🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ច...

By Jack_taegukkll

26.9K 1.7K 48

"ទ្រង់មិនចេះស្រលាញ់ មិនចេះញញឹមប៉ុន្តែខ្ញុំនឹងផ្លាស់ប្តូរទ្រង់ដោយស្នាមញញឹមរបស់ខ្ញុំ"ផាក ជីមីន By : Jack 29/10... More

ផ្តើមរឿង
Ep02:ឯងឈប់តាមយើងទៅបានទេ?!!
Ep03:ទូលបង្គំធ្វើបានគ្រប់យ៉ាង
Ep04:វាដល់ពេលហើយ!!
Ep05:ឯងអង្គរក្សឬក៏យើង?!
Ep06:អ្នកទាំងពីរជាគូរស្នេហ៍ឬ?
Ep07:ឯងនៅញញឹមចេញទៀត?!
Ep08:ដេកឬមិនដេក?
Ep09:ទ្រង់មិនចាប់អារម្មណ៍ទេ
Ep10:ខ្សែក?!
Ep11:អូនជារបស់បង🔞
Ep12:ទូលបង្គំទើបតែចាប់ផ្តើមប៉ុណ្ណោះ
Ep13:ញញឹមដាក់តែបងម្នាក់បានហើយ
Ep14:ប្រចណ្ឌបង?
Ep15:ជីវិតបង បេះដូងបងសម្រាប់អូនតែម្នាក់
Ep16:យើងត្រឡប់មកវិញហើយ
Ep17:ទ្រង់-ទ្រង់ធ្វើបាបអូន
Ep18:អូនថតធ្វើអី?
Ep19:ហេតុអីត្រូវអោយគេតាមយើង?
Ep20:ចាំបងសងសឹកអោយ🔞
Ep21:កុំសូម្បីតែចង់ប៉ះបុត្ររបស់យើង!!!
Ep22:ទុកអោយកូនអ្នកទៅ
Ep23:ទ្រង់ឈប់បង្ខំបុត្រខ្ញុំម្ចាស់ទៅ!
Ep24:កុំបិទភ្នែកអីបងសុំអង្វរ
Ep25:បងនឹកអូន
Ep26:ទ្រង់ចង់ធ្វើអី?!🔥
ភាគបញ្ចប់👨‍❤️‍💋‍👨

Ep01:មិនចាំបាច់រៀបរាប់!!!

1K 80 0
By Jack_taegukkll


      មិនយូរប៉ុន្មានយន្តហោះរបស់រាជវាំងក៏បានចុះចតដោយសុវិត្ថភាពដិយនាំរាងកាយរបស់រាជបុត្រនៃទឹកដីប្រទេសកូរ៉េត្រឡប់មកកាន់ទឹកដីកំណើតវិញ។ទ្រង់សម្លឹងមើលរាជវាំងទាំងមូលទាំងទឹកមុខស្មើររួចទើបយាងទៅកាន់ផ្លូវចូលដែលមានអ្នកបម្រើព្រមជាមួយអ្នកយាមនិងអង្គរក្សឈរត្រៀបត្រារងចាំវត្តមានរបស់ទ្រង់។

    "សូមស្វាមន៍រាជបុត្រត្រឡប់មកកាន់រាជវាំងវិញ"គ្រប់គ្នាក៏អោនគោរពឯរាជបុត្រក៏ដើរចូលទៅខាងក្នុងទាំងមិនខ្វល់ធ្វើអោយអ្នកបម្រើងើបមើលពេលដែលទ្រង់យាងចូលទៅខាងក្នុងផុត

   "ទ្រង់សង្ហារណាស់"ពួកនាងនាំគ្នាអៀនព្រានតាមបែបជ្រួលជ្រើមនឹងប្រុសស្អាតអីបែបនឹងប៉ុន្តែអ្នកដទៃគឺមិនហ៊ានមាត់ព្រោះមិនដែលដឹងហើយក៏មិនស្គាល់ថារាជបុត្រមានអត្តចរិតបែបណាមើលទៅទ្រង់មិនបានខ្វល់ខ្វាយនឹងពួកគេសូម្បីបន្តិចឬក៏មកពីពួកគេមានឋានៈទាប?ប៉ុន្តែមើលទៅទ្រង់គឺស្ងៀមស្ងាត់មិននិយាយឬក៏ញញឹមហាក់ដូចមិនពេញចិត្តក្នុងការមកវិញឡើយ

   "ស្វាគមន៍ការវិលត្រឡប់ណាបុត្រ"ព្រះមហេសីគ្រាន់តែបានឃើញព្រះភក្រ្តបុត្រទ្រង់ស្ទើរតែទប់ទឹកនេត្រាមិន
បានចង់ចូលទៅអោបក្រសោបភ្លាមៗប៉ុន្តែមិនហ៊ានបានត្រឹមញញឹមមើលទៅបុត្រប៉ុន្តែមុខរាជបុត្រដូចដែលបានដឹងទ្រង់គឺមិនចូលចិត្តញញឹមហើយក៏កាន់តែស្អប់នរណាដែលញញឹមមកកាន់ទហរង់ថែមទៀតមិនថាមាតាបិតាក៏ដោយ

   "យ៉ុនហ្គី"ព្រះអង្គហៅព្រោះតែបុត្រសម្លឹងមាតាមិនព្រិចមាត់មួយម៉ាត់ក៏អត់ គ្មានការភ្ញាក់ផ្អើលគ្មានការរំភើបឬក៏ប្រតិកម្មសូម្បីបន្តិច។យ៉ុនហ្គីក៏ប្តូរពីសម្លឹងមាតាសម្លឹងទៅបិតាវិញទាំងទឹកមុខនៅតែនឹងធឹងដដែល។ដាមអីលឃើញបែបនេះក៏ដកដង្ហើមធំមុននឹងចូលមកជិតទ្រង់ហើយកេសបន្តិច

   "ទូលបង្គំចង់សម្រាក"ទ្រង់មានបន្ទូលតែប៉ុននឹងក៏ដើរគេចទ្រង់ទាំងពីរទៅ

   "បុត្រ.....មាតារៀបចំក្រឡាបន្ទំបុត្រនៅដដែល"ទ្រង់ពិតជាចង់ឃាត់នឹងចង់និយាយស្និតស្នាលដូចម្តាយដទៃដែលបានជួបកូនម្តងទៀតបន្ទាប់ពីត្រឡប់ប៉ុន្តែមើលទៅទ្រង់មិនអាចនោះទេទើបទ្រង់ជ្រើសយកការបង្ហាញបន្ទប់ដែលទ្រង់ត្រូវសម្រាក។យ៉ុនហ្គីឈប់បន្តិចតែមិនងាកហើយក៏បន្តឡើងទៅក្រឡាបន្ទំទ្រង់ដែលវាជាក្រឡាបន្ទំ
របស់ទ្រង់កាលពីកុមារភាព

   "សូមព្រះរាជទានទោសផងព្រះអង្គនិងព្រះមហេសីដែលខ្ញុំមើលថែរាជបុត្រមិនបានល្អ"

  "មិនមែនជាកំហុសលោកទេវាមកពីពួកយើងដែលតែងតែទុកបុត្រចោល"ព្រះមហេសីញញឹមស្ងួតដាក់ដាមអីលរួចក៏និយាយ ទ្រង់ដឹងថាមកពីមូលហេតុអ្វីមិនមែនមកពីដាមអីលមិនបានបង្ហាត់បង្រៀនទ្រង់ទេ។ទ្រង់អាចសង្កេតដឹងថាយ៉ុនហ្គីគឺស្តាប់តែដាមអីលម្នាក់ប៉ុណ្ណោះ។(អេតមីនសុំនិយាយធម្មតាហើយណាភាសាស្តេចពិបាកនិយាយគ្នាណាស់ណាមួយអេតមីនសរសេរច្រឡំពេញនឹងម្តងនិយាយម្តងមានបន្ទូល ក្រឡាបន្ទំទៅបន្ទប់ៗ🥲)

   "ទូលបង្គំថាមិនយូរព្រះរាជបុត្រទង់នឹងយល់ដោយខ្លួនទ្រង់ផ្ទាល់"

  "យើងក៏គិតបែបនោះដែរ"

  "ម្ចាស់អូនកុំព្រួយព្រះទ័យអីដំបូងៗបុត្រគឺបែបនឹងហើយ"ក្រោយពីពិភាក្សាគ្នាមួយសន្ទុះទ្រង់ក៏យាងទៅសម្រាកឯដាមអីលក៏ឡើងទៅរករាជបុត្រដើម្បីនិយាយរឿងខ្លះមើលទៅទ្រង់សោះអង្គើយដាក់មាតាបិតាខ្លាំងណាស់បើនៅតែបែបនឹងទ្រង់គ្មានថ្ងៃយល់នោះទេថាហេតុអ្វីទើបត្រូវបញ្ចូនទ្រង់អោយទៅឆ្ងាយ ទ្រង់នៅតែគិតអវិជ្ជមានចំពោះមាតាបិតាដដែល

     +Yoongi Room

   "រាជបុត្រគឺទូលបង្គំដាមអីល"

  "ខ្ញុំចង់នៅម្នាក់ឯង"

  "បានទូលបង្គំយល់ហើយ"ដាមអីលគិតថាយ៉ុនហ្គីកំពុងសម្រួលអារម្មណ៍ក្នុងការដែលត្រូវត្រឡប់មកនៅបន្ទប់ចាស់ណាមួយទើបនឹងចុះពីយន្តហោះប្រហែលហត់ទើបនាយមិនចង់រំខានក៏ដើរត្រឡប់ទៅបន្ទប់ចាស់នាយដូចគ្នា។

    "បើទ្រង់មិនធ្វើបែបនោះម៉្លេះពេលនេះគ្រួសារមួយនេះក៏មិនឃ្លាតឆ្ងាយយើងក៏មិនត្រូវឃ្លាតឯងដែរកូនខ្មោច"
យ៉ុនហ្គីដើរមើលបន្ទប់ចាស់ដែលមានដេគ័រថ្មីតិចតួចវាមើលទៅស្អាតប្រហែលជាមាតាគេរៀបដាក់ថ្មី។បន្ទាប់ពីមើលអស់ចិត្តក៏ដាក់កាយអង្គុយមុខតុដែលទ្រង់ធ្លាប់រៀន
កាលពីទហរង់នៅព្រះជន្ម10វស្សានៅពេលនោះទ្រង់កំពុងតែរៀនថ្នាក់បឋមទ្រង់មិនដែលមានមិត្តនោះទេព្រោះទ្រង់ជាបុត្រាការពារក៏តឹងក្មេងខ្លះមិនហ៊ានទាំងចូលក្បែរនាយផងបើនិយាយពីមុខសម្លឹងគេដូចសត្រូវពាន់ឆ្នាំ
ដូច្នេះទ្រង់មិនដែលមានមិត្តនោះទេតែនៅថ្ងៃមួយទ្រង់ចាំមិនភ្លេចគឺទ្រង់បានជួបក្មេងម្នាក់គេមានសម្បុរសស្គុសព្រោះគេនៅតូចល្មមអាចថា7ឆ្នាំអីនឹងឯងហើយទាបកម្ពស់ទ្រូងរបស់ទ្រង់។នៅថ្ងៃនោះគេញាំការ៉េមតែរវល់ឈ្ងោកញាំក៏ដើរបុកយ៉ុនហ្គីនាំអោយប្រឡាក់អាវគេអស់
ប៉ុន្តែក្មេងនោះញាំការ៉េមធ្វើមិនដឹងនាំអោយយ៉ុនហ្គីខឹងយ៉ាងខ្លាំងក្មេងតូចនេះប្រហើនហើយនៅផ្គើននាយថែមទៀតទើប

     *ស្រម៉ៃ

    "អាល្អិតឯងធ្វើអោយអាវយើងប្រឡាក់ហើយឆាប់សុំទោសភ្លាម!!"

   "សុំទោសបងប្រុសហិហិ"គេសុំទោសតែទឹកមុខគ្មានសោកសៅទេនៅញញឹមសើចលិតការ៉េមធ្វមិនដឹងនាំអោយយ៉ុនហ្គីជ្រួញចិញ្ចើម

   "ឯងសុំទោសហើយសើចទៀត?ចង់ឌឺយើងមែនទេ?"

  "អាវ!ក៏សុំទោសហើយតើបងប្រុសនេះ"អាល្អិតថារួចក៏ដើរគេចលិតការ៉េមរបស់គេបន្តធ្វើមិនដឹង

  "អាល្អិតឯងទៅណាមិនបានទេឆាប់ជូតអាវយើងអោយជ្រះភ្លាម"នាយរត់ទៅពាំងមុខអោយអាល្អិតដើម្បីអោយជូតការ៉េមអោយតែពេលនោះអាល្អិតក៏រហ័សទៀតអោនលិតពីអាវនាយទាល់តែអស់ឯយ៉ុនហ្គីបើកភ្នែកធំៗព្រះអើយក្មេងនេះពិតជាកង្វក់ខ្លាំងណាស់។ចាប់តាំងពីនោះមកពួកគេក៏តែងតែជួបគ្នាហាក់ដូចនិស្ស័យឯអាល្អិតក៏តាមយ៉ុនហ្គីជាប់ហាក់សប្បាយចិត្តពេលបាននៅក្បែរនាយតាមរំខាននាយមិនឈប់ហើយយ៉ុនហ្គីក៏ដាក់ឈ្មោះអោយគេថាកូនខ្មោចព្រោះតែគេសហើយពូកែតាមសុំញាំនេះញាំនោះមិនឈប់មិនតែប៉ណ្ណោះគេចូលចិត្តញញឹមនឹងចូលចិត្តបន្លាចគេដោយលាតអណ្តាតតែមិនមែនគួរអោយខ្លាចបែរជាគួរអោយស្រលាញ់ទៅវិញ។ពេលវេលាដែលនៅជាមួយអាល្អិតធ្វើអោយទ្រង់សប្បាយចិត្តខ្លាំងណាស់ទ្រង់ថែមទាំងចេះញញឹមទៀតផងប៉ុន្តែក្រោយពីទ្រង់បានបញ្ចប់ការសិក្សាថ្នាក់បឋមហើយទ្រង់ក៏ត្រូវបានបិតាបញ្ចូនអោយទៅសិក្សាបន្តនៅរ៉ូស៊ីរហូតដល់រៀនចប់សកលវិទ្យាល័យនិងបានបន្តទៅអាមេរិកពីរឆ្នាំសម្រាប់រៀនពីរការគ្រប់គ្រងសេដ្ឋកិច្ចទីផ្សារ។ការសប្បាយស្នាមញញឹមនិងភាពកក់ក្តៅក៏រលាយបាត់នៅពេលនោះដូចគ្នាវាសល់ត្រឹមតែអនុស្សាវរីយ៍ប៉ុណ្ណោះគឺខ្សែករូបខ្លាឃ្មុំដែលអាល្អិតបានអោយនៅពេលដែលយ៉ុនហ្គីរៀនចប់ថ្នាក់បឋមនៅពេលនោះនាយនៅតែរក្សាវាទុកហើយក៏ពាក់តាមខ្លួនដូចគ្នា។វាអាចនឹងច្រេះប៉ុន្តែទ្រង់មិនអោយវាច្រេះឡើយទ្រង់បានអោយជាងកែនឹងជ្រលក់កម្ទេចប្រាក់អោយមើលទៅជារបស់មានតម្លៃតាមពិតវាគ្រាន់តែជាខ្សែកសាមញ្ញមានបន្តោងខ្លាឃ្មុំធម្មតាប៉ុណ្ណោះ។

     *ឥឡូវ

    ទ្រង់បានតែញញឹមស្រាលពេលនឹកដល់អាល្អិតកំពូលរពឹសនោះហើយទ្រង់ក៏ស្ទាបខ្សែកនៅលើករបស់ទ្រង់ពិតជានឹកអាល្អិតកូនខ្មោចនោះណាស់មិនដឹងថាពេលនេះគេធំប៉ុណ្ណាហើយមានរូបរាងបែបណាសង្ហារឬក៏ស្រស់ស្អាតទៅតើមានរពឹសដូចពេលនៅតូចដែរទេ។ទ្រង់
គិតហើយក៏ផ្លាស់សម្លៀកបំពាក់ចាកចេញទៅក្រៅដោយមិនអោយនរណាទៅជាមួយទ្រង់បើកឡានខ្លួនឯង។យ៉ុនហ្គីបឆនបើករកមើលតាមផ្លូវព្រោះតែនាយចាកចេញពីទីនេះតាំងពីអាយុ10ឆ្នាំពេលនេះនាយអាយុ25ឆ្នាំហើយនិយាយទៅ15ឆ្នាំដែលនាយរស់នៅក្រៅប្រទេសម្នាក់ឯងគ្មានមិត្ត គ្មាននរណាមានតែដាមអីលចាំមើលថែកំដររហូតមក។ទីបំផុតទ្រង់ក៏បានឃើញសាលាមួយនោះទើបប្រញាប់ចតឡានចុះចេញមកមើល

    "ទីនេះប្រែប្រួលច្រើនណាស់"នាយសម្លឹងមើលទៅទីធ្លាសាលាដែលធំទូលាយមានក្មេងរត់លេងយ៉ាងច្រើន
វាជាសាលាឯកជនមួយដែលធំហើយមានតម្លៃថ្លៃសម្រាប់ពួកអភិជនប៉ុន្តែក៏មានសិស្សធម្មតាចូលរៀនបានតាមការស្នើសុំពីខាងមណ្ឌលកុមារកំព្រានិងមានឧបម្ថត្ភសម្រាប់ក្មេងរៀនផងដែរ

   "តើឯងដែលមកលេងទីនេះទេ?មាននឹកយើងដែរទេ?"
នាយសួរសំណួរក្នុងចិត្តគិតថាប្រហែលជាគេមិនចាំនាយនោះទេតែនាយបែរជាចាំគេទៅវិញព្រោះតែគេជាមិត្តតែម្នាក់របស់នាយនៅទីនេះវាធ្វើអោយនាយចងចាំនឹងចង់ជួបគេយ៉ាងខ្លាំង

    "ហ្ហឹម"នាយដកដង្ហើមធំមុននឹងចូលក្នុងឡានបើកទៅរាជវាំងវិញទាំងនឹកមុខសោកសៅប៉ុន្តែនៅតែមាំមិនប្រែប្រួលអាចនិយាយបានថាមុខនាយទោះស្ថានភាពបែបណាក៏នៅតែស្មើមាំដដែលមិនយំមិនសើចដូចជាអ្នកដទៃទូទៅដែលប្រើមនោសញ្ចេតនាក្នុងការប្រតិកម្មនោះទេ

      +ថ្ងៃថ្មី

    ថ្ងៃនេះជាថ្ងៃដែលអង្គរក្សថ្មីចំនួន5នាក់ដែលបានជ្រើសរសើចូលរាជវាំងក៏បានមកដល់។

   "នរណាដែលត្រូវតាមការពាររាជបុត្រ?"ដាមអីលត្រូវបានព្រះអង្គអោយមកទទួលអង្គរក្សដែលនឹងត្រូវតាមការពាររាជបុត្រទើបនាយមកដើម្បីមើលហើយក៏ដូចជាយកគេទៅជាមួយដើម្បីបានស្គាល់រាជបុត្រ

  "ខ្ញុំបាទ"ជីមីនលើកដៃទាំងញញឹមតបដាមអីលឯនាយក៏សម្កឹងមើលជីមីនរួចក៏អោយគេដើរមកមុខមុននឹងសម្លឹងមើលហើយវិភាគជុំវិញគេពីជុំហើយក៏តេស្តភាពរហ័សរបស់គេមើលឃើញថាជីមីនគឺរហ័សណាស់

   "ឯងប្រកួតបានលេខ1មែនទេ?"

  "បាទ"ជីមីនញញឹមតប

  "គ្រាន់បើ"ដាមអីលសរសើរព្រោះថានាយក៏ជាអតីតអង្គរក្សលេខ1ដូចគ្នាគ្រាន់តែថាគេមានរាងតូចសាច់ដុំតូចៗប៉ុន្តែមានសមត្ថភាពកាលជំនាន់នាយម្នាក់ៗមានមាឌឌាំងៗហើយមានមើលទៅមានកម្លាំងណាស់បើសិនជារាជបុត្រឃើញប្រហែលគិតដូចជានាយចឹង។

  "អរគុណលោក?"

  "យើងជាជំនិតរាជបុត្រដំណែងធំជាងអង្គរក្ស"នាយដូចជាអ្នកគ្រប់គ្រងមើលការខុសត្រូវរាជបុត្រ

  "អរគុណលោកជំនិត"

  "ហៅយើងថាបងប្រុសក៏បានយើងមិនប្រកាន់"

"បាទបងប្រុស"ជីមីនញញឹមអោនគោរពឃើញទេថាគេរួសរាយថែមទាំងចូលចិត្តញញឹមគ្រាន់តែមកដល់ក៏ស្និតស្នាលជាមួយអ្នកនៅទីនេះទៅហើយ

  "ឯងមកតាមយើងឯអ្នកដទៃទៅជាមួយស៊ូហូទៅ"ដាមអីលនិយាយហើយក៏ចាកចេញទៅដោយមានជីមីនអោនគោរពអ្នកដទៃហើយក៏ទៅតាមនាយ។

   "ពួកយើងទៅណា?សុំទោសដែលខ្ញុំសួរច្រើនព្រោះតែវាជាទម្លាប់របស់ខ្ញុំហិហិ"

  "យើងនាំឯងទៅរាជបុត្របន្ទាប់មកនឹងនាំឯងទៅកន្លែងសម្រាក"

  "ត្រូវគេងនៅទីនេះមែនទេ?"

  "ត្រូវហើយ!ឯងជាអង្គរក្សរាជវាំងដូច្នេះត្រូវសម្រាកនៅទីនេះមិនអាចទៅផ្ទះវិញទេ"គេមិនបានដឹងពីច្បាប់ទម្លាប់ឬក៏ធ្លាប់ឮពីមុនមកទេឬ?

   "គ្មាននរណាប្រាប់ខ្ញុំសោះចុះផ្ទះជួលរបស់ខ្ញុំ"ជីមីនពេបមាត់ព្រោះតែផ្ទះគេទើបតែបន្តការជួល

  "បញ្ឃប់ការជួលទៅព្រោះតែឯងត្រូវមកនៅទីនេះរហូតទៅ"ជីមីនបានតេពេបមាត់តិចៗស្តាយលុយដែលខំរកមកបែរជាត្រូវខាតបង់។

     ដើរមិនយូរប៉ុន្មានក៏បានមកដល់មុខបន្ទប់រាជបុត្រដាមអីលគោះទ្វាប៉ុន្តែទ្រង់មិនព្រមបើកទើបនាយសុំការអនុញ្ញាតិរួចក៏រុញទ្វាចូលទៅ។

   "នៅខាងក្នុងតើហេតុអីមិនព្រមឆ្លើយ?ក្រអើតក្រទមពេកហើយ"ជីមីនគិតក្នុងចិត្តទាំងសម្លឹងទៅរាជបុត្រដែលអង្គុយគងទាក់ខ្លាលើសាឡុងអានសៀវភៅធ្វើមិនដឹង

  "សូមគោរពរាជបុត្រ"ជីមីនឃើញដាមអីលធ្វើគេរហ័សធ្វើតាម

  "មានការអី?"នាយសួរទាំងមិនដកភ្នែកចេញពីសៀវភៅទាល់តែសោះធ្វើអោយជីមីនចង់ឃើញមើលមុខនាយខ្លាំងណាស់ថាមានមុខមាត់យ៉ាងមិចសម្តីមហាអស្ចារ្យកាយវិការវិញឡើងមានតែឯងតែម្តង

  "ទូលបង្គំនាំអង្គរក្សថ្មីមកជួបរាជបុត្រ"

  "យើងមិនត្រូវការ"

"តែព្រះអង្គចាត់អោយមានអង្គរក្សតាមការពារសុវិត្ថភាពទ្រង់"

  "យើងអាចការពារខ្លួនឯងបានមិនចាំបាច់មានអង្គរក្ស"

  "ប៉ុន្តែរាជបុត្រនៅកូរ៉េមិនមែននៅអាមេរិកទេក្រាបទូលទ្រង់ក៏ជ្រាបថាទីនេះគ្មានសុវិត្ថភាពសូម្បីកាលនៅអាមេរិកក៏ធ្លាប់មានអ្នកតាមទ្រង់នៅទីនេះវាមានលើសពីនោះទៀតទ្រង់ត្រូវតែមានអង្គរក្សតាមការពារ"នាយស្តាប់ហើយគិតបន្តិចទើបដកសៀវភៅចេញពីមុខរួចក៏សម្លឹងរកមើលអង្គរក្ស

   "ឯណាទៅអង្គរក្ស?"

  "នេះក្រាបទូល"ដាមអីលក្រោកក៏ណែនាំជីមីនអោយរាជបុត្របានស្គាល់និងទតដូចគ្នា

  "ក្រាបទូលរាជបុត្រទូលបង្គំផាក ជីមីនជាអង្គរក្សថ្មីដែលនឹងត្រូវមកតាមការពារសុវិត្ថភាពថ្វាយទ្រង់"ជីមីនញញឹមស្រស់ណែនាំខ្លួនតែបែរជានាំអោយអ្នកទល់មុខជ្រួញចិញ្ចើមមកនពេញចិត្តនឹងស្នាមញញឹមរបស់គេ

  "មិនចាំបាច់រៀបរាប់!!ហើយកុំមកញញឹមដាក់យើង!!"

  "សូមរាជទានទោសរាជបុត្រ"ដោយមើលទៅនាយហាក់មិនពេញចិត្តទើបជីមីនអោនខាំមាត់សុំទោសទាំងមិនហ៊ានងើបមុខ។រាជបុត្រម៉ាកអីទៅនេះឬក៏ព្រះអង្គទម្រើសពេកដល់ខូចមនុស្សម្នាអស់?

  "អង្គរក្សនៅកូរ៉េរាងបែបនឹងមែនទេ?ដូរថ្មីទៅ"

  "ប៉ុន្តែរាជបុត្រគេគឺជាអង្គរក្សដែលប្រកួតជម្រុះយកមកទានគេពូកែជាងគេក្នុងជំរុំទើបអាចបានមកដល់ទីនេះ"

  "រាងបែបណាទើបអាចធ្វើអង្គរក្សបានទៅក្រាបទូល?"ដោយទ្រាំមិនបានក៏ងើបសួរនាយតែម្តងនេះមើលងាយគ្នាអោយច្បាស់ក្រឡែតប្រកួតមួយស្មើហី

  "អង្គរក្សគួរតែមានរាងកាយមាំមួនមិនមែនតូចតែមួយកម្ពស់ក៏ទាបមុខស្លើៗដូចឯងទេ"នេះដៀលមែនទេ?

  "បើទ្រង់គិតថាទូលបង្គំតូចទ្រង់ហ៊ានប្រកួតជាមួយទូលបង្គំទេ?"ចាំមើលមនុស្សទាបរាងតូចដូចគេវាយអារាជបុត្រមុខងាប់នេះអោយសន្លប់តែម្តង។ឯថាមអីលបើកភ្នែកធំៗនេះក្លាហានដល់ហើយអង្គរក្សថ្មីនេះ

   "បាន!!"នាយឆ្លើយដោយមកនស្ទាក់ស្ទើរ នាយមានដែលទៅខ្លាចមកពីណាស្លាប់ហើយសម្បត្តិត្រឹមមាឌតូចកម្ពស់ទាបនាយអោយស្ពៃ។

ចាំមើលស្ពៃមិនស្ពៃគង់តែដឹងទេពូ🤣
To be continued.....
សរសេរដោយ៖ រ៉ាជេក៍🫶

  

Continue Reading

You'll Also Like

432K 6.1K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
1.3M 116K 42
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
2.9M 54.7K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
4.1M 262K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...