🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ច...

By Jack_taegukkll

27K 1.7K 48

"ទ្រង់មិនចេះស្រលាញ់ មិនចេះញញឹមប៉ុន្តែខ្ញុំនឹងផ្លាស់ប្តូរទ្រង់ដោយស្នាមញញឹមរបស់ខ្ញុំ"ផាក ជីមីន By : Jack 29/10... More

ផ្តើមរឿង
Ep01:មិនចាំបាច់រៀបរាប់!!!
Ep02:ឯងឈប់តាមយើងទៅបានទេ?!!
Ep03:ទូលបង្គំធ្វើបានគ្រប់យ៉ាង
Ep04:វាដល់ពេលហើយ!!
Ep05:ឯងអង្គរក្សឬក៏យើង?!
Ep06:អ្នកទាំងពីរជាគូរស្នេហ៍ឬ?
Ep07:ឯងនៅញញឹមចេញទៀត?!
Ep08:ដេកឬមិនដេក?
Ep09:ទ្រង់មិនចាប់អារម្មណ៍ទេ
Ep10:ខ្សែក?!
Ep11:អូនជារបស់បង🔞
Ep12:ទូលបង្គំទើបតែចាប់ផ្តើមប៉ុណ្ណោះ
Ep13:ញញឹមដាក់តែបងម្នាក់បានហើយ
Ep14:ប្រចណ្ឌបង?
Ep15:ជីវិតបង បេះដូងបងសម្រាប់អូនតែម្នាក់
Ep16:យើងត្រឡប់មកវិញហើយ
Ep18:អូនថតធ្វើអី?
Ep19:ហេតុអីត្រូវអោយគេតាមយើង?
Ep20:ចាំបងសងសឹកអោយ🔞
Ep21:កុំសូម្បីតែចង់ប៉ះបុត្ររបស់យើង!!!
Ep22:ទុកអោយកូនអ្នកទៅ
Ep23:ទ្រង់ឈប់បង្ខំបុត្រខ្ញុំម្ចាស់ទៅ!
Ep24:កុំបិទភ្នែកអីបងសុំអង្វរ
Ep25:បងនឹកអូន
Ep26:ទ្រង់ចង់ធ្វើអី?!🔥
ភាគបញ្ចប់👨‍❤️‍💋‍👨

Ep17:ទ្រង់-ទ្រង់ធ្វើបាបអូន

836 48 0
By Jack_taegukkll


       ក្រឡេកមកមើលរាជបុត្រនិងកូនខ្មៅរបស់ទហរង់វិញមើលទៅដូចជាតានតឹងណាស់ព្រោះតែកូនខ្មោចមិនស្តាប់បញ្ជានៅមិននិយាយរកទ្រង់សូម្បីមួយម៉ាត់សួរមិនឆ្លើយ
ហៅអោយមកជិតក៏មិនមកបញ្ជាក៏មិនព្រមតាមទ្រង់ពិតជាខ្នាញ់ខ្លាំងណាស់។

    "បងប្រាប់អោយអូនអង្គុយចុះ!!"ទ្រង់បញ្ជាអោយរាងតូចអង្គុយញាំបាយទល់មុខទ្រង់ដូចរាល់ដងតែនាយតូចមិនទាំងមើលព្រះភក្រ្តទ្រង់ផងមិនដឹងថាខឹងថ្នាក់ណាទេបានជាធ្វើរឹកប្រងើយៗដាក់ទ្រង់យ៉ាងដូច្នេះ

   "សូមរាជបុត្រសោយតាមសម្រួលទូលបង្គំទៅញាំអាហារនៅខាងក្រោយហើយក្រាបបង្គំលាក្រាបទូល"ដោយសារតែមិនចង់និយាយរកទ្រង់ទើបគេសុំទៅញាំអាហារនៅខាងក្រោយជាមួយបុគ្គលិកនិងអង្គរក្សដទៃដូចពីមុនវិញតែមិនទាន់នឹងបានឈានជើងចេញផងក៏ទទួលបានពាក្យគម្រាមទុកមុនបាត់ហើយ

   "បើអូនហ៊ានតែឈានជើងចេញមានរឿងប្រាកដណាស់"ទ្រង់មានបន្ទូលយ៉ាងហ្មងម័តមិនបានលេងសើចក៏មិនបានសម្តីស្រទន់គឺរឹងគួរអោយព្រឺព្រួយទើបអ្នកខាងនោះបញ្ឈប់ដំណើរត្រឹមនឹងរួចក៏ដើរមកឈរក្បែរទ្រង់វិញតែមុខនៅតែមិនព្រមមើលទ្រង់ដដែល

   "ខឹងបងខ្លាំងដល់ថ្នាក់បងនិយាយអ្វីក៏លែងស្តាប់?"

  "មិនហ៊ានទេក្រាបទូលព្រោះទូលបង្គំគ្រាន់តែជាអង្គរក្ស"

"តែអូនក៏ហ៊ានរួចហើយមុននេះ"

"បើទ្រង់ចង់ដាក់ទោសទូលបង្គំក៏ព្រមទទួល"

  "អូនឌឺបង?"

"ទូលបង្គំនិយាយកពិតមែនក្រាបទូល"

"បាន!ទៅវិញអូននឹងទទួលទោសមិនខាន"ស្រាអញ្ជើញមិនចង់ផឹកចង់ផឹកស្រាពិន័យ មានអីទ្រង់កំដរបានតើចាំមើលនឹងវាយអោយណាណីម្តង។ជីមីនខាំមាត់ងាកចេញនៅតែធ្វើចិត្តខ្លាំងមិនខ្ចីខ្វល់ទោះមិនដឹងថាទ្រង់និងធ្វើដូចបន្ទូលឬក៏អត់ក៏ដោយ

   "យ៉ាងមិច?"ទ្រង់សោយអាហារសុខៗក៏មានទូរស័ព្ទខលមកទើបទ្រង់លើកមកនិយាយទាំងមុខក្រញូវព្រោះនៅក្រពុលមុខដែលរាល់តូចផ្គើនទ្រង់

   《ពីរនាក់ម្តាយកូននោះត្រឡប់មកវិញហើយទូលបង្គំបានឈឺការសន្ទនារបស់ពួកគេៗមកក៏ព្រោះចង់មកដណ្តើមតំណែងរាជទាយាទពីទ្រង់ក្រាបទូល》

   "ហឹស!អោយពួកគេមកៗតាមដានពួកគេអោយជាប់យើងនឹងលេងល្បែងមួយជាមួយពួកគេ"ទ្រង់ញញឹមចុងមាត់វាក៏គួរតែដល់ពេលទ្រង់ត្រូវសងសឹកដូចគ្នា។ស្នាមញញឹមលាក់គំនួចមិនដឹងថាទ្រង់ចង់ធ្វើអ្វីទ្រង់ស្គាល់ពួកគេតាមដានពួកគេតាំងពីពេលណា?

   《ក្រាបទូល》

  "មិនបាច់ហត់ទៅរកក៏មកដោយខ្លួនឯងហឹស!មិនមែនមាតាដែលត្រូវសងតែអ្នកទេដែលត្រូវសងវាត្រឡប់ទៅមាតាវិញ"ទ្រង់គិតក្នុងព្រះទ័យទាំងព្រះភក្រ្តស្មើគួរអោយខ្លាចញញើតថ្នាក់ជីមីនលួចដៀងមើលចង់ភ្ញាក់ហើយមុននេះគេក៏បានឮដូចគ្នាតើទ្រង់កំពុងនិយាយជាមួយនរណាតើទ្រង់ចង់បានន័យថាយ៉ាងមិចគេដូចជាមិនសូវយល់តើទ្រង់ចង់លេងល្បែងអ្វី?ទ្រង់ចេះលេងល្បែងដែរឬ?គេមិនដែលដឹងក៏មិនគិតថាទ្រង់ទៅរៀនបន្តនៅក្រៅប្រទេសមកវិញចេះលេងល្បែងដែរ(ចេះតែគិតហើយឆីមីន🤣)

   "អង្គុយចុះហើយញាំបាយ"ទ្រង់រៀបចំព្រះកាយក្រោកងាកទៅរកអ្នកដែលឈរដូចគល់ឈើមុននឹងមានបន្ទូលទាំងព្រះភក្រ្តមិនផ្លាស់ប្តូរគឺនៅតែគួរអោយញញើតដដែល

   "មិនញាំ!ទូលបង្គំចង់ទៅញាំនៅខាងក្រោយ"ជីមីនខាំមាត់តបរបៀបខឹងដូចក្មេងដែលម៉ាក់បង្ខំអោយញាំបាយបបូរមាត់ខាងក្រោមក្រហមតិចៗថ្ពាល់ប៉ោងៗគួរអោយខ្នាញ់គ្រឺតណាស់លោកអើយ

    "ចឹងអូនមិនបាច់ញាំបាយទេទុកអោយបងញាំអូនជំនួសអឹម~~"រាជបុត្រដើរចូលនាំអោយជីមីនត្រូវថយក្រោយសន្សឹមៗរហូតរាជបុត្រមានបន្ទូលចប់ក៏ថើបបបូរមាត់គួរអោយខ្នាញ់នោះខាំញិចតិចៗពិសេសអាបបូរមាត់ក្រោមនឹងខ្នាញ់អើយសែនខ្នាញ់

   "បើទ្រង់ហ៊ានធ្វើអីទូលបង្គំៗនឹងស្អប់ទ្រង់មិនខាន"
ពេលដកមាត់ជីមីនដកដង្ហើមញាប់ខាំមាត់សម្លក់មុននឹងស្រែកគម្រាមទ្រង់ទុកមុនតែថាអ្នកទល់មុខវាយចិញ្ចើមយ៉ាងច្រឡើមគ្មានខ្វល់អីបន្តិចហាក់ដូចជាពាក្យគម្រាមគ្រាន់តែជាខ្យល់ហោះកាត់ត្រចៀកទ្រង់

  "បងអោយអូនស្អប់មួយជីវិតតើល្អទេ?"ទ្រង់ដាក់ដៃឃុំរាងតូចមុននឹងអោនឈ្ងោកទៅរកបបូរមាត់ដែលព្យាយាមគេចពីទ្រង់នោះ

   "អឹស!!!ទ្រង់ចង់យ៉-អ្ហឹម!!!"ជីមីនប្រើកម្លាំងរុញទ្រង់ចេញប៉ុន្តែទ្រង់មិនកម្រើកសូម្បីបន្តិចតែបន្តិចក៏ទ្រង់មិនរង្គើផងក្រែងគេជាអង្គរក្សដ៏ខ្លាំងមិនចឹង?ហេតុអីអោយតែនៅក្រោមទ្រូងទ្រង់គេខ្សោយខ្លាំងម៉្លេះកម្លាំងទាំងអស់ទៅណាអស់ហើយ?ទ្រង់ស្រូបថាមពលគេអស់មែនទេបានជាគេក្លាយជាទន់ខ្សោយពេលនៅក្បែរទ្រង់បែបនេះ?មិនទាន់ទាំងស្រែកសួរទ្រង់ផងក៏ត្រូវទ្រង់ក្រសោបមុខទាញយកមកថើបបាត់

      ការថើបនៅតែបន្តរហូតជីមីនត្រូវទន់ភ្នែកស្របតាមការថើបមួយនោះយ៉ាងឈ្លក់វង្វេង។រាជបុត្រថើបរហូតទាល់តែអ្នកខាងនោះគោះទ្រង់តិចៗព្រោះតែអស់ខ្យល់ទៅហើយ។

   "បើមិនចង់ញាំបាយទៅញាំអ្វីផ្សេងក៏បានឬក៏ចង់អោយបងញាំអូន?"ទ្រង់អោនខ្សឹបរាងតូចតិចៗបែបស៊ីអារម្មណ៍
នៅចាំស្លឹកត្រចៀកគេទៀតខូចសម្បើមណាស់រាជបុត្រ

  "រាជបុត្រល្មោភកាមឆឹស"ជីមីនប្រមូលកម្លាំងរុញទ្រង់ចេញមុននឹងស្រែកដាក់ហើយក៏ចេញទៅបាត់នាំអោយរាជបុត្រអស់សំណើចដែលគេធ្វើចរិតគួរអោយស្រលាញ់បែបនេះ។

      ពេលមកដល់ខាងក្រៅស្រាប់តែជួបជាមួយព្រះនាងតូចយ៉ុនយ៉ាងទើបរាជបុត្រក៏ត្រូវនាទទូចអោយកំដរនាងព្រោះថានាងមកតែឯងឯទ្រង់រារែកចង់ទៅបន្តិចអត់បន្តិចតែប្រកែកមិនទាន់នាងតូចអូសដៃទ្រង់ចូលបាត់ហើយចំណែកជីមីនបានតែញញឹមស្រាលហើយក៏ដើរទៅរកអាហារញាំនៅខាងក្រោយជាមួយបុគ្គលិក។

    "ជីមីន!ខានឃើញឯងមួយរយៈយ៉ាងមិច?លែងចង់មកញាំបាយជុំជាមួយពួកយើងហើយហ្ហេស?"

     "គ្មានទេដោយសាររវល់ក៏ទិញបាយញាំទៅ"ជីមីនញញឹមរកលេសដើម្បីកុំអោយពួកគេសួរនាំច្រើន

   "ស្មានតែលែងមកញាំជាមួយពួកយើងហើយតើ!នេះកើតអីមែនទេ?បបូរមាត់ឯងស្លេកដល់ហើយមុខក៏ខ្សោះៗកើតអីឬអត់?"គ្រាន់តែឮថាបបូរមាត់ស្លេកជីមីនប្រញាប់លើកដៃប៉ះហើយយកទូរស័ព្ទមកមើលឃើញថារាងស្លេកពិតមែន

  "អត់មានទេឯងមានក្រែមឬអត់?"

"មានៗម្សៅផាត់ក៏មានដែរម៉ោះចង់ផាត់យើងផាត់អោយ"
នៅទីនេះមានអង្គរក្សទាំងប្រុសទាំងស្រីចម្រុះគ្នាតែក៏រាប់អានគ្នាព្រោះជាអង្គរក្សរាជវាំងដូចគ្នា។ជីមីនត្រូវមិត្តរួមការងារចាប់ផាត់មុខថែមក្រែមយ៉ាងស្រស់ឃើញហើយបាក់ស្រឹបៗតែម្តង

  "ឯងស្អាតខ្លាំងណាស់ជីមីន"

"ឯងកុំធ្វើមុខបែបនឹងយើងមិនស្អាតអីនោះទេ"

"អ៊ីនវ៉ានិយាយត្រូវជីមីនស្រស់ស្អាតណាស់"លូកាស

"ឃើញទេសូម្បីលូកាសនិងអ្នកដទៃភ្លឹកហើយ ឯងស្អាតមែនណា"អាចថាលូកាសមិនសូវសរសើរមិត្តរួមក្រុមទេពិសេសស្រីៗតែពេលឃើញជីមីនគេបែរជាសរសើរនាំអោយអ៊ីវ៉ាក៏ភ្ញាក់ផ្អើលញញឹមសរសើរជីមីនបន្ត

  "អរគុណណាស់តែឈប់សរសើរទៅខ្ញុំក៏ចេះអៀនដែរ"គ្រាន់តែជីមីននិយាយហើយគ្រប់គ្នាក៏នាំគ្នាសើចព្រោះតែបានឃើញថ្ពាល់គេក្រហមឡើងមកបញ្ជាក់ថាអៀនពិតមែន

   "អេ៎ៗ!!គ្រប់គ្នាកំពុងតែជុំគ្នាធ្វើអីនឹង?ជីមីន?!យើងថាហើយតែរាជបុត្រមកមីនៗរបស់ខ្ញុំក៏មកដែរ"ដូហារត់មកយ៉ាងលឿនគិតថាយឺតហើយតើតែមានឯណាមកដល់ឃើញគេផ្តុំគ្នាមិនដឹងធ្វើអីតាមពិតរោមCrគេសោះព្រះអើយCrគេស្អាតណាស់។មុននេះគេបានឃើញរាជបុត្រច្បាស់ណាស់ថាជីមីននិងមកតែខ្លាចថាមិនបានឃើញតែថ្ងៃនេះបានជួបបានឃើញថែមទាំងស្អាតជាងរាល់ដងទៀតចង់តែថើបទេ

  "ឈប់ៗដូហា!!ឯងចូលមកច្បូញមាត់រកស្អី?"អ៊ីនវ៉ាមកឈរពាំងវឹសនឹងត្រូវដូហាថើប

  "ក៏មករកសំណព្វចិត្តនោះអី"

  "បានហើយដល់ម៉ោងញាំបាយហើយ"

"តោះៗ"

"ថយ!ឯងទៅតុផ្សេងទៅជីមីនអង្គុយជាមួយពួកយើងហើយ"ដូហាប្រុងអង្គុយតែអ៊ីនវ៉ាដេញមិនអោយអង្គុយជិតជីមីន

  "កុំមករំខានក្តីសុខខ្ញុំបានទេ?ខ្ញុំអង្គុយជិតសំណព្វចិត្តខ្ញុំតើមិនបានអង្គុយជិតនាងឯណា"

  "មិនឃើញថាតុគ្នាគេអង្គុយអស់ទេ?ទៅអង្គុយកន្លែងផ្សេងទៅ!!លូកាសមកអង្គុយត្រង់នេះមក"លូកាសទៅអង្គុយតាមអ៊ីនវ៉ាប្រាប់នាំអោយដូហាខាំមាត់ខឹងមុននឹងទៅអង្គុយតុមួយផ្សេងទៀតតែមិនឆ្ងាយស្រួលបានមើលមុខសំណព្វចិត្ត

  "និយាយចឹងតើធ្វើអង្គរក្សរាជបុត្រយ៉ាងមិចដែរ?មួយរយៈនេះមិនឃើញឯងមករវល់ខ្លាំងមែនទេ?"

  "មែនហើយ!ទ្រង់រកតែពេលសម្រាកមិនបានបន្តិចក៏ទៅនេះទៅនោះមិនឈប់"

  "បើចឹងជីមីនប្រាកដជាហត់ដែរហើយ"លូកាស

  "ខ្ញុំហត់មិនដល់រាជបុត្រទេ ខ្ញុំគ្រាន់តែដើរតាមការពារទ្រង់ប៉ុណ្ណោះមិនបានទៅគិតទៅមើលឯកសារច្រើនគំនរដូចរាជបុត្រឡើយ"

  "មួយរយៈនេះស្ងាត់អ្នកតាមប្រមាញ់ទ្រង់តែមិនដឹងថាពួកវារៀបផែនការអ្វីទៀតទេ"

  "បើមានបញ្ហាអីអាចប្រាប់ខ្ញុំបានខ្ញុំនឹងជួយ"លូកាស

"អរគុណលោកណាស់"ជីមីនញញឹមស្រស់ដាក់លូកាសនាំអោយគេញញឹមតាមដោយខានមិនបានមនុស្សប្រុសអីស្អាតហើយញញឹមស្រស់ថែមទៀត

  "នែ៎!កុំចង់ញ៉ែសំណព្វចិត្តយើងវើយ"ដូហានិយាយគ្មានក្រែងគ្មានខ្វល់ថែមទាំងស្រែកឮៗនាំអោយលូកាសងាកទៅ

   "ញុកតែបាយអោយត្រង់មាត់ទៅ"អ៊ីនវ៉ានិយាយទាំងសម្លក់ដូហាមិនដាក់

  "កុំទៅខ្វល់ពីគេអីគេតែបែបនឹងឯង"អ៊ីនវាងាកមកនិយាយប្រាប់លូកាសនិងជីមីនវិញ

   "បាទ!ជីមីនញាំសាច់នេះទៅវាសម្បូរប្រូតេអ៊ីន"លូកាស

  "បាទអរគុណលោកញាំដែរទៅ"ពួកគេបន្តញាំបាយទាំងសើចសប្បាយនិយាយលេងជាមួយគ្នាពីនេះពីនោះរហូតទាល់តែហើយទើបរាងតូចត្រឡប់មកឡានវិញឃើញថារាជបុត្រនៅក្នុងឡានចាំគេស្រេចតែមុខមិនបាច់មើល។ជីមីនមិនមាត់ក៏បើកឡានចេញទៅ

     *យប់

    ទោះជាខឹងគ្នាយ៉ាងណាក៏ជីមីនត្រូវតែនៅក្នុងដំណាក់រាជបុត្រដែរព្រោះពួកគេបានឈ្លោះគ្នាកាលពីថ្ងៃពេលមកពីញាំអាហារវិញរាជបុត្រពិតជាខ្ញាល់ខ្លាំងព្រោះតែទ្រង់បានឃើញស្នាមញញឹមជីមីនព្រមជាមួយកាយវិការល្អូកល្អើនជាមួយលូកាសកាលពីថ្ងៃធ្វើអោយទ្រង់នៅមិនសុខមកដល់ក្រុមហ៊ុនក៏ចាប់ក្មេងដាក់ទោសទាល់តែសន្លប់ពូកែនិយាយមិនត្រូវគ្នា។មកដល់រាជវាំងក៏បីគេឡើងទៅដំណាក់សំណាងដែលគ្មាននរណាឃើញតែទោះជាឃើញក៏និយាយអ្វីមិនបានបើឮដល់ត្រចៀករាជបុត្រពួកគេត្រៀមអោយហើយទៅ។

      ទ្រង់សម្លឹងអ្នកគេងលក់បន្តិចទើបចូលទៅស្រង់ទឹកទុកអោយអ្នកគេងលក់គេងបន្តទាំងមិនបានដឹងថាគេកំពុងតែនៅឯណាព្រោះសន្លប់តាំងពីនៅក្រុមហ៊ុនថ្ងៃបាក់រសៀលជ្រេម៉្លេះ

    "ហ្ហឹម!"ចិញ្ចើមជ្រួញចូលគ្នាបន្តិចទើបភ្នែកចាប់ផ្តើមបោកសន្សឹមៗសម្លឹងមើលពិដាន

   "នេះយើងនៅឯណានឹង?!សឺត!!"ភ្លេចថាត្រូវទ្រោមខ្លួនព្រោះរាជបុត្រទើបស្ទុះក្រោកទាំងនាំអោយឈឺសព្វសាច់ស្រគៀក្រហាយទប់មិនបាន
 
    "រាជវាំង?!នេះម៉ោងប៉ុន្មានហើយ?!ម៉ោង7ហើយហ្ហេស?"តើគេសន្លប់គេងលក់មកប៉ុន្មានម៉ោងហើយតាំងពីថ្ងៃដល់យប់?ចាំមើលណារាជបុត្រចង្រៃរំលោភគេឈឺសឹងស្លាប់

   "អ្ហា!ហឹកៗ"នាយតូចក្រោកទាញភួយរំកិលខ្លួនតិចៗគេទើបតែត្រូវទ្រោមខ្លួនក៏មកត្រូវថែមទៀតពិតជាគួរអោយខឹងមែន

   "អូនចង់ទៅណា?!"គេកំពុងតែរំកិលក្រោកចង់ចេញពីដំណាក់ទ្រង់ដើម្បីទៅបន្ទប់តែពេលដែលក្រោកដើរចេញហើយរាជបុត្រស្រាប់តែចេញមកពីណាបន្ទប់ទឹកទាំងអត់អាវមានតែកន្សែងរុំចង្កេះមកលើកបីគេទៅវិញនាំអោយគេស្រែកយ៉ៃ

     "អ្ហាយ!!!!អត់ទេលែងទូលបង្គំភ្លាម!!!លែងហឹកៗហឺ"
រើមិនបានមានតែយំចាំមើលយំអោយទ្រង់លួងមិនបាត់ម្តង។យ៉ុនហ្គីបីគេមកដាក់លើពូកថ្នមៗមុននឹងជ្រក់ដៃឃុំពីគេគេ

     "បងសុំទោស"ឃើញគេយំមិនបាត់ទ្រង់ស្រាប់តែចាប់ធ្វើអីលែងត្រូវឬក៏គេខឹងដែលទ្រង់ឆេវឆាវរំលោភគេដល់សន្លប់?នរណាមិនខឹង?រឿងមួយដោះស្រាយលួងគេមិនទាន់បាត់ក៏មកខឹងស្រែកគំហករំលោភគេដល់សន្លប់តែប៉ុណ្ណែះកុំសង្ឃឹមលួងបាត់

   "បងសុំទោសពិតមែនមកពីពេលនោះបងខឹងបងបណ្តោយអោយកំហឹងបាំងមុខនៅមានបងស្តីអោយអូនពីរឿងនោះទៀតតាមពិតបងមិនបានចង់ដាក់ទោសអូននោះទេបងគ្រាន់តែនិយាយលេងសុំទោសអោយបងធ្វើអីក៏បានអោយតែអូនព្រមឈប់យំបានទេ?"ឃើញគេយំខ្លាំងលួងមិនបាត់ទ្រង់បែរជាចង់ទន់ភ្នែកដែរ ប្រឹងនិយាយលួងប្រឹងបកស្រាយទាំងទឹកមុខកំសត់អង្វរទម្លាក់ខ្លួនគេងកើយទ្រូងផងអីផង។ទ្រង់មិនសូវពូកែលួងលោមទេពិសេសេពេលគេយំធ្វើអោយទ្រូងខាងឆ្វេងរបស់ទ្រង់ឈឺដូចគ្នា

    "ហ្ហឹកៗ....ហឺៗ"យ៉ុនហ្គីក៏លើកអោយគេគេងកើយទ្រូងទ្រង់វិញអោបគេជាប់មុននឹងទាញគេមកជូតទឹកភ្នែកចេញមើលចុះភ្នែកហើមក្រហមអស់ហើយនៅប្រឹងយំទៀតអោយធ្វើយ៉ាងមិចទើបព្រមបាត់?មើលចុះដូចក្មេងចិត្តធំវាយបន្តិចក៏យំលូងមិនបាច់ដូចខ្លាំងណាស់

     "ឈប់យំទៅណាៗអូនចង់វាយចង់ថាចង់ស្អីធ្វើអ្វីតាមចិត្តអូនអោយតែអូនព្រមឈប់យំបងព្រមគ្រប់យ៉ាងណាសូមអង្វរបើអូននៅតែយំទៀតច្បាស់ជាក្រហាយភ្នែកមិនខាន"កែវភ្នែកគេបញ្ជាក់ពីការអន់ចិត្ត្ដូចជាខឹងស្របគ្នាឯទ្រង់ឃើញគេយំកាន់តែខ្លាំងទ្រង់ស្ទើប្រះទ្រូងទៅហើយទើបព្យាយាមមានបន្ទូលលួងថ្នាក់ត្រូវដក់ទឹកភ្នែកខ្លួនឯងនិយាយហើយក៏ទាញគេមកអោបយ៉ាងណែនមិនហ៊ានជូតទឹកភ្នែកខ្លាចធ្វើអោយភ្នែកគេកាន់តែក្រហម។

    "អូនមិនមែនក្មេងទេណាឈប់យំទៅបងអង្វរអូនបងសន្យាថាឈប់ធ្វើបែបនឹងទៀតហើយសន្យាថាស្តាប់តែអូនតាមអូនគ្រប់យ៉ាងឈប់យំទៅបានទេ?"

   "ស្ហឺតៗ....ទ្រង់-ទ្រង់ធ្វើបាបអូនហ្ហឺ"ទម្រាំនិយាយចេញតឹងទ្រូងស្ទើធ្លាយនៅដង្ហក់សឺតសតនៅនឹងតែពេលស្តាប់ហើយធ្វើអោយរាជបុត្រចង់សើចទៅវិញស្តាប់សម្តីចុះក្មេងមិនខុស

   "ពុទ្ធោ!កូនខ្មោចរបស់បងអោយបងសុំទោសណាបងឈប់ធ្វើបាបអូនហើយអោយតែអូនស្តាប់បង្គាប់ឈប់ស្និតស្នាលជាមួយអ្នកដទៃខ្លាំងជាងបង"

   "តែហឹក!មុននេះទ្រង់ថាស្តាប់បង្គាប់អូនៗចង់បានអីទ្រង់ព្រមតាមអូនទាំងអស់មែនទេ?"

   "បាទ"

  "ចឹងទ្រង់ត្រូវតែធ្វើទាសករអូនពេញមួយថ្ងៃ"

ស្អែកជីមីនបញ្ជាអោយយ៉ុនហ្គីពាក់ប៊ីហ្គីនីxd🤣
To be continued......
សរសេរដោយ៖ រ៉ាជេក៍🫶

    

   

Continue Reading

You'll Also Like

4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
918K 54.8K 49
𝐈𝐧 𝐭𝐡𝐞 𝐓𝐚𝐧𝐠𝐥𝐞𝐝 𝐰𝐞𝐛𝐬 𝐨𝐟 𝐇𝐞𝐚𝐫𝐭𝐬, 𝐚𝐧𝐝 𝐩𝐮𝐫𝐬𝐮𝐢𝐭 𝐨𝐟 𝐓𝐫𝐮𝐭𝐡𝐬, 𝐋𝐨𝐯𝐞 𝐰𝐞𝐚𝐯𝐞𝐬 𝐢𝐭𝐬 𝐦𝐞𝐬𝐦𝐞𝐫𝐢𝐳𝐢𝐧𝐠 �...
1.4M 34.4K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
4.5M 284K 105
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...