✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម�...

Av KimJeonVka

68.8K 3.2K 30

Jeon Jungkook: Top Kim Taehyung: Bottom « មិនថាលេាកជាមនុស្សបេះដូងថ្មយ៉ាងមិចទេ ខ្ញុំនឹងធ្វេីអេាយលេាកស្រលាញ... Mer

ភាគទី១ ៖ គូរដណ្តឹង
ភាគទី២ ៖ មកតាមណាទៅតាមនឹងទៅ
ភាគទី៣ ៖ ចាំមេីលបងចិត្តរឹងដាក់អូនបានប៉ុន្មាន
ភាគទី៤ ៖ បិទមាត់របស់ឯងទៅ
ភាគទី៥ ៖ ចង់អេាយបងជូនអូនដេីរលេងគ្រប់ទីកន្លែង
ភាគទី៦ ៖ យេីងបានត្រៀមរួចហេីយ ពួកឯងចាំតែធ្វេីតាមយេីងទៅ
ភាគទី៧ ៖ គំនុំកាលពីប៉ុន្មានឆ្នាំមុនយេីងត្រូវតែសងសឹក
ភាគទី៨ ៖ នេះគេត្រូវគ្រាប់កាំភ្លេីង
ភាគទី៩ ៖ យ៉ាងមិចបារម្ភពីអូនមែនទេ ?
ភាគទី១០ ៖ ឯងមិនគួរស្រលាញ់យេីងទេ
ភាគទី១១ ៖ គ្រាន់តែស្រលាញ់មនុស្សម្នាក់ហេតុអ្វីពិបាកយ៉ាងនេះ ?
ភាគទី១២ ៖ ខ្ញុំដឹងថាជាអ្នកណាហេីយ មានមកក៏មានទៅដែរ
ភាគទី១៣ ៖ ពួកយេីងណាត់ជួបគ្នាទៅ
ភាគទី១៤ ៖ ហេតុអ្វីពួកគេមកទីនេះ ?
ភាគទី១៥ ៖ ពួកឯងយេីងមានរឿងអេាយជួយ
ភាគទី១៦ ៖ ល្មមឈប់ធ្វេីពុតហេីយ
ភាគទី១៧ ៖ ខ្ញុំសម្រេចចិត្តហេីយបង ខ្ញុំនឹងទៅប៉ារីស
ភាគទី១៨ ៖ យកក៏យកទៅស្មានយេីងខ្វល់
ភាគទី១៩ ៖ អុះ!!សូមទេាសលេាកមិនអីទេមែនទេ ?
ភាគទី២០ ៖ ហ្ហេីយ..នេះឯងគិតស្អីនឹង ការងារច្រេីនណាស់ឈប់ខ្វល់ទៅ
ភាគទី២១ ៖ ខ្ញុំមិនមានសង្សាទេ ប៉ុន្តែខ្ញុំមានគូរដណ្តឹងរួចហេីយ
ភាគទី២២ ៖ ដល់ពេលសងសឹកវិញម្តងហេីយ
ភាគទី២៣ ៖ ឯងកុំធ្វេីចរិកហួសហេតុពេកបានទេ ?
ភាគទី២៤ ៖ ព្រមទទួលខ្លួនទៅយ៉ាងណាលេាកគេចមិនផុតទេ
ភាគទី២៥ ៖ ឯងពិបាកចិត្តមែនទេ ?
ភាគទី២៦ ៖ ហេតុអី ជាយេីងវិញនេាះ ?
ភាគទី២៧ ៖ ត្រូវហើយខ្ញុំឆ្គួត ឆ្គួតព្រេាះតែបងនឹង
ភាគទី២៨ ៖ លំហែលកាយនៅលេីកេាះ
ភាគទី២៩ ៖ ឯងកុំឈរចុងពេកប្រយ័ត្នមានគ្រេាះថ្នាក់ ឆាប់មកអង្គុយវិញមក
ភាគទី៣០ ៖ ខ្សែរដៃ នេះបងឲខ្ញុំមែនទេ ?
ភាគទី៣១ ៖ សម្រាប់តែអូនម្នាក់ប៉ុណ្ណេាះ
ភាគទី៣៣ ៖ បែបនេះល្អណាស់! មិនយូមិនឆាប់ជឿថាឯងនឹងគាត់កាន់តែចុះសម្រុងនឹងគ្នាហេីយ
ភាគទី៣៤ ៖ ខ្ញុំស្រលាញ់ឯង ស្រលាញ់តាំងពីឃេីញឯងដំបូងមកម្លេះ
ភាគទី៣៥ ៖ បេីមានភួយសាច់មកឱបនេាះប្រាកដជាកក់ក្តៅ
ភាគទី៣៦ ៖ យេីងមេីលទៅគេមិនធម្មតាដូចជាឯងគិត
ភាគទី៣៧ ៖ កូនត្រូវតែសងសឹកពួកវាជំនួសប៉ា
ភាគទី៣៨ ៖ គេងបែបនេះ គួរឲស្រលាញ់ណាស់
ភាគទី៣៩ ៖ តេីពួកគេទាំងពីរស្គាល់គ្នាបានដេាយរបៀបណា ?
ភាគទី៤០ ៖ ពួកឯងមិនទាន់ស្គាល់យេីងច្បាស់នេាះទេ
ភាគទី៤១ ៖ ការផ្តាច់ពាក្យ
ភាគទី៤២ ៖ ខ្ញុំដេាះលែងគេហេីយ
ភាគទី៤៣ ៖ យេីងនឹងយកគេមកធ្វេីជារបស់យេីងវិញ
ភាគទី៤៤ ៖ ការដាក់សម្ពាធដល់ធំមួយសម្រាប់ខ្ញុំ
ភាគទី៤៥ ៖ ផ្តល់ឱកាសឲបងផងបានទេ ?
ភាគទី៤៦ ៖ យេីងស្មានមិនខុសទេថា C.E.W. គឺជាឯង
ភាគទី៤៧ ៖ តេីយ៉ាងមិចវិញទៅ ឬមួយក៏ឯងនៅស្រលាញ់គេ ?
ភាគទី៤៨ ៖ ថាមិចថេយ៉ុងត្រូវគេចាប់ខ្លួន
ភាគទី៤៩ ៖ ប្រហែលគេចង់គ្រប់គ្រងអំណាចតែម្នាក់ឯងហេីយ
ភាគបញ្ចប់ ៖ បងស្រលាញ់អូន

ភាគទី៣២ ៖ ឯងសំណាងហេីយ ព្រេាះឯងជាមនុស្សដំបូងដែលបានញុំាអាហារដែលយេីងបានធ្វេីនេាះ

1.1K 62 0
Av KimJeonVka


                 @កេាះជេជូ

              សម្លេងឆូកឆាកនៅក្នុងផ្ទះបាយ ដែលធ្វេីឲយេីងដឹងថាកំពុងតែមានអ្នកចម្អិនអាហារនៅក្នុងនេាះជាមិនខាន ។ ការប៉ានស្មានពិតជាដូចការពិតពេលនេះយេីងក៏បានឃេីញខ្នងបេីកធំរាងខ្ពស់ស្រឡះសក់ខ្មៅក្រឹប កំពុងតែសកម្មក្នុងការចំអិនអាហាររបស់គេ សម្រាប់ថ្ងៃត្រង់ ។ បេីយេីងមេីលឲច្បាស់គេម្នាក់នេាះគឺរាងសង្ហាជុងហ្គុកនឹងឯង ។

" ហេុីយ!!! នេះយេីងដេកជ្រុលម៉េាងដល់ថ្នាក់នេះហ្ហេស  " ថេយ៉ុងដេីរចុះពីខាងលេីមកដេាយយកកន្សែងញីសក់តិចៗ ដែលកំពុងសេីប ព្រេាះទេីបតែងូតទឹកហេីយ ក៏ប្រញាប់ចុះមកក្រេាម រកធ្វេីអីញុំាពេាះរបស់គេកំពុងតែធ្វេីទុកខ្លាំងហេីយដេាយសារតែដេកគ្មានបានញុំាបាយព្រឹកនេាះទេ ងេីប
មកដល់ម៉េាងបាយថ្ងៃត្រង់ល្មម ។

" សម្លេងអីនឹង ? " ថេយ៉ុងផ្អាកដំណេីរសិន ចាប់អារម្មណ៍ទៅលេីសម្លេងដែលកំពុងតែបន្លឺឡេីងចេញពីក្នុងផ្ទះបាយនេាះ មិនចាំយូគេក៏បានដេីរសំដៅទៅទីនេាះ ហេីយក៏បានបង្ហាញអ្នកដែលត្រូវជាគូរដណ្តឹងរបស់គេកំពុងតែចំម្អិនអាហារយ៉ាងមត់ចត់បំផុតឃេីញហេីយពិតជាជះរាងសង្ហាខ្លាំងណាស់ដែលធ្វេីឲថេយ៉ុងភ្លឹកឈរមេីលទាំងនឹកស្មានមិនដល់
នេះគូរដណ្តឹងរបស់គេចេះរឿងដាំស្លរទៀត ឃេីញមួយថ្ងៃៗរវល់តែធ្វេីការសេាះនឹង ។ ថេយ៉ុងឈរ
លួចមេីលទាំងសេីចតិចៗមេីលទៅកាន់អ្នកខាងនេាះហេីយក៏បានគិតថាអ្នកណាដែលបានជុងហ្គុកធ្វេីប្តីគឺសំណាងបំផុតហេីយ ។

" អ្ហេស!! ថេយ៉ុងឯងគិតអីនឹង ក្រែងគាត់ជាគូរដណ្តឹងឯងហ្ហេស ឯងនឹងហេីយជាអនាគត់ប្រពន្ធគាត់ បែរជាគិតឃេីញអ្នកផ្សេងវិញ ភេីយ..." ថេយ៉ុងខ្ជាក់សម្តីគិតអម្បាញ់មិញនេះចេញ ព្រេាះដឹងថាខ្លួនឯងនិយាយខុស ។ ប៉ុន្តែសម្តីរបស់គេបានឮទៅដល់រាងក្រាសដែលកំពុងតែចំម្អិនអាហារឲងាកទៅមេីលអ្នកដែលកំពុងឈរមេីលគេតាំងពីរពេលណាមកនេាះ ។

" ឯងនិយាយអីមិញនេះ ហេីយមកឈរតាំងពីពេលណា ? " ជុងហ្គុកសួររាងស្តេីងបញ្ជាក់ ព្រេាះថាមិញនឹងគេពិតជាស្តាប់ឭថេយ៉ុងនិយាយមែន ប៉ុន្តែស្តាប់មិនសូវច្បាស់ថាគេនិយាយពីអ្វីទេីបសួរបញ្ជាក់ ។

" អឺ..គឺថាមិនបាននិយាយអីទេ ហេីយទេីបតែមកដល់មិញនេះទេ " ថេយ៉ុងក្រវីក្បាលបដិសេធកុហក់ថាមិនបាននិយាយអ្វីទេីបតែមកដល់មិញ ខណៈដែលឈរលួចមេីលកូនកម្លេាះគេតាំងពីយូហេីយនឹង ។

" ប្រាកដ ? " ជុងហ្គុកនៅតែមិនអស់ចិត្ត ព្យាយាមសួរបញ្ជាក់ព្រេាះឃេីញអាការៈគួរឲសង្ស័យរបស់រាងស្តេីង ថែមទាំងគេបានឭដែរ គ្រាន់តែស្តាប់មិនបានថាគេនិយាយអី ។

" ប្រាកដហេីយ នេះបងកំពុងតែធ្វេីម្ហូបមែនទេ "
ថេយ៉ុងប្រញាប់និយាយបង្វែររឿងផ្សេងកំឲរាងក្រាសួរបន្តទៀត ។

" ឯងក៏ឃេីញ " ជុងហ្គុក

" មានអ្វីឲខ្ញុំជួយទេ " ថេយ៉ុង

" មិនបាច់ទេ ឆ្អិនអស់ហេីយ " ជុងហ្គុក

" ចឹងចាំខ្ញុំលេីកចាន នឹង បាយ ទៅដាក់លេីតុមុន " ថេយ៉ុងឃេីញអ្នកខាងនេាះដូចមិនចង់ឲជួយ ទេីបរកការងារផ្សេងធ្វេីទៀត ។ រាងក្រាសឃេីញហេីយមិនមាត់ក៏ប្រញាប់ចំអិនបង្ហេីយឲរួលរាល់នឹងអាងបានញុំា ។ បន្តិចក្រេាយរួចរាល់ទេីបដួសវាដាក់ចានហេីយលេីកទៅដាក់លេីតុដែលកំពុងតែមានថេយ៉ុងអង្គុយរងចាំនេាះ ។

" វ៉ាវ!! ឆ្ងុយខ្លាំងណាស់ " ថេយ៉ុងស្រូបក្លិនឆ្ងុយពីម្ហូបបីមុខនេាះនិយាយឡេីង ។

" ឆាប់ញុំាទៅកុំនិយាយច្រេីន " ជុងហ្គុកចូលទៅអង្គុយតុដែលទល់មុខរាងស្តេីងនេាះ និងនិយាយថាឲគេ ។ ចំណែករាងស្តេីងពេបមាត់ដាក់រាងក្រាស គ្រាន់តែនិយាយអញ្ចឹងសេាះថាឲគេដែរ ។

" រស់ជាតិឆ្ងាញ់ណាស់ បងពិតជាពូកែធ្វេីមែន "
ថេយ៉ុងដាក់មួយម៉ាត់ភ្លាមពេាលសរសេីរាងក្រាសទាំងបេីកភ្នែកធំៗ នេះមិនត្រឹមពូកែរឿងការងារទេ ចំណែករឿងអាហារវិញធ្វេីឆ្ងាញ់មិនចាញ់ហាងល្បីៗនេាះទេ ។

" ឯងសំណាងហេីយ ព្រេាះឯងជាមនុស្សដំបូង
ដែលបានញុំាអាហារដែលយេីងបានធ្វេីនេាះ អឺ.." ជុងហ្គុកភ្លាត់មាត់និយាយឡេីងដែលធ្វេីឲថេយ៉ុង
ងេីបមេីលមុខគេឡេីងលឿននេះគេកំពុងតែស្តាប់ច្រឡំមែនទេ គេជាមនុស្សទីមួយដែលបានញុំាស្នាដៃរាងក្រាសធ្វេីម្ហូប ។ ពិតប្រាកដណាស់ជុងហ្គុកមិនដែលធ្លាប់ធ្វេីម្ហូបឲអ្នកណាញុំាពីមុនទេ សូម្បីតែគ្រួសាររបស់គេក៏មិនធ្លាប់បានញុំាផងថេយ៉ុងជាមនុស្សដំបូងហេីយ  ហេីយកុំបាច់ឆ្ងល់នេាះថាមិចបានជារាងក្រាសចេះ ព្រេាះការនៅក្មេងគេធ្លាប់ជួយធ្វេីម្ហូបម៉ាក់របស់គេ ហេីយម៉ាក់របស់គេក៏បាន
បង្រៀនព្រេាះអាងថាជុងហ្គុកនឹងចេញទៅបរទេសរៀនបន្ត ហេីយពេលនេាះប្រាកដជាគ្មានអ្នកណាធ្វេីអីឲញុំាពីចេញពីរៀន ដូចជានៅជាមួយគ្រួសារទេ
ទេីបមកដល់ពេលនេះគេចេះធ្វេីដេាយខ្លួនឯង នឹងរៀនពីក្រៅខ្លះ ។ ប៉ុន្តែទាស់ត្រង់ថាគេកម្របញ្ចេញស្នាដៃណាស់ ពេាលទាល់តែគេនៅម្នាក់ឯងហេីយខ្ជិលទិញអាហារពីខាងក្រៅប៉ុណ្ណោះបានគេធ្វេី ។

" ខ្ញុំជាមនុស្សដំបូងដែលបានញុំាម្ហូបស្នាដៃបងអញ្ចឹងរឺ " ថេយ៉ុងសួររាងក្រាសបញ្ជាក់ម្តងទៀត ខ្លាចត្រចៀកខ្លួនមានបញ្ហាស្តាប់ច្រឡំ ។

" អឹម " ជុងហ្គុកបេីជ្រុលជាច្រឡំនិយាយហេីយ ក៏បណ្តេាយតាមនឹងទៅ ទេីបបញ្ជាក់ថាថេយ៉ុងជាមនុស្សដំបូងដែលបានញុំាវា ។  ថេយ៉ុងគ្រាន់ជុងហ្គុកបញ្ជាក់ច្បាស់បែបនេះហេីយ ក្នុងចិត្តគេពិតជាសប្បាយ រំភេីបខ្លាំងណាស់គេពិតជាមនុស្សដែលសំណាងបំផុតហេីយដែលបានគូរដណ្តឹងបេះដូងថ្មធ្វេីបែបនេះ ។

" ហិហិ " ថេយ៉ុង

" ឯងសេីចអី " ជុងហ្គុក

" ក៏សប្បាយចិត្តនឹងឯង មិនស្មានថាមនុស្សរវល់ធ្ចេីការគ្មានពេលឈប់សម្រាកដូចជាបងមកចេះធ្វេីម្ហូបបែបនេះ ថែមទាំងមានរស់ជាតិឆ្ងាញ់ទៀតផង "
ថេយ៉ុង

" ន៎ែ!! ឯងចង់មេីលងាយយេីងមែនទេ ? " ជុងហ្គុក

" កន្លែងណាថាខ្ញុំមេីលងាយនេាះ គេកំពុងសរសេីសេាះនឹងណា " ថេយ៉ុង

" បានហេីយយេីងឈប់និយាយជាមួយឯងហេីយ " ជុងហ្គុកខ្ជិលប្រកែកតវ៉ាទៀតណាស់ បេីប្រកែកគ្នា
ទៀតមេីលទៅមិនងាយចប់ទេ ។

" ហុឹស..." ឃេីញរាងក្រាសនិយាយបែបនឹងថេយ៉ុងក៏មិននិយាយអីទៀតដែរ គេផ្តេាតអារម្មណ៍ទៅលេីការញុំាវិញ ។


" ឯងញុំាមួយៗទៅគ្មានអ្នកណាដណ្តេីមនេាះទេ " ជុងហ្គុកថាមិនចង់និយាយទៀតទេប៉ុន្តែឃេីញគេញុំាលឿនដូចខ្លាចគេដណ្តេីមចឹងទេីបនិយាយប្រាប់ទៅកាន់រាងស្តេីងព្រេាះខ្លាចគេបង្ខំញុំាពេកអាចធ្វេីឲអួលបាន ។

" រឿងខ្ញុំបងកុំចេះ " ថេយ៉ុងប្រកែកតវ៉ាជាមួយនឹងរាងក្រាសទាំងបាយនៅពេញមាត់ មេីលទៅថ្ពាល់ប៉េាងទាំងសងខាងគួរឲស្រលាញ់ណាស់ ។ ជុងហ្គុកមិននិយាយអ្វីបន្តទៀត ព្រេាះដឹងថាហាមមិនស្តាប់ ប៉ុន្តែគ្រប់យ៉ាងស្តិតនៅក្នុងក្រសែភ្នែករបស់ជុងហ្គុកទាំងអស់ គេមេីលថេយ៉ុងពេលធ្វេីចរឹកដូចកូនក្នេងបែបនេះពិតជាគួរឲស្រលាញ់ខ្លាំងណាស់ គេលួចញញឹមតិចៗមេីលទៅកាន់អ្នកខាងនេាះ ហេីយរឹតតែមានអារម្មណ៍ថាដូចជារំភេីបមិចមិនដឹងទេ ពេល
ឃេីញរាងស្តេីងចូលចិត្តម្ហូបដែលខ្លួនបានធ្វេី ខណៈដែលគេកំពុងតែមិនយល់ពីអារម្មណ៍របស់ខ្លួនឯងកាន់តែខ្លាំងហេីយ ដឹងត្រឹមថាពេលនេះគេដូចជាមានសេចក្តីសុខចំឡែក ។

" ហេុីយ រួចរាល់ហេីយ ពិតជាឆ្អែតខ្លាំងណាស់ "
ថេយ៉ុងយកដៃអង្អែលពេាះដែលកំពុងតែប៉េាងនេាះដេាយសារតែគេញុំាច្រេីនខ្លាំងនេាះ ។

" យេីងភ្លេចប្រាប់ឯងរឿងមួយ " ជុងហ្គុកនឹកសុខៗភ្លេចប្រាប់រឿងនេាះទៅកាន់ថេយ៉ុង ។

" រឿងអី ? "

" ខាន់ស្អែកនេះ មិត្តភក្តិរបស់ឯងក៏បានមកដែរ "

" ជីមីន នឹង ចាន់កឺ មកមែនទេ ? ហេីយពួកគេមកជាមួយនឹងអ្នកណា ? "

" ត្រូវហេីយ ចំណែករឿងមកនេាះគេមកជាមួយគ្នីគ្នារបស់យេីង "

" អូ!!! ប្រសេីរណាស់ ចាំមេីលដេីរលេងឲសប្បាយម្តង " ថេយ៉ុងពេលដែលដឹងថាមិត្តភក្តិខ្លួនមកបែបនេះរឹតតែសប្បាយចិត្តខ្លាំងថែមទៀតហេីយ ។

" អេ!បងធ្វេីអីនឹង ? " ថេយ៉ុងសួរឡេីងពេលដែល
ឃេីញរាងក្រាសកំពុងតែប្រមូលចាន ។

" ប្រមូលចានយកទៅលាងនឹងហេីយ ឬ ក៏ឯងចង់ឲទុកបែបនេះ " ជុងហ្គុកលេីកចញ្ចេីមសួរអ្នកម្ខាងទៀត ។

" មិនមែនបែបនេះទេ ខ្ញុំចង់ថាបងទុកនៅនឹងហេីយ ទុកឲខ្ញុំជាអ្នកប្រមូលយកទៅលាងវិញ "ថេយ៉ុងស្នេីសុំរាងក្រាស ព្រេាះថាឲរាងក្រាសធ្វេីដូចជាមិនសមនេាះទេ គេជាអ្នកដេីរតួរជាប្រពន្ធ បែរជាត្រូវអ្នកជាប្តីបម្រេីវិញបេីគេដឹងប្រាកដជាមេីលងាយស្លាប់ហេីយ ។

" មិនបាច់ទេ "

" ណា! ជុងហ្គុក ណា! បងធ្វេីម្ហូបមួយថ្ងៃហេីយប្រាកដជាហត់ ទុកឲខ្ញុំអ្នកធ្វេីវិញ កុំឲខ្ញុំគិតថាខ្លួនឯងអត់ប្រយេាជន៍ពេក " ថេយ៉ុងនិយាយអង្វររាងក្រាសឲខ្លួនជាអ្នកសម្អាតចានឆ្នាំងវិញ ។ រាងក្រាសឃេីញមុខអង្វរករអ្នកខាងនេាះហេីយក៏បានយល់ព្រមឲគេ
អ្នកធ្វេីវិញ ។

" ក៏បានឯងធ្វេីចុះ យេីងទៅអង្គុយនៅខាងនេាះ " ជុងហ្គុកប្រាប់ទៅថេយ៉ុងដេាយចង្អុលទៅកាន់កន្លែងទទួលភ្ញៀវដែលមានសាឡុងសម្រាប់អង្គុយ នឹង ទូរទស្សន៍ សម្រាប់មេីលនេាះ ។

" Okay ប៉ុន្តែបងត្រូវការការហ្វេទេ ពេលរួចរាល់ខ្ញុំនឹងឆុងឲ " ថេយ៉ុង

" តាមចិត្តឯង " ជុងហ្គុកនិយាយរួចក៏បានដេីរចេញទៅ រីឯថេយ៉ុងក៏ប្រញាប់ប្រមូលចានឆ្នាំងលាងទុកដាក់ឲមានសណ្តាប់ធ្នាប់ ថែមជូនចង្ក្រាន្តដែលរាងប្រឡាក់ពេលដែលរាងក្រាសធ្វេីម្ហូបនេាះឲស្អាតទៀត ទេីបបន្ទាប់មកទៅទូរសម្រាប់ឆុងកាហ្វេនេាះ ដេីម្បីធ្វេីការឆុងកាហ្វេឲរាងក្រាស ។

" នេះកាហ្វេរបស់បង " ថេយ៉ុងដាក់កាហ្វេលេីតុកន្លែងរាងក្រាសកំពុងតែអង្គុយមេីលទូរទស្សន៍នេាះ ។

" អរគុណ " ជុងហ្គុកនិយាយអរគុណពេលដែលថេយ៉ុងដាក់កាហ្វេនៅលេីតុមុខខ្លួន ។

" រស់ជាតិយ៉ាងមិចដែរ " ថេយ៉ុងចាំអ៊ុតមេីលពេលដែលរាងក្រាសផឹកហេីយនេាះ ខ្លាចថាឆុងមិនត្រូវចិត្តរាងក្រាស ។

" ទទួលយកបាន " ជុងហ្គុកប្រាប់អ្នកខាងនេាះវិញធ្វេីដូចធម្មតា តែតាមពិតពេលលេីកកាហ្វេមកក្រេបបន្តិច រសជាតិរបស់វាពិតជាត្រូវចិត្តរបស់រាងក្រាសខ្លាំងណាស់ មិនផ្អែមពេក ឬ ល្វីងពេក គឺល្មមឆ្ងាញ់សម្រាប់គេតែម្តងថែមទាំងមានរសជាតិឆ្ងុយខ្លាំងទៀត ។ បន្ទាប់ពីនេាះពួកគេក៏បានអង្គុយមេីលទូរទស្សន៍ជាមួយគ្នា និយាយលេងជាមួយគ្នាពីនេះពីនេាះកុំឲស្ងាត់ ដែលសកម្មភាពទាំងនេះកម្រមានខ្លាំងណាស់ចំពេាះពួកគេទាំងពីរ ។




                  To be continued............

     

           🌹 Enjoy your reading 🥀


Fortsätt läs

Du kommer också att gilla

1.6M 97.6K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3.8M 114K 116
Dr. River Johnson didn't know the consequences of sleeping with the Capo of the Sicilian Mafia. She didn't even remember his name or face. But then t...
1.1M 27.9K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
607K 63.8K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...