ភាគទី២៣ ៖ ឯងកុំធ្វេីចរិកហួសហេតុពេកបានទេ ?

1.4K 67 1
                                    

@JJK Group

" អុះ...អាយគឺខ្ញុំទេ " សម្លេងស្រែកទាំងភ្ញាក់ផ្អេីររបស់រាងស្តេីងម្នាក់បេីមេីលតាមរូបរាងគឺជា
គីម ថេយ៉ុង នេះឯង ។

" អ្នកណាគេចូ...ឯង " ជុងហ្គុករៀបនឹងថាឲទៅ
ហេីយតែក៏បានឃេីញមុខមនុស្សដែលបាត់មួយអាទិត្យមិនឃេីញមករំខានគេដូចមុន ។ បន្ទាប់ពីឃេីញថេយ៉ុងហេីយធ្វេីឲគេកាន់តែមុខម៉ូវទៀតពេលនឹងឃេីញដល់រូបទាំងអស់ដែលកូនចៅបានផ្ញេីរអេាយ ។

" ហេតុអីចូលមកមិនគេាះទ្វាបែបនេះ ចំជាអត់សុជីវធម៌ពិតមែន " ជុងហ្គុកប្រលែងថេយ៉ុងពីការ
សង្កត់របស់គេឲមានសេរីភាពឡេីងវិញ តែក៏មិនភ្លេចស្តីឲគេផងដែរ ។

" គឺថាខ្ញុំសូមទេាស ដេាយសារតែនឹកបងខ្លាំងពេក នេះខ្ញុំចុះពីលេីយន្តហេាះភ្លាមក៏មកទីនេះតែម្តង បងមិនសប្បាយចិត្តទេបន្ទាប់ពីបែកគ្នាមួយអាទិត្យហេីយ បងពិតជាអត់ចិត្តមែនខលមកតិចក៏អត់ដែរ ថែមឥឡូវនៅថាឲខ្ញុំទៀត " ថេយ៉ុងនិយាយយកៗមិនចាំយូនឹងប្រាប់អារម្មណ៍គេទៅកាន់រាងក្រាស ។ ពិតមែនហេីយបន្ទាប់ពីមកដល់ប្រទេសកូរ៉េភ្លាមគេមិនបានទៅផ្ទះវិញនេាះទេ មនុស្សដំបូងដែលគេចង់ជួបគឺជារាងក្រាស ដល់ពេលមកដល់ហេីយត្រូវមាត់អ្នកជាគូរដណ្តឹងទៀត ។

" យេីងនិយាយអ្វីដែលជាការពិតតែប៉ុណ្ណោះ " លឺសម្តីរាងតូចហេីយមានអារម្មណ៍ថារំភេីបតិចៗដែលគេជាមនុស្សដំបូងដែលថេយ៉ុងចង់ជួប ។ ប៉ុន្តែគេនៅតែធ្វេីមុខធម្មតាហាក់ដូចជាគ្មានអារម្មណ៍អ្វីទាំងអស់ ។ ម៉្យាងវិញទៀតគេមិនទាន់បានរករឿងមនុស្សដែលជាអនាគតគូរដណ្តឹងគេ តែបែរជាទៅស្និតស្នាលជាមួយអ្នកផ្សេងទេាះបីជាគេមិនបានស្រលាញ់តែគេមិនចង់ឲថេយ៉ុងធ្វេីខ្លួនចិត្តងាយដាក់មនុស្សគ្រប់គ្នានេាះទេ ។

" បានហេីយ ខ្ញុំខុសក៏បាន ហេីយខ្ញុំបានសូមទេាស
បងរួចហេីយនៅចង់យ៉ាងមិចទៀត " ថេយ៉ុងសុខចិត្តចុះចាញ់ ព្រេាះគេដឹងថាគេខុសពិតមែនដែលចូលមកមិនគេាះទ្វាបែបនេះ ថែមទាំងប៉ះពាល់រាងក្រាសដេាយគ្មានការអនុញ្ញាតទៀត ។

" ..........." ជុងហ្គុកមិនបាននិយាយអ្វីទៀតដេីរទៅអង្គុយនៅកៅអីរបស់គេវិញ ព្រេាះថាមិនចង់
មានរឿងច្រេីន ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now