✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម�...

By KimJeonVka

69K 3.2K 30

Jeon Jungkook: Top Kim Taehyung: Bottom « មិនថាលេាកជាមនុស្សបេះដូងថ្មយ៉ាងមិចទេ ខ្ញុំនឹងធ្វេីអេាយលេាកស្រលាញ... More

ភាគទី១ ៖ គូរដណ្តឹង
ភាគទី២ ៖ មកតាមណាទៅតាមនឹងទៅ
ភាគទី៣ ៖ ចាំមេីលបងចិត្តរឹងដាក់អូនបានប៉ុន្មាន
ភាគទី៤ ៖ បិទមាត់របស់ឯងទៅ
ភាគទី៥ ៖ ចង់អេាយបងជូនអូនដេីរលេងគ្រប់ទីកន្លែង
ភាគទី៦ ៖ យេីងបានត្រៀមរួចហេីយ ពួកឯងចាំតែធ្វេីតាមយេីងទៅ
ភាគទី៧ ៖ គំនុំកាលពីប៉ុន្មានឆ្នាំមុនយេីងត្រូវតែសងសឹក
ភាគទី៨ ៖ នេះគេត្រូវគ្រាប់កាំភ្លេីង
ភាគទី៩ ៖ យ៉ាងមិចបារម្ភពីអូនមែនទេ ?
ភាគទី១០ ៖ ឯងមិនគួរស្រលាញ់យេីងទេ
ភាគទី១១ ៖ គ្រាន់តែស្រលាញ់មនុស្សម្នាក់ហេតុអ្វីពិបាកយ៉ាងនេះ ?
ភាគទី១២ ៖ ខ្ញុំដឹងថាជាអ្នកណាហេីយ មានមកក៏មានទៅដែរ
ភាគទី១៣ ៖ ពួកយេីងណាត់ជួបគ្នាទៅ
ភាគទី១៤ ៖ ហេតុអ្វីពួកគេមកទីនេះ ?
ភាគទី១៥ ៖ ពួកឯងយេីងមានរឿងអេាយជួយ
ភាគទី១៦ ៖ ល្មមឈប់ធ្វេីពុតហេីយ
ភាគទី១៧ ៖ ខ្ញុំសម្រេចចិត្តហេីយបង ខ្ញុំនឹងទៅប៉ារីស
ភាគទី១៨ ៖ យកក៏យកទៅស្មានយេីងខ្វល់
ភាគទី១៩ ៖ អុះ!!សូមទេាសលេាកមិនអីទេមែនទេ ?
ភាគទី២០ ៖ ហ្ហេីយ..នេះឯងគិតស្អីនឹង ការងារច្រេីនណាស់ឈប់ខ្វល់ទៅ
ភាគទី២១ ៖ ខ្ញុំមិនមានសង្សាទេ ប៉ុន្តែខ្ញុំមានគូរដណ្តឹងរួចហេីយ
ភាគទី២២ ៖ ដល់ពេលសងសឹកវិញម្តងហេីយ
ភាគទី២៣ ៖ ឯងកុំធ្វេីចរិកហួសហេតុពេកបានទេ ?
ភាគទី២៤ ៖ ព្រមទទួលខ្លួនទៅយ៉ាងណាលេាកគេចមិនផុតទេ
ភាគទី២៥ ៖ ឯងពិបាកចិត្តមែនទេ ?
ភាគទី២៦ ៖ ហេតុអី ជាយេីងវិញនេាះ ?
ភាគទី២៧ ៖ ត្រូវហើយខ្ញុំឆ្គួត ឆ្គួតព្រេាះតែបងនឹង
ភាគទី២៨ ៖ លំហែលកាយនៅលេីកេាះ
ភាគទី២៩ ៖ ឯងកុំឈរចុងពេកប្រយ័ត្នមានគ្រេាះថ្នាក់ ឆាប់មកអង្គុយវិញមក
ភាគទី៣០ ៖ ខ្សែរដៃ នេះបងឲខ្ញុំមែនទេ ?
ភាគទី៣១ ៖ សម្រាប់តែអូនម្នាក់ប៉ុណ្ណេាះ
ភាគទី៣២ ៖ ឯងសំណាងហេីយ ព្រេាះឯងជាមនុស្សដំបូងដែលបានញុំាអាហារដែលយេីងបានធ្វេីនេាះ
ភាគទី៣៣ ៖ បែបនេះល្អណាស់! មិនយូមិនឆាប់ជឿថាឯងនឹងគាត់កាន់តែចុះសម្រុងនឹងគ្នាហេីយ
ភាគទី៣៤ ៖ ខ្ញុំស្រលាញ់ឯង ស្រលាញ់តាំងពីឃេីញឯងដំបូងមកម្លេះ
ភាគទី៣៥ ៖ បេីមានភួយសាច់មកឱបនេាះប្រាកដជាកក់ក្តៅ
ភាគទី៣៦ ៖ យេីងមេីលទៅគេមិនធម្មតាដូចជាឯងគិត
ភាគទី៣៧ ៖ កូនត្រូវតែសងសឹកពួកវាជំនួសប៉ា
ភាគទី៣៨ ៖ គេងបែបនេះ គួរឲស្រលាញ់ណាស់
ភាគទី៣៩ ៖ តេីពួកគេទាំងពីរស្គាល់គ្នាបានដេាយរបៀបណា ?
ភាគទី៤១ ៖ ការផ្តាច់ពាក្យ
ភាគទី៤២ ៖ ខ្ញុំដេាះលែងគេហេីយ
ភាគទី៤៣ ៖ យេីងនឹងយកគេមកធ្វេីជារបស់យេីងវិញ
ភាគទី៤៤ ៖ ការដាក់សម្ពាធដល់ធំមួយសម្រាប់ខ្ញុំ
ភាគទី៤៥ ៖ ផ្តល់ឱកាសឲបងផងបានទេ ?
ភាគទី៤៦ ៖ យេីងស្មានមិនខុសទេថា C.E.W. គឺជាឯង
ភាគទី៤៧ ៖ តេីយ៉ាងមិចវិញទៅ ឬមួយក៏ឯងនៅស្រលាញ់គេ ?
ភាគទី៤៨ ៖ ថាមិចថេយ៉ុងត្រូវគេចាប់ខ្លួន
ភាគទី៤៩ ៖ ប្រហែលគេចង់គ្រប់គ្រងអំណាចតែម្នាក់ឯងហេីយ
ភាគបញ្ចប់ ៖ បងស្រលាញ់អូន

ភាគទី៤០ ៖ ពួកឯងមិនទាន់ស្គាល់យេីងច្បាស់នេាះទេ

1K 55 0
By KimJeonVka

" តេីពួកគេទាំងពីរស្គាល់គ្នាបានដេាយរបៀបណា ?
" សម្លេងមនុស្សប្រុសម្នាក់បន្លឺឡេីងសួរទៅកាន់អ្នកម្ខាងទៀតដែលកំពុងតែអង្គុយសម្លឹងមេីលសកម្មភាពពីនាក់នេាះមិនខុសពីខ្លួនប៉ុន្មាន ទាស់ត្រង់ថាគេមេីលដេាយទឹកមុខដូចជាមិនពេញចិត្ត ចំណែកដៃវិញក្តាប់ឡេីងចង់បាក់ទៅហេីយ បន្ទាប់ពីឃេីញកាយវិកាស្និតស្នាលខ្លាំងដល់ថ្នាក់នេះនេាះ ។ បេីយេីងមេីលទៅអ្នកទាំងពីរឲជាក់ច្បាស់កម្លេាះទាំងពីរ
នាក់នេាះគឺជា ចន ជុងហ្គុក នឹង ជុង ហូស៊ុក ដែលពួកគេទាំងពីរបានណាត់គ្នាមកទីនេះដេីម្បីទិញសម្ភារៈខ្លះៗ ហេីយក៏ឆ្លៀតចូលមករកអីញុំាមុននឹង
ថេយ៉ុងនឹងអ៊ុនវ៉ូមកទៅទៀត ។ ម្យ៉ាងវិញទៀតអ្វីដែលកាន់តែហួសចិត្តនេាះគឺគេបានឃេីញអ្នកត្រូវជាគូរដណ្តឹងរបស់គេកំពុងតែអង្គុយស្និតស្នាលជាមួយអ្នកផ្សេងមិនខ្មាស់នឹងមនុស្សដែលកំពុងតែមេីលមកគេទាល់តែសេាះ ។

" ជុងហ្គុក ឯងទៅរកថេយ៉ុងទេ " ហូស៊ុក

" ចាំពួកគេចេញពីទីនេះសិនទៅ " ជុងហ្គុកប្រាប់ទៅកាន់មិត្តវិញទាំងដៃនៅតែក្តាប់ចូលគ្នាដដែរ ក្នុងចិត្តពិតជាចង់ចូលទៅរកពួកគេភ្លាមៗនឹងសួរឲច្បាស់ ប៉ុន្តែទាស់ត្រង់ថានៅទីនេះមនុស្សច្រេីន
ណាស់គេមិនអាចចេះតែធ្វេីអ្វីផ្តេសផ្តាសទេ ព្រេាះពួកគេសុទ្ធសឹងតែជាមនុស្សល្បីៗដែរខ្លាចមានបញ្ហាណាមួយរឹតតែធ្វេីឲឈឺក្បាលបន្ថែមទៀត ។

           «Skip»

           កាត់មកមេីលថេយ៉ុងនឹងអ៊ុនវ៉ូវិញ បន្ទាប់ពីញុំាអីរួចរាល់ហេីយពួកគេទាំងពីរក៏បានរៀបចំចេញទៅវិញដូចគ្នា ។

" ថេយ៉ុងឯងជិះអីមក បេីមិនមានទេចាំខ្ញុំជូនទៅក៏បានដែរណា " អ៊ុនវ៉ូចាប់សួរឡេីងបន្ទាប់ពីគេចេញពីក្នុងផ្សារមក ។

" មិនអីទេខ្ញុំក៏យកឡានមកដែលតេី " ថេយ៉ុង

" អរ បែបនឹងទេ ប៉ុន្តែតេីឯងទៅផ្ទះភ្លាមមែនទេ ? បេីមិនយល់ទាស់ខ្ញុំចង់បបួលឯងទៅដេី...." អ៊ុនវ៉ូនិយាយមិនទាន់ចប់ប្រយេាគផងក៏ត្រូវមានអ្នកមកកាត់មុនទៅហេីយ ។

" គេមិនទៅជាមួយឯងនេាះទេ " ជុងហ្គុកដេីរចូលមកជាមួយហូស៊ុកដេាយមិនភ្លេចស្រដីបដិសេដជាមួយគេជំនួសម្ចាស់ខ្លួនផ្ទាល់ ប៉ុន្តែវត្តមានរបស់គេធ្វេីឲ
ថេយ៉ុងមានភាពភ្ញាក់ផ្អេីរមិនស្មានថាជុងហ្គុកក៏នៅទីនេះដែរ នេះគេមិនទៅធ្វេីការទេហ្ហេស ។

" ជុងហ្គុក មិចក៏បងនៅទីនេះ " ថេយ៉ុង

" ស្ងាត់មាត់ទៅ " ជុងហ្គុកថាឲថេយ៉ុងបិទមាត់ ព្រេាះគេមានការនិយាយជាមួយនឹងអ៊ុនវ៉ូ រួចពេលណាចាំ
ជម្រះបញ្ចីជាមួយគេម្តង ។

" អរ តាមពិតគឺជាលេាក ចន ជុងហ្គុក តេី រីករាយដែលបានជួបគ្នា " អ៊ុនវ៉ូឃេីញអ្នកដែលមកនិយាយកាត់គេនេាះស្មានជាអ្នកណា តាមពិតជាមនុស្សដែលចាប់ឪពុកខ្លួនដាក់គុកសេាះ ។ ឃេីញដូច្នេះគេក៏ប្រញាប់រាក់ទាក់ចង់ស្គាល់ពីចរិករបស់អ្នកខាងមុខថាតេីគេជាមនុស្សបែបណា ។

" យេីងមិនចង់ស្គាល់ជាមួយឯងទេ ឆា. អ៊ុន.វ៉ូ. "
ជុងហ្គុកនិយាយតបទៅវិញមិនឲចាញ់ថែមទាំង
សង្កត់ឈ្មេាះគេច្បាស់ៗថែមទៀត ។ ចំណែកថេយ៉ុងកំពុងតែឆ្ងល់នឹងគេទាំងពីនាក់ហេីយថាតេីពួកគេស្គាល់គ្នាមែនទេបានជាម្នាក់ៗហៅឈ្មេាះដូចស្គាល់ច្បាស់អញ្ចឹង ។

" ឈប់ អ្នកទាំងពីរស្គាល់គ្នាមែនទេ ? " ថេយ៉ុងមិនចង់ឆ្ងល់ច្រេីនទេីបប្រញាប់សួរឡេីង ។

" មិនស្គាល់ទេ " ជុងហ្គុកប្រាប់ទៅថេយ៉ុងវិញទាំងទឹកមុខនឹងធឹងបដិសេដថាមិនស្គាល់គេនេាះទេ ។ រីឯថេយ៉ុងវិញលេីកចញ្ចេីមឆ្ងល់នឹងសម្តីជុងហ្គុកជាខ្លាំង ។

" អ្នកណាមិនស្គាល់គេនេាះថេយ៉ុង បេីគេជាអ្នកជំនួញល្បីលំដាប់ទី១ ប្រចាំប្រទេសទៅហេីយ បេីសិនជាខ្ញុំមិនស្គាល់ទេីបចំឡែក " អ៊ុនវ៉ូនិយាយប្រាប់ថេយ៉ុងបន្ទាប់ពីរគេមេីលមកមុខខ្លួនចង់ឲគេបញ្ជាក់ ។

" បេីអ៊ុនវ៉ូស្គាល់គាត់មិនចំឡែក ចុះមិចបានជុងហ្គុកស្គាល់ឈ្មេាះលេាកទៅវិញ ? " ថេយ៉ុង

" ខ្ញុំក៏មិនដឹងដែរ តែថាថេយ៉ុងទំនេរទេខ្ញុំចង់បបួល
ដេីរលេងបន្ត" អ៊ុនវ៉ូមិនចង់សុំាញុំាច្រេីនក៏បកមកសួរថេយ៉ុងវិញ ប៉ុន្តែបេីមេីលទៅតាមសម្តីរបស់គេដូចជាចង់ឌឺទៅកាន់ជុងហ្គុកយ៉ាងចឹង ។

" ខ្ញុំមិនរវល់ទេ អញ្ចឹងអាចទៅបាន " ថេយ៉ុងឆ្លេីយ
តបភ្លាមៗមិនគិតយូ រាងក្រាសគ្រាន់តែឃេីញរាង
ស្តេីងយល់ព្រមជាមួយគេភ្លាម ដេាយមេីលរំលងខ្លួនដែលឈរនៅទីនេះមិនក្រែងចិត្តគេជាគូរដណ្តឹងសេាះ ។

" ឯងមិនអាចទៅជាមួយគេបានទេ " ជុងហ្គុកឃាត់ទៅកាន់រាងស្តេីងទាំងក្នុងចិត្តកំពុងតែខឹងជាខ្លាំង ប៉ុន្តែគេព្យាយាមសម្រួលអារម្មណ៍ ។

" លេាកមានសិទ្ធិអីហាមថេយ៉ុងមិនឲទៅជាមួយខ្ញុំ " អ៊ុនវ៉ូ

" សិទ្ធិជាគូរដណ្តឹងរបស់គេ " ជុងហ្គុកនិយាយបញ្ចាក់ច្បាស់ៗធ្វេីឲថេយ៉ុងរាងឆ្ងល់នឹងជុងហ្គុកជាខ្លាំង ហេតុអ្វីរាងក្រាសហ៊ាននិយាយបែបនឹងចំពេាះមុខអ្នកផ្សេង បេីតាមចរិកគេពីមុនមិនមែនអញ្ចឹងទេ ។ រីឯ
ហូស៊ុកដែលឈរស្ងាត់ជាយូនេាះកំពុងតែមេីល
ជុងហ្គុកចាប់ផ្តេីបញ្ចេញអាការៈដូចជាប្រច័ណ្ឌថេយ៉ុងហេីយ ព្រេាះថារាល់ដងគេមិនដែលធ្វេីបែបនឹងទេ ។

"គូរដណ្តឹង ហុឹស " អ៊ុនវ៉ូសេីចចុងមាត់តិចៗព្យាយាមថាគេមិនអី ប៉ុន្តែក្នុងចិត្តគេវិញកំពុងតែឈឺគ្មានអ្នកណាដឹង ។

" មែនហេីយអ៊ុនវ៉ូ ខ្ញុំភ្លេចណែនាំឲលេាកបានស្គាល់ នេះ ជុងហ្គុកត្រូវជាគូរដណ្តឹងរបស់ខ្ញុំដែលធ្លាប់ប្រាប់លេាកនេាះណា " ថេយ៉ុងប្រញាប់បង្វែររឿងព្រេាះមេីលឃេីញថាស្ថាការដូចជាមិនសូវស្រួល ។

" បាទ! "

" ឆាប់ត្រឡប់ទៅផ្ទះវិញថេយ៉ុង " ជុងហ្គុក

" ខ្ញុំមិនទាន់ទៅទេ ព្រេាះត្រូវទៅដេីរលេងបន្តជាមួយអ៊ុនវ៉ូ " ថេយ៉ុង

" ឮទេថាយេីងឲទៅផ្ទះវិញ ឯងគ្មានសិទ្ធិទៅណាជាមួយគេនេាះទេ " ជុងហ្គុកស្រែកប្រាប់ខ្លាំងៗទៅកាន់ថេយ៉ុងវិញដែលធ្វេីឲគេមានការភ័យជាខ្លាំងហេីយក៏មិនសូវយល់ពីរាងក្រាសដូចគ្នា ។

" ហេតុអី ? "

" ឯងជាគូរដណ្តឹងរបស់យេីង មិចក៏ត្រូវធ្វេីខ្លួន
រាយមាយដេីរលេងជាមួយប្រុសបែបនឹង បេីគេមេីល
មកថាមនុស្សដែលជាគូរដណ្តឹងរបស់យេីងដេីរបណ្តេីរប្រុសចឹងមែនទេ " ជុងហ្គុកនិយាយដេាយមិនបាន
គិតច្រេីនព្រេាះថាពេលនេះក្នុងខ្លួនកំពុងតែពុះកញ្រ្ជេាលខឹងលាយឡំជាមួយអារម្មណ៍ប្រច័ណ្ឌមិចមិនដឹងទេ ដឹងត្រឹមថាមិនចង់ឲថេយ៉ុងទៅជាមួយគេ ខណៈដែលសម្តីរបស់គេធ្វេីឲថេយ៉ុងមានការអន់ចិត្តជាខ្លាំងដែលត្រូវរាងក្រាសកំពុងតែមេីលងាយរូបគេ ទាំងដែលគេគ្រាន់តែទៅដេីរលេងធម្មតាសេាះមិនបានទៅប្រព្រឹត្តរឿងខុសឯណា ។

" បងកំពុងតែមេីលងាយខ្ញុំហេីយណាជុងហ្គុក "
ថេយ៉ុងព្យាយាមទប់ទឹកភ្នែកដែលកំពុងតែរៀបហូនេាះ សួរទៅកាន់ជុងហ្គុកវិញ ។

" មេីលងាយ ចុះឯងធ្វេីខ្លួនបែបនឹង តេីឲយេីង
និយាយយ៉ាងមិច ? " ជុងហ្គុកលេីកចញ្ចេីមសួរទៅកាន់រាងស្តេីងវិញ តេីគេនិយាយខុសហ្ហេសបេីគេមេីលឃេីញបែបនឹង ។

" លេាកដូចជាជ្រុលពេកហេីយ ចន ជុងហ្គុក " អ៊ុនវ៉ូទ្រាំមិនបាននឹងទង្វេីរដែលមិនឲតម្លៃទៅកាន់ថេយ៉ុង ធ្វេីឲគេទ្រាំស្តាប់មិនបានក៏បានលូកមាត់ ។

" រឿងរបស់យេីង ឯងជាអ្នកក្រៅកុំមកធ្វេីចេះ "

" ឯង "

" បានហេីយ អ៊ុនវ៉ូ កុំខ្វល់ពីគាត់អី ពួកយេីងទៅ "
ថេយ៉ុងប្រញាប់ឃាត់អ៊ុនវ៉ូ ព្រេាះថាគេមិនចង់នៅទីនេះទេ បេីមិនចឹងគេឃាត់ទឹកភ្នែកលែងបានហេីយ ។

" ឯងមិនអាចទៅណាបានទាំងអស់ " ជុងហ្គុកមកឃាត់ដំណេីរថេយ៉ុងដែលកំពុងតែចង់ទៅជាមួយគេមិនស្តាប់តាមខ្លួននេាះ ។

" ខ្ញុំចង់ទៅ តេីវាយ៉ាងមិច បងមកឃាត់ឃាំងខ្ញុំធ្វេីអី ក្រែងបងមិនបានពេញចិត្តខ្ញុំជាគូរដណ្តឹងផងមិនអញ្ចឹង ដូច្នេះខ្ញុំចង់ទៅជាមួយអ្នកណាបងកុំមកខ្វល់នេាះ " ថេយ៉ុងស្រែកទៅកាន់រាងក្រាសវិញទាំងខឹង ក្នុងទ្រូងគេពិតជាឈឺចាប់ខ្លាំងណាស់ដែលត្រូវមនុស្សដែលខ្លួនស្រលាញ់មេីលងាយបែបនេះ ។

" គីម ថេយ៉ុង " ជុងហ្គុកស្រ្គឺតជេីងធ្មេញមួលម៉ៅពេញទំហឹងនៅភាពរឹងរួសរបស់រាងស្តេីង បេីសិនជានៅពីនាក់វិញគេនឹងប្រដៅឲដឹងគ្នាម្តង ។

" ជុងហ្គុក យេីងថាប៉ុណ្ណឹងបានហេីយ " ហូស៊ុកប្រញាប់ហាមឃាត់អ្នកជាមិត្ត បេីបណ្តេាយបែបនេះទៀតប្រាកដជាមានបញ្ហាកាន់តែធំមិនខាន ។

" ឯងយកឡានយេីងបេីកទៅផ្ទះមុនទៅ យេីងមានរឿងត្រូវដេាះស្រាយសិន " ជុងហ្គុកបេាះសេាឡានឲទៅហូស៊ុករួចងាកមកសម្លឹងមុខរាងស្តេីងវិញដែលធ្វេីឲគេចង់ខ្លាចនៅក្រសែភ្នែកមុតស្រួចរបស់អ្នកជាគូរដណ្តឹង ។

" អាយ!! លែងបងធ្វេីអីនឹង " ថេយ៉ុងស្រែកពេលឃេីញជុងហ្គុកចូលមកលីគេដាក់ទៅលេីស្មារបស់ខ្លួន ។

" ន៎ែ! ចន ជុងហ្គុកឆាប់លែងថេយ៉ុងភ្លាម " អ៊ុនវ៉ូពេលឃេីញបែបនឹងទេីបចង់ហាមឃាត់ ប៉ុន្តែក៏ត្រូវបានជុងហ្គុកងាកមកថាអេាយ ។

" រឿងរបស់យេីងទាំងពីរ ឯងគ្មានសិទ្ធមកហាមនេាះទេ ហេីយកុំចង់មកតាមប្រយ័ត្នយេីងមិនបានប្រាប់ " ជុងហ្គុកចង្អុលគម្រាមអ៊ុនវ៉ូដែលធ្វេីឲគេស្ងាត់មាត់
ទ្រាំឈរមេីលគេយកថេយ៉ុងចេញពីគេទៅ ប៉ុន្តែសូមបញ្ជាក់ថាគេមិនតាមមិនគេខ្លាចនៅការគម្រាមរបស់ជុងហ្គុកនេាះទេ តែគេពេលនេះគ្មានសិទ្ធិទៅជ្រៀតជ្រែករឿងអ្នកទាំងពីរ ព្រេាះគេគ្រាន់ជាអ្នកក្រៅប៉ុណ្ណេាះ ។ ពេលជុងហ្គុកនឹងថេយ៉ុងចេញទៅបាត់ក៏បានបន្សល់ទុកឲហូស៊ុកនឹងអ៊ុនវ៉ូនៅឈរមេីល
មុខគ្នាទៅវិញទៅមក មិនចាំយូហូស៊ុកក៏បាននិយាយឡេីង ។

" តេីឯងចូលមកក្បែរថេយ៉ុងមានបំណងអី " ហូស៊ុកប្រេីក្រសែលភ្នែកមុតស្រួចសម្លឹងមេីលទៅអ៊ុនវ៉ូមិនដាក់ភ្នែក ។

" ហេតុអី ? យេីងត្រូវប្រាប់ឯងនេាះ " អ៊ុនវ៉ូសេីចចុងមាត់តិចៗដាក់ហូស៊ុក គិតថាសួរគេហេីយគេនឹងត្រូវតែឆ្លេីយប្រាប់គេវិញហ្ហេស ដូចជាស្រួលពេកទេដឹង ។

" តាមយេីងដឹងឯងគឺជាកូនប្រុសលេាក កាង លីស៊ុក ហេីយជឿថាឯងមកប្រាកដជាចង់សងសឹកពួកយេីងជំនួសឲឪពុករបស់ឯងហេីយ ទេីបព្យាយាមចូលមកក្បែរថេយ៉ុងបែបនឹង  តេីយេីងនិយាយត្រូវទេ ? "
ហូស៊ុក

" ហុឹសៗ!! ប្រហែលជាដូចជាឯងនិយាយទេដឹង " អ៊ុនវ៉ូសេីចពេលលឺសម្តីរបស់គេដែលគិតថាគេយក
ថេយ៉ុងមកធ្វេីជាខែដេីម្បីសងសឹក ទាំងដែលគេស្គាល់ថេយ៉ុងមុនគេមកទីនេះទៅទៀត ដល់ពេលឃេីញគេនិយាយបែបនេះទៅហេីយមានតែចាកបណ្តេាយតាមទៅ ។

" យេីងមិនខ្វល់ថាឯងចង់សងសឹកបែបណាទេ ប៉ុន្តែឯងកុំយកគូរដណ្តឹងជុងហ្គុកមកពាក់ព័ន្ធឲសេាះ ព្រេាះគ្រប់យ៉ាងគេមិនបានពាក់ព័ន្ធ បេីចង់សងសឹកមករកពួកយេីងមក ពួកយេីងប្រាកដជាស្វាគមន៍ជានិច្ច ហេីយម្យ៉ាងវិញទៀតកុំមកចង់ធ្វេីជាមាជ្រែកស្នេហារបស់ជុងហ្គុកឲសេាះ បេីមិនអញ្ចឹងទេឯងប្រាកដជារស់មិនស្រួលទេ " ហូស៊ុក

" យេីងចង់ធ្វេីអីជាសិទ្ធរបស់យេីង កុំស្មានតែពាក្យគម្រាមឯងប៉ុន្មានម៉ាត់នឹងយេីងនឹងខ្លាចមែនទេ យេីងគិតថាពួកឯងមិនទាន់ស្គាល់យេីងច្បាស់នេាះទេ ចំណែករឿងថេយ៉ុងវិញនេាះយេីងស្គាល់គេ
មុនយេីងមកដល់ទីនេះទៅទៀត ហេីយផ្តាំប្រាប់មិត្តភក្តិរបស់ឯងផងបេីសិនជាធ្វេីឲគេឈឺចាប់
យេីងនេះណាប្រាកដជាដណ្តេីមគេយកមកវិញហេីយ " អ៊ុនវ៉ូនិយាយម្តងនេះមិនបានលេងសេីចនេាះទេព្រេាះថាគេជាមនុស្សនិយាយម៉ាត់ណាម៉ាត់នឹង ហេីយក៏មិនមែនជាមនុស្សដែលចូលចិត្តឈ្លា
នីសគេនេាះដែរបេីសិនជាគេមិនប៉ះពាល់របស់ខ្លួន ។ ម្យ៉ាងវិញទៀតគេស្និតស្នាលជាមួយនឹងថេយ៉ុងមិនបានមានចិត្តគិតដណ្តេីមថេយ៉ុងយកមកជារបស់ខ្លួនទាំងគេមិនទាន់ដាច់ស្រេចជាមួយគូរដណ្តឹង ប៉ុន្តែពេលបានឮសម្តីរបស់ថេយ៉ុងនិយាយថាជុងហ្គុកដូចជាមិនបានពេញចិត្តជាមួយការភ្ជាប់ពាក្យនេះ ស្របពេលដែលឃេីញទង្វេីរជុងហ្គុកមិនឲតម្លៃ
ថេយ៉ុងទៀតគេរឹតតែមិនចង់ឲថេយ៉ុងនៅក្បែរមនុស្សដែលមានចរិកយល់តែចិត្តខ្លួនឯង មិនបានខ្វល់ពីអារម្មណ៍អ្នកដទៃថាគេមានអារម្មណ៍យ៉ាងណានេាះ បន្ទាប់ពីនេាះហេីយអ៊ុនវ៉ូក៏បានចាកចេញទៅ បន្សល់ឲហូស៊ុកនៅគិតពីសម្តីរបស់គេដែលបានប្រាប់ខ្លួនអម្បាញ់មិញនេះ គិតបានបន្តិចហេីយគេក៏បានទៅយកឡានបេីកចេញត្រឡប់ទៅផ្ទះវិញ រឿងនេះចាំ
ពិភាក្សាជាមួយជុងហ្គុកពេលក្រេាយបេីតាមស្តាប់សម្តីរបស់គេខ្លួនគេផ្ទាល់កាន់តែប្រាកដច្បាស់ថាគេជាមនុស្សមិនធម្មតាដូចជាជុងហ្គុកធ្លាប់និយាយចឹង បែបនេះទាល់តែពួកគេត្រៀមខ្លួនសម្រាប់ទប់ទល់។






                 To be continued..........

           🌹 Enjoy your reading 🥀







Continue Reading

You'll Also Like

3M 193K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
601K 32.1K 50
𝐒𝐜𝐞𝐧𝐭 𝐎𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ☆|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
1.7M 95.2K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1M 15.3K 38
Ivy Williams had always aspired to complete her university journey without any interruptions or complications. However, not even two months into her...