🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ច...

Von Jack_taegukkll

27K 1.7K 48

"ទ្រង់មិនចេះស្រលាញ់ មិនចេះញញឹមប៉ុន្តែខ្ញុំនឹងផ្លាស់ប្តូរទ្រង់ដោយស្នាមញញឹមរបស់ខ្ញុំ"ផាក ជីមីន By : Jack 29/10... Mehr

ផ្តើមរឿង
Ep01:មិនចាំបាច់រៀបរាប់!!!
Ep02:ឯងឈប់តាមយើងទៅបានទេ?!!
Ep03:ទូលបង្គំធ្វើបានគ្រប់យ៉ាង
Ep04:វាដល់ពេលហើយ!!
Ep05:ឯងអង្គរក្សឬក៏យើង?!
Ep06:អ្នកទាំងពីរជាគូរស្នេហ៍ឬ?
Ep07:ឯងនៅញញឹមចេញទៀត?!
Ep08:ដេកឬមិនដេក?
Ep09:ទ្រង់មិនចាប់អារម្មណ៍ទេ
Ep10:ខ្សែក?!
Ep11:អូនជារបស់បង🔞
Ep12:ទូលបង្គំទើបតែចាប់ផ្តើមប៉ុណ្ណោះ
Ep13:ញញឹមដាក់តែបងម្នាក់បានហើយ
Ep14:ប្រចណ្ឌបង?
Ep15:ជីវិតបង បេះដូងបងសម្រាប់អូនតែម្នាក់
Ep16:យើងត្រឡប់មកវិញហើយ
Ep17:ទ្រង់-ទ្រង់ធ្វើបាបអូន
Ep18:អូនថតធ្វើអី?
Ep19:ហេតុអីត្រូវអោយគេតាមយើង?
Ep20:ចាំបងសងសឹកអោយ🔞
Ep21:កុំសូម្បីតែចង់ប៉ះបុត្ររបស់យើង!!!
Ep23:ទ្រង់ឈប់បង្ខំបុត្រខ្ញុំម្ចាស់ទៅ!
Ep24:កុំបិទភ្នែកអីបងសុំអង្វរ
Ep25:បងនឹកអូន
Ep26:ទ្រង់ចង់ធ្វើអី?!🔥
ភាគបញ្ចប់👨‍❤️‍💋‍👨

Ep22:ទុកអោយកូនអ្នកទៅ

703 39 1
Von Jack_taegukkll


    
         ការថើបបន្តពីខ្នាញ់ទៅជារោលរាលមួយរំពេចពេលដែលទ្រង់ថើបច្បូតឯដៃច្របាច់ត្រកៀកអង្អែលភ្លៅនាយតូចថ្នមៗ

   "បា-បានហើយក្រាបទូល"ជីមីនមានអារម្មណ៍ថាកាន់តែជ្រាលជ្រៅទើបប្រញាប់ឃាត់ទ្រង់មិនចឹងគេបាក់កម្លាំងទៀតឥឡូវហើយទើបនឹងបានធូរបើធ្វើទៀតគេគ្មានកម្លាំងនោះទេ។

   "សឺត!អូនឃ្លានឬនៅ?"

  "មិនទាន់ទេក្រាបទូល"

"បើឃ្លានប្រាប់បងៗបង្ហើយការងារបន្តិចសិនពេលរួចចាំទៅញាំអាហារ"

  "ក្រាបទូល"រាជបុត្រមិនបានដាក់ជីមីនចុះនោះទេផ្ទុយទៅវិញទ្រង់អោយគេអង្គុយលើភ្លៅដោយទ្រង់ធ្វើរាជកិច្ចយ៉ាងស្ងៀមស្ងាត់ចំណែកជីមីនក៏មិនមាត់កអង្គុយស្ងៀមៗស្តាប់បង្គាប់។

    *មួយសប្តាហ៍កន្លងទៅ

     រយៈអាទិត្យកន្លងទៅពីរនាក់ម្តាយកូននៅមិនចេះសុខទាល់តែសោះចូលចិត្តបង្កររឿងខ្លាំងមែនទែនថ្នាក់រាជបុត្រធុញមិនចូលរាជវាំងពីរថ្ងៃហើយឯព្រះមហេសីបារម្ភពីបុត្រតែទ្រង់ក៏បានផ្តាំតាមដាមអីលប្រាប់មាតាថាទ្រង់មិនបានកើតអីគ្រាន់តែចង់នៅកន្លែងស្ងាត់មួយរយៈ។

    "ហ្គេមទើបនឹងចាប់ផ្តើមសោះក៏រត់គេចបាត់ហើយរាជបុត្រកូនទ្រង់នេះកំសាកដល់ហើយ"

   "បុត្រយើងមិនបានគេចគេធុញនឹងស្រីកញ្រ្ជោងដូចនាងទៅវិញទេគ្មានការងារគិតតែពីរដើររករឿងបំផ្លាញអ្នកដទៃតើនរណាចង់ឃើញចង់ជួបទៅ"

   "ចេះហាមាត់ទៅកើត"

  "ចេះនិយាយទៅរួចមិនចេះខ្មាសមាត់ ខ្លួនជាសត្វកង្កែបតែតាំងខ្លួនជាម្ចាស់ក្សត្រីមិនចេះខ្មាសគេ"ម៉ែដោះព្រមជាមួយភីលៀងនាំគ្នាបន្ថែមល្បោយក្រោយពីបន្ទូលព្រះមហេសីនាំអោយដាយ៉ុនក្តៅឆេវតែម្តងរកពាក្យនិយាយមិនចេញ

  "ពួកអស់ឯងចាំមើលយើងនឹងអោយព្រះអង្គដាក់ទោសពួកឯងអោយអស់"

  "សូមអញ្ជើញអូយខ្លាចណាស់នៀក!ទៅប្រាប់ទៅ!ទៅប្តឹងទៅយើងសុខចិត្តចេញអោយតែបានដៀលស្រីពិសពុលពុតត្បុតដូចជានាងយើងមិនខ្លាច"

   "អាងអីក៏ប្តឹងព្រះអង្គគ្មានសមត្ថភាពធ្វើខ្លួនឯងបានតែមាយាដាក់អោយអ្នកដទៃចាស់ជិតស្លាប់ទៅវិញហើយល្មមចេះភ្ញាក់រលឹកខ្លះហើយអ្នកមីង"

   "នរណាមីងឯងហាសមីក្មេងអ្នកបម្រើ!នាងឯងនេះបានតែធ្វើកញ្ជាសគេមួយជីវិតបានសមមាត់រលួយបែបនេះទាល់តែប៉ះយើង!"ដាយ៉ុនទ្រាំលែងបានមកដៀលហៅមីងស្អីគេមិនទាន់ចាស់ដល់ម្លឹងទេ!

   "ចូលមកៗស្រួលយើងបានទះមីប្រពន្ធចុងជំនួសប្រពន្ធដើមចូលមកយើនាងនេះ!កុំមកចង់ដៀលក្មួយយើងវានិយាយត្រូវហើយមុខចាស់ហើយនៅប្រើល្បិចមាយាទាក់ប្តីគេទៀត!!"ម៉ែដោះក៏មិនណយដែរគាត់នេះគុំទុកក្នុងចិត្តតាំងពី15ឆ្នាំមុនម៉្លេះវាល្មមដល់ពេលបញ្ចេញម្តងហើយ!ព្រះមហេសីស្លូតពេកចឹងមានតែគេទះជំនួស

   "បានហើយ!!!ឈប់ទាំងអស់គ្នាទៅ!"ព្រះមហេសីឃើញថាពួកគេចង់កញ្រ្ជោលរកគ្នាទើបទ្រង់ស្រែកមិនចឹងច្បាស់ជារមានរឿងមិនខានទ្រង់មិនចង់អោយមានរឿងវែងឆ្ងាយទេហើយក៏មិនចង់ទៅពាក់ព័ន្ធនឹងស្រីម្នាក់នឹងទៀតដែរ

   "នាងក៏ចឹង!កុំមកក្មេងក្អាងក្នុងវិមាននេះតិចថាយើងមិនបានប្រាប់!យើងនិយាយលើកចុងក្រោយបើនាងនៅតែមករករឿងទៀតយើងលែងឃាត់ទាសីយើងហើយពេលនោះនាងមានរឿងអីឬក៏ខូចខាតអីកុំមកស្រែកជំទាលចោទយើង!"

  "ហឹស!វិមាននេះវាគង់តែក្លាយជារបស់យើងទេរឿងអីយើងមកមិនបាន?"

  "យើស!នៅមកសម្តីខ្លាំងទៀត!"ម៉ែដោះកាន់តែចង់ចូលទៅទះអោយជ្រុះធ្មេញទេតែព្រះមហេសីឃាត់

  "ចាំដល់ពេលនោះសិនទៅពេលនេះនាងគ្មានសិទ្ធទេបើមិនចង់អោយព្រះអង្គជាអ្នកមានបន្ទូលកុំអោយយើងឃើញនាងលេចមុខនៅវិមានយើងម្តងទៀត"

  "បើយើងមកមានន័យថាវាជារបស់យើងហើយ"នាងនៅតែញញឹមឌឺដដែលចំជា....

  "បើព្រះអង្គមិនមានបន្ទូលដោយផ្ទាល់នាងកុំបន្ទោសថាយើងចិត្តអាក្រក់"

  "ពេលបុត្រយើងបានគ្រប់យ៉ាងទ្រង់ចាំតែមើលទៅមិនថាតែវិមាននេះទេតែរាជវាំងទាំងមូលនឹងក្លាយជារបស់បុត្រយើងឯទ្រង់និងបុត្រទ្រង់ក៏ត្រូវខ្ទាតចេញពីរាជវាំងនេះមិនខាន"

   "ហឹស!យើងចាំថ្ងៃនោះមកដល់ទៅចុះតែបើសិនមិនបានយើងនឹងសើចចំអកអោយនាងគ្មានថ្ងៃឈប់ទេ"

  "យើងនឹងអោយទ្រង់សើចលែងសមនៅពេលនោះហឹស"នាងញញឹមទាំងពេបមាត់រួចក៏ដើរចេញទាំងរឹកពា
គួរអោយចង់សើច

   "នាងទេដែលសើចលែងសមដាយ៉ុន"

  "ព្រះមហេសីមិនសមឃាត់ខ្ញុំម្ចាស់ទេព្រះពរមុននេះវិសនឹងបានទះវាទៅហើយ"

   "កុំអីខ្ញុំមិនចង់អោយម៉ែដោះមានបញ្ហាទេ ដល់ពេលម៉ែដោះអាចធ្វើតាមអំពើចិត្តបានហើយ"

  "ខ្ញុំម្ចាស់ខ្លាចតែព្រះអង្គឈ្លក់វង្វេងនឹងស្រីចង្រៃនោះងើបមុខមិនរួចទេ"

  "បើទ្រង់ងប់ងល់ទ្រង់នឹងលែងសល់គ្រប់យ៉ាងមិនថារាជវាំងនេះក៏ដោយ"សម្រាប់ទ្រង់បើគ្មានរាជវាំងទ្រង់ក៏អាចរស់នៅបានទ្រង់អាចត្រឡប់ទូរ៉ូហ្ស៊ីបានតែព្រះអង្គច្បាស់ជាលំបាក

   "តែទ្រង់ក៏កំពុងតែងប់ងល់ហើយតើដល់ថ្នាក់ចេញបង្រៀនកូននាងស្រីចង្រៃនោះដោយផ្ទាល់ទាំងដែលព្រះរាជបុត្រទ្រង់មិនអើពើផង"

   "នោះមកពីបុត្រគឺស្អប់បិតាទ្រង់ម៉ែដោះមើលមិនដឹងទេឬ?"

  "ទ្រង់ក៏ប្រហែលជាស្អប់យើងដែរព្រោះយើងជាមាតាមិនល្អទុកបុត្រចោលមិនសូម្បីខលសួរសុខទុកតើយើងអាក្រក់ណាស់មែនទេ?"

   "មិនមែនបែបនឹងទេក្រាបទូលព្រះមហេសីបំពេញតួនាទីបានល្អណាស់គ្រាន់តែរាជបុត្រមិនទាន់បានដឹងប៉ុណ្ណោះពេលទ្រង់យល់ទ្រង់នឹងមករកព្រះមហេសីមិនខាន"

   "តើពេលណាទៅ?បុត្រយើងកាន់តែឃ្លាតឆ្ងាយពីយើងហើយ"

  "ទ្រង់មិនសាកសួរដាមអ៊ីលទៅក្រាបទូល?"ពិតមែន
ហើយដាមអ៊ីលជាមនុស្សតែម្នាក់ដែលអាចជួយទ្រង់បាន

    ក្រឡេកមកមើលអ្នកនៅខុនដូរវិញគេងអោបគ្នាមិនរបេះមិនគិតទៅធ្វើការងារទេឬយ៉ាងមិច?គេឈ្លោះគ្នាអស់ពីរបីប្រាវហើយតែពួកគេមិនទាន់នឹងបើកភ្នែកផងមិនដឹងថាយប់មិញធ្វើអ្វីខ្លះទេបានជាព្រឹកក្រក្រោកបែបនេះ។មួយសន្ទុះក្រោយទើបនាយតូចបើកភ្នែកបម្រើតិចៗគេងក្នុងទ្រូងមនុស្សធំសង្ងំបន្តិចចាំក្រោក

   "រាជបុត្រក្រោកបានហើយទ្រង់មិនទៅធ្វើការទេឬ?"
រាងតូចដែលសង្ងំក្នុងទ្រូងមាំរបស់រាជបុត្រក៏សួរឡើងព្រោះមិនឃើញទ្រង់ភ្ញាក់សោះគេក្រោកមកមួយសន្ទុះហើយ

   "5នាទីទៀត"

  "តែ1នាទីក៏មិនបានដែរនេះម៉ោង8ហើយក្រាបទូល"

  "មិនទៅមួយព្រឹកក៏មិនអីដែរបងជារាជបុត្រនរណាហ៊ានស្តីអោយ?ឈប់រំខានបងទៅបងទើបនឹងបានគេងម៉ោង5នេះទេ"

   "នរណាអោយទ្រង់ធ្វើមិនឈប់?ព្រឹកឡើងតាំងមិនបានគេង"នាយតូចសម្លក់ទ្រង់យប់មិញគេងសុខៗក៏មកកេសរំលោភគេយកតែម្តងធ្វើដូចមនុស្សស្រេកឃ្លានធ្វើមិនឈប់ដល់ថ្នាក់គេទន់ខ្លួនគេងលក់ដោយមិនដឹងខ្លួនក៏ទ្រង់នៅធ្វើដែរឥឡូវក៏មកស្រែកថាទើបនឹងបានគេងតែបានមួយដៃថែមមួយជើងតើ។

   "បងគេងហើយអូនកុំរអ៊ូនៅអោយស្ងៀមប្រយ័ត្នបានកាដូទាំងព្រឹក"

  "លែងទូលបង្គំទៅទូលបង្គំចង់ក្រោក"

  "កំដរបងគេងនៅអោយស្ងៀម"

  "ហ្ហឹស!"នាយតូចបានតែដកដង្ហើមធំមុខក្រម៉ូវដាក់អ្នកគេងលក់រួចក៏សង្ងំរហូតលង់លក់តាមទ្រង់ដែរ។

   *ម៉ោង10

   អ្នកទាំងពីរគេងដល់ម៉ោង10ទើបក្រោកដោយជីមីនជាអ្នកធ្វើអាហារឯរាជបុត្រក៏ជួយហាន់បន្លែដូចគ្នា។

    "សឺត!ប្រពន្ធនរណាគេពូកែខ្លាំងម៉្លេះ?"ក្រោយពីចិតបន្លែរួចក៏មកអោបអ្នកកំពុងធ្វើម្ហូបបន្លំថើបថ្ពាល់គេមួយខ្សឺតទៀត

   "មិនដឹងទេ!មិនទាន់មានប្តីផង"ជីមីនឆាផងសើចផងចាំមើលប្រតិកម្មទ្រង់ពេលឮគេនិយាយបែបនឹង

  "បងទុកឱកាសអោយអូនម្តងទៀតមិនចឹងមិនបាច់ញាំអាហារទេថ្ងៃនឹង"

   "ប្រពន្ធលោកស៊ូហ្គាបាទ"

  "ជាជាយារបស់រាជបុត្រទើបត្រូវ"

"ទូលបង្គំជាប្រពន្ធបងស៊ូមិនមែនជាយារាជបុត្រទេ"

  "តែអនាគតអូនជាព្រះអង្គម្ចាស់តូចរបស់បង!"

  "បានហើយលែងទូលបង្គំទៅទើសដៃណាស់"

"អូននិយាយសិនមកមិនចឹងបងមិនលែង"

"អូនជាព្រះអង្គម្ចាស់តូចរបស់បងពេញចិត្តទេ?"

"សឺតៗស្តូកតែម្តង"ទ្រង់ញញឹមដាក់ជីមីនមុននឹងថើបគេពីរខ្សឺតរួចក៏លែងដៃពីចង្កេះដើរទៅតុអាហារដោយមិនចាំបាច់ប្រាប់

     ក្រោយពីរៀបចំអាហាររួចអ្នកទាំងពីរក៏បានអង្គុយញាំអាហារបញ្ចុកគ្នាទៅមកយ៉ាងមានក្តីសុខ។ពេលវេលាញាំអាហាររួចរាល់អ្នកទាំងពីរក៏រៀបចំទៅធ្វើការវិញព្រោះសម្រាកមួយព្រឹកហើយ

   "ចេញពីធ្វើការទ្រង់ទៅរាជវាំងវិញទេ?"

   "មិនទៅទេយ៉ាងមិច?អូននឹករាជវាំងឬ?"

   "អត់ទេក្រាបទូលតែទ្រង់ចង់គេចបែបនឹងមែនទេ?បើទ្រង់មិនទៅម្តាយកូននោះច្បាស់ជាបានចិត្តដើរហើរពេញវាំងមិនខាននៅមាតាទ្រង់ទៀតឮមកថាត្រូវនាងទៅរំខានរាល់ថ្ងៃ"

   "បងដឹងហើយតែមាតាមិនមែនស្លូតដូចកាលពីមុនទេបងជឿជាក់ទ្រង់"ទ្រង់បានបំពាក់កាំមេរ៉ាជុំវិញវិមានរឿងអីទ្រង់មិនដឹងនោះ?

   "ចុះពេលណាទើបទ្រង់ទៅជួបព្រះមហេសី?"

"ពេលវេលាមិនទាន់សមរម្យទេ"

  "ចុះពេលណា?ទ្រង់មិនអាណិតមាតាខ្លះទេឬយ៉ាងមិច?ទូលបង្គំចង់អោយទ្រង់ទៅរាជវាំងវិញទៅតតាំងជាមួយម្តាយកូននោះព្រមទាំងទៅនិយាយជាមួយមាតាទ្រង់ដូចគ្នា"

   "......."

  "តើបានទេ?"ជីមីនប្រើទឹកមុខអង្វរកទើបរាជបុត្រស្ងាត់មួយសន្ទុះសឹមទាញគេមកអង្គុយច្រកគាវលើទ្រង់អោបគេយ៉ាងណែន

  "បើវាជាបំណងរបស់អូនបងព្រម"ទ្រង់អោបគេជាប់ថើបសក់គេថើរៗកូនខ្មោចអង្វរទ្រង់ទៅហើយទ្រង់មិចនឹងអាចបដិសេដបានទៅ?ទ្រង់គ្រាន់តែមិនចង់អោយគ្រប់យ៉ាងវាចាប់ផ្តើមឆាប់រហ័សពេកទ្រង់មិនទាន់ធ្វើចិត្តបានក្នុងការទៅនិយាយជាមួយមាតាទើបទ្រង់ចេះតែពន្យារពេល

    *ល្ងាច

   រាជបុត្រ្ក៏ត្រឡប់មករាជវាំងវិញតាមសន្យាដែលបានទ្រង់បានអោយទៅកូនខ្មោច។មកដល់ក៏បានឃើញមាតាដើរមកល្មម

   "បុត្រត្រឡប់មកវិញហើយឬ?"ទ្រង់ចូលមកអោបទើប
យ៉ុនហ្គីអោបតបវិញដោយមើលមុខនាយតូចមិនព្រិច

  "ក្រាបទូល"

  "មើលបុត្រចុះស្គមជាងមុនណាស់កុំខំធ្វើការពេកអីសោយក្រយាអោយទៀងពេលឮទេ?"

  "ក្រាបទូលទូល-បុត្រយល់ហើយ"ទ្រង់វិសនឹងច្រឡំទៀតទាំងដែលទ្រង់បានសន្យាជាមួយនាយតូចថាប្រើភាសាដែលមាតានិងបុត្រនិយាយគ្នាឯព្រះមហេសីឮហើយរំភើបខ្លាំងណាស់សឹងតែស្រក់ទឹកនេត្រាទៅហើយ
ព្រោះវាស្តាប់ទៅមិនឃ្លាតឆ្ងាយដូចពីមុនដែលបុត្រតែងតែៗមានបន្ទូលពិបាកក្នុងការសណ្តាប់

  "បុត្រទៅដំណាក់ទៅបន្តិចទៀតដល់ម៉ោងសោយក្រយាហើយ"

  "ក្រាបទូលព្រះមាតា"ព្រះមហេសីទ្រាំមិនបានក៏ទាញបុត្រមកអោបជាប់ផែនទ្រូងម្តងទៀតទ្រង់ពិតជារំភើបខ្លាំងណាស់ដែលបានឮទ្រង់ហៅទ្រង់ថាព្រះមាតាវាមានរយៈពេលយូរប៉ុណ្ណាទៅហើយដែលបុត្រមិនដែលបានហៅទ្រង់ហើយទ្រង់មិនដែលបានឮវា?ទ្រង់នឹកស្មានថាលែងបានឮទៀតហើយ

   "ហ្ហឹកៗបុត្រត្រឡប់មកវិញហើយយ៉ុនហ្គីហ្ហឹកៗបុត្រមាតា"ទ្រង់ព្រះកន្សែងខ្លាំងៗបន្ទាប់ពីមានអារម្មណ៍ថាមនោសញ្ចេតនាម្តាយកូនត្រឡប់មកវិញ

  "សូមរាជទានទោសដែលមិនអើពើជាមួយទ្រង់កន្លងមក"យ៉ុនហ្គីអោបតបទ្រង់យ៉ាងណែនសុំទោសខាងក្រៅផងក្នុងចិត្តផង

  "អត់ទេៗបុត្រកុំសុំទោសអីបុត្រមិនបានខុសមាតាទេដែលខុសទុកបុត្រចោលអោយរស់នៅម្នាក់ឯងគឺមាតាមិនអាចការពារបុត្របានហ្ហឹកៗបុត្រមិនបានខុសកុំសូមទោសមាតាអី"

   "មាតាឈប់ព្រះកន្សែងទៅទ្រង់មិនបានខុសទេអ្នកដែលខុសគឺប្រុសម្នាក់នោះ"

   "បុត្រ...."

   "ទ្រង់មិនបាច់បកស្រាយជួសគេទេបុត្រមិនចង់ស្តាប់
កន្លងមកមាតារងទុកច្រើនពេកហើយតទៅបុត្រមិនទុកអោយមាតានៅតែអង្គឯងទៀតទេ"យ៉ុនហ្គីលើកដៃជូតទឹកភ្នែកអោយទ្រង់មិនអោយត្រង់បាននិយាយទេគឺសង្ងំអោបទ្រង់រហូតដល់គ្រប់យ៉ាងស្ងប់ស្ងាត់ទើបបំបែកគ្នាទៅដំណាក់។ទ្រង់នឹងរកពេលវេលាល្អមួយនិយាយរឿងប្រាប់មាតាគ្រប់យ៉ាង

     *ដំណាក់សោយក្រយា

    តុអាហារដែលមានសមាជិក6នាក់កំពុងតែបរិភោគអាហារយ៉ាងស្ងៀមស្ងាត់បានបន្តិចក៏មានមាត់ចាបមាត់
ព្រាបហាឡើងទៀតហើយមិនដែលថាស្ងាត់ម្តងណាឡើយ។ថ្ងៃនេះមិនដឹងថានាំនរណាជាមួយទេ

   "តើព្រះអង្គយល់យ៉ាងណាដែរបើខ្ញុំម្ចាស់ចង់អោយក្មួយស្រីរបស់ខ្ញុំម្ចាស់រៀបអភិសេកជាមួយព្រះរាជបុត្រ?"
សំណើររបស់នាងធ្វើអោយគ្រប់គ្នាគាំងយោបល់នេះនាយមិនគិតថាវាជារឿងហួសហេតុពេកទេឬ?ឬក៏នាងចង់យកក្មួយមកធ្វើជាឧបករណ៍ប្រើប្រាស់នាងអោយបញ្ជារាជបុត្រ?

   "បុត្រយើងគេមានគូររបស់គេហើយរឿងនេះនាងមិនបាច់លូកដៃទេ"ហាយ៉ុង

   "ទុកអោយកូនអ្នកទៅមើលទៅគេសាកសមនឹងកូនអ្នកច្រើនជាង"យ៉ុនហ្គី

   "ព្រះអង្គ...."នាងមិនមាត់បានតែសម្លក់មុននឹងងាកមករំអួយដាក់ព្រះអង្គវិញ

  "បុត្រយើងមានគូរគ្រងហើយៗក៏នឹងជិតរៀបអភិសេកដែរយើងថាបុត្រយើងនិយាយត្រូវអោយនាងរៀបអភិសេកនិងយូអ៊ីនក៏ល្អ"

   "យូអ៊ីនមិនទាន់រៀនចប់ទេគេមិនទាន់រៀបអភិសេកបានទេព្រះពរ"

   "បើចឹងអោយនាងចាំពេលយូអ៊ីនរៀនចប់ទៅមានអីទាស់ខុស?"

   "ទ្រង់ថានរណាជិតរៀបអភិសេក?"យ៉ុនហ្គីមិនចាប់អារម្មណ៍អ្វីក្រៅពីបន្ទូលរបស់ព្រះអង្គមុននេះទេ

  "គឺបុត្រនោះអី"

  "????ទូលបង្គំយល់ព្រមតាំងពីពេលណា?"ព្រះភក្រ្ត
រាជបុត្រចាប់ផ្តើមម៉ូវបញ្ចេញការមិនពេញចិត្តខ្លាំងដល់បន្ទូលរបស់ព្រះអង្គ

   "ទោះមិនព្រមក៏មិនបានព្រោះបុត្របានភ្ជាប់ពាក្យតាំងពីនៅតូចៗម៉្លេះ"គ្រាន់តែឮព្រះអង្គមានបន្ទូលអ្នកនៅក្បែររាជបុត្រចង់ទន់ជើងទ្រូងខាងឆ្វេងឈឺឆៀកៗឡើងមក

   "ជាមួយនរណាហេតុអីទូលបង្គំមិនដែលដឹង?!!"រាជបុត្រក្រោកឈរតវ៉ាសួរនាំហេតុអីទ្រង់មិនដែលដឹងថាទ្រង់ភ្ជាប់ពាក្យពីមុនមក?អ្នកដែលទ្រង់ចាំបានមានតែកូនខ្មោចហើយក៏ជាមនុស្សតែម្នាក់ដែលទ្រង់សន្យារៀបការជាមួយមិនមាននរណាផ្សេង

   "ជាមួយយ៉ុនយ៉ាងនោះអី?បុត្រមិនចាំទេឬ?"

  "នោះកាន់តែមិនអាច!!ទូលបង្គំមិនដែលទៅភ្ជាប់ពាក្យជាមួយនាង!បើជាពួកទ្រង់ជាអ្នកមានបន្ទូលទូលបង្គំមិនបានដឹងឮទ្រង់រៀបអភិសេកខ្លួនឯងទៅ!ទូលបង្គំមិនព្រម!!ហើយ!ទ្រង់ក៏ចាំផងទៅថាទូលបង្គំគ្មានថ្ងៃនៅក្រោមបង្គាប់បញ្ជារបស់នរណាម្នាក់ទេ"រាជបុត្រមានបន្ទូលទាំងខ្ញាល់មុននឹងចាកចេញទៅដោយមានជីមីនអោនគោរពតាមទៅពីក្រោយទាំងទឹកមុខស្រពាប់ស្រពោន។

អេតមីននឹងសរសេរពន្លឿនប៉ុន្មានភាគទៀតចប់ហើយ🛐
To be continued........
សរសេរដោយ៖ រ៉ាជេក៍💔

Weiterlesen

Das wird dir gefallen

448K 1.3K 11
Fun wlw sex. Different kinks and stuff, all about trying things. May even include potential plot lines and will definitely include some form after ca...
4M 168K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
410K 46.4K 28
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
1.4M 33.8K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...