បងធំទីក្រុងសេអ៊ូល

By SuJea5

9.3K 464 11

Tittle • King of the City ប្រភេទរឿងក្មេងស្ទាវសិស្សសាលាឈាមរាវ បងតូចបងធំ សាច់រឿងមានពាក្យពេចន៍មិនសមរម្យច្រេីន ស... More

ភាគ 1 អាdickវៀច!
ភាគ 2 កាន់តែបែកហេីយអាបែក
ភាគ 3 ឯងចេះជក់បារី?
ភាគ 4 ថ្នាំសម្រេីប!!
ភាគ 5 មកពីថេយ៌វីស្អាត
ភាគ 6 ល្បិចថោកទាប!!
ភាគ 8 ញុាំបាយឬឱ្យបងញុាំអូន?
ភាគ 9 ភ្លេីងប្រចណ្ឌ!
ភាគ10 ចូលចិត្តហិង្សាក៏មិនប្រាប់
ភាគ11 ចង់ទៅណា?!
ភាគ12 ម៉េចក៏ថ្ពាល់អូនក្រហមម្ល៉េះ?
ភាគ13 សុំម៉ាខ្សឺតសិនម៉ោ!!
ភាគ14 សត្រូវបេះដូង
ដំណឹង!

ភាគ 7 ពួកយេីងទាក់ទងគ្នា

542 23 1
By SuJea5

ការប្រកួតបាល់ទាត់ក៏ចាប់ផ្ដេីម ម្នាក់ៗស្វិតស្វែងខិតខំប្រឹងប្រែងរៀងៗខ្លួនដេីម្បីយកជ័យជម្នះ សិស្សៗក៏នាំគ្នាស្រែកហ៊ោរឡេីងមកនិងហៅឈ្មោះអ្នកដែលពួកគេស្រលាញ់ពេញចិត្តរៀងៗខ្លួន

បន្ទាប់ពីការប្រកួតបានមួយសន្ទុះធំ ក្រុមជុងហ្គុកក៏ទទួលបានជ័យជម្នះ ណាមួយក្រុមពួកគេខ្លាំងៗថែមទាំងជាសិស្សឆ្នេីមទៀតរឿងអីមិនឈ្នះនោះ?

(អ្វីដែលសំខាន់ជុងហ្គុកនាយមានប្រៀបជាងនាយជី ព្រោះអី? ព្រោះអ្នកខាងនោះគ្មានកម្លាំងចិត្តដេីម្បីប្រកួតយកឈ្នះនោះទេដោយសារតែកេីតរឿងក្នុងបន្ទប់កីឡាមុននិងឯង)

សិស្សានុសិស្សទាំងអស់នាំគ្នាហ៊ោរកញ្ជ្រាវស្រែកហៅឈ្មោះជុងហ្គុកពេញទីធ្លាតារាងបាល់បន្ទាប់ពីអ្នកកម្លោះស៊ុតបាល់ចូលទីដែលវាជាគ្រាប់ចុងក្រោយនៃជ័យជម្នះមួយនេះ នាយកម្លោះសង្ហារញាក់ចិញ្ចើមដាក់ស្រីៗរួចក៏ឆ្លៀតងាកមកព្រឹចភ្នែកម្ខាងដាក់ថេហ្យុង នាយច្រឡេីមខ្លាំងណាស់ហេីយថែមទាំងជាព្រាននារីទៀត!!

បន្ទាប់ពីនោះក្រុមពួកគេទាំងពីរក៏បំបែកក្រុមទៅផ្ទះរៀងៗខ្លួន នេះគ្រាន់តែជាការប្រកួតសាកល្បងតែប៉ុណ្ណោះ ប៉ុន្តែនៅវគ្គក្រោយពួកគេអាចនឹងត្រូវប្រកួតជាមួយគ្នាយ៉ាងពិតប្រាកដ។

_______

មកដល់ផ្ទះក្រុមនាយជីក៏នាំគ្នាឡើងទៅសម្អាតខ្លួននិងញ៉ាំបាយជុំគ្នា រួចពីនោះក៏នាំគ្នាឡើងទៅសម្រាកអស់ មួយល្ងាចនេះរហូតដល់យប់នាយជីមិនខ្ចីនិយាយរកថេហ្យុងសូម្បីមួយម៉ាត់

បន្ទាប់ពីនាយកម្លោះងូតទឹករួចនាយក៏ដើរមកពូកក៏ឃើញថាកំលោះតូចថេហ្យុងយេីងកំពុងអង្គុយនៅលើពូកទាំងសម្លក់មកគេមិនដាក់ នាយធ្វេីជាមិនខ្វល់រួចក៏បើកទូរេីសយកខោអាវមកស្លៀកពាក់

«កើតស្អីឯង! ម៉េចក៏មកងរដាក់យើងខុសរឿងបែបនេះ?»

«...» ស្ងាត់

«មានឮយើងសួរឬអត់?»

«...» ស្ងាត់

«កាង យ៉ុនជី!!» ថេហ្យុងស្រែកហៅឈ្មោះនាយពេញៗទាំងខឹង គេខំតាមលួងមួយល្ងាចហេីយណា!! ខំសេីចដាក់ ខំនិយាយរកនាយមុនរហូតតែមេីលចរឹកនាយចុះ

«ល្បងឆាប់ទៅងូតទឹកហើយសម្រាកចុះនេះក៏យប់ណាស់ហើយ» នាយធ្វេីជានិយាយបង្វែរសាច់រឿង បន្ទាប់ពីស្លៀកពាក់រួចនាយក៏ឡេីងមកគេងបិទភ្នែកធ្វេីមិនដឹងមិនឮអ្វីទាំងអស់

«កុំមកបង្វែរសាច់រឿង និយាយជាមួយយើងឱ្យដឹងរឿងសិន!»

«ខ្ញុំអស់កម្លាំងណាស់ ហើយក៏ឈឺមុខរបួសផងដែរ ខ្ញុំសុំគេងមុនហើយ!» មិនមែនអស់កម្លាំងកាយតែវាជាកម្លាំងចិត្ត មិនមែនឈឺរបួសនៅត្រង់ផ្ទៃមុខតែវាឈឺនៅក្នុងចិត្ត មិនមែនសម្រាកយកកម្លាំងតែសុំគេងព្យាបាលរបួសទាំងនេះ..

«ឯងមិនដែរបែបនេះទេ!! ល្អ! បេីចង់ងរក៏ងរទៀតទៅ ហុឹស!» ថេហ្យុងងរខ្ទេីតដេីរចូលបន្ទប់ទឹកបាត់ នាយជីបេីកភ្នែករួចក៏ឆ្លៀតសេីចបន្ដិច

«គួរអោយខ្នាញ់ណាស់» មកលួងគេមិនបាត់ក៏ងរខ្លួនឯងម្ដង បងធំអាជីមែនអត់នឹង? ខ្ចូតណាស់ម៉ាក់អ្ហេីយយយយ!!

(ពួកគេគេងបន្ទប់ជាមួយគ្នា មិនមែនធ្វេីអ្វីលេីសលួសទេ គ្រាន់តែគេងធម្មតាៗប៉ុណ្ណោះ ពួកគេបែបនេះតាំងពីដេីម)

បន្ទាប់ពីងូតទឹករួចថេហ្យុងក៏ចេញមកវិញទាំងស្លៀកពាក់ហេីយស្រេច គេសម្លក់ផែនខ្នងនាក់កម្លោះរួចក៏ទម្លាក់ខ្លួនមួយទំហឹងដេីម្បីគេង ខឹងណាស់លួងមិនបាត់ក៏ហីទៅ!!

ពាក់កណ្ដាលអាធ្រាតនាយជីក៏បេីកភ្នែកមកអង្គុយមេីលថេហ្យុងគេង ទោះនាយឈឺខ្លាំងប៉ុណ្ណាក៏មិនអាចស្អប់ប្រុសម្នាក់នេះបានដែរ ស្រលាញ់ស្ទើរលេបទៅហេីយ នាយសង្ងំកាន់ដៃថេហ្យុងមួយសន្ទុះធំរួចក៏គេងទៅវិញ

នាយអោយតម្លៃ ផ្ដល់ការគោរពនិងស្រលាញ់ថេហ្យុងណាស់ មិនសូម្បីគិតធ្វេីអ្វីផ្ដេសផ្ដាសឡេីយ សុំត្រឹមបាននៅក្បែរនិងជិតៗបែបនេះក៏អស់ចិត្តដែរ។

_______

•កាង យ៉ុនជី ~

(សង្ហា ខ្ចូតហេីយជាសុភាពបុរសទៀត សមនឹងអ្នកសរសេរគ្មានទាស់-,-)
_______

•| 5ថ្ងៃបន្ទាប់
នៅសាលារៀន~

«ល្បងនិយាយថាម៉េច?!» នាយជីស្រែកចង់បែកសាលាបន្ទាប់ពីដឹងពីគម្រោងថេហ្យុងរួច គេយកអីមកគិត ម៉េចក៏ចង់ប្រថុយបែបនេះ?

«ដូចដែលពួកឯងបានឮ!» ថេហ្យុងតបទាំងមិនខ្វល់ ពួកគេស្ថិតនៅលេីដំបូលអគារសាលារៀន នៅទីនេះមានតែគ្នីគ្នាពួកគេប៉ុណ្ណោះ

«តែបងធំប្រថុយពេកហេីយ!» អ៊ុនសុីក

«ពិតមែនហេីយបងធំ» ហ្គីម

«យេីងមិនខ្វល់ទេ! ពួកឯងស្ដាប់តែបញ្ជាយេីងទៅបានហេីយ!»

«តែបេីវាចាប់បងធំបាននោះច្បាស់ជាស៊យធំហេីយល្បង!» យ៉ុងមី

«ពិតមែនហេីយ ល្បងកុំធ-» ជី

«យេីងសម្រេចចិត្តច្បាស់ហេីយកុំមកប្រឆាំង! លទ្ធផលចុងក្រោយទៅជាបែបណាយេីងបានដឹងច្បាស់ មិនបាច់ពួកឯងមកប្រដៅ ម្យ៉ាងទៀតអាម្សៀនេះវាគ្រាន់តែជាអាកាមតណ្ហាក្រាស់ម្នាក់ប៉ុណ្ណោះ! បំបែកគ្នាទៅរៀនអោយអស់ទៅ»

«ខ្ញុំសូមទោស! តែល្បងសាកគិតម្ដងទៀតទៅ ពួកយេីងមានវិធីសាស្រ្ដច្រេីនណាស់» ខ្ញុំស្រលាញ់បង! ខ្ញុំចង់និយាយពាក្យទាំងនេះណាស់តែអណ្ដាតខ្ញុំគ្រលាស់មិនចេញនោះទេ វាជាប់គាំងត្រង់នេះទៅហេីយ នាយជីពោលក្នុងក្នុងចិត្ត នាយសម្លឹងទៅថេហ្យុងទាំងឈឺបេះដូងខ្ទោកៗ..

«ល្បងជីក៏និយាយត្រូវ បងធំសា-» កូនចៅផ្សេងៗទៀតក៏នាំគ្នាយល់ស្របនឹងគំនិតនេះ ប៉ុន្ដែ..

«តែផ្ដាស! កុំភ្លេចថាយេីងហៅពួកឯងមកដេីម្បីធ្វេីអ្វីអោយសោះ! ត្រៀមតែខ្លួនទៅកុំមកបញ្ជាក្បាលយេីង ឆាប់ចេញទៅអោយអស់ទៅ»

«បាទល្បង»

«បាទបងធំ»

«ខ្ញុំទៅហេីយ..» នាយជីនិយាយរួចក៏ញញឹមទាំងបង្ខំនិងដេីរទៅជាមួយកូនចៅផ្សេងទៀតបាត់ នាយចង់ឃាត់ណាស់តែនាយគ្មានសូម្បីសិទ្ធិដេីម្បីហាមឃាត់គេឡេីយ ចឹងហេីយ..មានតែព្រមទាំងបង្ខំ។

|គម្រោងអ្វីទៅ?|

_______

•| 1ខែក្រោយមក

រយៈពេលមួយខែក៏កន្លងផុតទៅ ធ្មិចបេីកៗ ថេហ្យុងនិងជុងហ្គុកក៏កាន់តែស្និតស្នាលគ្នាកាន់តែខ្លាំងឡេីងទៅ ពួកគេទាក់ទងគ្នាជាសង្សារបានមួយអាទិត្យហេីយ ដំណឹងដែលពួកគេជាសង្សារនិងគ្នាក៏មានសិស្សដឹងឮពេញទូទាំងសាលារៀន សិស្សខ្លះក៏រំភេីប ឯខ្លះទៀតក៏ខកចិត្ត ជាពិសេសគឺកញ្ញាស៊ូអីន(បងថេយ៌វីរបស់ខ្ញុំ ខ្ញុំខូចចិត្តណាស់) ម្នាយហ្អេីយសុទ្ធតែជាប្រុសសង្ហារៗលេងចឹងៗអីអ្នកណាមិនខូចចិត្តនោះ? ហ្ហឹកៗ! ស្ដាយណាស់។

ពេលនេះថេហ្យុងត្រូវបានយ៉ុនហ្គីអូសមកសួរនាំ ក្មេងនេះយកស្អីទៅគិត ជុងហ្គុកធ្វេីបាបឡេីងរាប់ភ្លេចហេីយមិនចេះរៀងទេឬ ?

«ម៉េចក៏ថេយ៌វីទាក់ទងជាមួយជុងហ្គុក ថេយ៌កំពុងគិតអី?» ពួកគេសន្ទនាគ្នារាងឆ្ងាយពីសិស្សដទៃ

«មិនបានគិតអីទេ មកពីខ្ញុំស្រលាញ់គេ» ថេហ្យុងតបទាំងញញឹមស្រាលៗ

«បងមិនជឿទេ! អាជុងគម្រាមស្អីទៅថេយ៌តេីពិតទេ?»

«គេមិនបានគម្រាមខ្ញុំ ខ្ញុំនិយាយការពិត!» ដដែលថេហ្យុងព្យាយាមញញឹម

«បងមិនគួរអោយទុកចិត្តថ្នាក់ឯងមកកុហកបងឬ?» យ៉ុនហ្គីបង្ហេីបសម្លេងមកទាំងខកចិត្ត នាយចោទសម្ដីសួរទាំងសម្លេងតិចបំផុតសឹងស្ដាប់មិនចង់ឮ

«បងនិយាយពីអី?»

«បងបានដឹងគ្រប់យ៉ាង..!»

«បេីចឹងជួយលាក់ផងទៅ បេីបងអាណិតខ្ញុំ!» គ្មានអ្វីភ្ញាក់ផ្អេីលព្រោះពីមុនគេក៏ភ្លាត់ប្រាប់នាយម្ដងដែរគ្រាន់តែមិនបានសម្ដៅឬបញ្ជាក់ឈ្មោះ

«ថេយ៌ឯងមិនដឹងថាជុងហ្គុកគ្រោះថ្នាក់ប៉ុណ្ណានោះទេ ប្ដូរចិត្តវិញទៅ»

«ខ្ញុំបែបណាដែរ?» ជុងហ្គុកដេីរមកកៀកស្មាថេហ្យុង នាយលេីកចញ្ចេីមសួរទៅបងប្រុស គេយ៉ាងម៉េច? ជាបិសាច?

ពួកគេទាក់ទងគ្នាព្រោះមាននិស្ស័យជួយចងគ្រងអោយតាំងតែកាលពីកន្លះខែមុន មិនមែនស្អប់គ្នាសុខៗក៏ទៅទាក់ទងគ្នាកេីតឯណា?

«ឯងចង់លេងស្អីរបស់ឯង ចង់លេងសេីចជាមួយថេយ៌វីឬ?!» សំណាងណាស់ចេះនាយរកពាក្យមកកែទាន់ មិនចឹងស៊យដោយទាំងថេហ្យុងទៀត

«ថេយ៌វី! តេីអូនមិនទាន់ប្រាប់ប្រវត្ដិស្នេហាពួកយេីងទៅគាត់ទេហ្ហេស៎?»

«...»

To be continued.

Continue Reading

You'll Also Like

42.6K 2.9K 35
« ហឹក អ្ហឹក ៗ ខ្ញុំមិនចង់បានបែបនិងទេ ខ្ញុំចង់ឲ្យប៉ាស្រឡាញ់ខ្ញុំក្នុងនាមស្នេហាមិនមែនរវាងប៉ាកូន » « រវាងយើងទៅមិនរួចទេជុងគុក ប៉ាមិនបានគិតលើឯងលើសពីចំណងប៉...
476K 1.5K 47
🔞🔞🔞 warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire in sex.🔞🔞
162K 6.5K 73
➽Just short love stories...❤ ⇝❤️. ⇝🖤. ⇝♥️. ⇝💙. ⇝🩷. ⇝🤍. ➽💛Going on. ➽🩶Coming up [Ignore grammatical mistakes. I will improve my writing gradual...
14.3K 220 28
Some Chenford stories.