✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម�...

By KimJeonVka

69K 3.2K 30

Jeon Jungkook: Top Kim Taehyung: Bottom « មិនថាលេាកជាមនុស្សបេះដូងថ្មយ៉ាងមិចទេ ខ្ញុំនឹងធ្វេីអេាយលេាកស្រលាញ... More

ភាគទី១ ៖ គូរដណ្តឹង
ភាគទី២ ៖ មកតាមណាទៅតាមនឹងទៅ
ភាគទី៣ ៖ ចាំមេីលបងចិត្តរឹងដាក់អូនបានប៉ុន្មាន
ភាគទី៤ ៖ បិទមាត់របស់ឯងទៅ
ភាគទី៥ ៖ ចង់អេាយបងជូនអូនដេីរលេងគ្រប់ទីកន្លែង
ភាគទី៦ ៖ យេីងបានត្រៀមរួចហេីយ ពួកឯងចាំតែធ្វេីតាមយេីងទៅ
ភាគទី៧ ៖ គំនុំកាលពីប៉ុន្មានឆ្នាំមុនយេីងត្រូវតែសងសឹក
ភាគទី៨ ៖ នេះគេត្រូវគ្រាប់កាំភ្លេីង
ភាគទី៩ ៖ យ៉ាងមិចបារម្ភពីអូនមែនទេ ?
ភាគទី១០ ៖ ឯងមិនគួរស្រលាញ់យេីងទេ
ភាគទី១១ ៖ គ្រាន់តែស្រលាញ់មនុស្សម្នាក់ហេតុអ្វីពិបាកយ៉ាងនេះ ?
ភាគទី១២ ៖ ខ្ញុំដឹងថាជាអ្នកណាហេីយ មានមកក៏មានទៅដែរ
ភាគទី១៣ ៖ ពួកយេីងណាត់ជួបគ្នាទៅ
ភាគទី១៤ ៖ ហេតុអ្វីពួកគេមកទីនេះ ?
ភាគទី១៥ ៖ ពួកឯងយេីងមានរឿងអេាយជួយ
ភាគទី១៦ ៖ ល្មមឈប់ធ្វេីពុតហេីយ
ភាគទី១៧ ៖ ខ្ញុំសម្រេចចិត្តហេីយបង ខ្ញុំនឹងទៅប៉ារីស
ភាគទី១៨ ៖ យកក៏យកទៅស្មានយេីងខ្វល់
ភាគទី១៩ ៖ អុះ!!សូមទេាសលេាកមិនអីទេមែនទេ ?
ភាគទី២០ ៖ ហ្ហេីយ..នេះឯងគិតស្អីនឹង ការងារច្រេីនណាស់ឈប់ខ្វល់ទៅ
ភាគទី២១ ៖ ខ្ញុំមិនមានសង្សាទេ ប៉ុន្តែខ្ញុំមានគូរដណ្តឹងរួចហេីយ
ភាគទី២២ ៖ ដល់ពេលសងសឹកវិញម្តងហេីយ
ភាគទី២៣ ៖ ឯងកុំធ្វេីចរិកហួសហេតុពេកបានទេ ?
ភាគទី២៤ ៖ ព្រមទទួលខ្លួនទៅយ៉ាងណាលេាកគេចមិនផុតទេ
ភាគទី២៥ ៖ ឯងពិបាកចិត្តមែនទេ ?
ភាគទី២៦ ៖ ហេតុអី ជាយេីងវិញនេាះ ?
ភាគទី២៨ ៖ លំហែលកាយនៅលេីកេាះ
ភាគទី២៩ ៖ ឯងកុំឈរចុងពេកប្រយ័ត្នមានគ្រេាះថ្នាក់ ឆាប់មកអង្គុយវិញមក
ភាគទី៣០ ៖ ខ្សែរដៃ នេះបងឲខ្ញុំមែនទេ ?
ភាគទី៣១ ៖ សម្រាប់តែអូនម្នាក់ប៉ុណ្ណេាះ
ភាគទី៣២ ៖ ឯងសំណាងហេីយ ព្រេាះឯងជាមនុស្សដំបូងដែលបានញុំាអាហារដែលយេីងបានធ្វេីនេាះ
ភាគទី៣៣ ៖ បែបនេះល្អណាស់! មិនយូមិនឆាប់ជឿថាឯងនឹងគាត់កាន់តែចុះសម្រុងនឹងគ្នាហេីយ
ភាគទី៣៤ ៖ ខ្ញុំស្រលាញ់ឯង ស្រលាញ់តាំងពីឃេីញឯងដំបូងមកម្លេះ
ភាគទី៣៥ ៖ បេីមានភួយសាច់មកឱបនេាះប្រាកដជាកក់ក្តៅ
ភាគទី៣៦ ៖ យេីងមេីលទៅគេមិនធម្មតាដូចជាឯងគិត
ភាគទី៣៧ ៖ កូនត្រូវតែសងសឹកពួកវាជំនួសប៉ា
ភាគទី៣៨ ៖ គេងបែបនេះ គួរឲស្រលាញ់ណាស់
ភាគទី៣៩ ៖ តេីពួកគេទាំងពីរស្គាល់គ្នាបានដេាយរបៀបណា ?
ភាគទី៤០ ៖ ពួកឯងមិនទាន់ស្គាល់យេីងច្បាស់នេាះទេ
ភាគទី៤១ ៖ ការផ្តាច់ពាក្យ
ភាគទី៤២ ៖ ខ្ញុំដេាះលែងគេហេីយ
ភាគទី៤៣ ៖ យេីងនឹងយកគេមកធ្វេីជារបស់យេីងវិញ
ភាគទី៤៤ ៖ ការដាក់សម្ពាធដល់ធំមួយសម្រាប់ខ្ញុំ
ភាគទី៤៥ ៖ ផ្តល់ឱកាសឲបងផងបានទេ ?
ភាគទី៤៦ ៖ យេីងស្មានមិនខុសទេថា C.E.W. គឺជាឯង
ភាគទី៤៧ ៖ តេីយ៉ាងមិចវិញទៅ ឬមួយក៏ឯងនៅស្រលាញ់គេ ?
ភាគទី៤៨ ៖ ថាមិចថេយ៉ុងត្រូវគេចាប់ខ្លួន
ភាគទី៤៩ ៖ ប្រហែលគេចង់គ្រប់គ្រងអំណាចតែម្នាក់ឯងហេីយ
ភាគបញ្ចប់ ៖ បងស្រលាញ់អូន

ភាគទី២៧ ៖ ត្រូវហើយខ្ញុំឆ្គួត ឆ្គួតព្រេាះតែបងនឹង

1.3K 64 0
By KimJeonVka

                @ខាងក្រៅក្លឹប

" ថេយ៉ុង ឈប់ " ជុងហ្គុកស្រែកប្រាប់អ្នកដែលកំពុងចេញទៅរកតាក់សុីនេាះទាំងដំណេីរមិនត្រង់ផ្លូវ ។ រាងស្តេីងទេាះបីជាលឺមានអ្នកស្រែកហៅយ៉ាងណាក៏មិនព្រមបញ្ឈប់ដំណេីរដែរ ។

" គីម ថេយ៉ុង ប្រាប់ថាឲឈប់ " ជុងហ្គុកស្រែករាងខ្លាំងជាមុនរួចក៏រត់សំដៅយ៉ាងលឿនទៅចាប់ដៃអ្នកខាងនេាះ ។

" អ្ហឹស...លែងទៅ " ថេយ៉ុងក្រវាសដៃរាងក្រាសចេញពីខ្លួនហេីយក៏ព្យាយាមដេីរទៅទៀត ។

" កំុរឹងក្បាលពេក ចាំយេីងជូនទៅវិញ " ជុងហ្គុកនៅតែព្យាយាមឃាត់រាងស្តេីង ។

" មិនចាំបាច់ទេ ក្រែងបងមិនចង់ជូនខ្ញុំទៅ ហេីយពេលនេះមកឃាត់ខ្ញុំធ្វេីអី " ថេយ៉ុងងាកមកនិយាយជាមួយរាងក្រាសទាំងស្រវឹងសឺៗ ។

" យប់បែបនេះវាគ្រេាះថ្នាក់ណាស់ ឆាប់ទៅជាមួយយេីងភ្លាមកុំឲយេីងប្រេីធម៌ក្តៅ " ជុងហ្គុកមេីលទៅកាន់រាងស្តេីងទាំងក្រសែលភ្នែកបែបដាក់កំហិត តែគិតហ្ហេសថាអ្នកខាងនេាះនឹងខ្លាច គ្មានផ្លូវទេ ។

" វាជារឿងរបស់ខ្ញុំបងមិនបាច់ខ្វល់ទេ ហេីយយ៉ាងមិចបេីខ្ញុំមិនទៅបងចង់ធ្វេីអីខ្ញុំ " ថេយ៉ុងនិយាយទាំងសេីចឌឺទៅកាន់រាងក្រាស ធ្វេីឲគេក្តៅស្លឹកត្រចៀកនឹងក្មេងក្បាលរឹងនេះជាខ្លាំង ។

" ធ្វេីយ៉ាងមិចហ្ហេស បាន.." ជុងហ្គុកយកអណ្តាតទល់ថ្ពាល់ងក់ក្បាលតិចៗហេីយក៏...។

" ន៎ែ!!! លែងបងធ្វេីអីខ្ញុំ ឆាប់ដាក់ខ្ញុំចុះភ្លាម " ថេយ៉ុងស្រែកឆោលេាភ្ញាក់ពេលដែលរាងក្រាសចាប់លីគេ
ដាក់លេីស្មាដេីរសំដៅទៅរកឡានដែលចតនេាះ ទេាះបីជារាងស្តេីងវាយគេយ៉ាងណាក៏រាងក្រាសមិនដាក់ចុះដែលរហូតមកដល់ក្នុងឡាន រួចក៏រុញគេចូលហេីយមិនភ្លេចគម្រាមគេនេាះដែរ ។

" បេីឯងហ៊ានតែចេញនឹងបានស្គាល់យេីងកាន់តែច្បាស់ " ជុងហ្គុកលេីកដៃចង្អុលអ្នកនៅក្នុងឡានទាំងមុខមាំមិនបានលេងសេីចធ្វេីឲថេយ៉ុងព្រមស្តាប់តាមទាំងមុខក្រញៅ ។ គម្រាមរួចគេក៏បានដេីរសំដៅទៅកន្លែងបញ្ជាឡានដេីម្បីបេីកជូនគេត្រឡប់ទៅវិញ ។ ស្ថានភាពនៅក្នុងឡានគ្មានអ្នកណានិយាយអ្វីទៀតនេាះទេជុងហ្គុកផ្តេាតតែលេីការបេីកឡាន រីឯថេយ៉ុងដេាយសារតែស្រវឹងរាងវិលមុខទេីបសំងំបិទភ្នែកដេក ពេលនេះគេគ្មានអារម្មណ៍ប្រកែកតវ៉ាជាមួយរាងក្រាសទៀតនេាះទេ មានតែតាមដំណេីរនឹងទៅ ។ ប៉ុន្តែមេីលទៅលែងស្ងាត់ទៀតហេីយដេាយសារតែរាងក្រាសចាប់ផ្តេីមនិយាយឡេីងបន្ទាប់ពីស្ងប់ស្ងាត់ជាយូនេាះ ។

" បេីដឹងខ្លួនឯងមិនចេះផឹកហេីយ នៅប្រឹងធ្វេីខ្លាំងផឹកធ្វេីអីទៀត " ជុងហ្គុកស្តីឲទៅកាន់ថេយ៉ុង ធ្វេីឲអ្នកដែលកំពុងសំងំដេកនេាះបេីកភ្នែកឡេីង ។

" ជារឿងរបស់ខ្ញុំ ខ្ញុំចង់ផឹកយ៉ាងមិច " ថេយ៉ុងងាកទៅនិយាយតវ៉ាជាមួយរាងក្រាសវិញមិនឲចាញ់ ។

" គ្មានយ៉ាងមិចទេ តែផឹកឲចេះមេីលសមត្ថភាពខ្លួនឯងផង ឃេីញទេផឹកហេីយវាយ៉ាងមិចពិបាកដល់គេដល់ឯងទៅផ្ទះមិនចង់កេីត " ជុងហ្គុកថាឲថេយ៉ុងម៉ាត់ៗតាមចិត្តដែលខឹងនឹងគេនៅពេលនេះ ។

" ពិបាកអញ្ចឹងហ្ហេស ចុះខ្ញុំមានបានឲបងជូនទៅទេ បងជាអ្នកមកបង្ខំខ្ញុំខ្លួនឯងហេីយតាំងមកថាខ្ញុំធ្វេីឲបងពិបាក " ថេយ៉ុងហួសចិត្តនឹងអ្នកខាងនេាះជាខ្លាំងក្រែងខ្លួនឯងអ្នកបង្ខំគេតេីមិនចឹង ។

" បេីពួកគេមិនបង្ខំស្មានតែយេីងនឹងហ្ហេស ចង់ជូនឯងទៅនេាះ " សម្តីបញ្ជាក់ច្បាស់ៗរបស់រាងក្រាសធ្វេីឲរាងស្តេីងស្តាប់ហេីយឈឺក្នុងទ្រូងជាខ្លាំងតែគេមិនយំនេាះទេ ព្រេាះគេមិនចង់ឲអ្នកណាឃេីញភាពទន់ជ្រាយរបស់គេ ។

" ដាក់ខ្ញុំត្រឹមនេះហេីយ ហេីយបងទៅចុះ ខ្ញុំមិនចង់ឲអ្នកជូនខ្ញុំទៅវិញទាំងបង្ខំចិត្តជូនទៅនេាះទេ "
ថេយ៉ុងនិយាយខ្សៀវៗទាំងអស់កម្លាំងខ្លាំងណាស់បូកទាំងជាតិស្រវឹងនៅក្នុងខ្លួនទៀតគេពិតជាងងុយណាស់ ។ ប៉ុន្តែគេក៏មិនចង់បន្តទៅជាមួយគ្នាដែលបេីតាមពិតគេគ្មានចិត្តចង់ជូននេាះទេ មកដេាយសារគេបង្ខំប៉ុណ្ណេាះ ។

" បិទមាត់ទៅ "

" បងយ៉ាងមិចនឹង ក្រែងមិនចង់ជូនខ្ញុំទេ ដល់ពេលខ្ញុំឲដាក់ខ្ញុំចុះ បងមកឲខ្ញុំបិទមាត់ ឆាប់ឈប់ឡានភ្លាមទៅ " ថេយ៉ុងដេាះខ្សែរក្រវ៉ាត់ចេញចង់បេីកទ្វាឡានចុះពេលឃេីញជុងហ្គុកមិនធ្វេីតាមសម្តីខ្លួនទាំងដែលឡាននៅតែបង្វិលកង់ទៅមុខយ៉ាងលឿននេាះ ។

"  គីម ថេយ៉ុង ឯងឆ្គួតមែនទេ? ងុឺត...." ជុងហ្គុកចាប់ហ្រ្វាំងឡានលាន់លឺយ៉ាងខ្លាំង និងមិនភ្លេចស្រែកថាអ្នកខាងនេាះដែលកំពុងតែធ្វេីរឿងឆ្គួតឡប់មិនខ្លាចមានគ្រេាះថ្នាក់សេាះ ។

" ត្រូវហើយខ្ញុំឆ្គួត ឆ្គួតព្រេាះតែបងនឹង " ថេយ៉ុង
និយាយទាំងមិនដឹងអីដេាយសារតែជាតិសុរ៉ានៅក្នុងខ្លួនពេលនេះគេធ្វេីអីមិនបានគិតនេាះទេ ។ គ្រាន់តែឃេីញឡានឈប់ភ្លាមគេរៀបនឹងចុះទៅហេីយ ប៉ុន្តែត្រូវរាងក្រាសឃាត់ទាន់ ។

" ចង់ចុះទៅណា ឆាប់ឈប់ភ្លាម " ជុងហ្គុកទាញដៃអ្នកខាងនោះត្រឡប់មកវិញ ប៉ុន្តែរាងស្តេីងនៅតែរេីចុះរេីឡេីងចង់ឲរាងក្រាសលែងខ្លួនតែវាមិនងាយនេាះទេមាឌគេប៉ុណ្ណឹងតេីមិចនឹងអាចឈ្នះមាឌធំរបស់
ជុងហ្គុកបានទៅថែមទាំងពេលនេះគេកំពុងតែស្រវឹងទៀត តេីអាចស៊ូរួចបែបណា ? ។

" អ្ហឹក លែងទៅខ្ញុំចង់ចុះ ប្រាប់ថាលែង អឹម..." ទេាះបីជាដឹងថាខ្លួនមិនអាចឈ្នះ តែនៅតែមានៈរេីបម្រាសជាខ្លាំងតែក៏ត្រូវស្ងាត់មាត់លែងរេីអ្វីទាំងអស់ហេីយក៏បេីកភ្នែកធំៗ បន្ទាប់ពីបបូមាត់របស់គេត្រូវបាន
បបូមាត់រាងក្រាសកំពុងតែក្រេាបពីលេីបឺតជញ្ជក់តិចៗតាមចិត្តដែលខ្នាញ់នឹងចរឹករឹងមានៈរបស់អ្នកក្រេាមខ្លួនដែលផឹកស្រវឹងឡេីងលែងដឹងខ្យល់អីហេីយ ។ នេះជាលេីកទី១ហេីយដែលគេបានឃេីញថេយ៉ុងស្រវឹងខ្លាំងបែបនេះនឹងនិយាយមិនសូវជាដឹងអីសេាះ បេីតាមចរឹកគេពីមុនណាមិនមែនចេញមកបែបនេះទេទេាះបីជាខ្លួនថាឲយ៉ាងណាក៏ដេាយ ។

" អ្ហឹស...បង..អឹម " ថេយ៉ុងនិយាយឡេីងបានបន្តិចនៅពេលមាត់មានសេរីភាពវិញ តែមិនទាន់បានប៉ុន្មានផងត្រូវបិទវិញពេលដែលជុងហ្គុកទម្លាក់
បបូមាត់បឺតជញ្ជក់គេម្តងទៀតថែមទាំងម្តងនេះ
រេាលរាលខ្លាំងជាមុនទៅទៀត ដេាយរាងក្រាសបានជ្រែកអណ្តាតចូលទៅក្នុងក្រអូបមាត់រាងស្តេីងដេីម្បីដួសដងយកជាតិផ្អែមចេញពីមាត់រាងស្តេីងដេាយមិនចេះចិត្តណាយ ។ ពេលនេះគេមិនយល់ពីខ្លួនឯងនេាះទេថាគេកំពុងតែធ្វេីអ្វី គ្រាន់តែបានថេីបអ្នកខាងនេាះស្រាប់តែធ្វេីឲគេមិនចង់ដក់មាត់ចេញពីបបូមាត់ទន់គួរឲចង់ប៉ះពាល់នេាះសេាះតែម្តង ទេីបគ្រាន់តែដកហេីយគេក៏បានថេីបម្តងទៀតថែមទាំងខ្លាំងជាងមុន
ពង្វក់ឲរាងស្តេីងលេចលង់ទៅតាមការពង្វក់របស់គេថែមទាំងថេីបតបតរទៅវិញយ៉ាងជាទីគាប់ចិត្តអ្វីដែលពិសេសនេាះការថេីបគ្នានេះ សុទ្ធតែជាស្នាមថេីបដំបូងរបស់ពួកគេទាំងពីរតាំងពីធំដឹងក្តីមកមិន
ដែលប្រគល់ឲអ្នកណា តែពេលនេះត្រូវបានបាត់បង់ទៅឲអ្នកជាគូរដណ្តឹងរៀងៗខ្លួន ។ ប៉ុន្តែអ្វីៗត្រូវបានកាត់ផ្តាច់បន្ទាប់ពីជុងហ្គុកឃេីញថាអ្នកដែលគេកំពុងតែថេីបនេាះគេងលង់លក់មិនតបតរមកគេវិញ ធ្វេីឲរាងក្រាសដកបបូមាត់ចេញទាំងចិត្តមិនចង់ តែក៏ត្រូវធ្វេីព្រេាះគេមិនអាចបំពានទៅកាន់អ្នកដែលកំពុងគេងលក់នេាះទេ ។

" តេីអម្បាញ់នេះយេីងកំពុងតែធ្វេីអីទៅ ? " ជុងហ្គុក
និយាយឡេីងតិចៗ បន្ទាប់ពីភ្ញាក់ដឹងខ្លួនវិញ ហេីយក៏សួរខ្លួនឯងថាពេលមុននេះគេកំពុងតែធ្វេីអី នេះគេញៀននឹងការថេីបដែលធ្វេីឲគេភ្លេចថាអ្នក
ដែលត្រូវគេថេីបជាមនុស្សតែម្នាក់ដែលគេតែងតែនិយាយថាស្អប់មិនចូលចិត្តដែលត្រូវជាគូរដណ្តឹងគេអញ្ចឹងហ្ហេស ។ ជុងហ្គុកក្រវីក្បាលហួសចិត្តនឹងខ្លួនឯងទាំងលួចសេីចតិចៗ ហេីយក៏រៀបចំខ្លួន
ថេយ៉ុងឲគេងស្រួលបួលរួចក៏បានបេីកឡានសំដៅទៅកាន់ខន់ដូររបស់រាងស្តេីងរហូតទាល់តែបានមកដល់ រាងក្រាសចតឡានទុកហេីយក៏មិនបានដាសអ្នកកំពុងគេងនេាះឲងេីបឡេីងមកដែល គេបានបីថេយ៉ុងដាក់ក្នុងរវង្វង់ដៃដេីរសម្តៅទៅជាន់រាងស្តេីងដែលកំពុងស្នាក់នៅនេាះ ។

            ក្រាក...សម្លេងបេីកទ្វាបន្ទប់បានបន្លឺឡេីងហេីយក៏បិទទៅវិញដេាយសារជេីងវែងរបស់រាងក្រាសនៅពេលដែលខ្លួនបានបីអ្នកនៅក្នុងដៃចូលមកក្នុងបន្ទប់ ។ ជុងហ្គុកដាក់ថេយ៉ុងលេីពូកថ្នមៗខ្លាចគេភ្ញាក់ រួចក៏បន្តដេាះស្បែកជេីងឲគេចេញ បន្ទាប់ពីរួចរាល់ហេីយគេក៏អង្គុយសម្លឹងមេីលមុខអ្នកដែលកំពុងគេងលក់យ៉ាងសុខស្រួលនេាះទាំងយកដៃទៅវែកសក់បាំងមុខគេចេញហេីយបន្តមេីលខ្លួនគេពីក្បាលដល់ចុងជេីងហេីយពិចារណាថាគួរតែជូតខ្លួនឲគេឬអត់ តែបេីមិនជូតគេប្រាកដជាគេងមិនលក់ហេីយ ។ ជាចុងក្រេាយគេក៏សម្រេចចិត្តថាជូតឲ ដេាយគេបានដេីរទៅយកកន្សែងនឹងទឹកដាក់ចាន
ដែកដេីម្បីជូតខ្លួនឲគេ ។ ជាដំបូងគេក៏បានដេាះអាវថេយ៉ុងជាមុនសិនគ្រាន់តែដេាះភ្លាមធ្វេីឲមានអារម្មណ៍ថាក្តៅមុខភាយៗនៅពេលដែលឃេីញសាច់ដ៏សរលេាងព្រិលនេាះនឹងឆ្អឹងដងកាំបិតដែលគួរឲទាក់ទាញបូករួមជាមួយចុងឆេីរីមួយគូរដែលមាន
ពណ៌ផ្កាឈូកនេាះទៀតរឹតតែធ្វេីឲគេកាន់តែមិនស្រួលខ្លួន ។ ប៉ុន្តែគេព្យាយាមដាសស្មារតីឲត្រឡប់មកវិញរួចក៏បន្តជូតឲឆាប់ហេីយ បេីយូជាងនេះគេអាចនឹងទប់អារម្មណ៍មិនបាន ពេាលគេជូតតែមួយកំណាត់លេីតែប៉ុណ្ណេាះ ខណៈដែលរួចរាល់ហេីយគេក៏បានដេីរសម្តៅទៅរកទូខេាអាវយកអាវយឺតសររាងរលុងមកពាក់ឲរាងស្តេីងរួចដេាយ
មិនភ្លេចទាញភួយមកដណ្តប់ត្រឹមទ្រូងរបស់គេដែលជាចុងបញ្ចប់ ។

" ហេុីយ!!! រួចហេីយឯងនេះចំជាអំពុលទុក្ខយេីងពិតមែន " ជុងហ្គុកនិយាយស្តីឲអ្នកដែលកំពុងគេងលង់លក់មិនដឹងខ្យល់អីនេាះ  រួចក៏ងាកទៅមេីលជុំវិញបន្ទប់របស់ថេយ៉ុងវិញឃេីញថាគេរៀបចំបានស្អាតថែមទាំងមានក្លិនបន្ទប់ក្រអូបទៀតផង គេជាមនុស្សមិនមែនស្អាតតែកាយនេាះទេ សូម្បីតែបន្ទប់ របស់ប្រេីសប្រាសក៏ស្អាត់បាតដែរ ។ ងាកចុះងាកឡេីងគេក៏បានប្រទះឃេីញរូបថតគេនឹងថេយ៉ុងថ្ងៃភ្ជាប់ពាក្យនេាះដាក់តាំងនៅលេីតុ គេដេីរទៅលេីកយកមកមេីលទាំងមិនមាត់ ហេីយបានងាកទៅមេីលអ្នកដែលកំពុងគេងនេាះទាំងគិតរឿងក្នុងចិត្តជាច្រេីន
។ បន្ទាប់ពីទុករូបថតកន្លែងដេីមហេីយ គេក៏បានចាកចេញត្រឡប់ទៅវិញ ព្រេាះថាយប់ជ្រៅដែរហេីយគេត្រូវការសម្រាកដូចគ្នា ។







               To be continued...........

          🌹 Enjoy your reading 🥀








Continue Reading

You'll Also Like

3M 192K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
353K 31.8K 32
She is shy He is outspoken She is clumsy He is graceful She is innocent He is cunning She is broken He is perfect or is he? . . . . . . . . JI...
1M 15.3K 38
Ivy Williams had always aspired to complete her university journey without any interruptions or complications. However, not even two months into her...
148K 11.5K 20
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...