🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ច...

By Jack_taegukkll

33.1K 2.1K 51

"ទ្រង់មិនចេះស្រលាញ់ មិនចេះញញឹមប៉ុន្តែខ្ញុំនឹងផ្លាស់ប្តូរទ្រង់ដោយស្នាមញញឹមរបស់ខ្ញុំ"ផាក ជីមីន By : Jack 29/10... More

ផ្តើមរឿង
Ep01:មិនចាំបាច់រៀបរាប់!!!
Ep02:ឯងឈប់តាមយើងទៅបានទេ?!!
Ep03:ទូលបង្គំធ្វើបានគ្រប់យ៉ាង
Ep04:វាដល់ពេលហើយ!!
Ep05:ឯងអង្គរក្សឬក៏យើង?!
Ep06:អ្នកទាំងពីរជាគូរស្នេហ៍ឬ?
Ep08:ដេកឬមិនដេក?
Ep09:ទ្រង់មិនចាប់អារម្មណ៍ទេ
Ep10:ខ្សែក?!
Ep11:អូនជារបស់បង🔞
Ep12:ទូលបង្គំទើបតែចាប់ផ្តើមប៉ុណ្ណោះ
Ep13:ញញឹមដាក់តែបងម្នាក់បានហើយ
Ep14:ប្រចណ្ឌបង?
Ep15:ជីវិតបង បេះដូងបងសម្រាប់អូនតែម្នាក់
Ep16:យើងត្រឡប់មកវិញហើយ
Ep17:ទ្រង់-ទ្រង់ធ្វើបាបអូន
Ep18:អូនថតធ្វើអី?
Ep19:ហេតុអីត្រូវអោយគេតាមយើង?
Ep20:ចាំបងសងសឹកអោយ🔞
Ep21:កុំសូម្បីតែចង់ប៉ះបុត្ររបស់យើង!!!
Ep22:ទុកអោយកូនអ្នកទៅ
Ep23:ទ្រង់ឈប់បង្ខំបុត្រខ្ញុំម្ចាស់ទៅ!
Ep24:កុំបិទភ្នែកអីបងសុំអង្វរ
Ep25:បងនឹកអូន
Ep26:ទ្រង់ចង់ធ្វើអី?!🔥
ភាគបញ្ចប់👨‍❤️‍💋‍👨

Ep07:ឯងនៅញញឹមចេញទៀត?!

1K 77 6
By Jack_taegukkll


     យ៉ុនហ្គីរវល់ជាប់ដៃស៊ីញ៉េឯកសារជាច្រើនដែលវាត្រឹមរយៈពេលពីរថ្ងៃដែលទ្រង់មិនបាននោគ្រប់គ្រងនេះបើទ្រង់ទុកចោលទៀតហូរហ៊ាមិនខាន។

     "គេងលក់ហើយហ្ហេស?សូម្បីតែគេងក៏ដូចកូនក្មេង"
ទ្រង់ងាកទៅអ្នកម្ខាងដែលរឹកក្បលចចេសដាក់ទ្រង់មុននេះឃើញថាលង់លក់ទាំងថ្ពាល់ហ៊ាគេងក្បាលធ្លាក់មើលហើយពិបាកភ្នែកខ្លាំងណាស់។យ៉ុនហ្គីទុកប៊ិចចុះរួចក៏ក្រោយទាញអាវធំរបស់ទ្រង់មកបត់ដាក់អោយគេកើយអោយស្រួល

   "មិនថាកាយវិការមិនថាចរិតរបស់ឯងដូចគេណាស់តើឯងជាកូនខ្មោចមែនទេ?"ទ្រង់ពោលក្នុងចិត្តទាំងប្រើព្រះហស្ថអង្អែលសក់មុននឹងអូសមកប៉ះថ្ពាល់ប៉ោងៗរបស់អ្នកគេងលក់។វាជាលើកទី1ដែលទ្រង់ប៉ះថ្ពាល់នរណាម្នាក់បែបនេះទ្រង់មានអារម្មណ៍ថាប្លែកហើយក្នុងព្រះទ័យក៏ជឿជាក់ថាគេជាក្មេងម្នាក់នោះទាំងស្នាមញញឹមទាំងកាយវិការគ្រប់យ៉ាងវាដូចសម្បើមណាស់តែទ្រង់មិនអាចបញ្ជាក់បានព្រោះថាទ្រង់ចងចាំគេម្នាក់ឯងឯគេមិនចាំទ្រង់
ទើបធ្វើអោយទ្រង់មានភាពស្ទាក់ស្ទើរមិនច្បាស់ថាគេជាកូនខ្មោចរបស់ទ្រង់ឬមួយក៏អត់។

    "ហ្ហឺយ!ផ្តេសផ្តាសពិតមែន"ទ្រង់បោសវាសគំនិតចេញព្រោះវាមិនអាចទៅរួចដែលកូនខ្មោចដែលគេចងចាំមិនបានចងចាំគេ នាយមិនជឿ!ឬមួយក៏គេនៅក្មេងពេក?ទ្រង់ឈប់គិតក៏សំដៅទៅតុធ្វើការវិញមួយសន្ទុះទ្រង់យល់ងងុយប៉ុន្តែទ្រង់នៅតែស៊ូមិនព្រមសម្រាក។

     *2ម៉ោងក្រោយ

   ជីមីនសង្ងំគេងលក់យ៉ាងស្ងប់ស្គាល់ប៉ុន្តែមិនយូរប៉ុន្មានក៏ភ្ញាក់ព្រោះរាជបុត្រត្រូវត្រឡប់ទៅរាជវាំងវិញ។

   "ដល់វាំងសម្រាកបន្តទៅ"ឃើញថាគេដូចជាមិនទាន់អស់ងងុយក៏យល់ថាទ្រង់ខុសដែរដែលដេញគេអោយដេកៗមិនបានប៉ុន្មានក៏ដាស់វិញ។ប៉ុន្តែបើមិនដាស់បាននរណាជូនទ្រង់មកវិញ?គិតអោយទ្រង់បីគេដាក់ឡានហើយបើកជូនគេមកសម្រាកនៅវាំងវិញ?ឬក៏ទុកគេអោយគេងនៅសណ្ឋាគារក្នុងការិយាល័យទ្រង់តែម្នាក់ឯង?វាមានតែវិធីដាស់នេះឯងទើបជាដំណោះស្រាយណាមួយទ្រង់នៅមិនទាន់បាត់ងងុយខ្លាចបើកឡានទៅមានគ្រោះថ្នាក់

   "ខ្ញុំម្ចាស់គេងឆ្អែតហើយគិតតែទ្រង់វិញទៅៗវិញសម្រាកអោយបានច្រើន"ជីមីនញញឹមតបទ្រង់យ៉ាងស្រស់ដូចរាល់ដងតែលើកនេះទ្រង់មិនបានស្តីថាថែមទាំងមើលមុខគេតាមកញ្ចក់ថែមទៀតឯគេមិនបានដឹងនោះទេព្រោះរវល់មើលផ្លូវ។

    "ឯងធ្លាប់មានអតីតកាលទេ?"សុខៗទ្រង់ស្រាប់តែសួរនាំទាំងមិនដឹងថាទ្រង់កំពុងមានបន្ទូលចង់ដឹងពីអតីតកាលរបស់គេ

  "បែបណាដែរទៅ?កុំប្រាប់ណាថាទ្រង់ចង់ចែករំលែកអតីតកាលជាមួយទូលបង្គំ"

  "យើងសួរឯងឆ្លើយមក"

  "ខ្ញុំម្ចាស់មានតែចាំមិនច្បាស់ព្រោះកាលនោះទីតែអាយុ7ឆ្នាំ"

  "និយាយមក"ទ្រង់ហាក់ចង់ដឹងចង់ឮសម្បើមណាស់ពេលឮរាងតូចនិយាយពីកាលកេនៅអាយុ7ឆ្នាំ។ត្រូវហើយកាលនោះទ្រង់10ឆ្នាំគេទើបតែ7ឆ្នាំប៉ុណ្ណោះ

  "ទូលបង្គំមិនលាក់បាំងទ្រង់ទេតាមពិតទូលបង្គំជាក្មេងកំព្រាត្រូវឪពុកម្តាយបោះបង់ចោលតាំងពីតូចធំធាត់ឡើងនៅក្នុងមណ្ឌលកុមារកំព្រាប៉ុណ្ណោះ"គេនិយាយទាំងញញឹមហាក់សប្បាយចិត្តមិនបានអន់ចិត្តដែលត្រូវបានឪពុកម្តាយបោះបង់ព្រោះតែគេរស់នៅក្នុងមណ្ឌលគឺសប្បាយរីករាយមិនដែលមានទុកកង្វល់មិនដែលខ្វះភាពកក់ក្តៅឡើយមណ្ឌលប្រៀបដូចជាគ្រួសាររបស់គេយ៉ាងចឹង។

   "........."យ៉ុនហ្គីមិនមាត់កគ្រាន់តែសម្លឹងមើលស្នាមញញឹមដែលក្មេងនេះតែងតែញញឹមមិនរលុបទោះជីវិតគេសោះកក្រោះក៏គេអាចញញឹមបានខុសពីទ្រង់ដែលជាក្មេងដែលរឹងរូសហើយបើស្អប់របស់អ្វីហើយគឺស្អប់កប់ឆ្អឹងតែម្តងតាំងពីកុមារភាពមកម៉្លេះ

   "ប៉ុន្តែទីនោះប្រៀបដូចជាផ្ទះក្មេងៗនៅទីនោះប្រៀបដូចជាគ្រួសារដ៏កក់ក្តៅសម្រាប់ទូលបង្គំរហូតដល់ទូលបង្គំមានអាយុ6ឆ្នាំក៏មានគ្រួសារមួយមកទទួលទូលបង្គំទៅចិញ្ចឹមទោះចិត្តមិនចង់ប៉ុន្តែម៉ាដាមក៏លួងលោមចង់អោយទូលបង្គំទទួលបានបទពិសោធន៍ជីវិតដែលចាកចេញពីមណ្ឌលទៅរស់នៅខាងក្រៅជាមួយគ្រួសារថ្មីដែលរីករាមានប៉ាមានម៉ាក់ទូលបង្គំក៏យល់ព្រម
គ្រួសារថ្មីពួកគាត់ពិតជាចិត្តល្អខ្លាំងណាស់ចិញ្ចឹមបីបាច់
និងបានអោយខ្ញុំរៀនសាលាថ្លៃៗរហូតដល់រៀនចប់តែ
ពួកគាត់មិនបានបំពេញសន្យាថានឹងឈរចាំអោយកម្លាំងចិត្តទូលបង្គំពេលជោគជ័យនោះទេពួកគាត់ក៏បានចាកចេញទៅទាំងពីរនាក់ព្រោះតែត្រូវថ្នាំរបស់គេពេលនោះហើយទើបទូលបង្គំសន្យានឹងខ្លួនឯងថានឹងរកឃាតករអោយឃើញក្រោយពេលរកឃើញប៉ាក៏បានសរសេរសំបុត្រទុកហើយអ្វីដែលគាត់ចង់ឃើញខ្ញុំជោគជ័យនោះគឺសម្រេចបំប្រាថ្នាខ្លួនឯងពេលនេះខ្ញុំក៏ធ្វើបាន"ជីមីនរៀបរាប់ទាំងស្នាមញញឹមមិនរលុបតែវាដូចជាជូរចត់ខ្លាំងណាស់

   "ចុះពេលនេះឯងរស់នៅឯណា?"

  "តាមពិតទូលបង្គំទើបនឹងផ្លាស់មកពីអាឡឺម៉ងព្រោះតែពេលទូលបង្គំត្រូវរៀនបន្តប៉ាបានផ្ញើរខ្ញុំទៅអោយលោកពូនៅអាឡឺម៉ង់មើលថែទូលបង្គំបន្តពីគាត់មុនពេលគាត់បាត់បង់ជីវិត"

  "បានន័យថាគាត់បានដឹងថាខ្លួនឯងនឹងបាត់បង់ជីវិត?"

"ក្រាបទូល"

  "ចុះរឿងឯងអាយុ7ឆ្នាំ?!!"

"ដល់រាជវាំងហើយក្រាបទូល"មិនទាន់ទាំងបានស្តាប់រឿងកាលអាយុ7ឆ្នាំផងក៏ដល់វាំងបាត់ស៊យមែនខំចាំស្តាប់តែយ៉ាងណាក៏បានដឹងពីដំណើរជីវិតរបស់អង្គរក្សរបស់ទ្រង់ដែរ។ទ្រង់សរសើរគេដែលអាចញញឹមបានដល់ថ្ងៃនេះបើទ្រង់ត្រូវមាតាបិតាទុកចោល15ឆ្នាំទ្រង់ខឹងស្អប់ប៉ុន្នឹងគេវិញតាំងពីកើតម៉្លេះនិយាយទៅគេសំណាងជាងទ្រង់ត្រង់គេតែងតែទទួលបានការស្រលាញ់ថ្នាក់ថ្នមពីមនុស្សជុំវិញខ្លួនតែទ្រង់សោះកក្រោះគ្មានសូម្បីតែម្នាក់អាចពឹងពាក់បាន

   "ទៅសម្រាកទៅ"

  "ទ្រង់ក៏ដូចគ្នាចាំថ្ងៃស្អែកទូលបង្គំនិយាយរឿងអតីតកាលប្រាប់ទ្រង់បន្ត"

  "មិនខ្លាចយើងដឹងរឿងអាថ៍កំបាំងឯងទេ?"

  "ខ្ញុំម្ចាស់គ្មានអាថ៍កំបាំងផងមានអ្វីត្រូវខ្លាច?"ទ្រង់មិនមាត់ក៏ដើរចូលវាំងសំដៅទៅដំណាក់ទ្រង់ធ្វើមិនដឹងឯជីមីនក៏បានត្រឹមអេសក្បាលហើយទៅបន្ទប់របស់គេវិញដូចគ្នា

      *Jimin Room

    "សឺត!!ឯងដឹងទេថាថ្ងៃនេះយើងបាននិយាយអតីតកាលប្រាប់រាជបុត្រមុខងាប់នោះ"ជីមីនថើបតុក្កតា
របស់ខ្លួនមុននឹងនិយាយរៀបរាប់

   "មើលទៅទ្រង់ដូចជាចង់ដឹងរឿងយើងណាស់មិនដឹងថាហេតុអីសុខៗទ្រង់សួរពីវាទេនៅមានឯងទៀតទ្រង់ចង់ដឹងពីឯងសម្បើមណាស់"ជីមីននិយាយជាមួយតុក្កតាសុខៗក៏ហួសមកចិញ្ចៀនដែលនៅលើដៃតុក្កតានោះរួចនិយាយ

   "រឿង7ឆ្នាំមុនមែនទេ?!"

    *ស្រម៉ៃ

    "ឈប់តាមរំខានប្រសាទយើងទៅបានទេ?"ក្មេង
អាយុ10ឆ្នាំក្រពុលមុខនឹងអាល្អិតនៅក្បែរខ្លួនជាខ្លាំងរកតែអានសៀវភៅមិនបានតាមរំអុកទារការ៉េមរហូតតាំងពីដើរបុកមកតាមគេដូចស្រមោចរោមស្ករទាំងដែរមិនដែលមាននរណាហ៊ានមកបៀតខ្លួនទាល់តែសោះប៉ុន្តែក្មេងនេះនិយាយពីក្លាហាន។មុខគេកាចប៉ុន្នឹងហើយគេមិនព្រឺជាមួយសោះមានតែញញឹមស្ញេញៗចូលមកជិតគេថែម

    "មិនឈប់ៗមិនឈប់ដាច់ដាតទាល់តែបងទិញការ៉េមអោយខ្ញុំ"

   "អីគេ?!អាវរៀនយើងថ្ងៃមុនយើងមិនទាមទារអោយបោកផងមកទារការ៉េមពីយើងស្អី?"

  "អត់ហ្ហេអូនចង់បានការ៉េម"ជីមីនរំអុកទាញអាវគេចង់
ខ្ជួញព្រះអើយ។ដោយសារតែគេមិនព្រមលែងទើបគេព្រមទិញអោយឃើញថាអាល្អិតនេះសប្បាយអរដូចត្រូវរង្វាន់ធំយ៉ាងចឹង

  "ខំញាំទៅឯងតិចឈឺកផ្តាសាយមករៀនមិនកើត"

  "ញាំសិនចាំគិតទៀត"សម្តីគេធ្វើអាក្មេងអាយុ10ឆ្នាំគាំងឈប់និយាយព្រោះមិនដឹងប្រដៅថាមិចបើក្បាលរឹងតមាត់មិនបាត់បែបនេះ

     --------

   "បងអោយអីchimmyនឹង?"ថ្ងៃដែលគេប្រឡងបញ្ចប់គេបានមកសាលាថ្ងៃចុងក្រោយហើយក៏មកដើម្បីជួបអាល្អិតម្នាក់ឯងមុននឹងឡើងយន្តហោះទៅឆ្ងាយគេច្បាស់ជានឹកក្មេងរំខានម្នាក់នេះខ្លាំងមិនខាន

   "ហុចដៃមក"ជីមីនតូចក៏ហុចដៃអោយក្មេងអាយុ10ឆ្នាំបំពាក់ចិញ្ចៀនអោយទាំងមិនដឹងស្មានថាវាជាកាដូរតបស្នងដែលគេបានអោយខ្សែរកខ្លាឃ្មុំទៅគេ

  "ត្រូវពាក់ចិញ្ចៀននេះអោយជាប់មិនត្រូវដោះចេញនោះទេចាំបងត្រឡប់មកវិញមកយកឯងទៅនៅជាមួយក្មេងក្បាលខូច"

   "បងចង់ស៊ូទៅណា?"រាងតូចសួរទាំងចង់ពេបមាត់

  "សឺត!បងទៅរៀនតពេលមកវិញបងនឹងយកមីៗទៅរស់នៅជាមួយធ្វើជារបស់បងឮទេ?"ថើបថ្ពាល់គេរួចក៏និយាយធ្វើដូចគូសង្សារដែលត្រូវបែកគ្នាព្រោះទៅរៀបន្តយ៉ាងចឹងលោកអើយចេះមានស្នេហាតាំងពីអាយុ7ឆ្នាំគិតហើយក៏អៀនដែរ។

   "តើទៅយូរទេ?"

  "មិនយូរទេតែតិចមកវិញហើយចាំបងណា"ក្មេងអាយុ10ឆ្នាំញញឹមអង្អែលថ្ពាល់គេថ្នមៗមុននឹងទាញគេមកអោបជាប់ទ្រូង។

  "Chimmyចាំបងស៊ូណា"

  "បងនឹងឆាប់ត្រឡប់មកវិញថែខ្លួនកុំលេងជាមួយនរណាផ្តេសផ្តាសហាមមិនអោយទៅយំទារការ៉េមពីគេដាច់ខាតឮទេ?"

  "បាទ"មុននឹងទៅគេផហតែផ្តាំច្រើនណាស់រហូតជីមីនភ្លេចពាក់កណ្តាលទៅហើយ

     *បច្ចុប្បន្ន

    "តើពេលធំឡើងគាត់សង្ហារប៉ុណ្ណាទៅខ្ញុំពិតជាចង់ឃើញគាត់ខ្លាំងណាស់"គេតែងតែនឹកឃើញអតីតកាលតែអ្វីដែលគេចាំមិនបានគឺមុខរបស់ក្មេងអាយុ10ឆ្នាំនោះគេស្រពិចស្រពឹលនឹកមិនឃើញសោះ

   "តើគាត់ចាំសន្យារវាងយើងដែរទេ?ឬក៏គាត់ទៅរៀនបន្តលែងមកវិញការប្រពន្ធមានកូនបាត់ហើយ?"គេពេបមាត់បន្តិចព្រោះស្នាមថើបដំបូងរបស់គេគឺបានលើកក្មេងអាយុ10ឆ្នាំនោះហើយ

   "មិនគួរណាខ្ញុំចេះមានស្នេហតាំងពីអាយុ7ឆ្នាំសោះ"គិតហើយក៏រមិចរមួលពេញពូកតែម្នាក់ឯងខ្មាសគេណាស់លោក។តាមពិតគេមិនស្គាល់ស្នេហានោះទេតែក្មេងអាយុ10ឆ្នាំនោះរំលឹកគេហើយទើបយល់ថាខ្លួនចេះមានស្នេហាសន្យាជាមួយមនុស្សប្រុសតាំងពីអាយុ7ឆ្នាំ

   *ស្អែកឡើង

     ថ្ងៃនេះជីមីនត្រូវជូនរាជបុត្រទៅកោះដើម្បីធ្វើរាជកិច្ច
ព្រោះថាខាងសណ្ឋគារពង្វីកសាខាមកលើដែនកោះដោយសាងសង់រីសតទុកអោយភ្ញៀវទេសចរណ៍មកលំហែកាយ។

     "យល់ហើយរាជបុត្រទ្រង់ពិតជាឆ្លៀសវៃមែន"ក្រោយស្តាប់ការប្រជុំពីកាតសាងសង់រួចគ្រប់គ្នាទះដៃសរសើរទ្រង់ពិតជាពូកែខ្លាំងណាស់អាចនឹងឃើញត្រឹមរយៈពេលខ្លីធ្វើវាឡើងមកយ៉ាងជឿជាក់មិនសរសើរមិនបាន។ក្រោយពីបញ្ចប់ការប្រជុំក៏ថ្ងៃត្រង់ល្មម

    "ហាឡូឯងនៅឯណា?"

   《ខ្ញុំម្ចាស់នៅកន្លែងទិញទឹកទ្រង់នៅឯណាចាំទូលបង្គំទៅ》

  "យើងប្រជុំចប់ហើយកំពុងឈរនៅមុខសណ្ឋាគារ"

  《ទូលបង្គំទៅហើយ》ផ្តាច់

      គេឈរចាំយូរទើបស្រេកទឹកហើយក៏ចេញមកទិញទឹកមួយភ្លេតគ្រាន់តែគេចេញបន្តិចទ្រង់ក៏ចេញដឹងចឹង
ចាំផឹកពេលបាយតែម្តងទៅមានអី។ជីមីនដើរមកយ៉ាងលឿនស្រាប់តែក្រឡេកភ្នែកឃើញជនអាវខ្មៅពីរនាក់កំពុងតែប្រុងប្រៀបបាញ់តម្រង់ទៅរាជបុត្រដែលឈរនៅមុខសណ្ឋាគារដោយមានពួកអ្នកប្រជុំឈរជិតនោះ

    "រាជបុត្រ!!!"ជីមីនរត់យ៉ាងលឿនដើម្បីអោយបានទៅដល់ទ្រង់មុនឯយ៉ុនហ្គីងាកទៅឃើញជីមីនរត់មកយ៉ាងលឿនថែមទាំងស្រែកហៅគេខ្លាំងទៀតទើបជ្រួញចិញ្ចើមមិនបានដឹងពេលនោះ

    *ផាំងៗ

     "អឹក!"គ្រាប់កាំភ្លើងពីរគ្រាប់បាញ់ផ្ទួនៗចំពេលជីមីនរត់ទៅទាន់រុញរាជបុត្រទៅម្ខាងនាំអោយដួលទាំងពីរ។ឯអ្នកនៅទីនោះនាំគ្នាឆោឡោនាំគ្នារកកន្លែងរត់ខកលះក៏ពួនយកប្រាស់អាយូស

   "ជីមីនឯងយ៉ាងមិចហើយ?!"ជីមីនអោបរាជបុត្រជាប់សង្ងំមួយសន្ទុះយ៉ុនហ្គីឃើញគេស្ងាត់ក៏លើកគេតិចៗមុននឹងសួរនាំ

   "ទូលបង្គំមិនអីទេ"ជីមីនញញឹមក្រោកមុននឹងទាញកាំភ្លើងបែរតម្រង់ទៅជនអាវខ្មៅដែលនាំគ្នារត់នោះពីរបីគ្រាប់ចំទាំងពីរចង់ប្រាប់ថាដៃគេត្រង់សម្បើមណាស់។

  "ជីមីន!!"បាញ់ហើយគេស្រាប់តែទន់ជង្គង់ទើបយ៉ុនហ្គី
ជួយទប់ប៉ះចំរបួសដែលគ្រាប់បានចាក់ចូលសាច់គេជ្រាបឈាមចេញមកយ៉ាងច្រើន

   "ជិតស្លាប់ហើយឯងនៅញញឹមចេញទៀត?!"
   "ខ្ញុំម្ចាស់ចូលចិត្តស្នាមញញឹម"ស្នាមញញឹមនៅតែមានលើផ្ទៃមុខទោះស្ថិតក្នុងស្ថានភាពដែលគ្រោះថ្នាក់ក៏ដោយ
។យ៉ុនហ្គីពិតជាហួសចិត្តនឹងគេខ្លាំងណាស់រកអ្វីមកនិយាយមិនបាន បបូរមាត់គេចាប់ផ្តើមស្លេកព្រោះឈាមហូរខ្លាំង ជីមីនព្យាយាមក្រោកតែខ្លួនគេប្រែជាទន់ទើបយ៉ុនហ្គីទ្រាំមិនបានលើកបីគេតែម្តង។

    "គ្រប់គ្នាទៅណាអស់ហើយ!!!មាននរណាដឹងថាមន្ទីរពេទ្យនៅឯណាទេ?!!"យ៉ុនហ្គីស្រែកមួយវាសនាំអោយគ្រប់គ្នាចេញមកខ្លះឯមួយចំនួននៅពួនដដែល

   "នៅមិនឆ្ងាយពីទីនេះប៉ុន្មានទេរាជបុត្រ"

"ឆាប់នាំយើងទៅឥឡូវនេះឆាប់ឡើង!!!"

  "បា-បាទ!"លោកឆុងប្រញាប់អោនក្បាលតបមុននឹងប្រាប់កូនចៅក្រោមបង្គាប់អោយនាំរាជបុត្រទៅ

  "ជីមីន!ជីមីន!បើកភ្នែក!!បើឯងបិទយើងកាត់ក្បាលឯងចោលហើយឆាប់បើកភ្នែក"យ៉ុនហ្គីនិយាយជាមួយអ្នកក្នុងដៃតែអ្នកបើកឡានបែកញើសជោគខ្លួនអស់ហើយមិនហ៊ានមាត់មិនហ៊ានកម្រើកអីសូម្បីបន្តិច។

   "ហឹសៗទូលបង្គំមិនបិទក៏បាន"ជីមីនប្រឹងនិយាយទាំងពិបាកដកដង្ហើមដើម្បីអោយទ្រង់យល់ថាគេរឹងមាំមិនងាយស្លាប់ហើយខ្លាចពាក្យគម្រាមរបស់ទ្រង់

   "បើហ៊ានតែបិទឯងមានរឿងជាមួយយើងមិនខាន"ទ្រង់
មានបន្ទូលគម្រាមប៉ុន្តែគេបែរជាស្តាប់ឮទ្រង់បារម្ភពីគេទៅវិញ។ស្នាមញញឹមស្រស់លើផ្ទៃមុខនៅតែមានរហូតវាចាប់ផ្តើមស្រាយម្តងបន្តិចៗ។

បារម្ភក៏និយាយមិនចេញដែរលោករាជបុត្រ🫠
To be continued......
សរសេរដោយ៖ រ៉ាជេក៍🫶

 

  

Continue Reading

You'll Also Like

172K 383 10
⚠️This is for Mature Readers only⚠️
10.1M 636K 167
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
786K 34.2K 57
"Mujhe jhelna mushkil hai nader," she said with a smile while her gaze was fixed on the table. ("It's difficult to tolerate me, Nader") "Main jhel l...
681K 97.8K 37
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...