងមាំរបស់គេនេះទៅវិញទេដែលរឹតតែធ្វេីឲគេឈឺចាប់កាន់តែខ្លាំង គ្មានអ្នកណាដឹង គ្មានអ្នកខ្វល់ខ្វាយសំងំលួចលាក់ឈឺចាប់តែម្នាក់ឯង រហូតដល់ពេលនេះថ្នាក់គេទ្រាំមិនបានក៏បានបញ្ចប់ចំណងដែលគេខំថែរក្សាមកដល់ពេលនឹងតែត្រឹមនឹង វាហាក់ដូចជាគ្មានន័័យសេាះសម្រាប់គេគ្រាន់តែក្តីសុខបន្តិចក៏មិន
មាន ដូច្នេះបងថាទៅមេីលតេីឲខ្ញុំនិយាយគួរសមទៅកាន់អ្នកដែលធ្វេីឲមិត្តខ្ញុំគ្រាំគ្រាបានយ៉ាងមិចទៅ..អ្ហឹក..អ្ហឹស.. " ជីមីននិយាយរៀបរាប់ទៅកាន់គេគ្រប់គ្នាឲដឹងថាថេយ៉ុងឈឺចាប់កម្រិតណាមុននឹងឈានមកដល់ផ្លូវមួយនេះ និយាយផងយំផងព្រេាះគេពិតជាអាណិតមិត្តគេម្នាក់នេះខ្លាំងណាស់ ខណៈដែលចាន់កឺក៏មិនខុសពីជីមីនប៉ុន្មានដែលលួចយំក្នុងទ្រូងរបស់អុីប៉ូតិចៗ អ្នកផ្សេងក៏ដូចគ្នាពួកគេស្រាប់តែស្ងប់ស្ងាត់លែងហ៊ាននិយាយអ្វី បន្ទាប់ឮសម្តីគ្រប់ម៉ាត់ចេញពីមាត់ជីមីនហេីយធ្វេីឲគេកាន់តែខឹងនឹងមិត្តគេដូចគ្នាដែលបណ្តេាយរឿងឲក្លាយជាបែបនឹង ស្របពេលដែលជុងហ្គុកវិញគាំងថ្មឹងនៅមួយកន្លែងពេលដឹងពីទុកលំបាករបស់ថេយ៉ុងដេាយសារតែស្រលាញ់ខ្លួន គេមិនបានខឹងជីមីនដែលថាឲគេនេាះទេ តែគេខឹងនឹងខ្លួនឯងដែលធ្វេីឲរឿងក្លាយជាបែបនឹងជាពិសេសស្រលាញ់រាងស្តេីងដែលសេាះ តែ
បែរបណ្តេាយឲរឿងកាន់តែរញេរញៃកាន់តែងខ្លាំង
គិតហេីយគេពិតជាខុសណាស់ចំពេាះថេយ៉ុងខ្លាំងណាស់ បេីអាចសូមទេាសហេីយរឿងគ្រប់យ៉ាងនឹងត្រឡប់មកល្អវិញណា ទេាះជាសូមទេាសគេរាប់ពាន់ដងក៏គេសុខចិត្តដែរឲតែអាចលុបលាងកំហុសមួយនេះបាន ប៉ុន្តែមេីលទៅវាមិនងាយដូចជាការគិតរបស់គេនេាះទេ មេីលទៅម្តងនេះថេយ៉ុងខឹងជាមួយខ្លួនខ្លាំងណាស់បេីមិនអញ្ចឹងទេក៏មិនឈានដល់ផ្តាច់ពាក្យជាមួយគេផងដែរ ។ ម្យ៉ាងវិញទៀតមកដល់ថ្ងៃនេះហេីយខ្លួនជឿច្បាស់ណាស់ថារឿងនេះប្រាកដ
ជាថេយ៉ុងក៏បានប្រាប់គ្រួសាររបស់គេដែលហេីយ មិនយូទេគ្រួសារគេនឹងយករឿងនេះមកនិយាយជាមួយនឹងគ្រួសារខ្លួនមិនខាន ។

                   To be continued..............

          🌹 Enjoy your reading 🥀

Continue Reading

You'll Also Like

310K 25.2K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...
593K 31.8K 50
𝐒𝐜𝐞𝐧𝐭 𝐎𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ☆|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
605K 63.7K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
239K 28.9K 23
People meet by accident, People fall in love by accident, But people surely don't become someone's baby daddy accidentally, or do they? What started...