ភាគទី២៤ ៖ ព្រមទទួលខ្លួនទៅយ៉ាងណាលេាកគេចមិនផុតទេ

1.4K 59 1
                                    

            @ម៉េាង 8:00pm

           ឈានចូលពេលយប់ហេីយអ្វីៗក៏ទៅតាម
គម្រេាងការរបស់ជុងហ្គុកពេលនេះពួកគេបានមកដល់ឃ្លាំងផ្ទុកទំនិញរបស់លេាក កាង លីស៊ុក ហេីយ ។ ម្នាក់ៗដេីរចូលទៅក្នុងដេាយរឹកពារអង់អាចក្លាហានសមជាមនុស្សមានអំណាចខ្លាំងនៅក្នុងប្រទេសពិតមែន ទេាះបីជាកំពុងតែចូលទៅក្នុងទឹកដីគេក៏ដេាយក៏ម្នាក់ៗគ្មានខ្លាចរអាសូម្បីបន្តិច ។

" ចៅហ្វាយ ចៅហ្វាយ " បុរសម្នាក់រត់ចូលមកនិយាយទាំងត្រដាបត្រដួសទៅកាន់អ្នកជាចៅហ្វាយរបស់ខ្លួន ធ្វេីឲគេងាកមកថាឲទាំងខឹង ។

" ហេីយវាមានរឿងស្អីឯង បានជាស្រែកលឺៗបែបនេះ " លេាកកាង

" ជម្រាបទាន! ពេលនេះ ចន ជុងហ្គុក នឹងមិត្តរបស់គេកំពុងតែនាំកូនចៅជាច្រេីនមកកាន់ទីនេះហេីយ "
កូនចៅ

" ថាមិច!!! ពួកវាមកអញ្ចឹងហ្ហេស " លេាកកាងនិយាយទាំងផ្ញាក់ផ្អេីរ ព្រេាះតែគេមិនទាន់បានត្រៀមខ្លួនក្នុងការប្រយុទ្ធនេាះទេ ហេតុអ្វីក៏មកពេលនេះ ។

" គិតធ្វេីយ៉ាងមិចទៅចៅហ្វាយ " កូនចៅ

" ឆាប់ហៅកូនចៅមកទាំងអស់មកយេីងនឹងចេញទៅជួបពួកវា " លេាកកាងនិយាយហេីយកូនចៅ
ម្នាក់នេាះក៏បានទៅតាមបញ្ជាភ្លាមដេាយប្រមូលកូនចៅជាច្រេីនទៅតាមលេាកកាង តែក៏មិនភ្លេចទុកមួយចំនួនសម្រាប់យាមទំនិញដែលខ្លាចមានគេលួចវាយឆ្មក់ក៏អាចថាបាន ។

" ចុកៗៗ ខ្យល់អីបក់ក្មេងៗពួកឯងមកដល់ទីនេះ " លេាកកាងនិយាយទៅកាន់កម្លេាះទាំងបួនទាំងរឹកពារក្រអឺតក្រទមមិនចេះចុះញ៉មអ្នកណា ។

" ខ្យល់នឹកអ្នកដែលជិតចូលគុកទេដឹង " ជុងហ្គុកនិយាយទាំងញញឹមចុងមាត់ទៅកាន់លេាកកាង ។

" ឯងនិយាយស្អី ចូលគុកស្អី យេីងគ្មានបានធ្វេីស្អីទេហេតុអីត្រូវចូលគុកនេាះ ប្រយ័ត្នយេីងផ្តឹកមូលបង្កាច់បង្ខូចពីយេីងពួកអាក្មេងគ្មានអ្នកប្រដៅ ។

" ខ្ញុំថាលេាកកាងធ្វេីអី ដឹងខ្លួនឯងហេីយមិនចាប់បាច់ឲក្មេងៗដូចជាយេីងប្រាប់ទេ មែនអត់ពួកឯង "
យ៉ុនហ្គី

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now