🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ច...

By Jack_taegukkll

27K 1.7K 48

"ទ្រង់មិនចេះស្រលាញ់ មិនចេះញញឹមប៉ុន្តែខ្ញុំនឹងផ្លាស់ប្តូរទ្រង់ដោយស្នាមញញឹមរបស់ខ្ញុំ"ផាក ជីមីន By : Jack 29/10... More

ផ្តើមរឿង
Ep01:មិនចាំបាច់រៀបរាប់!!!
Ep02:ឯងឈប់តាមយើងទៅបានទេ?!!
Ep03:ទូលបង្គំធ្វើបានគ្រប់យ៉ាង
Ep04:វាដល់ពេលហើយ!!
Ep05:ឯងអង្គរក្សឬក៏យើង?!
Ep06:អ្នកទាំងពីរជាគូរស្នេហ៍ឬ?
Ep07:ឯងនៅញញឹមចេញទៀត?!
Ep08:ដេកឬមិនដេក?
Ep09:ទ្រង់មិនចាប់អារម្មណ៍ទេ
Ep10:ខ្សែក?!
Ep11:អូនជារបស់បង🔞
Ep12:ទូលបង្គំទើបតែចាប់ផ្តើមប៉ុណ្ណោះ
Ep13:ញញឹមដាក់តែបងម្នាក់បានហើយ
Ep14:ប្រចណ្ឌបង?
Ep15:ជីវិតបង បេះដូងបងសម្រាប់អូនតែម្នាក់
Ep16:យើងត្រឡប់មកវិញហើយ
Ep17:ទ្រង់-ទ្រង់ធ្វើបាបអូន
Ep18:អូនថតធ្វើអី?
Ep19:ហេតុអីត្រូវអោយគេតាមយើង?
Ep20:ចាំបងសងសឹកអោយ🔞
Ep21:កុំសូម្បីតែចង់ប៉ះបុត្ររបស់យើង!!!
Ep22:ទុកអោយកូនអ្នកទៅ
Ep23:ទ្រង់ឈប់បង្ខំបុត្រខ្ញុំម្ចាស់ទៅ!
Ep25:បងនឹកអូន
Ep26:ទ្រង់ចង់ធ្វើអី?!🔥
ភាគបញ្ចប់👨‍❤️‍💋‍👨

Ep24:កុំបិទភ្នែកអីបងសុំអង្វរ

754 50 3
By Jack_taegukkll


       ជីមីនចូលអានភ្លាមទូរស័ព្ទរបស់គេក៏បានរោទិ៍ឡើងទើបជីមីនប្រញាប់ចុះពីពូកទៅបន្ទប់ទឹកខ្លាចថារាជបុត្រនឹងមកឃើញស្តាប់ឮ។

     "ឯងបានឃើញហើយមែនទេ?!"សម្តីរឹងៗស្តាប់ហើយដឹងដល់ចេតនារបស់អ្នកម្ខាងទៀត។ទ្រង់បានដឹងពីទំនាក់ទំនងពួកគេហើយព្រោះតែទ្រង់បានជួលគេអោយស៊ើបពីនាយតូចដោយសារតែគេតែងតែតាមហើយយ៉ុនហ្គីទៅណាគេក៏ទៅជាមួយអង្គរក្សតាមម្ចាស់ស្អិតយ៉ាងនេះទ្រង់សង្ស័យចង់ដឹងគ្រាន់តែស៊ើបដឹងភ្លាមទ្រង់ក៏ចាត់ការភ្លាមមិនទុកយូរទេ។គេអាចជាចំណុខខ្សោយអាចអោយទ្រង់ចាប់យ៉ុនហ្គីអោយរៀបអភិសេកបាន

   "ក្រា-ក្រាបទូល"

  "ឯងដឹងមែនទេថានៅកូរ៉េគ្មានច្បាប់បែបនឹងទេយល់ល្អឯងដកខ្លួនទៅបើមិនចឹងមិនមែនត្រឹមតែឯងទេគ្រួសារឯងទាំងមូលគឺគ្មាននរណាអាចនៅរស់ឡើយ"បន្ទូលរបស់ទ្រង់ធ្វើអោយនាយតូចបានត្រឹមក្តាប់ដៃខាំមាត់ណែនមិនអាចធ្វើអ្វីបាន។តើអោយជ្រើសបែបណាទៅ?បើគេកាន់ដៃរាជបុត្រទុកគ្រួសារចោលអោយស្លាប់យ៉ាងវេទនាគេអត្មានិយមពេកហើយបើគេជ្រើសគ្រួសារចោលរាជបុត្រក៏កាន់តែមិនអាចគេស្រលាញ់ទ្រង់ខ្លាំងណាស់។បេះដូងគេមានតែទ្រង់ម្នាក់ប៉ុណ្ណោះតាំងតែពីអាយុ7ឆ្នាំមកម៉្លេះបេះដូងគេមិនដែលដាក់នរណាហើយក៏គ្មាននរណាអាចជំនួសទ្រង់ដែរមិនថាពេលនេះឬក៏តទៅ ប៉ុន្តែចំពោះគេនិងទ្រង់ហាក់ដូចជាម្នាក់នៅលើមេឃម្នាក់ទៀតនៅលើដី
យ៉ាងចឹង។ស្នេហាមិនប្រកាន់រូបរាងឋានៈពណ៌សម្បូរទេហើយក៏មិនសំដៅដល់ភេទដែរប៉ុន្តែមនុស្សទៅវិញទេដែលប្រកាន់នូវរឿងទាំងនេះព្យាយាមបំបែកបំបាក់មិនអោយបាននៅក្បែរគ្នាគឺមនុស្សទៅវិញទេដែលគួរអោយខ្លាច។

   "ឯងស្គាល់យ៉ុនយ៉ាងត្រូវទេ?នាងជាស្រីដែលស្អាតហើយក៏ជាមនុស្សល្អដែរឯឋានៈក៏សមនិងបុត្ររបស់យើងបើឯងស្រលាញ់បុត្រយើងមែនឯងគួរតែដោះលែងគេអោយទៅរកអ្វីដែលសាកសមនិងមានក្តីសុខតើឯងអាចទ្រាំមើលយ៉ុនហ្គីត្រូវប្រជារាស្រ្តជេរស្តីស្អប់ខ្ពើមដែរហ្ហេស?"ជីមីនមិនមាត់តែក៏ខាំមាត់ទប់ទឹកភ្នែក វាក៏ដូចទ្រង់មានបន្ទូលគេគ្មានអ្វីដែលសាកសមនឹងរាជបុត្របន្តិចណាឡើយ។ពួកគេអាចនឹងមាននិស្ស័យស្នេហ៍តែប្រហែលជាគ្មានវាសនានោះទេ.....

    "បើឯងធ្វើតាមសម្តីរបស់យើងឯងនឹងបានទៅរស់នៅជាមួយគ្រួសាររបស់ឯងវិញបំភ្លេចគ្រប់យ៉ាងនៅទីនេះអោយអស់សាងជីវិតថ្មីហើយបុត្រយើងក៏នឹងត្រូវរៀបអភិសេកសាងជីវិតថ្មីជាមួយយ៉ុនយ៉ាងបង្កើតចៅអោយយើងដែរ ឯងសាកស្រម៉ៃទៅមើលថាពេលគេមានឯងដែលគ្មានអ្វីសូម្បីកូនក៏មិនអាចមាននៅត្រូវរស់នៅលាក់បំពួនគ្មានសេរីភាពនិងការដែលយ៉ុនហ្គីរៀបអភិសេកជាមួយយ៉ុនយ៉ាងដែលជាព្រះនាងតូចមានមុខមានមាត់សង្គមទទួលស្គាល់តើពួកគេនឹងមានក្តីសុខខ្លាំងប៉ុណ្ណា?ឯងគិតទៅមើល?"

    "ហ្ហឹកៗទ្រង់ចង់យ៉ាងមិច?"ទ្រង់និយាយបញ្ឈឺគេអោយឈឺខ្លាំងទ្រង់គឺចង់អោយគេចេញខ្លាំងណាស់ហើយ
បើសិនជាគេបន្តមិនថាគេឬគ្រួសារឬក៏រាជបុត្រទេគ្រប់យ៉ាងគឺគ្មានថ្ងៃស្ងប់សុខគ្មានក្តីសុខដែរ

    "យើងអោយឯងចេញតាមសម្រួលគ្រាន់តែធ្វើតាមបញ្ជារបស់យើងទៅបានហើយបើសិនជាឯងចង់អោយយ៉ុនហ្គីមានសុវិត្ថភាពហើយសប្បាយចិត្តគ្រួសារឯងមិនមានគ្រោះថ្នាក់"

   "បើសិនអោយទូលបង្គំកុហករាជបុត្រហើយធ្វើអោយទ្រង់ឈឺចាប់ដោយទូលបង្គំដើរចេញទូលបង្គំមិនធ្វើទេ!!"
បើអោយគេនិយាយថាបែកឬក៏បញ្ឈឺទ្រង់គេមិនធ្វើទេគេដឹងថារាជបុត្រមិនជឿឡើយហើយបើសិនជាគេធ្វើកាយវិការអស់ចិត្តដើរចេញទុកទ្រង់ចោលនោះកាន់តែមិនអាចគេស្អប់ទង្វើក្បត់បែបនឹងណាស់គេមិនធ្វើដាច់ខាត!

   "យើងមិនអោយបុត្រយើងឈឺចាប់យូរទេឯងក៏មិនបាច់
ត្រូវបញ្ឈឺបុត្រយើងដែរគ្រាន់តែដើរតាមផែនការយើង"

   "ផែនការអី?"

    ដំបូងជីមីនមិនព្រមតែព្រះអង្គចេះតែគម្រាមដល់ថ្នាក់
ធ្វើបាបរាជបុត្រទៀតទើបគេយល់ព្រមទាំងមិនចង់តើគេអាចជ្រើសបានទេ?វាគឺគ្មានជម្រើសទេ!ដើម្បីរាជបុត្រគេត្រូវបង្ខំចិត្តចាកចេញដោយភាពឈឺចាប់ក៏សង្ឃឹមថារាជបុត្រអាចធ្វើព្រះទ័យបានពេលគ្មានគេទៅចុះ។ជីមីនទុកទូរស័ព្ទបើកទឹកបង្ហូរអោយវាហូរចុះព្រមជាមួយទឹកភ្នែកជាច្រើនដំណក់គេមិនអាចធ្វើចិត្តទេភ្លាមៗគេឈឺស្ទើរតែថប់ដង្ហើមទៅហើយ

     "អូនសុំទោសហ្ហឹកៗៗ អូនពិតជាគ្មានជម្រើសពិតមែន"កុំស្អប់អូនអីបានទេ?យប់នេះវាជាយប់ចុងក្រោយដែលអូនអាចនៅក្បែរបងដូច្នេះអូននឹងញញឹម
ដើម្បីបងហើយអូនក៏ចង់ឃើញស្នាមញញឹមបងដូចគ្នា

    "អូនងូតទឹកយូរម៉្លេះ?ភ្នែកកើតអីអូនយំមែនទេ?"យ៉ុនហ្គីដែលអង្គុយចាំសំណ្វពចិត្តមួយសន្ទុះគ្រាន់តែឃើញគេមកទ្រង់ក៏ស្ទុះចូលទៅរកសួរនាំភ្លាមៗ

    "អត់មានទេមកពីអូនត្រាំទឹកដល់គេងលក់មិនដឹងខ្លួនវិសនឹងលង់ទឹកទៅហើយ"ជីមីនព្យាយាមរកអ្វីមកកុហកតែថាគេត្រៀមទុកមុនហើយទើបនិយាយមិនទាក់

   "ហេតុអីក៏បណ្តោយខ្លួនបែបទេ?បើអូនកើតអីទៅគិតយ៉ាងមិច?"បន្ទូលរបស់ទ្រង់ធ្វើអោយគេអួលណែនថប់ទ្រូងសឹងតែយំទៅហើយតែក៏ប្រឹងញញឹមអោបកនាយធ្វើដូចគ្មានរឿងអ្វីកើតឡើង

    "អូនមិចនឹងអាចកើតអីនោះមានបងនៅទាំងមូលហើយ"

   "សឺត!យ៉ាងណាក៏អូនត្រូវតែប្រយ័ត្នប្រយែងដែរលើកក្រោយបងមិនអោយអូនងូតម្នាក់ឯងទៀតទេ"

  "អា!តែម្តងតើបងនិយាយចង់គេងចំណេញអូនមែនទេ?"ជីមីនធ្វើជាជ្រឹមភ្នែកមើលរាជបុត្រនាំអោយទ្រង់ចាញ់ខ្សែភ្នែកតូចញិបនោះទើបនិយាយបន្លប់

   "បងខ្លាចអូនមានគ្រោះថ្នាក់ទៅវិញទេបានហើយញាំបាយទៅម្ហូបត្រជាក់អស់ហើយ"រាជបុត្រពរនាយតូចអោយអង្គុយតុទើបទ្រង់ចូលតាមក្រោយ។ការញាំអាហារថ្ងៃត្រង់ក៏បានប្រព្រឹត្តទៅយ៉ាងមានក្តីសុខ។

     ក្រោយពីញាំអាហាររួចរាជបុត្រក៏បាននាំជីមីនដើរលេងតាមសន្យាមិនថាគេចង់ទៅណាទេទ្រង់ជូនទៅទាំងអស់។

     *សមុទ្រ

    "ស្រស់ស្រាយណាស់"ជីមីនចុះពីឡានរត់មកឆ្នេរយ៉ាងលឿនទាំងញញឹមត្រដាងដៃស្រូបខ្យល់អាកាស។ទោះបីជាពេលវេលាចុងក្រោយក៏គេចង់ចំណាយពេលជាមួយទ្រង់អោយបានច្រើនដែរមានអារម្មណ៍ថាវាលឿនណាស់គេចង់បញ្ចេញអារម្មណ៍នេះមកក្រៅមិនចង់អោយវាអួលណែនក្នុងទ្រូងនោះទេបានមកស្រូបខ្យល់អាកាសបែបនេះបានធូរចិត្តបន្តិចប៉ុន្តែតទៅគេមិនដឹងថាវានឹងទៅជាបែបណាទេ?ជីវិតរបស់គេនឹងក្លាយទៅជាបែបណាពេលគ្មានបុរសម្នាក់នេះនៅក្បែរចាំតាមចិត្តតាមទ្រមើលថែគេមិនហ៊ានស្រម៉ៃទេ

    "ហេតុអីក៏យំ?"គេសម្លឹងមើលព្រះភក្រ្តទ្រង់មិនព្រិចសុខៗក៏ស្រក់ទឹកភ្នែកមិនដឹងខ្លួនទើបប្រញប់ងើយជូតចេញ

   "គ្មានទេអូនគ្រាន់តែរំភើបប៉ុណ្ណោះ"ជីមីនប្រឹងញញឹមស្ញេញដាក់ទ្រង់ទើបធ្វើអោយទ្រង់សើចតាមមុននឹងលើកបីគេរួចក៏រត់សំដៅទៅទឹកសមុទ្រមួយទំហឹងជាមួយសម្លេងសើចក្អាងក្អាយព្រមមួយគ្នា។វាជាអនុស្សាវរីយ៍ចុងក្រោយដែលសប្បាយបំផុតក្នុងជីវិតរបស់គេទោះត្រឹមតែប៉ុន្មានម៉ោងក៏ដោយ

   "បងស្រលាញ់អូនផាក ជីមីនកូនខ្មោចមហារំខានរបស់បង"យ៉ុនហ្គីឈរស្រែកទៅសមុទ្រមួយទំហឹងដោយកាន់ដៃនាយតូចជាប់

   "ហឹក!អូនក៏ស្រលាញ់បងដែរយ៉ុនហ្គី រាជបុត្រកំពូលមាត់អាក្រក់របស់អូន"ជីមីនពេបមាត់បន្តិចទើបស្រែកបន្ទោរពីក្រោយទ្រង់នាំអោយពួកគេទាំងពីរញញឹមមើលមុខគ្នាទើបទល់ថ្ងាស់សម្លឹងភ្នែកគ្នាដោយភាសាផ្អែមល្ហែមបញ្ចូនតាមចក្ខុ

   "ហ្ហឹម!អ្ហឹម"រាជបុត្រក្រសោបផ្ទៃមុខរាងតូចមុននឹងទម្លាក់បបូរមាត់លើបបូរមាត់តូចស្តើងទន់ល្មើយថ្នមៗដោយការថ្នាក់ថ្នមបំផុត។ទ្រង់ស្រលាញ់គេដោយបេះដូង
ក្នុងចិត្តទ្រង់មានតែក្មេងម្នាក់នេះប៉ុណ្ណោះនរណាក៏មិនអាចជំនួសរូបគេដែរ។ទ្រង់នឹងកាន់ដៃគេអោយជាប់មិនថាតទៅមុខជួបរឿងអ្វីទ្រង់នឹងជម្នះស៊ូជាមួយគ្នាមិនរុញរាទេ
ប៉ុន្តែទ្រង់មិនដឹងនោះទេថាមនុស្សដែលទ្រង់ស្រលាញ់កំពុងលែងដៃទ្រង់ម្តងបន្តិចៗ

      ក្រោយពីចំណាយពេលដើរលេងសមុទ្រមើលថ្ងៃលិច
រួចមកពួកគេក៏ត្រឡប់មកខុនដូរវិញ។ទ្រង់ចម្អិនអាហាររៀបដាក់តុមួយមានទានមានផ្កាកុលាបដូចទៅនឹងការDateយ៉ាងរ៉ូមែនទិចចឹង

     "យ៉ុន!នេះបង?"មិនភ្ញាក់ផ្អើលមិនបានគេទៅសង្ងំក្នុងបន្ទប់តែប៉ុន្មានម៉ោងសោះចុះមកវិញសភាពខុនដូរងងឹតមានតែពន្លឺទាន។នៅពេលមកដល់ក៏ឃើញរាជបុត្រស្លៀកពាក់យ៉ាងសង្ហារចាំគេនៅតុតើមានអ្វីមែនទេ?

    "អង្គុយចុះមក"

   "បងធ្វើអីនឹង?ពួកយើងកំពុងdateមែនទេ?"ជីមីនកំពុងតែរំភើបមួយថ្ងៃនេះទ្រង់ធ្វើដើម្បីគេច្រើនណាស់ទោះថ្ងៃស្អែកចាកចេញក៏យល់ថាអាចមានក្តីសុខបន្តិចដែរ

    "បង-បងធ្វើអីនឹង?"សុខៗទ្រង់ស្រាប់តែលុតជង្គង់នៅចំពោះមុខគេនាំអោយគេបុកពោះភ្លាមៗ

    "រៀបការនឹងបងបានទេ?ព្រមធ្វើជារបស់បងរស់នៅជាមួយបងមួយជីវិតតើបានទេ?"ក្តុក!បេះដូងធ្លាក់ដល់ដីតើវាជាជាពេលនេះឬ?ទ្រង់កំពុងសុំគេរៀបការទាំងដែលថ្ងៃស្អែកគេត្រូវចាកចេញអ៊ីចឹងឬ?

     "ហ្ហឹកៗៗ"តើអោយគេឆ្លើយថាយ៉ាងមិច?បើសិនជាគេមិនត្រូវចាកចេញតើគេនឹងអាចមានក្តីសុខខ្លាំងនៅពេលនេះតើមែនទេ?ហេតុអីក៏ជាថ្ងៃនេះហេតុអីបានជាវាសនាលេងសើចនឹងគេខ្លាំងម៉្លេះ?

   "តើអូនយល់ព្រមទេ?"ទ្រង់គិតថាគេយំខ្លាំងព្រោះតែរំភើបទើបទ្រង់ញញឹមហើយសួរម្តងទៀត

   "ហ្ហឹកៗអូន-អូនព្រម"គេច្បាស់ជាព្រម100%ប៉ុន្តែការឈឺចាប់វាលើសពីនឹងទៅទៀតគេព្រមស្របពេលស្អែកត្រូវចាកចេញវាពិតជាធ្វើអោយគេស្តាយក្រោយខ្លាំងណាស់។ព្រះរាជបុត្រដ៏ល្អរបស់គេធ្វើអោយគេរំភើបមានក្តីសុខខ្លាំងណាស់នៅថ្ងៃនេះគេគ្មានថ្ងៃភ្លេចវាឡើយ។គេបានអោបទ្រង់យ៉ាងណែនគេចង់អោបទ្រង់អោយជាប់អោបមិនលែងរហូតដល់ថ្ងៃ។អ្នកទាំងពីរក៏បានញាំអាហារជាមួយគ្នាយ៉ាងរ៉ូមែនទិចមើលតែព្រះភក្រ្តរាជបុត្រដឹងថាទ្រង់មានក្តីសុខប៉ុណ្ណាហើយទ្រង់ញញឹមមិនរលុបសោះហើយឯជីមីនមើលមុខទ្រង់ហាក់ដូចជាមើលកុំអោយភ្លេចមើលចាំក្នុងចិត្តរៀងរហូតទៅ។

     #ព្រឹកថ្ងៃថ្មី

     ចំណាយពេលគេងអោបគ្នាពេញមួយយប់យ៉ាងមានក្តីសុខព្រឹកនេះទ្រង់ក៏ត្រូវទៅសាលប្រជុំដោយជីមីនប្រាប់ថាបិតាទ្រង់អោយទៅចំណែកយ៉ុនហ្គីគិតថាទ្រង់ច្បាស់គេប្រកាសដកគេចេញពីដំណែងមិនខានទើបទ្រង់ព្រមយាងទៅដោយមានជីមីនទៅជាមួយ។

      *សាលប្រជុំ

     សាលប្រជុំយ៉ាងធំប្រចាំរាជវាំងក៏បានបើកឡើងបង្ហាញអោយឃើញមន្ត្រីជាច្រើនព្រមទាំងព្រះអង្គនៅអង្គទល់មុខពួកគេ។យ៉ុនហ្គីដើរចូលឯជីមីនក៏ចាំនៅខាងក្រៅ
ដូចរាល់ដងប៉ុន្តែទ្រង់មានអារម្មណ៍ថាមិនស្រួលក្នុងចិត្តចេះតែរសាប់រសល់បារម្ភពីនាយតូចមិនឈប់។

    "បុត្រមកហើយឬ?អង្គុយចុះទៅ"

   "សូមគោរពរាជបុត្រ"

  "........"ទ្រង់មិនតបតាមទម្លាប់ទើបដើរទៅអង្គុយកន្លែងដែលជាកន្លែងរបស់ទ្រង់។ឯយូអ៊ីនក៏មកដូចគ្នាព្រោះតែម្តាយគេសុំអោយគេមកជាមួយព្រះអង្គ

   "ទ្រង់ចង់មានបន្ទូលពីអ្វីក៏ឆាប់មានបន្ទូលទៅទូលបង្គំ
មិនចង់នៅទីនេះយូរទេ"

    "បិតាគង់តែមានបន្ទូលទេបុត្រចាំបាច់តក់ក្រហល់ដែរឬ?"

   "គ្រាន់តែរឿងប៉ុន្នឹងទ្រង់ចាំបាច់ត្រូវចំណាយពេលដែរឬក្រាបទូល?"

   "បិតាមិនចង់ឈ្លោះជាមួយបុត្រទេដូច្នេះបុត្រស្ងប់ព្រះទ័យសិនទៅ"យ៉ុនហ្គីក៏ឈប់និយាយអង្គុយទាំងមុខមាំម៉ូវគួរអោយខ្លាចក្រពុលខ្លាំងណាស់គ្រាន់តែប្រកាសរឿងបែបនឹងក៏យូរដែរ

    "យើងហៅអស់លោកមកថ្ងៃនេះព្រោះចង់ប្រាប់ដំណឹងមួយប៉ុណ្ណោះការប្រជុំពិតប្រាកដនៅពាក់កណ្តាលខែឯណោះទេតែយើងមានរឿងធំមួយប្រកាសប្រាប់អស់លោកអោយបានដឹង"

    "ទ្រង់មានរឿងអ្វីទៅក្រាបទូល?"

   "គឺបុត្រារបស់យើងនឹងរៀបអភិសេកឆាប់ៗនេះ"យ៉ុនហ្គីគ្រាន់តែឮភ្លាមក៏បែរមករកព្រះអង្គយ៉ាងលឿនតើនេះជាស្អី?តើទ្រង់កំពុងតែមានបន្ទូលពីស្អីនឹង?គេប្រកែករាល់ពេលទ្រង់សណ្តាប់មិនឮទេឬ?ចង់អោយតែគេខឹងស្អប់ទ្រង់នៅមានយកមកប្រកាសប្រាប់មន្រ្តីទៀតតើគេយល់ព្រមតាំងពីពេលណា?ទ្រង់យល់ព្រមតែអង្គឯងមកអូសគេអោយចូលតើវាសមដែរទេ?

    "ចូលរួមអបអរព្រះរាជបុត្រផងតើនារីម្នាក់ណាទៅណ៎ដែលសំណាងបានព្រះរាជបុត្រធ្វើជាស្វាមីនោះ?"

   "គ្មាននរនៗណាឆ្ងាយទេយ៉ុនយ៉ាងក្មួយរបស់យើងនោះអី"

   "ខ្ញុំថាហើយគ្មាននរណាក្រៅពីព្រះនាងតូចទេ"

  "ពិតជាសាកសមពិតមែន"

  *ផាំង!!

   "បានហើយ!!!តើទ្រង់លេងឆ្អែតហើយឬនៅ?ទូលបង្គំមានបន្ទូលថាយល់ព្រមតាំងពីពេលណា?ទ្រង់ចង់អោយទូលបង្គំនិយាយប៉ុន្មានដងទៀតទើបទ្រង់យល់?យ៉ាងណាក៏ទូលបង្គំមិនរៀបអភិសេក!!!"យ៉ុនហ្គីគោះតុមួយទំហឹងមុននឹងក្រោកមានបន្ទូលខ្លាំងៗក្នុងអង់ប្រជុំមុននឹងចង់ចាកចេញតែព្រះអង្គក៏ឃាត់

    "បើបុត្រចាកចេញបុត្រនឹងស្តាយក្រោយ!ចាត់ការទៅ"
យ៉ុនហ្គីមិនខ្វល់ទើបបោះជំហ៊ានចេញទៅ។

     ចេញមកខាងក្រៅស្នាមញញឹមក៏ផុសឡើងពេលឃើញជីមីនកំពុងឈរចាំគេនៅឡានទ្រង់រត់ទៅយ៉ាងលឿនប៉ុន្តែភ្លាមស្រាប់តែ

     *ផាំងៗៗ

     "អឹក!"គ្រាប់កាំភ្លើង4គ្រាប់បាញ់ផ្ទួនៗតម្រង់គ្មានខុសគោលដៅអោយចំទៅលើរាងកាយតូចអោយដួលភ្លាមៗចំណែកឯអ្នកដែលញញឹមមុននេះប្រែជាគាំង

    "ជីមីន!!!!"ទ្រង់ប្រញាប់ទៅជួយលើកកាយតូចត្រកងឡើងទាំងដៃទ្រង់ចាប់ផ្តើមប្រឡាក់ឈាម

    "ព្រះ-រាជបុត្រ"ជីមីនព្យាយាមលើកដៃប៉ះថ្ពាល់ទ្រង់យឺត

    "អត់ទេ!អូនកុំកើតអីអោយសោះបងនាំអូនទៅពេទ្យ"
ទឹកភ្នែកកូនប្រុសក៏ចាប់ផ្តើមស្រក់មកដោយមិនដឹងខ្លួនក្រោយឃើញសភាពមនុស្សជាទីស្រលាញ់កំពុងស្ថិតក្នុងគ្រោះថ្នាក់ទ្រង់ស្លន់ស្លោរធ្វើអ្វីលែងត្រូវហើយសំខាន់ខាងក្រៅគ្មានអង្គរក្សសូម្បីម្នាក់ធ្វើអោយរាជបុត្រដឹងក្នុងព្រះទ័យភ្លាមថាជាស្នាដៃរបស់នរណា។កំហឹងក្នុងខ្លួនកើតឡើងមិនរលត់ក្នុងចិត្តកំពុងតែស្រែកយំយ៉ាងខ្លាំងពេលឃើញសភាពមនុស្សជាទីស្រលាញ់

    "កុំ-កុំអីអូន-អូនចង់នៅក្បែរបងបែបនេះអឹក!"

   "អូនឈប់និយាយទៅបងនាំអូនទៅមន្ទីរពេទ្យ!ពួកអាចង្រៃពួកឯងបាត់ក្បាលទៅណាអស់ហើយហ្អាស!!!"

   "យ៉ុន-បាន-បានហើយអូន-អូនចង់និយាយអូនខ្លាចលែងមានពេលនិយាយវា"នាយតូចស្រក់ទឹកភ្នែកអាណិតទ្រង់ជាខ្លាំងទ្រង់ច្បាស់ជាឈឺខ្លាំងណាស់ហើយគេក៏ឈឺដូចគ្នាមិនស្មានថាព្រះអង្គនឹងធ្វើបែបនេះ

    "អូនកុំនិយាយបែបនេះ!!អូនមិនត្រូវកើតអីទេ!អូនត្រូវតែនៅជាមួយបង!ក្រែងអូនសន្យាថានឹងកាន់ដៃបងនោះអីអូនគ្មានសិទ្ធទៅចោលបងទេ!បងនឹងយកអូនទៅមន្ទីរពេទ្យទ្រាំបន្តិចទៅ"

    "កុំបិទភ្នែកអីបងសុំអង្វរជីមីនហឹកៗ"

   "អូន-អូនស្រលាញ់បងណារាជ-រាជបុត្ររបស់អូន"ជីមីនញញឹមទាំងស្រក់ទឹកភ្នែកដៃព្យាយាមប៉ះថ្ពាល់ទ្រង់ជាលើកចុងក្រោយមុននឹងចាប់ផ្តើមអស់កម្លាំងគេ ងងុយគេងណាស់ទ្រាំទ្រទៀតលែងបានហើយ។ដៃគេក៏ចាប់ផ្តើមទន់ដែរគ្រប់យ៉ាងជុំវិញខ្លួនគឺសុទ្ធតែងងឹតទាំងអស់។គ្រាន់តែដៃគេធ្លាក់ចុះយ៉ុនហ្គីគាំងដំណើរលុតជង្គង់ចុះព្រលឹងហាក់ហោះចេញពីខ្លួន

    "ទេ!!ជីមីនកុំបិទភ្នែកបងអង្វរអូនមីនអ្ហា!!!អូនឆាប់ក្រោកមកនិយាយជាមួយបងមកអូនកំពុងកុហកបងហើយមានឮទេបងមិនទទួលពាក្យស្រលាញ់របស់អូនទេផាក ជីមីន!!យ៉ុងសាងអាយ៍ស្ទូន!!!!!!"រាជបុត្រស្រែកហៅឈ្មោះបិតាទាំងកំហឹងផុសឡើងកែវភ្នែកក្រហមច្រាលបេះដូងប្រេះបែកលែងសល់សភាពដើមដៃអោបក្រសោបរាងកាយស្តូកស្តឹងសុទ្ធតែឈាមជាប់ណែនដោយកំហឹង។

    "លោកត្រូវតែសងគ្រប់យ៉ាង!!"

3ភាគទៀតចប់ហើយចាំមើលជីមីនស្លាប់មែនឬក៏សម្តែងតាមព្រះអង្គ😞
To be continued......
សរសេរដោយ៖ រ៉ាជេក៍💔

  

    

Continue Reading

You'll Also Like

734K 38.9K 21
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 𝐀𝐧𝐢𝐤𝐚 𝐑𝐚𝐢 𝐱 𝐊𝐚𝐛𝐢𝐫 𝐑𝐚𝐣𝐩𝐮𝐭 ...
571K 46.9K 22
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
1.5M 111K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
177K 13.8K 35
Her marriage was fixed which was an arranged marriage but she moved to London to pursue her career and dreams and after that, she would marry. But in...