✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម�...

By KimJeonVka

68.8K 3.2K 30

Jeon Jungkook: Top Kim Taehyung: Bottom « មិនថាលេាកជាមនុស្សបេះដូងថ្មយ៉ាងមិចទេ ខ្ញុំនឹងធ្វេីអេាយលេាកស្រលាញ... More

ភាគទី១ ៖ គូរដណ្តឹង
ភាគទី២ ៖ មកតាមណាទៅតាមនឹងទៅ
ភាគទី៣ ៖ ចាំមេីលបងចិត្តរឹងដាក់អូនបានប៉ុន្មាន
ភាគទី៤ ៖ បិទមាត់របស់ឯងទៅ
ភាគទី៥ ៖ ចង់អេាយបងជូនអូនដេីរលេងគ្រប់ទីកន្លែង
ភាគទី៦ ៖ យេីងបានត្រៀមរួចហេីយ ពួកឯងចាំតែធ្វេីតាមយេីងទៅ
ភាគទី៧ ៖ គំនុំកាលពីប៉ុន្មានឆ្នាំមុនយេីងត្រូវតែសងសឹក
ភាគទី៨ ៖ នេះគេត្រូវគ្រាប់កាំភ្លេីង
ភាគទី៩ ៖ យ៉ាងមិចបារម្ភពីអូនមែនទេ ?
ភាគទី១០ ៖ ឯងមិនគួរស្រលាញ់យេីងទេ
ភាគទី១១ ៖ គ្រាន់តែស្រលាញ់មនុស្សម្នាក់ហេតុអ្វីពិបាកយ៉ាងនេះ ?
ភាគទី១២ ៖ ខ្ញុំដឹងថាជាអ្នកណាហេីយ មានមកក៏មានទៅដែរ
ភាគទី១៣ ៖ ពួកយេីងណាត់ជួបគ្នាទៅ
ភាគទី១៤ ៖ ហេតុអ្វីពួកគេមកទីនេះ ?
ភាគទី១៥ ៖ ពួកឯងយេីងមានរឿងអេាយជួយ
ភាគទី១៦ ៖ ល្មមឈប់ធ្វេីពុតហេីយ
ភាគទី១៧ ៖ ខ្ញុំសម្រេចចិត្តហេីយបង ខ្ញុំនឹងទៅប៉ារីស
ភាគទី១៨ ៖ យកក៏យកទៅស្មានយេីងខ្វល់
ភាគទី១៩ ៖ អុះ!!សូមទេាសលេាកមិនអីទេមែនទេ ?
ភាគទី២០ ៖ ហ្ហេីយ..នេះឯងគិតស្អីនឹង ការងារច្រេីនណាស់ឈប់ខ្វល់ទៅ
ភាគទី២១ ៖ ខ្ញុំមិនមានសង្សាទេ ប៉ុន្តែខ្ញុំមានគូរដណ្តឹងរួចហេីយ
ភាគទី២២ ៖ ដល់ពេលសងសឹកវិញម្តងហេីយ
ភាគទី២៣ ៖ ឯងកុំធ្វេីចរិកហួសហេតុពេកបានទេ ?
ភាគទី២៤ ៖ ព្រមទទួលខ្លួនទៅយ៉ាងណាលេាកគេចមិនផុតទេ
ភាគទី២៥ ៖ ឯងពិបាកចិត្តមែនទេ ?
ភាគទី២៦ ៖ ហេតុអី ជាយេីងវិញនេាះ ?
ភាគទី២៧ ៖ ត្រូវហើយខ្ញុំឆ្គួត ឆ្គួតព្រេាះតែបងនឹង
ភាគទី២៨ ៖ លំហែលកាយនៅលេីកេាះ
ភាគទី៣០ ៖ ខ្សែរដៃ នេះបងឲខ្ញុំមែនទេ ?
ភាគទី៣១ ៖ សម្រាប់តែអូនម្នាក់ប៉ុណ្ណេាះ
ភាគទី៣២ ៖ ឯងសំណាងហេីយ ព្រេាះឯងជាមនុស្សដំបូងដែលបានញុំាអាហារដែលយេីងបានធ្វេីនេាះ
ភាគទី៣៣ ៖ បែបនេះល្អណាស់! មិនយូមិនឆាប់ជឿថាឯងនឹងគាត់កាន់តែចុះសម្រុងនឹងគ្នាហេីយ
ភាគទី៣៤ ៖ ខ្ញុំស្រលាញ់ឯង ស្រលាញ់តាំងពីឃេីញឯងដំបូងមកម្លេះ
ភាគទី៣៥ ៖ បេីមានភួយសាច់មកឱបនេាះប្រាកដជាកក់ក្តៅ
ភាគទី៣៦ ៖ យេីងមេីលទៅគេមិនធម្មតាដូចជាឯងគិត
ភាគទី៣៧ ៖ កូនត្រូវតែសងសឹកពួកវាជំនួសប៉ា
ភាគទី៣៨ ៖ គេងបែបនេះ គួរឲស្រលាញ់ណាស់
ភាគទី៣៩ ៖ តេីពួកគេទាំងពីរស្គាល់គ្នាបានដេាយរបៀបណា ?
ភាគទី៤០ ៖ ពួកឯងមិនទាន់ស្គាល់យេីងច្បាស់នេាះទេ
ភាគទី៤១ ៖ ការផ្តាច់ពាក្យ
ភាគទី៤២ ៖ ខ្ញុំដេាះលែងគេហេីយ
ភាគទី៤៣ ៖ យេីងនឹងយកគេមកធ្វេីជារបស់យេីងវិញ
ភាគទី៤៤ ៖ ការដាក់សម្ពាធដល់ធំមួយសម្រាប់ខ្ញុំ
ភាគទី៤៥ ៖ ផ្តល់ឱកាសឲបងផងបានទេ ?
ភាគទី៤៦ ៖ យេីងស្មានមិនខុសទេថា C.E.W. គឺជាឯង
ភាគទី៤៧ ៖ តេីយ៉ាងមិចវិញទៅ ឬមួយក៏ឯងនៅស្រលាញ់គេ ?
ភាគទី៤៨ ៖ ថាមិចថេយ៉ុងត្រូវគេចាប់ខ្លួន
ភាគទី៤៩ ៖ ប្រហែលគេចង់គ្រប់គ្រងអំណាចតែម្នាក់ឯងហេីយ
ភាគបញ្ចប់ ៖ បងស្រលាញ់អូន

ភាគទី២៩ ៖ ឯងកុំឈរចុងពេកប្រយ័ត្នមានគ្រេាះថ្នាក់ ឆាប់មកអង្គុយវិញមក

1.2K 61 1
By KimJeonVka

               @Morning
                #តាមផ្លូវ

           ពេលព្រឹកព្រលឹមមិនទាន់ទេ រាងក្រាសជុងហ្គុកបានរៀបចំខ្លួនរួចរាល់សម្រាប់ទៅយករាងស្តេីង ថេយ៉ុង ដេីម្បីទៅលេងនៅកេាះជេជូតាមបំណងរបស់គ្រួសារ ។ ពេលនេះពួកគេទាំងពីបានចេញមកដល់ពាក់កណ្តាលផ្លូវហេីយ ពេាះក៏ចាប់ផ្តេីមធ្វេីទុក្ខដេាយសារតែមិនទាន់ទទួលទានអាហារពេលព្រឹកដូចគ្នា ទេីបរាងស្តេីងនិយាយទៅកាន់រាងក្រាសដេីម្បីរកកន្លែងញុំាអីហេីយចាំបន្តដំណេីរទៅមុខទៀត ។

" ជុងហ្គុក..ហ្ហា ពួកយេីងគួរតែរកកន្លែងញុំាអីសិនទៅ  ចាំទៅទៀត  ព្រេាះពួកយេីងមិនទាន់ញុំាអីនេាះទេ " ជុងហ្គុកពេលលឺសម្តីថេយ៉ុង គេមិនបានមាត់អីនេាះទេពេលដែលឃេីញហាងអាហារមួយកន្លែងគេក៏បានអែបឡានឈប់នៅទីនេាះ ។ ពួកគេចំណាយពេលញាំអាហារប្រហែលជា ២០ នាទីក៏បានរួចរាល់ហេីយទេីបប្រញាប់រៀបចំខ្លួនធ្វេីដំណេីរបន្តទៀត ស្ថានភាពនៅក្នុងឡានមានសភាពស្ងប់ស្ងាត់រាងក្រាសផ្តេាតអារម្មណ៍ជាមួយការបេីកបរ រីឯរាងស្តេីងបន្ទាប់ពីជិះរាងយូទេីបចាប់ផ្តេីម
ងងុយដេករួចក៏បានគេលក់បាត់ទៅ ។ មួយសន្ទុះក្រេាយសម្លេងរេាទ៍ទូរស័ព្ទរបស់រាងក្រាសបន្លឺឡេីងបង្វែរការចាប់អារម្មណ៍រាងក្រាសឲទៅចាប់យកទូរស័ព្ទរបស់ខ្លួនចង់ដឹងថាអ្នកណាជាអ្នកខលមក ខណៈពេលមេីលហេីយទេីបដឹងថាលេខអ្នកជាមិត្តសម្លាញ់សេាះ ។

" អាឡូ យ៉ុនហ្គីឯងខលមកយេីងមានអ្វីមែនទេ ? " ជុងហ្គុកលេីកនិយាយតិចៗខ្លាចអ្នកខាងនេាះភ្ញាក់ ។

"  ពេលនេះឯងកំពុងនៅកន្លែងធ្វេីការមែនទេ ?"

" អត់ទេ យេីងកំពុងតែនៅតាមផ្លូវធ្វេីដំណេីរទៅកេាះប៉ារបស់យេីងនៅជេជូ "

" នេះឯងទៅដេីរលេងមែនទេ ? ពិតជាចៃដន្យ
មែនយេីងថាចង់បបួលឯង ហូស៊ុក នឹង អុីប៉ូ ដេីរលេង តែពេលនេះឯងទៅមុនយេីងបាត់ " យ៉ុនហ្គីនិយាយទាំងសេីច ព្រេាះគេាលបំណងដែលខលទៅនឹងដេីម្បីបបួលជុងហ្គុកនិងគ្នីគ្នាផ្សេងទៀតដេីរលេងជុំគ្នាម្តង តែពេលនេះមិត្តគេទៅមុនគេបបួលទៀត ។

" ចុះមានខុសអី ឯងមកតាមក្រេាយបានតេី យេីងចាំ " ជុងហ្គុកនិយាយ គេក៏មានគម្រេាងចង់ដេីរលេងជុំគ្នាដែរ ប៉ុន្តែត្រូវគ្រួសាររៀបចំហេីយបាត់ គេមិនអាចបដិសេដទេីបត្រូវមកបែបនេះ ។

" ថ្ងៃនេះមិនទាន់បានទេ ចាំថ្ងៃសុក្របានយេីងបានទៅ យេីងរៀបចំការងារឲហេីយសិន ឯងទៅនឹងទៅម្នាក់ឯងឬទៅជាមួយអ្នកណា ហេីយមកវិញពេលណា " យ៉ុនហ្គីសួរ ដេាយសារតែជុងហ្គុកទៅមុនចឹង ខ្លាចពេលពួកគេទៅជុងហ្គុកដល់ពេលត្រឡប់មកវិញអ៊ីចឹងទៅ ។

" អឺ..មុនដំបូងយេីងថាទៅតែ ៣ ថ្ងៃទេ ប៉ុន្តែពួកឯងមកដែរចឹងយេីងនាំចាំពួកឯងសិន ចាំថ្ងៃអាទិត្យពួកយេីងត្រឡប់ទៅវិញ " ជុងហ្គុកដែលថាបំណងមកតែបីថ្ងៃប៉ុណ្ណេាះ តែពេលមិត្តគេមកដែរគេក៏សម្រេចចិត្តបន្តនៅទៀត ព្រេាះខ្ជិលបេីកទៅវិញទៅមកណាស់បេីជ្រុលជាមកទៅហេីយនៅឲរាងយូបន្តិចទៅ ។ ម្យ៉ាងវិញទៀតគេក៏មិនរវល់ការងារអីខ្លាំងដែរ អាចឲឃេវីនជំនួសការងារបាន ។

" Okay សម្រេចអញ្ចឹងចុះ តែឯងមិនទាន់ប្រាប់ទេថាទៅជាមួយអ្នកណា " យ៉ុនហ្គីបន្តសួរទៀត ព្រេាះថាជុងហ្គុកមិនទាន់ឆ្លេីយសំណួរនេះនៅឡេីយទេ ។

" គឺជាមួយគេ "

" ស្អី!ហា គេណា មិចមិននិយាយឲចំមកយេីងមិចនឹងដឹងទៅ " យ៉ុនហ្គីលេីកចញ្ចេីមសួរអ្នកជាមិត្ត សួរថាប្រាប់អញ្ចឹងនរណាទៅដឹងទៅ ។

" ហេុីយ! គឺគ្មាននរណាទេ ក្រៅពីគូរដណ្តឹងរបស់យេីង ថេយ៉ុងនឹងហេីយ " ជុងហ្គុក

" យ៉ា!!! នេះនិយាយថាមិនចូលចិត្តគេទេ តែស្ងាត់ៗដេីរលេងតែពីនាក់អីណាឯងនេះ " យ៉ុនហ្គីចាប់ផ្តេីមចំអន់ទៅអ្នកជាមិត្ត ឃេីញនិយាយថាស្អប់ៗ មិនចូលចិត្តពេញមាត់តែពេលនេះកំពុងដេីរលេងជាមួយគ្នាអីណាហាសហា ពិតជាចង់សេីចនឹងមាត់រឹងរបស់មិត្តគេខ្លាំងណាស់ ។

" ឯងកុំនិយាយតែផ្តាស  យេីងមិនបានចង់មកទេ ប៉ុន្តែគ្រួសារយេីងជាអ្នករៀបចំប៉ុណ្ណេាះ " ជុងហ្គុកប្រកែកតវ៉ាជាមួយមិត្តរបស់គេទាំងមុខក្រម៉ៅ ពេលគេញ៉ោះខ្លួនបែបនេះ  ។

" យេីងនិយាយតែការពិតប៉ុណ្ណេាះ បេីសិនជាចិត្តឯងមិនចង់ទៅឯងប្រាកដជាប្រកែកដាច់អាហាំងការថាមិនចង់ទៅហេីយ តេីអ្នកណាទៅអាចឃាត់ឯង
បាននេាះ មកពីឯងចង់ទៅដែរទេបានព្រមបែបនេះ តេីយេីងនិយាយត្រូវទេ ? " យ៉ុនហ្គីនៅតែផ្គេីន
និយាយផ្ចាញ់ជាមួយមិត្តកំពូលមាត់រឹងរបស់ខ្លួន ដេាយលេីកហេតុផលយ៉ាងសមស្រប ដែលធ្វេីឲជុងហ្គុកមិនដឹងនិយាយថាមិចបេីកំពូលមិត្តដាក់ត្រូវចំណុចបែបនេះ  ។

" ឯងនេះកាន់ផ្តាស់ហេីយ យេីងឈប់និយាយជាមួយឯងហេីយ ប៉ុណ្ណឹងបានហេីយ " ជុងហ្គុកមិនចង់បន្ត
និយាយច្រេីនទៀតនាំឲយ៉ុនហ្គីចំអន់ទៀត ទេីបប្រញាប់បញ្ចប់ការនិយាយតែប៉ុណ្ណឹង ។

" ឈប់ៗ កុំទាន់បិទ យេីងនិយាយតិចទៀតសិន ឯងថាថេយ៉ុងទៅដែរ អញ្ចឹងយេីងនឹងយកជីមីនទៅជាមួយដែរ ដល់ថ្ងៃពួកយេីងនឹងជួបគ្នា ហេីយ
សំខាន់ពេលយេីងមិនទាន់ទៅ បីថ្ងៃនឹងនៅជាមួយគ្នាឲមានសេចក្តីសុខទៅណាយេីងមិនទាន់ទៅរំខានទេ តឺត.. " សម្លេងទូរស័ព្ទត្រូវបានកាត់ផ្តាច ប៉ុន្តែសម្តីចុងក្រេាយរបស់យ៉ុនហ្គីធ្វេីឲជុងហ្គុកហួសចិត្តជាខ្លាំង មុននឹងបញ្ចប់នៅឆ្លៀតលួចបាញ់គេទៀត ពិតជាកំពូលមែន ។ បន្ទាប់ពីហួសចិត្តរួចហេីយ ទេីបបន្ត
ផ្តេាតអារម្មណ៍លេីការបេីកឡានបន្តទៀតមិនយូប៉ុន្មានឡានរបស់គេក៏បានមកដល់ ។ ចំណែកថេយ៉ុងដែលគេងលង់លក់ជាយូនេាះក៏មិនទាន់ភ្ញាក់ទៀត
ទេីបរាងក្រាសសម្រេចចិត្តដាស់តែម្តង ។

" ថេយ៉ុង ភ្ញាក់ឡេីងដល់ហេីយ " ជុងហ្គុកយកដៃទៅប៉ះគេបន្តិចដេីម្បីឲគេភ្ញាក់ឡេីង ។ ថេយ៉ុងដែលគេងលក់យ៉ាងសុខស្រួលនេាះពេលដែលលឺសម្លេងរំខានដំណេករបស់គេទេីបបេីកភ្នែកឡេីង ។

" អ្ហឹស...ជុង..នេះដល់ហេីយមែនទេ ? " ថេយ៉ុង
យកដៃញីភ្នែកទាំងកាយវិការគួរឲស្រលាញ់ សួរទៅរាងក្រាសដែលកំពុងភ្លឹកមេីលគេនេាះ ។

" ហ្ហឹម " ជុងហ្គុកភ្ញាក់ពីការភ្លឹកវិញ រួចបានក្រហឹមបញ្ជាក់ប្រាប់ថាដល់ហេីយទេីបបេីកទ្វាឡានចុះ
ថេយ៉ុងមេីលជុំវិញខ្លួនឃេីញថាពិតជាដល់មែនពេលដែលឃេីញរាងក្រាសចុះ គេក៏រៀបចំខ្លួនឲស្រួលបួលហេីយរួសរះចុះតាមរាងក្រាសដែរ ។

" ជុងហ្គុកយេីងទៅកេាះតែម្តងមែនទេ " ថេយ៉ុងសួរពេលដែលឃេីញជុងហ្គុកកំពុងតែលេីកវ៉ាលីពីគូទឡានចេញ ។

" ត្រូវហេីយ " ជុងហ្គុកបានអួសវ៉ាលីរបស់ខ្លួនដេីរចេញទៅរកអូប័រដែលចតរងចាំពួកគេនេាះតាមបញ្ជារបស់ប៉ាគេ ។ ខណ:ដែរថេយ៉ុងឃេីញបែបនេះក៏បានទាញវ៉ាលីដែលជុងហ្គុកដាក់ចុះពីគូតឡានឲគេនេាះអួសចេញទៅតាមរាងក្រាសដែរ ។

" លេាកប្រុស ចេញដំណេីរទៅកេាះ ឥឡូវនឹងតែម្តងមែនទេ ? " កូនចៅលេាកចនដែលបានមេីលការខុសត្រូវនៅទីនេាះសួរទៅកាន់ជុងហ្គុកបន្ទាប់ពីយកវ៉ាលីទាំងពីរបស់ថេហ្គុកដាក់លេីអូប័រហេីយ ។

" អឹម យេីងចេញទៅពេលនេះ " ជុងហ្គុក

" បាទ! អញ្ចឹងអញ្ចេីញឡេីងអូប័រអ្នកប្រុស នឹង អ្នកប្រុសថេយ៉ុងដូចគ្នា " បុរសម្នាក់នេាះបានដេីរទៅម្ខាងដេីម្បីឲជុងហ្គុកនឹងថេយ៉ុងឡេីងលេីអូប័រ រួចខ្លួនក៏បានឡេីងតាមក្រេាយទៅអង្គុយកន្លែងបញ្ជាដេីម្បីបេីកជូនអ្នកទាំងពីរទៅកាន់កេាះរបស់លេាកចនតាមបញ្ជារបស់គាត់ ។

" ស្រស់ស្រាយណាស់ ខានមកសមុទ្រយូហេីយ " ថេយ៉ុងពេលដែលបានឡេីងមកអូប័រហេីយ គេមិនបានអង្គុយទេ គេដេីរមកឈរនៅក្បាលទូក
ដ្រដាងដៃស្រូបយកខ្យល់អាកាស ។ មិនខុសទេគេខានមកសមុទ្របីបួនឆ្នាំហេីយដេាយសាតែមមាញឹកជាមួយការងារខ្លាំងពេក ។ ម្យ៉ាងវិញទៀតគេក៏មានបំណងចងបបួលអ្នកខាងនេាះមកលេងសមុទ្រជាយូមកហេីយប៉ុន្តែគ្មានពេលសាកសម ពេលនេះបានសម្រេចបំណងហេីយ គេកំពុងតែមកជាមួយនឹងរាងក្រាសជុងហ្គុក បេីទេាះបីជាគ្រួសារជាអ្នកឲមកក៏ដេាយត្រឹមបុិននេះគេមានក្តីសុខណាស់ទៅហេីយ ។

" ឯងកុំឈរចុងពេកប្រយ័ត្នមានគ្រេាះថ្នាក់ ឆាប់មកអង្គុយវិញមក " ជុងហ្គុកឃេីញគេឈរបែបនេះក៏
បានប្រាប់ ព្រេាះទឹករលកបក់មករាងខ្លាំងដែរ ក្រែងរកមិនប្រយ័ត្នធ្លាក់ចូលទឹកទៅ តេីឲគេធ្វេីយ៉ាងមិច ។

" ខ្ញុំឈរតែបន្តិចទៀតទេ " ថេយ៉ុងនៅតែប្រកែកមិនព្រមចូលមកអង្គុយតាមបំណងរាងក្រាស ។

" ឯងកុំក្បាលរឹងពេកបានទេ ឆាប់មកអង្គុយភ្លាមមក " ជុងហ្គុកតឿនរាងស្តេីងម្តងទៀតតាមរយះទឹកមុខមិនបានលេងសេីច ធ្វេីឲអ្នកខាងនេាះដេីរចូលមកទាំងទឹកមុខស្អុយ ។ ចំណែករាងក្រាសអង្គុយធ្វេីធម្មតាមិនបានខ្វល់ពីរាងស្តេីងដែលកំពុងធ្វេីមុខស្អុយដាក់គេនេាះទេ មិនយូប៉ុន្មានអូប័ររបស់គេក៏បានមកដល់កេាះយ៉ាងធំដែលជារបស់លេាកចនប៉ារបស់ជុងហ្គុកដែលបានបេីកនៅទីនេះសម្រាប់ឲអ្នកទេសចរណ៍ចូលមកលំហែលកាយដេីរលេងជាដេីម ។

" អ្នកប្រុសមកដល់ហេីយបាទ! "

" Wow ទីនេះស្អាតណាស់ ហេីយធំខ្លាំងទៀត មេីលចុះមនុស្សមកលេងទីនេះច្រេីនណាស់ " ថេយ៉ុងលាន់មាត់សសេីមិនដាច់ពីមាត់អំពីទីនេះនៅពេល
ឃេីញកេាះរបស់អនាគតប៉ាក្មេកពិតជាស្រស់ស្អាតទាក់ទាញមិនធម្មតា អញ្ចឹងតេីបានទាក់ទាញភ្ញៀវ
ច្រេីនបែបនេះ ។

" ឆាប់ទៅរីសតសិនទៅ យេីងចង់សម្រាក ចាំល្ងាចចាំមកដេីរលេង " ជុងហ្គុកហៅថេយ៉ុងដែលកំពុងតែភ្លឹកមេីលទេសភាពនៅលេីកេាះឲទៅរីសតប៉ារបស់គេដែលធ្វេីដាច់ដេាយឡែកពីទីនេះគួរសម សម្រាប់ពេលវេលាផ្ទាល់ខ្លួនរបស់គាត់ពេលមកចង់គេងទីនេះ នឹងចង់ស្ងៀមស្ងាត់មិនរំខានពីអ្នកមកកម្សាន្តទីនេះផងដែរ ។

" បាទ! " ថេយ៉ុងបានដេីរតាមជុងហ្គុកទៅកាន់រីសតដែលមានភាពធំល្មមដែលមានបីបន្ទប់សម្រាប់គេង ផ្ទះបាយមួយ បន្ទប់ទទួលភ្ញៀវ មានវេរង់ដាសម្រាប់ឈរមេីលសមុទ្រដែលធំល្វឹងល្វេីយ រួមនឹងមានអ្វីផ្សេងទៀត...។

       # រូបភាព


" នេះជាបន្ទប់របស់ឯង " ជុងហ្គុកប្រាប់ទៅថេយ៉ុង ហេីយក៏បានហុចសេាឲទៅគេ ហេីយបែរខ្លួនចូលបន្ទប់របស់គេវិញដែលនៅទល់មុខនឹងបន្ទប់របស់ថេយ៉ុងនឹងឯង ។

" បាទ! អរគុណ " ថេយ៉ុងទទួលយកសេាហេីយក៏បានចូលទៅក្នុងបន្ទប់គេដូចគ្នា ។ ចូលមកដល់ភ្លាមគេក៏បានរៀបចំខេាអាវដាក់ក្នុងទូរ  នឹងគ្រឿងប្រេីប្រាសប្រចាំថ្ងៃរបស់គេនៅលេីតុសម្អាងនេាះ ។ បន្ទាប់ពីរួចរាល់ហេីយក៏បានទាញទូរស័ព្ទថតរូបសមុទ្រដែលអាចមេីលឃេីញតាមបង្អួចនេាះបង្ហេាះនៅក្មុង  Story IG របស់គេ មិនយូប៉ុន្មានមិត្តរបស់គេក៏បានឆាតសួរក្នុង Story ។

       តឺង~~

- J.m : តេីឯងកំពុងនៅឯណានឹងថេយ៉ុង ?

- thv : យេីងកំពុងនៅជេជូ

- j.m : មិចក៏មិនហៅយេីង នឹង ចាន់កឺ ទៅផង

- thv : គឺប៉ាម៉ាក់យេីងនឹងប៉ាម៉ាក់ជុងហ្គុក
           ជាអ្នករៀបចំឲពួកយេីងមកទីនេះ
           យេីងមិនដឹងទេ ប្រាប់ភ្លាមស្អែកមកតែម្តង

- j.m : អ្ហា! បែបនេះទេអី បេីចឹងយេីងមិនរំខានឯង
           ទៀតទេ ជូនពរឲឯងដេីរលេងជាមួយគ្នា
           សប្បាយចុះណា ហេីយកុំភ្លេចប្រាប់ដំណឹង
           ល្អមកពួកយេីងផង

- thv : ដំណឹងល្អស្អីឯង?

- j.m : ទៅកេាះដេីរលេងតែពីរនាក់ ឯងគិតមេីលខ្លួន
           ឯងទៅ ធំៗអស់ហេីយយេីងគិតថាឯងមិន
           ល្ងង់ត្រឹមរឿងប៉ុណ្ណឹងនេាះទេ

- thv : យ៉ា!! ជីមីនឯងនេះគិតវែងឆ្ងាយណាស់ ចំជា
            ផ្តេសផ្តាស់មែន🤦

- j.m : ហាស! ហា! កុំភ្លេចប្រាប់យេីងណា យេីងទៅ
           ញុំាបាយហេីយ bye 👋

" ផាក ជីមីនឯងនេះកាន់តែផ្តេសផ្តាស់ហេីយ ហេុីយឈប់ខ្វល់ហេីយដេកវិញ " ថេយ៉ុងស្រែកឡេីងតិចៗ ពេលដែលមិត្តញ៉ោះគេបែបនេះ ខ្ជិលចង់គិតច្រេីនបន្តទៀតគេក៏បានដាក់ខ្លួនគេលេីពូកនេាះសិន ចាំល្ងាចឡេីងចាំទៅដេីរលេងបន្តទៀត ។




                 To be continued..............

  

           🌹 Enjoy your reading 🥀
          







            

Continue Reading

You'll Also Like

241K 1.1K 36
Warning - Extremely erotic and sexual. People below 18 might find it disturbing. Suggestion to my readers - Visualize everything! Description - I am...
3.8M 114K 116
Dr. River Johnson didn't know the consequences of sleeping with the Capo of the Sicilian Mafia. She didn't even remember his name or face. But then t...
1.6M 97.3K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
604K 63.6K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...