បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀...

Sky-min98 tarafından

4.1K 440 47

ទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណង អាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ... Daha Fazla

1
2
3
4
5
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
ភាគបញ្ចប់

6

81 9 0
Sky-min98 tarafından

ក្រោយពីបងប្អូនទាំងពីរអ្នកសំណេះសំណាលគ្នារួចមកពួកគេទាំងពីរក៏នាំគ្នាត្រឡប់ទៅផ្ទះវិញដោយយ៉ុនហ្គីដែរជាបងប្រុសបានសុំទៅប្អូនថាខ្លួននឹងស្ម័ក ចិត្តជូនគេត្រឡប់ទៅផ្ទះដោយខ្លួនឯងប៉ុន្តែជីមីនហាមឃាត់ថែមទាំងសុំខ្ចីទូរស័ព្ទដៃពីបងប្រុសខ្លួនខលទៅណាក៏មិនដឹងថែមទៀត

យ៉ុនហ្គីក៏មិនចង់បង្ខំប្អូនបន្តទៀតនាយក៏សុខចិត្តឈរចាំម្នាក់នោះមកយកប្អូនពេលដែរជីមីនបានខលទៅអំបាញ់មិញនេះ

ខណៈនោះក៏មានម៉ូតូមួយគ្រឿងបើកចូលមកទាំងញញឹមទៅកាន់ជីមីន យ៉ុនហ្គីមើលដឹងថានោះជាអ្នកណាទើបបានត្រឹមតែមើលមុខប្អូនប្រុសដោយការធុញចិត្ត

" ជីមីនបងមកហើយ អរ..សួរស្តីបងថ្លៃ សុខសប្បាយទេបងថ្លៃ " ជុងហ្គុកញញឹមរាក់ទាក់ទាំងញញឹមទៅកាន់យ៉ុនហ្គីដែរមាននាមថាជាបងថ្លៃ

" ធម្មតាទេ ចឹងខ្ញុំទៅសិនហើយ ជីមីនបងទៅសិនហើយ " យ៉ុនហ្គីមិនតបអ្វីច្រើនទៀតនាយក៏ដើរចូលឡានបាត់តាមទម្លាប់ ទម្លាប់របស់នាយបែបនេះឯងមិនសូវចេះផ្អែមល្ហែមទេ ហីៗ

'' បាយៗបងប្រុស " ជីមីនលើកដៃលា

" អូនចាំបងយូរទេ មិញនេះដោយសារតែស្ទះចរាចរណ៍ពេកអូនអើយតែអីឡូវមោះ ឡើងមកយើងទៅផ្ទះយើងវិញបងបានត្រៀមអាហារអោយអូនរួចហើយណា " ជុងហ្គុកដឹកដៃប្រពន្ធឡើងលើម៉ូតូព្រមទាំងយកមួកសុវត្ថិភាពមកពាក់អោយទៀត

" អរគុណបង ចឹងប្រញាប់ទៅៗអូនឃ្លានហើយណា..មិញនេះអូនអត់បានញាំអីទេ " ជីមីនញញឹមមុខមិនរីកដាក់ប្តីធ្វើចរិកខ្ចីខ្ជូត

" ប្រពន្ធបងច្បាស់ជាឃ្លានហើយ តោះៗទៅហើយ " ជុងហ្គុក

**រំលង

ត្រឡប់មកកាន់យ៉ុនហ្វីវិញក្រោយពីបើកឡានចេញពីភោជនីយដ្ឋានដែលបានណាត់ជួបប្អូនអំបាញ់មិញមកគឺនាយមិនទាន់ទៅណាឆ្ងាយទេនាយនៅចាំមើល ប្អូនក្បែររបង...

នាយសង្កេតឃើញថាជុងហ្គុកយកចិត្តទុកដាក់ចំពោះប្អូនប្រុសខ្លួនណាស់អារម្មណ៍របស់នាយគឺមិនបានស្អប់ជុងហ្គុនោះទេ ប៉ុន្តែគេគ្រាន់តែមិនពេញចិត្តត្រង់ថាប្អូនរបស់ខ្លួនហេតុអីជ្រើសរើសរៀបការជាមួយមនុស្សក្ររហាមដូចជាជុងហ្គុក? បើអាចគេនឹងយក ប្អូនគេត្រឡប់មកវិញតេអារម្មណ៍មួយទៀតប្រាប់ថាបើធ្វើបែបនោះវាអាចនឹងធ្វើអោយគេបែកបាក់គ្នា

យ៉ុនហ្គីបើកឡានមកកាន់ក្រុមហ៊ុនវិញ ធម្មតា,នាយទាញទូរស័ព្ទយកមកមើលម៉ោងបន្តិចមុននឹងដើរចុះពីឡានចូលទៅក្នុងក្រុមហ៊ុន

'' សួរស្តីលោកមីន " ចៃដន្យមានភ្ញៀវម្នាក់ដែលមានវត្តមានក្នុងការប្រជុំចេញមកក៏ជួបនឹងយ៉ុនហ្គីល្មម

" អរបាទសួស្តីលោកជុង តើការប្រជុំចប់ហើយមែនទេ?ខ្ញុំសូមទោសដែលមិនបានចូលរួមព្រោះតែមានការរវល់បន្តិចនៅខាងក្រៅ " យ៉ុនហ្គី

" អូ..បាទមិនអីនោះទេបើចឹងខ្ញុំ លាសិនហើយ "

" បាទ "

" អត់ទោសលោកប្រធានរងគឺលោកប្រធានធំមានការចង់ជួបលោកចាំ " បុគ្គលិក

" ប៉ាចង់ជួបខ្ញុំ? គាត់នៅឯណា " យ៉ុនហ្គី

" សូមអញ្ជើញមកតាមខ្ញុំចាំ " បុគ្គលិកម្នាក់នោះក៏ដើរនាំផ្លូវយ៉ុនហ្គីទៅ

+ Office

'' យើងធ្វើការនឹងគ្នារាប់ឆ្នាំហើយលោកគួរតែគិតមើលបន្តិចទៅហើយគ្រួសារលោកនឹងខ្ញុំក៏មិនអន់ប៉ុន្មានដែល "

" ណ្ហើយចុះ...ខ្ញុំនេះដឹងច្បាស់ហើយថាលោកធ្វើការជាមួយខ្ញុំរាប់ឆ្នាំ លោកចង់និយាយអីនិយាយមកកុំស្ទាក់ស្ទើអីហើយខ្ញុំអាចនឹងពិភាក្សាជាមួយកូនខ្ញុំបានបើលោកចង់បានអី " លោកមីនមានប្រសាសន៍មិនលាក់លៀមទៅកាន់ដៃគូសហការ

" រឿងនេះមិនពាក់ព័ន្ធនឹងកូនច្បងលោកទេ កុំថាខ្ញុំនិយាយច្រើនអីគឺចេះទេ ខ្ញុំមានកូនស្រីតែម្នាក់លោកក៏ដឹងដែរអនាគតទៅទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់នឹងប្រគល់អោយគេម្នាក់ចឹងហើយខ្ញុំគិតថាចង់ចង ស្ពានជាមួយលោក "

" អរគឺបែបនេះទេឬ? តែថាខ្ញុំទំនេរកូនប្រុសតែមួយទេហើយក៏សុំសួរចិត្តកូនសិនរឿង ព្រមឬមិនព្រមខ្ញុំមិនដឹងទេ " លោកមីនមានអារម្មណ៍ថារៀងទើសទាល់ចិត្តបន្តិចដែរពេលមានគេចង់ចងស្ពាននឹងលើកកូនស្រីមកថ្វាយចឹង

'' គឺថាចុះកូនពៅលោកនោះ?មិនគិតថានឹងយកមកវិញទេឬ? បើខ្ញុំវិញខ្ញុំមិនអោយកូនខ្ញុំរស់នៅជាមួយអ្នករហាមៗចឹងទេ ក្រក៏ក្រ គគ្រិចក៏គគ្រិច បើនិយាយទៅខ្ញុំមិនមែនមើលងាយទេថាខ្ញុំនិយាយការពិត " គាត់និយាយឌឺដងអោយលោកមីនក្តៅក្រហាយហើយម្នាក់នោះគ្មានអ្នកណាក្រៅពីជីមីនទេ លោកមីនមិនតបតែគាត់អង្គុយស្ងៀម កំពុងតែគិត

'' លោកមានមុខមាត់ណាស់តែមិនគួរមានកូនប្រសារក្រៗរកតែបាយមួយពេលមិនមានបើខ្ញុំវិញខ្មាស់គេងាប់ហើយបើមិនអោយរៀបការជាមួយកូនខ្ញុំទេក៏សុំត្រឹមយកគេមកវិញចេញពីជីវិតថោកៗបែបនោះ "

" លោកចាង ! បើលោកមកនេះដើម្បីនិយាយមើលងាយពីប្អូនខ្ញុំនឹងស្វាមីរបស់គេចឹងសូមលោកអញ្ជើញទៅវិញសិនទៅ " យ៉ុនហ្គីឈរស្ដាប់អស់មួយសន្ទុះធំហើយក៏ដឹងឮរឿងគ្រប់យ៉ាងទ្រាំមិនបានក៏ស្ទុះចូលមកគេព្យាយាមទ្រាំកំហឹងដែរមានកុំអោយ ផ្ទុះឡើងមកតែទប់មិនជាប់

'' អរ...សូមទោសបើខ្ញុំនិយាយការពិត ខ្ញុំអត់ខ្លាចនឹងនិយាយនោះទេព្រោះលោកក៏ឃើញជាក់ស្តែងហើយមិនចឹងឬ? ខ្ញុំលាហើយ " លោកចាងក្រអឺតក្រទូមពោលរួចក៏ដើរចេញទៅយ៉ាងរំភើយ

ចំណែកលោកមីនវិញក្តៅក្រហាយដូចបាយពុះអ្នករួមសហការទាំងអស់ម្នាក់ៗសុទ្ធតែនិយាយបែបនេះមកកាន់គាត់..គាត់ពិតជាបាក់មុខខ្លាំងណាស់

" ប៉ាកុំស្តាប់គាត់អី? សំខាន់ពេលនេះជីមីនមានក្តីសុខនឹងជីវិតរបស់គេ,យើងកុំរំខានគេ " យ៉ុនហ្គីដោយឃើញទឹកមុខឪពុកមិនល្អក៏ព្យាយាមកែសាច់រឿង

" ឯងដឹងថាមួយថ្ងៃនេះយើងបាក់មុខប៉ុណ្ណទេ..? ដោយសារតែអាជីម្នាក់គត់ ! បើវាមិនទៅយកអា
រហាមនឹងទេអ្នកគ្រប់គ្នាក៏មិនមើលងាយយើងថ្នាក់នេះដែរ " លោកមីនខឹងខ្លាំងណាស់លោកសឹងតែបំផ្លាញទីនេះចោលតាមចិត្តខឹងបាត់ហើយ

" លោកប៉ារឿងវាបានកើតឡើងហើយយើង ចង់កែប្រែក៏មិនបានរយៈពេលមួយខែជាងហើយដែរពួកគេរស់នៅជាមួយគ្នាយ៉ាងសុខស្រួល ដូច្នេះកុំដោយសារសម្តីរបស់គេធ្វើអោយប៉ាខូចអារម្មណ៍នោះ " យ៉ុនហ្គី

'' យើងខូចអារម្មណ៍តាំងពីរយើងឃើញមុខអាចង្រៃនោះមកម៉្លេះ ឯងកុំស្មានថាយើងព្រមអោយពេជ្ររបស់យើងត្រូវធ្លាក់ក្នុងដៃរបស់សំរាមបាននោះ "

'' ប៉ាប៉ុន្នឹងបានហើយកុំធ្វើអោយពិបាកអី បើគេនិយាយហើយយើងទទួលទៅព្រោះនេះជាការពិតទោះគេក្រតែគេមើលថែជីមីនបានល្អ ប៉ាគិតពីក្តីសុខទៅកុំគិតពីមុខមាត់មានឬក្រ "

" យើងមិនចង់ ! យើងនឹងនាំអាជីមកវិញ ឯងកុំចេះដឹងរឿងយើងធ្វើតែការងារឯងទៅអាជីត្រូវតែរៀបការជាមួយប្រុសអ្នកមាន បើទោះបីជាត្រូវរៀបការម្ដងទៀតក៏ដោយ ហើយឯងបិទមាត់កុំអោយយើងដឹងថាជីមីនដឹងរឿងនេះដោយសារឯង " លោកមីន គម្រាមកូនច្បងទាំងបិសាចតោកំពុងតែស្ថិតនៅក្នុងខ្លួនដាច់ខាតគឺត្រូវយកជីមីនមកវិញ

លោកមានប្រសាសន៍រួចលោកក៏ចេញទៅក្រៅបាត់យ៉ាងឃោឃៅជាទីបំផុត,ចរិកលោកគឺបែបនេះពេលលោកខឹងគ្មានអ្នកណាហ៊ានជំទាស់នោះទេ

**រំលង

ជីមីននឹងជុងហ្គុកបានបញ្ចប់អាហារពេលព្រឹក ជាមួយគ្នាយ៉ាងរីករាយបំផុត,បន្ទាប់មកក៏នាំគ្នាដើរលេងព្រោះគិតថាចង់អោយជីមីនបានស្រឡះមុខមាត់បន្តិចមួយខែជាងមកនេះជីមីននៅតែផ្ទះ

ជុងហ្គុកបានជូនរាងតូចដើរលេងគ្រប់កន្លែង ទៅនេះទៅនោះទៅញាំ។ល។ តាមដែររាងតូចត្រូវការ

'' សប្បាយទេ? ចាំលើកក្រោយបងជូនអូនដើរលេងទៀត " ជុងហ្គុកដឹកដៃប្រពន្ធ ឮចូលផ្ទះព្រមទាំងញញឹម

ពេលនេះគឺរសៀលម៉ោង2ទៅហើយពួកគេត្រឡប់មកពីដើរលេងវិញជុងហ្គុកក៏ប្រញាប់ទៅសម្អាតខ្លួនមុននឹងដល់ពេលត្រូវទៅធ្វើការ

" បងមិនទាន់ដល់ម៉ោងធ្វើការទេត្រូវទេ? ចឹងអូននឹងបង្រៀនបងខ្លះពីអក្សរទាំងនេះ ចង់ចេះទេ? " ជីមីនបើកសៀវភៅបណ្ដើរនិយាយបណ្ដើរ

" បងអាចចេះបានដែរ? បើអាចបងនឹងសាក " ជុងហ្គុកតប

" អង្គយមក ការរៀនណាគឺមិនបាច់បង្ខំទេ ម្តងបន្តិចៗក៏បានអោយតែយើងយកចិត្តទុកដាក់ខំប្រឹងប្រែង,មោះ...អីឡូវចាំថាតាមអូនពាក្យនេះអានថារីករាយគឺមានន័យថា ពេលយើងបានរបស់អីមួយគឺយើងសប្បាយរីករាយដូចអូនកំពុងរីករាយពេលបាន បង្រៀនបងអីបែបនេះណា " ជីមីនមើលទៅគួរអោយស្រឡាញ់ខ្លាំងណាស់ជីមីនតែងតែចង់អោយជុងហ្គុកសប្បាយនឹងគ្មានអារម្មណ៍ថាយ៉ាប់យ៉ឺនពេលបាននៅជាមួយខ្លួន

" អរបងយល់ហើយ បងក៏ចេះអានតិចៗដែរកាលបងរៀនថ្នាក់ទីបួនមិនមែនបងល្ងង់ទេណាគឺរៀនបានលេខ8តែបងមិនសូវចេះគណិត " ជុងហ្គុក

" ចុះហេតុអីបងមិនដែរបញ្ចេញឬក៏អានអ្វីអោយអូនស្តាប់ អូនគិតថាបងមិនចេះអក្សរណាជុង បងអានទៅមើល " ជីមីនហួសចិត្តនឹកស្មានតែជុងហ្គុកមិនចេះរួចក៏រុញសៀវភៅអោយគេអាន

" ពាក្យមិនពិបាកទេ បងប្រាប់ថាបងចេះអានបងចេះអក្សរតើ តែបងមិនចេះលេខ "

" ចឹងអូននឹងអោយបងធ្វើលេខនេះមួយ ធ្វើអោយចេញបើធ្វើមិនចេញវៃហើយ "

" ចុះបើបងធ្វើចេញ ? "

'' អូនឲ្យបងថើបអូនមួយខ្សឹត "

មិនមែនជុងហ្គុមិនចេះទេប៉ុន្តែគេមិនចង់បញ្ចេញពេលដែលបញ្ចេញគ្មានអ្នករកចិត្តទុកដាក់ស្ដាប់ថែមទាំងមើលងាយគេទៀត ដូច្នេះហើយធ្វើធម្មតាៗធ្វើជាមនុស្សល្ងង់ដូចគេនិយាយចុះពួកគេក៏បន្តរៀនជាមួយគ្នារហូតដល់ម៉ោងដែលជុងហ្គុកត្រូវចេញទៅធ្វើការ

+ ថ្ងៃថ្មី

'' ជុងហ្គុកក្រោកឡើងម៉ោង10ហើយណា " ជីមីនរត់ឡើងលើពូកទៅជិះលើជុងហ្គុកហើយនិយាយ
ខ្លាំងៗចំណែកដៃវិញទាញភួយចេញ

'' សុំ5នាទីទៀតបងងងុយណាស់ អោបបង បន្តិចមកគេងលក់ស្រួល " ជុងហ្គុកស្រវាដៃអោបរាងតូចហើយជីមីនក៏ដេកដួលលើទ្រូងគេយ៉ាងកក់ក្តៅ

" ថ្ងៃនេះអូននឹងបង្រៀនបងបន្ត ឆាប់ក្រោកមកហើយទៅសម្អាតខ្លួនមុននឹងអូនកាត់ពិន្ទុបង " ជីមីន

" អ្នកគ្រូចង់កាត់ពិន្ទុសិស្សមែនទេ? អត់រៀនល្អជាងទុកអោយល្ងង់ទៅចុះ "

" អត់ទេ អូននិយាយលេងទេ បានហើយក្រោកមក " ជីមីនងើបចេញពីជុងហ្គុកបានបន្តិចទើបជុងហ្គុកងើបតាមក្រោយ

" អូនចាំបងនៅខាងក្រៅមុនពេលបងសម្អាតខ្លួនរួចហើយចេញទៅ អូននៅចាំបងញាំអាហារមុននឹងបន្តមេរៀនឮទេ "

" បាទឮហើយអ្នកគ្រូ "

'' ល្អ ! ចឹងអូនទៅហើយណា ខោអាវអូនបានរៀបចំអោយបងរួចហើយស្លៀកពាក់រួចចាំចេញទៅ "

" បាទ បងដឹងហើយ "

មុននឹងបានចេញទៅជីមីនផ្តាំផ្ញើហូហែរ ដូចបែកគ្នាទៅជារៀងរហូតយ៉ាងចឹងតែយ៉ាងណាក៏មានក្តីសុខដែរ







To be continued.......










Okumaya devam et

Bunları da Beğeneceksin

134K 8.1K 38
-one woman can be enough to crush a corrupt politician's heart- "You look so scared of me," he chuckled in dark amusement, getting up from the couch...
1.1M 32.8K 48
The story of young girl being born by the rape of her mother and struck with her 4 brothers as her mom died giving birth to her. Being neglected and...
3.8M 122K 75
Olivia Charles is an apprehensive, quiet girl who tries to do everything right. She has low confidence and low self esteem. Getting teased daily by h...
2M 59K 101
When Valerie Adams gets to know that she is betrothed to the youngest billionaire in New York, just to save her father's dying company, it is two nig...