🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ច...

By Jack_taegukkll

33.2K 2.1K 51

"ទ្រង់មិនចេះស្រលាញ់ មិនចេះញញឹមប៉ុន្តែខ្ញុំនឹងផ្លាស់ប្តូរទ្រង់ដោយស្នាមញញឹមរបស់ខ្ញុំ"ផាក ជីមីន By : Jack 29/10... More

ផ្តើមរឿង
Ep01:មិនចាំបាច់រៀបរាប់!!!
Ep02:ឯងឈប់តាមយើងទៅបានទេ?!!
Ep03:ទូលបង្គំធ្វើបានគ្រប់យ៉ាង
Ep04:វាដល់ពេលហើយ!!
Ep05:ឯងអង្គរក្សឬក៏យើង?!
Ep06:អ្នកទាំងពីរជាគូរស្នេហ៍ឬ?
Ep07:ឯងនៅញញឹមចេញទៀត?!
Ep08:ដេកឬមិនដេក?
Ep10:ខ្សែក?!
Ep11:អូនជារបស់បង🔞
Ep12:ទូលបង្គំទើបតែចាប់ផ្តើមប៉ុណ្ណោះ
Ep13:ញញឹមដាក់តែបងម្នាក់បានហើយ
Ep14:ប្រចណ្ឌបង?
Ep15:ជីវិតបង បេះដូងបងសម្រាប់អូនតែម្នាក់
Ep16:យើងត្រឡប់មកវិញហើយ
Ep17:ទ្រង់-ទ្រង់ធ្វើបាបអូន
Ep18:អូនថតធ្វើអី?
Ep19:ហេតុអីត្រូវអោយគេតាមយើង?
Ep20:ចាំបងសងសឹកអោយ🔞
Ep21:កុំសូម្បីតែចង់ប៉ះបុត្ររបស់យើង!!!
Ep22:ទុកអោយកូនអ្នកទៅ
Ep23:ទ្រង់ឈប់បង្ខំបុត្រខ្ញុំម្ចាស់ទៅ!
Ep24:កុំបិទភ្នែកអីបងសុំអង្វរ
Ep25:បងនឹកអូន
Ep26:ទ្រង់ចង់ធ្វើអី?!🔥
ភាគបញ្ចប់👨‍❤️‍💋‍👨

Ep09:ទ្រង់មិនចាប់អារម្មណ៍ទេ

1K 87 1
By Jack_taegukkll


      "ទ្រង់ចង់-ចង់ធ្វើអ្វី?"ជីមីនអត់នឹងស្លន់មិនបានតើរាជបុត្រចង់ធ្វើអ្វីពេលនេះមុខពួកគេទាំងពីរសឹងតេប៉ះគ្នាទៅហើយ។ឯជីមីនព្រិចភ្នែកយ៉ាងលឿនឯយ៉ុនហ្គីនៅស្ងៀមសម្លឹងមុចតូចពេលជិតបែបនេះទើបដឹងថាគេដូចកូនក្មេងយ៉ាងចឹងប្រឹងឡើងរឹងខ្លួនហើយទេដឹង

   "ចង់ដេកតែឯងឬក៏......ដេកជាមួយយើង?"ទ្រង់និយាយដាក់អ្នកដែលបិទភ្នែកជិតមិនកម្រើកមុននឹងហួសទៅត្រចៀកខ្សឹបស្រាលៗបែបស៊ីអារម្មណ៍ចង់ធ្វើបាបក្មេង

   "មិនឆ្លើយបានន័យថាដេកជាមួយយើង?បាន"ជីមីនកំពុងតែស្រូបដង្ហើមផ្ទុកពេញពោះដើម្បីបញ្ចេញកុំអោយវាភ័យព្រោះបេះដូងគេលោតញាប់គេប្រុងនិយាយតែរាជបុត្របែរជាយល់ថាគេចង់គេងជាមួយទ្រង់ទៅវិញ។
ទ្រង់ស្រាប់តែសង្គ្រប់មកលើគេភ្លាមៗរកតែជីមីនប្រកែកមិនទាន់

  "អ្ហាយ៎!!!អត់ទេៗទូលបង្គំដេក-ដេកតែឯង"ជីមីនព្យាយាមរើតែមិនហ៊ានប៉ះទ្រង់ឡើយព្រោះឋានៈណាមួយខ្លាចទ្រង់មិនពេញចិត្តត្រឹមសម្តីទ្រង់មិនអោយគេប្រកែកផងទម្រាំប៉ះទ្រង់ទៀតតើអាចជ្រុះក្បាលទេ?

"បើចឹងក៏ដេកទៅ"ទ្រង់ប្តូរពីនៅលើទម្លាក់ព្រះកាយមកចំហៀងទ្រព្រះភក្រ្តចាំមើលអ្នកខាងនោះគេង

  "បែរមកនេះ!!"ជីមីនប្រញាប់បិទភ្នែកហើយក៏បិទភ្នែកគេងបែរខ្នងដាក់ទ្រង់តែក៏ទទួលបានពាក្យសម្លុតតហរឡប់មកវិញទើបគេប្រញាប់បែរមករាជបុត្រយ៉ាងលឿន

  "ទ្រង-ទ្រង់មិនទៅធ្វើរាជកិច្ចទេឬ?"

  "បិទមាត់ហើយដេកទៅ"បើគេមិនបាននិយាយមួយម៉ាត់ប្រហែលដាច់ខ្យល់ទេដឹង?!តាំងពីជួបគេមកនាយស្ទើរតែ
លែងស្គាល់ភាពស្ងប់ស្ងាត់យ៉ាងមិចបើអង្គរក្សកំពូលកូរកំពូលនិយាយច្រើនគួរអោយធុញបែបនេះ

  "ទូលបង្គំគេងមិនលក់"ជីមីនជ្រុលពេបមាត់ដាក់ទ្រង់តាមទម្លាប់ភ្លេចថាកំពុងតែនៅចំពោះព្រះភក្រ្តរាជបុត្រ

  "បិទភ្នែកទៅ!"គេប្រាប់ថាដេកមិនលក់ហើយនៅបង្ខំអោយគេបិទភ្នែកទៀតធ្វើដូចបិទហើយដេកលក់ភ្លាមចឹង!
ជីមីននៅបើកភ្នែកមើលទ្រង់ម៉ក់ៗពួកគេកំពុងតែគេងទល់មុខសម្លឹងភ្នែកគ្នាជាប់
 
  "ទូលបង្គំពិតជាចង់ឃើញទ្រង់ញញឹមខ្លាំងណាស់"ជីមីនហើបមាត់កាត់ភាពស្ងប់ស្ងាត់ដែលពួកគេសម្លឹងមុខគ្នាមុននេះ។ជីមីននិយាយទាំងញញឹមតែក៏ពេបមាត់ស្ពាបវិញពេលទទួលបានចម្លើយពីរាជបុត្រមហាលោតផ្លោះរបស់យើង

   "ទេ!!"ទ្រង់មិនត្រឹមតែបដិសេដទេនៅជ្រួញចិញ្ចើមបញ្ចេញភាពមិនពេញចិត្តថែមទៀត

   "បែរមកវិញ!!"ជីមីនស្រាប់តែគេងបែរខ្នងដាក់ទ្រង់ដូចកំពុងខឹងអន់ចិត្តយ៉ាងចឹងទើបយ៉ុនហ្គីបញ្ជាអោយគេបែរមករកទ្រង់វិញតែអ្នកខាងនោះរឹងក្បាល។

   "យើងបញ្ជា!!"ជីមីនខាំមាត់ព្រមបែរមករកទ្រង់វិញទាំងបង្ខំចិត្តបិទភ្នែកព្រោះខ្លាចទហរង់ស្តីបន្ទោសឬគម្រាមដាក់ទោសដែលគេបានស្នើរអោយទ្រង់ញញឹមមុននេះ គេគ្រាន់តែភ្លេចខ្លួនប៉ុណ្ណោះ។យ៉ុនហ្គីមិនមាត់តែទ្រង់បែរជាមានអារម្មណ៍ថាមិនស្ងប់ទៅវិញដែលគេមិនមាត់ហើយបែរជាធ្វើដូចជាខឹងទ្រង់ហេតុអីក៏ទ្រង់ចាំបាច់មានអារម្មណ៍បែបនឹង?ទ្រង់ពិតជាមិនយល់ពីព្រះទ័យខ្លួនឯងទាល់តែសោះ

        មួយសន្ទុះក្រោយមកសម្លេងក៏ស្ងាត់បន្សល់ទុកតែសម្លេងដង្ហើមដែលដណ្តើមគ្នាដកព្រោះថាអ្នកទាំងពីរបានគេងលក់ទល់មុខគ្នា។

     រំលងទៅម៉ោង12ថ្ងៃត្រង់មើលមកអ្នកដែលគេងទល់មុខគ្នាឥឡូវបែរជាកំពុងតែគេងអោបគ្នាទៅវិញមិនដឹងថាមានរឿងអ្វីកើតឡើងទេបានជាគេងអោបគ្នាស្អិតបេះមិនចេញបែបនេះ។

   "ហ្ហឹម"រាងតូចកម្រើកខ្លួនបន្តិចមានអារម្មណ៍ថាឈឺខ្នងតិចៗទើបគេបើកភ្នែកព្រោះយល់ថាដូចមាននរណាមកអោបតែពេលបើកភ្នែកមកក៏គាំងនិយាយលែងចេញព្រោះគេនិងរាជបុត្រកំពុងតែគេងអោបគ្នាមិនមែនតែទ្រង់អោបគេទេតែគេក៏អោបទ្រង់ដូចគ្នាព្រះអើយតើគេកំពុងធ្វើអី?

  "អ្ហឹស!!"ស៊យអីគេទាញព្រះហស្ថទ្រង់មិនចេញទៀតអោបស្អិតជាងកាវទៀតតើគេត្រូវធ្វើបែបណាទើបអាចចេញបាន ចុះបើទ្រង់តឿនឡើងឃើញបែបនេះគិតយ៉ាងមិច?ប្រសិនបើវាកើតឡើងពីការរវើរវាយឬការស្រមៃរបស់គេនោះ?គេមិនត្រូវមានទោសទេឬ?ស្លាប់មិនខានទេ

   "ក្លិនទ្រង់ក្រអូនណាស់ហិហិ?!អូស!មិចក៏ទៅឈ្លក់រង្វេងនឹងក្លិនកាយទ្រង់ទៅវិញយ៉ាប់មែន!"អស់ជម្រើសជីមីន
ក៏គេងស្ងៀមៗវិញតែថាមុខគេជាប់នឹងទ្រូងរាជបុត្រតែម្តងធ្វើអោយគេគេងស្រូបក្កិនកាយទ្រង់ទាំងញញឹមសរសើរភ្លេចខ្លួន

   "នៅពេលក្បែរទ្រង់ខ្ញុំមានអារម្មណ៍ចម្លែកណាស់ប៉ុន្តែមិនយល់ថាវាជាអ្វីហាក់ដូចជាជាប់ជំពាក់នឹងទ្រង់ខ្លាំងណាស់ប៉ុន្តែខ្ញុំមិនធ្លាប់ជួបទ្រង់ៗក៏មិនដែលជួបខ្ញុំដែរតែអារម្មណ៍ខ្ញុំបែរជាប្រាប់ថាពួកយើងធ្លាប់ជួបគ្នា"នេះបើសិនរាបុត្រដឹងខ្លួនហើយឮគេនិយាយបែបនេះទ្រង់ច្បាស់ជាថាគេស្រមើរស្រម៉ៃឬក៏ប្រឌិតវាឡើងមិនខានប៉ុន្តែនេះគេនិយាយចេញពីចិត្តគេពិតជាមានអារម្មណ៍បែបនឹងមែន។គេក៏មិនដឹងថាវាកើតឡើងបានយ៉ាងមិចដែរ

  "តើទ្រង់ជឿរឿងនិស្ស័យដែរទេ?ប៉ុន្តែសម្រាប់ខ្ញុំៗជឿលើវាហើយក៏សង្ឃឹមថាបងស៊ូហ្គានឹងត្រឡប់មកយកខ្ញុំទៅនៅជាមួយដូចគ្នាហិហិ"គេនិយាយទាំងញញឹមមានក្តីសុខម្នាក់ឯងព្រោះតែកំពុងតែនិយាយជាមួយអ្នកគេងលក់តែក៏គិតថាទ្រង់ជាអ្នកកំដរស្តាប់រឿងរបស់គេ

   "ទ្រង់ផ្ទុំយូរម៉្លេះទូលបង្គំឈឺខ្នងហើយ"គេមិនហ៊ានដាស់ទ្រង់ទេខ្លាចទ្រង់ខ្ញាល់សុខចិត្តទ្រាំអោយទ្រង់អោបតាមចិត្តហើយគេងរអ៊ូទាំងពេបមាត់

   "អូស?!!!"យ៉ុនហ្គីស្រាប់តែកម្រើកខ្លួនបង្ខិតចុះមកក្រោមធ្វើអោយព្រះភក្រ្តទ្រង់ប៉ះនឹងមាត់ជីមីនដូចជីមីនកំពុងតែថើបទ្រង់យ៉ាងចឹង។ជីមីនបើកភ្នែកធំៗគាំងមិនហ៊ានកម្រើកថយក៏មិនបានបើទ្រង់បើកព្រះនេតស្លាប់តែម្តងហើយ

  "ហ្ហឹម?!!"បបូរមាត់ទ្រង់ស្រាប់តែចុះមកប៉ះបបូរមាត់របស់គេមុននឹងថើបថ្នមៗខាំច្បូតតិចៗនាំអោយជីមីនស្ទើរតែផុតដង្ហើមស្លាប់ភ្លាមៗតើទ្រង់កំពុងតែថើបគេឬ?បបូរមាត់?មិនមែនត្រឹមថើបទ្រង់នៅលូកអណ្តាតថែមទៀត!!នេះទ្រង់កំពុងតែយល់សិប្តរោគចិត្តស្អីនឹង?!កាន់តែធ្ងន់ធ្ងរហើយ

  "អឺម!!...ហ្ហឹម...រាជអឹម!រាជបុត្រហ្ហឹម!!"ជីមីនព្យាយាម
រុញទ្រង់ចេញប៉ុន្តែទ្រង់ដូចជាខ្មោចល្មោភកាមទាញមិនចេញកាន់តែរុញទ្រង់កាន់តែថើបដូចមនុស្សអត់ឃ្លានយ៉ាងចឹង។ជីមីនប្រើដៃវាយទ្រង់ដើម្បីអោយភ្ញាក់តែមានឯណាក៏ត្រូវទ្រង់ថើបលើសដើម។ដំបូងគ្រាន់តែគិតថាថើបបន្តិចប៉ុណ្ណោះប៉ុន្តែកាន់តែថើបកាន់តែជាប់ចិត្តបបូរមាត់ដែលទ្រង់ទន្ទឹងរងចាំមក15ឆ្នាំបែរជានៅក្បែរច្រមុះបែរនោះតើបណ្តោយអោយរបូតពីដៃបានយ៉ាងមិច?
តាមពិតទ្រង់ភ្ញាក់មុនគេបន្តិចប៉ុន្តែមិនចង់ក្រោកសុខចិត្តបន្តអោបក្មេងអោយគេងអោយឆ្អែតប៉ុន្តែស្មានមិនដល់ថា
បានស្តាប់រឿងដែលមិនគួរអោយជឿរឿងដែលទ្រង់ចង់ស្តាប់ពីមាត់គេប៉ុន្តែមិនទាន់មានឪកាសតែវាបែរជាចៃដន្យបែបនេះទៅវិញ។ទ្រង់ថើបរហូតអ្នកខាងនោះអស់ខ្យល់ទើបដកមាត់ដល់គេដង្ហក់ដង្ហើមហើយក៏ធ្វើគេងធ្វើមិនដឹងរកណាបានដូចរាជបុត្រពូកេសម្តែងជាងតួកុនទៀត។

  "អារាជបុត្ររោគចិត្ត អារាជបុត្រឆ្គួតហឹកៗហឺ"គ្រាន់តែដកដង្ហើមបានស្រួលភ្លាមក៏ជេភ្លេតថែមទាំងយំមិនចេញទឹកភ្នែកគួរអោយខ្នាញ់ថែមទៀតយ៉ុនហ្គីប្រឹងទប់មិនចង់ភ្ញាក់មកចាប់ថើបទៀតបានសម្តីណាស់

  "អឹម!!"ទ្រង់ធ្វើជាក្រហឹមហាក់ដូចបញ្ជាក់ថាតឿនទើបជីមីនដែលកំពុងតែជូតមាត់ញាប់ដៃនោះប្រញាប់បញ្ឈប់សកម្មភាពភ្លាមៗប៉ុន្តែបបូរមាត់ក៏ខាំបបូរក្រោមដូចកូនក្មេងនៅសម្លក់ទ្រង់ថែមទៀត

  "ឯងភ្ញាក់យូរហើយ?"យ៉ុនហ្គីធ្វើជាបើកភ្នែកមកហើយក៏សួរតែអ្នកខាងនោះបែរជានៅខាំមាត់សម្លក់ដូចកូនក្មេងដែលគុំមនុស្សធំក្នុងចិត្តមិនរសាយទឹកមុខ

  "ហេតុអីមិនឆ្លើយ?!គហើយហ្ហេស?!"

  "ទើបតែភ្ញាក់មុននេះទេ!សូមទ្រង់លែងទូលបង្គំៗឈឺខ្នង"យ៉ុនហ្គីក៏ព្រមលែងទាំងមិនចង់ព្រោះថាខ្លាចគេឈឺក៏ព្រមលែង

  "លុបមុខហើយទៅញាំអាហារទៅឯងមានដាក់ថ្នាំមកឬអត់?"

  "ដាក់ក្រាបទូល"នេះទ្រង់កំពុងបារម្ភពីគេមែនទេ?

"ឆាប់ទៅលុបមុខទៅនឹងបានទៅញាំអាហារ"

  "?ក្រាបទូល"

"ហឹស!"គ្រាន់តែជីមីនទៅផុតទ្រង់ក៏ស្រាប់តែធ្លោយសំណើចចេញមក ពេលក្រោកមកឃើញទឹកមុខគេទ្រង់ពិតជាខ្នាញ់ខ្លាំងណាស់ពិសេសថ្ពាល់ប៉ោងៗរបស់គេនេះណាបានតែចាប់ក្រញិចអោយក្រហមទេ

     ក្រោយពីចេញពីបន្ទប់សម្រាកមកអ្នកទាំងពីរក៏បានទៅភោជនីអាហារលំដាប់ដែលជាកម្មសិទ្ធរបស់រាជវាំងដែលទ្រង់តែងតែយាងទៅ។ជីមីនតាមការពារទ្រង់មុននឹងទុកអោយទ្រង់សោយគេក៏ទៅញាំជាមួយអង្គរក្សដទៃដែលមកជុំគ្នាញាំអាហារនៅទីនេះ។តែមិនមែនអង្គុយតុអីទេគឺនៅខាងក្រោយដែលជាកន្លែងសម្រាប់អង្គរក្សឬអ្នកធ្វើការញាំនៅទីនោះ។

      *យប់

     ជីមីនមកដល់បន្ទប់គេនៅតែមិនភ្លេចរូបភាពដែលរាជបុត្របានថើបគេនោះទេភ្នែកគេនេះអារឿងចឹងៗមិនភ្លេចសោះ។នៅអាដៃចង្រៃនេះទៀតមកស្ទាបបបូរមាត់
អីចំមែនហើយស្រមើស្រម៉ៃដល់ណា!!

   "អារាជបុត្រនោះប្រហែលយល់សិប្តឃើញសង្សារចាស់មិនខានហ្ហើយ!!!ហេតុអីក៏ខួរក្បាលដ៏សែនតូចរបស់ខ្ញុំទៅនឹកឃើញតែរូបភាពឥតបានការបែបនោះហឹកៗ"គេសឹងតែបោកក្បាលនឹងពូកអោយស្លាប់ទេមិចក៏មិនអាចបំភ្លេចរូបភាពទ្រង់ថើបគេបាន?!វាមិនមែនម្តង!លើកមុនក៏ថើបគេក្នុងឡានម្តងឥឡូវថើបមាត់គេម្តងទៀត!ហើយទ្រង់សុទ្ធតែផ្ទុំលក់!នេះបើគេដេកលក់ដែរទ្រង់ច្បាស់ជាយល់សិប្តរំលោភម្តងមិនខាន

   "អារាជបុត្រនោះរោគចិត្តដល់កម្រិតមិនខាន"គេគួរតែនៅអោយឆ្ងាយៗទ្រង់គេមិនមិនបានដែលស្គាល់ពីទ្រង់ផងតិចលោទ្រង់ជាមនុស្សរោគចិត្តមុខងាប់វិញនោះគេមិនខ្ទេចក្នុងកណ្តាប់ដៃទ្រង់ហើយទេអី?គេគួរតែជៀសអោយឆ្ងាយមិនចឹងប្រុសដូចគេក៏ទ្រង់មិនទុកដែរ

   "ទ្រង់មិនចូលចិត្តមនុស្សស្រីឬក៏ទ្រង់ធ្លាប់មានសង្សារចហើយសង្សារទ្រង់សុំបែកទើបឈឺចិត្តស្អប់ស្រីបែបនេះ?"គំនិតអវិជ្ជមានកើតមានជាហូរហែរដែលគេគិតម្នាក់ឯងរហូតតែម្តង

     #ព្រឹកថ្ងៃថ្មី

    ថ្ងៃនេះដូចរាល់ដងដែលជីមីនតែងតែតាមរាជបុត្រទៅគ្រប់ទីកន្លែងហើយពេលនេះជីមីនកំពុងតែយាមមុខofficeរាជបុត្រតាមទម្លាប់តែរាជបុត្រមិនបាននៅនោះទេព្រោះទ្រង់ជាប់ប្រជុំ

    "តើរាជបុត្រនៅដែរទេ?"សុខៗក៏មានមនុស្សស្រីម្នាក់មកសួរជីមីនដែលកំពុងតែយាម

  "គឺទ្រង់ជាប់ប្រជុំមិនទាន់យាងមកវិញនោះទេតើអ្នកនាងមានការអ្វីដែរ?"

  "ខ្ញុំព្រះនាងយ៉ុងយ៉ាងចង់ជួបទ្រង់តើអាចចូលទៅចាំទ្រង់បានទេ?"

  "អូស!សូមរាជទានទោសព្រះនាងទូលបង្គំមានភ្នែកតែគ្មានប្រស្រីមើលព្រះនាងមិនស្គាល់ សូមយាងក្រាបទូល"ជីមីនឮហើយក៏អោនគោរពព្រោះគេមិនបានដឹង ទ្រង់ជាក្មួយព្រះអង្គ គេស្គាល់តែឈ្មោះមិនដែលឃើញព្រះភក្រ្តទ្រង់នោះទេទើបតែឃើញថ្ងៃនេះទ្រង់ពិតជាស្រស់ស្អាតហើយសុភាពរាបសារចរិតរម្យទមសមជាស្រ្តីពិតៗ

  "សូមទ្រង់រងចាំបន្តិចទ្រង់មានប្រជុំតែ1ម៉ោងប៉ុណ្ណោះពេលនេះក៏ជិតចប់ហើយក្រាបទូល"ព្រះនាងញញឹមងក់ក្បាលទើបជីមីនញញឹមអោនគោរពចេញទៅចាំខាងក្រៅវិញ

  "ព្រះនាងស្រស់ស្អាតណាស់"មិនសរសើរមិនបានទេលោកអើយស្បែកទ្រង់ភ្លឺទម្រង់មុខស្អាតខ្លាំងណាស់សូម្បីគេក៏ចាប់អារម្មណ៍ហើយសរសើរទ្រង់ដែរទម្រាំរាជបុត្រឃើញនាងហើយច្បាស់ជាភ្ញាក់ផ្អើលភ្លឹកមិនខាន។

   "ក្រាបទូលរាជបុត្រព្រះនាងយ៉ុងយ៉ាងយាងមករងចាំទ្រង់នៅOffice"គ្រាន់តែឃើញយ៉ុនហ្គីមកជាមួយដាមអីលក៏រត់រាយការណ៍ភ្លាមតែមើលទៅទ្រង់ដូចមិនចាប់អារម្មណ៍សោះ

   "បងដាមអីលធ្លាប់ឃើញព្រះនាងយ៉ុងយ៉ាងទេ?ទ្រង់ស្អាតខ្លាំងណាស់ព្រះរាជបុត្រទតឃើញច្បាស់ជាចាប់ចិត្តស្នេហាមិនខានបងថាចឹងទេ?"ជីមីនដើរមកជិតដាមអីលមុននឹងនិយាយរៀបរាប់ទាំងញញឹមញញែមម្នាក់ឯង

  "ទ្រង់មិនចាប់អារម្មណ៍ទេ"

"??មិចក៏បងដឹងតែទ្រង់ស្រស់ស្អាតហើយក៏ញញឹមស្អាតដូចគ្នាខ្ញុំជឿថាអាចទាក់ព្រះទ័យរាជបុត្របាន"
 
  "ទ្រង់មិនចេះស្រលាញ់ហើយក៏មិនចេះញញឹមដែរអ្វីដែលសំខាន់ទ្រង់គឺស្អប់ស្នាមញញឹមបំផុត"
 
"ហេតុអី?"មិនយល់ថាចម្លែកទេឬ?តើទ្រង់រស់នៅយ៉ាងមិចទៅ?មិនចេះស្រលាញ់ហើយមិនចេះញញឹមចុះរាប់អានចេះទេ?ឬក៏ស្អីក៏មិនចេះ?ចឹងតើបានមុខងាប់រហូតបែបនេះ

"មានរឿងច្រើនណាស់ដែលឯងត្រូវរៀនស្វែងយល់ពីទ្រង់"

  "ហេតុអីខ្ញុំត្រូវរៀនយល់ពីទ្រង់?"

  "ព្រោះឯងជាអង្គរក្សទ្រង់នោះអី?បើមិនរៀនឯងច្បាស់ជាត្រូវទ្រង់គម្រាមសម្លាប់រហូតដល់ចាស់មិនខាន"ដាមអីលនិយាយទាំងសើចហើយក៏ដើរទៅបាត់ទុកអោយជីមីនឈរពេបមាត់ព្រោះតែដាមអីលនិយាយត្រូវព្រោះតែគេត្រូវ
ទ្រង់គម្រាមរាប់ភ្លេចហើយបើគេនៅតែចឹងទៀតច្បាស់ណាស់ថាគេនឹងតហរូវគម្រាមដល់ចាស់ដូចគាត់និយាយមិនខុស។

ទោះមានមនុស្សញញឹមស្អាតហើយស្អាតជាងអូន100 1លាននាក់ក៏បងនៅតែស្រលាញ់អូនកូនខ្មោច🥹🤍
To be continued......
សរសេរដោយ៖ រ៉ាជេក៍🫶




       

Continue Reading

You'll Also Like

109K 14.6K 32
#Book-3 Last book of Hidden Marriage Series. 🔥❤️ This book is the continuation of the first and second book "Hidden Marriage - Amazing Husband." If...
4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
5.2M 466K 96
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
540K 18.2K 135
Read and find out...