🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ច...

By Jack_taegukkll

33K 2.1K 51

"ទ្រង់មិនចេះស្រលាញ់ មិនចេះញញឹមប៉ុន្តែខ្ញុំនឹងផ្លាស់ប្តូរទ្រង់ដោយស្នាមញញឹមរបស់ខ្ញុំ"ផាក ជីមីន By : Jack 29/10... More

ផ្តើមរឿង
Ep01:មិនចាំបាច់រៀបរាប់!!!
Ep02:ឯងឈប់តាមយើងទៅបានទេ?!!
Ep03:ទូលបង្គំធ្វើបានគ្រប់យ៉ាង
Ep04:វាដល់ពេលហើយ!!
Ep05:ឯងអង្គរក្សឬក៏យើង?!
Ep06:អ្នកទាំងពីរជាគូរស្នេហ៍ឬ?
Ep07:ឯងនៅញញឹមចេញទៀត?!
Ep08:ដេកឬមិនដេក?
Ep09:ទ្រង់មិនចាប់អារម្មណ៍ទេ
Ep10:ខ្សែក?!
Ep11:អូនជារបស់បង🔞
Ep12:ទូលបង្គំទើបតែចាប់ផ្តើមប៉ុណ្ណោះ
Ep13:ញញឹមដាក់តែបងម្នាក់បានហើយ
Ep14:ប្រចណ្ឌបង?
Ep15:ជីវិតបង បេះដូងបងសម្រាប់អូនតែម្នាក់
Ep16:យើងត្រឡប់មកវិញហើយ
Ep17:ទ្រង់-ទ្រង់ធ្វើបាបអូន
Ep18:អូនថតធ្វើអី?
Ep19:ហេតុអីត្រូវអោយគេតាមយើង?
Ep20:ចាំបងសងសឹកអោយ🔞
Ep21:កុំសូម្បីតែចង់ប៉ះបុត្ររបស់យើង!!!
Ep22:ទុកអោយកូនអ្នកទៅ
Ep24:កុំបិទភ្នែកអីបងសុំអង្វរ
Ep25:បងនឹកអូន
Ep26:ទ្រង់ចង់ធ្វើអី?!🔥
ភាគបញ្ចប់👨‍❤️‍💋‍👨

Ep23:ទ្រង់ឈប់បង្ខំបុត្រខ្ញុំម្ចាស់ទៅ!

830 54 1
By Jack_taegukkll


      យ៉ុនហ្គីដើរយ៉ាងលឿនទាំងក្នុងចិត្តកំពុងតែខឹងខ្លាំងភ្លេចគិតថានាយតូចក៏ឈរនៅទីនោះស្តាប់ឮគ្រប់យ៉ាងតើគេមានអារម្មណ៍យ៉ាងមិចនៅពេលដែលបានឮគ្រប់ពាក្យគ្រប់ម៉ាត់ដែលព្រះមានព្រះបន្ទូលមុននេះ?

    "ទូលបង្គំសុំអនុញ្ញាតិទៅសម្រាកសិនហើយ"គេធ្វើចិត្តមិនបានគេចង់យំតែមិនហ៊ានបញ្ចេញទឹកភ្នែកគេចង់នៅម្នាក់ឯងធ្វើចិត្ត។ទ្រង់មានគូរដណ្តឹងហើយគ្រប់យ៉ាងវាហួសពេលហើយត្រូវទេ?គេតែងតែគិតមករហូតថាស្នេហានេះវាអាចបន្តទៅមុខឬក៏អត់?ចុងក្រោយវាអាចនឹងសប្បាយចិត្តឬក៏ឈឺចាប់?ចុងបញ្ចប់តើនឹងមានរូបភាពបែបណា?គេតែងតែគិតពីវាតែពេលនេះគេប្រហែលជាលែងបានគិតតទៅទៀតហើយកន្លងមកគេគេងអោបរស់នៅជាមួយនឹងរបស់អ្នកដទៃវាគួរសមហើយដែលដល់ពេលម្ចាស់ពិតប្រាកដគេនឹងមកគ្រប់គ្រងរបស់គេវិញ។អាចគិតថាគេលែងដៃទ្រង់តែគេធ្វើចិត្តមិនបានស្រលាញ់គ្នាសុខៗក៏ឮថាគេមានគូរដណ្តឹងតើយើងមានអារម្មណ៍បែបណា?គួរបន្តក៏អត់?សំខាន់គេជាខ្សែរាជវង្សដូចគ្នាតើគេអាចទៅប្រៀបអ្វីបាន?(បើនិយាយត្រង់នឹងវាដូចនឹងរឿងរបស់អេតមីន🫂)យល់ថាខ្លួនឯងជាជនទី3ដែលទៅបំបែកធ្វើអោយគេមានអារម្មណ៍ឆ្ងាយគ្នា។ជីមីនគិតច្បាស់ហើយទើបនិយាយមុននឹងបែរត្រឡប់ទៅបន្ទប់អង្គរក្សរបស់ខ្លួនវិញពីពេលនេះទៅគេគួរតែរក្សាគម្លាតពីទ្រង់។វាជារឿងល្អសម្រាប់ទ្រង់ហើយក៏សម្រាប់គេដែរទោះវាឈឺខ្លាំងក៏ដោយ

   "ជីមីន!!!ស្តាប់បងសិន"គ្រាន់តែបានឮសម្លេងគេនាយភ្ញាក់ពីកំហឹងប្រញាប់ងាកមកនិយាយតូចក៏ដើរចេញទើបទ្រង់ត្រូវទៅតាម

   "លែងទូលបង្គំទៅ!ទូលបង្គំចង់សម្រាកក្រាបទូល"ជីមីនព្យាយាមបេះដៃទ្រង់ចេញតែទ្រង់នៅតែកាន់ជាប់មិនលែង ដោយសារតែនាយតូចរើខ្លាំងពេកទើបទ្រង់ទាញគេទៅអោបណែនដៃមិនអោយកម្រើកបាន

    "ស្តាប់បងសិនបានទេ?បងគ្មានគូដណ្តឹង!បងមិនដឹងរឿង!បងមានតែអូនតាំងពីដើមមកបងស្រលាញ់អូនមានតែអូនម្នាក់មេត្តាកុំលែងដៃបងអីបានទេ?"ទ្រង់ចាប់ផ្តើមមានអារម្មណ៍ភ័យខ្លាចបេះដូងបុកញាប់រន្ថើន
ទ្រង់មិនដែលមានអារម្មណ៍ថាខ្លាចបែបនឹង។ទ្រង់មិនចង់បាត់បង់គេទេជីវីតទ្រង់អាចមានពេលនេះក៏ដោយសារគេតើអាចអោយទ្រង់រស់នៅដោយគ្មានគេម្តេចនឹងបានទៅ?
អត់ទេទ្រង់មិនលែងដៃគេដាច់ខាត

     "ហ្ហឹកៗតែទ្រង់មានគូរដណ្តឹងហើយ!"ជីមីនយំលែងខ្មាស គេឈឺស្មានតែគេមិនស្រលាញ់ទ្រង់ឬ?គេស្រលាញ់ទ្រង់ជាងស្រលាញ់ខ្លួនឯងទៅទៀតតើអោយគេលែងដៃទ្រង់បានយ៉ាងមិចបើទ្រង់មានបន្ទូលបែបនេះទៅហើយ

    "រឿងនោះបងមិនបានដឹង!!បងមិនព្រមរៀបអភិសេកជាមួយនរណាទាំងអស់ក្រៅពីអូន!អូនត្រូវជឿជាក់លើបង
កាន់ដៃបងអោយជាប់បើអូនមិនលែងពួកយើងស៊ូជាមួយគ្នាគ្មាននរណាមកបំបែកយើងបានទេអូនត្រូវតែជឿជាក់លើបង"

   "ចុះបើព្រះអង្គមិនព្រម?"

   "សឺត!បងនិយាយហើយថាគ្មាននរណាមកបញ្ជាបងបានក្រៅពីអូនទេទ្រង់គ្មានសិទ្ធគ្មានឥទ្ធិពលលើបងឡើយ"យ៉ុនហ្គីក្រសោបមុខតូចមកនិយាយតទល់ពន្យល់កុំអោយគេគិតច្រើន

  "ឈប់យំបានហើយបងមិនរៀបអភិសេកជាមួយនរណាក្រៅពីកូនខ្មោចរបស់បងទេបងស្រលាញ់អូន"
យ៉ុនហ្គីជូតទឹកភ្នែកអោយគេថ្នមៗមុននឹងថើបផ្តិចយកស្នាមទឹកភ្នែកមុននឹងទាញគេមកអោបជាប់ផែនទ្រូងដ៏កក់ក្តៅ។រឿងនោះទ្រង់នឹងចាត់ការមិនអោយព្រះអង្គមកត្រួតត្រាជីវិតផ្ទាល់ខ្លួនរបស់ទ្រង់ទេ!

   "ទូលបង្គំក៏ស្រលាញ់ទ្រង់ដូចគ្នា"ជីមីនពេបមាត់អោបទ្រង់ណែនដៃមានអារម្មណ៍ថាជិតឃ្លាតឆ្ងាយទោះគេកាន់ដៃក៏យល់ថាវាមិនមែនតឹងបែរជាធូរទៅវិញ?ទ្រូងខាងឆ្វេងដែលគិតថាបាត់ឈឺវាកាន់តែឈឺលើសដើមអ្វីដែលគេភ័យតើរាជបុត្រយកអ្វីទៅទប់ទល់នឹងព្រះអង្គទៅ?បើទ្រង់ជាបុត្រទ្រង់ហើយក៏គ្មានអំណាចស្មើទ្រង់ដែរតើពួកគេនឹងស៊ូយ៉ាងមិច?គេភ័យខ្លាចគ្រប់យ៉ាង

      #ព្រឹកថ្ងៃថ្មី

    ពេលព្រឹកដ៏សែនតឹងចិត្តរបស់អង្គរក្សតូចតែវាជាថ្ងៃធម្មតាសម្រាប់រាជបុត្រព្រោះទ្រង់មិនបានខ្វាយខ្វល់ ទ្រង់
មិនទៅឈឺក្បាលជាមួយរឿងបែបនោះទាំងដែលទ្រង់មិនដឹងទេថាកូនខ្មោចទ្រង់គិតពេញមួយយប់ថ្នាក់មិនបានគេង។បន្ទាប់ពីបាននិយាយគ្នាជាច្រើនកាលពីយប់មិញវាមិនបានជួយអោយរាងតូចស្ងប់ចិត្តនោះទេវាកាន់តែធ្វើអោយគេគិតខ្វាយខ្វល់លើសដើម

    "បងដឹងថាអូននៅតែគិតពីវា តើអូនស្រលាញ់បងទេ?"ទ្រង់ឃើញគេគេងធ្វើភ្នែកភ្លឹសៗភ្នែកហើមដូចមនុស្សគេងមិនឆ្អែតទើបទ្រង់ចាប់ចង្ការគេអោយងើយមើលមកទ្រង់

    "ស្រលាញ់ខ្លាំងណាស់"

  "ចុះតើជឿជាក់លើបងទេ?"

   "ជឿ"នាយតូចងក់ក្បាលផ្ងក់ៗព្រមជាមួយចម្លើយ

   "ដូច្នេះឈប់គិតពីវាទៅបងអាចដោះស្រាយវាបានអូនកុំភ័យនៅអោយស្ងៀមចាំក្បែរអោយកម្លាំងចិត្តបងកាន់ដៃបងតែម្យ៉ាងទៅបានហើយ"

   "អូនឈប់គិតហើយ"

   "បែបនេះទើបសមជាកូនខ្មោចរបស់បងញញឹមឡើងសឺត"

  "យប់នេះពួកយើងទៅគេងខុនដូរទៅដើម្បីកុំអោយអូនគិតច្រើនមិនសប្បាយចិត្តចេញពីធ្វើការបងនាំអូនដើរលេងយ៉ាងមិចដែរ?"

    "អឹម"ជីមីនងក់ក្បាលញញឹមភ្លាមពេលបានឮថាដើរលេងគេខានបានដើរលេងយូរហើយក៏ចង់លំហែខួរក្បាលខ្លះដែរព្រោះមួយរយៈនេះជួបតែរឿងស្មុគស្មាញ
គួរអោយធុញទ្រាន់

        អ្នកទាំងពីរញញឹមថើបគ្នាប្រឡែងគ្នាយ៉ាងមានក្តីសុខមុននឹងនាំគ្នាងូតទឹកចុះទៅខាងក្រោមតែស្នាមញញឹមក៏រលុបចេញពេលមកដល់ឃើញមានអ្នកចាំនៅខាងក្រោមស្រាប់

     "អរុណសួស្តីម្ចាស់បង"យ៉ុនយ៉ាងដែលចាំនាយតាំងពីព្រលឹមគ្រាន់តែបានឃើញនាយចុះមកគេក៏ញញឹមស្រស់ចាំតែម្តងឯយ៉ុនហ្គីមុខអោយឡើងម៉ូវចំណែកជីមីនឃើញព្រះភក្រ្តទ្រង់ស្រៀវតែខឹងស្តីអោយព្រះនាងទេ

   "នាងមកធ្វើអីទាំងព្រឹក?!!"សម្តីគម្រោះគម្រើយដាក់នាងតាមទម្លាប់ក៏ហើបបង្ហោះអោយនាងតូចស្ងាត់មាត់ដូចគេចុកព្រោះតែព្រះមាតាបិតាគេប្រាប់អោយមកថាបិតាយ៉ុនហ្គីហៅគេអោយមកដើរលេងជាមួយទ្រង់ទើបគេខំធ្វើខ្លួនយ៉ាងស្រស់ស្អាតមកចាំទ្រង់តែពេលឮទ្រង់សួរគេប្រែជាគាំងស្តូករកពាក្យតបមិនឃើញ

   "គឺបិតាបុត្រខលទៅប្រាប់តាំងពីយប់មិញម៉្លេះ"យប់មិញហាយ៉ុងខំនិយាយជាមួយទ្រង់តែទ្រង់ស្តាប់គាត់សោះ។រឿងគូរដណ្តឹងកុំថាឡើយយ៉ុនហ្គីសូម្បីមាតាទ្រង់ក៏មិនបានដឹងពីរឿងនេះដែរទ្រង់ចាត់ចែងតែខ្លួនឯងមិនយល់ពីព្រះទ័យបុត្រសោះសមតែអោយបុត្រកាន់តែខឹងទ្រង់ថែមមួយកម្រិតទៀត!

   "យើងរវល់គ្មានពេលកំដរនាងទេ!!!"យ៉ុនហ្គីដកដង្ហើមធំទាំងក្រពុលមុខចង់ដើរចេញតែព្រះអង្គក៏មកដល់ព្រមជាមួយកញ្រ្ជោងមកជាមួយដែរ

   "បុត្រមិនបាច់ធ្វើការទេថ្ងៃនេះទៅកំដរយ៉ុនយ៉ាងទៅ"

"ទ្រង់ជាអ្នកមានបន្ទូលដូច្នេះទ្រង់កំដរនាងដោយខ្លួនឯងទៅ!"កែវភ្នែកឪពុកកូនប្រសព្វចូលគ្នាសម្លឹងមិនដាក់ចុះ

  "សម្តីមិនគោរពព្រះអង្គដែលជាបិតាទ្រង់ជាបុត្រប្រភេទណាទៅ?"ដាយ៉ុនឃើញស្ថានការណ៍បែបនឹងក៏ជួយបន្ថែមល្បោយដោយគ្មាននរណាសុំធ្វើអោយអ្នកបម្រើព្រមជាមួយម៉ែដោះគ្រឺតសឹងតែហក់ផ្កាប់ចានភ្លាមៗ

   "ប្រភេទណាក៏មិនទាន់ទងនឹងអ្នកក្រៅដែរ"

  "អោយល្មមបានហើយយ៉ុនហ្គី!គេក៏ជាមាតាបុត្រម្នាក់ដែរអោយចេះគោរពនាងខ្លះផង"

   "ហឹស!មាតា?ទូលបង្គំមានមាតាតែម្នាក់ប៉ុណ្ណោះហើយទូលបង្គំក៏ធ្លាប់ប្រាប់ដូចគ្នាថាទូលបង្គំគ្មានញាតិនៅទីនេះទេ!"

  "យ៉ុនហ្គីអាយ៍ស្ទូន!!!!"ព្រះអង្គតម្លើងសម្លេងធ្វើអោយគ្រប់គ្នាស្ងាត់មាត់ដោយភាពភ័យខ្លាចអត់តែរាជបុត្រដែលកំពុងសម្លឹងទ្រង់មិនព្រិច

  "ទ្រង់មិនបាច់មកហៅទូលបង្គំ!!យ៉ាងណាទូលបង្គំមិនរាប់!ហើយក៏មិនទៅជាមួយនាងដែរ!!!រឿងរៀបអភិសេកក៏ចឹងទូលបង្គំមិនបានដឹងឮនរណាធ្វើអ្នកនោះទទួល!"
ទ្រង់មានបន្ទូលប្រុងនឹងយាងចេញតែក៏ឈប់ងាកមករកទ្រង់វិញ

   "អរ!បើទ្រង់ខ្ញាល់ដល់ថ្នាក់ចង់ដកទូលបង្គំចេញពីវង្សត្រកូលដកទៅក្រាបទូល!ទូលបង្គំមិនបានចង់ក្លាយជារាជបុត្រដែលមានតែឈ្មោះគ្មានសិទ្ធសេរីភាពបែបនេះទេ"

   "បើឯងចេញឯងកុំសង្ឃឹមថាបានអ្វីអោយសោះ!"

  "ហឹស!ទូលបង្គំមិនចង់បានស្រាប់ហើយសូម្បីឈ្មោះថារាជបុត្រត្រកូលអាយ៍ស្ទូននេះ!"

   "យ៉ុនហ្គីឯងឆាប់ត្រឡប់មកវិញភ្លាម!!"

  "បានហើយក្រាបទូល!!!ទ្រង់ឈប់បង្ខំបុត្រខ្ញុំម្ចាស់ទៀតទៅ!!!ទ្រង់ធ្វើបាបដាក់សម្ពាធបុត្រកន្លងមកនៅមិនពេញព្រះទ័យទ្រង់ទៀតឬ?!!!"ហាយ៉ុងដែលទហរាំស្តាប់ទ្រង់គំហកដាក់បុត្រពីរបីដងលែងបានហេតុអីទ្រង់ក្លាយជាបែបនេះ?រាល់លើកដែលទ្រង់នៅជាមួយនាងតើទ្រង់មានដែលគិតដល់ចិត្តប្រពន្ធកូនដែរទេ?ទ្រង់មានតែបង្ខំស្តីបន្ទោសធ្វើបាបតើពេលណាទ្រង់ចេះស្កប់ស្គាល់?

   "បងគ្រាន់តែចង់អោយបុត្រល្អតើបងខុសមែនទេ?!"

  "បើបុត្រមិនពេញចិត្តទ្រង់បង្ខំធ្វើអីទៀត?នឹងមែនទេដែលទ្រង់ថាចង់អោយបុត្រល្អ?ទ្រង់ធ្វើបុត្រទៅវិញទេ!!"

  "អូនកាន់ជើងបុត្រឡើងធ្លាប់ទៅហើយឃើញទេថាគេមិនស្តាប់បងគេមិនបានគោរពបងជាបិតា!!"

  "សូមក្រាបថ្វាយបង្គំលាម្ចាស់ពូម្ចាស់មីង"ហាយ៉ុងងាក
មកយ៉ុនយ៉ាងចង់អោយនាងទៅវិញសិនមិនចង់អោយទ្រង់មកឈ្លោះគ្នាអោយអ្នកដទៃឃើញ។ឯយ៉ុនយ៉ាងយល់ការណ៍ក៏ព្រមចាកចេញព្រោះតែមើលទៅស្ថានការណ៍មិនស្រួលទេ

   "ហឹស!នោះមិនមែនដោយសារតែទ្រង់ទេឬ?ទ្រង់មើលឃើញតែកំហុសរបស់អ្នកដទៃទ្រង់មិនដែលមើលឃើញពីកំហុសរបស់ទ្រង់ខ្លួនឯងនោះទេ!!ខ្ញុំម្ចាស់នឹកស្មានថាទ្រង់យល់រយៈពេល15ឆ្នាំកន្លងមកតែវាអត់នោះទេទ្រង់នៅតែដដែលដោយសារតែស្រីម្នាក់នោះគ្រួសារមួយនេះបែកបាក់វាលែងមានអ្វីមកផ្គុំបានហើយ"

   "ហេតុអីមកបន្ទោសខ្ញុំម្ចាស់?មកពីទ្រង់ថែរក្សាវាមិនគង់ដោយខ្លួនឯងវាជាកំហុសរបស់ទ្រង់មិនមែនកំហុសខ្ញុំម្ចាស់"

  "បិទមាត់របស់នាងភ្លាមទៅស្រីចង្រៃ!!នាងមកបំបែកបំបាក់គ្រួសារអ្នកដទៃហើយមកចោទប្រពន្ធដើមថាគេមិនចេះថែ!បើគ្មាននាងឈ្លើងឯងចាំមាយាដាក់ប្តីគេតើគេទៅរកនាងឯងបានយ៉ាងមិច?ឬក៏ខាងប្រុសក៏ជ្រួលជ្រើមដែរ?បើចឹងវាសមគ្នាហើយ!!"ម៉ែដោះទ្រាំលែងបានទប់លែងជាប់នាងស្រីម្នាក់នេះហ៊ានហារមាត់ទៅរួចឯព្រះអង្គនិងព្រះមហេសីរវល់មើលកែវភ្នកគ្នាបានដៃម៉ែដោះដៀលពួកទ្រង់មិនចាប់អារម្មណ៍ឯដាយ៉ុនបានតែខឹងខាំមាត់មិនហ៊ានបញ្ចេញសណ្តានអោយព្រះអង្គឃើញទើបបានតែទប់តែមិនដឹងឯណាថាទ្រង់មិនបានចាប់អារម្មណ៍

   "បើទ្រង់អស់ព្រះទ្រង់ដោះលែងខ្ញុំម្ចាស់ហើយនិងបុត្រទៅពេលនោះទ្រង់អាចសាងគ្រួសារថ្មីជាមួយអ្នកដែលទ្រង់ស្រលាញ់លើកតម្កើងហើយមិនបាច់ត្រូវមកហត់ព្រះទ័យជាមួយបុត្រហើយហត់មើលថែខ្ញុំម្ចាស់ទេ"ព្រះមហេសីមានបន្ទូលទាំងព្រះទ័យស្រាលស្កើកវាលែងមានអារម្មណ៍អ្វីទៀតហើយគ្រប់យ៉ាងបញ្ជាក់យ៉ាងច្បាស់ថាទ្រង់អស់ព្រះទ័យចាត់ទុកថាកន្លងមកវាជាការមើលថែចុងក្រោយទៅចុះ។ឯដាយ៉ុនញញឹមចាំស្តាប់ថាព្រះអង្គនឹងមានបន្ទូលយ៉ាងមិចនាងដឹងច្បាស់ថាទ្រង់មិនអោបក្រសោបព្រះមហេសីទេព្រោះកន្លងមកទ្រង់នៅជាមួយនាងមិនដែលនឹកនាព្រះមហេសីផងតែចម្លើយរបស់ទ្រង់ធ្វើអោយស្នាមញញឹមនាងបាត់សូន្យមួយរំពេច

   "បងគ្មានថ្ងៃដោះលែងអូននិងកូនទេយ៉ាងណាបុត្រត្រូវតែជួបជាមួយមនុស្សល្អដូចយ៉ុនយ៉ាងឯទ្រង់ក៏ត្រូវនៅជាមួយបងក្នុងនាមជាព្រះមហេសីដូចដើម"

   "ទ្រង់ធ្វើបែបនោះធ្វើអី?ទ្រង់ចង់អោយខ្ញុំម្ចាស់ឈឺចាប់ប៉ុណ្ណាទៀតទៅព្រះពរ?ទ្រង់បង្ខំព្រះទ័យបុត្រ បុត្រគ្មានថ្ងៃធ្វើតាមទ្រង់ទេបើទ្រង់នៅតែធ្វើបែបនេះបុត្រនឹងកាន់តែស្អប់ទ្រង់លើសដើម!!បុត្រមិនគោរពទ្រង់ជាបិតាទ្រង់គួរតែដឹងក្នុងព្រះទ័យស្រាប់ហើយគ្រប់យ៉ាងវាល្អក់កកព្រោះតែស្រីដែលអោបព្រះហស្ថទ្រង់មិនលេងនោះឯង!ទ្រង់នៅតែមិនភ្ញាក់រលឹកតើទ្រង់ចង់ឃើញបុត្រក្លាយជាសត្រូវទ្រង់មែនទេ?!!!"

   "ទោះគេធ្វើបែបណាក៏មិនអាចឈ្នះបងដែរហើយអូន
ក៏ត្រូវនៅជាមួយបងរហូតដូចគ្នា"តើទ្រង់អោបក្រសោបធ្វើអ្វីបើទ្រង់អស់ចិត្តហើយនោះ?គេពិតជាមិនយល់ពីព្រះទ័យមានៈរបស់ទ្រង់តើទ្រង់ធ្វើបែបនោះធ្វើអី?គេមិនមែនហៅថាចង់អោយកូនល្អទេគេហៅថាធ្វើអោយកូនស្អប់បន្ថែមទើបត្រូវហេតុអីទ្រង់ជាស្តេចបែបនេះទៅវិញ?!!

   "ទ្រង់កុំសង្ឃឹមថាខ្ញុំម្ចាស់នៅជាមួយទ្រង់ទៀត វាគ្រប់គ្រាន់ហើយហើយវាក៏លើសដែរសម្រាប់បុត្រ"ក្រោយពីព្រះអង្គចាកចេញព្រះមហេសីក៏មានបន្ទូលទាំងព្រះនេត្រក្រហមច្រាលទ្រង់នឹងមិនព្រះកន្សែងតទៅទៀតទេទ្រង់សន្យាចំពោះខ្លួនឯងហើយថាទ្រង់នឹងមិនស្រក់ទឹកនេត្រាដោយសារព្រះអង្គម្តងទៀតឡើយ។

     ងាកមកមើលអ្នកខាងនេះវិញទម្រាំតែលួងលោមគ្នា
បាត់ក៏នាំគ្នាមកសង្ងំនៅខុនដូរមិនទៅធ្វើការព្រោះតែលែងមានអារម្មណ៍ទោះទៅក៏មិនធ្វើដដែលមកគេងអោបគ្នាវិញមិនល្អជាង។ទ្រង់មិនចង់គិតពីបញ្ហាឆ្គួតឡប់ទាំងនោះទេ
ពិតជាគួរអោយធុញថប់ណាស់

    "មើលទៅព្រះអង្គខ្ញាល់ខ្លាំងណាស់ចុះព្រះមហេសីនោះ?"

    "បងនឹងទៅនិយាយជាមួយទ្រង់រឿងចាកចេញទៅនៅអាមេរិកជាមួយគ្នាបងមិនអាចទៅតែម្នាក់ឯងទុកទ្រង់ចោលម្តងទៀតទេ"

    "ទ្រង់សម្រេចព្រះទ័យច្បាស់ហើយឬ?"

   "មែនហើយ!បងទេដែលត្រូវសួរអូនថាអូនព្រមទៅជាមួយបងឬអត់?"

    "អូនច្បាស់ជាទៅហើយបើមិនទៅបងព្រមដែរឬ?"

  "រឿងនោះច្បាស់ជាអត់នឹងហើយ"

  "បានហើយអូនឃ្លាន"នាយតូចពេបមាត់ដាក់ទ្រង់នាំអោយរាជបុត្រខ្នាញ់អោនថើបមាត់ពីរបីខ្សឺតទើបនាំគ្នាក្រោក។ថ្ងៃនេះទ្រង់ជាអ្នកបញ្ចេញស្នាដៃអោយអនាគតភរិយាបានញាំជាលើកទី2មិនអោយគេហត់ទេ។

      *ទីងៗៗៗ

    គ្រាន់តែរាជបុត្រទៅបាត់ជីមីនក៏ត្រូវចូលងូតទឹកតាមបញ្ជាមុននឹងចុះទៅញាំអាហារតែមិនទាន់នឹងបានចូលងូតផងទូរស័ព្ទរបស់គេលោតសារមកយ៉ាងច្រើនដែលផ្ញើរមកពីព្រះអង្គផ្ទាល់?។ជីមីនចុចចូលមើលវាសុទ្ធតែសារគម្រាមទាំងអស់តើទ្រង់បានដឹងរឿងហើយមែនទេ?លឿនពេកទេដឹង?

អាចប្រហែល3-4ភាគទៀតចប់ហើយ❤️‍🩹
To be continued......
សរសេរដោយ ៖ រ៉ាជេក៍💔

   

Continue Reading

You'll Also Like

989K 44K 78
ရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တေ...
5.5M 224K 67
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1M 56.4K 29
This book is about the two daughters-in-law of Rajputs who have gotten married to the two Rajput siblings and are best friends as well even before be...
264K 26.5K 35
Veer Rajvansh x Dhriti Sharma Veer Rajvansh, a 29-year-old businessman known for his cold demeanor and intimidating presence, has a reputation as a...