🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ច...

By Jack_taegukkll

27K 1.7K 48

"ទ្រង់មិនចេះស្រលាញ់ មិនចេះញញឹមប៉ុន្តែខ្ញុំនឹងផ្លាស់ប្តូរទ្រង់ដោយស្នាមញញឹមរបស់ខ្ញុំ"ផាក ជីមីន By : Jack 29/10... More

ផ្តើមរឿង
Ep01:មិនចាំបាច់រៀបរាប់!!!
Ep02:ឯងឈប់តាមយើងទៅបានទេ?!!
Ep03:ទូលបង្គំធ្វើបានគ្រប់យ៉ាង
Ep04:វាដល់ពេលហើយ!!
Ep05:ឯងអង្គរក្សឬក៏យើង?!
Ep06:អ្នកទាំងពីរជាគូរស្នេហ៍ឬ?
Ep07:ឯងនៅញញឹមចេញទៀត?!
Ep08:ដេកឬមិនដេក?
Ep09:ទ្រង់មិនចាប់អារម្មណ៍ទេ
Ep10:ខ្សែក?!
Ep11:អូនជារបស់បង🔞
Ep12:ទូលបង្គំទើបតែចាប់ផ្តើមប៉ុណ្ណោះ
Ep13:ញញឹមដាក់តែបងម្នាក់បានហើយ
Ep14:ប្រចណ្ឌបង?
Ep15:ជីវិតបង បេះដូងបងសម្រាប់អូនតែម្នាក់
Ep16:យើងត្រឡប់មកវិញហើយ
Ep17:ទ្រង់-ទ្រង់ធ្វើបាបអូន
Ep18:អូនថតធ្វើអី?
Ep19:ហេតុអីត្រូវអោយគេតាមយើង?
Ep20:ចាំបងសងសឹកអោយ🔞
Ep22:ទុកអោយកូនអ្នកទៅ
Ep23:ទ្រង់ឈប់បង្ខំបុត្រខ្ញុំម្ចាស់ទៅ!
Ep24:កុំបិទភ្នែកអីបងសុំអង្វរ
Ep25:បងនឹកអូន
Ep26:ទ្រង់ចង់ធ្វើអី?!🔥
ភាគបញ្ចប់👨‍❤️‍💋‍👨

Ep21:កុំសូម្បីតែចង់ប៉ះបុត្ររបស់យើង!!!

791 45 1
By Jack_taegukkll


      រាជបុត្រនិងអង្គរក្សតូចសង្ងំគេងអោបគ្នាទាល់តែម៉ោង8ជាងទើបក្រោក។តែអង្គរក្សតូចរបស់ទ្រង់មើលទៅមិនទាន់ស្វាងនៅឡើងទេ ការដើរក៏មើលទៅមិនសូវស្រួលដែរទើបចង់មានបន្ទូលឃាត់តែយ៉ាងណានាយតូចនៅតែមានៈទើបទ្រង់លែងមានបន្ទូលបន្តទើបចាកចេញទៅទាំងគូរ។

     "ឈប់ឡានទៅ"ទើបនឹងជិះចេញពីរាជវាំងមិនបានប៉ុន្មានផងរាជបុត្រក៏បញ្ជាអោយអ្នកបើកឡានឈប់ឯ
ជីមីនក៏ជ្រួញចិញ្ចើមតើទ្រង់អោយឈប់ធ្វើអ្វី?ទ្រង់ចង់ចូលទិញអ្វីឬ?តែថាទីនេះគ្មានអ្នកលក់ផងទិញយ៉ាងមិច?

    "ឈប់ធ្វើអីក្រាបទូល?"ឃើញក្រសែរភ្នែកកំណាចជីមីនក៏ព្រមឈប់តាមដោយមិនមាត់កអ្វីទាំងអស់។រាជបុត្រចេញពីក្នុងឡានសម្តៅទៅកន្លែងបើកអោនទៅមួយវឹបនាំអោយជីមីនភ័យបិទភ្នែកយ៉ាងលឿន។តែទ្រង់មិនបានធ្វើអ្វីឡើយគឺគ្រាន់តែដោះខ្សែក្រវ៉ាត់រួចបីគេដាក់ទៅម្ខាងទុកអោយទ្រង់ជាអ្នកបើកវិញ។

      ទ្រង់ចង់ទាំងបីគេដាក់ឡានហើយបើកចេញមកខ្លួនឯងតាំងពីនៅរាជវាំងតែខ្លាចថាអ្នកខ្លះចាប់បានវានឹងធ្វើអោយកូនខ្មោចទ្រង់មានបញ្ហាទើបចាំមានឱកាសចេញផុតពីវាំងទើបទ្រង់ចូលមកបើកវិញ។ទ្រង់មិចនឹងអាចបណ្តោយអោយកូនខ្មោចទ្រង់បើកទៅ?បើគេទាំងឈឺចង្កេះទាំងមិនទាន់អស់ងងុយអ៊ីចឹងមិនបានទេទ្រង់ត្រូវតែបើកជំនួស

   "គេងទៅទុកបងជាអ្នកបើក"ទ្រង់ដាក់ខ្សែក្រវ៉ាត់អោយគេរួចទើបថើបថ្ងាសញីសក់គេបន្តិចទើបមានបន្ទូល

   "ធ្វើបែបនោះមិចនឹងសមទៅ?ទូលបង្គំជាអង្គរក្សទ្រង់ណា បើនរណាមកឃើញមិនសមទេ!ស្រួលមិនស្រួលទ្រង់អាចនឹងពិបាកហើយទូលបង្គំអាចនឹងមានទោសក៏ថាបាន"

   "ចេញមកក្រៅគ្មាននរណាឃើញទេអូនមិនបាច់បារម្ភឡើយ"បើជានៅក្នុងរាជវាំងទ្រង់ដឹងថាសម្បូរបណ្តាញព្រះអង្គដូច្នេះទ្រង់មិនអាចធ្វើអ្វីតាមតែអំពើចិត្តបានទេតែបើនៅខាងក្រៅទ្រង់គិតថាវាសុវត្ថិភាពជាងហើយក៏មានសេរីភាពជាងដែរ

   "កុំសម្លឹងមុខបង គេងទៅប្រយ័ត្នអត់ងងុយគ្មានកម្លាំងការពារបងពីស្រីម្នាក់នោះ"

   "បើគេហ៊ានប៉ះទ្រង់ទូលបង្គំមិនលើកលែងអោយគេទេ"នាយតូចតបយ៉ាងមានទំនុបចិត្ត បើសិនជាគេហ៊ានប៉ះឬក៏ធ្វើអ្វីមែនគេជាអង្គរក្សមិននៅស្ងៀមឡើយ

   "តែបើគេប៉ះអូនបងនឹងសម្លាប់គេចោល"គេអាចធ្វើអ្វីលើទ្រង់បានតែកុំប៉ះកូនខ្មោចរបស់ទ្រង់អោយសោះ!!!ទ្រង់មានបន្ទូលទាំងញញឹមរួចក៏ងាកមកបញ្ឆេះឡានបើកចេញទៅនាំអោយជីមីនសម្លឹងទ្រង់មិនដាក់ភ្នែក។តើទ្រង់កំពុងតែគិតអ្វីគេមើលមិនធ្លុះសោះហើយ

      មកដល់ក្រុមហ៊ុនរាជបុត្រក៏ចូលទៅធ្វើរាជកិច្ចរបស់ទ្រង់តាមទម្លាប់ឯជីមីនក៏ត្រូវរាជបុត្របញ្ជាអោយសម្រាកទោះគេប្រកែកយ៉ាងណាក៏មិនឈ្នះមានតែស្របតាមតែយ៉ាងណាគេសុំគេងតែមួយភ្លេតហើយគេងលើសាឡុងបើទ្រង់មិនព្រមគេក៏មិនគេងដែរ។អស់ផ្លូវរាជបុត្រក៏យល់ព្រមទាំងមិនចង់ ចង់អោយគេគេងក្នុងបន្ទប់សម្ងាត់វាស្ងាត់ល្អគេងឆាប់លក់មានពូកមានខ្នើយមិនចង់ទេសុខចិត្តមកគេងលើសាឡុងចំមែនហើយក្មេងម្នាក់នេះ។

    "ហាឡូ"

  《ក្រាបទូលរាជបុត្រដាយ៉ុននាងបានសុំព្រះអង្គអោយយូអីនធ្វើការជាមួយទ្រង់ នាងទទូចដដែលៗរហូតទ្រង់ព្រមពេលនេះកំពុងតែទៅក្រុមហ៊ុនហើយក្រាបទូល》

   "ហឹស!ស្រីម្នាក់នេះពិតជាពូកែពង្វក់មែន មិនអីទេបើគេចង់មកក៏អោយគេមកៗអរគុណបងដែលបានខលប្រាប់"

   《ទ្រង់ប្រយ័ត្នព្រះកាយផងពីរនាក់ម្តាយកូននោះអាក្រក់សម្បើមណាស់បើមិនស្រួលអាចខលហៅទូលបង្គំបាន》

   "ខ្ញុំដឹងហើយប៉ុន្នឹងចុះ"ផ្តាច់!

  "ឯងជាអ្នកចង់ដោយខ្លួនឯងកុំបន្ទោសយើង"កែវភ្នែក
មុតថ្លាជាមួយនឹងការញញឹមចុងមាត់បែបមានល្បិច ទ្រង់ត្រៀមសម្រាប់ពួកគេរួចហើយចាំតែពួកគេធ្លាក់ចូលក្នុងហ្គេមប៉ុណ្ណោះ។ទ្រង់សង្កេតឃើញថាតែនាងចង់បានហើយទ្រង់អាចទាយដឹងមុនហើយថាព្រះអង្គគ្មានថ្ងៃប្រកែកស្រីស្នេហ៍នោះទេណាមួយទ្រង់ក៏គិតថាយូអីនជាបុត្ររបស់ទ្រង់ទើបមិនជំនាស់ដូច្នេះទ្រង់និងបង្កើតហ្គេមមួយអោយពួកគេលេងអោយឆ្អែត។

   មិនបានប៉ុន្មាននាទីផងពួកគេក៏មកដល់ចំពេលដែលជីមីនចេញពីបន្ទប់ទឹកល្មម។ដំបូងគេមិនទាន់ស្វាងល្អទេតែពេលឃើញមុខស្រីកញ្រ្ជោងនោះគេស្វាងភ្លាមតែម្តង

   "សូមគោរពរាជបុត្រ រាជទានទោសអោយខ្ញុំម្ចាស់ផងដែលមករំខានទ្រង់ធ្វើរាជកិច្ចព្រះពរ"ដាយ៉ុននិយាយយ៉ាងស្រទន់ធ្វើដូចខ្លួនជាមនុស្សស្លូតបូត ជាទេពធីតាចុះមកពីឋានសួគ៌យ៉ាងចឹង

    "សូមគោរពម្ចាស់បង"

   "ហឹស!មិនបាច់សុំទោសព្រោះអ្នកក៏គ្មានសុជីវធម៌តាំងពីដើរចូលមកដោយមិនគោះទ្វារម៉្លេះ"

  "ដូច្នេះក៏សូមរាជទានទោសម្តងទៀតព្រះពរ"

  "មកនិយាយគ្នាដោយផ្ទាល់ទៅយើងមិនមែនបិតាទេ"
ទ្រង់ជ្រេញនឹងកាយវិការនេះខ្លាំងណាស់ទន់ភ្លន់ស្អីទៅ?
សម្តែងសបញ្ជាក់ពីមាយាទច្បាស់ណាស់!

   "ព្រះអង្គបានអនុញ្ញាតិអោយបុត្រខ្ញុំម្ចាស់ចូលធ្វើការហើយដូច្នេះសូមរាជបុត្រជួយរៀបចំឋានៈអោយបុត្រខ្ញុំម្ចាស់ផងព្រះពរ"

  "ឋានៈអ្វី?ក្នុងក្រុមហ៊ុនមានCEOតែម្នាក់ឬក៏អ្នកចង់អោយយើងប្រគល់តំណែងនេះអោយកូនរបស់អ្នក?"យ៉ុនហ្គីសួរទាំងលើកចិញ្ចើមស្មានតែទ្រង់មិនដឹងឬ?រាជបុត្រដាក់ចំគ្មានអោយខុសពីគំនិតនាងបន្តិចទេ

  "ហឹសៗមិនមែនបែបនោះទេព្រះពរ"

  "បែបណាទៅ?អ្នកនិយាយមកមើល?"

  "គឺ....."នាងមិនសូវជាដឹងថាឋានៈមួយណាទេដែលបន្ទាប់ពីរាជបុត្រទើបឆ្លើយមិនចេញ

  "អ្នកអាចទៅវិញបានហើយទុកគេទីនេះទៅ ទីនេះមិនខ្វះការងារអោយគេធ្វើទេឬក៏អ្នកចង់នៅចាំមើលកូនដូចម្តាយជូនកូនទៅរៀនថ្នាក់មតេយ្យដែរ?"មួយប្រយោគៗរបស់ទ្រង់ដាយ៉ុនគ្មានពាក្យនឹងតបតឡើយព្រោះមិនចង់បង្កររឿងនៅទីនេះចាំមានឱកាសគេមិនអោយទ្រង់រួចខ្លួនទេ

   "ជីមីនជូនដំណើរភ្ញៀវ"ទ្រង់អោនមកពិនិត្យរាជកិច្ចវិញ
មុននឹងមានបន្ទូល

   "ចុះបុត្រខ្ញុំម្ចាស់នោះ?"

  "រាជបុត្រមានបន្ទូលហើយតើថាទុកគេទីនេះក្រែងអោយគេមកធ្វើការមិនចឹង?ឬក៏លោកស្រីចង់យកកូនទៅវិញ?"នេះញេញទាំងម្ចាស់ទាំងកូនចៅតែម្តងហើយ នាងងាកមើលកូនប្រុសបន្តិចទើបចាកចេញដោយមានជីមីនតាមពីក្រោយ

   "តើម្ចាស់បងមានអ្វីអោយទូលបង្គំជួយទេ?"

  "ហាឡូហានវ៉ុនមកយកបុគ្គលិកថ្មីទៅហ្វឹកហាត់ផងឯកសារចាស់ៗធ្វើមិនទាន់ហើយទាំងប៉ុន្មានយកអោយគេធ្វើទៅ"ទ្រង់ទាញទូរស័ព្ទលើតុមកខលប្រាប់កូនចៅអោយមកយកយូអីនទៅកន្លែងការងាររបស់គេកុំអោយនៅរំខានប្រសាទរបស់ទ្រង់ទៀត

   "បន្តិចទៀតមានគេមកនាំឯងទៅកន្លែងការងាររបស់ឯងហើយ"

  "ក្រាបទូល"គេមិនហ៊ានមាត់ទេព្រោះគ្មានម្តាយនៅជិតណាមួយគេក៏មិនសូវជាពូកែនិយាយដែរមកក៏ធ្វើតាមម្តាយគ្រប់សព្វជំទាស់មិនបានទោះមិនចេះធ្វើក៏ដោយ

   "ក្រាបទូលរាជបុត្រ"បានបន្តិចហានវ៉ុនក៏គោះទ្វារចូលមកអោនគោរពតាមទម្លាប់ទើបយ៉ុនហ្គីងើបមុខញាក់ភ្នែកអោយដឹងថាបុគ្គលិកដែលទ្រង់ប្រាប់នៅឯណា។ហានវ៉ុនយល់សេចក្តីក៏នាំយូអីនទៅជាមួយទុកអោយរាជបុត្រនៅតែអង្គឯង

      *រាជវាំងអាយ៍ស្ទូន

    ឆ្លៀតពេលដែលព្រះអង្គយាងទៅខាងក្រៅដាយ៉ុនក៏លួចមកវិមានរបស់ព្រះមហេសីជាវិមានដែលនាងប៉ងតាំងពី15ឆ្នាំមុនវានៅតែស្រស់ត្រកាលដូចពីមុនដដែលគ្មានអ្វីប្លែកឡើយ។នាងនឹងរងចាំមិនថាយូរប៉ុណ្ណាក៏ដោយ
នាងនឹងចាំដណ្តើមយកវាមកធ្វើជារបស់ខ្លួនអោយបាន។

    "នរណាអនុញ្ញាតអោយនាងមកទីនេះ?"

  "ក៏ព្រះអង្គនោះអី?"ឃើញទេ?សម្តីដែលនាងប្រើជាមួយព្រះមហេសីស្មើគ្មានការគោរពតែបើនៅមុខព្រះអង្គ
នាងផ្អែមអោយរលួយដូចផ្លែល្វា

  "ហឹស!នាងគិតថាយើងជឿឬ?បើនាងមកដោយខ្លួនឯងយើងជឿជាង"អ្នកបម្រើក៏ដូចជាម៉ែដោះចង់ចូលទៅចាត់ការព្រោះតែសម្តីឌឺៗរបស់នាងតែព្រះមហេសីឃាត់។លើកនេះទ្រង់មិនអោយនាងធ្វើអ្វីទ្រង់បានទេ

  "ក៏ឆ្លាតជាងមុនដែរតើ"នាងញញឹមចំអក

  "យើងសុខចិត្តល្ងង់ក៏មិនឈ្នានីសបំបែកនរណាដែរ"

  "អេ៎ៗនរណាបំបែកទ្រង់?ព្រះអង្គមករកយើងដោយខ្លួនទេហើយយើងក៏មិនបានឈ្នានីសនរណាដែរ"នាងនិយាយធ្វើដូចខ្លួនឯងល្អណាស់យ៉ាងចឹងទាំងដែលក្នុងចិត្តនាងដឹងច្បាស់គ្រប់យ៉ាង។សម្តីរបស់នាងធ្វើអោយព្រះមហេសីមានការហួសចិត្តជាខ្លាំងដែលនាងនិយាយថាមិនបានបំបែកហើយក៏មិនបានឈ្នានីសទាំងដែលនាងជាដើមហេតុនៃរឿងគ្រប់ដែលនាំអោយច្របូកច្របល់មកដល់ពេលនេះ

   "នាងនៅតែអាក្រក់ថោកទាបដដែលយ៉ាងមិច?ត្រឡប់មកក៏ព្រោះតែឃើញគ្រួសារយើងជុំគ្នាឬ?ក្តៅក្រហាយនៅមិនសុខថ្នាក់មកវិញទាំងតក់ក្រហល់បែបនៀក?"

  "ប្រហែលហើយព្រោះយើងមិនអោយឯងបានសុខទេដរាបណាយើងមិនបានព្រះអង្គមកវិញ"នេះឬដែលនាងប្រកែកថាមិនបានឈ្នានីសមិនបានបំបែកនរណា?នាង
ឆ្គួតនឹងភាពឫស្យាដល់ថ្នាក់នឹងឬ?

   "ចង់ត្រូវខ្ទាតពីវាំងទៀតឬ?"

  "យើងចេញពីវាំងមែនតែព្រះអង្គក៏នៅតែស្រលាញ់ថ្នាក់ថ្នមយើងមិនដូចឯងដែលបានតែសំបកវិមានតែគ្មានភាពកក់ក្តៅ"

   "ហឹស!វាបាត់បង់តាំងពីឯងចូលមកម៉្លេះ យើងលែងត្រូវការវាទៀតហើយវាគ្មានអ្វីគួរអោយចង់បាន ឯងចង់បានព្រះអង្គឬ?ឯងក៏បានហើយតើ?ឯងមានឃើញយើងទៅដណ្តើមឯងទេ?ដូច្នេះយើងមិនបានខ្វល់ពីរឿងអស់ទាំងនឹងឡើយ"

   "ចុះបើជាកូនឯងវិញនោះ?"

  "កុំសូម្បីតែគិតចង់ប៉ះបុត្ររបស់យើង!!!"

  "អីយ៉ា!ប្រញាប់តែខឹងយើងមិនទាន់បានធ្វើអ្វីនោះទេវាទើបនឹងចាប់ផ្តើមប៉ុណ្ណោះ"

  "យើងប្រមាននាងបើនាងហ៊ានតែប៉ះបុត្រយើងតែមួយសរសៃរសក់នាងត្រៀមមានសង្រ្គាមជាមួយយើងអោយហើយទៅ!!!"ទោះត្រូវប្រកាសសង្រ្គាមជាមួយអាយ៍ស្ទូនក៏ទ្រង់ហ៊ានអោយតែនាងហ៊ានប៉ះពាល់បុត្រទ្រង់ពិតមែន!លើកនេះទ្រង់មិនទ្រាំទៀតទេ ភាពអត់ធ្មត់មានដែនកំណត់បើជ្រុលហួសហេតុវាក៏អាចនឹងឥតព្រំដែន

   "អូហូ!គួរអោយខ្លាចណាស់ហឹស"នាងនិយាយទាំងធ្វើកាយវិការដូចជាខ្លាចតែក៏សើចចំអករួចក៏ចាកចេញទៅ

   "បើនាងធ្វើមែននាងនឹងដឹងថាយើងជានរណាហើយធ្វើអ្វីបានខ្លះ!!"ទ្រង់ក្តាប់ដៃណែនកែវភ្នែកក្រហមខឹងនឹងអ្នកដែលដើរចេញជាខ្លាំង

      ក្រឡេកមកមើលអ្នកខាងនេះវិញត្រូវហានវ៉ុនប្រើលិចប្រើកើតឯកសារមួយគំនរកុំអោយតែចេះធ្វើមួយហើយអោយមកធ្វើការយ៉ាងមិច?សួរទៅគេទៅរៀនផ្នែកវិជ្ជសាស្រ្តថែទាំតែបែរជាមកធ្វើការក្រុមហ៊ុននាយឡើងអស់អីនិយាយ។

    "ក្រាបរាជបុត្រគេមិនចេះអ្វីទេការងារអីក៏ធ្វើមិនបានដែរ"

   "????"ក្រែងម្តាយរបស់គេចង់អោយគេមកធ្វើណាស់មិនចឹង?ហេតុអីធ្វើជាមិនចេះ?ហើយខំត្រដរមករកខ្យល់អី?រំខានការងារពិតមែន!!!

   "សូមរាជទានទោសម្ចាស់បងទូល-ទូលបង្គំមិនចេះទេក្រាបទូល"

   "តាមពិតគេទើបតែចូលរៀនផ្នែកថែទាំ(ពេទ្យ)បាន2ឆ្នាំប៉ុណ្ណោះក៏ត្រូវផ្អាកមកតាមម្តាយមកទីនេះ"

   "????"ហ៊ាននិយាយការពិតថាតាមម្តាយមកតែបែរជាកុហកថាខ្លួនរៀនពេទ្យ?ពូកែសម្តែងគ្រាប់អាល្អិត

   "ជីមីនខលហៅអង្គរក្សរាជវាំងអោយមកទទួលគេទៅវិញទៅ"ឃើញមុខគេហើយក្តៅក្រហាយតែម្តង ទាំងម្តាយទាំងកូនអំពល់ទុកដូចគ្នារំខានគេសម្បើមណាស់។

   "ក្រាបទូល"

  "ឯងទៅធ្វើការវិញចុះ"យ៉ុនហ្គីងាកទៅប្រាប់ហានវ៉ុនរួចក៏បន្តការងាររបស់ខ្លួនឯយូអីនខ្មាសគេមិនស្ទើរទេនៅឈរធ្មឹងនៅនឹងឯង។គេមកថ្ងៃដំបូងក៏ប្រើធ្វើការងារមួយគំនរទោះគេចេះមួយចំនួនក៏មិនធ្វើដែរ ចង់អោយគេធ្វើជាបុគ្គលិកទាំងដែលគេឥឡូវក៏មានឋានៈជាបុត្រស្តេចដូចទ្រង់គេមិនធ្វើឬេការងារអស់នេះ

  "បើលោកមិនចេះហេតុអីនៅតែធ្វើ?"

  "ព្រោះម្ចាស់បងបញ្ជាខ្ញុំមិនហ៊ានជំទាស់ទេ"

"ទាំងមិនចេះនឹងឬ?ចំមែនហើយ!ហេតុអីមិនអោយគាត់ចុះឈ្មោះអោយរៀនបន្តនៅទីនេះ?"

"គាត់មិនព្រមទេ"ទឹកមុខដ៏កំសត់ក៏បញ្ចេញមកភ្លាមៗនាំអោយជីមីនស្ងាត់មាត់តែក្នុងចិត្តកំពុងអាណិតគេ

  "លោកតាមគាត់ពេកហើយ"

"អាចថាបែបនោះក៏បាន"គេស្រលាញ់ម្តាយណាស់ព្រោះគាត់ចិញ្ចឹមគេមកតាំងពីតូចអ្វីដែលគាត់ចង់បានគេមិនចង់ជំទាស់មិនថាធ្វើអ្វីក៏គេព្រមដែរដូចពេលនេះចឹង

  "លោកទៅវិញចុះអង្គរក្សរាជវាំងមកដល់ហើយ"

  "លាសិនហើយ ក្រាបបង្គំលាម្ចាស់បង"

"ពូកែសម្តែងទាំងម្តាយទាំងកូន"គ្រាន់តែយូអីនចេញទៅផុតយ៉ុនហ្គីក៏សើចដើមកមុននឹងបន្តប្រយោគ

  "ហេតុអីទ្រង់មានបន្ទូលបែបនេះ?"

"បានន័យថាអូនជឿវាឬ?"បើទ្រង់មិនបានស៊ើបពីម្តាយកូនទាំងពីរនោះទ្រង់ប្រហែលជាត្រូវគេបោកដូចគ្រប់គ្នាចឹង

  "មើលទៅគេក៏ដូចជាមិនបានកុហក"ទ្រង់មើលមុខគេបន្តិចទើបស្ងាត់សង្ងំធ្វើរាជកិច្ចវិញមើលទៅក្មេងរបស់ទ្រង់ដូចជាជឿគេដល់ហើយនៅទៅនិយាយជាមួយគេទៀតមិនខ្វល់ពីទ្រង់សោះមួយថ្ងៃនេះ

   "រាជបុត្រ....."ជីមីនហៅទ្រង់បង្អូសជាច្រើនដងតែទ្រង់មិនតបមិនងើបមកមើលគេដូចរាល់ដងទ្រង់មិនខ្វល់ធ្វើដូចមិនបានឮការហៅរបស់គេយ៉ាងចឹងនាំអោយនាយតូចចាប់ផ្តើមពេបមាត់តាមមើលទ្រង់ដូចជាកំពុងតែខឹងនឹងគេ

  "ទ្រង់ខ្ញាល់នឹងទូលបង្គំមែនទេ?"នាយតូចដើរទៅជិតកេសទ្រង់តិចៗដូចកូនក្មេងធ្វើខុសសុំអោយលើកលែង
យ៉ាងចឹង

   "ហឹកៗរាជបុត្រ"នាយតូចក៏ពេបមាត់យំស្ពាបពេលដែលរាជបុត្រមិនអើពើនឹងខ្លួនយប់មិញទើបនឹងរំលោភគេសោះនិយាយជាមួយគេបន្តិចមិនបានក៏ខឹងមិនមាត់រកគេរាជបុត្រនេះ

   "នរណាអោយយំ?"រាជបុត្រទុកប៊ិចងាកមកទាញគេអោយអង្គុយលើភ្លៅអោបចង្កេះជាប់មុននឹងសួរនាំ មើលមាត់ចុះអោយច្បូញ

  "ហ្ហឹកៗទ្រង់-ទ្រង់មិននិយាយរកទូលបង្គំធ្វើ-ធ្វើអី?"

"គ្រាន់តែមិននិយាយរកក៏យំដែរ?ក្មេងល្ងើ!"

"ហឺៗមកពីទ្រង់នឹង"

"មកពីបង?បងខុសអី?មកពីអូនទៅស្និតស្នាលនឹងវានៅជឿវាទៀត"

  "ចុះបើគេធ្វើមុខដូចការពិត អ៊ីចឹងទ្រង់ប្រាប់មកថាគេកុហករឿងអី?"

"កុហកតែទាំងអស់នឹង!តាមពិតគេរៀនផ្នែកគ្រប់គ្រងបើនិយាយថាគេឆ្នាំទី2ត្រូវតែមិនមែនផ្នែកនឹង!បើនិយាយថាគេតាមម្តាយក៏ត្រូវដែរតែត្រូវតែ10%ប៉ុណ្ណោះធាតុពិតគេតាមម្តាយមកគេក៏រួមចំណែកសម្តែងដែរ"

   "ចុះហេតុអីគេមិនចេះ?"

  "វាខ្ចិលច្រើនជាងការសម្តែងភ្នែកអ្នកដទៃបងមិនដឹងតែភ្នែកបងៗមើលតែបន្តិចក៏ដឹងព្រោះពពួកនឹងបងជួបច្រើនមកហើយ"

  "ទ្រង់ពិតជាអស្ចារ្យ👍"

"គិតតែអូនទៅស្រួលបោកណាស់ជឿគេឡើងស្លុងទៅហើយ"ទ្រង់យកដៃទាញចុងច្រមុះនាយតូចដោយការខ្នាញ់

"តែម្តងតើ"នាយតូចលើកដៃមួយមកប្រាប់ទាំងបូញមាត់ខ្យូតៗដើម្បីយកចិត្តកុំអោយទ្រង់ខ្ញាល់

  "ហ្ហឹម..."

To be continued....
សរសេរដោយ ៖ រ៉ាជេក៍❤️‍🩹
  

Continue Reading

You'll Also Like

176K 13.7K 35
Her marriage was fixed which was an arranged marriage but she moved to London to pursue her career and dreams and after that, she would marry. But in...
838K 27K 68
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
3M 91K 27
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
1.4M 34.3K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...