ភាគទី២៦ ៖ ហេតុអី ជាយេីងវិញនេាះ ?

1.2K 62 2
                                    


             @Night club

            សម្លេងលាន់ឮរំពង ពន្លឺចែងចាំងគ្រប់ពណ៌ពេញក្នុងក្លឹបទាំងមូល ខណៈដែលមនុស្សម្នាចាប់ផ្តេីមចូលមកកំសាន្តជាបន្តបន្ទាប់គ្នាតាំងពីមនុស្សតិចរហូតមកពេលនេះពេញក្លឹបទៅហេីយ ។ បេីយេីងក្រឡេកមកមេីលនៅតុម្ខាងឆ្ងាយពីគេនេះវិញយេីងក៏បានឃេីញកម្លេាះរាងស្តេីងទាំងបីកំពុងតែអង្គុយផឹកតាំងពីក្លឹបចាប់ផ្តេីមបេីកម្លេះ ។

" មេីលចុះមនុស្សមកកាន់តែច្រេីនខ្លាំងណាស់ "
ជីមីននិយាយឡេីងដេាយសារតែពួកគេមកតាំងពីមនុស្សតិច ប៉ុន្តែពេលនេះឡេីងពេញក្លឹបទៅហេីយ ។

" ត្រូវហើយ ក្លឹបរបស់លេាកជុង ហូស៊ុក ពិតជាមានមនុស្សចូលមកច្រេីនណាស់ " ចាន់កឺងក់ក្បាលយល់ស្របទៅនឹងសម្តីរបស់ជីមីន ។ មិនខុសទេក្លឹបនេះជាក្លឹបរបស់ហូស៊ុកដែលធំជាងគេនៅសេអ៊ូលនេះផ្ទាល់តែម្តង បេីនិយាយពីមនុស្សវិញចូលឡេីងពេញៗក្លឹបតែម្តងដែលធ្វេីឲការរកសុីរបស់គេកាន់តែមានការរីកចម្រេីន ។

" ពួកឯងយេីងទៅបន្ទប់ទឹកមួយភ្លែត " ថេយ៉ុង
និយាយទៅកាន់មិត្តរបស់គេរួចហេីយក៏បានចាកចេញទៅ ។ គ្រាន់តែថេយ៉ុងចេញទៅបាត់យេីងក៏បានឃេីញកម្លេាះសង្ហាទាំងបួនកំពុងតែដេីរសំដៅមករកកន្លែងអង្គុយជាប់ពួកគេដែរ ។ ប៉ុន្តែពិតជាចៃដន្យណាស់អ្នកដែលកំពុងតែអង្គុយជិតពួកគេនេាះសុទ្ធតែជាមនុស្សដែលគេទាំងពីរស្គាល់ច្បាស់ ។

" អេ ជីមីនហេតុអីអូនមកទីនេះ " យ៉ុនហ្គីដេីរមកសួរអ្នកដែលត្រូវជាសង្សាគ្នីថ្មីៗនេះ ចំណែកគ្នាគ្នីរបស់ពួកគេក៏ចូលទៅកន្លែងអង្គុយនៅជិតនេាះហេីយក៏ឆ្ងល់នឹងសម្តីរបស់យ៉ុនហ្គីដែរ ។

" គឺ..គឺខ្ញុំមកផឹកលេងធម្មតាតែប៉ុណ្ណេាះ ចុះបង "
ជីមីនសួរទៅកាន់រាងក្រាសវិញ ។

" បងដូចគ្នា បេីអញ្ចឹងអូននឹងចាន់កឺ ទៅអង្គុយជាមួយពួកបងម្មងទៅ " យ៉ុនហ្គីនិយាយឡេីងចង់ឲ
ជីមីនទៅអង្គុយជាមួយខ្លួននឹងមិត្តរបស់គេដែរ ។

" ចាន់កឺទៅទេ " ជីមីនសួរទៅកាន់អ្នកជាមិត្ត ព្រេាះខ្លាចគេមិនចង់ទៅអីបែបនេះ ចឹងហេីយគេស្របតាមមិត្តជានិច្ច ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Tempat cerita menjadi hidup. Temukan sekarang