បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀...

By Sky-min98

4.1K 440 47

ទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណង អាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ... More

1
2
3
4
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
ភាគបញ្ចប់

5

94 9 0
By Sky-min98

បន្ទាប់ពីម៉ោង10យប់បានកន្លងផុតទៅពេលវេលានៃម៉ោង11ក៏ឈានចូលមកដល់,ជីមីនយប់នេះគឺមិនទាន់ចូលគេងនោះទេគេនៅរងចាំជុងហ្គុកត្រឡប់មកវិញសិនព្រោះមានរឿងខ្លះចង់និយាយជាមួយគេ

មិនយូរប៉ុន្មានសំឡេងម៉ូតូក៏ពន្លឺឡើងនៅខាងមុខផ្ទះជាមូលហេតុធ្វើអោយជីមីនអាចសន្និដ្ឋានបានថាជុងហ្គ្រេកត្រឡប់មកហើយរួចជីមីនក៏ប្រញាប់ចេញទៅបើកទ្វារងចាំប្តី

" អូនមិនទាន់គេងទៀតមែនទេ? លើកក្រោយចូលគេងទៅកុំចាំបងអី " ជុងហ្គុកក្រោយឃើញភរិយាឈរនៅខាងមុខផ្ទះចាំខ្លួននាយក៏ពោលទាំងព្រួយចិត្ត

" អូនចង់ចាំបងត្រឡប់មកវិញណាមួយគេង ក៏មិនលក់ចឹងហើយក៏ចាំចេញមកចាំបងតែម្តងទៅ " ជីមីនរត់ចូលទៅអោបចង្កេះប្ដីរួចបណ្តើរចូលក្នុងផ្ទះ

" បងចូលទៅសម្អាតខ្លួនសិនទៅចាំអូនរៀបចំអាហារអោយបងញាំ " ជីមីន

បាទ " ជុងហ្គុកតបទាំងញញឹមទៅកាន់ប្រពន្ធរួចក៏ដើរចូលបន្ទប់បាត់ដើម្បីសម្អាតខ្លួន

មួយសន្ទុះក្រោយជុងហ្គុកក៏ត្រឡប់មកវិញ ចូលមកកាន់ផ្ទះបាយដែរមានរាងតូចនៅទីនោះរៀបចំអាហារទុកអោយរួចជាស្រេច។ ក្រោយមកក៏អង្គុយញ៉ាំអាហារដែរជាស្នាដៃភរិយារហូតដល់អស់ពីចានទើបនាំគ្នាចូលគេង

នៅក្នុងបន្ទប់តូចល្មមដែលមានជីមីនគេងកើយលើទ្រូងស្វាមីជាប់រួចក៏ពោលតិចៗទៅកាន់ជុងហ្គុកដែរបិទភ្នែកសម្ងំគេង

" ជុងហ្គុកអូនមានរឿងចង់សួរបង? " ជីមីននិយាយតិចៗទៅកាន់ជុងហ្គុក

'' អូនមានរឿងអីចង់សួរបង អូននិយាយ មកមិនថាក៏ដោយបងឆ្លើយបានទាំងអស់សម្រាប់អូន " ជុងហ្គុកតបទៅវិញដោយមានការសង្ស័យ

" បងគិតយ៉ាងមិចដែរបើអូនចង់រកការងារធ្វើ? ព្រោះអូនចង់ជួយការងារបងខ្លះមិនមែនចាំតែដេកស៊ីស្រួលទេណាបង ! អូនមិនចង់អោយបងលំបាកតែម្នាក់ឯងនោះទេ " ជីមីនងើបមុខឡើងស្របពេលជុងហ្គុកបើកភ្នែកងាកមកមើលមុខជីមីនដោយរអាចិត្ត

" ហេតុអីអូនចង់ធ្វើវា? បងមិនចង់អោយអូនធ្វើទេ បងមិនចង់អោយអូនលំបាកទេបើលំបាកអោយលំបាកបងតែម្នាក់បានហើយ " ជុងហ្គុកស្រពោនចិត្តជាខ្លាំង

" បងស្តាប់អូនណា !! ប្តីហើយនឹងប្រពន្ធគឺត្រូវចេះជួយការងារគ្នាមិនមែនម្នាក់លំបាករាល់ថ្ងៃហើយម្នាក់ដេកស៊ីនៅតែផ្ទះស្រួលចឹងទេ គោលបំណងរបស់អូនគឺពេលដែល ធ្វើការបានលុយច្រើនយើងនឹងធ្វើផ្ទះថ្មី មិនបាច់នៅផ្ទះតូចបែបនេះទៀតទេ " សម្តីជីមីនស្តាប់ទៅហាក់ដូចជាធ្វើអោយជុងហ្គុកមានអារម្មណ៍ថាជីមីនហាក់ធុញនឹងផ្ទះតូចមួយនេះហើយគេមិននិយាយអីទាំងអស់បានត្រឹមតែអោនមុខចុះ

" បងយល់អូននិយាយទេ? អូនចង់មានន័យថាទៅថ្ងៃមុខបើសិនយើងជួយគ្នាហើយរកស៊ីមានបានដូចគេយើងនឹងធ្វើផ្ទះធំមួយធ្វើអោយអ្នកដែលមើលងាយពួកយើងបានភ្លឺភ្នែក " ជីមីនបន្តព្រោះការដែលមក រស់នៅទៅនេះជិត1ខែមកហើយគេតែងតែឮអ្នកជិតខាងខ្សឹបខៀវគ្នាថាអោយជុងហ្គុកថាគេខ្វះសម្ថភាព ក្រ ល្ងង់ មិនចេះធ្វើអីមិនឈប់មាត់មួយថ្ងៃៗជាហេតុធ្វើអោយជីមីនដែរជាប្រពន្ធត្រូវស្តាប់សម្តីដែលគេមើលងាយប្ដីខ្លួនឯងទាំងទឹកភ្នែក

'' អូនធុញនឹងផ្ទះតូចនេះមែនទេ? តែវាជាក្តីសុខរបស់បងបន្ទាប់ពីអូន ! បងធំឡើងមកជាមួយវាតាំងពីរតូចបងគ្នាគំនិតចង់រើចេញទេ អនុស្សាវរីយ៍របស់បងនឹងផ្ទះនេះគឺមានច្រើនរាប់មិនអស់ បើថ្ងៃមុខពួកយើងមានបានមែនបងសុខចិត្តទិញផ្ទះថ្មីយ៉ាងណាក៏មិនរើវាចោលដែរ " ជុងហ្គុកជាមនុស្សស្លូតមែនតែគេចិត្តរឹងបន្តិចត្រង់របស់ ដែលជាកេរ្ដិ៍ដំណែលរបស់គេយ៉ាងណាគឺមិនបំផ្លាញចោលទេបើទៅថ្ងៃមុខទេវតាមានភ្នែក អាចជួយអោយគេរកស៊ីមានបានពិតមែនគេសុខចិត្តទិញផ្ទះថ្មី

'' បានមិនអីទេអូនយល់ ! ចឹងបានហើយឆាប់គេងទៅយប់ហើយតែថ្ងៃស្អែកអូនមានណាត់ជាមួយបងប្រុសអូនសុំអនុញ្ញាតទៅតើបានទេ? '' ជីមីនដោយឃើញទឹកមុខប្តីមិនល្អក៏ដឹងបាត់ហើយថាអារម្មណ៍គេបែបមិចក៏ប្រញាប់ប្តូរប្រធានបទ

" បងអោយអូនទៅបានតើហេតុអីចាំបាច់សុំការ អនុញ្ញាតពីបងធ្វើអី? " ជុងហ្គុក

" អូនខ្លាចបងខឹងបើអូនចេញទៅមិនបានប្រាប់ "

" មិនអីទេ ចឹងគេងទៅ "

+ ថ្ងៃបន្ទាប់

+ ភូមិគ្រឹះមីន

នៅក្នុងបន្ទប់ទទួលទានអាហារមួយមានសមាជិកគ្រួសារបីអ្នកដែលកំពុងតែទទួលទានអាហារពេលព្រឹកយ៉ាងស្ងៀមស្ងាត់តាមទម្លាប់ន័យច្បាប់គ្រួសារ

" ការងារដែលប៉ាបានអោយធ្វើនោះតើ រួចរាល់នៅថ្ងៃនេះទេយ៉ុនហ្គី?ព្រោះថ្ងៃនេះមានប្រជុំចឹងប៉ាត្រូវការឯកសារនោះជាបន្ទាន់ " លោកមីនស្រដីទៅកាន់កូនប្រុសបន្ទប់ពីពិសារអាហាររួចរាល់ព្រមទាំងទាញការសែតមកអាន

" មិនទាន់ទេប៉ាគឺដោយសារតែខ្ញុំត្រូវធ្វើការងារនឹងពិនិត្យឯកសារដេញថ្លៃពេជ្រដូចនេះមិនបានចាប់អារម្មណ៍នោះទេសូមទោស " យ៉ុនហ្គីអោនមុខចុះទទួលកំហុស

'' ចុះបើត្រូវប្រជុំនៅម៉ោង1នេះតើឯកសារនឹងរួចរាល់ទេនៅថ្ងៃនេះ? " លោកមីនទម្លាក់ការសែតចុះហើយមើលទៅកាន់កូនប្រុសច្បង

" ចាំខ្ញុំប្រញាប់ដោះស្រាយវាជូនលោកប៉ា មិនយូរទេខ្ញុំធានាថាមិនអោយហួសម៉ោងប្រជុំរបស់លោកប៉ាទេ " យ៉ុនហ្គីនិយាយទាំងមានអារម្មណ៍តានតឹងព្រោះថ្ងៃនេះត្រូវទៅជួបជីមីនតែក៏ភ្លេចថាត្រូវដោះស្រាយការងារជូនប៉ា

'' ល្អ ! ប៉ាទៅមុនហើយប៉ារងចាំឯងនៅ ក្រុមហ៊ុនព្រមទាំងឯកសារបងទៅហើយ " លោកមីនងើបចេញពីកៅអីមុននឹងលាកូនប្រុសនឹងភរិយាចេញទៅធ្វើការ

'' ចាំលោកបង " លោកស្រី

" ម៉ាក់ ! ជីមីនមានទាក់ទងមកម៉ាក់ទេ? " ក្រោយលោកមីនចេញផុតយ៉ុនហ្គីក៏ងាកមកសួរលោកស្រីមីនដែលជាម្តាយវិញព្រោះចង់ដឹងថាតើជីមីនទាក់ទងមកឬអត់

" អត់ទេ! កូនបានជួបប្អូនត្រូវទេ? " លោកស្រីប្រញាប់សួរព្រោះមានអារម្មណ៍ថានឹកកូនជាខ្លាំងអាក្រក់ល្អក៏នៅតែជាកូន

" គឺថ្ងៃនេះជីមីនបានណាត់ខ្ញុំនិយាយគ្នាតែខ្ញុំមិនដឹងថាជារឿងអីនោះទេ " យ៉ុនហ្គី

" ចឹងល្អហើយ ម៉ាក់ផ្តាំសួរសុខទុក្ខបួនផងណាកូន ម៉ាក់មិនអាចទៅជួបជីមីនបានទេពេលនេះ " លោកស្រីមានអារម្មណ៍ថានឹកកូនហើយក៏អាណិតកូនធ្វើម៉េចបើវាជាវាសនារបស់គេទៅហើយនោះហើយបើគាត់ចេញទៅលោកមីនអាចនឹងដឹងព្រោះបើលោកស្រីចេញគោលដៅតែមួយគត់គឺទៅរក ជីមីន !

'' បាទម៉ាក់ចឹងខ្ញុំទៅសិនហើយណាមួយប្រញាប់ធ្វើការងារអោយប៉ាផងមុននឹងចេញទៅជួបជីមីន " យ៉ុនហ្គី

" ទៅចុះកូន " លោកស្រី

**រំលង

" ហេឡបងប្រុសខ្ញុំមកដល់កន្លែងណាត់ជួបហើយតើពេលណាបងមកដល់ ? " ជីមីនអង្គុយលើម៉ូតូដែរមានជុងហ្គុកជាអ្នកឌុបកំពុងនិយាយសន្ទនាតាមទូរស័ព្ទទៅកាន់បងប្រុស

[ បងនៅខាងក្នុង ចូលមកនឹងឃើញហើយ ]

'' បាទចឹងប៉ុន្ឋឹងបានហើយ " ជីមីនក៏ដាក់ទូរស័ព្ទចុះហើយក៏ចុះពីលើម៉ូតូតែមិនទាន់ដើរចេញទៅនោះទេនៅឈរនិយាយជាមួយប្តីបន្តិចសិនស្របពេលមានមនុស្សមួយក្រុមដើរកាត់នឹងមើលមកពួកគេព្រមទាំងឌឺដង

'' មើលចុះប្រុសម្នាក់នោះស្អាតណាស់តែមិនគួរជិះម៉ូតូចាស់អន់ៗបែបនេះនោះទេ ពួកឯងថាជាបងប្រុសគេឬអ្នករត់ម៉ូតូឌុបធម្មតា "

" យើងថារត់ម៉ូតូឌុបវិញទេ រូបរាងមិនសមនឹងក្លាយជាបងប្រុសរបស់ប្រុសស្អាតម្នាក់នោះទេ " ពួកគេនិយាយព្រមទាំងសើចសប្បាយធ្វើអោយជីមីនមានអារម្មណ៍ថាអាណិតជុងហ្គុកពេលដែរសង្កេតឃើញទឹកមុខរបស់ជុងហ្គុក

" នេះជាមូលហេតុដែលបងមិនចង់អោយ អូនទៅណាមកណាជាមួយបង " ជុងហ្គុកពោលយ៉ាងអាម៉ាស់នឹងគិតតែអោនមុខចុះ

'' ហេតុអីបងគិតចឹង? '' ជីមីនតបតិចៗ

" បងចង់អោយអូនមានបានបងអាចទទួលពាក្យរិះគន់គេបានតែបងមិនចង់អោយអូនស្ដាប់ឮពាក្យមិនគួរស្តាប់បែបនេះទេ " ជុងហ្គុកងើបមុខមកមើលជីមីន

" មិនអីទេបង,បានហើយកុំព្រោះសុទ្ធតែពាក្យមិនបានការ ចឹងអូនទៅហើយណានេះយកទូរស័ព្ទអូនទៅគ្រាន់បានទំនាក់ទំនងគ្នា ពេលអូនចប់ណាត់ជាមួយបងប្រុសហើយ អូននឹងខលហៅបងអោយមកទទួល " ជី មីនញញឹបណ្ដេញអារម្មណ៍តប់ប្រមល់ចេញ ហើយងាកថើបថ្ពាល់ប្តីមួយខ្សឹត

'' បាទចាំបងមកទទួលអូនណា ឆាប់ចូលទៅ " ជុងហ្គុកញញឹមបាយៗដាក់ជីមីន ជីមីនក៏លើកដៃបាយៗដាក់វិញមុននឹងចេញទៅ

'' រឿងនេះទុកថាខ្ញុំសុំបងទៅចុះ " ជីមីនកាន់ដៃបងប្រុសមុននឹងនិយាយ

'' បងokគ្រប់រឿងអោយតែអូនចង់បាន " យ៉ុនហ្គីងក់ក្បាល

" តើបងអាចទទួលជុងហ្គុកទៅធ្វើការជាមួយបងតើបានទេទុកថាខ្ញុំសំពះបងទៅចុះខ្ញុំពិបាកភ្នែកមើលប្ដីខ្ញុំវេទនាណាស់ បងគេធ្វើការយប់ៗជ្រៅទើបចូលផ្ទះដូចនេះជាមូលហេតុដែរខ្ញុំសុំបងអោយជួយ " ជីមីន សម្រេចជិតលើកដៃសំពះដល់បងប្រុសសុំអោយជួយទទួលជុងហ្គុកទៅធ្វើការព្រោះអារម្មណ៍ពិតបានបញ្ចេញមកអស់ហើយ

" ជី....ដឹងទេថាប៉ាមិនអនុញ្ញាត !! បើវាជាក្រុមហ៊ុនរបស់បងបងអាចនឹងទទួល តែនេះជារបស់ប៉ានៅឡើយទេជី !! " យ៉ុនហ្គីចាប់ដៃប្អូនចុះវិញទាំងពិបាកភ្នែកមើលប្អូនប្រុសលើកដៃសំពះខ្លួនតែរឿងនេះគេ ជួយមិនបានមែនលោកប៉ាអាចនឹងខឹង

'' បងប្រុសអាចអោយគេធ្វើជាផ្នែកអីក៏បាន សុំតែកុំអោយលោកប៉ាជួបគេដូចជាផ្នែកទូទាត់បញ្ជីនោះអីឬក៏ធ្វើអីក៏បានអោយតែកុំជួបប៉ា " ជីមីននៅតែចចេស

'' ឯងមិនដឹងទេថាប្ដីឯងមិនចេះអក្សរ? "

" ខ្ញុំដឹង ! ខ្ញុំដឹងទាំងអស់ តែខ្ញុំនៅតែចង់ អោយបងទទួលគេ បងរកវិធីទៅខ្ញុំដឹងថា បងមិនអាចទ្រាំមើលប្អូនប្រុសបងវេទនា បានទេ ដូច្នេះសូមធ្វើអីម្យ៉ាងទៅបងប្រុស " ជីមីនយំគគ្រូកដាក់បងព្រមទាំងលើកដៃ សំពះធ្វើអោយចិត្តរបស់អ្នកជាបងក្ដុកក្ដួល ជាខ្លាំង ដូចគេនិយាយខឹងគេចង់ជួយដែរតែ មូលហេតុនោះគឺលោកប៉ា

'' ចឹងជុងហ្គុកទាល់តែឆ្លងកាត់ការរៀនជាមុនសិន បានហើយកយំអីចាំបងរកវិធី " យ៉ុនហ្គីមិនដាច់ចិត្តនោះទេទើបនាយលើកដៃជូតទឹកភ្នែកប្អូនទាំងឈឺចាប់

'' អរគុណបងប្រុសដែលអនុញ្ញាត,ខ្ញុំមានតែបងទេដូចដែរខ្ញុំប្រាប់បងចឹងថាជីវិតរបស់ជីគឺរីករាយហើយពេលបានរស់នៅដោយគ្មានលុយនឹងប្រើក្តីសុខពិតប្រាកដតែជីវិតប្ដីរបស់អូនមិនបានរីករាយដូចជាអូនទេ " ជីមីន

'' បានហើយៗកុំយំ បងនឹងជួយអូន តែបងសុំសួរយោបល់ពីម៉ាក់សិន អរមែនហើយម៉ាក់ផ្តាំមកថាគាត់នឹកឯងណាស់បើទំនេរខលទៅលេងម៉ាក់ផង " យ៉ុនហ្គី

" ខ្ញុំនឹកម៉ាក់ដូចគ្នានឹងបង ខ្ញុំមិចង់និយាយទូរស័ព្ទទេខ្ញុំចង់ជួបម៉ាក់ "

'' ចាំលើកក្រោយបងនឹងនាំម៉ាក់មកជួបឯង ណា ហើយចាំបងបញ្ជូនមនុស្សអោយបងបង្រៀនជុងហ្គុកពីរបៀបធ្វើការនឹងចេះអក្សរតិចតួចតែជីអាចបង្រៀនគេបន្ថែមបានទេ? "

" បានប្រាកដជាបាន " ជីមីនញញឹមនឹងជូតទឹកភ្នែកចេញ




To be continued.......






Continue Reading

You'll Also Like

1.1M 32.8K 48
The story of young girl being born by the rape of her mother and struck with her 4 brothers as her mom died giving birth to her. Being neglected and...
2.4K 26 1
chodungi toh sirf Umesh se
1.7M 64K 48
I beg to differ that.", I sassed and got out of his grip ready to move out of the room when he pulled me by my elbow and the next second I was pushed...
70K 224 10
Finding out my boyfriends secret fantasies, and living them.