🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ច...

By Jack_taegukkll

33.1K 2.1K 51

"ទ្រង់មិនចេះស្រលាញ់ មិនចេះញញឹមប៉ុន្តែខ្ញុំនឹងផ្លាស់ប្តូរទ្រង់ដោយស្នាមញញឹមរបស់ខ្ញុំ"ផាក ជីមីន By : Jack 29/10... More

ផ្តើមរឿង
Ep01:មិនចាំបាច់រៀបរាប់!!!
Ep02:ឯងឈប់តាមយើងទៅបានទេ?!!
Ep03:ទូលបង្គំធ្វើបានគ្រប់យ៉ាង
Ep04:វាដល់ពេលហើយ!!
Ep05:ឯងអង្គរក្សឬក៏យើង?!
Ep06:អ្នកទាំងពីរជាគូរស្នេហ៍ឬ?
Ep07:ឯងនៅញញឹមចេញទៀត?!
Ep09:ទ្រង់មិនចាប់អារម្មណ៍ទេ
Ep10:ខ្សែក?!
Ep11:អូនជារបស់បង🔞
Ep12:ទូលបង្គំទើបតែចាប់ផ្តើមប៉ុណ្ណោះ
Ep13:ញញឹមដាក់តែបងម្នាក់បានហើយ
Ep14:ប្រចណ្ឌបង?
Ep15:ជីវិតបង បេះដូងបងសម្រាប់អូនតែម្នាក់
Ep16:យើងត្រឡប់មកវិញហើយ
Ep17:ទ្រង់-ទ្រង់ធ្វើបាបអូន
Ep18:អូនថតធ្វើអី?
Ep19:ហេតុអីត្រូវអោយគេតាមយើង?
Ep20:ចាំបងសងសឹកអោយ🔞
Ep21:កុំសូម្បីតែចង់ប៉ះបុត្ររបស់យើង!!!
Ep22:ទុកអោយកូនអ្នកទៅ
Ep23:ទ្រង់ឈប់បង្ខំបុត្រខ្ញុំម្ចាស់ទៅ!
Ep24:កុំបិទភ្នែកអីបងសុំអង្វរ
Ep25:បងនឹកអូន
Ep26:ទ្រង់ចង់ធ្វើអី?!🔥
ភាគបញ្ចប់👨‍❤️‍💋‍👨

Ep08:ដេកឬមិនដេក?

1K 84 2
By Jack_taegukkll


      គ្រាន់តែមកដល់មន្ទីរពេទ្យនៅទីនេះភ្លាមមិនអោយរាជបុត្រស្រែកទាន់ទេអ្នកបើកឡានលោកឆុងក៏ស្រែក
ហៅពេទ្យអោយនាំគ្នាស្លន់មុន។មិនអោយស្លន់យ៉ាងមិចបើនាយមកដល់ស្រែកហៅថែមទាំងប្រាប់ថាជារាជបុត្រទៀតម្នាក់ៗឡើងញ័រដៃញ័រជើងគ្រាន់តែឃើញព្រះភក្រ្ត
ទ្រង់នរណាមិនស្គាល់ទើបនឹងឃើញព័ត៌មានថ្ងៃមុនពីការបើកបង្ហាញព្រះកាយរបស់ទ្រង់អោយមហាជនបានឃើញ។

      កន្លងទៅប្រហែលជាមួយម៉ោងកន្លះក្រោយគ្រូពេទ្យក៏បានចេញមកអោនគោរពនិងរាយករណ៍អោយទ្រង់បានជ្រាបមិនបាច់អោយទ្រង់ហារមាត់សួរទាន់ទេ។ម្នាក់ៗពិតជាមានការគោរពកោតខ្លាចទ្រង់ខ្លាំងណាស់ដល់ថ្នាក់យ៉ុនហ្គីធ្វើអ្វិមិនត្រូវអ្នកនៅទីនេះគោរពកោតខ្លាចគេជាងអ្នកនៅវាំងទៀតធ្វើអីក៏អោនគោរពសឹងតែមើលមុខមិនឃើញ។

      មួយស្ទុះរាងកាយតូវច្រឡឹងស្ថិតនៅលើគ្រែអ្នកជំងឺក៏បានកម្រើកដឹងខ្លួននាំអោយអ្នកអង្គុយរងចាំក្រោកមកមើលគេយ៉ាងលឿន។

    "ឯងយ៉ាងមិចហើយ?"គ្រាន់តែគេបើភ្នែកមកភ្លាមទ្រង់
ក៏សួរភ្លេត

   "ទូលបង្គំស្រេកទឹក"ជីមីនហើបបូរមាត់ស្លេកស្លាំងនិយាយខ្សាវៗស្តាប់មុនចង់ឮតែថារាជបុត្ររបស់យើងត្រចៀកវៃតាំងពីដើមយាងទៅចាក់ទឹកអោយគេផឹកភ្លាមៗ

    "ក្រោកយឺតៗ"ទ្រង់ជួយទប់បន្តិចដើម្បីផឹកស្រួលពេលផឹកហើយក៏ដាក់អោយគេគេងវិញ។

   "ទ្រង់នៅរងចាំទូលបង្គំឬ?"

  "មកពីឯងជួយជីវិតយើងប៉ុណ្ណោះកុំគិតថាយើងបារម្ភពីឯងនោះ"គេមិនទាន់បាននិយាយអ្វីផងទ្រង់ចាំបាច់បកស្រាយទាំងស្លន់ស្លោរធ្វើអី?ខ្លាចគេចាប់បានថាទ្រង់បារម្ភអង្គុយចាំគេដឹងខ្លួនឬ?

  "ទូលបង្គំមិនទាន់បាននិយាយមួយម៉ាត់ទេក្រាបទូល"

  "???"មានបំណងឌឺទ្រង់មែនទេ?កែវភ្នែកដាក់កំហិតក៏បង្ហាញឡើងធ្វើអោយជីមីនទប់សើចមិនបាន

  "សើចអី?!ឈប់សើចបើមិនចង់អោយយើងដាក់ទោស"

"ឈប់ហើយក្រាបទូល"មើលទ្រង់ចុះសន្ទនាដល់ភ្លេចថាគេកំពុងឈឺហើយតែថាគេធ្វើខ្លួនមិនដូចអ្នកជំងឺសោះតមាត់អោយប៉ប៉ោចនៅសើចទៀត

   "តើទ្រង់បានផ្តល់ដំណឹងទៅខាងរាជវាំងទេពីការធ្វើគត់នេះ?"

   "ទេ!"

  "ហេតុអី?បើទ្រង់មិនផ្តល់ដំណឹងទៅខាងរាជវាំងគេមិចនឹងអាចដឹងថាទ្រង់កំពុងមានគ្រោះថ្នាក់?ចុះបើចៃដន្យទូលបង្គំកើតអ្វីទៅចុះទ្រង់បាននរណាការពារ?"

   "ចង់ស្តីបន្ទោសយើង?"

   "មិនមែនទេក្រាបទូល..គ្រាន់តែចង់អោយទ្រង់បារម្ភពី
ព្រះកាយហើយមានអ្នកមកការពារបន្ថែមប៉ុណ្ណោះ"

   "យើងចេះការពារខ្លួនឯងហើយឯងមិនបាច់មកបារម្ភ"
គេមិនដឹងថាត្រូវនិយាយបែបណាទៀតនោះទេទ្រង់ក្បាលរឹងជាងក្មេងទៅទៀត

   "ធ្វើស្អី?"គ្រាន់តែឃើញគេក្រោកនាយចាប់ជ្រួញចិញ្ចើមហើយក្រោកធ្វើអីទាំងដែលខ្លួនឯងទើបនឹងវះយកគ្រាប់ចេញ?

  "ទូលបង្គំខលប្រាប់បងដាមអីល"

  "មិនបាច់"ឃាត់មិនទាន់ជីមីនក៏ខលទៅចំពេលដាមអីលទទួលភ្លាមតែម្តង។យ៉ុនហ្គីគ្រឺតធ្មេញបន្តិចពេលអ្នកលើគ្រែចចេសបែបនេះ

      ជីមីនបានរៀបរាប់ប្រាប់ដាមអីលទាំងអស់ពីហេតុការធ្វើអោយអ្នកខាងនោះបារម្ភសឹងតែអង្គុយលែងជាប់ក៏ប្រញាប់បញ្ចូនយន្តហោះរាជវាំងមកទទួលពួកគេដោយមានគេមកជាមួយ។

    "មួយសន្ទុះទៀតបងដាមអីលនឹងមកដល់ទ្រង់ត្រៀមព្រះកាយត្រឡប់ទៅរាជវាំងវិញ"ជីមីនបិទទូរស័ព្ទមកនិយាយជាមួយរាជបុត្រក្បាលរឹងចរិតដូចក្មេងមុខមិនបាច់មើលមិនទាំងមើលមុខគេផង

    "ឯងជាអង្គរក្សរបស់យើងក៏ជាមាតាយើង?"ចេះហ៊ានមកស្តីបន្ទោសប្រដៅនាយទៀតផងពិតជាប្រហើនពេកហើយលោកអង្គរក្ស

   "សូមរាជទានទោស"ជីមីនប្រញាប់សុំទោសព្រោះគេក៏រាងជ្រុលព្រោះតែបារម្ភពីទ្រង់ពេកទើបភ្លេចខ្លួន។

  "ឯងចង់ទៅវិញទាំងសភាពបែបនេះ?"

  "ក្រាបទូល"ជីមីនញញឹមខ្សោះវាមិនស្រស់ស្អាតព្រោះតែបបូរមាត់គេនៅស្លេកនៅឡើយគេមិនទាន់បាត់ឈឺផងហេតុអីបង្ខំខ្លួនឯង?យ៉ុនហ្គីមិនហាសន្តីបន្តព្រោះតែមើលទៅគេមិនស្តាប់ទ្រង់ទេពេលនេះតើអង្គរក្សទាំងអស់សុទ្ធតែដូចគេឬ?ព្រមពលីជីវិតការពារអ្នកដទៃទាំងមិនខ្វល់ពីខ្លួនឯង?

      ប្រហែលជិតមួយម៉ោងក្រោយយន្តហោះព្រមជាមួយអង្គរក្ស5-6នាក់បានចុះមកលើដំបូលមន្ទីរពេទ្យមុននឹងចុះទៅខាងក្រោមដែលមានរាជបុត្រនៅទីនោះ

    "សូមគោរពរាជបុត្រ"គ្រប់គ្នាគ្រាន់តែចូលមកដល់ក៏នាំគ្នាអោនគោរពនាយមុននឹងចែកគ្នាមានអ្នកនៅក្នុងមានអ្នកនៅខាងក្រៅ

   "ជីមីនឯងយ៉ាងមិចហើយ?"

  "ខ្ញុំមិនអីទេ"ជីមីនញញឹមដាក់ដាមអីល

  "សូមរាជទានទោសដែលមិនបានតាមការពារទ្រង់"

"មិនអីទេ!ជីមីនគេការពារយើងបានហើយ"

"លើកក្រោយទូលបង្គំមិនប្រហែសអោយទ្រង់យាងទៅណាតែពីរនាក់អង្គរក្សទេក្រាបទូល"

   "អឺម"យ៉ុនហ្គីងក់បន្តិចមិនចង់មានបន្ទូលច្រើននាំតែវែងឆ្ងាយទើបជ្រើសងក់ក្បាលទើបដាមអីលបើកផ្លូវអោយទ្រង់យាងដើម្បីត្រឡប់ទៅរាជវាំងវិញ

  "សូមយាងក្រាបទូល"គ្រប់គ្នាក៏ចាកចេញទៅដោយមានអង្គរក្សពីរនាក់ជួយគ្រាជីមីនចេញទៅ។ឯដាមអីលក៏ចាត់ចែងខាងមន្ទីរពេទ្យរួចទើបចាកចេញទៅព្រមគ្នា

      *រាជវាំងអាយ៍ស្ទូន

      គ្រាន់តែមកដល់រាជវាំងភ្លាមព្រះមាតាទ្រង់ក៏រត់ទៅអោបទ្រង់ភ្លាមធ្វើអោយយ៉ុនហ្គីត្រៀមខ្លួនមិនទាន់ឯដៃគាំងមិនដឹងធ្វើអ្វីភ្លាមៗទហរង់ស្រាប់តែមកអោបគេ

   "បុត្រមិនបានកើតអ្វីទេមែនទេ?"ព្រះមហេសីព្រះកន្សែងពេលទាញបុត្រចេញពីការអោប ទ្រង់ព្រួយព្រះទ័យខ្លាំងណាស់ពេលទទួលបានដំពឹងថាបុត្រមានគេលួចធ្វើគត់វាពីរដងទៅហើយទ្រង់ស្ទើរតែសន្លប់

  "ទូលបង្គំមិនបានកើតអ្វីទេក្រាបទូល"រវល់ភ្លឹកនឹងកាយវិការមាតាដែលចាប់ព្រះកាយទ្រង់បង្វឹលមើលគ្រប់កន្លែងទើបភ្ញាក់ប្រញាប់មានបន្ទូល

  "មិនអីល្អហើយមាតាបារម្ភពីបុត្រខ្លាំងណាស់ តើបុតហរសោយក្រយាហើយឬនៅ?"

   "នៅទេក្រាបទូល"ឃើញទ្រង់ព្រះកន្សែងទើបមិនចង់កុហកទ្រង់នាំអោយបារម្ភមួយតង់ទៀត

   "បើចឹងម៉ោះមកទ្រង់មក"ទ្រង់ដឹកដៃបុត្រទៅអង្គុយតុឯព្រះអង្គក៏បក់ដៃអោយអ្នកបម្រើលើកអាហារមក

    មាតាសម្លឹងបុត្រសោយយ៉ាងមានក្តីសុខវាជាលើកទី1ដែលបុត្រសណ្តាប់តាមបន្ទូលទ្រង់ក្រោយពីបែកគ្នា15ឆ្នាំមិនដឹងថាបុត្រលំបាកយ៉ាងណាទេ។ក្រោយពីសោយរួចទ្រង់ក៏បានទៅដំណាក់តែក្នុងព្រះទ័យបែរជាមិនស្ងប់ចង់ដឹងសុខទុកអ្នកខាងនោះទៅវិញ។

   "ហេតុអីយើងត្រូវខ្វល់ដែរ?"ទ្រង់គិតសុខៗក៏សួរខ្លួនឯងថាហេតុអីទ្រង់ត្រូវខ្វាយខ្វល់ពីអង្គរក្សការតឿនោះទៅវិញ។រូបភាពដែលគេមករងគ្រាប់ជំនួសទ្រង់វានៅតែដិតជាប់ព្រះនេតទ្រង់មិនរលុបទើបក្នុងព្រះទ័យចេះតែព្រួយ

     *ស្អែកឡើង

     រាជបុត្រត្រូវចេញទៅធ្វើរាជកិច្ចតែអ្វីដែលធ្វើអោយទ្រង់ភ្ញាក់ផ្អើលព្រមជាមួយការមិនពេញចិត្តនោះគឺជីមីនមកធ្វើកាថែមទាំងឈរចាំទ្រង់រួចជាស្រេច

   "នរណាអោយឯងមក?"

  "?វាជាតួនាទីទូលបង្គំដែលត្រូវតាមការពារសុវត្ថិភាពរាជបុត្រ សូមយាងក្រាបទូល"

  "ចុះអ្នកផ្សេងធ្វើជំនួសឯងមិនបាន?"

"គេក៏មានការងាររបស់គេដែរក្រាបទូល"

"ទៅសម្រាកហើយហៅដាមអីលមក"

"បងដាមអីលទៅជាមួយព្រះអង្គបាត់ហើយក្រាបទូល"

"យើងទៅខ្លួនឯងក៏បាន"

"នោះរឹតតែមិនអាចហើយក្រាបទូលទុកអោយទូលបង្គំវិញអោយឆាប់ឡើងទៅក្រាបទូលប្រយ័ត្នហួសម៉ោង"
យ៉ុនហ្គីអស់អ្វីថាទើបព្រមឡើងឡានទាំងមុខស្មើរហេតុអីក៏ជំនួសការងារគេមិនបាន?ហេតុអីអោយមនុស្ស្ឈឺមកធ្វើការចុះបើកើតអ្វីទៅគិតយ៉ាងមិច?

   "ជូនយើងទៅហើយមកសម្រាកវិញទៅយើងមិនចង់អោយលេចឮថារាជវាំងប្រើមនុស្សមិនគិតថាគេឈឺ"

  "ទូលបង្គំមិនអីទេក្រាបទូលរបួសប៉ុណ្ណេះទូលបង្គំអាចទ្រាំបានគ្មានបញ្ហាទេ"

   "មានៈ!!"

       មកដល់ក្រុមហ៊ុនរាជបុត្រក៏យាងចូលទៅដោយមិនខ្វល់ពីអង្គរក្សមើលទៅប្រហែលជាខ្ញាល់ជាមួយអង្គរក្សខ្លាំងហើយព្រោះតែហាមគេមិនស្តាប់។មកដល់ក្នុងយ៉ុនហ្គីធ្វើការយ៉ាងស្ងៀមស្ងាត់តាមទម្លាប់ប៉ុន្តែបែរជាមិនឃើញអង្គរក្សចូលមកឬក៏លួចយាមនៅខាងក្រៅព្រោះខ្លាចទ្រង់បន្ទោស?

   "ហាឡូដាមអីល"

   《ក្រាបទូលរាជបុត្រ》

  "ហេតុអីអោយក្មេងនោះមកធ្វើការ?"

  《គឺគេសុំធ្វើទូលបង្គំឃាត់មិនបានទេក្រាបទូល》

"ខលអោយគេសម្រាកទៅបើគេនៅតែមិនព្រមខលមកយើងវិញ"ផ្តាច់ យ៉ុនហ្គីដកដង្ហើមធំសម្លឹងទៅខាងក្រៅ
គេពិតជារឹងទទឹងសម្បើមណាស់បែបនេះទាល់តែលេងធម៌ក្តៅទើបបាន

      ទីបំផុតគេក៏មិនព្រមពិតមែននាំអោយអ្នកខាងក្នុងក្តៅស្លឹកត្រចៀកងឺងតែម្តងហេតុអីគេរឹងក្បាលសម្បើមម៉្លេះ។
ជីមីនត្រូវបានទ្រង់ហៅទៅខាងក្នុងទាំងដែលគេដឹងពីលទ្ធផលថានឹងត្រូវជួបបែបណានៅពេលបន្តិចទៀតនេះ។មកពីគេមិនចង់ទំនេរដៃណាមួយរបួសមិនសូវជាឈឺព្រោះគេលេបថ្នាំរួចហើយវាជាថ្នាំដែលគេបានមកពីជំរុំ
ទើបមិនចង់រំខាននរណាក៏មកការពាររាជបុត្រដោយខ្លួនឯង។ចូលមកដល់ក៏បែរជាឃើញរាជបុត្របើកទ្វារសម្ងាត់បង្ហាញអោយឃើញបន្ទប់យ៉ាងប្រណិតនៅខាងក្នុង។នៅខាងក្នុងតុបតែងយ៉ាងស្រស់ស្អាតរប្រៀបែបខ្សែរាជវង្សធ្វើអោយជីមីនភ្ញាក់ផ្អើលព្រោះមិនដែលឃើញមិនដែលដឹងថាវាមានបន្ទប់បែបនេះពីមុនមក។រាជបុត្រក៏ទើបនឹងដឹងពីដាមអីលដែរព្រោះបន្ទប់នេះធ្វើឡើងសម្រាប់អោយព្រះអង្គសម្រាកព្រះកាយពេលធ្វើរាជកិច្ចហត់នឿយ

   "សូមគោរពរាជបុត្រ"

  "ទៅឆុងកាតហ្វេអោយយើងមួយកែវ"

"ក្រាប-ក្រាបទូល"ស្មានថាហៅមកស្តីបន្ទោសឬក៏គម្រាមហើយតើហៅមកអោយឆុងកាហ្វេទេឬ?ជីមីនប្រញាប់ចេញទៅយ៉ាងលឿនខ្លាចទ្រង់ខ្ញាល់ទៀត។មួយសន្ទុះកាហ្វេក៏បានយកចូលមក

   "នេះកាហ្វេរបស់រាជបុត្រ"មាយមិនតបទើបជីមីនឈរទៅម្ខាងក្នុងចិត្តចង់សួរទ្រង់ថាទ្រង់បើកបន្ទប់សម្ងាត់ធ្វើអី
បើទ្រង់មិនសម្រាក?

  "ទៅក្នុងទៅ"

  "ក្រាបទូល?!"គេស្តាប់ច្រឡំមែនទេ?ទ្រង់អោយគេចូលទៅខាងក្នុង?

  "លឿន!!!"

  "អោ-អោយទូលបង្គំចូលទៅធ្វើអីក្រាបទូល?"

  "យើងអោយចូលក៏ចូលទៅ!!"

  "ក្រាបទូល!!"ទាល់តែទ្រង់សម្លុតទើបគេញាប់ជើងចូលទៅទាំងបុកពោះមិនមែនចង់ឃុំគេទេឬ?យ៉ុនហ្គីក្រោកពីកៅអីធ្វើការចូលទៅជាមួយហើយទ្រង់ស្តាប់តែបិទទ្វារភ្លាមៗនាំអោយជីមីនកាន់តែភ័យថែមមួយកម្រិតទៀតតើទ្រង់កំពុងចង់ធ្វើអី?ទ្រង់លេងអ្វីនឹងគេប្រហោងពោះអស់ហើយ ខ្នងដែលមិនសូវឈឺស្រាប់តែឈឺឡើងព្រោះតែគេព្រឺឆ្អឹងខ្នងខ្ញាកៗតែម្តង

  "ទ្រ-ទ្រង់បិទ-បិទទ្វារធ្វើអ្វីក្រាបទូល"

  "យើងចង់បិទមានបញ្ហាទេ?"ហេតុអីសម្លេងទ្រង់ស្តាប់ទៅគួរអោយខ្លាចខ្លាំងម៉្លេះ?គេមិនធ្លាប់ឃើញទ្រង់ប្រើខ្សែភ្នែកបែបនេះដាក់គេនោះទេ

  "ទេក្រាបទូល"ជីមីនញាប់មាត់អោនមុខចុះព្រោះតែចាប់ផ្តើមខ្លាច

  "ឡើងគ្រែទៅ"

  "ហាស?!"ជីមីនភ្នែកស្លើមុខស្លេកភ្លាមពេលឮទ្រង់មានបន្ទូលឯយ៉ុនហ្គីបែរជាយល់ថាសប្បាយក្នុងការធ្វើបាបគេបែបនេះ

  "សូម-សូមរាជទានទោសតែឡើងគ្រែធ្វើអ្វីទៅក្រាបទូល"គេពិតជាចង់យំណាស់ហេតុអីក៏ទ្រង់មកគម្រាមអោយគេឡើងគ្រែទៅវិញ?មិនមែនគិតធ្វើអ្វីផ្តេសផ្តាសទេដឹង?គំនិតអវិជ្ជមានជាច្រើនក៏ផុសឡើងតែគេហាក់ធ្វើអ្វីមិនបានទាល់តែសោះ

   "មិនស្តាប់បញ្ជាយើង?"

  "ក្រាបទូល"ជីមីនក៏ព្រមដើរសម្តៅទៅគ្រែដែលធំទូលាយរៀបចំយ៉ាងស្អាតបាតមើលពីជ្រុងណាក៏ស្អាតវាជាគ្រែសម្រាប់តែខ្សែរាជវង្សប៉ុណ្ណោះប៉ុន្តែពេលនេះកំពុងមានក្មេងឡើងទៅតាមបញ្ជារបស់រាជបុត្រ

   "ដេកទៅ"ទ្រង់នៅឈរចាំមើលថាគេនឹងដេកឬអត់ តាមពិតទ្រង់មិនចង់ធ្វើបាបតតែមកពីគេដែលក្បាលរឹងប្រាប់អោយសម្រាកក៏មិនព្រមទាល់តែចាប់បង្ខំហើយគម្រាមបែបនេះទើបសម

  "តែទូលបង្គំត្រូវតាមការពារទ្រង់សម្រាកមិនបាន"ទាល់តែទ្រង់សម្រាកទើបគេអាចសម្រាកបានគេមិនអាចសម្រាកមុនទ្រង់ទេ

   "ដេកឬមិនដេក?"ទ្រង់យាងទៅឡើងគ្រែជាមួយនាំអោយជីមីនរហ័សថយទៅក្បាលគ្រែពេលដែលរាជបុត្រស្រាប់តែហក់មករកគេមួយទំហឹង

  "ទ្រង់ចង់-ចង់ធ្វើអ្វី?"

ឆ្លៀតបានប៉ុន្នឹង🥲
To be continued......
សរសេរដោយ ៖ រ៉ាជេក៍🫶

  

  

   

 

  

Continue Reading

You'll Also Like

263K 18.3K 56
ABHIMANYU RATHORE :- Rude , workaholic CEO of Rathore Empire .Devilesing hot , every girls drools over him .But loves his family to dearest . . SAKS...
795K 34.7K 57
"Mujhe jhelna mushkil hai nader," she said with a smile while her gaze was fixed on the table. ("It's difficult to tolerate me, Nader") "Main jhel l...
5.2M 464K 96
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
209K 2.3K 18
I have found an ideal life. I have a loving husband, no work and no danger. This is exactly what I wanted when I ran away and changed my identity. Bu...