🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ច...

Da Jack_taegukkll

33.2K 2.1K 51

"ទ្រង់មិនចេះស្រលាញ់ មិនចេះញញឹមប៉ុន្តែខ្ញុំនឹងផ្លាស់ប្តូរទ្រង់ដោយស្នាមញញឹមរបស់ខ្ញុំ"ផាក ជីមីន By : Jack 29/10... Altro

ផ្តើមរឿង
Ep01:មិនចាំបាច់រៀបរាប់!!!
Ep02:ឯងឈប់តាមយើងទៅបានទេ?!!
Ep04:វាដល់ពេលហើយ!!
Ep05:ឯងអង្គរក្សឬក៏យើង?!
Ep06:អ្នកទាំងពីរជាគូរស្នេហ៍ឬ?
Ep07:ឯងនៅញញឹមចេញទៀត?!
Ep08:ដេកឬមិនដេក?
Ep09:ទ្រង់មិនចាប់អារម្មណ៍ទេ
Ep10:ខ្សែក?!
Ep11:អូនជារបស់បង🔞
Ep12:ទូលបង្គំទើបតែចាប់ផ្តើមប៉ុណ្ណោះ
Ep13:ញញឹមដាក់តែបងម្នាក់បានហើយ
Ep14:ប្រចណ្ឌបង?
Ep15:ជីវិតបង បេះដូងបងសម្រាប់អូនតែម្នាក់
Ep16:យើងត្រឡប់មកវិញហើយ
Ep17:ទ្រង់-ទ្រង់ធ្វើបាបអូន
Ep18:អូនថតធ្វើអី?
Ep19:ហេតុអីត្រូវអោយគេតាមយើង?
Ep20:ចាំបងសងសឹកអោយ🔞
Ep21:កុំសូម្បីតែចង់ប៉ះបុត្ររបស់យើង!!!
Ep22:ទុកអោយកូនអ្នកទៅ
Ep23:ទ្រង់ឈប់បង្ខំបុត្រខ្ញុំម្ចាស់ទៅ!
Ep24:កុំបិទភ្នែកអីបងសុំអង្វរ
Ep25:បងនឹកអូន
Ep26:ទ្រង់ចង់ធ្វើអី?!🔥
ភាគបញ្ចប់👨‍❤️‍💋‍👨

Ep03:ទូលបង្គំធ្វើបានគ្រប់យ៉ាង

1K 87 0
Da Jack_taegukkll


       ជីមីនត្រូវចំណាយលុយជិះតាក់ស៊ីត្រឡប់មករាជវាំងវិញព្រោះតែត្រូវបំពេញតួនាទីជាអង្គរក្សរាជបុត្រដែលសោះកក្រោះគ្មានចិត្តនេះវិញមិនចឹងក្បាលគេអាចជ្រុះស្មាក៏ថាបាន។បើគេនៅតេមិនត្រូវជាមួយរាជបុត្រហើយ
ជំទាស់ទហរង់ញយដងពេកអាចថាជីវិតគេនឹងរក្សាលែងគង់ថ្ងៃណាមួយមុនខានចេញធ្វើការថ្ងៃដំបូងគម្រាមប្រហារជីវិតទៅហើយពិតជាវេទនាមែន។

      "ហេតុអីបណ្តោយអោយរាជបុត្រយាងមកតែអង្គឯង?"

"សុំទោសព្រោះទ្រង់ដេញខ្ញុំមិនអោយតាមទ្រង់នោះទេ"

"រាជបុត្របែបនេះទៀតហើយហ្ហើយ"ដាមអីលគិតហើយថាប្រហែលជាបែបនឹងបើសិននៅតែបន្តអោយទ្រង់យាងតែឯងហើយដេកអង្គរក្សទៀតច្បាស់ណាស់ថានឹងត្រូវសត្រូវវាយឆ្មក់មិនខាន

   "ទោះទ្រង់ដេញខ្ញុំចេញតែខ្ញុំក៏បានតាមទ្រង់ផងដែរបងកុំភ័យអី"

  "តើទ្រង់បានទៅណាខ្លះ?"

  "ទ្រង់បានទៅអង្គុយមើលក្មេងៗនៅសាលាឯកជនមួយមើលទៅប្រហែលជាទ្រង់ធ្លាប់បានសិក្សានៅទីនោះទ្រង់
អង្គុយនៅទីនោះមិនយាងទៅណាឡើយហាក់ដូចចាំនរណាម្នាក់យ៉ាងចឹង"ជីមីនរៀបរាប់ក៏ចង់ដឹងដែរថាទ្រង់ទៅទីនោះធ្វើអ្វីបើនិយាយថាទ្រង់ស្រលាញ់ក្មេងដូចជាអត់នោះទេព្រោះទ្រង់បានបញ្ជាក់ហើយថាទ្រង់មិនចូលចិត្តក្មេង

  "ទ្រង់មានអនុស្សាវរីយ៍នៅទីនោះប្រហែលជានឹកមិត្តហើយ"

  "បងអាចប្រាប់ខ្ញុំពីរាជបុត្រខ្លះៗបានទេ?"បើគេមិនដឹងអ្វីពីនាយមួយផងហើយតែងតែត្រូវនាយដេញចេញរហូតបើនៅតែបែបនឹងគេធ្វើអង្គរក្សតាមទ្រង់យ៉ាងមិចទៅ?

     ដាមអីលក៏នាំគេទៅកន្លែងស្ងាត់ដើម្បីប្រាប់រឿងខ្លះៗដល់ជីមីនព្រោះបើនៅតែបែបនឹងគេពិបាកនឹងអោយជីមីនរាមការពាររាជបុត្រណាស់។

   "យើងឈ្មោះដាមអីលមិនបាច់ហៅលោកជំនិតអីទេស្តាប់ទៅដូចមនុស្សមិនស្គាល់គ្នាទាល់តែសោះ"

  "បាទបងដាមអីលបងអាចហៅខ្ញុំជីមីនឬក៏Chimmy
បាន"ស្នាមញញឹមនៅតែមានធ្វើអោយដាមអីលមិនញញឹមតាមមិនបានតែក៏ភ្លេចប្រាប់រឿងមួយដល់គេដែរ

  "កុំសូវញញឹមដាក់រាជបុត្រពេកទ្រង់មិនចូលចិត្តការញញឹមនោះទេ"

  "ហេតុអី?ញញឹមគឺល្អណាស់ក្នុងជីវិតរស់នៅហេតុអីទ្រង់មិនចូលចិត្ត?"គេពិតជាឆ្ងល់ខ្លាំងណាស់មនុស្សណាមិនចូលចិត្តញញឹមទៅ?ហេតុផលនឹងមែនទេបានជាទ្រង់តែងតែខឹងពេលគេញញឹមដាក់ទ្រង់?នៅថ្ងៃប្រកួតនោះទៀតតើមានរឿងអ្វីចំពោះទ្រង់ទៅ?គេពិតជាចង់ដឹងណាស់

  "ដឹងត្រឹមថាទ្រង់មិនចូលចិត្តទៅបានហើយមិនបាច់ចង់ដឹងហេតុផលទេ"រឿងផ្ទាល់ខ្លួនទ្រង់មិនអាចប្រាប់អោយអ្នកដទៃបានដឹងទេពិសេសមាន់ថ្មីដូចជីមីនគេមិចនឹងទាន់ទុកចិត្តបានទៅថាស្មោះត្រង់ឬក៏រនុកក្នុង

  "បាទ"

"ទៅធ្វើការឯងទៅ"

"បាទ"ជីមីនគោរពនាយហើយក៏ចេញទៅទាំងនៅមានចម្ងល់ក្នុងចិត្តមិនទាន់បាត់។

  "ស្អប់ស្នាមញញឹមតើមនុស្សឯណាទៅស្អប់ស្នាមញញឹមទៅ?ឬក៏ទ្រង់មានអតីតកាលឈឺចាប់ទាក់ទងនឹងការញញឹមនេះ?"មនុស្សដូចជីមីនគេចង់ដឹងចង់ឮគ្រប់យ៉ាងអ្វីដែលគេចង់ដឹងគេនឹងស៊ើបអោយដឹងថាមានរឿងអ្វីកើតឡើងមើលទៅរាជវាំងនេះមានអាថ៍កំបាំងច្រើនណាស់។គេសង្កេតឃើញយ៉ុនហ្គីមិនសូវចុះសម្រុងជាមួយបិតាទ្រង់ទេកាលពីប្រជុំព្រឹកមិញទ្រង់ថែមទៀតមានបន្ទូលដូចផ្ចាញ់ផ្ចាលបិតាទៀតផង។បើនិយាយពីញញឹមគេមិនទាន់បានឃើញសូម្បីញញឹមចុងមាត់បន្តិចក៏អត់ដែរមុខស្មើធេងគ្រប់កាលៈទេសៈតែម្តង។គិតចុះគិតឡើងគេក៏ទៅយាមមុខបន្ទប់រាជបុត្រវិញតាមទម្លាប់ទោះក្នុងវាំងតែដាមអីលនិងព្រះនៅតែមិនទុកចិត្ត។ព័ត៌មានបុត្រាព្រះអង្គអាយ៍ស្ទូនមិនទាន់ចែកចាយឮដល់នរណានោះទេប្រសិនបើមាននោះបានន័យថាទីនេះមានរនុកក្នុង

     "រាជបុត្រដល់ពេលសោយក្រយ៉ាហើយក្រាបទូល"
ថ្ងៃត្រង់មិនទាន់ជីមីនក៏ទទួលបានការហៅពីដាមអីលអោយហៅរាជបុត្រមកសោយក្រយ៉ាថ្ងៃត្រង់ជាមួយមាតាបិតាទើបរាងតូចគោះទ្វាបន្ទប់អោយទ្រង់ចេញទៅសោយក្រយ៉ា

  "???"យ៉ុនហ្គីជ្រួញចិញ្ចើមនេះសូម្បីតែម៉ោងបាយក៏មកហៅដែរឬ?ស្លាប់មិនខានទេលោកអើយ!នាយចង់ញាំពេលណាក៏បានចាំបាច់អីមកតឿន?

  "រាជបុត្រព្រះអង្គយាងទ្រង់ទៅសោយក្រយាក្រាបទូល"
យ៉ុនហ្គីគ្រាន់តែឮបិតាមុខក៏ក្រញ៉ូវភ្លាមៗទើបក្រោកទៅបើកទ្វារ

  "រាជបុ-"

"ឈប់ហៅទៅឯងមិនចេះហត់ខ្លះទេ?"

"សូមរាជទានទោសនេះជាបញ្ជាក្រាបទូល"

"ហ្ហើយ!!!"មកទីនេះនាយត្រូវតែធ្វើតាមបញ្ជារហូតឬ?គួរអោយធុញ!ធុញនឹងអង្គរក្សមិនគ្រប់មកធុញឬនឹងរឿងបញ្ជាឆ្គួតឡប់អ្វីក៏មិនដឹង!បើដឹងចឹងគេមិនត្រឡប់មកវិញនោះទេនៅអាមេរិកមានសេរីភាពជាងឆ្ងាយណាស់។ទ្រង់យាងទៅដោយមានជីមីនតាមស្អិតដូចប្រលឹងនាយយាងចឹង

      មកដល់ទ្រង់មិនមានបន្ទូលអ្វីសូម្បីមួយម៉ាត់មានតែ
សោយអាហារទាំងស្ងៀមស្ងាត់នាំអោយមាតាសម្លឹងមុខបុត្រមិនព្រិចឯបិតាក៏តាមមើលមហេសីដែលមានបំណងចង់និយាយជាមួយបុត្រតែបុត្រវិញមិនសូម្បីមើលមុខពួកទ្រង់។

    "អង្គរក្សបុត្រយ៉ាងមិចដែរ?"

  "គួរអោយធុញទ្រាន់ណាស់ទ្រង់យកគេចេញទៅ"

  "គេនឹងការពារសុវិត្ថភាពបុត្រៗត្រូវតែរៀនសម្របខ្លួនទៅទោះទើសទាល់តែបុត្រនឹងយល់នៅពេលក្រោយថាអង្គរក្សមានសារៈសំខាន់យ៉ាងណាចំពោះបុត្រ"

  "ដូចជាស្រមោលអន្ទោលតាមប្រាណច្រើនជាង"នាយនិយាយមិនភ្លេចងាកទៅសម្លក់ជីមីនបន្តិចឯជីមីនខាំមាត់សង្កត់ចិត្តខ្លាំងណាស់

  "នៅថ្ងៃស្អែកពិធីបើកបង្ហាញព្រះកាយបុត្រនឹងធ្វើឡើង
ដូច្នេះតទៅបុត្រត្រូវតែយកអង្គរក្សតាមខ្លួនជាប់ជានិច្ចព្រោះសត្រូវអាចនឹងធ្វើសកម្មភាព"ព្រះអង្គប្រាប់បុត្រត្រង់ៗព្រោះថានាយនិយាយជាមួយមិនសូវស្តាប់ទាល់តែប្រាប់បើមិននិយាយគេនៅតែមានៈបែបនឹងរហូត

  "ទូលបង្គំដឹងហើយ"យ៉ុនហ្គីមិនជំទាស់ព្រោះតែគេយល់ថាទ្រង់បារម្ភប៉ុន្តែគេនៅតែមិនអាចលើកលែងទោះអោយទ្រង់។ព្រះអង្គក៏សប្បាយព្រះទ័យព្រះបុត្រស្របតាមមិនជំទាស់

  "បុត្រសោយអោយច្រើនៗទៅ"ព្រះមហេសីក៏សប្បាយព្រះទ័យទើបដួលអាហារអោយទ្រង់សោយឯយ៉ុនហ្គីបញ្ឈប់ការញាំសម្លឹងមើលព្រះភក្រ្តទ្រង់បន្តិចទើបសោយ
ទោះទ្រង់ចិត្តរឹងស្អប់ទ្រង់យ៉ាងណាក៏ដោយក៏ចិត្តជាកូនមិនអាចឃើញទ្រង់ពិបាកព្រះទ័យដដែល

     ក្រោយពីបញ្ចប់ការសោយក្រយ៉ារួចទ្រង់ក៏យាងទៅក្រឡាបន្ទំវិញដោយមានជីមីនតាមប៉ុន្តែមិនបាច់មើលមុខសម្លក់ខ្នងអ្នកដើរមិនឈប់ខាំមាត់ខាំកដូចជាខឹងខ្លាំងណាស់ចឹង!មែនហើយមុននេះគេខឹងណាស់ដែលទ្រង់ចង់ដេញគេតែចៃដន្យព្រះអង្គជាអ្នកជ្រើសគេដូច្នេះគេមិនអាចចេញឡើយបើដឹងថាប្រឡងជាប់ហើយមកបម្រើមនុស្សបែបនេះគេសុខចិត្តធ្វើវាយមិនឈ្នះល្អជាង

   "អូ៎យ!!"

  "អារម្មណ៍ឯងហោះដល់ណាហើយ?!ដើរមិនចេះមើលទេឬយ៉ាងមិច?សស្លាក់សស្លើតមែន"

  "សូមរាជទានទោសព្រោះមុននេះទូលបង្គំមិនចាប់អារម្មណ៍ថាទ្រង់នឹងឈប់"រវល់រៀបគម្រោងចង់វាយទ្រង់នឹងឯង

  "តមាត់មិនឈប់!"

  "នោះក៏ព្រោះតែទ្រង់ចោទប្រកាន់ទូលបង្គំដែរ"មិនអោយចាញ់តបទ្រងហើយក៏ដើរតាមទ្រង់បន្តទៀតរហូតដល់ក្រឡាបន្ទំទ្រង់។ពេលទ្រង់ចូលគេក៏បែរមុខមកយាមទាំងមុខនៅចងគំនុំនឹងអ្នកខាងក្នុងនៅឡើយ

  "លោកអង្គរក្សចូលមកខាងក្នុងបន្តិច"គេស្តាប់ច្រឡំឬ?ទ្រង់ហៅគេលោកអង្គរក្សព្រះអើយ

  "ក្រាបទូល"រាងតូចប្រញាប់ឆ្លើយហើយក៏ចូលទៅចាងក្នុងខ្លាចលោនាយមានការអ្វី

  "ទ្រង់ហៅទូលបង្គំមកមាន-"

"មកច្របាច់ស្មាអោយយើងបន្តិច"

"បាទ?!!បើទ្រង់ចុកស្មាចាំទូលបង្គំទៅហៅភីលៀងអោយមកគក់ច្របាច់ថ្វាយទ្រង់"

"តែយើងចង់អោយឯងជាអ្នកធ្វើ!!!ស្តាប់មិនបាន?"ស្អីគេ
នឹង?ចង់ធ្វើបាបគេមែនទេ?អ្នកបម្រើមានមួយគំនរបែជាមកប្រើគេដែលមិនចេះធ្វើទៅវិញ?

  "តែទូលបង្គំជាអង្គរក្សមិនមែនភីលៀងទេក្រាបទូលទូលបង្គំមិនចេះឡើយ"

  "ឯងជ្រើសទៅថាច្របាច់ស្មាអោយយើងឬក៏ក្បាលរបស់ឯងជ្រុះដល់ដី?"យ៉ុនហ្គីលើកជើងដាក់លើតុរួចក៏និយាយទាំងលើកចិញ្ចើមមុខកាចដាក់ជីមីន។

  "ទ្រង់!!"នេះបង្ខំធ្វើបាបគេច្បាស់ណាស់អារាជបុត្រនេះ

  "យើងយ៉ាងមិច?គ្មាននរណាអាចងាយប៉ះសាច់របស់យើងនោះទេយើងបញ្ជាអោយឯងធ្វើចាត់ទុកថាសំណាងរបស់ឯងហើយ"

  "នរណាគេទៅចង់ធ្វើចង់ប៉ះទ្រង់នោះ!!"ជីមីននិយាយក្នុងចិត្តទាំងខាំមាត់សង្កត់ចិត្តដើរទៅខាងក្រោយទ្រង់មុននឹងលើកដៃទាំងញ័រៗមិនហ៊ានប៉ះ

  "អោយឆាប់ឡើង!"នាយតឿនពេកទើបជីមីនព្រមដាក់ដៃច្របាច់ស្មាអោយនាយទាំងងាកមុខចេញ។

   "ដៃស្រាលមើលតែមនុស្សស្រីឯងនេះបានហើយយើងចង់ស្រង់ទឹកឆាប់ទៅរៀបចំអោយយើង"

"ថា-ថាមិច?ទូលបង្គំមិនមែនភីលៀងទ្រង់ទេ!!ទគលបង្គំទៅយាមវិញហើយ"

  "បើហ៊ានតែឈានជើងចេញឯងនឹងខ្ទាចចេញពីរាជវាំងនេះដោយមិនល្អមើលនោះទេ"តើរាជបុត្រម្នាក់នេះចង់ធ្វើអ្វីគេទៅ?នេះកុំពុងតែធ្វើបាបគេចង់អោយគេចេញពីនាយដោយខ្លួនឯងឬ?បាន!!ទ្រង់ចាំមើលណាគេនឹងទទួលយកការធ្វើបាបនេះតែកុំអោយដល់វេនគេវិញទៅបានហើយ

   "ទូលបង្គំធ្វើបានគ្រប់យ៉ាង"ជីមីនញញឹមស្រស់ដាក់ទ្រង់មុននឹងចូលទៅបន្ទប់ទឹករៀបចំទឹកអោយទ្រង់បានស្រង់ចាំមើលគេរៀបចំណា។ជីមីនដាក់ទឹកក្តៅច្រើនជាងទឹកត្រជាក់ហើយក៏បោះផ្កាចូលស្រាប់តែផ្កានោះចង់ទៅជាឆ្អិនស្លោកភ្លាមៗទើបគេថែមទឹកត្រជាក់បន្តិចទៀតហើយក៏រោយស្រទាប់ផ្កាជាច្រើនសឹងតែអស់ពីកន្រ្តកអោយមើលទៅឃើញក្រហមបិទបាំងផ្កាដែលស្លោកស្រអាប់ពណ៌នោះ

   "រួចរាល់!ទ្រង់ចាំមើលចុះ"ជីមីនញញឹមវាសច្រមុះទាំងសប្បាយចិត្តចាំមើលថាទ្រង់នឹងលោតប៉ុណ្ណាពេលដាក់ជើងចូលទឹកដែលគេរៀបចំនេះ

  "រួចរាល់ហើយរាជបុត្រទ្រង់អាចស្រង់ទឹកបានទូលបង្គំទៅយាមវិញហើយអា៎ៗ-----"បម្រុងចាកចេញទៅហើយប៉ុន្តែរាជបុត្រក៏ចាប់ទាញកអាវគេមកវិញ

   "រៀបចំហើយជួយដោះសម្លៀកបំពាក់អោយយើងផងបើមិនចឹងយើងស្រង់ទឹកបានយ៉ាងមិច?"រឿងច្រើនដល់ហើយនាយនេះចំណែកជីមីនគាំងស្តូកស្អីគេអោយដោះអាវដោះខោអោយទៀតនេះទ្រង់អាយុ3ឆ្នាំឬយ៉ាងមិច?គេស្ទះខ្យល់ស្លាប់ឥឡូវហើយលោកអើយ

   "ទ្រង់គ្មានព្រះហស្ថទេឬយ៉ាងមិច?"គេជួយចិញ្ចើមងើយមើលមុខទ្រង់ទាំងក្រញ៉ូវ

  "ក្រែងថាធ្វើបានគ្រប់យ៉ាងមិនចឹង?"នាយអោនកាន់តែជិតមុខជីមីននិយាយអះអាងសម្តីគេមុននេះឡើងវិញ។
ជីមីនក្រហមមុខសឹងតែចេញផ្សែងតាមត្រចៀកព្រោះតែទប់កំហឹងនឹងរាជបុត្រអង្គនេះខ្លាំងមែនទែនហើយ

    "យើងមិនចូលចិត្តនិយាយស៊ាំដែលទេ"នាយត្រដាងដៃហើយឡើងលើដើម្បីអោយជីមីនដោះអាវអោយ
។ជីមីនបិទភ្នែករំងាប់អារម្មណ៍រួចក៏ដៃញ័រទទ្រើតរបស់គេលើកទៅដោះអាវអោយទ្រង់ម្តងមួយគ្រាប់ៗ គេមិនដែលធ្វើចឹងនោះទេធ្លាប់តែដោះខ្លួនឯងមកដោះអោយគេមានអារម្មណ៍ថាហេងហាងខ្លាំងណាស់។គេដោះឡេវអស់ហើយប៉ុន្តែមិនដោះអាវចេញនោះទេឯដៃក៏បន្តដោះខ្សែក្រវ៉ាត់ខាងក្រោមមុននឹងរ៉ូតខោអោយទ្រង់ទាំងភ័យញ័រដៃលោកអើយ

   "រួច-រួចហើយទូលបង្គំសុំលាសិនហើយ"ជីមីននិយាយយ៉ាងលឿនមុននឹងរត់ប្រុយទៅខាងក្រៅបិទទ្វារវិញរកតែយ៉ុនហ្គីហៅមិនទាន់ នឹងឬដែលហៅថាដោះសម្លៀកបំពាក់?ខោអាវនៅលើព្រះកាយទ្រង់នៅឡើយទេ។តាមពិតទ្រង់អាចធ្វើបានឬក៏អាចប្រើភីលៀងតែទ្រង់មិនចង់អោយមនុស្សស្រីណាមកប៉ះពាល់រាងកាយទ្រង់ៗមិនទម្លាប់ហើយក៏មិនចង់អោយវាមើលទៅរញ៉េរញ៉ៃដែរណាមួយទ្រង់ក៏ចង់ពិសោធន៍អង្គរក្សទ្រង់ ឃើញថាប្រើការបានតទៅប្រហែលជាពឹងគេហើយមើលទៅ។

     "អារាជបុត្ររោគចិត្តអើយ!!!"ជីមីននិយាយក្នុងចិត្តមុននឹងក្រញែងខ្លួនព្រឺរោមមុននេះគេភ័យសឹងស្លាប់តទៅដល់វេនគេហើយចាំមើលណា

     ក្រឡេកមកមើលរាជបុត្រសង្ហារវិញដោះសម្លៀកបំពា
ក់រួចក៏ចូលទៅបន្ទប់ទឹកតែមុនចូលទហរង់ក៏ពិសលធន៍ទឹកដូចគ្នា

   "ក្តៅខ្លាំងម៉្លេះ?!"គ្រាន់តែលូកដៃចូលចង់រលាកព្រះអើយផ្កាដាក់ឡើងចង់ហ៊ាអាងនេះដាក់បន្លំភ្នែកមែនទេ?សំណាងហើយដែលទ្រង់ចេះពិនិត្យទាន់ទើបកាយមើលឃើញថាស្រទាប់ផ្កាខាងក្រោមឡើងស្លោកស្នាមដៃអង្គរក្សនេះពិតជាមិនធម្មតាមែនចាំមើលតែនាយចេញទៅណាច្បាស់ជាត្រូវមិនខាន។យ៉ុនហ្គីចំណាយ
បង្ហូរទឹកចោលហើយក៏ដាក់សារថ្មីចុងក្រោយនាយជាអ្នកធ្វើដដែលពឹងមិនបានមែនអង្គរក្សកាតឿនេះ។

    "ចេញទៅវិញដឹងគ្នាមិនខាន!!ប្រើម្តងសោះថ្នាក់ចង់សម្លាប់យើងផង"ដាក់ទឹកក្តៅដូចស្រុះស្លាបមាន់អោយនាយងូតនេះចង់ធ្វើបាបឬចង់សម្លាប់នាយទៅ?ពិតជាគួរអោយក្តៅក្រហាយមែន!!

       ក្រោយពីចំណាយពេលស្រង់ទឹក15នាទីបូកជាមួយចាក់ទឹកចាស់ចោលផងឡើងកន្លះម៉ោងទើបរួចរាល់។ពេលដែលចេញមករឿងដែលទ្រង់ត្រូវធ្វើមុនគេគឺចាត់ការអង្គរក្សជើងល្អរបស់ទ្រង់។

ចាំមើលចេញទៅវិញទក់របស់រាជបុត្រហើយ😞
To be continued.......
សរសេរដោយ៖ រ៉ាជេក៍🫶

  
 

   

Continua a leggere

Ti piacerà anche

4.3M 286K 61
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
3M 118K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
783K 79.3K 55
3 lives got entangled due to the twisted Destiny...... Vidyut Rajvanshi married his college sweetheart Sanjana and was leading a happy life ......bot...
Ardhangini |18+ Da moon

Storie d'amore

602K 23K 54
Sit there and take it like a good girl You dirty dirty girl , i was talking about the book🌚🌝