បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀...

By Sky-min98

4.2K 440 47

ទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណង អាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ... More

2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
ភាគបញ្ចប់

1

419 20 3
By Sky-min98

+ផ្ដើម

ថ្ងៃនេះជាថ្ងៃល្អសម្រាប់គូរស្វាមីភរិយាមួយគូ រដែលត្រៀមនឹងប្រារព្ធពិធីមង្គលការនៅ អំឡុងពេលបន្តិចទៀតនេះ

នៅក្នុងបន្ទប់កូនក្រមុំសម្រាប់រៀបចំខ្លួនយើង ឃើញមានកូនក្រមុំនឹងម្តាយរបស់គេឈរ ក្បែរទាំងធ្វើទឹកមុខមិនរីករាយសោះ,ថ្ងៃនេះ ជាថ្ងៃល្អសម្រាប់កូនតែមើលទៅអ្នកជាម្តាយ ហាក់ធ្វើមិនខ្វល់សោះ

កន្លែងប្រារព្ធពិធីមានកូនកម្លោះឈរនៅ ក្បែរលោកអាចារ្យដើម្បីរងចាំវត្តមានរបស់ កូនក្រមុំដែលនឹងមកដល់ក្នុងរយៈពេល បន្តិចទៀតនេះ

" សួរស្តីលោក មីន យ៉ុងស៊ូ ថ្ងៃនេះពិតជា មានកិត្តិយសខ្លាំងណាស់ដែលបានលោក អញ្ជើញអោយមកចូលរួមពិធីមង្គលការកូនប្រុសរបស់លោក " ភ្ញៀវ

" ខ្ញុំក៏មានកិត្តិយសដែរដែលលោកស្រី អញ្ជើញមក មោះ...សូមអញ្ជើញ " លោក មីនដែលជាឪពុកខាងកូនក្រមុំក៏ញញឹម រាក់ទាក់ទៅកាន់ភ្ញៀវ

'' អរចាំមិនអីនោះទេ ខ្ញុំសូមទោសចំពោះប្ដី ខ្ញុំផងណាដែលថ្ងៃនេះគាត់មិនបានអញ្ជើញ ចូលរួម ព្រោះតែលោកដឹងមែនទេថាឡាត់ មានការងារត្រូវដោះស្រាយច្រើន "

" បាទមិនថ្វីទេលោកស្រី គឺថា...គាត់មិន មកក៏មិនអីដែរព្រោះថានាំតែបាក់មុខគាត់ នោះទេ និយាយត្រង់ចុះខ្ញុំមិនពេញចិត្តនឹង មង្គលការនេះហើយក៏រិទ្ធិតែមិនពេញចិត្តនឹង កូនកម្លោះ " លោកមីនមានប្រសាសន៍ទាំង បញ្ចេញអារម្មណ៍ស្អប់ដែលមាននៅក្នុងចិត្ត ប្រាប់ទៅលោកស្រីខាងនោះ

" លោកនិយាយអីបែបនេះ? ទោះលោក មិនពេញចិត្តតែលោកក៏យល់ព្រមមិនចឹង ! តែថាកូនប្រសារលោកធ្វើការអីដែរ? "

" ណ្ហើយ...និយាយត្រង់ចុះខ្ញុំនេះបាក់មុខ ស្ទើស្លាប់ទៅហើយ ឃើញទេគ្រួសារខ្ញុំ មានមុខមាត់ខ្លាំងណាស់អ្នកណាៗក៏ល្បីពី ត្រកូលមីន តែចង្រៃបានកូនប្រសារក្ររហាម គ្មានអីមួយរៀលមានតែម៉ូតូកញ្ចាស់ ខ្ញុំរអើម ណាស់ "

'' ប៉ា...ប៉ាដល់ពេលហើយខ្ញុំខំតែដើររក អរ ! ជំរាបសួរលោកស្រី " មីន យ៉ុនហ្គីជាកូនប្រុសបងនៃត្រកូលមីន និយាយរាក់ទាក់ទៅភ្ញៀវ

'' ចាំជំរាបសួរក្មួយ "

'' ចឹងខ្ញុំទៅសិនហើយលោកស្រី " លោកមីន នឹងយ៉ុនហ្គីក៏ដើរចេញទៅ

**រំលង**

ពេលនេះកូនក្រមុំបានចេញមកហើយដោយ មានបងប្រុសរបស់គេជាអ្នកដឹកដៃឆ្ពោះទៅ រកលោកអាចារ្យនឹងអនាគតស្វាមី...កូនក្រមុំ មិនមែនជាស្រីទេជាប្រុសទៅវិញជាកូនពៅ ត្រកូលមីនទៀតផង

" យើងផ្ញើប្អូនយើងផង " យ៉ុនហ្គីហុចដៃរបស់ប្អូនប្រុសទៅអោយអនាគតប្អូនថ្លៃកាន់

'' បាទបងថ្លៃ " ចន ជុងហ្គុកទទួលដៃភរិយាខ្លួនមកកាន់មុននឹងពោលទៅកាន់យ៉ុនហ្គីទាំងញញឹមស្រស់

ចន ជុងហ្គុក វ័យ 24ឆ្នាំ កម្លោះកំព្រាឪពុក សព្វថ្ងៃរស់នៅជាមួយម្តាយដែលមានជំងឺ ងងឹតភ្នែកមិនអាចមើលឃើញហើយកាន់តែ មិនអាចដើរបាន,រាល់ថ្ងៃគេនឹងម្តាយរស់នៅ ក្នុងផ្ទះចាស់កខ្វក់មួយតែបើសម្រាប់អ្នកក្រ វិញមើលទៅវាមិនកខ្វក់ណាស់ណាទេតែបើ សម្រាប់អ្នកមានលុយវិញគ្រាន់តែឃើញគេ មិនចង់ឃើញផង

ជុងហ្គុករាល់ថ្ងៃគេធ្វើការដឹកជញ្ជូនអីវ៉ាន់ អោយភ្ញៀវរាល់ពេលដែលភ្ញៀវកម្មង់ហើយ ពេលទំនេរគេឆ្លៀតពេលទៅធ្វើសន្តិសុខ នៅក្នុងអាហាររដ្ឋមួយកន្លែង

" អីឡូវនេះកូនកម្លោះកូនក្រមុំបានមកដល់ ហើយដូច្នេះលោកឪសូមអោយកូនទាំងពីរ បែរមុខរកគ្នាមុននឹងពោលពាក្យសម្បថ " លោកឪ

+Skip

ក្រោយកម្មវិធីមង្គលការចប់រួចរាល់ជុងហ្គុកមិនត្រូវបានអនុញ្ញាតអោយចូលទៅខាងក្នុងភូមិគ្រឹះមៅននោះទេគឺគេត្រូវរងចាំភរិយានៅខាងក្រៅតែម្នាក់ឯង

" គិតត្រូវហើយមែនទេដែលព្រមទៅរស់នៅ ជាមួយវាទាំងដែលវាគ្មានអ្វីអោយសូម្បីតែ មួយសេនបែបនេះ វាក្រណាស់ឯងគួរតែ គិតឡើងវិញ " លោកមីនឈរបែរក្រោយកំពាត់ដៃស្រែកថាអោយកូនប្រុសពៅដែល លុតជង្គង់នៅចំពោះមុខអមជាមួយទឹកភ្នែក រលីងរលោង

" រៀបការរួចហើយក៏អាចលែងលះគ្នាបានដែរ វាអាស្រ័យលើឯង,បើឯងចង់រស់នៅសុខស្រួលមានអ្នកបម្រើឆ្វេងស្ដាំឯងលែងលះជាមួយវាទៅ " លោកមីន

'' ខ្ញុំធ្វើមិនបានទេប៉ាពួកខ្ញុំទើបតែរៀបការ ទេ ! គេក្រទ្រព្យពិតមែនតែគេមិនបានក្រទឹកចិត្តនឹងគំនិតនោះទេប៉ាទោះប៉ាមើល មិនឃើញគេតែគេអាចផ្តល់ក្តីសុខអោយកូនបាន ក្តីសុខពិតប្រាកដមិនមែនទៅលើលុយទេ " ជីមីន ពោលដោយសេចក្តីតូចចិត្ត តែក៏មានមោទនភាពចំពោះខ្លួនឯងបើ ទោះបីជាជម្រើសរបស់គេចាកខុសពីគ្រួសារ យ៉ាងណាក៏ដោយវាប្រើសើរជាងរស់នៅ ជាមួយលុយតែពពេញដោយទឹកភ្នែក

មីន ជីមីន រាងតូចរូបស្រស់អាយុ21ឆ្នាំជា កូនប្រុសពៅរបស់លោកមីន យ៉ុងស៊ូ នឹង អ្នកស្រី លី កាងជុនដែលត្រកូលនៃគ្រួសារ មួយនោះគឺមានមុខមាត់ខ្លាំងណាស់ ហើ យក៏ពពេញដោយភាពសោះកក្រោះដូចគ្នា

ជីមីនជាក្មេងរស់នៅក្រោមការកៀបសង្កត់ ពីឪពុករបស់ខ្លួនតាំងពីតូច,លោកមីន តែងតែសម្រេចចិត្តលើអ្វីៗដោយខ្លួនឯង តាំងមិនបានសាកសួរសមាជិកគ្រួសារឬក៏ កូនប្រុសសោះតែទើបតែ2ឆ្នាំទេដែលលោក មីនមិនបាននៅផ្ទះទើបជីមីនមានសេរីភាព ក្នុងការទាក់ទងជុងហ្គកស្ងាត់ៗ

" គេក្រទ្រព្យមិនបានក្រគំនិតយើងដឹង តែឯងនេះវាល្ងង់ ! ល្ងង់ងប់នឹងវារហូតងើប ក្បាលមិនរួច,ដំបូងយើងស្មានតែទាក់ទង ជាមួយកូនអ្នកមានតើតែឯងបំបាក់មុខយើង ខ្លាំងណាស់ អាកូនចោម្សៀត ទៅរស់នៅ ជាមួយប្តីរហាមរបស់ឯងទៅ ហាមមិនអោយ មកទីនេះទៀត បើយើងឃើញឯងមកជាន់ទី នេះយើងនឹងកាត់កាលឯងចេញពីត្រកូល មីន ! " លោកមីនខឹងខ្លាំងចង់ផ្ទះទៅហើយ តែគាត់មិនលើកដៃវៃកូននោះទេគាត់ជេស្ដី អស់ចិត្តក៏ដើរចេញទៅយ៉ាងលឿន

ជីមីនអង្គុយយំដោយសេចក្តី សោកសៅ,ហេតុអីគ្រាន់តែចង់ប្រើប្រាស់ ជីវិតផ្ទាល់ខ្លួនរស់នៅដោយមានភាពកក់ក្តៅ។

ជីមីនអង្គុយយំដោយសេចក្តី សោកសៅ,ហេតុអីគ្រាន់តែចង់ប្រើប្រាស់ ជីវិតផ្ទាល់ខ្លួនរស់នៅដោយមានភាពកក់ក្តៅ ជាមួយមនុស្សខ្លួនស្រឡាញ់ដែលមិនខ្វល់ ពីឋានៈហេតុអីក៏ខុសដែល? ឬអ្នកមាន ទាំងអស់ចង់អោយកូនរួមរស់ជាមួយកូន អ្នកមានគ្នាឯងដោយប្រើលុយជាធំមិនយល់ ពីសេចក្តីសុខកូននោះ

'' ឈប់យំទៅ ប្តីឯងប្រាកដជាចាំយូរហើយ នេះជាលុយបន្តិចបន្តួចដែលម៉ាក់អោយ ឯងទុកប្រកបរបររកស៊ីចិញ្ចឹមជីវិត បើឯង ខ្លាំងមែនឯងធ្វើអោយប៉ាឯងភ្លឺភ្នែកទៅ " លោកស្រីលីដែលជាម្តាយទោះខឹងនឹងកូន យ៉ាងណាក៏នៅតែចិត្តមិនដាច់ គាត់បាន ហុចលុយមួយចំនួនទៅអោយជីមីនមុននឹង ដើរចេញទៅ

" ខ្ញុំមិនត្រូវការទេម៉ាក់ ! ម៉ាក់ទុកវិញចុះ ខ្ញុំ លាហើយបងប្រុសជីមីនទៅហើយ " ជីមីន មិនបានទទួលលិយដែលម្តាយអោយនោះ ទេគេជូតទឹកភ្នែករួចក៏ប្រមូលអីវ៉ាន់ដើរចេញ ទៅទាំងនឹងភ្នែកហូរមកម្ដងទៀតហើយបាន បន្សល់ត្រឹមតែពាក្យលា !

" ជីមីនចាំបងជូនឯងទៅ ម៉ាក់ខ្ញុំសុំអនុញ្ញាត ជូនប្អូនទៅទុកថាជាលើកចុងក្រោយ " យ៉ុនហ្គី

" ក៏តាមចិត្ត "

**រំលង**

ក្រោយពីបានធ្វើដំណើរជូនជីមីននឹងជុងហ្គ កមកកាន់ផ្ទះតូចដែលគ្មានរបងមានតែ រូបរាងផ្ទះលាតសន្ធឹងចំកណ្តាលដីរួចហើយ យ៉ុនហ្គីក៏បើកឡានត្រឡប់ទៅភូមិគ្រឹះវិញ។ យ៉ុនហ្គីអាណិតប្អូនជាខ្លាំងក៏យកលុយរបស់ ខ្លួនលួចញាត់ចូលការបូបដាក់ខោអាវរបស់ប្អូនមុននឹងជីមីនចុះចេញពីឡាន

'' ជីមីនអាចរស់នៅជាមួយបងបានដែរហំ..? បងសូមទោសណាដែលធ្វើអោយអូនត្រូវមក វេទនាជាមួយផ្ទះតូចចង្អៀតបែបនេះ តែបង សន្យាថាពេលបងរកលុយបានបងនឹងមិន អោយអូនលំបាកទៀតទេអូនទ្រាំសិនណា '' ជុងហ្គុកពោលទៅដោយសេចក្ដីអន់ចិត្ត ចំពោះខ្លួនដែលមិនអាចមានសកម្មភាព ធ្វើអោយជីមីនស្រួលទាំងកាយស្រួលទាំង ចិត្តបានហើយក៏ធ្វើអោយភរិយាត្រូវមក លំបាកជាមួយខ្លួនទៀត

'' មិនអីទេអូនចង់រស់នៅប្រើជីវិតបែបនេះល្អជាង តោះឆាប់ចូលទៅក្នុងទៅហើយចុះ ម៉ាក់បងនៅក្នុងផ្ទះឬ? " ជីមីនព្យាយាម ញញឹមលាក់ទឹកភ្នែកក្រោយបានស្តាប់ពាក្យ ប្ដីនិយាយរួច

'' ម៉ាក់គាត់មិនបាននៅទីនេះទេគាត់នៅជា មួយអ៊ុំស្រីរបស់បង បងយកគាត់ទៅផ្ញើនឹង អ៊ុំស្រីព្រោះបើមិនចឹងទេបងធ្វើការមិនបានទេ " ជុងហ្គុកជញ្ជូនអីវ៉ាន់ប្រពន្ធបណ្ដើរនិយាយបណ្ដើរ

'' តោះអូនចូលក្នុង " ជុងហ្គុក

" បាទ " ជីមីនឆ្លើយរួចក៏ដើរតាមពីក្រោយប្ដី

· ថ្ងៃថ្មី

'' ជុងហ្គុកបងទៅធ្វើការហើយមែនទេ ? នេះអូនបានត្រៀមអាហារសម្រាប់បង មិន ចាំបាច់ញ៉ាំអាហារដែលថៅកែបងបើកអោយ ទេមិនល្អទេ " ជីមីនចេញពីផ្ទះបាយតូចមក ក៏ឃើញប្ដីចេញពីបន្ទប់មកល្មម

" អរគុណហើយណាជីមីន បងនឹងឆាប់ ត្រឡប់មកវិញ " ជុងហ្គុកទទួលហើយញញឹម

" អូនមិនចង់នៅផ្ទះឥតអំពើរទេអូនចង់ទៅរកការងារធ្វើដែល " ជីមីនរំអុក

" អត់ទេ បងមិនអោយអូនលំបាកទេត្រឹមតែបងលំបាកគឺបានហើយ ខ្លាចខូចស្បែកអូនកុំធ្វើអី " ជុងហ្គុកប្រឆាំង

" អូនតាមបង បើអញ្ចឹងតោះ " ជីមីន

'' តោះអូនចូលក្នុង " ជុងហ្គុក

'' បាទ " ជីមីនឆ្លើយរួចក៏ដើរតាមពីក្រោយប្ដី

+ ថ្ងៃថ្មី

" ជុងហ្គុកបងទៅធ្វើការហើយមែនទេ ? នេះអូនបានត្រៀមអាហារសម្រាប់បង មិន ចាំបាច់ញ៉ាំអាហារដែលថៅកែបងបើកអោយ ទេមិនល្អទេ " ជីមីនចេញពីផ្ទះបាយតូចមក ក៏ឃើញប្ដីចេញពីបន្ទប់មកល្មម

" អរគុណហើយណាជីមីន បងនឹងឆាប់ ត្រឡប់មកវិញ " ជុងហ្គុកទទួលហើយ ញញឹម

" អូនមិនចង់នៅផ្ទះឥតអំពើរទេ អូនចង់ទៅរកការងារធ្វើដែល " ជីមីនរំអុក

" អត់ទេ បងមិនអោយអូនលំបាកទេត្រឹមតែបងលំបាកគឺបានហើយ ខ្លាចខូចស្បែកអូនកុំ ធ្វើអី " ជុងហ្គុកប្រឆាំង

'' បងនៅគិតចឹងទៀតមែនទេ ? ពួកយើងជាប្តីប្រពន្ធនឹងគ្នាមិនអាចអោយម្នាក់ស្រួលម្នាក់ហត់នឿយបានទេបើលំបាកគឺលំបាកទាំងពីរ ចាំបន្តិចអូនទៅដូរខោអាវសិន " ជីមីននិយាយចប់ក៏រត់ចូលបន្ទប់ប្តូរខោអាវរកតែជុងហ្គុកឃាត់មិនទាន់

'' តោះរួចហើយ តោះ ! " ជីមីន

'' កុំអីអូន " ជុងហ្គុកនៅតែមិនព្រម

" បងនៅចចេសទៀតឬជុងហ្លក " ជីមីនមិនខ្វល់តែក៏ដើរចេញធ្វើមិនដឹង

" យ៉ាប់ណាស់ ! " ជុងហ្គុកមិនចាំយូរក៏ដើរតាមក្រោយ

**រំលង**

11:22

'' ជុងហ្គុកយករបស់នេះអោយភ្ញៀវហាមបាក់បែកអោយដោះបើមិនចឹងឯងជា អ្នកទទួលខុសត្រូវ ហើយចាំមកវិញចាំ សម្រាកចុះ " ថៅកែ

" បាទថៅកែ ! តោះជីមីនតោះយើងយករបស់នេះអោយភ្ញៀវរួចយើងបានសម្រាកហើយ " ជុងហ្គុក

'' ពិតមែនហ្អេស៎ ? តោះយើង " ជីមីនញញឹមរួចរត់ឡើងលើម៉ូតូ

ក្រោយមកពួកគេក៏បានដឹករបស់នោះអោយ ភ្ញៀវទាំងពីរអ្នកយ៉ាងរីករាយ..ជីមីនមានអារម្មណ៍ល្អគ្រប់ពេលពេលដែលបានក្បែរជុងហ្គុក

បន្ទាប់មកក៏ដល់ម៉ោងសម្រាកពួកគេឈប់ ម៉ូតូក្រោមដើម្បីឈើមួយដែលមានតុសម្រាប់អង្គុយយលែង.ជីមីនចុះមកអង្គុយលើតុមុននឹងហែកកញ្ចប់បាយយកមកអោយជុងហ្គុកញ៉ាំព្រមទាំងដបទឹកដែលបានដាក់មកពីផ្ទះ

" មិនមានម្ហូបអីទេណាជុង មានតែពងទាចៀននេះឯងបងញាំបានទេ " ជីមីននិយាយទាំងស្រពោនចិត្តអាណិតប្ដីជាខ្លាំងមិនដឹង ថារាល់ថ្ងៃពេលដែលបានបាយពៅថៅកែ មិនដឹងមានម្ហូបអីសម្រាប់ញាំនោះទេ

'' មិនអីទេ បងធ្លាប់ញ៉ាំបាយទទេជាមួយ ទឹកត្រីទៀតបងមិនថាផង បងសុំទៅហើយ បានប៉ុន្នឹងទុកថាសំណាង " ជុងហ្គុកពោលឡើងធម្មតាតែធ្វើអោយទឹកភ្នែកជីមីនស្រក់ទឹកភ្នែកមិនដឹងខ្លួនក្រោយបានស្ដាប់សម្ដីប្ដីរួចរាល់ថ្ងៃញាំបាយជាមួយទឹកត្រីមែនទេ ?

" អូនយំទៀតហើយ យំធ្វើអី ជីវិតបងតែប៉ុន្នឹងឯងថ្ងៃខ្លះក៏អត់មានបាយញ៉ាំតែបងអាចរស់បាន បងសូមទោសដែលធ្វើអោយអូនលំបាកតែបងសន្យានឹងរកលុយអោយបាន ច្រើននឹងនាំអូនញាំរបស់ឆ្ងាញ់ៗណា តែពេលនេះយើងទ្រាំសិនទៅ " ជុងហ្គុកឈឺ លើសឈឺទៅទៀតមិនគួរណាអោយមនុស្សធ្លាប់តែមានបបូរហូរហៀរមានស៊ីមានចាយត្រូវមកញាំបាយជាមួយពងទាចៀនឬទឹកត្រីអីបែបនេះទេ

" អូនយល់ អូនយល់មិនអីទេអូនពេញចិត្ត ឆាប់..ឆាប់ញាំទៅ " ជីមីនលេបបាយលាយ ជាមួយទឹកភ្នែកតែប្រឹងញញឹមដាក់ប្តីទាំងអួលដើមក
ជីវិតគឺបែបនេះឯង,តស៊ូទៅព្យាយាមទៅ មិនយូរមិនឆាប់វានឹងមាន







To be continued...........
Adminផុសសារថ្មី😇





















Continue Reading

You'll Also Like

4.7M 158K 48
When strangers from completely different backgrounds get married... -- Shifting as the cool breeze toyed with my senses, I sighed at my husband stand...
2.6M 89.6K 45
**Highest Ranking : #1 in Chicklit** [ A WATTPAD FEATURED STORY ] Mabel Carter traveled half way across the country to attend college and get away...
1.3M 89.9K 58
A story of teenager Adonis, living with post traumatic stress disorder, as well as a world of other issues involving his family, his school, and his...