✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម�...

By KimJeonVka

68.6K 3.1K 30

Jeon Jungkook: Top Kim Taehyung: Bottom « មិនថាលេាកជាមនុស្សបេះដូងថ្មយ៉ាងមិចទេ ខ្ញុំនឹងធ្វេីអេាយលេាកស្រលាញ... More

ភាគទី១ ៖ គូរដណ្តឹង
ភាគទី២ ៖ មកតាមណាទៅតាមនឹងទៅ
ភាគទី៣ ៖ ចាំមេីលបងចិត្តរឹងដាក់អូនបានប៉ុន្មាន
ភាគទី៤ ៖ បិទមាត់របស់ឯងទៅ
ភាគទី៥ ៖ ចង់អេាយបងជូនអូនដេីរលេងគ្រប់ទីកន្លែង
ភាគទី៦ ៖ យេីងបានត្រៀមរួចហេីយ ពួកឯងចាំតែធ្វេីតាមយេីងទៅ
ភាគទី៧ ៖ គំនុំកាលពីប៉ុន្មានឆ្នាំមុនយេីងត្រូវតែសងសឹក
ភាគទី៨ ៖ នេះគេត្រូវគ្រាប់កាំភ្លេីង
ភាគទី៩ ៖ យ៉ាងមិចបារម្ភពីអូនមែនទេ ?
ភាគទី១០ ៖ ឯងមិនគួរស្រលាញ់យេីងទេ
ភាគទី១១ ៖ គ្រាន់តែស្រលាញ់មនុស្សម្នាក់ហេតុអ្វីពិបាកយ៉ាងនេះ ?
ភាគទី១២ ៖ ខ្ញុំដឹងថាជាអ្នកណាហេីយ មានមកក៏មានទៅដែរ
ភាគទី១៣ ៖ ពួកយេីងណាត់ជួបគ្នាទៅ
ភាគទី១៤ ៖ ហេតុអ្វីពួកគេមកទីនេះ ?
ភាគទី១៥ ៖ ពួកឯងយេីងមានរឿងអេាយជួយ
ភាគទី១៦ ៖ ល្មមឈប់ធ្វេីពុតហេីយ
ភាគទី១៧ ៖ ខ្ញុំសម្រេចចិត្តហេីយបង ខ្ញុំនឹងទៅប៉ារីស
ភាគទី១៨ ៖ យកក៏យកទៅស្មានយេីងខ្វល់
ភាគទី១៩ ៖ អុះ!!សូមទេាសលេាកមិនអីទេមែនទេ ?
ភាគទី២០ ៖ ហ្ហេីយ..នេះឯងគិតស្អីនឹង ការងារច្រេីនណាស់ឈប់ខ្វល់ទៅ
ភាគទី២១ ៖ ខ្ញុំមិនមានសង្សាទេ ប៉ុន្តែខ្ញុំមានគូរដណ្តឹងរួចហេីយ
ភាគទី២២ ៖ ដល់ពេលសងសឹកវិញម្តងហេីយ
ភាគទី២៣ ៖ ឯងកុំធ្វេីចរិកហួសហេតុពេកបានទេ ?
ភាគទី២៤ ៖ ព្រមទទួលខ្លួនទៅយ៉ាងណាលេាកគេចមិនផុតទេ
ភាគទី២៥ ៖ ឯងពិបាកចិត្តមែនទេ ?
ភាគទី២៦ ៖ ហេតុអី ជាយេីងវិញនេាះ ?
ភាគទី២៧ ៖ ត្រូវហើយខ្ញុំឆ្គួត ឆ្គួតព្រេាះតែបងនឹង
ភាគទី២៨ ៖ លំហែលកាយនៅលេីកេាះ
ភាគទី២៩ ៖ ឯងកុំឈរចុងពេកប្រយ័ត្នមានគ្រេាះថ្នាក់ ឆាប់មកអង្គុយវិញមក
ភាគទី៣០ ៖ ខ្សែរដៃ នេះបងឲខ្ញុំមែនទេ ?
ភាគទី៣១ ៖ សម្រាប់តែអូនម្នាក់ប៉ុណ្ណេាះ
ភាគទី៣២ ៖ ឯងសំណាងហេីយ ព្រេាះឯងជាមនុស្សដំបូងដែលបានញុំាអាហារដែលយេីងបានធ្វេីនេាះ
ភាគទី៣៣ ៖ បែបនេះល្អណាស់! មិនយូមិនឆាប់ជឿថាឯងនឹងគាត់កាន់តែចុះសម្រុងនឹងគ្នាហេីយ
ភាគទី៣៥ ៖ បេីមានភួយសាច់មកឱបនេាះប្រាកដជាកក់ក្តៅ
ភាគទី៣៦ ៖ យេីងមេីលទៅគេមិនធម្មតាដូចជាឯងគិត
ភាគទី៣៧ ៖ កូនត្រូវតែសងសឹកពួកវាជំនួសប៉ា
ភាគទី៣៨ ៖ គេងបែបនេះ គួរឲស្រលាញ់ណាស់
ភាគទី៣៩ ៖ តេីពួកគេទាំងពីរស្គាល់គ្នាបានដេាយរបៀបណា ?
ភាគទី៤០ ៖ ពួកឯងមិនទាន់ស្គាល់យេីងច្បាស់នេាះទេ
ភាគទី៤១ ៖ ការផ្តាច់ពាក្យ
ភាគទី៤២ ៖ ខ្ញុំដេាះលែងគេហេីយ
ភាគទី៤៣ ៖ យេីងនឹងយកគេមកធ្វេីជារបស់យេីងវិញ
ភាគទី៤៤ ៖ ការដាក់សម្ពាធដល់ធំមួយសម្រាប់ខ្ញុំ
ភាគទី៤៥ ៖ ផ្តល់ឱកាសឲបងផងបានទេ ?
ភាគទី៤៦ ៖ យេីងស្មានមិនខុសទេថា C.E.W. គឺជាឯង
ភាគទី៤៧ ៖ តេីយ៉ាងមិចវិញទៅ ឬមួយក៏ឯងនៅស្រលាញ់គេ ?
ភាគទី៤៨ ៖ ថាមិចថេយ៉ុងត្រូវគេចាប់ខ្លួន
ភាគទី៤៩ ៖ ប្រហែលគេចង់គ្រប់គ្រងអំណាចតែម្នាក់ឯងហេីយ
ភាគបញ្ចប់ ៖ បងស្រលាញ់អូន

ភាគទី៣៤ ៖ ខ្ញុំស្រលាញ់ឯង ស្រលាញ់តាំងពីឃេីញឯងដំបូងមកម្លេះ

1.1K 65 0
By KimJeonVka



           ខណៈដែលក្រុមកម្លេាះរាងស្តេីងចាប់ផ្តេីមធ្វេីអាហារនៅក្នុងផ្ទះបាយយ៉ាងសកម្មនេាះ ក្រុមរាងក្រាសក៏មិនបានអង្គុយអត់ប្រយេាជន៍ដែរ ពួកគេបានរៀបចំអ្វីៗនៅខាងក្រៅក៏ដូចជាតុធំល្មមរៀបចំជិតអាងទឹកសម្រាប់ក្រុមពួកគេអង្គុយនឹងដាក់អាហារអីបែបនឹង ។ បន្ទាប់ពីរួចរាល់ហេីយពួកគេក៏បានទៅងូតទឹករៀបចំខ្លួនម្តងម្នាក់រហូតគ្រប់គ្នា ទេីបនាំគ្នាមកអង្គុយនៅកន្លែងដែលបានរៀបចំ ។

" ខ្ញុំទៅអាំងសាច់សិន " ចាន់កឺនិយាយហេីយក៏
បានដេីរសម្តៅទៅកន្លែងអាចសាច់នេាះ ។

" ខ្ញុំទៅជួយចាន់កឺដែលហេីយ " អុីប៉ូក្រេាកឡេីងទៅតាមចាន់កឺដែលកំពុងតែឈរអាំងសាច់ម្នាក់
ឯងនេាះ ។

" ពួកយេីងចាំមេីលល្ខេានទាំងអស់គ្នាទៅ " ហូស៊ុក
និយាយឡេីងដូចជាដឹងថាមានរឿងអ្វីនឹងកេីត
ឡេីងយ៉ាងចឹង ។ ចំណែកយ៉ុនហ្គីដែលអង្គុយនៅជិតនេាះ អត់ឆ្ងល់មិនបានក៏សួរ

" ឯងនិយាយអីយេីងមិនយល់ ចាំមេីលល្ខេានអីឯង "យ៉ុនហ្គីជ្រួញចញ្ចេីមនឹងសម្តីអ្នកជាមិត្ត ។

" មែនហេីយ លេាកចង់និយាយអី " ថេយ៉ុង/ ជីមីន និយាយឡេីងព្រមគ្នាគេក៏ឆ្ងល់នឹងសម្តីរបស់ហូស៊ុកដូចគ្នា ចំណែកជុងហ្គុកមេីលមុខមិត្តតែមិននិយាយអ្វីនេាះទេតែក្នុងចិត្តក៏ឆ្ងល់ដូចជាអ្នកផ្សេងទៀតដែរ ។

" អ្នកទាំងអស់គ្នា មេីលពីរនាក់នេាះទៅ នឹងដឹងហេីយ ហុឹស " ហូស៊ុកនិយាយប្រាប់ពួកគេហេីយ
សេីចតិចៗរងចាំមេីលថាបន្តិចទៀតនឹងមានល្ខេានល្អមេីលជាមិនខានទេ ខណៈដែលអ្នកផ្សេងទៀតមិនបាននិយាយអីទៀត កំពុងតែរងចាំមេីលដូចជា
ហូស៊ុកនិយាយមែន ។

" ចាំខ្ញុំជួយ " សម្លេងរាងក្រាសបន្លឺឡេីងធ្វេីឲចាន់កឺកំពុងតែប្រែសាច់នេាះងាកមកមេីលរាងសង្ហាដែល
កំពុងតែដេីរចូលមករកខ្លួន ។

" មិនអីទេខ្ញុំអាចធ្វេីម្នាក់ឯងបាន លេាកទៅអង្គុយញុំាអីបណ្តេីរៗជាមួយអ្នកផ្សេងទៀតចុះ " ចាន់កឺប្រាប់ទៅកាន់រាងក្រាសវិញទាំងញញឹមគួរសមតិចៗផងដែរ ។

" មិនអីទេ ពួកគេមិនទាន់ញុំានេាះទេ ចាំអាំងសាច់រួលរាល់ហេីយ ទេីបញុំាទាំងអស់គ្នា ដូច្នេះខ្ញុំអាចជួយចាន់កឺបានឲឆាប់ហេីយនេាះអី " អុីប៉ូព្យាយាមប្រាប់ហេតុផលទៅកាន់អ្នកខាងនេាះវិញ ។

" បាទ! អញ្ចឹងតាមចិត្តចុះ "

" ចាន់កឺសួរមួយបានទេ "

" លេាកមានអីចង់សួរ សួរមកចុះ "

" តេីចាន់កឺមាន..មានសង្សាឬនៅ ? " អុីប៉ូរាងនិយាយទាក់ៗពេលសួរសំណួរបែបនេះទៅកាន់
ចាន់កឺដូច្នេះ ។

" ហេតុអ្វី សួរបែបនេះ ? " ចាន់កឺមិនបានឆ្លេីយ តែក៏សួរបកទៅរាងក្រាសវិញហេតុអីចង់ដឹងពីរឿងនេះ ។

" ក៏..អឺ ខ្ញុំមិនដែលឃេីញចាន់កឺមានអ្នកណែនាំឲពួកយេីងឃេីញ ដូចមិត្តរបស់ចាន់កឺដែរអ៊ីចឹងនឹងណាទេីបឆ្ងល់ តែបេីមិនចង់ប្រាប់ក៏មិនអីដែរ " អុីប៉ូលេីកហេតុផលផ្សេងដែលខុសពីគេាលបំណងរបស់ខ្លួន ដេីម្បីកុំឲចាន់កឺចាប់បានថាខ្លួនកំពុងតែលួចចាប់អារម្មណ៍ជាមួយនឹងគេ បានជានិយាយបង្វែររឿងផ្សែងបែបនេះ ។ គេាលបំណងគេក្នុងការសួរ
រឿងនេះព្រេាះតែបេីគេសារភាពទៅ ចៃដន្យអីចាន់កឺមានសង្សានេាះមិនខ្មាស់គេទៅហេីយទេអី ។



" មិនមែនបែបនឹងទេ ប្រាប់លេាកតាមត្រង់ចុះខ្ញុំគ្មានអ្នកណាទេ បេីនិយាយទៅគួរឲអស់សំណេីចណាស់ ព្រេាះខ្ញុំគិតថាមនុស្សដូចខ្ញុំគ្មានអ្នកណាមកស្រលាញ់ទេ " ចាន់កឺយល់ព្រមប្រាប់រឿងខ្លួនតាមត្រង់ទៅកាន់រាងក្រាសវិញ ព្រេាះថារឿងនេះគ្មានអ្វីត្រូវលាក់បាំងទេ ។

" មិចក៏ឯងដឹងថាគ្មានអ្នកស្រលាញ់នេាះ " អុីប៉ូពេលដែលបានឮថាចាន់កឺគ្មានអ្នកណាធ្វេីឲគេសប្បាយក្នុងចិត្តជាខ្លាំង ព្រេាះមនុស្សដែលគេកំពុងតែចាប់អារម្មណ៍គ្មានអ្នកណានេាះទេ ។ ប៉ុន្ត្តែត្រូវស្រងាកចិត្តបន្តិចពេលដែលចាន់កឺកំពុងតែ
និយាយមេីលងាយខ្លួនឯង ទេីបនិយាយទៅកាន់គេវិញលឿនៗមិនចាំយូ ។

"  អេ!!! ក៏ខ្ញុំនិយាយតាមការមេីលឃេីញនឹងហេីយ " ចាន់កឺប្រាប់គេវិញទាំងធ្វេីមាត់ស្រួចៗគួរឲស្រលាញ់ ធ្វេីឲរាងក្រាសមេីលឃេីញហេីយពិតជាក្រឺតខ្នាញ់ខ្លាំងណាស់ ចង់តែចាប់ក្រញិចទេ ។ ប៉ុន្តែក៏សម្រួលអារម្មណ៍វិញហេីយតបទៅចាន់កឺវិញ ។

" ចុះបេីខ្ញុំប្រាប់ថាមានអ្នកស្រលាញ់ឯងនេាះ តេីឯងព្រមទេ ? " អុីប៉ូនិយាយយ៉ាងមត់ចត់មិនលេងសេីចដូចជាពេលមុននេាះទេ ។

" លេាកចង់មានន័យយ៉ាងមិច ? " ចាន់កឺលេីក
ចញ្ចេីមសួរទៅកាន់រាងក្រាសវិញទាំងមិនសូវយល់នឹងសម្តីរបស់គេ ។

" ខ្ញុំចង់សួរថាបេីមានអ្នកណាសុំស្រលាញ់ឯងនេាះតេី ឯងយល់ព្រមទេ " អុីប៉ូនិយាយបញ្ជាក់ច្បាស់ៗទៅកាន់រាងស្តេីងម្តងទៀត ។

" ក៏ត្រូវមេីលដែរ ថាគេជាមនុស្សយ៉ាងមិចនេាះ តែខ្ញុំថាមិនអាចទៅរួចទេដែលមានអ្នកមកស្រលាញ់ខ្ញុំនេាះ " ចាន់កឺប្រាប់ទៅកាន់អុីប៉ូវិញ បន្ទាប់ពីយល់ពីសម្តីរបស់គេ ។

" ចុះបេីខ្ញុំថាអាចនេាះ "

" បេីអាចមែន ជាលេាកហ្ហេស ហិហិ ខ្ញុំនិយាយលេងទេ " ចាន់កឺនិយាយរបៀបលេងសេីចទៅកាន់អ្នក
ខាងនេាះវិញ ប៉ុន្តែសម្តីរបស់រាងក្រាសតបមកវិញធ្វេីឲគេគាំងតែម្តងហេីយ  ។

" បេីជាខ្ញុំមែន តេីឯងព្រមទេ ? " ចាន់កឺមេីលមុខអ្នកខាងនេាះចំៗឥតព្រេចភ្នែកនេាះទេ ធ្វេីឲរាងស្តេីងចាប់ផ្តេីមធ្វេីខ្លួនមិនត្រូវមិនដឹងថារាងក្រាសនិយាយលេងសេីចជាមួយខ្លួនឬអត់ ។

" លេា..លេាកនិយាយលេងសេីចទេមែនទេ ? "'
ចាន់កឺសួរទៅកាន់អ្នកខាងនេាះវិញទាំងសម្លេងញ័រៗធ្វេីខ្លួនមិនត្រូវពេលនេះ តែក៏ចង់សួរបញ្ជាក់ឲច្បាស់ ។

" ចាន់កឺមេីលមកខ្ញុំដូចកំពុងតែលេងសេីចហ្ហេស "
អុីប៉ូលេីកចញ្ចេីមសួរទៅកាន់អ្នកខាងនេាះវិញ ថាតេីគេនិយាយមេីលទៅដូចជាមនុសស្សកំពុងតែនិយាយលេងខ្លាំងហ្ហេស ។

" .............." ពេលដែលឮសម្តីរបស់រាងក្រាស
ហេីយហេីយគេគ្មានអ្វីតបតទៅវិញទេ ព្រេាះបេី
មេីលតាមទឹកមុខរាងក្រាសពេលនេះដូចជាមិនបាននិយាយលេងសេីចដូចដែលគេកំពុងតែគិតនេាះទេ ។

" ចាន់កឺស្តាប់ឲច្បាស់ណា អ្វីដែលខ្ញុំនិយាយជាការពិតមិនបានលេងសេីចនេាះទេ " អុីប៉ូទម្លាក់ប្រដាប់ចាប់សាច់ចុះ លេីកដៃអ្នកខាងនេាះមកកាន់នៅពេលដែលឃេីញគេមិនបាននិយាយអ្វីមក
ខ្លួននេាះដេីម្បីបញ្ជាក់គ្រប់យ៉ាងឲគេបានដឹង ។

" លេាក "

" ខ្ញុំស្រលាញ់ឯង ស្រលាញ់តាំងពីឃេីញឯងដំបូងមកម្លេះ " អុីប៉ូនិយាយត្រង់តែម្តងថាខ្លួនលួចចាប់អារម្មណ៍គេតាំងពីនៅក្នុងកម្មវិធីរបស់យ៉ុនហ្គីមកម្លេះ ។ បេីសួរថាគេមានអារម្មណ៍បែបណា គេសុំ
ឆ្លេីយថាបេះដូងគេលេាតញាប់ណាស់ពេលដែលបាននៅក្បែរចាន់កឺម្តងៗ ចង់តែក្រសេាបយកមកថែរក្សានៅក្នុងរង្វង់ដៃខ្លួនអស់មួយជីវីតមិនឲអ្នកណាមកដណ្តេីមនេាះទេ ។ ទេីបឆ្លៀតពេលនេះគេសុំសារភាពតាមត្រង់មិនលាក់លៀមទៀតនេាះទេ គេតាំងចិត្ត
ហេីយថានឹងប្រាប់អ្នកខាងនេាះនៅថ្ងៃនេះឲបាន បេីទេាះបីត្រូវអ្នកខាងនេាះបដិសេដយ៉ាងណាក៏គេនឹងត្រៀមចិត្តទទួលយក យ៉ាងហេាចណាស់គេក៏បានសារភាពអារម្មណ៍របស់គេរួចហេីយ ។

" ខ្ញុំ..ខ្ញុំ..អឺ." ចាន់កឺពេលនេះរឹតតែគាំងខ្លាំងជាងមុនទៅទៀត ភ័យផង អរផង មិនដឹងប្រាប់អារម្មណ៍គេយ៉ាងមិចឲសមទេ ។


" តេីចាន់កឺយល់ព្រមធ្វេីសង្សារបស់ខ្ញុំទេ " អុីប៉ូសួរទៅរាងស្តេីងម្តងទៀត នឹងរងចាំចម្លេីយរបស់គេទាំងអន្ទះសារជាខ្លាំង ។ ប៉ុន្តែស្របពេលចាន់កឺគេកំពុងតែមិនដឹងនិយាយថាមិចឲសមនឹងអារម្មណ៍ពេលនេះ  តែអ្នកដែលកំពុងតែអង្គុយមេីលពួកគេញ៉ែគ្នានេាះស្រែកឡេីង ។

" យល់ព្រមទៅៗៗ" សម្លេងស្រែករបស់អ្នកនៅតុបន្លឺឡេីងម្តងហេីយម្តងទៀត ដែលធ្វេីឲចាន់កឺកាន់តែរំជួលអារម្មណ៍ញាប់ញ័រកាន់តែខ្លាំង ប៉ុន្តែចុងក្រេាយគេក៏បានតាំងចិត្តជាថ្មីនឹងផ្តល់ចម្លេីយទៅកាន់រាងក្រាសវិញ ។

" ខ្ញុំ..យល់ព្រម " គ្រាន់តែបានចម្លេីយយល់ព្រមភ្លាមខ្លួនរបស់ចាន់កឺក៏បានលេីកផុតពីដីដេាយដៃរបស់រាងក្រាសកំពុងតែឱបលេីករាងស្តេីងបង្វិលជុំវិញខ្លួនទាំងសប្បាយចិត្តហួសថ្លែងមិននឹកស្មានថាពេលនេះរាងស្តេីងយល់ព្រមជាមួយខ្លួនហេីយ ។

" អរគុណចាន់កឺខ្លាំងណាស់ដែលយល់ព្រម ពីពេលនេះទៅយេីងជាសង្សានឹងគ្នាហេីយ " អុីប៉ូនិយាយពេលទម្លាក់អ្នកខាងនេាះឲមានសេរីភាពវិញ មុខវិញមិនបាច់និយាយទេញញឹមចង់រីកជេីងធ្មេញទៅហេីយ ។

" អឹម " ចាន់កឺងក់ក្បាលញញឹមទាំងថ្ពាល់វិញអៀនឡេីងក្រហមអស់ទៅហេីយ ។ តាមពិតទៅគេផ្ទាល់ក៏បានលួចចាប់អារម្មណ៍នឹងរាងក្រាសតិចៗដែលដេាយសារតែទង្វេីរល្អៗរបស់គេបានធ្វេីមកលេីខ្លួនកន្លងមកនេះ ប៉ុន្តែដែលគេនិយាយមិនចេញនេាះ
ដេាយសាតតែរំភេីបខ្លាំងពេកពេលដែលរាងក្រាសបានសារភាពមកកាន់ខ្លួនភ្លាមៗបែបនេះបានជាគេត្រៀមចិត្តមិនទាន់ ។

" ន៎ែ!! ឈប់ញ៉ែគ្នាបាននៅ កាលសាច់នឹងបានអាំងឆ្អិននេះចាំឡេីងលែងចង់ឃ្លានហេីយណា " យ៉ុនហ្គីស្រែកទៅកាន់អ្នកទាំងពីរវិញបន្ទាប់ពីមេីលល្ខេានចប់ ។

" ទៅហេីយៗ " អ្នកទាំងពីពេលដែលលឺពួកគេនិយាយបែបនេះក៏បានរៀបចំខ្លួនឲត្រឹមត្រូវវិញនឹងបានយកសាច់នឹងគ្រឿងសមុទ្រដែលអាំងឆ្អិននេាះទៅដាក់លេីតុ ។

" អបអរសាទរអ្នកទាំងពីរផង ពេលនេះមិត្តខ្ញុំមានសង្សាម្នាក់ទៀតហេីយ " ថេយ៉ុងនិយាយពេលដែលឃេីញពួកគេបានមកអង្គុយនៅតុវិញ ។

" អបអរអ្នកពីរដូចគ្នា " អ្នកផ្សេងទៀតក៏ចាប់និយាយអបអរគេទាំងពីរពីរម្នាក់ទៅម្នាក់ ។

" អរគុណអ្នកទាំងអស់គ្នាណាស់  " អុីចាន់

" ជាពិសេសអរគុណហូស៊ុកតែម្តង ដែលបានជួយផ្តល់យេាបល់ឲយេីង " អុីប៉ូនិយាយទាំងទះស្មាមិត្តតិចៗបែបអរគុណដែលបានជួយខ្លួនយប់មិញពេលដែលខ្លួនបានសារភាពថាស្រលាញ់ចាន់កឺ ប៉ុន្តែមិនហ៊ានសារភាព ។ ហូស៊ុកឃេីញបែបនេះក៏បានជួយនិយាយដាសតឿនជាច្រេីន ទេីបពេលនេះខ្លួនហ៊ាននិយាយសារភាពអារម្មណ៍ចំពេាះចាន់កឺ ។

" មិនអីទេ ព្រេាះយេីងជាមិត្តនឹងគ្នានេាះអី " ហូស៊ុកសេីចតិចទៅកាន់មិត្តវិញ ត្រូវហេីយជាមិត្តនឹងគ្នាពេលមានរឿងត្រូវតែចេះជួយគ្នាអញ្ចឹងហេីយ ។

" អ្ហា!!! តាមពិតមកពីហូស៊ុកដឹងចឹងតេី បានជាឲពួកយេីងនឹងចាំមេីលល្ខេាន តាមពិតល្ខេានសារភាពស្នេហ៍សេាះ " យ៉ុនហ្គី

" អញ្ចឹងយប់នេះផឹកឲអស់ដៃម្តងទៅ ដេីម្បីជប់លាងគូរស្នេហ៍ថ្មីថ្មេាងរបស់យេីងតែម្តង " ហូស៊ុកលេីក
កែវឡេីងនិយាយទៅកាន់អ្នកផ្សេងទៀតឲលេីកកែវជល់ជាមួយគ្នាដែរ ។

" ឈៀ!!! "

" ន៎ែ!! ថេយ៉ុងហ្ហា ឯងជួយគិតមេីលពួកគេនេះខ្វះកន្លែងសារភាពស្នេហ៍មែនទេ ? បានជាទៅសារភាពកន្លែងចង្រាន្តអាំងសាច់ទៅវិញ ហាស! ហា! " ជីមីននិយាយប្រាប់ថេយ៉ុងទាំងសេីចលឺៗអស់សំណេីចនឹងពួកគេទាំងពីរជាខ្លាំង ។

" ហិហិ " ថេយ៉ុងមិននិយាយអីទេគ្រាន់តែសេីច
ប៉ុណ្ណេាះ ។ ចំណែកចាន់កឺពេលដែលឃេីញគេចំអកខ្លួនទេីបតបទៅវិញ ។

" ន៎ែ! ពួកឯងទាំងពីរឈប់សេីចយេីងភ្លាម " ចាន់កឺខ្មាសនឹងពួកគេផង ហេីយក៏អៀនផងដែរ ។

" យេីងមិនឈប់ អ៊ាក!!! " ជីមីនលានអណ្តាតដាក់មិត្តធ្វេីមុខឌឺយ៉ាងហំតែម្តង ដែលសកម្មភាពប្រកែកឌឺដងគ្នារបស់ក្រុមរាងស្តេីងសាងជាសំណេីចដល់ក្រុមរាងក្រាសឲសេីចនឹងពួកគេប្រលែងគ្នាដែរ ។





                  To be continued...........



            🌹 Enjoy your reading 🥀

Continue Reading

You'll Also Like

603K 63.5K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
1M 24.5K 42
Limited Time Only: Binge this series for a chance to win FREE coins until June 2! Read 10+ chapters of this story and win 30 Coins (2000 Winners) Whi...
763K 46.4K 49
𝐈𝐧 𝐭𝐡𝐞 𝐓𝐚𝐧𝐠𝐥𝐞𝐝 𝐰𝐞𝐛𝐬 𝐨𝐟 𝐇𝐞𝐚𝐫𝐭𝐬, 𝐚𝐧𝐝 𝐩𝐮𝐫𝐬𝐮𝐢𝐭 𝐨𝐟 𝐓𝐫𝐮𝐭𝐡𝐬, 𝐋𝐨𝐯𝐞 𝐰𝐞𝐚𝐯𝐞𝐬 𝐢𝐭𝐬 𝐦𝐞𝐬𝐦𝐞𝐫𝐢𝐳𝐢𝐧𝐠 �...
1.7M 95K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...