✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម�...

By KimJeonVka

68K 3.1K 30

Jeon Jungkook: Top Kim Taehyung: Bottom « មិនថាលេាកជាមនុស្សបេះដូងថ្មយ៉ាងមិចទេ ខ្ញុំនឹងធ្វេីអេាយលេាកស្រលាញ... More

ភាគទី១ ៖ គូរដណ្តឹង
ភាគទី២ ៖ មកតាមណាទៅតាមនឹងទៅ
ភាគទី៣ ៖ ចាំមេីលបងចិត្តរឹងដាក់អូនបានប៉ុន្មាន
ភាគទី៤ ៖ បិទមាត់របស់ឯងទៅ
ភាគទី៥ ៖ ចង់អេាយបងជូនអូនដេីរលេងគ្រប់ទីកន្លែង
ភាគទី៦ ៖ យេីងបានត្រៀមរួចហេីយ ពួកឯងចាំតែធ្វេីតាមយេីងទៅ
ភាគទី៧ ៖ គំនុំកាលពីប៉ុន្មានឆ្នាំមុនយេីងត្រូវតែសងសឹក
ភាគទី៨ ៖ នេះគេត្រូវគ្រាប់កាំភ្លេីង
ភាគទី៩ ៖ យ៉ាងមិចបារម្ភពីអូនមែនទេ ?
ភាគទី១០ ៖ ឯងមិនគួរស្រលាញ់យេីងទេ
ភាគទី១១ ៖ គ្រាន់តែស្រលាញ់មនុស្សម្នាក់ហេតុអ្វីពិបាកយ៉ាងនេះ ?
ភាគទី១២ ៖ ខ្ញុំដឹងថាជាអ្នកណាហេីយ មានមកក៏មានទៅដែរ
ភាគទី១៣ ៖ ពួកយេីងណាត់ជួបគ្នាទៅ
ភាគទី១៤ ៖ ហេតុអ្វីពួកគេមកទីនេះ ?
ភាគទី១៥ ៖ ពួកឯងយេីងមានរឿងអេាយជួយ
ភាគទី១៦ ៖ ល្មមឈប់ធ្វេីពុតហេីយ
ភាគទី១៧ ៖ ខ្ញុំសម្រេចចិត្តហេីយបង ខ្ញុំនឹងទៅប៉ារីស
ភាគទី១៨ ៖ យកក៏យកទៅស្មានយេីងខ្វល់
ភាគទី១៩ ៖ អុះ!!សូមទេាសលេាកមិនអីទេមែនទេ ?
ភាគទី២០ ៖ ហ្ហេីយ..នេះឯងគិតស្អីនឹង ការងារច្រេីនណាស់ឈប់ខ្វល់ទៅ
ភាគទី២១ ៖ ខ្ញុំមិនមានសង្សាទេ ប៉ុន្តែខ្ញុំមានគូរដណ្តឹងរួចហេីយ
ភាគទី២២ ៖ ដល់ពេលសងសឹកវិញម្តងហេីយ
ភាគទី២៣ ៖ ឯងកុំធ្វេីចរិកហួសហេតុពេកបានទេ ?
ភាគទី២៤ ៖ ព្រមទទួលខ្លួនទៅយ៉ាងណាលេាកគេចមិនផុតទេ
ភាគទី២៥ ៖ ឯងពិបាកចិត្តមែនទេ ?
ភាគទី២៦ ៖ ហេតុអី ជាយេីងវិញនេាះ ?
ភាគទី២៧ ៖ ត្រូវហើយខ្ញុំឆ្គួត ឆ្គួតព្រេាះតែបងនឹង
ភាគទី២៨ ៖ លំហែលកាយនៅលេីកេាះ
ភាគទី២៩ ៖ ឯងកុំឈរចុងពេកប្រយ័ត្នមានគ្រេាះថ្នាក់ ឆាប់មកអង្គុយវិញមក
ភាគទី៣០ ៖ ខ្សែរដៃ នេះបងឲខ្ញុំមែនទេ ?
ភាគទី៣១ ៖ សម្រាប់តែអូនម្នាក់ប៉ុណ្ណេាះ
ភាគទី៣២ ៖ ឯងសំណាងហេីយ ព្រេាះឯងជាមនុស្សដំបូងដែលបានញុំាអាហារដែលយេីងបានធ្វេីនេាះ
ភាគទី៣៣ ៖ បែបនេះល្អណាស់! មិនយូមិនឆាប់ជឿថាឯងនឹងគាត់កាន់តែចុះសម្រុងនឹងគ្នាហេីយ
ភាគទី៣៤ ៖ ខ្ញុំស្រលាញ់ឯង ស្រលាញ់តាំងពីឃេីញឯងដំបូងមកម្លេះ
ភាគទី៣៥ ៖ បេីមានភួយសាច់មកឱបនេាះប្រាកដជាកក់ក្តៅ
ភាគទី៣៦ ៖ យេីងមេីលទៅគេមិនធម្មតាដូចជាឯងគិត
ភាគទី៣៧ ៖ កូនត្រូវតែសងសឹកពួកវាជំនួសប៉ា
ភាគទី៣៨ ៖ គេងបែបនេះ គួរឲស្រលាញ់ណាស់
ភាគទី៤០ ៖ ពួកឯងមិនទាន់ស្គាល់យេីងច្បាស់នេាះទេ
ភាគទី៤១ ៖ ការផ្តាច់ពាក្យ
ភាគទី៤២ ៖ ខ្ញុំដេាះលែងគេហេីយ
ភាគទី៤៣ ៖ យេីងនឹងយកគេមកធ្វេីជារបស់យេីងវិញ
ភាគទី៤៤ ៖ ការដាក់សម្ពាធដល់ធំមួយសម្រាប់ខ្ញុំ
ភាគទី៤៥ ៖ ផ្តល់ឱកាសឲបងផងបានទេ ?
ភាគទី៤៦ ៖ យេីងស្មានមិនខុសទេថា C.E.W. គឺជាឯង
ភាគទី៤៧ ៖ តេីយ៉ាងមិចវិញទៅ ឬមួយក៏ឯងនៅស្រលាញ់គេ ?
ភាគទី៤៨ ៖ ថាមិចថេយ៉ុងត្រូវគេចាប់ខ្លួន
ភាគទី៤៩ ៖ ប្រហែលគេចង់គ្រប់គ្រងអំណាចតែម្នាក់ឯងហេីយ
ភាគបញ្ចប់ ៖ បងស្រលាញ់អូន

ភាគទី៣៩ ៖ តេីពួកគេទាំងពីរស្គាល់គ្នាបានដេាយរបៀបណា ?

1K 67 1
By KimJeonVka

                ព្រះអាទិត្យចាប់ផ្តេីមបញ្ចេញពន្លឺបំភ្លឺសត្វលេាកក៏ដូចជាមនុស្សយេីងក៏ក្រេាកពីដំណេកចេញទៅប្រកបរបរជីវីតប្រចាំថ្ងៃរបស់ពួកគេ ។ បេីយេីងមកមេីលនៅខនដូរមួយកន្លែងនេះវិញយេីងឃេីញថាកំពុងតែមានរាងស្តេីងស្រឡូនកំពុងតែគេងនៅលេីគ្រែតែម្នាក់ឯងដែលយេីងស្គាល់ច្បាស់ថាជា គីម ថេយ៉ុង នឹង ។ ប៉ុន្តែឃេីញយប់មិញនឹងគេដូចជាគេងជាមួយនឹងជុងហ្គុក ឥឡូវពេលដែលគេងងេីបឡេីងស្រាប់តែបាត់វត្តមានរាងក្រាសទៅហេីយ មិនដឹងថាចេញទៅតាំងតែពីពេលណានេាះទេ ។

" នេះគាត់ចេញទៅបាត់ហេីយហ្ហេស "ថេយ៉ុងដែលទេីបតែភ្ញាក់នេាះក៏ក្រលេកមេីលឃេីញថានៅក្បែរខ្លួនគ្មានរាងក្រាសទៀតនេាះទេ បេីនៅក្នុងបន្ទប់ទឹកដូចជាមិនអាចព្រេាះថាទ្វាបន្ទប់បេីចំហ៎ ដូច្នេះគេក៏បានសន្មត់ថារាងក្រាសបានចាកចេញទៅហេីយ
ទេីបទាញកន្សែងចូលបន្ទប់ទឹក បន្តិចក្រេាយមកទេីបចេញមកវិញ ។

" ថ្ងៃនឹងគូរតែទៅទិញអីប្រេីសិន ព្រេាះជិតអស់របស់ប្រេីប្រាស់ហេីយ " ថេយ៉ុងនិយាយឡេីងបន្ទាប់ឃេីញគ្រឿងតុបតែងខ្លួនរបស់គេដូចជាជិតអស់ហេីយ ។

" គួរតែបបួលជីមីន នឹង ចាន់កឺ សិន " ថេយ៉ុងទាញទូរស័ព្ទយកទៅខលទៅជីមីនដេីម្បីបបួលគេទៅផ្សារ ។

" ហេឡូ ថេយ៉ុង ឯងខលមកយេីងមានអីមែនទេ ? " ជីមីន

" ឯងនឹងចាន់កឺ ទំនេរទេ យេីងចង់បបួលទៅផ្សារជាមួយគ្នា "

" ថ្ងៃនេះមិនបានទេ ព្រេាះយេីងនឹងចានកឺ ចូលធ្វេីការវិញហេីយនឹង "

" អឺ..បេីចឹងមិនអីទេពួកឯងធ្វេីការចុះ យេីងទៅម្នាក់ឯងក៏បាន "

" Okay ប្រយ័ត្នប្រយែងផង យេីងរៀបចំចេញទៅធ្វេីការសិន " ជីមីនប្រាប់ហេីយពួកគេក៏បានបញ្ចប់ការសន្ទនាតែប៉ុណ្ណឹង ចំណែកថេយ៉ុងក៏បានរៀបចំខ្លួនចេញទៅក្រៅដេាយប្រេីប្រាសឡានផ្ទាល់ខ្លួនរបស់គេ ។

            «Skip»

          កាត់មកមេីលរាងសង្ហា ចន ជុងហ្គុកនេះវិញ បន្ទាប់ពីចាកចេញពីរខន់ដូថេយ៉ុងស្ងាត់ៗ ឥឡូវក៏បានត្រឡប់ទៅខន់ដូររបស់គេវិញតាំងពី
ម៉េាង៥ទាបភ្លឺមកម្លេះ ។ ម្យ៉ាងវិញទៀតពេលនេះគេដូចជារៀបចំខ្លួនចង់ចេញទៅណាមិនដឹងទេ តែបេីសង្កេតមេីលតាមការស្លៀកពាក់ដូចជាមិនមែនជាខេាអាវសម្រាប់ចេញទៅធ្វេីការ ពេាលគឺគេជាខេាអាវប្រភេទចេញទៅដេីរលេងអីបែបនេះ ។

" ចំមែនឯងនេះមិចក៏ទៅដេកលក់ទៅវិញ ថែមទាំងធ្វេីរឿងមិនសមទៀត"ជុងហ្គុកនិយាយទាំងនឹក
ឃេីញរឿងកាលពីយប់មិញដែលខ្លួនបានជ្រុលដេកលក់មួយភាំង ដេាយសារតែគិតថាទម្រេតខ្លួន
បន្តិចព្រេាះរាងចុករេាយដេាយសារតែបេីកឡានរយៈពេលយូគួរសមដែរ ស្របពេលគ្នានេះដែរគ្រាន់តែដាក់ខ្លួនភ្លាមក៏បានជ្រុលខ្លួនដេកលក់បន្តិចទៅដែលខុសពីអ្វីដែលគេបានប្រាប់ថេយ៉ុងថាត្រឡប់ទៅវិញ ។ បកទៅយប់មិញនឹងគេភ្ញាក់បន្ទាប់ពីបានឮថេយ៉ុងនិយាយដាក់គេថែមទាំងលួចថេីបគេផងទៀត គ្រាន់តែពេលនឹងគេមិនចង់ក្រេាកឲគេដឹងទេីបធ្វេីពុតជាគេងបន្ត ពេលមេីលឃេីញថា
ថេយ៉ុងគេងលក់ហេីយគេក៏បានបេីកភ្នែកឡេីង
ហេីយក៏ប្រែខ្លួនត្រឡប់ទៅមេីលអ្នកដែលកំពុងតែលង់លក់នៅក្បែរខ្លួនរបស់គេ ។ សម្លឹងមេីលមុខរាងស្តេីងយូៗទៅគេហាមចិត្តមិនបានទេនៅទឹកមុខពេលគេងដ៏ខ្ចីខ្ជូតរបស់គេទេីបយកដៃទៅលេងថ្ពាល់គេតិចទាំងក្រឺតខ្នាញ់ ។ លេីសពីនេះទៅទៀតគេក៏បានខិតទៅកាន់តែជិតរួចយកដៃរបស់គេទៅក្រសេាបឱបចង្កេះអ្នកខាងនេាះយ៉ាងស្និតស្នាលថែមទៀត គេមិនដឹងខ្លួនថាពេលនេះគេកំពុងតែធ្វេីអ្វីទេ ប៉ុន្តែគ្រប់យ៉ាងពេលនេះបេះដូងគេជាអ្នកបញ្ជាឲធ្វេីតែ
ប៉ុណ្ណេាះ សម្លឹងមធ្យមងំនៅលួចថេីបបបូរមាត់កូនគេមួយខ្សឺតទៀត បន្ទាប់មកក៏ដេកឱបរាងស្តេីងរហូតដល់ពេលម៉េាង៥ក៏ក្រេាកហេីយចាកចេញបាត់ទៅដេាយមិនបានប្រាប់ថេយ៉ុងនេាះទេ ។ ក្នុងកំឡុងពេលនឹងតាមពិតគេអាចត្រឡប់ទៅផ្ទះវិញបាន  ព្រេាះមេឃបានរាំងភ្លៀងហេីយ ប៉ុន្តែចុងក្រេាយគេជ្រេីសរេីសនៅគេឱបរាងស្តេីងទៅវិញ សំណាងហេីយដែលគេងេីបមុននេាះ បេីសិនជាពេលនេាះថេយ៉ុង
ងេីបមុនវិញគេប្រាកដជាខ្មាស់ថេយ៉ុងហេីយ ទេីបប្រញាប់ចេញទៅវិញដេាយមិនបានឲដំណឹងថេយ៉ុងបែបនេះ ។

" បានហេីយឈប់គិត រឿងកន្លងហួសហេីយយ៉ាងណាក៏គេមិនដឹងដែរ " ជុងហ្គុកនិយាយប្រាប់ខ្លួនឯងវិញថារឿងផុតទៅមួយយប់ហេីយ គេក៏មិន
បានដឹងចឹងយេីងធ្វេីធម្មតាៗទៅពេលដែលជួបគ្នា ។ ក្នុងប្រការនេាះដែរ បន្ទាប់ពីគេវវៀសគំនិតទាំងនឹងចេាលអស់ហេីយក៏បានទាញយកសេាឡានដេីរចេញទៅក្នុងគេាលបំណងចង់ទៅណាមិនដឹងទេ
ដូច្នេះហេីយមានតែរងចាំមេីលបន្ត ។

                   @ផ្សារទំនេីប

                ពេលនេះយេីងឃេីញថេយ៉ុងបានមកដល់ផ្សារទំនេីបហេីយ ខណៈដែរពេលនេះគេកំពុងតែដេីររកមេីលទិញគ្រឿងប្រេីប្រាស់របស់គេពីមួយមុខទៅមួយមុខ រហូតពេលនេះហួសមកហាងសម្លៀកបំពាក់ព្រេាះថាពេលដេីរកាត់មុននឹងមេីលឃេីញខេាអាវស្អាត់ៗណាស់ ទេីបចង់ចូលទៅមេីល
កំពុងតែរកមេីលសុខៗគេក៏បានប៉ះគេជាមួយនឹងបុរសម្នាក់ដែលកំពុងតែរកមេីលខេាអាវដូចគ្នា ។

" អ្ហឹស..សូមទ...អ៊ុនវ៉ូ " ថេយ៉ុងរៀបនឹងសូម
ទេាសទៅហេីយតែក្រលេកឃេីញមុខអ្នកខាងនេាះភ្លាមធ្វេីឲគេគាំងតែម្តង មិនស្មានថាបានជួបគេនៅទីនេះ ។

" ថេយ៉ុង " អ៊ុនវ៉ូមេីលមុខថេយ៉ុងវិញ ភ្ញាក់ផ្អេីមិនខុសគ្នាប៉ុន្មានទេ មនុស្សដែលគេតែងតែនឹករលឹក
រហូតហេីយក៏លួចស្រលាញ់ពេញចិត្ត  ពេលនេះពួកគេបានជួបគ្នាម្តងទៀតហេីយ ។

" អ៊ុនវ៉ូ មិចក៏លេាកនៅកូរ៉េ លេាកមកលេងទីនេះមែនទេ ? " ថេយ៉ុង

" ត្រូវហេីយខ្ញុំមកលេង ហេីយក៏មកធ្វេីការផងដែរ "អ៊ុនវ៉ូ

" ពិតមែនហ្ហេស ពិតជាប្រសេីរណាស់ ពួកយេីងខានជួបគ្នាយូហេីយ មិនស្មានថាបានជួបគ្នានៅស្ថានការមិនសូវខុសពីមុនដំបូងទេ " ថេយ៉ុងសេីចតិចៗអស់សំណេីចពេលដែលពួកគេជួបគ្នាពេលណាបុកគ្នាតែ
រហូត ។

" ត្រូវហេីយខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់តែបានជួបថេយ៉ុងម្តងទៀត ហេីយក៏នឹកថេយ៉ុងខ្លាំងដែរ " អ៊ុនវ៉ូនិយាយទាំងញញឹមបិទមាត់មិនជិត ។

" នឹកខ្ញុំតែមិនដែរឆាតមកលេងខ្ញុំសេាះ " ថេយ៉ុង

" មិនមែនមិនចង់ទេ គ្រាន់តែមិនហ៊ានខ្លាចថាគូរ
ដណ្តឹងរបស់ឯងប្រច័ណ្ឌយេីងណា " អ៊ុនវ៉ូ

" លេាកកុំភ័យគេមិនទៅប្រច័ណ្ឌខ្ញុំទេ " ថេយ៉ុងឮបែបនឹងញញឹមមិនសូវជាសម គេគិតថាមិនអាចនេាះទេដែលជុងហ្គុកនឹងប្រច័ណ្ឌគេនេាះ ។

" លេងសេីចណាស់យេីងនឹង ប៉ុន្តែពេលដែលឯងនៅប៉ារីសមិនសូវស្គាល់កន្លែងខ្ញុំស្មគ្រចិត្តជូនទៅ ចុះពេលនេះខ្ញុំមកស្រុកកូរ៉េវិញហេីយ តេីឯងចង់ណែនាំកន្លែងណាឲខ្ញុំស្គាល់ទេ ព្រេាះថាខ្ញុំចាកចេញពីកូរ៉េយូហេីយ ចង់ដឹងមានកន្លែងណាផ្លាសប្តូរទេ " អ៊ុនវ៉ូ

" មានច្រេីនណាស់ បេីពេលណាទំនេរខ្ញុំនឹងនាំលេាកទៅវិញយ៉ាងមិចដែរ " ថេយ៉ុងនិយាយទាំងញញឹមទៅកាន់អ៊ុនវ៉ូវិញថាគេស្ម័គ្រចិត្តជូនទៅជានិច្ចបេីមិនមានការរវល់នេាះ ។

" ល្អ! សម្រេចតាមនឹងចុះ តែថាថេយ៉ុងញុំាអីឬនៅ ? " អ៊ុនវ៉ូ

" គឺនៅទេ "

" បេីអញ្ចឹងពួកយេីងទៅញុំាអីជាមួយគ្នាទៅយ៉ាងមិចដែរ "

" ល្អ!តេី តែចាំចេញពីនេះចាំទៅ ឥឡូវរកទិញខេាអាវពាក់សិន "

" ចឹងរេីសជាមួយគ្នាទៅ ខ្ញុំក៏រកទិញដែរ " អ៊ុនវ៉ូនិយាយហេីយពួកគេទាំងពីរក៏បានដេីររកមេីលសម្លៀកបំពាក់ជាមួយគ្នាហេីយក៏បានសាកសួរគ្នាថាមេីលទៅសមជាមួយគេអត់អីបែបនឹង ។ អ៊ុនវ៉ូក៏បានស្នេីរសុំឲថេយ៉ុងរេីសសម្លៀកបំពាក់ឲខ្លួនដែរ ព្រេាះមេីលទៅគេឃេីញថាប្រសព្វជាមួយរឿងនេះខ្លាំងណាស់ ខណៈដែលពេលនឹងថេយ៉ុងក៏មិនបានជំទាស់អ្វីគ្រាន់តែជួយរេីសសម្លៀកបំពាក់ ។ បរិយាកាសនៅពេលនេះមេីលទៅឃេីញថាពួកគេសប្បាយរីករាយខ្លាំងណាស់ដូចជាមនុស្សដែលយល់ចិត្តគ្នាខ្លាំងអញ្ចឹង ។ បន្ទាប់ពីរេីសសម្លៀកបំពាក់ឃេីញថាល្មមគ្រប់គ្រាន់ហេីយ ពួកគេទាំងពីរក៏បាន
បណ្តេីរគ្នាទៅរកកន្លែងញុំាអីបន្តទៀត ។

" អរគុណអ៊ុនវ៉ូ " ថេយ៉ុងនិយាយគួរសមទៅកាន់រាងក្រាសនៅពេលគេរកកន្លែងញុំាអីបានហេីយ ពេលដែលចូលមកដល់អ៊ុនវូក៏បានទាញតុសម្រាប់ខ្លួនអង្គុយហេីយក៏ដេីរទៅតុរបស់គេវិញដែលនៅខាង
មុខនេាះ ។

" ថេយ៉ុង ញុំាអីដែរ "

" ពួកយេីងកម្មង់ជាឈុតទៅយ៉ាងមិចដែរ "

" បែបនឹងក៏បានដែរ ប្អូនមកខាងនេះ "អ៊ុនវ៉ូហៅបុគ្គលិកនៅទីនេាះមកតុខ្លួន ហេីយក៏បានធ្វេីការកម្មង់ជាឈុតសម្រាប់ពួកគេទាំងពីរនាក់ មួយសន្ទុះ
ក្រេាយមកអាហារក៏បានលេីកមកដល់មុខពួកគេទាំងពីរនាក់ ហេីយពួកគេក៏បានធ្វេីការញុំាបណ្តេីរ ជជែកគ្នាលេងបណ្តេីរកុំឲស្ងាត់ ប៉ុន្តែថាឲតែពួកគេនៅជាមួយគ្នាគ្មានឃេីញថាស្ងាត់នេាះទេ ។

" និយាយអញ្ចឹងអ៊ុនវ៉ូ លេាកមកទីនេះប៉ុន្មានថ្ងៃដែរ "

" ប្រហែលជានៅរហូតហេីយ ព្រេាះថាខ្ញុំផ្លាសមករស់នៅទីនេះវិញហេីយ បន្ទាប់ពីចេញពីទីនេះអស់រយៈពេល១០ ឆ្នាំ ម្យ៉ាងវិញទៀតក៏មានការងារនៅទីនេះត្រូវគ្រប់គ្រងផងដែរ "

" នៅទីនេះលេាកធ្វេីការអ្វី "

" បន្តិចទៀតថេយ៉ុងនឹងដឹង ខ្ញុំមកទីនេះក៏ដេីម្បីបង្ហាញខ្លួនឲគ្រប់គ្នាបានស្គាល់ដែរ "អ៊ុនវ៉ូជ្រេីស
រេីសមិនទាន់ប្រាប់រឿងនេះទៅកាន់ថេយ៉ុង ពេលនេាះមកដល់គេនឹងដឹងខ្លួនឯង ។

" មិនទាន់ប្រាប់ក៏មិនអីដែលចឹង " ថេយ៉ុងមានអារម្មណ៍ឆ្ងល់ដែល តេីការងារអ្វីមេីលទៅដូចជា
អាថ៍កំបាំងដែលមិនអាចប្រាប់បាននៅពេលនេះ ។ ម្យ៉ាងវិញទៀតមេីលទៅអ៊ុនវ៉ូនិយាយដល់រឿងនេះ ទឹកមុខរបស់គេចាប់ផ្តេីមប្រែប្រួលខុសពីធម្មតា តែយ៉ាងណាឆ្ងល់នៅតែឆ្ងល់ ព្រេាះថាម្ចាស់គេបានប្រាប់ហេីយថាដល់ពេលគង់តែដឹងទេ ។

" ថេយ៉ុងញុំាប្រលាក់មាត់ហេីយ " អ៊ុនវ៉ូនិយាយប្រាប់ទៅកាន់ថេយ៉ុងពេលដែលឃេីញមាត់គេកំពុងតែជាប់អី ។

" ប្រលាក់មាត់ កន្លែងនេះមែនទេ ? " ថេយ៉ុងពេលដឹងថាមានអីប្រលាក់មាត់ទេីបទាញក្រដាសនៅលេីតុយកមកជូត នឹង មិនភ្លេចសួរអ៊ុនវ៉ូថាត្រូវកន្លែងឬនៅព្រេាះគេមេីលមិនឃេីញ ។

" នៅទេ មេីលចាំខ្ញុំជូតឲ " អ៊ុនវ៉ូទាញក្រដាសទៅជូតឲរាងស្តេីងពេលដែលឃេីញគេជូតមិនទាន់ត្រូវ ខណៈដែលថេយ៉ុងនៅក៏ស្ងៀមព្រេាះកំពុងតែភ្លឹកនឹងទង្វេីររបស់អ៊ុនវ៉ូបានធ្វេីមកលេីខ្លួន ប៉ុន្តែទឹកមុខគេពេលនេះគួរឲស្រលាញ់ណាស់អ៊ុនវ៉ូឃេីញហេីយអត់ខ្នាញ់មិនបានចង់តែចាប់ក្រញិកឲណាណីទេ ។

" រួ..រួចហេីយមែនទេ " ថេយ៉ុងសួរអ៊ុនវ៉ូរាងទាក់ៗបន្ទាប់ពីភ្ញាក់ពីភ្លឹក ។

" រួចហេីយ នេះធំហេីយនៅញុំាប្រលាក់មាត់ទៀត ហុឹស! " អ៊ុនវ៉ូរាងអស់សំណេីចនឹងថេយ៉ុងដែលពេលនេះធ្វេីខ្លួនដូចជាកូនក្មេងអញ្ចឹង តែចង់ប្រាប់ថាសម្រាប់គេគួរឲស្រលាញ់ខ្លាំងណាស់ ។

" ហិហិ អ្នកណាទៅដឹងនេាះបេីវាញុំាទៅប្រលាក់ " ថេយ៉ុងសេីចចេញធ្មេញយ៉ាងស្រស់ដាក់អ្នកនៅខាងមុខធ្វេីឲគេគយគន់មេីលយ៉ាងភ្លឹក តែម្ចាស់សាមីខ្លួនមិនបានដឹងព្រេាះកំពុងតែរវល់ញុំា ។ ពួកគេទាំងពីរអង្គុយញុំាជាមួយគ្នា និយាយលេងសេីចជាមួយគ្នា មេីលទៅពិតជាស្និតស្នាលខ្លាំងណាស់ បេីអ្នកមិនដឹងប្រាកដជាគិតថាពួកគេជាសង្សានឹងគ្នាមិនខាន
ដេាយសារតែកាយវិការយកចិត្តទុកដាក់ជាមួយគ្នាទៅវិញទៅមក ។ ប៉ុន្តែសូមបញ្ជាក់ថាគ្រប់កាយវិការគេទាំងអស់គឺស្ថិតនៅក្រេាមក្រសែភ្នែកដែលតាមសម្លឹងមេីលមកគេជាយូមកហេីយតាំងពីមកដល់កន្លែងញុំាអីនេះមកម្លេះ ។

" តេីពួកគេទាំងពីរស្គាល់គ្នាបានដេាយរបៀបណា ?
" សម្លេងមនុស្សប្រុសម្នាក់បន្លឺឡេីងសួរទៅកាន់អ្នកម្ខាងទៀតដែលកំពុងតែអង្គុយសម្លឹងមេីលសកម្មភាពពីនាក់នេាះមិនខុសពីខ្លួនប៉ុន្មាន ទាស់ត្រង់ថាគេមេីលដេាយទឹកមុខដូចជាមិនពេញចិត្ត ចំណែកដៃវិញក្តាប់ឡេីងចង់បាក់ទៅហេីយ បន្ទាប់ពីឃេីញកាយវិកាស្និតស្នាលខ្លាំងដល់ថ្នាក់នេះនេាះ ។




              To be continued...........





        🌹 Enjoy your reading 🥀






Continue Reading

You'll Also Like

168K 34.1K 51
Becca Belfort i Haze Connors, choć przez swoich znajomych zmuszani do spędzania razem czasu całą paczką, od dawna się nie znoszą. Dogryzają sobie prz...
2.8M 183K 87
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
3M 250K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
189K 13.7K 19
"YOU ARE MINE TO KEEP OR TO KILL" ~~~ Kiaan and Izna are like completely two different poles. They both belong to two different RIVAL FAMILIES. It's...